បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើការប្រកាសដាក់ចេញនូវ iOS 7 Beta សម្រាប់អ្នក developers មក មានមនុស្សជាច្រើនក៏ចង់ប្រើ និងទទួលបាននូវបទពិសោធន៍ថ្មីតាមរយៈប្រព័ន្ធប្រតិបត្តិ iOS Beta នេះផងដែរ ។ ទាំងនេះក៏ព្រោះតែការរចនាឡើងនៃ iOS 7 ហាក់មានភាពខុសគ្នាដាច់ពី iOS 6 និងមានបន្ថែមដោយពណ៌ធម្មតាជាតិចម្រុះយ៉ាងស្រស់ស្អាត និងគួរជាទីទាក់ទាញ ។
សូមបញ្ជាក់ថា ថ្វីបើក្រុមហ៊ុន Apple បានដាក់ចេញ iOS 7 Beta សម្រាប់អ្នក developers ដើម្បីប្រើសាកល្បងតែការប្រើសាកល្បងនោះមិនត្រូវបានផ្ដល់ជូនដោយស៊េរីនោះទេ គឺពូកគេត្រូវធ្វើការចុះឈ្មោះ និងត្រូវចំណាយប្រាក់ $99 ក្នុងមួយឆ្នាំដើម្បីទទួលបាននូវបទពិសោធន៍តាមរយៈប្រព័ន្ធប្រតិបត្តិការថ្មីនេះ ។ យ៉ាងណាមិញសម្រាប់លោកអ្នកដែលមិនមែនជាអ្នក developer ហើយចង់ដំឡើងនូវប្រព័ន្ធប្រតិបត្តិការ iOS 7 Beta ដោយចិត្តចង់ទទួលបាននូវបទពិសោធន៍ថ្មីតាមរយៈ iOS 7 មុនពេលដែលក្រុមហ៊ុនដាក់ចេញប្រើជាផ្លូវការណ៍ សូមអានពីហេតុផលមួយចំនួនដែលអ្នកមិនគួរដំឡើងនូវប្រព័ន្ធប្រតិបត្តិការ iOS 7 Beta នេះ ។
App Compatibility :
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា iOS 7 គឺមិនមានភាពគ្រប់គ្រាន់ក្នុងការដំណើរការជាមួយនឹង Apps មួយចំនួននោះទេ ហើយអ្នក developers ក៏មិនអាច update នូវ apps របស់ពួកគេផងដែរ រហូតដល់ពេលដែល កំណែ GM នៃ iOS 7 ត្រូវបានដាក់ចេញជាផ្លូវការ នាខែកញ្ញា ។
Bugs :

មាន bugs ជាច្រើនកំពុងត្រូវបានគេរាយការណ៍ បូករួមទាំងស្តុក apps ការបណ្ដាលឲ្យរងទង្គិច ឬ reboot នៅក្នុងពេលផ្សេងៗគ្នា ។ ចំពោះបញ្ហាទាំងនេះកំពុងត្រូវបានក្រុមហ៊ុន Apple រកនូវដំណោះស្រាយ និងធ្វើការជួសជុលពួកវាមុនពេលដាក់ចេញជាសាធារណៈ ។
Downgrade Issues :
បន្ទាប់ពី downgrade ទៅ iOS 6 ពី iOS 7 អ្នកនឹងមិនអាច restore នូវទិន្នន័យដែលបាន backup ពី iOS 7 បានឡើយ គឺមានតែទិន្នន័យ backup ចេញពី iOS 6+ ប៉ុណ្ណោះទើបអាច restore បាន ។
Lack of Jailbreak :

មិនទាន់មានកម្មវិធីណាមួយដែលអាចធ្វើការ Jailbreak នូវ iOS 7 នៅឡើយទេរហូតដល់ប្រព័ន្ធប្រតិបត្តិការនេះត្រូវបានប្រកាសចេញជាផ្លូវការ និងសាធារណៈ ។
Lack of Support :
ប្រសិនបើយើង download នូវ firmware ដោយមិនបានចុះឈ្មោះជា developer គឺវានឹងមិនអាចដំណើរការជាមួយនឹងកម្មវិធីផ្សេងៗរបស់ Apple ឬរបស់ក្រុមអ្នក developers ផ្សេងៗនោះទេ ។ ប្រសិនបើមានអ្វីដែលមិនប្រក្រតីវាក៏អាចហេតុដែលបណ្ដាលឲ្យបាត់បង់នូវឧបករណ៍របស់យើងផងដែរ ។
Not Optimized :
ជាការពិតណាស់ចំពោះការប្រើនូវ iOS 7 កំណែ Beta គឺមិនទាន់មាននូវភាពប្រសើរនូវឡើយទេ ហើយវានឹងមិនអាចប្រសើររហូតដល់ពេលដែលក្រុមហ៊ុន Apple អាចទទួលបាននូវព័ត៌មានគ្រប់គ្រាន់ទៅនឹងកំហុសទាំងឡាយដែលកើតមាន និងធ្វើការជួសជុលឲ្យមានភាពប្រសើរឡើងវិញ ។
Expectations :
សេចក្ដីសង្ឃឹមទុកទៅនឹង iOS 7 មិនសុទ្ធតែអ្នកប្រើគ្រប់រូបមានភាពរីករាយទៅនឹងប្រព័ន្ធប្រតិបត្តិការថ្មីនេះទេ ទាំងនេះគឺដោយសារតែ bugs ជាច្រើននិងកង្វះខាតនៃល្បឿន ក៏ដូចជាមិនទាន់ធ្វើឲ្យមានភាពប្រសើរនៅឡើយ ។ យ៉ាងណាមិញកំណែ Beta ត្រូវបានដាក់ចេញសម្រាប់តែអ្នក developers តែប៉ុណ្ណោះ ដូច្នេះអ្នកឯទៀតដែលប្រើប្រាស់ចាកចេញពីគោលដៅក្នុងការ អភិវឌ្ឍកម្មវិធី ពួកគេនឹងអាចទទួលនូវអារម្មណ៍នៃការខកចិត្តច្រើន ។
iOS 7 នៅតែជាប្រព័ន្ធប្រតិបត្តិការដ៏ថ្មី និងមានភាពក្មេងខ្ចី ដូច្នេះភាពច្របូកច្របល់ជាច្រើនក៏កំពុងតែមាននូវក្នុងប្រព័ន្ធប្រតិបត្តិការនេះផងដែរ ។ ដោយឡែកនៅពេលដែលអ្នកមិនអាចរង់ចាំនូវការប្រកាសចេញជាផ្លូវការនូវ iOS 7 ក្រោយកំណែ Beta អ្នកចាំបាច់ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់សិនមុនការសម្រេចចិត្ត ៕