Showing posts with label បចេ្ចកវិទ្យា. Show all posts
Showing posts with label បចេ្ចកវិទ្យា. Show all posts

ក្មេង​ប្រុស ១៥ឆ្នាំ​​មាន​សមត្ថភាព​​​​ខ្លាំង​គួរ​​​ឲ្យ​​​ភ្ញាក់ផ្អើល ផលិត​បាន​ទ្រនាប់​ជើង​អាច​សាក​ថ្ម​ទូរស័ព្ទ​​ពេល​ដើរ​ដោយ​ថ្មើរជើង!

Samsung ​បញ្ចេញ​ថេប្លេត​ថ្មី​ស្ដើង​ម្ដង​ពីរ​ម៉ូដែល​គឺ Galaxy Tab A និង A Plus តម្លៃ​ចាប់ពី ២៨០ដុល្លារ​​ បុក​​ចូល​ទីផ្សារ​រុស្សី





នេះ​គឺ​ជា​ការ​បដិវត្ត​ថ្មី​មួយ​ទៀត​នៃ​យុគ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​សព្វថ្ងៃ ទៅ​លើ​វិធីសាស្ត្រ​សាក​ថ្ម​លើ​ឧបករណ៍​អេឡិចត្រូនិក។ ក្មេង​ប្រុស​ដែល​មាន​អាយុ​ទើបតែ ១៥ឆ្នាំ​នេះ បាន​បង្ហាញ​សមត្ថភាព​គួរឱ្យ​ភ្ញាក់ផ្អើល​របស់​ខ្លួន ដ៏​កម្រ​មាន​ក្មេង​ដទៃ​អាច​ធ្វើ​បាន គឺ​គេ​បាន​បង្កើត​សមិទ្ធផល​ពិសេស ជា​ទ្រនាប់​ជើង​អាច​សាក​ថ្ម​ស្មាតហ្វូន​បាន​នៅ​ពេល​ពាក់​ដើរ​ធម្មតា។ តើ​មុខងារ​នេះ អាច​ដំណើរការ​បាន​ដោយ​របៀប​ណា?


វិធីសាស្ត្រ​សាក​ថ្ម​នេះ​ស្ដាប់​ទៅ គឺ​ពិត​ជា​ប្លែក ម្យ៉ាង​គិត​ទៅ​ដល់​ថា បើ​គ្មាន​ប្រភព​អគ្គិសនី​ផង​នោះ តើ​ដំណើរការ​សាក​ថ្ម ប្រព្រឹត្តិ​ទៅ​ដោយ​របៀប​ណា? យ៉ាងណា វិធីសាស្ត្រ​នេះ​បាន​ក្លាយ​ជា​ការ​ពិត មិន​អាច​ប្រកែក​បាន​ទៅ​ហើយ ដែល​ជា​ស្នាដៃ​របស់​ក្មេង​ប្រុស​ជនជាតិ​ហ្វីលីពីន​ឈ្មោះ​ថា Angelo Casimiro។

ក្មេង​ប្រុស​អាយុ ១៥ឆ្នាំ​នេះ បាន​ផលិត​ទ្រនាប់​ក្នុង​នៃ​ស្បែក​ជើង (insole) ដោយ​បង្កប់​ជាមួយ​ឧបករណ៍​បម្លែង​ថាមពល​អគ្គិសនី​លក្ខណៈ​បែប​ធម្មជាតិ (physio-eletric generator)។ បន្ទាប់​មក​គេ​យក​​ទ្រនាប់​ក្នុង​នៃ​ទ្រនាប់​ជើង​ (insole) នេះ ទៅ​ស៊ក​ប្រើ​នៅ​ក្នុង​ទ្រនាប់ជើង​ធម្មតា ដើម្បី​ឱ្យ​វា​ផលិត​ចេញ​ជា​ថាមពល​អគ្គិសនី​នៅ​ពេល​អ្នកធ្វើ​ដំណើរ​ដោយ​ថ្មើរជើង។

ក្មេង​ប្រុស​ដែល​មាន​សមត្ថភាព​នេះ បាន​និយាយ​នៅ​ក្នុង​វីដេអូ YouTube ស្ដី​ពី​គម្រោង​ថា អ្នក​ប្រើ នឹង​មាន​អារម្មណ៍​ដូច​ជា​រអិលៗ​នៅ​ពេល​ស៊ក​ប្រើ​នៅ​ក្នុង​ទ្រនាប់ជើង​ធម្មតា។ ក្មេង​ប្រុស Casimiro បាន​ឱ្យ​ដឹង​ថា៖ «ឧបករណ៍​បម្លែង​ថាមពល​អគ្គិសនី insole generator របស់​ខ្ញុំ​នេះ មិន​ប្រើ​ឧបករណ៍ coil, ម៉ូទ័រ (motor), មេដែក (magnet) ឬ​អ្វី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផ្នែក​បម្លាស់​ប្ដូរ (moving part) នោះ​ទេ»។ «ខ្ញុំ​ប្រើ​តែ ថាស​បម្លែង​ថាមពល​អគ្គិសនី​លក្ខណៈ​បែប​ធម្មជាតិ (physio-eletric generator) មួយ​គូ (១គូ) ប៉ុណ្ណោះ ដែល​វា​អាច​ផលិត​ថាមពល​នៅ​ពេល​គ្រីស្តាល់​ទាំង​ពីរ​ពត់​ចូល»។


ធាតុ​នៃ physico-eletctric នឹង​ផលិត​ថាមពល​អគ្គិសនី​នៅ​ពេល​ណា​ដែល​អ្នក​ពាក់​មាន​សកម្មភាព​ឡើង ឬ​ដាក់​ឱ្យ​រង​សម្ពាធ​មេកានិច ដូច​ជា ការ​ចុច (press), រុញ (push) ឬ​ដើរ​ដោយ​ថ្មើរជើង​ជាដើម។ ការ​ព្យាយាម​ប្រើ​ចលនា​​ដើម្បី​បង្កើត​ប្រភព​ថាមពល​អគ្គិសនី​របស់​ក្មេង​ប្រុស Casimiro ដូច្នេះ គឺ​ពិត​ជា​មាន​តម្លៃ​ណាស់ ទោះបី​វា​ជា​ការ hack ដំបូង​ដែល​នៅ​ត្រូវការ​ការ​កែលំអ​បន្ថែម​ក៏​ដោយ។ Casimiro បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ផលិត និង​ធ្វើតេស្ត​ទ្រនាប់​ក្នុង​នៃ​ទ្រនាប់​ជើង (insole) ដោយ​ការ​រត់​តិចៗ​រយៈពេល ៨ម៉ោង​រួច​មក គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព​អាច​សាក​ថ្ម​ប្រភេទ Li-ion ថាមពល 400mAh បាន​មែន៕


ធ្លាយ​រូប​ថត​កូន​ក្រមុំ​អ្នក​ឧកញ៉ា​ស្អាតៗ​ប៉ុន្មាន​សន្លឹក ខណៈ​វេលា​ចូល​រោង​កាន់​តែ​ជិត​មក​ដល់


​ប្រែ​សម្រួល៖ លី ឈៀន &
ប្រភព ពី Thebnews
ប្រភព៖​ dailydot, huffingtonpost

Microsoft កំពុង​បង្កើត​និង​ដាក់​ឈ្មោះ​កម្មវិធី Browser ថ្មី​ជំនួស IE!

ក្រុមហ៊ុន Microsoft កំពុង​ធ្វើការ​លើ​កម្មវិធី​បើក​គេហទំព័រ (browser) ថ្មី ដើម្បី​មក​ជំនួស​កម្មវិធី Internet Explorer នៅ​ពេល​ខាង​មុខ។ ក្រុមហ៊ុន Software យក្ស​នេះ បាន​ប្រើ​ឈ្មោះ​កូដ (codename) broswer ថ្មី​នេះ​ជា Project Spartan ហើយ​ក៏​បាន​អះអាង​ថា ឈ្មោះ IE នឹង​ត្រូវ​បាន​ជំនួស​ចេញ។

download



កម្មវិធី Internet Explore នឹង​ត្រូវ​ក្រុមហ៊ុន Software របស់​អាមេរិក​នេះ ប្ដូរ​ឈ្មោះ​ថា ប៉ុន្តែ​ខណៈ​នៅ​ដំណាក់កាល​កំពុង​បង្កើត​នេះ ក្រុមហ៊ុន​ពុំ​ទាន់​សម្រេច​ឈ្មោះ​ចុងក្រោយ​ផ្លូវការ​នៅឡើយ។ IE នឹង​មិន​ត្រូវ​ជំនួស​ដោយ browser ថ្មី​ទាំងស្រុង​នោះ​ទេ ពោល​វា​នៅ​តែ​មាន​នៅ​លើ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន​ដូច​ជា Windows 10 សម្រាប់​ប្រើ​ជា​លក្ខណៈ​សហគ្រាស (enterprise) ជាដើម៕


លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​



​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ theverge

Samsung ​បញ្ចេញ​ថេប្លេត​ថ្មី​ស្ដើង​ម្ដង​ពីរ​ម៉ូដែល​គឺ Galaxy Tab A និង A Plus តម្លៃ​ចាប់ពី ២៨០ដុល្លារ​​ បុក​​ចូល​ទីផ្សារ​រុស្សី

Galaxy Tab A និង Tab A Plusប្រភព៖​ Sammobile
ក្រុមហ៊ុន Samsung ថ្មីៗ​នេះ​បាន​ប្រកាស​ថេប្លេត​ស៊េរី​ថ្មី​ម្ដង​ពីរ​ម៉ូដែល​នៅ​ក្នុង​ប្រទេស​រុស្សី គឺ Galaxy Tab A និង Galaxy Tab A Plus។ ថេប្លេត Galaxy Tab A មាន​ទំហំ ៨អ៊ីញ​ជាមួយ resolution (1024 x 768)px ចំណែក Galaxy Tab A Plus មាន​អេក្រង់ ៩,៧អ៊ីញ​ជាមួយ​កម្រិត resolution អេក្រង់​ដូច Galaxy Tab A ដែរ។

iPhone 6 ក្លែងក្លាយ (clone) ចេញ​សំញែង​រាង​ដូច​របស់​ពិតសូម្បីតែ​​មុខងារ​ស្កេន​ក្រយៅដៃ


1

2



Galaxy Tab A និង Tab A Plus បំពាក់​អង្គ​ប្រតិបត្តិ Qualcomm Snapdragon 410 ប្រភេទ​ Quad Core ​ល្បឿន 1.2GHz និង​កម្រិត​ថាមពល​ថ្មរៀង​គ្នា​គឺ 4200mAh និង 6000mAh។ Tab A មាន RAM 1.5GB ចំណែក Tab A Plus មាន RAM 2GB។ ថេប្លេត​ថ្មី​ទាំងពីរ​នេះ​ភ្ជាប់មក​ជាមួយ​ទំហំ​​កាមេរ៉ា​​​​ប៉ុន​​គ្នា​គឺ ខាង​មុខ 2MP និង​ខាង​ក្រោម 5MP និង​មាន​អង្គ​ចងចាំ​ដូច​គ្នា​ផង​ដែរ​គឺ 16GB អាច​បន្ថែម​កាត microSD ដល់ 128GB។ ថេប្លេត​ទាំង​ពីរ​ម៉ូដែល​មាន​កម្រាស់​ស្ដើង​ត្រឹមតែ ៧,៥មិល្លីម៉ែត្រ​ប៉ុណ្ណោះ។




3

4



ថេប្លេត​ថ្មី​ទាំង​ពីរ​ក៏​មាន​ជា​ជម្រើស​​ម៉ូដែល​បំពាក់​​ប្រព័ន្ធ​បណ្ដាញ 4G LTE ដូច​គ្នា​ផង​ដែរ ហើយ​មាន Wi-Fi និង Bluetooth និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ Android 5.0 Lollipop ជាមួយ TouchWiz UI របស់ Samsung។ Samsung នឹង​ចេញ​លក់​ថេបេ្លត Tab A និង Tab A Plus ជាមួយ​ជម្រើស​ពណ៌​ចំនួន​ពីរ​គឺ​ពណ៌​មាស និង​ពណ៌​ខៀវ។ ចំពោះ​តម្លៃ​ពុំ​ទាន់​ត្រូវ​ក្រុមហ៊ុន​បញ្ជាក់​នៅ​ឡើយ តែ​គេ​រំពឹង​ថា Tab A ដែល​មាន​អេក្រង់ ៨អ៊ីញ ​នឹង​មាន​តម្លៃ​ចាប់ពី ២៨០ដុល្លារ ដល់ ៣៨០ដុល្លារ ហើយ Tab A Plus ដែល​មាន​អេក្រង់ ៩,៧អ៊ីញ​នឹង​មាន​តម្លៃ​ចាប់ពី​ ៣៤០ដុល្លារ​ ដល់ ៤៤០ដុល្លារ​អាមេរិក


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ Hi Tech Mail, Sammobile

Apple ​ចាប់​ផ្ដើម​ក្រឡុក​ទីផ្សារ​ស្មាតហ្វូន​

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងតែមានកម្មវិធីពិសេស ដោយអនុញ្ញាតឲ្យអតិថិជនយកទូរស័ព្ទចាស់មកប្ដូរ​យក​ថ្មីបាន (trade-in program) ប៉ុន្តែឆ្នាំនេះ ហាក់ដូចជាប្លែកជាងឆ្នាំមុនបន្ដិច ដោយអតិថិជនដែលប្រើ Android និង BlackBerry ក៏អាចប្ដូរយកបានដែរ។
យោងតាមការចុះផ្សាយរបស់ Phone Arena បានឲ្យដឹងថា អតិថិជនប្រើ Android និង BlackBerry អាចមក​ទទួលយកកាតពិសេសមួយសម្រាប់ប្រើនៅក្នុងកម្មវិធី trade-in program ប៉ុន្តែលក្ខខណ្ឌផ្សេងៗមិនត្រូវបាន​គេ​ទម្លាយឲ្យដឹងនោះទេ។
បុគ្គលិកបម្រើការងារនៅក្នុង App Store បានលួចបង្ហើបឲ្យដឹងថា ពិតជាមានករណីដូចនេះមែន ប៉ុន្តែ​សម្រាប់​​ការ​បរិច្ឆេទនៅមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងថា សម្រាប់អតិថិជន Android និង BlackBerry អាច​ចំណាយ​លុយខ្លះក្នុងការប្ដូរ ប៉ុន្តែមិនច្រើនលើសលប់ទេ៕
screen-shot-2015-03-16-at-10-09-41-am

មេរៀន​ភាព​ដឹកនាំ​ទាំង ១១ ចំណុច​ដែល​អ្នក​គួរ​រៀនសូត្រ​ពី​លោក Tim Cook


ចំណុច​គួរ​ជៀស​វាង​ កុំ​ឲ្យ​​មាន​បញ្ហា​ជាមួយ​​​ Facebook

Facebook គឺ​ជា​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ ​មាន​អ្នក​ប្រើ​ប្រាស់​រាប់​លាន​នាក់។ ដោយ​សារ​តែ​បណ្ដាញ​សង្គម​មួយ​នេះ​ផ្ដល់​ប្រយោជន៍​ច្រើន​ ដូច្នេះ​អ្នក​ប្រើ​ប្រាស់​​ពិត​ជា​មិន​ចង់​​មាន​បញ្ហា​អ្វី​ទៅ​លើ​គណនី​របស់ ​ពួក​គេ​​នោះ​ទេ។ ប៉ុន្តែ​មាន​ចំនុច​មួយ​ចំនួន​ ដែល​ពួក​គេ​មិន​បាន​ប្រុង​ប្រយ័ត្ន​ ធ្វើ​ទៅ​ផ្ទុយ​​នឹង​គោលការណ៍​របស់​ Facebook ​​អាច​បណ្ដាល​ឲ្យ​​គណនី​របស់​ពួក​​គេ​ត្រូវ​បាន​​បណ្ដាញ​សង្គម​​បិទ​​ ឬ​បិទ​ការ​បង្ហោះ​ផ្សេង​ៗ​​ចោល។

ចុះ​អ្វី​ខ្លះ​​ដែល​ធ្វើ​ឲ្យ​​ Facebook ដក​រូប​ ឬ​ព័ត៌មាន​របស់​អ្នក​ចេញ​ពី​ការ​បង្ហោះ?

How-to-avoid-getting-banned-on-Facebook-590x375

១-បង្ហោះ​រូប​គូទ​ ឬ​​រូប​ចេញ​ចុង​សុដន់៖ រូបភាព​ដែល​បង្ហាញ​កំប៉េះគូទ​ទាំង​ស្រុង​ ក៏​ដូច​ជា​រូប​ភាព​ដោះ​ស្ត្រី​ដែល​មើល​ឃើញ​ចុង​សុដន់ ​នឹង​ត្រូវ​បាន​ហាម។

Xiaomi ទំនង​នឹង​ចេញ​​​​ទ្រនាប់ជើង​ឆ្លាតវៃ​ SmartShoe


២-ពាក្យ​ពេចន៍​ពិពណ៌នា​​អំពី​សិច៖ ការ​ប្រើ​ពាក្យ​ពេចន៍​រៀប​រាប់​សកម្មភាព​សិច​យ៉ាង​រស់​រវើក​ពេក​ក៏​នឹង​ត្រូវ​បាន​ហាម​ឃាត់។

៣-ការ​គំរាម៖ រូបភាព​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​នរណា​មួយ​អាប់ឱន​ ឬ​វីដេអូ​គំរាម​ធ្វើ​ឲ្យ​បាក់​មុខ​ដល់​ជន​រង​គ្រោះ​នឹង​ត្រូវ​បាន​ហាម។

facebook

៤-ពាក្យ​សម្ដី​ប្រកាន់​ពូជសាសន៍​ ឬ​សម្ដី​បំពាន​ផ្លូវ​ភេទ៖ ថ្វីត្បិត​ហ្វេសប៊ុក​ហាម​ឃាត់​នូវ​ពាក្យ​សម្ដី​បែប​ហ្នឹង​ក្ដី​ ប៉ុន្តែ​អ្នក​ប្រើ​​ប្រាស់​នៅ​តែ​អាច​បង្ហោះ​បន្ត​​​បាន​បើ​ក្នុង​គោល​ បំណងចង់​​បង្ហាញ​ថា​នេះ​​ជា​សារ​មិន​គប្បី។

                កំពូល​អ្នក​ប្រដាល់​ស្រី​ក្នុង​ទ្រុង​ Rousey ​ថា​មិន​វ៉ៃ​ជាមួយ​ប្រុស​ទេ


៥-សកម្មភាព​ឧក្រិដ្ឋកម្ម៖ បណ្ដាញ​សង្គម​ឥឡូវ​នេះ​បញ្ជាក់​ថា​ អ្នក​លេង​ហ្វេសប៊ុក​នឹង​ត្រូវ​ហាម​មិន​ឲ្យ​បង្ហោះ​អ្វី​ជា​ការ​សាទរ​ចំពោះ​​ ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​នោះ​ទេ។

៦-របួស​​ខ្លួន​ឯង៖ គេហទំព័រ​សង្គម​ដដែល​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​លុប​ការ​បង្ហោះរបួស​​ខ្លួន​ឯង​​ណា​ ដែលមើល​ដឹង​ពី​​​អត្តសញ្ញាណ​​ជន​រង​គ្រោះ​ ងាយ​​រង​គ្រោះ​​ពី​ការ​វាយ​ប្រហារ​ទៅ​វិញ​ បើ​ទោះ​បី​ធ្វើ​ជា​ការ​កំប្លុកកំប្លែង​ក្ដី។ ប៉ុន្តែ​លក្ខខណ្ឌ​នេះ​មិន​រាប់​បញ្ចូល​ “ការ​វះ​កាត់​ប្ដូរ​រាង​កាយ”​ ថា​ជា​ប្រភេទ​នៃ​របួស​ផ្ទាល់​ខ្លួន​​នោះ​​ទេ៕
 
ប្រែ​សម្រួល៖ សំនៀង
ប្រភព ពី សប្បាយ ប្រភព៖ BBC,

Facebook ចេញ​មុខងារ​​​​ថ្មី​​ពិសេស​​អាច​ឲ្យ​​អ្នក​​​ប្រើ​ FB Messenger ផ្ទេរ​លុយ​​ឲ្យ​ friend បាន​ទៀត!

ក្រុមហ៊ុន Facebook បាន​ប្រកាស​បន្ថែម​មុខងារ​ថ្មី​ចុងក្រោយ​ទៅ​លើ​កម្មវិធី​ផ្ញើ​សារ Messenger app របស់​ខ្លួន ដែល​មាន​លក្ខណៈ​ពិសេស​គាំទ្រ​ដលក់​ការ​ផ្ញើ​លុយ​យ៉ាង​រហ័ស​ទៅ​កាន់ friend នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ ក្រុមហ៊ុន​សង្ឃឹម​ថា អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook នឹង​ប្រើ​ដំណោះស្រាយ​ថ្មី​នេះ ជំនួស​ឱ្យ​ការ​ប្រើ​ជម្រើស​ផ្ទេរ​ប្រាក់​ដទៃ​ដូច​ជា PayPal ជាដើម។


មុខងារ​ថ្មី​របស់ Facebook នេះ​ គឺ​មាន​លក្ខណៈ​ពិសេស​​នៅ​ត្រង់ វា​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​នរណា​ម្នាក់។ ទម្រង់​ដែល​ភ្ជាប់​នូវ​មុខងារ​ផ្ញើ​ប្រាក់​ នឹង​ទទួល​បាន​ការ​រចនា​រូបរាង​ថ្មី​លើ​កម្មវិធី Messenger app ខុស​ប្លែក​ពី​កម្មវិធី​ផ្ញើ​សារ​មុនៗ។ អ្នក​ប្រើ​នឹង​ឃើញ​មាន​រូប icon ដុល្លារ ($) នៅ​ផ្នែក​ខាង​ស្ដាំ។ ដើម្បី​ផ្ញើ​ប្រាក់ អ្នក​ប្រើ​ត្រូវ​បើក​កម្មវិធី Facebook Messenger រួច​ចុច tab ទៅ​លើ​រូប $ ហើយ​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ផ្ញើ បន្ទាប់​មក​ចុច​លើ Pay ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ ហើយ​បញ្ចូល​គណនី​កាត​ឥនពន្ធ​របស់​អ្នក​ដើម្បី​ផ្ញើ​ប្រាក់​ជា​ការ​ស្រេច។

payments



ចំណែក​ភាគី​ខាង​ទទួល​វិញ ក៏​ត្រូវ​បើក​នូវ​ប្រអប់​សន្ទនា​ជាមួយ friend នោះ រួច​ចុច​លើ Add Card នៅ​ក្នុង​សារ ហើយ​បញ្ចូល​គណនី​កាត​ឥនពន្ធ​របស់​អ្នក​ដើម្បី​ទទួល​ប្រាក់ (សម្រាប់​លើក​ដំបូង)។ ទឹកប្រាក់​នឹង​ត្រូវ​បាន​ផ្ទេរ​ជោគជ័យ ក្នុង​រយៈពេល ១ថ្ងៃ ទៅ៣ថ្ងៃ អាស្រ័យ​លើ​គោលការណ៍​ធនាគារ​ដែល​អ្នក​ប្រើ​កាត។ មុខងារ​ពិសេស​នេះ នឹង​ដំណើរការ​ដំបូង​នៅ​អាមេរិក​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។

សូម​បញ្ជាក់​ថា កាលពីដើម​ឆ្នាំ២០១៥​នេះ ក្រុមហ៊ុន Google ក៏​បាន​បញ្ចូល​មុខងារ​ផ្ទេរប្រាក់​ (ផ្ញើ និងទទួលប្រាក់) ទៅលើ​មុខងារ​ផ្ញើអ៊ីមែល gmail ផង​ដែរ៕ 

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព ពី thebnews
ប្រភព៖​ http://newsroom.fb.com/

Xiaomi ទំនង​នឹង​ចេញ​​​​ទ្រនាប់ជើង​ឆ្លាតវៃ​ SmartShoe

 

Xiaomi ទំនង​នឹង​ចេញ​​​​ទ្រនាប់ជើង​ឆ្លាតវៃ​ SmartShoe ខណៈ​​ជំនួញ​ស្មាតហ្វូនកំពុង​ផ្អែម​កប្រភព៖​ gsmarena
យោង​តាម​បណ្ដាញ​ព័ត៌មាន Reuter ឱ្យ​ដឹង​ថា ក្រុមហ៊ុន​​​ដែល​កំពុង​កាក់កប​លើ​ជំនួញ​ទីផ្សារ Xiaomi ​បាន​ចង​សម្ព័ន្ធមិត្ត​ជាមួយ​ក្រុមហ៊ុន​ចិន Li Ning ដើម្បី​សហការ​គ្នា​ផលិត​ទ្រនាប់ជើង​រត់ប្រណាំង​ឆ្លាតវៃ (Smart Running Shoes) ហើយ​អាច​នឹង​ត្រូវ​បាន​ប្រកាស​ចេញ​អំឡុង​ឆ្នាំ២០១៥​នេះ។

ទ្រនាប់ជើង​សម្រាត់​រត់​ចម្ងាយ​ឆ្លាតវៃ​នេះ មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់ វា​មាន​សមត្ថភាព​អាច​តាមដាន​នូវ​សកម្មភាព​របស់​អ្នក​ពាក់ ដោយការ​បង្កប់​ឈីប​នៅ​ក្នុង​នោះ។ Smart Shoe នេះ​អាចឱ្យ​អ្នក​ពាក់​ភ្ជាប់​ដោយ​ប្រើ​កម្មវិធី​នៅ​លើ​ស្មាតហ្វូន ដើម្បី​តាមដាន​ព័ត៌មាន​ផ្សេងៗ​ដូច​ដំណើរ​ផ្លូវ គោលដៅ នៅ​ចំណុច​ដៅ​ផ្សេងៗ​បាន។

xiaomi-mi-band-en



ទ្រនាប់ជើង​របស់ Li Ning នឹង​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Huami Technology ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​សហការ​ជាមួយ Xiaomi ក្នុង​ការ​ផលិត​ខ្សែដៃ Mi band ផង​ដែរ។ យ៉ាងណា​ពេល​នេះ ពុំ​មាន​ព័ត៌មាន​អះអាងអំពី​​តម្លៃ​ទ្រនាប់​ជើង​ឆ្លាតវៃ​នេះ​នៅ​ឡើយ។ Li Ning សន្យា​ថា ក្រុមហ៊ុន​នឹង​ចេញ​លក់​ក្នុង​តម្លៃ​មួយ​សមរម្យ៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ reuters, engadget

Youtube កែ​​ទម្រង់ card ថ្មី​លើ​វីដេអូ ​​កាន់តែ​ផ្ដល់​​ភាព​ងាយស្រួល​ជាង​មុន​​​ដល់​អ្នក​ទស្សនា​

Youtube កែ​​ទម្រង់ card ថ្មី​លើ​វីដេអូ​​កាន់តែ​ផ្ដល់​លក្ខណៈ​ងាយស្រួល និង​ធ្វើ​​ឱ្យ​​អ្នក​ទស្សនាពេញ​ចិត្ត​ជាង​មុនប្រភព៖​ gsmarena
ថ្ងៃ​នេះៗ​ក្រុមហ៊ុន Youtube បាន​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ដែល​ជា​ការ​បង្ហាញ​នូវ​កាត (cards) នៅ​លើ​វីដេអូ​របស់​ខ្លួន។ នេះ​គឺ​ជា​ការ​វិវត្តន៍​ដ៏​ធំ​មួយ​នៃ​បែបផែន​ក្នុង​ការ​អធិប្បាយ​បន្ថែម (annotations)។

ទម្រង់ការ​អធិប្បាយ​បន្ថែម​ថ្មី​នេះ ចាប់​ដំណើរការ​ពី​ពេល​នេះ​សម្រាប់​បណ្ដា​ប្រទេស​មួយ​ចំនួន​ហើយ។ ក្រុម​ការងារ​របស់ Youtube គិត​ថា អ្នក​ទស្សនា (viewer) នឹង​កាន់​តែ​ចូលចិត្ត​ប្រើ។ កាត (card) អាច​ជូន​ដំណឹង​ផ្សេងៗ​ដល់​អ្នក​កំពុង​ទស្សនា ដើម្បី​ឱ្យ​អ្នក​ចាប់អារម្មណ៍​ចង់​ទស្សនា​វីដេអូ​ផ្សេងៗ​ទៀត ទំនិញ បញ្ជី​វីដេអូ (playlist) និង​គេហទំព័រ​ផ្សេងៗ រួម​ទាំង​អ្វីៗ​ជាច្រើន​ទៀត។



ដូច​លោកអ្នក​បាន​ឃើញ​រូប​កំណែប្រែ​ថ្មី​នៅ​ខាង​លើ គឺ​ថា កាត (card) មើល​ទៅ​គឺ​ល្អ​ស្អាត​ជាង ការ​អធិប្បាយ​បន្ថែម (annotations) ចាស់ ហើយ Youtube ក៏​នឹង​បំពាក់​មុខងារ​ថ្មី​នេះ​ដំណើរការ​លើ​ទូរស័ព្ទ​ផង​ដែរ។ កាត​នេះ នឹង​បង្ហាញ​ចេញ​មក​នៅ​អំឡុង​ពេល​វីដេអូ​កំពុង​លេង (play)។ អ្នក​បង្កើត​មាតិកា (content creator) អាច​ជ្រើសរើស​កាត​ផ្សេង​គ្នា​ចំនួន៦ប្រភេទ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង ទំនិញ ការ​រៃអង្គាស​ប្រាក់ វីដេអូ បញ្ជី​វីដេអូ ទាក់ទង​នឹង​វែបសាយ មូលនិធិ​នៃ​អ្នក​គាំទ្រ៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព ពី thebnews
ប្រភព៖​ gsmarena

ស្រោមដៃ​​ Mobile Lorm Glove បច្ចេកវិទ្យាអស្ចារ្យ ​អាច​​ជួយ​​មនុស្សពិការ​ទាំង​​ភ្នែក​​ និង​ថ្លង់​ ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ងាយ!

នៅ​បណ្ដា​ប្រទេស​ដែល​ប្រើ​ភាសា​អាល្លឺម៉ង់ មនុស្ស​ថ្លង់ ហើយ​ពិការ​ភ្នែក គេ​ប្រើ​អក្ខរក្រម​ដែល​អាច​ស្ទាប​ដឹង​នូវ​តួ​អក្សរ (tactile alphabet) ហៅ​ថា “Lorm” ដើម្បី​ទាក់ទង​គ្នា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស៊េរី​នៃ​ចលនា​ដៃ។ យ៉ាងណា វិធីសាស្ត្រ Lorm នេះ បច្ចុប្បន្ន​នៅ​មាន​ចំនួន​អ្នក​យល់ដឹង​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ។ មានន័យ​ថា មនុស្ស​ដែល​ពិការ ទាំង​ខ្វាក់ និង​ងងឹត​ភ្នែក ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​ពួក​គេ​ទៅ​កាន់​អ្នក​ប្រើ Lorm គឺ​នៅ​មាន​ដែន​កំណត់​នៅ​ឡើយ។

Mobile-Lorm-Glove-by-Design-Research-Lab_1



ចំណែក​បច្ចេកវិទ្យា​ថ្មី​នេះ ត្រូវ​បាន​ស្រាវជ្រាវ​ឡើង​មក​ក្នុង​គោលបំណង​ជួយ​ឱ្យ​ពួកគេ​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដែល​មិន​ទាន់​យល់​ពី Lorm។ អ្នក​ស្រាវជ្រាវ​នៅ​ទីក្រុង​ប៊ែកឡាំង (Berlin) បច្ចុប្បន្ន​កំពុង​អភិវឌ្ឍ​ស្រាវជ្រាវ​ដៃ​ពិសេស Mobile Lorm Glove សម្រាប់​អ្នក​ពិការ​ទាំង​ថ្លង់ និង​ងងឹត​ភ្នែក អាច​បម្លែង Lorm ទៅ​ជា​អត្ថបទ​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ប្រភេទ​ឧបករណ៍​ចល័ត (Mobile Device)។

p02lv0k9



មនុស្ស​ដែល​ពិការ​ភ្នែក ហើយ​ថ្លង់​ម្នាក់ អាច​ប្រើ​ស្រោមដៃ​អូស​កាត់​លើ​ម៉ាស៊ីន​ចាប់​សញ្ញា (sensors) ពេលនោះ sensor នឹង​ចាប់​យក​ព័ត៌មាន Lorm ហើយ​បន្ទាប់មក​បក​ប្រែ​ចលនា​ប្រើ tactile (អក្សរ​របស់​អ្នក​ងងឹត​ភ្នែក) នោះ​ទៅ​ជា​អត្ថបទ។ ​ទំនាក់ទំនង​នេះ​នឹង​ផ្ញើ​បន្ត​ក្រោម​ទម្រង់​សារ​ជា​អត្ថបទ ទៅកាន់​ស្មាតហ្វូន​របស់​អ្នក​ទទួល ហើយ​ការ​បញ្ជូន​គឺ​ធ្វើឡើង​តាម Bluetooth។

1055



វា​ដំណើរការ​ដូច​ជា​សារ (text message) ធម្មតា​អីចឹង​ដែរ ប៉ុន្តែ​វា​បាន​ភ្ជាប់​ក​ជាមួយ​ម៉ូទ័រ​លំញ័រ​តូច​មួយ​នៅ​ផ្នែក​ខាង​ខ្នង​នៃ​ស្រោមដៃ។ បន្ទាប់​មក​អត្ថបទ​នឹង​ត្រូវ​បាន​បក​ប្រែ​ទៅ​ជា Lorm ហើយ​ផ្ដល់​ការ​បញ្ជាក់​តាម​លំញ័រ​នេះ។ ស្រោមដៃ Mobile Lorm Glove អាច​ឱ្យ​មនុស្ស​ពិការ​ភ្នែក ហើយ​ថ្លង់ ងាយស្រួល ព្រមទាំង​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​ច្រើន​នាក់​ក្នុង​ពេល​តែមួយ​បាន។

ស្រោមដៃ​ឆ្លាតវៃ Mobile Lorm Glove ពេល​នេះ​ស្ថិត​ត្រឹម​ជា​គំរូ​បឋម (prototype) វា​នឹង​ចូល​មក​បម្រើ​ភាព​ងាយស្រួល ក្នុង​ការ​ទាក់ទង​រវាង​អ្នក​ពិការ​នៅ​ក្នុង​ពិភពលោក​ជាក់ស្ដែង​បាន។ បុរស​ពិការ​ភ្នែក ហើយ​ថ្លង់​ម្នាក់ បាន​ប្រាប់​គេហទំព័រ BBC តាម​វិធីសាស្ត្រ​បកប្រែ​ភាសា​របស់​ស្រោមដៃ៕

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ mashable

​​អន្ទះសា​​ចង់​ឃើញ​មុខ​កូនពេក​​​​ ប្រើ Samsung Gear VR មើល​ភរិយា​សម្រាល​កូន​​ពី​​ចម្ងាយ​ ៤ ០០០គីឡូម៉ែត្រ!

មនុស្ស​ទទួល​បាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ ដោយសារ​សម័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន​មាន​ភាព​ជឿនលឿន ផ្ដល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​ដោយ​មិន​គិត​គំលាត​ឡើយ។ ជាក់ស្ដែង​លោក​ឪពុក​ម្នាក់ ដោយសារ​អន្ទះសា​ចង់​ឃើញ​កំណើត​របស់​កូន ប៉ុន្តែ​មាន​រនាំង​ស្ទះ​នៅ​ត្រង់​ចម្ងាយ​ផ្លូវ​ពី​គ្នា​រហូត​ដល់ ៤ ០០០គីឡូម៉ែត្រ មិន​អាច​ទៅ​ទាន់​ពេល ទើប​លោក​បាន​ប្រើ​ឧបករណ៍ Samsung Gear VR ដើម្បី​ឱ្យ​កើត​មើល​ឃើញ​នូវ​ការ​ចាប់​កំណើត​របស់​កូន​បាន។

Main-Image-1



ពេលវេលា​ដែល​ភរិយា​ឈ្មោះ Alison ជិត​ដល់​ពេល​សម្រាល​កូន គឺ​ចំ​ពេល​ដែល​លោក​ឪពុក​មាន​ឈ្មោះ Jason Larke ដែល​ជា​អ្នក​ម៉ៅការ​អគ្គិសនី​នៅ​ក្នុង​រដ្ឋ Queensland នេះ ត្រូវ​ទៅ​បំពេញ​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​រយៈពេល ៤សប្ដាហ៍​ពេញ មិន​អាច​ដក​ខ្លួន​បាន។ ម៉្លោះហើយ ក្រុមហ៊ុន Samsung បាន​ណែនាំ​លោក​ឱ្យ​សាកល្បង​ទទួល​យក​បទពិសោធន៍​ថ្មី​ពី​ឧបករណ៍ Gear VR របស់​ខ្លួន។


អ្នក​ស្រី Alison បាន​និយាយ​ថា៖ «បន្ទាប់ពី​ពួក​យើង​ទាំងអស់​គ្នា​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃពោះ​ជា​កូន​ទី៣ អស់​រយៈពេល ៥សប្ដាហ៍​មក​ហើយ​នោះ យើង​ក៏​ឧស្សាហ៍​តាមដាន​ការវិវឌ្ឍន៍​របស់​កូន​ជាប់ ហើយ​ដឹង​ថា​ជា​កូន​ប្រុស»។ ដោយសារ​មាន​ការ​នឹក​ដល់​កូន ចង់​ឃើញ​កំណើត​កូន​ប្រុស​ខ្លួន​ខ្លាំង​ពេក លោក Jason ក៏​បាន​ប្រើ ឧបករណ៍ Gear VR របស់ Samsung ដើម្បី​អាច​មើល​ឃើញ​ផ្ទាល់​អំពី​សកម្មភាព​ប្រពន្ធ នឹង​កូន​ប្រុស​របស់​លោក​ចាប់​កំណើត។ លុះ​ភរិយា​របស់​លោក​សម្រាប់​កូន​ប្រុស​ជា​ទី​ស្រលាញ់​បាន ១សប្ដាហ៍ ទើប​លោក​ត្រឡប់​មក​ពី​បំពេញ​ការងារ​វិញ អម​ដោយ​ក្ដី​ត្រេកអរ និង​រំភើប​យ៉ាង​ខ្លាំង។

តាមរយៈ បទពិសោធន៍​ថ្មី​ដំបូង​នេះ នឹង​ក្លាយ​ជា​វីដេអូ​ពិសេស​បំផុត​មួយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Samsung Gear VR បាន៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ mashable

ចំណុច​ល្អ និង​មិន​ល្អ ៥យ៉ាង​ដែល Apple មិន​ប្រាប់​សាធារណជន​អំឡុង​ពេល​ប្រកាស MacBook ស្ដើង​​ថ្មី​ ១២អ៊ីញ​

MacBook ស៊េរី​ថ្មីឆ្នាំ២០១៥ មាន​​អេក្រង់ ១២អ៊ីញ​ប្រភព៖​ www.martinhajek.com
នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកាស Apple Watch និង​កុំព្យូទ័រ MacBook ស៊េរី​ថ្មី​អេក្រង់ ១២អ៊ីញ​មិន​ធ្លាប់​មាន ក្រុមហ៊ុន Apple បាន​ណែនាំ​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​នៅ​លើ​សមិទ្ធផល​របស់​ខ្លួន។ យ៉ាងណា​ការ​ណែនាំ នៅ​មាន​ចន្លោះ​ប្រហោង ដែល​គេ​មិន​ដឹង​ថា តើ​ជា​ចេតនា ឬ​អចេតនា​របស់​ក្រុមហ៊ុន Apple នោះ​ទេ។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ល្អ និង​មិន​ល្អ ៥យ៉ាង​ដែល Apple មិន​បាន​បញ្ជាក់​ប្រាប់​សាធារណជន​ពាក់ព័ន្ធ MacBook ថ្មី​របស់​ខ្លួន។

APPLE-96-of-114



១) កាមេរ៉ា​មុខ FaceTime មាន Resolution ទាប (Low-res FaceTime camera)

1

រាល់​កុំព្យូទ័រ MacBook ជំនាន់​មុនៗ ត្រូវ​បាន Apple ផលិត​កាមេរ៉ា​មុខ FaceTime HD ជាមួយ​កម្រិត rsolution ទំហំ 720p ប៉ុន្តែ​នៅ​លើ​ម៉ាក​ថ្មី​អេក្រង់ ១២អ៊ីញ​ដំបូង​នេះ​វិញ មាន​ត្រឹមតែ 480p ប៉ុណ្ណោះ។ កម្រិត resolution នេះ​បើ​ប្រៀបធៀប​នឹង​កាមេរ៉ា​មុខFaceTime នៅ​លើ iPhone 4 ក៏​នៅ​ទាប​ជាង​ផង​ដែរ។ រាល់​ជំនាន់ iPhone ចាប់ពី​ជំនាន់ iPhone 5 ឡើង​ទៅ​គឺ​មាន 720p FaceTime HD។

នេះ​អាច​ដោយសារ ក្រុមហ៊ុន​យល់​ថា ការ​ប្រើ​កាមេរ៉ា​មុខ FaceTime ពុំ​ចាំបាច់​ខ្ពស់​ដល់ HD នោះ​ទេ ព្រោះ​អី​សូម្បីតែ​កម្មវិធី Skype គាំទ្រ​កម្រិត resolution ស្តង់ដារ​ប៉ុណ្ណោះ មិនមែន HD ឡើយ។

២) បំពាក់​ឧបករណ៍​បំពង​សំឡេង​ល្អ​ជាង​មុន (Better stereo speakers)

2

ចំពោះ speaker នៅ​លើ MacBook ជំនាន់​ថ្មី​នេះ គឺ​ត្រូវ​បាន​ផលិត​ក្នុង​កម្រិត​គុណភាព​ល្អ​ជាង​ជំនាន់​មុន ដែល​ត្រូវ​បាន Apple បំពាក់​នៅ​ផ្នែក​ខាង​លើ​នៃ keyboard ហើយ​ផ្ដល់​សំឡេង​ជា stereo speaker ដូច MacBook Air ប៉ុន្តែ​សំឡេង​ល្អ​ជាង និង​ឮ​ច្បាស់​ជាង។

៣) ដុំ​សាក MacBook ថ្មី​គឺ​ប្រភេទ MagSafe ខុស​ពី​ជំនាន់​មុនៗ ស្រួល​ប្រើ ហើយ​អាច​ប្រើ​ត្រូវ​ជាមួយ​ដុំ​សាក​ថ្ម​ផ្សេងៗ ដោយ​មិន​ប្រកាន់​ដុំ​ហ្សីន​របស់ Apple ឡើយ

Key Speakers At Apple's Worldwide Developer Conference

នៅ​លើ MacBook ថ្មី​នេះ ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ USB ជំនាន់​ថ្មី USB-C Connector ដែល​អាច​ប្រើ​បាន​ទាំង​នៅ​លើ​កុំព្យូទ័រ Notebook ធម្មតាផ និង MacBook ថ្មី​នេះ​ក៏​បាន។ លក្ខណៈ​ពិសេស​របស់​ស្តង់ដារ USB-C នេះ​គឺ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​ស៊ក​បញ្ចូល​រន្ធ USB ដោយ​មិន​ប្រកាន់​ខាង​ខុស ឬ​ត្រូវ ផ្ងារ​ឬ​ផ្កាប់​នោះ​ទេ (ជា​ប្រភេទ Reversible USB)។ ដុំ​សាក​ប្រភេទ​នេះ ត្រូវ​គេ​រំពឹង​ថា នៅ​ពេល​ខាង​មុខ បណ្ដា​ក្រុមហ៊ុន​កុំព្យូទ័រ​ធំៗ ក៏​នឹង​ប្រើ​ប្រភេទ USB-C ដូច​គ្នា​ដែរ។ ដូច្នេះ​ ឆ្នាំង​សាក​ដទៃ​ក្រៅ​ពី របស់ Apple ក៏​អាច​ប្រើ​ត្រូវ​គ្នា​ដែរ។

៤) អ្នក​ប្រហែល​ជា​ត្រូវការ​ប្រើ​ខ្សែ​បំបែក​ចេញពី USB-C ដើម្បី​អាច​សាក​ថ្ម​ផង និង​ប្រើ​សម្រាប់​ផ្ទេរ​ការ​បង្ហាញ​រូប នៅ​លើ​អេក្រង់ External Display និង​ការ​ភ្ជាប់ Hard Drive ឬ flash drive ឬ DVD drive ជាមួយ USB ធម្មតា (full-size USB)

4

ដោយសារ​នៅ​លើ MacBook ថ្មី​នេះ មាន​រន្ធ USB-C តែ​មួយ ដូច្នេះ​អ្នក​អាច​ត្រូវការ​ខ្សែ​បំបែក (Dongle) ដើម្បី​បំបែក​ខ្នែង​បាន​ច្រើន អាច​ប្រើ​ទាំង​ការ​បញ្ជូន​រូប (output video) ទៅ​កាន់ External Display និង​ដោត​ប្រើ Removable Drive ក្នុង​ពេល​ដំណាលគ្នា​បាន។​

៥) រូប​ឡូហ្គោ Apple មាន​លក្ខណៈ​ខុស​ពី​ឡូហ្គោ​នៅ​លើ MacBook ជំនាន់​មុនៗ

5

អ្នក​អាច​សម្គាល់​ថា ជា​កុំព្យូទ័រ MacBook ឬ​អត់​តាមរយៈ​រូប​ឡូហ្គោ Apple មាន​បន្លឺ ទោះបី​ជា​កុំព្យូទ័រ​នៅ​ចម្ងាយ​ឆ្ងាយ​ពី​អ្នក​ក៏ដោយ។ រាល់ MacBook លើកលែង​ថា MacBook ថ្មី​នេះ គឺ​សុទ្ធតែ​មាន​រូប​ឡូហ្គោ​នៅ​លើ​គម្រប អម​ដោយ​ភ្លើង​ភ្លឺ។ ឡូហ្គោ MacBook ថ្មី ពុំ​មាន​លក្ខណៈ​បញ្ចេញ​ពន្លឺ​ដូច​ជា MacBook មុនៗ​ទេ ពោល​គឺ​ដូច​ជា​ឡូហ្គូ​នៅ​លើ iPad Air និង iPad mini ប៉ុណ្ណោះ៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ mashable

VAIO ចេញ​ស្មាតហ្វូន​ដំបូង​ ប៉ុន្តែ​​គ្រាន់តែ​​កែ​ម៉ាក​ពី​ទូរស័ព្ទ​ Panasonic ម៉ូដែល Eluga U2 ទេ!

VAIO ចេញ​ស្មាតហ្វូន​ដំបូង​ប្រភព៖​ gmanews, phonearena
ថ្មីៗ​នេះ ក្រុមហ៊ុន Vaio បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន ដែល​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃ​ទី២០ ខែ​មីនា​ខាង​មុខ​ក្នុង​តម្លៃ ៤២០ដុល្លារ​អាមេរិក។ យ៉ាងណា​ទូរស័ព្ទ​ទី១ របស់​ក្រុមហ៊ុន​ដែល​ធ្លាប់​មាន​ឈ្មោះ​ដើម​ថា Sony Corporation នេះ គឺ​ពុំ​មែន​ជា Smartphone ត្រូវ​បាន​ផលិត​ថ្មី​សន្លាង​នោះ​ឡើយ ពោល​គឺ​គ្រាន់តែ​កែ​ម៉ាក​ពី​ម៉ូដែល Panasonic Eluga U2 ប៉ុណ្ណោះ។

672x568ximg_vaio_parts.jpg.pagespeed.ic.iHgcGW8OrF



ស្មាតហ្វូន Eluga U2 នេះ​ទើបតែ​ត្រូវ​ប្រកាស​ចេញ​ដោយ​ក្រុមហ៊ុន Panasonic កាលពី​ខែ​មុន​នៅ​លើ​ទីផ្សារ​តៃវ៉ាន់​ក្នុង​តម្លៃ ២៥៥ដុល្លារ​អាមេរិក។ រូបរាង​ឌីហ្សាញ​នៅ​លើ​ស្មាតហ្វូន VAIO និង​នៅ​លើ Eluga U2 គឺ​មាន​លក្ខណៈ​ដូច​គ្នា​បេះបិទ ចំណែក​លក្ខណៈ​សម្បត្តិ​ក៏​មិន​ខុស​គ្នា​ដែរ។ ទូរស័ព្ទ VAIO ដំបូង​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.0 Lollipop បំពាក់​ឈីប​អង្គ​ប្រតិបត្តិ Qualcomm 64-bit Quad-core Snapdragon 410 មាន​អេក្រង់​ទំហំ ៥អ៊ីញ​ជាមួយ resolution 720x1280px កាមេរ៉ា​ទំហំ 13MP និង​មាន RAM 2GB។

VAIO គឺ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​ជប៉ុន ឯកទេស​ផលិត​កុំព្យូទ័រ PC និង Laptop ហើយ​កាលពី​ឆ្នាំ​មុន ត្រូវ​បាន Sony លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក​មួយ Japan Industrial Partner។ រីឯ Panasonic ក៏​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​របស់​ជប៉ុន​ដែរ ហើយ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​ទាំងពីរ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Quanta របស់​តៃវ៉ាន់​ដូច​គ្នា (Quanta ផលិត​ឧបករណ៍​អេឡិចត្រូនិក​ឱ្យ​ក្រុមហ៊ុន​ធំៗ ក្នុង​នោះ​ក៏​មាន Apple ផង​ដែរ)។ ស្មាតហ្វូន​ដំបូង​របស់ VAIO នឹង​មិន​មាន​លក់​នៅ​ក្រៅ​ទីផ្សារ​របស់​ប្រទេស​ជប៉ុន​នោះ​ទេ៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ phonearena

5G​ ជា​អ្វី​ ម៉េច​ស្ថិត​​ក្នុង​​ភាព​​ស្រពិច​ស្រពិល​​ចំពោះ​​មនុស្ស​​ជា​ច្រើន?

គ្រាន់​តែ​និយាយ​ថា​ 5G​ មនុស្ស​ភាគ​ច្រើន​នឹង​ដឹង​ច្បាស់​ថា​ ​សំដៅ​ទៅ​លើ​ជំនាន់​ថ្មី​នៃ​ប្រពន្ធ​អ៊ីនធឺណិត​មិន​ប្រើ​ខ្សែ​ បន្ទប់​ពី​ 4G​ ប៉ុន្តែ​តាម​ពិត​ វា​មាន​អ្វី​ផ្សេង​ទៀត​ ដែល​ពិបាក​ក្នុង​ការ​កំណត់​ឲ្យ​បាន​ជាក់​លាក់​នៅ​ឡើយ។

5g


ចុះ​អ្វី​ទៅ​ជា​ 5G​?
ភាព​មាន​ន័យ​មិន​ច្បាស់​ជុំ​វិញ​ 5G​ គឺ​ដោយសារ​វា​ស្ថិត​ក្នុង​ទស្សនៈ​ធំ​ធេង​មួយ​នា​ពេល​នេះ​ ហើយ​ឧស្សាហកម្ម​អ៊ីនធឺណិត​គ្មាន​ខ្សែ​ (Wireless)​ មិន​ទាន់​បាន​កំណត់​អ្វី​ជា​ស្តង់ដារ​រួម​នៅ​ឡើយ។ ប៉ុន្តែ​វា​កំពុង​តែ​ឆ្ពោះ​ទៅ​សម្រេច​នូវ​គោលដៅ​ ដែល 5G មួយនេះ​គួរ​មាន៖


-ល្បឿន​លឿន៖ បច្ចុប្បន្ន​ 4G​​ មាន​សមត្ថភាព​ដោនឡូត​ឯកសារ​1Gb​ ក្នុង​១​វិនាទី​ (ការ​អនុវត្ត​ជាក់​ស្ដែង​មិន​លឿន​​អីចឹង​ទេ)។ សម្រាប់ ​5G​ នឹង​បង្កើន​ល្បឿន​10Gb​ ក្នុង​មួយ​វិនាទី។

-Latency៖ សំដៅ​ទៅ​លើ​រយៈ​ពេល​ក្នុង​ការ​ផ្ញើ​ Data​ ពី​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ទៅ​ឧបករណ៍​មួយ។ បច្ចុប្បន្ន​ Latency ​របស់​ 4G​​ គឺ​ម្ដុំ​ 50 milliseconds​ ប៉ុន្តែ​ 5G​ នឹង​បន្ថយ​​ Latency មក​នៅ​​ប្រហែល​ 1​ millisecond​ វិញ។ ការ​ធ្វើ​បែប​នេះ​នឹង​មាន​សារសំខាន់​សម្រាប់​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង។


-ភ្ជាប់​ពិភពលោក​ប្រសើរ​ជាង​មុន៖ ការ​ប្រើប្រាស់​អ៊ីនធឺណិត​ (ឧបករណ៍​ពាក់​ក្បាល​ កម្មវិធី​Smart Home​ កម្មវិធី​ភ្ជាប់​ជាមួយ​រថយន្ត)​ នឹង​រីក​ចម្រើន​ខ្លាំងក្លា​នៅ​១០​ឆ្នាំ​ទៀត​ ដូច្នេះ​នឹង​មាន​តម្រូវ​ការ​បណ្ដាញ​ ដែល​​អាច​ដំណើរ​ការ​បាន​ជាមួយ​ឧបករណ៍​រាប់​ពាន់​លាន។ ពី​ក្រោយ​ការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ 5G​ គឺ​ដើម្បី​ផ្ដល់​នូវ​សមត្ថភាព​​ខ្លាំង​បែប​ហ្នឹង​​ (តម្រូវ​តាម​ការ​ត្រូវ​ការ​នៅ​​១០​ឆ្នាំ​ទៀត​) និង​អាច​ដាក់​ឲ្យ​ Bandwidth ​ធ្វើ​ការ​តាម​សេចក្ដី​ត្រូវ​ការ​របស់​កម្មវិធី​ និង​អ្នក​ប្រើ​ប្រាស់។


korea-telecom-5g-2

5g-slide


ចុះ​ 5G ​នឹង​អាច​ឲ្យ​អ្នក​ធ្វើ​អ្វី​ ដែល​​ 4G​ មិន​អាច​ធ្វើ​បាន?
បើ​និយាយ​ទៅ​ 5G​ ដឹង​តែ​មាន​ល្បឿន​លឿន​ជាង។ យោង​តាម​​ក្រុមហ៊ុន​​ Huawei​ ឲ្យ​ដឹង​ដែរ​ថា​ 5G​​ នឹង​អាច​ឲ្យ​អ្នក​ទាញ​យក​វីដេអូ​ HD​ ទំហំ​ 8Gb​ ក្នុង​រយៈពេល​៦​វិនាទី​ ខណៈ​ 4G ​ត្រូវ​ចំណាយ​ពេល​៧​នាទី​ ឬ​ 3G​ ដល់​ទៅ​មួយ​ម៉ោង។


តើ​នៅ​ពេល​ណា​បាន​ 5G​ ប្រើ?
ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្លះ​ថា ​នឹង​មាន​ប្រើ​នៅ​ពេល​ឆាប់​ៗ​ ខណៈ​ខ្លះ​ទៀត​ថា​ នឹង​បាន​ត្រឹម​ឆ្នាំ​២០២០​ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ ការ​រំពឹង​ទាំង​នេះ​ដូច​ជា​សុទិដ្ឋិនិយម​ពេក​ហើយ​សម្រាប់​អ្នក​បច្ចេកវិទ្យា ​មួយ​ចំនួន៕


ប្រភព៖ recode

ការពិត ៨យ៉ាង នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ចំពោះ Apple Store

ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​វាយ​លុក​ទីផ្សារ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះ ជាពិសេស​គឺ​ផលិត​ផល iPhone គ្រប់​ជំនាន់ ដែល​គ្រប់​គ្នា​តែង​និយាយ​មិន​ដាច់​ពី​មាត់។ ដោយសារ​បែប​នេះ​ហើយ ទើប​ក្រុមហ៊ុន​យក្ស​ខាង​លើ បាន​ពង្រីក​សាខា Apple Store ជាង ៤០០​កន្លែង​នៅ​ទូទាំង​ពិភពលោក។

???????????????????????????????

ខាង​ក្រោម​នេះ គឺ​​រឿង​ពិត​មួយ​ចំនួន​ដែល​អ្នក​នឹង​ភ្ញាក់​ផ្អើល​ចំពោះ Apple Store៖ ​


១. កន្លែង​ណា​មាន Apple Stores កន្លែង​នោះ​មាន​មនុស្ស​ទៅ​ច្រើន ដូច​នេះ​ហើយ​ទើប ក្រុមហ៊ុន Apple អាច​ចរចា​ជួល​ទីតាំង​ក្នុង​ផ្សារ​ទំនើប​នានា​បាន​ថោក។ បើ​តាម​កាសែត Wall Street Journal របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា Apple Stores អាច​បង្កើន​ការ​លក់​ទំនិញ​នានា​នៅ​ក្នុង​ផ្សារ​ទំនើប បាន ១០​ភាគរយ។

២. ក្រុម​ហ៊ុន Apple មាន​បុគ្គលិក​លក់​ផលិតផល​របស់​ខ្លួន​នៅ​តាម Apple Stores នានា​ទូទាំង​ពិភពលោក ប្រហែល ៥០០០០​នាក់ ហើយ​ប្រសិន​បើ​បុគ្គលិក​ទាំង​នោះ​ប្រមូល​ផ្ដុំ​គ្នា អាច​ស្មើនឹង​របាយ​ប្រជាជន​នៃ​ទីក្រុង​ទំហំ​កណ្ដាល​មួយ​របស់​សហរដ្ឋអាមេរិក។

2

៣. ជាទូទៅ Apple Stores ទូទាំង​ពិភពលោក មាន​អ្នក​ចូល​ទស្សនា​ និង​ទិញ​ផលិតផល​ជា​មធ្យម​ជាង ១​លាន​​នាក់​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​តិច ៣៦៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

៤. Apple Stores នៅ​តាម​បណ្ដោយ​ផ្លូវ Nanjing East ក្រុង​សៀងហៃ គឺ​ជា​ហាង​ដ៏​មមាញឹក​បំផុត​របស់ Apple ដោយ​ក្នុង​មួយ​ថ្ងៃ អាច​ទទួល​ភ្ញៀវ​បាន​ដល់​ទៅ ២៥០០០​នាក់។

4

៥. ក្រុមហ៊ុន Apple បាន​ជួល​ផ្ទៃដី​យ៉ាង​តិច ៤,៩​លាន​ហ្វីត​ការ៉េ ដើម្បី​ប្រតិបត្តិការ​លក់​ផលិតផល​របស់​ខ្លួន ស្មើ​នឹង​ទំហំ​ទីលាន​បាល់​ទាត់៨៥។

៦. នៅ​ចុង​ឆ្នាំ២០១៤ Apple Stores មាន​ទាំង​អស់ ៤៣៧​កន្លែង ហើយ​ក្នុង​ចំណោម​នោះ ២៥៩​កន្លែង មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក។

៧. ជាមធ្យម ចំណូល​ដែល​ទទួល​បាន​ពី Apple Store មួយ​ទីតាំង ស្មើ​នឹង ៥០.៦​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៤។

7

៨. ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស Apple គ្រោង​បើក​សាខា Apple Stores ថ្មី ២៥​ ទៀត​ ក្នុង​ឆ្នាំ​២០១៥​នេះ ហើយ​ភាគ​ច្រើន​មាន​ទីតាំង​នៅ​ក្រៅ​សហរដ្ឋអាមេរិក។



ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ businessinsider​​​