ក្មេងប្រុស ១៥ឆ្នាំមានសមត្ថភាពខ្លាំងគួរឲ្យភ្ញាក់ផ្អើល ផលិតបានទ្រនាប់ជើងអាចសាកថ្មទូរស័ព្ទពេលដើរដោយថ្មើរជើង!
Samsung បញ្ចេញថេប្លេតថ្មីស្ដើងម្ដងពីរម៉ូដែលគឺ Galaxy Tab A និង A Plus តម្លៃចាប់ពី ២៨០ដុល្លារ បុកចូលទីផ្សាររុស្សី
នេះគឺជាការបដិវត្តថ្មីមួយទៀតនៃយុគសម័យបច្ចេកវិទ្យាជឿនលឿនសព្វថ្ងៃ ទៅលើវិធីសាស្ត្រសាកថ្មលើឧបករណ៍អេឡិចត្រូនិក។ ក្មេងប្រុសដែលមានអាយុទើបតែ ១៥ឆ្នាំនេះ បានបង្ហាញសមត្ថភាពគួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន ដ៏កម្រមានក្មេងដទៃអាចធ្វើបាន គឺគេបានបង្កើតសមិទ្ធផលពិសេស ជាទ្រនាប់ជើងអាចសាកថ្មស្មាតហ្វូនបាននៅពេលពាក់ដើរធម្មតា។ តើមុខងារនេះ អាចដំណើរការបានដោយរបៀបណា?
វិធីសាស្ត្រសាកថ្មនេះស្ដាប់ទៅ គឺពិតជាប្លែក ម្យ៉ាងគិតទៅដល់ថា បើគ្មានប្រភពអគ្គិសនីផងនោះ តើដំណើរការសាកថ្ម ប្រព្រឹត្តិទៅដោយរបៀបណា? យ៉ាងណា វិធីសាស្ត្រនេះបានក្លាយជាការពិត មិនអាចប្រកែកបានទៅហើយ ដែលជាស្នាដៃរបស់ក្មេងប្រុសជនជាតិហ្វីលីពីនឈ្មោះថា Angelo Casimiro។
ក្មេងប្រុសអាយុ ១៥ឆ្នាំនេះ បានផលិតទ្រនាប់ក្នុងនៃស្បែកជើង (insole) ដោយបង្កប់ជាមួយឧបករណ៍បម្លែងថាមពលអគ្គិសនីលក្ខណៈបែបធម្មជាតិ (physio-eletric generator)។ បន្ទាប់មកគេយកទ្រនាប់ក្នុងនៃទ្រនាប់ជើង (insole) នេះ ទៅស៊កប្រើនៅក្នុងទ្រនាប់ជើងធម្មតា ដើម្បីឱ្យវាផលិតចេញជាថាមពលអគ្គិសនីនៅពេលអ្នកធ្វើដំណើរដោយថ្មើរជើង។
ក្មេងប្រុសដែលមានសមត្ថភាពនេះ បាននិយាយនៅក្នុងវីដេអូ YouTube ស្ដីពីគម្រោងថា អ្នកប្រើ នឹងមានអារម្មណ៍ដូចជារអិលៗនៅពេលស៊កប្រើនៅក្នុងទ្រនាប់ជើងធម្មតា។ ក្មេងប្រុស Casimiro បានឱ្យដឹងថា៖ «ឧបករណ៍បម្លែងថាមពលអគ្គិសនី insole generator របស់ខ្ញុំនេះ មិនប្រើឧបករណ៍ coil, ម៉ូទ័រ (motor), មេដែក (magnet) ឬអ្វីដែលជាប់ពាក់ព័ន្ធនឹងផ្នែកបម្លាស់ប្ដូរ (moving part) នោះទេ»។ «ខ្ញុំប្រើតែ ថាសបម្លែងថាមពលអគ្គិសនីលក្ខណៈបែបធម្មជាតិ (physio-eletric generator) មួយគូ (១គូ) ប៉ុណ្ណោះ ដែលវាអាចផលិតថាមពលនៅពេលគ្រីស្តាល់ទាំងពីរពត់ចូល»។
ធាតុនៃ physico-eletctric នឹងផលិតថាមពលអគ្គិសនីនៅពេលណាដែលអ្នកពាក់មានសកម្មភាពឡើង ឬដាក់ឱ្យរងសម្ពាធមេកានិច ដូចជា ការចុច (press), រុញ (push) ឬដើរដោយថ្មើរជើងជាដើម។ ការព្យាយាមប្រើចលនាដើម្បីបង្កើតប្រភពថាមពលអគ្គិសនីរបស់ក្មេងប្រុស Casimiro ដូច្នេះ គឺពិតជាមានតម្លៃណាស់ ទោះបីវាជាការ hack ដំបូងដែលនៅត្រូវការការកែលំអបន្ថែមក៏ដោយ។ Casimiro បានឱ្យដឹងទៀតថា បន្ទាប់ពីផលិត និងធ្វើតេស្តទ្រនាប់ក្នុងនៃទ្រនាប់ជើង (insole) ដោយការរត់តិចៗរយៈពេល ៨ម៉ោងរួចមក គឺពិតជាមានប្រសិទ្ធភាពអាចសាកថ្មប្រភេទ Li-ion ថាមពល 400mAh បានមែន៕
ធ្លាយរូបថតកូនក្រមុំអ្នកឧកញ៉ាស្អាតៗប៉ុន្មានសន្លឹក ខណៈវេលាចូលរោងកាន់តែជិតមកដល់
ប្រែសម្រួល៖ លី ឈៀន &
ប្រភព ពី Thebnews
ប្រភព៖ dailydot, huffingtonpost