Showing posts with label ពត័មានកំសាន្ត. Show all posts
Showing posts with label ពត័មានកំសាន្ត. Show all posts

ទស្សនាឃ្លីបថ្មីមួយទៀត ពិធីព្រះថោងតោងស្បៃនាងនាគ របស់អ្នកឧកញ៉ា គិត ម៉េង ក្នុងថ្ងៃនេះ! (មានវីដេអូ)

នៅវេលារសៀលថ្ងៃទី២០ ខែមិនា នេះ វីដេអូឃ្លីបថ្មីមួយទៀត ត្រូវបានផុសឡើង លើបណ្តាញសង្គមជាថ្មីទៀតហើយ បង្ហាញពីទិដ្ឋភាព នៃពិធីព្រះថោងតោងស្បៃនាងនាគ ក្នុងមង្គលការ របស់អ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ម៉ៅ ចំណាន (ស្រីតូច ចំណាន)។ មើលឃើញ ទៅលើចំណាប់អារម្មណ៍ របស់ប្រិយមិត្តវេបសាយខ្មែរឡូត ជាច្រើន កន្លងមក ទៅលើព័ត៌មាន ក៏ដូចជា វីដេអូឃ្លីប នៃពិធីមង្គលការនេះ ទើបហេតុនេះ DOMNENG7 សូមនាំអារម្មណ៍ប្រិយមិត្ត មកទស្សនា នូវឃ្លីបថ្មីនេះ មួយទៀត ដែលត្រូវបានគេបង្ហោះចែកចាយ លើហ្វេសប៊ុក៖ ខាងក្រោមជាពិធីមួយទៀត នៅរសៀសថ្ងៃ២០មិនា នេះដែរ៖ អត្ថបទដើមពីខ្មែឡូត

ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី គិត ម៉េង និង ស្រីតូច​ ចំណាន

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជារួមមាន សម្តេច ហេង សំរិន, សម្តេច ហ៊ុន សែន, សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន, លោក សាយ ឈុំ, ឧបនាយករដ្ឋមន្រ្តី ស ខេង, ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី រួមនឹងថ្នាក់ដឹកនាំ​កំពូលៗជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីមង្គលការអ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច​ ចំណាន ដែលធ្វើឡើងនៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៥ នេះ នាភូមិគ្រឹះមួយកន្លែងនៅស្ថិតសង្កាត់ ទួលទំពូង២ ខណ្ឌចំការមន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល
ប្រភព ៖ Freshnewsasia

ទស្សនារូបថតអាពាហ៍ពិពាហ៍ របស់មហាសេដ្ឋីលំដាប់កំពូលនៅកម្ពុជា ឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន

(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាង១០ឆ្នាំ របស់អតីតពិធីការិនី និងជាតារាសម្តែង ស្រីតូច ចំណាន ក្នុងការរួមរស់ជាមួយសេដ្ឋីដ៏មាន ទ្រព្យសម្បត្តិមហាសាល អ្នកឧកញ៉ា គិត ម៉េង មកនោះ ទីបំផុតថ្ងៃដ៏​មានន័យសម្រាប់ជីវិតរបស់ ស្រីតូច ចំណាន បានសម្រេចដូចបំណងហើយ ពោលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ អ្នកទាំងបានចូលរោងជ័យ រៀបការជាមួយគ្នាស្របច្បាប់ បំពេញមុខញាតិសណ្តានទាំងអស់ ដោយមានការចូលរួមជូនពរជ័យដោយមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ឧកញ៉ា និងអ្នកមានទ្រព្យសម្បត្តិជាច្រើនរូបចូលរួមយ៉ាងកុះករ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល និង freshnewsasia

ប្រវត្តិជូរចត់ អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់កំពូល នៅកម្ពុជា

(ភ្នំពេញ)៖ មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង ទើបសម្រេចចិត្តចូល រោងការជាមួយ ស្រីតូច ចំណាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នេះ​ក្រោយរួមរស់ជាមួយគ្នា​ជាង១០ឆ្នាំ មានកូន៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់។ តើអ្នកឧកញ៉ា គិត ម៉េង មានជីវប្រវត្តិបែបណាខ្លះ? នៅពេលនេះ FRESH NEWS សូមលើកយកនូវ​ប្រវត្តិត្រួសៗ  របស់ អ្នកឧកញ៉ា គិត ម៉េង មកបង្ហាញជូន ប្រិយមិត្តអ្នកអាន៖
អ្នកឧកញ៉ា ​គិត ​ម៉េង មហាសេដ្ឋី​លំដាប់កំពូលម្នាក់​របស់កម្ពុជា លោកមានអាយុ៤៧ឆ្នាំ កើតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៦៨ ក្នុងខេត្តកណ្តាល ហើយលោកជាកូនទី៣ របស់ពាណិជ្ជករ  ជាប់សែស្រឡាយចិនម្នាក់ ឈ្មោះ លោក គិត ប៉េងអៀក នេះបើតាមប្រភពព័ត៌មានពី wikipedia (http://en.wikipedia.org/wiki/Kith_Meng)។
ក្នុងឆ្នាំ១៩៧៥ ជាឆ្នាំកាន់កាប់ដោយ របបប៉ុលពតនោះ គិត ម៉េង និងក្រុមគ្រួសារ ត្រូវបានគេជម្រៀសទៅ រស់ជុំរុំ នាទឹកដីប្រទេសថៃ។ ក្នុងការជម្លៀសខ្លួនចេញ​ពីរបបអាវខ្មៅនោះ ឧកញ៉ា គិត ម៉េង និងបងប្អូនប្រុស២នាក់ទៀត បានបែកគ្នាពីឪពុកម្តាយ​ ហើយឪពុកម្តាយរបស់ឧកញ៉ា គិត ម៉េង ត្រូវបានគេដឹងថា បានស្លាប់​ដោយសារ​ការអត់ឃ្លាន។​ ជាមួយបងប្អូនប្រុស នៅជុំរំនៅប្រទេសថៃ លោក គិត ម៉េង និយាយថា «ពួកគេបានដាក់យើង នៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយ... យើងបានដេក ជាមួយនឹងសត្វជ្រូក ...»។
នៅឆ្នាំ១៩៨០ គិត ម៉េង និង ប្អូនប្រុស គិត ធាង ​ត្រូវបានធ្វើ អន្តោប្រវេសន៍ ទៅប្រទេសអូស្រ្តាលី​ ហើយពួក​លោក​​បានធ្វើការ និងរៀនសូត្រនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
ក្នុងដំណើរឆាកជីវិត រស់នៅអូស្រ្តាលី គិត ម៉េង បានជម្នះការតស៊ូខ្លាំង ដើម្បីរស់ និងសន្សំលុយ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ សាព័ត៌មានអូស្រ្តាលី អ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា ​នៅអូស្រ្តាលី​ ពេលអ្នកដើរចែកសំបុត្រ ឬលិខិតប័ណ្ណតាមផ្ទះ ​នៅពេលដែលមានអាកាសធាតុ​ត្រជាក់ ​អ្នកនឹងមានអារម្មណ៍ឯកោរខ្លាំងណាស់។ ឧកញ៉ា គិត ម៉េង បានធ្វើការនៅ​ ភោជនីយដ្ឋានឥណ្ឌា​ គឺជាអ្នកលាងចាន ​និង​ជាកម្មករលាងសំអាត នៅផ្សារបន្លែនៅថ្ងៃអាទិត្យ​​​ ​ហើយការងារដែលមិន​ត្រូវការ​​ ជំនាញមួយទៀតដែល គិត ម៉េង បានធ្វើដែរនោះ គឺកាត់ស្មៅឲ្យគេតាមផ្ទះ។
នៅឆ្នាំ១៩៩១ ឧកញ៉ា គិត ម៉េង និង គិត ធាង បានសម្រេចចិត្ត ត្រឡប់មកកម្ពុជា ជាមួយនឹងជីវិតផ្តាស់ប្តូរ ដោយមកដល់កម្ពុជាដំបូង ឧកញ៉ា គិត ម៉េង និងបងប្រុស គិត សោភណ្ឌ បានបើកហាងលក់គ្រឿងសង្ហារឹម ​និង​សម្ភាៈការិយាល័យ​ ឲ្យ​អង្គការ​សហប្រជាជាតិនៅកម្ពុជា​ (UN) ដោយរួមមានទាំងទិញសិទ្ធិលក់ ​ម៉ាស៊ីនថតចម្លងម៉ាក Canon ផងដែរ គឺ​មុនពេល ​លោកបង្កើតក្រុមហ៊ុន  The Royal Group ។
បច្ចុប្បន្ននេះ អ្នកឧកញ៉ា គិត ម៉េង មានតួនាទី ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន The Royal Group ដែលក្រុមហ៊ុនចំណុះឲ្យជិត ៣០ក្រុមហ៊ុន និងមានលុយរាប់រយលានដុល្លារ។ ខាងក្រោមនេះ ជាឈ្មោះក្រុមហ៊ុនចំណុះឲ្យក្រុមហ៊ុន The Royal Group ៖
ផ្នែកទូរគមនាគមន៍ និង ព័ត៌មានវិទ្យា
1-ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard 
2-ក្រុមហ៊ុន Royal Telecam International 
3-ក្រុមហ៊ុនTele SURF 
4-ក្រុមហ៊ុន Ezecom 
5-ក្រុមហ៊ុន NETi Solutions
ផ្នែកហិរញ្ញវត្ថុ
1-ក្រុមហ៊ុនធានារ៉ាប់រង Infinity Insurance
2-ធនាគារ ANZ Royal Bank
3-ក្រុមហ៊ុន Royal Financial Consultancy
ផ្នែកផ្សព្វផ្សាយព័ត៌មាន និង កម្សាន្ត
1-ទូរទស្សន៍ CTN (Cambodian Broadcasting Corporation)
2-ទូរសទ្សន៍ CNC 
3-ទូរទស្សន៍ MyTV
4-ទូរទស្សន៍ CEPCO is a TV channel
5-ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម BrandSolutions
6-ផលិតកម្ម Rock Production 
7-មជ្ឈមណ្ឌលកម្សាន្ត Rock Entertainment Centre
ផ្នែកសណ្ឋាគារ និង រីស៊ត
1-Royal Park Resort នៅសៀមរាប
2-Titan King Resort & Casino នៅបាវិត ខេត្តស្វាយរៀង
3-សណ្ឋាគារ Hotel Cambodiana
ផ្នែកអភិវឌ្ឍន៍អលចទ្រព្យ
1-អគារពាណិជ្ជកម្ម Royal Tower នៅភ្នំពេញ 
2-កោះរុង នៅខេត្តព្រះសីហនុ 
3-Northbridge Communities នៅភ្នំពេញ ផ្លូវ២០០៤ 
4-ខុនដូ Embassy Place 
5-ក្រុមហ៊ុន The Royal Group ទិញលក់ដីធ្លី
ផ្នែកពាណិជ្ជកម្ម
1-ក្រុមហ៊ុន The Royal Group ផ្នែកខាងលក់ ផលិតផលអេឡិចត្រូនិក Canon, Motorola, Samsung និង Siemens.
2-ក្រុមហ៊ុន The Royal Group ផ្នែកជួលឧទ្ធម្ភាចក្រ Bell Helicopter
3-ក្រុមហ៊ុន The Royal Group  ផ្នែកលក់ចំណីអាហារ ដូចជា KFC, ភោជនីយដ្ឋាន Pizza Hut ជាដើម។  
ផ្នែកដឹកជញ្ជូន
1-ក្រុមហ៊ុន Royal Cambodian Limousine Service មានរថយន្តទំនើបសម្រាប់ដឹកជញ្ជូនភ្ញ
2-ក្រុមហ៊ុនផ្លូវដែក Toll Royal 
 
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល
ប្រភព ៖ Freshnewsasia

ទេព រិន្ទ​ដា​រ៉ូ សារភាពថាមានកូនក្រមុំហើយ!!!

ទប់​មិន​ជាប់​នឹង​រលក​ព័ត៌មាន​ដែល​បាន​ ទម្លាយ​ចេញ​ពាក់ព័ន្ធ​នឹង​កូនស្រី​បង្កើត លោក​ទេព រិន្ទ​ដា​រ៉ូ បាន​ទទួល​ស្គាល់​​ថា កញ្ញា ខេ​មា រីតា ដែល​លោក​ហួងហែង​បំផុត​ក្នុង​សកម្មភាព​ដើរ​បង្ហាញ​ម៉ូដ​នោះ គឺជា​កូន​ស្រី​បង្កើត​របស់​ខ្លួន​។ យ៉ាងណាក៏ដោយ លោក​ហាក់​មិន​ចង់​និយាយ​អ្វីពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ ក្រៅពី​លែង​ប្រកែក​ដូច​មុន​ថា​នាង​គ្រាន់តែ​ជា​ក្មួយ​ស្រី ។
tep_rindaro_15_03_17-2015-03-17លោក ទេព រិន្ទដារ៉ូ និង​កញ្ញា ខេ​មា រីតា នា​ពេល​កន្លង​មក (រូបភាព៖ វង្ស សុម៉ាលីន)
​គ្រប់​ពេល​មាន​ការចុះផ្សាយ​ពាក់ព័ន្ធ​នឹង កញ្ញា ខេ​មា រីតា ដែល​ជា​តារា​បង្ហាញ​ម៉ូដ​ម្នាក់​ក្នុង​ក្រុម​Cambodia Super Model  លោក ទេព រិន្ទ​ដា​រ៉ូ មិន​ដែល​ទទួលស្គាល់​ថា នាង​គឺជា​កូនស្រី​បង្កើត​នោះឡើយ បើ​ទោះ​ជា​តារា​​សិល្បៈ និង​អ្នក​ចេញ​ចូល​ហាង​កាហ្វេ​របស់​លោក​នៅ​ខេត្តសៀមរាប សុទ្ធតែ​អះអាងថា​អ្នក​ទាំង​ពីរ​ជា​ឪពុក និង​កូនបង្កើត ។ លោក ទេព រិន្ទ​ដា​រ៉ូ រមែង​ឆ្លើយថា កញ្ញា​គ្រាន់តែ​ជា​ក្មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មក​ពី​លោក​ស្រឡាញ់ ទើប​តាម​ឃ្វាល​ដូច​កូន គ្រប់​ពេល​ដែល​នាង​ចេញ​ដើរ​បង្ហាញ​ម៉ូដ ឬ​ចូលរួម​ក្នុង​វេទិកា​សិល្បៈ​នានា ។​
​តារា​សិល្បៈ​ក្នុង​ក្រុម​Cambodia Super Model  បាន​អះអាង​ថា អ្នក​ទាំង​ពីរ​ជា​ឪពុក​កូនបង្កើត ដោយ​មិន​មែន​​ជា​ក្មួយ​ដូច​ការអះអាង​របស់​លោក​នោះទេ។  អ្នក​ស្ថិត​ក្នុង​រង្វង់​សិល្បៈ និង​អ្នកដឹង​រឿង​នៅ​ខេត្ត​សៀម​រាបបាន​ហៅ​ការ​ប្រកែក​របស់លោក ថា​ជា​ការ​បង្វែងដាន ដើម្បី​បញ្ចប់​ការចាប់អារម្មណ៍ និង​ដើម្បី​កុំឲ្យ​មាន​ការ​​ជជីក​សួរ​ណាមួយ​នាំឲ្យ​មាន​ដំណឹង​វែងឆ្ងាយ។ ក្នុងនោះ សូម្បី​កញ្ញា ខេ​មា រីតា ខ្លួនឯង ក៏​ឆ្លើយ​ស្ទាក់​ស្ទើ​រ​ថានាង​គ្រាន់តែ​ជា​ក្មួយ ដែល​រស់នៅ​ជាមួយ​លោក​ប្រៀប​ដូចជា​កូន​ម្នាក់​នោះ​ផង​ដែរ ។ ប្រភព​ពី​តារា​សិល្បៈ ក្នុង​ក្រុម Cambodia Super Model  បាន​ប្រាប់​​VODថា កញ្ញា​រីតា គឺជា​កូនបង្កើត​របស់​លោក ទេព រិន្ទ​​ដា​រ៉ូ ដោយ​លោក​រមែង​ហួងហែង​បំផុត ព្រោះ​ខ្លាច​មាន​អ្នក​មក​រញ៉េរញ៉ៃ​កូនស្រី ។ ជាមួយការទម្លាយ​ជា​ថ្មី​ពាក់​ព័ន្ធ​នឹង​រឿង​ដដែល​នេះ លោក ទេព រិន្ទ​ដា​រ៉ូ បានព្រម​​ទទួលស្គាល់​ការពិត​ ។
tep_rindaro_15_03_17_3-2015-03-17លោក ទេព រិន្ទ​ដា​រ៉ូ លើកឡើងថាជីវិត​ឯកជន​របស់​លោក​ គឺ​មិន​ខុស​ពី​បុគ្គល​ទូទៅ​នោះ​ទេ ដោយ​ក្រៅពី​ធ្លាប់​​មាន​​ភរិយា ក៏​មាន​កូន​ក្មួយ​នៅក្រោម​បន្ទុក​ផង​ដែរ ។ លោក​បាន​សារភាព​ដោយ​លែង​ប្រកែក​ថា ខេ​មា រីតា គឺជា​កូនស្រី​បង្កើត បើ​ទោះ​ជា​ការ​ទម្លាយ​ចេញ ហាក់​មិនសូវ​បញ្ចេញ​ឲ្យអស់​ទិន្នន័យ។ តារា​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ​និយាយថា «​រឿង​វា​អញ្ចឹង​(​ជា​កូនបង្កើត ​)​មែន​ហើយ ប៉ុន្តែ​មក​ពី​សម្បូរ​អ្នក​សួរ​ខ្ញុំ​ពេក ទើប​ចេះតែ​ថា​ក្មួយ​​ទៅ ។ ការពិត​ក្មួយ ឬ​កូន គេ​មើល​ដឹង​តើ ក្មួយ​ឯណា​ទៅ​ណា​ក៏​តាមៗ​អញ្ចឹង​នោះ​»​។​
​នេះ​ជា​ចម្លើយ​ដ៏​កម្រ​របស់​លោក​តប​នឹង​ សំណួរ​របស់​VOD ដែល​បាន​ចោទសួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​មិន​ព្រម​ទទួលស្គាល់​ខេ​ម៉ា រីតា ថា​ជា​កូនស្រី​បង្កើត ដូច​ការអះអាង​របស់​អ្នកសិល្បៈ និង​អ្នក​រស់នៅ​សៀមរាប ដែល​​ម្នាក់ៗ​ទម្លាយ​ចេញ​ច្បាស់​ដូច​ថ្ងៃ។ ទោះយ៉ាងណា នៅ​មិនទាន់មាន​ព័ត៌មាន​ថា នាង​ជា​កូនស្រី​របស់​លោក​​ជាមួយ​ភរិយា​ដើម​ដែល​បាន​លះលែងគ្នា ឬ​ជាមួយ​នារី​កំណាន់ចិត្ត​ណា​ម្នាក់ ដែល​លោក​មិន​បាន​បើក​​ទម្លាយ​នោះឡើយ  ក្រោយពី​មាន​ការអះអាង​ថា នាង​គឺជា​កូនស្រី​បង្កើត​។​
tep_rindaro_15_03_17_2-2015-03-17ខេ​មា រីតា ត្រូវ​គេ​ឃើញ​លោក​ហៅថា​កូនៗ​ពេញមាត់ និង​មិន​ដែល​បណ្ដោយឲ្យ​ទៅ​ណា​មក​ណា​ម្នាក់​ឯង​នោះ​ទេ ដោយ​សូម្បី​តែ​ពេល​នាង​ចេញ​ដើរ​ម៉ូដ​ជាមួយ​ក្រុម​Cambodia Super Model  នៅ​វៀតណាម និង​ថៃ យូរ​ថ្ងៃ​ប៉ុណ្ណា ក៏​លោក​សុខចិត្ត​បោះបង់​ការងារ​ទៅ​តាម​កំដរ​ដល់​ទីនោះ ។ លោក​ទេព រិន្ទ​ដា​រ៉ូ និយាយថា មិន​ទាន់​បណ្ដោយ​ឲ្យ​តារា​ម៉ូ​ដែល ខេ​មា រីតា ទៅ​ណា​មក​ណា​តាម​ចិត្ត​នោះ​ទេ បើ​ទោះជា​នាង​មាន​វ័យ​គ្រប់​គ្រាន់  សម្រាប់​ភាពម្ចាស់ការ​របស់ខ្លួន​ក៏ដោយ ។ លោក​ក៏​មិន​បណ្ដោយឲ្យ​នាង​ទទួលយក​ការងារស​ម្ដែង​ក្នុង​​កុន​ផងដែរ  ដោយ​ព្រម​ឲ្យ​នាង​ទទួល​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​ថ្នាក់​ជាតិ​ធំៗ និង​ក្រៅ​ស្រុក​ប៉ុណ្ណោះ ។​
​លោក​និយាយថា «​អា​រីតា បើ​បណ្ដោយឲ្យ​ចូល​សម្ដែង​មិន​ខ្វះ​ទេ​ការងារ ប៉ុន្តែ​អត់​ទេ ឲ្យតែ​ដើរ​ម៉ូដ​ប៉ុណ្ណោះ​ព្រោះ​​ស្រឡាញ់ ហើយ​ទាល់តែ​ទុកចិត្ត​បំផុត បាន​ខ្ញុំ​អត់​ទៅ​មើល​បើ​មិន​អញ្ចឹង​អត់​ទេ​ទៅ​ណា​ក៏​ខ្ញុំ​ទៅ​តាម​ដែរ អត់​ហ៊ាន​បណ្ដោយ​ទេ»​។ នេះ​ជា​លើក​ទី​១ ដែល​លោក​ទេព រិន្ទ​ដា​រ៉ូ បញ្ជាក់​ឲ្យដឹងថា​ខេមា រីតា គឺជា​កូន​ស្រី​បង្កើត ដោយ​លែង​ប្រកែក​ថា​ជា​ក្មួយ​ធ្វើឲ្យ​មាន​ការរិះគន់​ពី​អ្នកសិល្បៈ​ដូច​មុន​។ យ៉ាងណាមិញ​ចម្លើយ​សារ​ភាព​របស់លោក ក៏​ស្ថិត​ក្នុង​ន័យ​ចាក់បណ្ដោយ​ផងដែរ សម្រាប់​អ្នក​ដែល​បាន​ជឿ​ស៊ប់​រួចទៅហើយ ថា​នាង​​ជា​ក្មួយ​តាម​ការបញ្ជាក់​នា​ពេលកន្លងមក​របស់លោក​។ ក្នុង​វ័យ​២២​ឆ្នាំ ខេ​មា រីតា ជា​នារី​ដែល​មាន​កម្ពស់​​១,៧៦​ម៉ែត្រ មាន​រាង​ខ្ពស់​ស្រឡះ និង​ជា​និស្សិត​ផ្នែក​រចនា​ម៉ូដ​ដែល​មាន​ជំនាញ​ឌី​ហ្សា​ញ​សម្លៀក​បំពាក់​​ យ៉ាង​ស្ទាត់ជំនាញ​៕ ប្រភពៈ VOD

នាង Suzy ប៉ះគ្នាជាមួយ ក្រុម Sistar កក្រើកនៅឯព្រលានយន្តហោះ

កូរ៉េ៖ តារាចម្រៀងដ៏ល្បីកូរ៉េខាងត្បូង នាង Suzy សមាជិកក្រុម (Miss A) និងក្រុមតារាចម្រៀង Sistar បានបង្ហាញខ្លួនរួមគ្នា នៅឯព្រលានយន្តហោះ Incheon International Airport នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៥ ដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លំាង ចំពោះវត្តមានរបស់ពួកគេ ។
នៅរសៀល ថ្ងៃពុធ ទី១៨ ខែមីនា ម្សិលមិញតារាចម្រៀងនាង Suzy សមាជិកក្រុម (Miss A) និងក្រុម Sistar បង្ហាញវត្តមានរួមគ្នានៅឯព្រលានយន្តហោះ Incheon International Airport ខណៈដែល នាង Suzy ទើបតែវិលត្រឡប់ មកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បន្ទាប់ពីក្រុម Sistar កំពុងរៀបចំជើងហោះហើរ ទៅប្រទេសថៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍មួយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

ស្រីលក្ខណ៍ ម្ចាស់បទ ស្នេហានាពេលរាត្រី ចេញបទថ្មី «សារ៉ាវ៉ាន់​ រកគូ» (Video Inside)

ភ្នំពេញ៖ ស្រីលក្ខណ៍ ដែលជាម្ចាស់បទស្នេហា នាពេលរាត្រី នៅពេលនេះ បានចេញនូវ បទចម្រៀងថ្មី១ បទទៀតហើយ គឺបទ «សារ៉ាវ៉ាន់រកគូ» ដោយមានបញ្ចូល ដោយការ Rap ពីជនជាតិបរទេស ផងដែរ ។
បទចម្រៀងថ្មីនេះ រំពឹងថានឹងផ្ទុះឡើង នៅរដូវកាលចូលឆ្នាំថ្មី ខាងមុខនេះ ហើយនឹងល្បី ដូចបទមុនៗដែរ ។ សូមទស្សនា ដូចខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

កែវ ពេជ្រពិសី សង្ស័យ​ប្រុស​ស្នេហ៍​ផ្កាយ​២ ដក​យក​រថយន្ត​ទំ​នើប​វិញ

ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានលេចឮថា តារាសម្តែងស្រីសាច់សខ្ចី ជាប់ងារជា មេម៉ាយក្ដៅស្រួយអ្នកនាង កែវ ពេជ្រពិសី កំពុងតែជួបប្រទះ ភាពប្រេះឆា ស្នេហ៍ជាមួយ លោកមន្រ្តីធំមានឋានៈផ្កាយពីរម្នាក់ បន្ទាប់ពីនាងបានទាក់ទងស្នេហា ជាមួយគ្នាអស់ រយៈពេលជិតពីរឆ្នាំមកនោះ ។
ប្រភពពីអ្នកនៅក្បែរ តារាសម្តែង មានឈ្មោះល្បី កែវ ពេជ្រពិសី បាននិយាយឲ្យដឹងថា ពេលនេះចំណងស្នេហ៍រវាងតារា កែវ ពេជ្រពិសី និងបុរសង្ហា ជាមន្រ្តីធំពាក់ផ្កាយពីរលើស្មា បាននឹងកំពុងតែឈាន ទៅដល់ផ្លូវបែកបាក់គ្នាហើយ ព្រោះតែការមិនចុះសម្រុង និងមិនជឿជាក់ លើគ្នាទៅវិញទៅមក ហើយបុរសម្នាក់នេះ តែងតែលើកហេតុផល ពីការ ប្រច័ណ្ឌ ទើបធ្វើឲ្យនាងមិនសប្បាយចិត្ត ក្លាយទៅជារឿងឈ្លោះ ប្រកែកពាក្យសម្តីគ្នា ។
ប្រភពកំពុងតែនិយាយចេញ ពីមាត់មួយទៅមាត់មួយ បានលើកឡើងថា ពេលនេះតារាស្រីនាង កែវ ពេជ្រពិសី ហាក់ដូចជាធ្លាក់កាលីប ជាងពេលមុនៗ ព្រោះតែបុរសជាគូស្នេហ៍ បានប្រែបែកចិត្តពី ពិសី ហើយក៏មិនសូវគិតគូដូចកាលពីគ្រាដំបូងនោះឡើយ ។ ម្យ៉ាងទៀត រថយន្តស៊េរីទំនើប ដែលនាងធ្លាប់ជិះឆ្វេកឆ្វាច សម្ញែងគេឯងកន្លងមក ក៏ត្រូវឃ្លាតចាកឆ្ងាយពីនាងទៀតផង ។
ប្រភពខាងលើ បានបន្តថា អំឡុងពេលថ្មីៗនេះ អ្នកមេម៉ាយសាច់សខ្ចី កែវ ពេជ្រពិសី ដូចជាមិនឃើញបញ្ចេញឡានថ្មីស៊េរីទំនើប Lexus GX 460 ពណ៌ខ្មៅ នោះទៀតទេ គឺឃើញជិះតែឡាន Lexus RX 330 ពណ៌ស តម្លៃជាង ១ម៉ឺនដុល្លារតែប៉ុណ្ណោះ ។ ទើបមានការសង្ស័យចេញមកថា នាង កែវ ពេជ្រពិសី ត្រូវបានគូស្នេហ៍ដកហូតរយន្តនេះវិញក៏ថាបាន ។
តារាសម្ដែងសម្បូរទឹកភ្នែក មានមន្តស្នេហ៍ កែវ ពេជ្រពិសី មុននេះត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ថា នាងតែងបង្ហាញ ពីឥរិយាបថភាពហ៊ឺហារ ដោយការប្រើប្រាស់សម្ភារមានតម្លៃថ្លៃៗ ប្រៀបបាននឹងមនុស្សដែលមាន ឥទ្ធិពលនៅក្នុងសង្គមម្នាក់ដែរ ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចឮព័ត៌មានល្ហៀងៗមកថា នាងមិនសូវហ៊ឺហារខ្លាំងដូចមុនទៀតឡើយ ។
ជុំវិញព័ត៌មាន ដ៏រសើបខាងលើនេះ មិនអាចទាក់ទង ដើម្បី សុំការបកស្រាយ ពីអ្នកមេម៉ាយក្តៅស្រួយ កែវ ពេជ្រពិសី បាននៅឡើយទេ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ព្រោះលេខទូរស័ព្ទរបស់នាង មិនអាចធ្វើការទំនាក់ទំនងបាន ។
គួររំឭកថា ក្រោយពេលកាត់ផ្តាច់ចំណងស្នេហ៍ ជាមួយស្វាមីការពេញច្បាប់ លោក ចន្ថា ស្រី អាណិកជនខ្មែរ រស់នៅអូស្រ្តាលី អស់រយៈពេលជាច្រើនឆ្នាំមក កែវ ពេជ្រពិសី តែបានរងដោយព្យុះភ្លៀងព័ត៌មានអំពីជីវិតស្នេហាក្រៅឆាក ជាបន្តបន្ទាប់ ដោយកន្លងមកល្បីថា មានបុរសចម្រុះឋានៈ និងសម្បូរទ្រព្យជាច្រើនទាំងក្នុង និងក្រៅប្រទេស ចោមរោមសុំស្នេហ៍នាងមិនដាច់ ប៉ុន្តែដំណឹងទាំងនេះ តែងរសាត់ឃ្លាតឆ្ងាយទៅវិញ បន្ទាប់ពីមានការចេញមុខបំភ្លឺ ដោយពីម្ចាស់សាមីខ្លួន ៕ប្រភព ពី lookingtoday

គិត ម៉េង ជូន​កាដូ​សម្រាប់​ភ្ញៀវ ក្នុង​មង្គលការ ជា​ទឹក​អប់​កុម្ម៉ង់ ពី​ប្រទេស​បារាំង

ភ្នំពេញ៖ ជាការពិតពិធីមង្គលការ របស់មហាសេដ្ឋីល្បីឈ្មោះ អ្នកឧកញ៉ា គិត ម៉េង និង អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ពិតជាព្រឹត្តិការណ៍មួយ ជាទីចាប់អារម្មណ៍ខ្លាំង សម្រាប់ទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ ដោយពិធីមង្គលការមួយនេះ បានសម្រឹងសម្រាំងរៀបចំឡើង យ៉ាងល្អប្រណិត ឥតខ្ចោះ សូម្បីតែកាដូសម្រាប់ ជូនភ្ញៀវកិត្តិយស ក្នុងពិធីទទួលទានអាហារពេលល្ងាច ក៏ជាទឹកអប់ម៉ាកល្បី ក៏កុម្ម៉ង់មកពីប្រទេសបារាំងផងដែរ ។
ថ្វីត្បិតតែពិធីមង្គលការនេះ មិនមានពិធីហែជំនូន ក៏ពិតមែន តែគេសង្កេតឃើញថា អនាគតរបស់ អ្នកឧកញ៉ាបានត្រៀម កញ្ចប់សំណាង (អាំងប៉ាវ)ជាច្រើន សម្រាប់ជូនភ្ញៀវពេលព្រឹក ហើយសម្រាប់ពេលល្ងាច គឺកាដូ ទឹកអប់ម៉ាក់ល្បី ដែលកុម្ម៉ង់ពីប្រទេសបារាំង ។

ក្រុមហ៊ុន​ពេជ្រ​ធំ​ជាងគេ​បំផុត​​​ទាំង ៥ នៅ​លើ​ពិភពលោក


អ្នកឧកញ៉ាល្បីឈ្មោះ និងមានឥទ្ធិពល គិត ម៉េង និងភរិយាអតីតតារាសម្តែង ស្រីតូច ចំណាន នឹងដឹកដៃគ្នាចូល រោងការហើយ នៅថ្ងៃទី១៩-២០ ឆ្នាំ២០១៥ នេះ ទស្សនិកជនសង្កេតឃើញថា ពិធីមង្គលការមួយ គឺខិតខំសម្រឹតសម្រាំងល្អវិចិត្រ ដោយរោងការមានការ រចនាម៉ូដថ្មីទំនើប ស៊ីវិល័យលម្អទៅដោយផ្កាភ្ញី គួរជាទីចាប់អារម្មណ៍ រួមទាំងពិធីដទៃទៀត ក្នុងមង្គលការនេះ គឺមានការ ជួលអ្នកជំនាញមកពីក្រៅប្រទេស រៀបចំមិនឲ្យខ្វះចន្លោះឡើយ ព្រោះថា មង្គលការ មហាសេដ្ឋីស្រុកខ្មែររូបនេះ មានវត្តមានភ្ញៀវកិត្តិយស ចូលរួមអបអរសាទរ សុទ្ធសឹងតែ ថ្នាក់ដឹកនាំកំពូលៗ របស់រាជរដ្ឋាភិបាល អញ្ជើញជាកិត្តិយស ចូលរួមដ៏ខ្ពង់ខ្ពស់ ៕ ប្រភព ពី Lookingtoday

ធ្លាយ​រូប​ថត​កូន​ក្រមុំ​អ្នក​ឧកញ៉ា​ស្អាតៗ​ប៉ុន្មាន​សន្លឹក ខណៈ​វេលា​ចូល​រោង​កាន់​តែ​ជិត​មក​ដល់

ខណៈ​ពិធី​ជ័យ​ត្រៀម​នឹង​ប្រារព្ធ​ពិធី​ចូល​រោង​រសៀល​នេះ ស្រាប់​តែ​ធ្លាយ​ចេញ​នូវ​រូប​ថត​កូន​ក្រមុំ​ ស្រីតូច ចំណាន ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម។ រូប​ភាព​ទាំង​នោះ មិន​មែន​ជា​រូប​ក្នុង​ពិធី​ទេ ប៉ុន្តែ​ជា​រូប​ជំទាវ​របស់​អ្នកឧកញ៉ា សាក​ល្បង​ស្លៀក​ឈុត​រ៉ូប​អាពាហ៍ពិពាហ៍​ដែល​ល្បី​ថា មាន​តម្លៃ​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ​នោះ។


បើ​ទោះ​គ្រាន់​តែ​ជា​ការ​ស្លៀក​សាកល្បង ប៉ុន្តែ​ប្រិយមិត្ត​លើ​បណ្ដាញ​ទំនើប​នេះ ក្រោយ​បាន​ឃើញ​សុទ្ធ​តែ​បាន​ពោល​សរសើរ​គ្រប់​ៗ​គ្នា ពី​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​អ្នក​ជំទាវ បើ​ទោះ​ជា​មាន​បុត្រា-បុត្រី​ចំនួន​៤​រូប​រួច​ហើយ​ក៏​ដោយ។


បើ​អីចឹង​តោះ…ទស្សនា​ទាំង​អស់​គ្នា​ជំទាវ​របស់​អ្នកឧកញ៉ា​ផូរផង់​ប៉ុណ្ណា!












រូបថត៖​បណ្ដាញ​សង្គម
 ប្រភព ពី សប្បាយ

អត្ថបទ៖ ទារិកា