Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Samsung ជោគជ័យ​ជាមួយ Tablet ចង់​បន្ថែម​Tablet PC អេក្រង់​១២.២​អ៊ីង​

ថ្មីៗ​នេះ មាន​ព័ត៌មាន លេចឮ​មក​ថា ក្រុមហ៊ុន​អេឡិចត្រូនិក កូរ៉េ​មួយ​នេះ​ចង់​បង្កើត Tablet អេក្រង់​ទំហំ ១២.២​អ៊ីង ដែល​នេះ​ជា​លើក ដំបូង​ពុំមាន​ឮ​ពីមុនមក ខណៈ​ក្រុមហ៊ុន Samsung បាន​បង្កើត និង​ដាក់លក់​នូវ Tablet ជាច្រើន​ម៉ូ​ដែល នៅលើ​ទីផ្សារ ដោយ​ក្នុងនោះ ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ក៏​ទទួលបាន​ជោគជ័យ ជាច្រើន​ជាមួយនឹង Tablet អេក្រង់​ទំហំ ៧​អ៊ីង ៨​អ៊ីង និង​១០​អ៊ីង​។​

​យោងតាម​សារព័ត៌មាន SAM Mobile បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung គ្រោង​នឹង​បង្កើត Tablet អេក្រង់​ទំហំ ១២.២​អ៊ីង ដែលមាន​ឈ្មោះថា Samsung Tablet PC និង​មាន​កូដ​ឈ្មោះ “SM-P905” ប៉ុន្តែ​នៅ​មិន ទាន់​ដឹង​ច្បាស់​ថា Samsung Tablet PC ប្រើប្រាស់​នូវ​ប្រព័ន្ធ ដំណើរការ​មួយ ណា​នោះទេ តែ​ប្រហែលជា Windows 8 ច្រើនជាង Android៕ ​

ក្រុមហ៊ុន​ HTC បញ្ចេញ​ទូរស័ព្ទទំនើប Desire 500 តម្លៃ​ប្រហែល $400

HTC Desire ជា​ខ្សែស្រឡាយ​ទូរស័ព្ទទំនើប​តម្លៃ​មធ្យម​របស់​ក្រុមហ៊ុន​ HTC ហើយ​កាល​ពី​ខែមិថុនា​កន្លង​ទៅ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​​រួច​ហើយ​នូវ​ទូរស័ព្ទ HTC Desire 200 ដោយឡែក​ពេល​នេះ​ HTC បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ដែល​ស្ថិត​ក្នុង​ស្រឡាយ​ HTC Desire ដ៏​ថ្មី​សន្លាង​មួយ​​ម៉ូដែល​ទៀត​គឺ​ HTC Desire 500 ។ លក្ខណសម្បត្តិបច្ចេកទេស​​មួយ​ចំនួន​របស់​ HTC Desire 500 រួម​មាន​ដូច​ខាងក្រោម៖
  • អេក្រង់​ទំហំ 4.3-inch
  • កម្រិតភាពច្បាស់ 800 x 480 pixels
  • CPU Quad-core 1.2GHz (Snapdragon 200 Soc)
  • GPU Adreno 205
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម microSD card)
  • កាមេរ៉ា​មុខ​ទំហំ 1.6 MP និង កាមេរ៉ា​ក្រោយ​ទំហំ 8 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ​ Android Jelly Bean
  • ថាមពលថ្ម 1,800mAh
បញ្ជាក់៖ HTC Desire 500 នឹង​ត្រូវ​ដាក់​​លើ​ទីផ្សារ​ប្រទេស​តៃវ៉ាន់​នៅ​ថ្ងៃទី០១ សីហា ខាងមុខ​នេះ​ដោយ​ប្រគល់សិទ្ធិចែក​ចាយ​ឲ្យ​ក្រុមហ៊ុន Taiwan Mobile រីឯ​តម្លៃ​វិញ​គឹ​ប្រហែល $400 ។ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ការ​មក​ដល់​ទីផ្សារ​កម្ពុជា​នា​ថ្ងៃណា​និង​ត្រូវ​លក់ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​គ្មាន​ប្រភព​ណា​បញ្ជក់​នៅ​ឡើយ​ទេ ៕

លក្ខណសម្បត្តិ បច្ចេកទេស​ពិត​ របស់​ Motorola Droid Ultra ត្រូវ​បាន​បង្ហាញ

Droid Ultra ​ជា​ទូរស័ព្ទទំនើប​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ Motorola Droid ដែល​ប្រិយមិត្តកំពុង​រង់ចាំ​ ។ សម្រាប់​ពេល​នេះ​លក្ខណសម្បត្តិ​បច្ចេកទេស​ពិត​ប្រាកដ​របស់​ទូរស័ព្ទទំនើប​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់យ៉ាង​ច្បាស់ហើយ​ជា​មួយ​និងទូរស័ព្ទទំនើប​ពីរ​ម៉ូដែលទៀត​គឺ Motorola Droid mini និង Motorola Droid Maxx ។ ទូរស័ព្ទទំនើប​ទាំង​បី​ត្រូវ​បាន​ប្រកាស​ចេញ​លក់នៅ​​ក្រុមហ៊ុន​ Verizon ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ប្រព័ន្ធសេវា​​ដ៏​ធំរបស់​សហរដ្ឋ ។
លក្ខណសម្បត្តិបច្ចេកទេស​របស់​ទូរស័ព្ទទំនើប Motorola Droid Ultra រួម​មាន​ដូច​ខាង​ក្រោម៖
  • វិមាត្រ 137.4 x 71.1 x 7.1 mm
  • ទម្ងន់ 140 g
  • អេក្រង់ទំហំ 5-inch
  • បច្ចេកវិទ្យា​អេក្រង់ Super AMOLED
  • កម្រិតភាពច្បាស់ 720 x 1,280 pixels
  • CPU Dual-core 1.7GHz
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម microSD card 32 GB)
  • មាន​បំពាក់​បច្ចេកវិទ្យា NFC, GPS, Bluetooth, Wi-Fi, 4G LTE,.
  • កាមេរ៉ាមុខ​ទំហំ 2 MP​ និង​កាមេរ៉ា​ក្រោយ​ទំហំ 10 MP (LED Flash)
  • ដំណើរការ​ដោយ​​ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពលថ្ម 2,130mAh (អាច​និយាយ​បាន​រហូតដល់ ២៨ ម៉ោង និង standby បាន​ ១៣ថ្ងៃ)
បញ្ជាក់៖ បច្ចុប្បន្ន​​ទូរស័ព្ទទំនើប​ Motorola Droid Ultra មាន​ដាក់​​លក់​នៅ​ទីផ្សារ​សហរដ្ឋ​ក្នុង​តម្លៃ​ $199 (ជាប់កិច្ចសន្យា​ប្រើប្រព័ន្ធសេវា​របស់​ Verizon ចំនួន​ពីរ​ឆ្នាំ) ស្រប​ពេល​គ្នា​នេះ​ដែរ​ក្រុមហ៊ុន​ក៏​​បាន​បញ្ចេញ​ Droid mini និង​ Droid Maxx ផង​ដែរ​ ដោយ​លក់​ក្នុង​តម្លៃ $99 និង $299 រៀង​គ្នា ៕

ក្រុមហ៊ុន​ Lenovo ចាប់ផ្ដើម​ចេញ លក់​ទូរស័ព្ទទំនើប K900 ពណ៌ទឹកក្រូច

កាល​​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ដើម​ឆ្នាំ​នេះ​​មាន​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​មហា​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2013 ដែល​បាន​ប្រារព្ធ​ឡើង​នៅ​​មជ្ឈមណ្ឌល​សន្និបាត Las Vegas, U.S.A ។​
នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​គេ​ក៏​​សង្កេត​ឃើញ​ក្រុមហ៊ុន​​ Lenovo បាន​បញ្ចេញ​ផលិតផល​របស់​ខ្លួន​ផង​ដែរ​ ហើយ​បើ​និយាយ​ពី​ទូរស័ព្ទទំនើប​​ចម្បង​ (flagship smartphone) សម្រាប់​ឆ្នាំ២០១៣ របស់​ Lenovo ដែល​បាន​​យក​ទៅ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ទី​នោះ​វិញ​គឺ​ទូរស័ព្ទ Lenovo K900 ។ កាល​ដើម​ឡើយ​ក្រុមហ៊ុន​បាន​បញ្ចេញ​ Lenovo K900 តែ​ពីរ​ពណ៌​នោះ​ទេ​គឺ ពណ៌ខ្មៅ និង​ ពណ៌ប្រាក់ ដោយឡែក​សម្រាប់​ពេល​នេះ​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​បញ្ចេញ​ Lenovo K900 មួយ​ជម្រើស​ទៀត​ហើយ​គឺ​ Lenovo K900 ពណ៌ទឹកក្រូច​ ដែល​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​​ និង​ជា​ទីចាប់អារម្មណ៍​យុវវ័យ ។
លក្ខណសម្បត្តិបច្ចេកទេស​របស់ Lenovo K900 មាន​ដូច​ខាងក្រោម៖
  • អេក្រង់​ទំហំ​ 5.5-inch
  • បច្ចេកវិទ្យា​អេក្រង់​ IPS
  • កម្រិត​ភាព​ច្បាស់ 1,920 x 1080 pixels (FullHD)
  • កម្រាស់ 6.9 mm
  • ទម្ងន់ 162 g
  • CPU Intel Clover Trail+ 2GHz
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម microSD card 32 GB)
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
  • កាមេរ៉ា 13 MP
  • សូម​បញ្ជាក់ថា​​បច្ចុប្បន្ន​ទូរស័ព្ទទំនើប Lenovo K900 ពណ៌ទឹកក្រូច​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​ចិត្ត​ ចំពោះ​តម្លៃ​ទូរស័ព្ទ​នេះ​គឺ​ប្រហែល $540 ។ សម្រាប់ទីផ្សារ​កម្ពុជា​សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ក្នុងរាជធានីភ្នំពេញ ៕

លក្ខណសម្បត្តិ បច្ចេកទេស​​​ ទូរស័ព្ទ Oppo U2S (ឬ Ulike2) ត្រូវ​បាន​បង្ហាញ​

ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន Oppo កំពុង​តែ​ត្រៀម​នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​​ប្រភេទ Phablet មួយ​​ម៉ូដែល​​គឺ Oppo U2S ឬ Oppo Ulike2 ហើយ​​បើ​យោង​តាម​ប្រភព​ពី Gizchina បាន​ឲ្យ​ដឹង​ដែរថា​ Oppo Ulike ជំនាន់​ទី១គឺ​ជា​ទូរស័ព្ទទំនើប​ទីមួយ​ក្នុង​ចំណោម​ទូរស័ព្ទទំនើប​ដែល​មាន​បំពាក់ដោយ​កាមេរ៉ាមុខ​ដែល​មានកម្រិតភាពច្បាស់​ខ្ពស់ ។ នៅ​ខណៈ​ដែល​ក្រុមហ៊ុន​ Oppo កំពុង​តែ​ត្រៀម​ក្នុង​ការ​បញ្ចេញ​ Oppo U2S នោះ​ ពេល​នេះ​លក្ខណសម្បត្តិបច្ចេកទេស​របស់​​​ទូរស័ព្ទទំនើប​មួយ​នេះ​ត្រូវ​បាន​បង្ហាញ​​ខ្លះៗ​ហើយ ។ លក្ខណសម្បត្តិបច្ចេកទេស​របស់​ Oppo U2S មាន​ដូច​ខាង​ក្រោម៖
  • វិមាត្រ 152 x 75.8  x 9.4 mm
  • អេក្រង់​ទំហំ 5.5-inch
  • កម្រិតភាពច្បាស់​ 1,280 x 720 pixels
  • CPU Quad-core 1.2GHz (Mediatek)
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB
  • កាមេរ៉ា​មុខ​ទំហំ 5 MP និង កាមេរ៉ា​ក្រោយ​ទំហំ 8 MP
  • ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពលថ្ម 3,000mAh
ក្រុមហ៊ុន​ Oppo មិន​ទាន់​​បាន​បង្ហើប​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​ប្រកាស​ចេញ​​ទូរស័ព្ទទំនើប Oppo U2S នៅ​ឡើយ​ទេ ប៉ុន្តែ​​ប្រភព​ខាង​លើ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​​​ទូរស័ព្ទ​​នេះ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល $320 ៕


ក្រុមហ៊ុន LG នឹង​លក់​​ទូរស័ព្ទទំនើប G2 ឲ្យ​បាន​ចំនួន​ ១០លានគ្រឿង

បើ​ទោះ​បី​ជា​ទូរស័ព្ទទំនើប​ចម្បង​ (Flagship smartphone) ជំនាន់​ថ្មី​របស់ក្រុមហ៊ុន​ LG មិ​ន​​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ក៏ដោយ​ ក៏​រូបភាព​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​វា​ត្រូវ​បាន​បង្ហាញ​​​រួច​ហើយ​កាល​ពី​​​ជាង​មួយ​សប្ដាហ៍​មុន​នេះ ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ចេញ​នា​ពេល​កន្លង​មក​សុទ្ធតែ​បាន​គិត​ថា​​ទូរស័ព្ទទំនើប​មួយ​នេះ​​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus ដោយ​​គិត​ថា​វា​ជា​ជំនាន់​ទីពីរ​របស់​ Optimus G គឺ​​ Optimus G2 ប៉ុន្តែ​អ្វី​ដែល​​ខុសប្លែក​នោះ​ពេល​នេះ​ក្រុមហ៊ុន​ LG បាន​បញ្ជាក់​ហើយ​ថា​ទូរស័ព្ទទំនើប​មួយ​នេះ​​មាន​ឈ្មោះ​ថា LG G2 ដូច្នេះ​វា​មិន​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus នោះ​ទេ ។ ក្រុមហ៊ុន​ LG ក៏​រំពឹង​ដែរ​ថា​នឹង​លក់​​ទូរស័ព្ទ LG G2 ឲ្យ​ចំនួន ១០លានគ្រឿង ។ លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់​ Optimus G2 រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5.2-inch
  • កម្រិតភាពច្បាស់ 1,080p(Full HD)
  • CPU 2.3GHz ( Snapdragon 800)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
សម្រាប់​លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​ជាង​នេះ​ទៀត​របស់​​ទូរស័ព្ទទំនើប LG G2 សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ទាំង​នោះ​នឹង​ត្រូវ​បង្ហាញ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​​​ទូរស័ព្ទទំនើប G2 នា​ថ្ងៃទី០៧​ ខែសីហា​ ខាង​មុខ​នេះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖

ZTE Nubia Z5 Mini ត្រូវ​បាន​ប្រកាស​ ចេញ​ជា​ផ្លូវ​ការ​

ក្រុមហ៊ុន ZTE ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​​ជា​ផ្លូវ​ការ​នូវ​ទូរស័ព្ទ​​ទំនើប​​ថ្មី​មួយ​ទៀត​​ដែល​មាន​ឈ្មោះ​ថា ZTE Nubia Z5 Mini ។ ​​​ទូរស័ព្ទ​ទំនើប ZTE Nubia Z5 ​គឺ​ជា​ទូរស័ព្ទ​ដើម​របស់​ក្រុមហ៊ុន ZTE ដែល​បំពាក់​ដោយ​អេក្រង់ 5-inch ​និង​​មាន​កម្រិត​ភាព​ច្បាស់ Full HD ដោយ​ឡែក​ចំពោះ​​ទូរស័ព្ទ ZTE Nubia Z5 Mini គឺ​​​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 4.7-inch និង​មិន​មាន​កម្រិត​ភាព​ច្បាស់ Full HD ដូច​ទូរស័ព្ទ​ដើម​នោះ​ទេ ។
ទូរស័ព្ទ​ទំនើប ZTE Nubia Z5 Mini ​​ត្រូវ​បាន​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ 13MP ​និង ​កាមេរ៉ា​មុខ​ទំហំ​ដល់​ទៅ 5MP ​យ៉ាង​ណា​មិញ​​ចំពោះ​ការ​ផលិត​ និងការ​ដាក់​ឈ្មោះ​ទូរស័ព្ទ​​របស់​ក្រុមហ៊ុន ZTE គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ក្រុមហ៊ុន Samsung ដែរ ​ដោយ​ហេតុ​ថា ​បន្ទាប់​ពី​បាន​ផលិត​ចេញ​ Galaxy S4 ដែល​មាន​អេក្រង់ 5-inch កម្រិត​ភាព​ច្បាស់ Full HD ក្រុមហ៊ុន​ Samsung ក៏​បាន​ផលិត​ចេញ​នូវ​ទូរស័ព្ទ​​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ Galaxy S4 Mini ​និង​បំពាក់​ដោយ​អេក្រង់​ទំហំ 4.3-inch ​ជា​មួយ​នឹង​កម្រិត​ភាព​ច្បាស់ qHD​(540 x 960 pixels) ប៉ុណ្ណោះ ។​
លក្ខណសម្បត្តិ​របស់ ZTE Nubia Z5 Mini ៖
  • អេក្រង់​​ 4.7-inch
  • កម្រិត​ភាព​ច្បាស់  1280 x 720 pixel
  • កាមេរ៉ា​ក្រោយ 13MP និង​មុខ 5MP
  • CPU quad-core Snapdragon S4 Pro
  • RAM 2GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB ​អាច​បន្ថែម microSD card
  • ថាមពល​ថ្ម 2,300mAh
  • ដំណើរការ​ដោយ Android Jelly Bean
សូម​បញ្ជាក់​ទូរស័ព្ទ​ទំនើប ZTE Nubia Z5 Mini ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ចេញ​លក់​ជា​ផ្លូវ​ការ​ផង​ដែរ​​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ជា​មួយ​តម្លៃ​ប្រហែល $308 ៕

ក្រុមហ៊ុន Huawei បញ្ចេញ​កុំព្យូទ័របន្ទះស្ដើង MediaPad 7 Youth (អាច​ call បាន)

កាល​ពី​ចុង​ខែមុន​នេះ​ក្រុមហ៊ុន​ Huawei បាន​ប្រកាស​ចេញ​រួច​ហើយ​នូវ​កុំព្យូទ័របន្ទះស្ដើង​ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ MediaPad 7 កុំព្យូទ័របន្ទះស្ដើង​មួយ​នោះ​គឺ MediaPad 7 Vogue (អាច​ Call បាន) ។ ដោយឡែកសម្រាប់​​ពេល​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​​នូវ​កុំព្យូទ័របន្ទះស្ដើង​មួយ​ម៉ូដែល​ទៀត​គឺ​ MediaPad 7 Youth ដែល​មាន​លក្ខណសម្បត្តិបច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ​ 7-inch (multi-touch)
  • បច្ចេកវិទ្យា​អេក្រង់​ Retina
  • កម្រិតភាពច្បាស់ 1,080p (Full HD) ឬ 315 pixels ក្នុង​មួយ​អ៊ីញ (315ppi)
  • CPU Dual-core 1.6GHz
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean
  • ថាមពលថ្ម 4,100mAh
  • កម្រាស់ 9.9 mm
  • ទម្ងន់ 350 g
  • មាន​ Wi-Fi, 3G, GSM, HSPA+,.
សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ Huawei មិន​ទាន់បាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​​និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​ឡើយ​ទេ ដោយ​ក្រុមហ៊ុន​គ្រាន់​តែ​បញ្ជាក់​ថា​នឹង​បញ្ចេញ​កុំព្យូទ័របន្ទះស្ដើង​មួយ​ម៉ូដែល​នេះ​ទៅ​លើ​ទីផ្សារ​ប្រទេសចិន រុស៊្សី អាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និង​ អឺរ៉ុប នៅ​បំណាច់ខែកញ្ញា​ឆ្នាំ២០១៣ នេះ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក (តម្លៃ​ប៉ាន់ស្មាន​នៅ​អឺរ៉ុប​គឺ​ប្រហែល $328) ៕

លេច​ចេញ​​​​ លក្ខណសម្បត្តិ​ របស់ Sony Xperia i1 កាមេរ៉ា 20MP

Sony Xperia i1 ដែល​មាន​ឈ្មោះ​​កូដ​ថា “Honami” ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​កាល​ពី​ពេល​មុន​និយាយ​ថា នឹង​ត្រូវ​ប្រកាស​ចេញ​​​នា​ថ្ងៃ​ទី៤ កក្កដា ​នៅ​ទីក្រុង​បារី ប្រទេស​បារាំង ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​​ទូរស័ព្ទ​នេះ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​នៅ​ឡើយ​ទេ ។ ​​យ៉ាង​ណា​មិញ​សម្រាប់​លក្ខណ​​​សម្បត្តិ​​​លំអិត​របស់​ទូរស័ព្ទ​​ទំនើប​ Sony Xperia i1 ក៏​​គេ​ទើប​តែ​ទទួល​បាន​នូវ​ក្នុង​ពេល​នេះ​ផង​ដែល​តាម​រយៈ​ប្រភព ePrice ។
​​អស់​រយៈ​ម្ដង​ហើយ​​ ម្ដង​ទៀត​ ​ជា​ពិសេស​កាល​ពី​ខែ​មិថុនា និង​ដើម ​ខែ​កក្កដា នេះ​យើង​​​បាន​ទទួល​​នូវ​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ទូរស័ព្ទ Sony Xperia i1 ​​ប៉ុន្តែ​ព័ត៌មាន​ទាំង​នោះ​មិន​មាន​ការ​បញ្ជាក់​លំអិត​ពី​​លក្ខណសម្បត្តិ​របស់​ទូរស័ព្ទ​នេះ​​ទេ ។ ដោយ​ឡែក​ពេល​នេះ​ប្រភព​គេហទំព័រ​ព័ត៌មាន​​ ePrice របស់​ តៃវ៉ាន ​ទើប​តែ​​បាន​​​​ចេញ​នូវ​​របាយការណ៍​ថ្មី​ពី​លក្ខណសម្បត្តិ​ដែល​អាច​នឹង​ត្រូវ​បំពាក់​នៅ​លើ​​ទូរស័ព្ទ Sony Xperia i1 ​។
យោង​តាម ePrice ទូរស័ព្ទ Sony Xpeira i1 នឹង​មាន​​​លក្ខណសម្បត្តិ​​៖​
  • អេក្រង់ 5-inch
  • កម្រិត​ភាព​ច្បាស់ Full HD (1080p)
  • កាមេរ៉ា​​ថត​រូប​ 20.7MP ​និង 2MP សម្រាប់ Webcam
  • CPU 2.2GHz Qualcomm Snapdragon 800
  • RAM 2GB
  • បំពាក់​ដោយ NFC
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB មាន​បន្ថែម microSD card
  • ថាមពល​ថ្ម 3000 mAh
សូម​បញ្ជាក់​ថា Sony Xperia i1 ​​ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជា​ទូរស័ព្ទ​​ទំនើប​ដែល​មាន​ជំនាញ​ខាង​ថត​រូប​របស់​ក្រុមហ៊ុន Sony ហើយ​​ទូរស័ព្ទ​នេះ​នឹង​ត្រូវ​ជា​គូ​ប្រកួត​ជា​មួយ​នឹង​ទូរស័ព្ទ Nokia Lumia 1020 និង​ Samsung Galaxy S4 Zoom ​នា​ពេល​​ឆាប់ៗ​ខាង​មុខ​ ។ ​ដោយ​ឡែក​ក្រៅ​ពី​ព័ត៌មាន​ខាង​​លើ​​យើង​នូវ​ទទួល​បាន​នូវ​ព័ត៌មាន​មួយ​ទៀត​ថា ទូរស័ព្ទ​ទំនើប Sony Xperia i1 នឹង​ត្រូវ​ប្រកាស​ចេញ​នា ខែ​កញ្ញា នៅ​ក្នុង​​ពិពណ៌​ពាណិជ្ជកម្ម​គ្រឿង​អេឡិចត្រូនិក​ IFA 2013 ​​ក្នុង​​ទីក្រុង ​បែកឡាំង​ ប្រទេស​អាល្លឺម៉ង់ ៕

HP អាច​នឹង​បញ្ចេញ​ ទូរស័ព្ទទំនើប​ ដំណើរការ​ដោយ​ Android OS ក្នុង​ពេល​ឆាប់ៗ

HP ដែល​ជា​ក្រុមហ៊ុន​​មួយ​ល្បី​ខាង​ផលិត​កុំព្យូទ័រ​នោះ​ បាន​ងាក​មក​ពង្រីក​ផលិតផល​របស់​ខ្លួន​បន្ថែម​ទៀត​តាម​រយៈ​ការ​ផលិត​កុំព្យូទ័របន្ទះស្ដើង (Tablet) នៅ​ពេល​នេះ​មាន​រូបភាព​ទូរស័ព្ទទំនើប​ដែល​មាន​ម៉ាក​ HP ត្រូវ​បាន​បង្ហាញ​នៅ​ពេញ​បណ្ដាញ​អ៊ីនធឹណិត​​ដូច្នេះ​មាន​ន័យ​ថា​ក្រុមហ៊ុន​ HP កំពុង​តែ​ត្រៀម​នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​ដែរ​ហើយ ។ សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​ដើម​ឆ្នាំ​នេះ​ក្រុមហ៊ុន​ HP បាន​ប្រកាស​ចេញ​កុំព្យូទ័របន្ទះស្ដើង​ Slate 7 ដំណើរការ​ដោយ​ Android OS តម្លៃ​ត្រឹម​តែ $169 ។
​រូបភាព​ទូរស័ព្ទទំនើប​របស់ក្រុមហ៊ុន​ HP នោះ​ត្រូវ​បាន​គេ​បង្ហាញ​​នៅលើ​គេហទំព័រ PhoneArena ប៉ុន្តែ​ទោះ​ជា​យ៉ាង​​ណា​ នេះ​គឹ​ជា​រូបភាព​ដែល​ទទួល​បាន​ពី​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​របស់​ PhoneArena តែ​ប៉ុណ្ណោះ​​ព្រោះ​​ HP មិន​ទាន់​បាន​បញ្ជក់ថា​វា​ពិត​ជា​ផលិតផល​របស់​ខ្លួន​នៅ​ឡើយ​ទេ ។ ថ្មីៗ​នេះ​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HP លោក Meg Whitman បាន​មាន​ប្រសាសន៍​ប្រាប់ Fox Business ថា​ក្រុមហ៊ុន​កំពុង​តែ​ធ្វើការ​លើ​គម្រោង​ផលិត​ទូរស័ព្ទទំនើប​ ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ទូរស័ព្ទទំនើប​នោះ​នឹងមាន​ឈ្មោះ​អ្វី ហើយ​​ដំណើរការ​ដោយ​ OS មួយ​ណា​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​គេ​រំពឹង​ថា​ទូរស័ព្ទ​ទំនើប​នោះនឹង​ត្រូវ​ក្រុមហ៊ុន​បំពាក់​ដោយ Android OS ។

សូម​បញ្ជាក់​ថា លោក Meg Whitman ធ្លាប់​បាន​ប្រាប់អ្នក​សារព័ត៌មាន​ថា​ វា​មិន​ទាន់​យីត​ពេល​ទេ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ ហ្គេម​តាម​ទូរស័ព្ទដៃ​ ហើយ​នៅ​ពេល​ដែល​ HP បញ្ចេញ​ទូរស័ព្ទទំនើប​នោះ ប្រិយមិត្ត​នឹង​ទទួល​បាន​នូវ​បទ​ពិសោធ​ន៍​ថ្មី ។ ដូច្នេះ​មាន​ន័យ​ថា​មិន​យូរ​ទេ​ក្រុមហ៊ុន HP នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​​ទៅ​លើ​ទីផ្សារ​ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក 

លេច​ចេញ​​ ទូរស័ព្ទទំនើប Galaxy Mega 6.3 Duos (ស៊ីមពីរ)

Galaxy Mega គឺ​ជា​ទូរស័ព្ទទំនើប​ប្រភេទ​ Phablet របស់​ក្រុមហ៊ុន Samsung ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ខែមេសា ។ កាល​នោះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ Galaxy Mega ចំនួន​ពីរ​ដែល​មាន​អេក្រង់ទំហំ 5.8-inch និង 6.3-inch កាលនោះ​ដែរ​គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន​មាន​ផ្ដល់​នូវ​ Galaxy Mega 5.8 ចំនួន​ពីរ​ម៉ូដែល​គឺ​ ស៊ីមមួយ (Single-SIM) និង ស៊ីមពីរ (Dual-SIM) ប៉ុន្តែ​ចំពោះ​ Galaxy Mega 6.3 វិញ​គឺ​មាន​តែ​មួយ​ម៉ូដែល​ទេ​គឹ​ ស៊ីម​មួយ ដោយឡែក​ពេល​នេះ​មាន​ការ​​លេច​ចេញ​នូវ​រូបភាព​របស់ Galaxy Mega 6.3 Duos (ស៊ីមពីរ) ។
លក្ខណសម្បត្តិបច្ចេកទេស​របស់ទូរស័ព្ទទំនើប Galaxy Mega 6.3 Duos រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 6.3-inch
  • បច្ចេកវិទ្យាអេក្រង់ LCD
  • កម្រិតភាពច្បាស់ 720p
  • CPU Dual-core 1.7GHz (Exynos)
  • RAM 1 GB
  • កាមេរ៉ា​មុខ​ទំហំ 2 MP និង​កាមេរ៉ាក្រោយ​ទំហំ 8 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean

សូម​បញ្ជាក់​ថា​​ ក្រៅ​ពី​​សមត្ថភាព​អាច​ប្រើស៊ីមពីរ​នោះ​ លក្ខណសម្បត្តិបច្ចេកទេស​ផ្សេងៗ​​ទៀត​របស់​ Galaxy Mega 6.3 Duos គឺ​ដូច​​គ្នា​ទៅ​នឹង​ម៉ូដែល​ស៊ីម​មួយ​ដែរ ។ មក​ទល់​ពេល​នេះ​គ្មាន​ប្រភព​ណា​អាច​​ទទួល​បាន​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ Samsung ថា​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​នៅ​ថ្ងៃ​ណា​នោះ​ទេ ។ ចំពោះ​ព័ត៌មាន​បន្ថែម​ដែល​ទាក់ទង​នឹង​ Galaxy Mega 6.3 Duos សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕

ទូរស័ព្ទទំនើប Meizu MX3 បំពាក់ដោយ CPU Exynos 5 Octa នឹង​ត្រូវ​បញ្ចេញ​ ក្នុង​ខែកញ្ញា

ថ្មីៗ​នេះ​មាន​ការ​រំពឹង​ថា​ក្រុមហ៊ុន Meizu នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​របស់​ខ្លួន​មួយ​ម៉ូដែល​​នៅ​មុន​កាល​កំណត់​ដែល​ធ្លាប់​ធ្វើ​​ជា​រៀងរាល់​ឆ្នាំ​ ។ ទូរស័ព្ទទំនើប​មួយ​នោះ​គឺ​ Meizu MX3 ដែល​នឹង​ត្រូវ​ប្រកាស​ចេញ​​ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៣ នេះ​ហើយ ។ សូម​រំលឹក​បន្តិច​ថា​ជា​ទម្លាប់​​របស់​ក្រុមហ៊ុន​មួយ​នេះ​គឺ​តែងតែ​បញ្ចេញ​នូវ​ទូរស័ព្ទទំនើប​ជំនាន់​ថ្មី​​នៅ​​ចុង​ឆ្នាំ​និង​សម្រាប់​លក់ក្នុង​រដូវ​ឈប់​សម្រាក​ចូលឆ្នាំចិន ។
ដោយឡែក​សម្រាប់​​ឆ្នាំនេះ​ដោយសារតែ​​មាន​សម្ពធ​ពី​ក្រុមហ៊ុន​ដៃគូប្រជែង​​​មួយ​ចំនួន​ដូច​ជា Oppo, Huawei និង Xiaomi ជា​ដើម​នោះ​ បាន​ធ្វើ​ឲ្យ​ Meizu ត្រូវ​តែ​បង្ខំ​ចិត្ត​បញ្ចេញ​ទូរស័ព្ទទំនើប​ជំនាន់​ថ្មី​របស់​ខ្លួន​ឲ្យ​បាន​លឿន​ជាង​ទម្លាប់​ចាស់ នេះ​បើ​យោង​តាម​ប្រភព​ពី Gizchina ។ បើ​យោង​តាម​ប្រភព​ដដែល​នេះ​បាន​​ឲ្យ​ថា​ Meizu MX3 នឹង​មាន​លក្ខណសម្បត្តិបច្ចេកទេស​​មួយ​ចំនួន​​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ​ 5.1-inch
  • កម្រិតភាពច្បាស់ 1,080p (Full HD)
  • CPU Samsung Exynos 5 Octa (8-core)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP

សូម​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បង្ហាញ​ពី​រូបរាង​ពិត​របស់​ទូរស័ព្ទ​មួយ​នេះ​ទេ​​រូបភាព​ដែល​បង្ហាញ​ក្នុង​អត្ថបទ​គឺ​ជា​រូបភាព​គំរូ​ដែល​ទទួលបាន​ពី​ប្រភព​ខាង​លើ​ ។ ចំពោះ​ព័ត៌មាន​បន្ថែម​​ទាក់ទង​នឹង​លក្ខណសម្បត្តិបច្ចេកទេស​​និង​រូបរាង​របស់ Meizu MX3 ប្រិយមិត្ត​នឹង​បាន​ជ្រាប​បន្ទាប់​ពី​ក្រុមហ៊ុន Meizu ប្រកាស​ចេញ​នៅ​ថ្ងៃទី២៨ ខែកញ្ញា ដូច្នេះ​សូម​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕

Xiaomi​ លក់​ទូរស័ព្ទ​​​ បាន​ចំនួន ៧លា​ន​គ្រឿង​ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៣​

Xiaomi គឺ​ជា​ក្រុមហ៊ុន​​ផលិត​ទូរស័ព្ទ​ក្នុង​ស្រុក​មួយ​របស់​ប្រទេស​ចិន​ដែល​ទទួល​បាន​ការ​ពេញ​និយម​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ដំណាក់ ប្រជាជន​ចិន ។ ​​ដោយ​ឡែក​​បន្ទាប់​ពី​បាន​ចេញ​​លក់​នូវ​ទូរស័ព្ទ​ទំនើប​អស់​ជា​ច្រើន​ម៉ូដែល​មក​ពេល​នេះ​ក្រុមហ៊ុន​ Xiaomi បាន​លក់​ទូរស័ព្ទ​​ទំនើប​របស់​ខ្លួន​បាន​ចំនួន​ ៧លាន​គ្រឿង​ហើយ​នៅ​ក្នុង​រយៈ​ពេល​តែ​ឆមាស​ទី១ នៃ​ឆ្នាំ​២០១៣​ នេះ​ប៉ុណ្ណោះ ។
​លោក Lei Jun ដែល​ជា​ស្ថាបនិក​​​របស់​ក្រុមហ៊ុន Xiaomi បាន​​ផ្ដល់​ព័ត៌មាន​ថា ​ក្រុមហ៊ុន​លោក​បាន​​លក់​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​ដែល​ដំណើរការ​ដោយ​ Android ​​OS បាន​ចំនួន ៧,០៣ លាន​គ្រឿង​ហើយ​សម្រាប់​តែ​រយៈ​ពេល​ឆមាស​ទី១ ​ថ្មីៗ​នេះ ។ ​ដោយ​ឡែក​​នៅ​ក្នុង​ពេល​ដូចគ្នា​នេះ​ក្រុមហ៊ុន​បាន​រក​ប្រាក់​ចំណូល​ចំនួន $2.15 ពាន់​លាន​ ​ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ប្រាប់​ឲ្យ​ដឹង​ពី​​ប្រាក់​ចំណេញ​ប៉ុន្មាន​នោះ​ទេ ។
យ៉ាង​ណា​មិញ​បើ​គេ​ធៀប​ទៅ​នឹង​ប្រាក់​ចំណូល​នៅ​ក្នុង​ពេល​ដូច​គ្នា​នៃ​ឆមាស​ទី១ ​កាល​ពី​ឆ្នាំ​២០១២ ដែល​មាន​ចំនួន $957.6 លាន គេ​​សង្កេត​ឃើញ​ថា ចំនួន​ប្រាក់  $2.15 ពាន់​លាន​ គឺ​ក្រុមហ៊ុន​ Xiaomi ​បាន​ទទួល​ប្រាក់​ចំណូល​កើន​​ទ្វេ​ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ។
យ៉ាង​ណា​មិញ​ក្រុមហ៊ុន Xiaomi មាន​គម្រោង​នឹង​លក់​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​ឲ្យ​បាន​ចំនួន​រហូត​ដល់​ទៅ ១៥លានគ្រឿង​ឯណោះ ​ដូច្នេះ​​នៅ​ក្នុង​​ឆមាស​ទី១ ក្រុមហ៊ុន​អាច​លក់​បាន​ចំនួន 7,០៣លាន​គ្រឿង ​តើ​រហូត​ដល់​ចុង​ត្រីមាស​ទី២ ឬ​ចប់​ឆ្នាំ​២០១៣ ក្រុមហ៊ុន​អាច​លក់​ទូរស័ព្ទ​គ្រប់​ចំនួន ១៥លាន​គ្រឿង​របស់​ខ្លួន​ឬ​ទេ ?
សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​ទូរស័ព្ទ​របស់​​ក្រុមហ៊ុន Xiaomi មាន​​អ្នក​ប្រើ​ជា​ប្រចាំ​ចំនួន ១៤,២២លាន​នាក់ ​​​​នៅ​ក្នុង​​ប្រទេស​ចិន ​​​និង​នៅ​ក្នុង​ទីផ្សារ​ថ្មី​គឺ​ ហុង​កុង និង តៃវ៉ាន់​​ដែល​ក្រុមហ៊ុន​ទើប​​ចេញ​លក់​កាល​ពី​ខែ​មេសា​ ។ ដូច្នេះ​មាន​ន័យ​ថា ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Xioami កំពុង​ទទួល​​បាន​ប្រជា​ប្រិយ​ភាព​​យ៉ាង​​ច្រើន​ពី​សំណាក់​ប្រជាជន​ចិន​​ ៕

ក្រុមហ៊ុន Toshiba ត្រៀម​ចេញ​កុំព្យូទ័រ បន្ទះស្ដើង​​ Toshiba AT7-A

កាល​ពី​ដើម​ខែមិថុនា​ក្រុមហ៊ុន​ ​Toshiba បាន​ប្រកាស​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង​​​ដែល​ស្ថិត​ក្នុង​ស្រឡាយ Excite ​ចំនួន​បី​ម៉ូដែល​ ដោយឡែពេល​ថ្មី​នេះ​មាន​សេចក្ដីរាយការណ៍​ Toshiba កំពុង​តែ​ត្រៀម​នឹង​កុំព្យូទ័របន្ទះស្ដើង​មួយ​ម៉ូដែល​ទៀត​ដែល​មាន​អេក្រង់​ទំហំ 7-inch និង​ដំណើរកដោយ​ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean ។
នៅ​ខណៈ​ដែល​​ក្រុមហ៊ុន​ Toshiba មិន​ទាន់​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ផង​នូវ​កុំព្យូទ័របន្ទះស្ដើង​ម៉ូដែល Toshiba AT7-A ពេល​នេះ​រូបរាង​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​វា​ត្រូវ​បាន​បង្ហាញ​រួច​បាត់​ទៅហើយ​ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ GFXBench ។ រូបភាពនិង​លក្ខណសម្បត្តិបច្ចេកទេស​ដែល​បង្ហាញ​តាម​រយៈ Androidcommunity មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 7-inch
  • កម្រិតភាពច្បាស់ 1,024 x 600 pixels
  • CPU 1.6GHz
  • GPU ARM Mali-400
  • ដំណើរការ​ដោយ​ Android 4.2.2 Jelly Bean
បញ្ជាក់៖ ក្រុមហ៊ុន​ Toshiba មិន​ទាន់​បាន​បង្ហើប​ឲ្យ​ដឹង​ទាក់ទង​នឹង​កាលបរិច្ឆេទ​ជាក់លាក់​​នៃ​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​កុំព្យូទ័របន្ទះស្ដើង​​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ថា​ក្រុមហ៊ុន​នឹង​បញ្ចេញ​ Toshiba AT7-A នា​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។ 

ប្រធានធំ របស់ក្រុមហ៊ុន ហ្គូហ្គល មានចេតនាបង្ហាញ Motorola X




នាឡិកា​ទំនើប Pebble ត្រូវ​បាន​គេ​ បញ្ជា​ទិញ​​​ជាង ​១៩ម៉ឺន​គ្រឿង​​ ជា​មួយ​តម្លៃ $150

បច្ចុប្បន្ន​ស្រប​ពេល​ដែល​ទូរស័ព្ទ​ទំនើប​កំពុង​អភិវឌ្ឍ​ខ្លួន​ទៅ​កាន់​អេក្រង់​ធំៗ និង​មាន​កាមេរ៉ា​​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​ខ្ពស់​ ពេល​នេះ​នាឡិកា​ទំនើប​គឺ​ ​ជា​ឧបករណ៍​ថ្មី​មួយ​ដែល​កំពុង​ទទួល​ប្រជា​ប្រិយ​ភាព​បន្តិច​ម្ដងៗ​បន្ទាប់​ពី​ទូរស័ព្ទ​ទំនើប​ទាំង​នោះ​ ។ ដោយ​ឡែក​​​ពេល​នេះ​យើង​ទើប​បាន​ទទួល​​នូវ​ព័ត៌មាន​ថ្មី​ថា នាឡិកា​ទំនើប Pebble ​ត្រូវ​បាន​គេ​បញ្ជា​ទិញ​រហូត​ដល់​ទៅ​ជាង ១៩​ម៉ឺន​គ្រឿង​​តាម​រយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន​ ។
​យ៉ាង​ណា​មិញ​​​ចំនួន​ជាង ១៩​ម៉ឺន​​គ្រឿង​គឺ​ គ្រាន់​តែ​ជា​ការ​បញ្ជា​ទិញ​តាម​រយៈ​គេហទំព័រ​​​របស់​​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ​តែ​បន្ថែម​លើ​នេះ​​​ក៏​នៅ​មាន​ចំនួន​បញ្ជា​ទិញ​តាម​​រយៈ Kickstarter ​កាល​ពី​​ឆ្នាំ​ទៅ​ផង​ដែរ ​បើ​តាម​សេចក្ដី​រាយ​ការ​​​ ពេល​​​នេះ​ចំនួន​នាឡិកា​ទំនើប Pebble គឺ​ត្រូវ​បាន​គេ​បញ្ជា​ទិញ​​ជាង​ ២៧៥ ពាន់​គ្រឿង​ហើយ ​។ ក្រៅ​ពី​ការ​បញ្ជា​ទិញ​នូវ​នាឡិកា​ទំនើប Pebble ក្រុមហ៊ុន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​​ចំពោះ​កម្មវិធី​ដែល​​ត្រូវ​ភ្ជាប់​ជា​មួយ​ទូរស័ព្ទ​ និង​ នាឡិកា​ទំនើប​នេះ គឺ​ត្រូវ​បាន​​​គេ​ទាញ​​យក​រហូត​ដល់​ទៅ ១​លាន ដង ​ដែល​​ចំនួន​នេះ​ត្រូវ​បាន​​បូក​បញ្ចូល​គ្នា​​ទាំង Android និង iOS ។
​​នាឡិកា​ទំនើប Pebble ​​គឺ​ជា​ផលិតផល​ថ្មី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​​ឲ្យ​ធ្វើ​ការ​បញ្ជា​ទិញ​តាម​រយៈ​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​គេ​ ​កាល​ពី​​​​​ថ្ងៃ​ទី​៧ កក្កដា ​ថ្មីៗ​នេះ ​ហើយ​​​នាឡិកា​ទំនើប​នេះ​ថែម​ទាំង​ដំណើរការ​បាន​ទាំង​ជាមួយ​នឹង​ទូរស័ព្ទ​ទំនើប Android និង iOS ។
លក្ខណសម្បត្តិ​របស់​នាឡិកា​ទំនើប Pebble ៖
  • 144 x 168 pixel display black and white e-paper
  • មាន buttons ចំនួន ៤
  • ភ្ជាប់​ជា​មួយ​ទូរស័ព្ទ Android និង iOS តាម​រយៈ Bleutooth
  • Incoming Caller ID
  • SMS បាន​ទាំង​ Android ​និង​ iPhone
  • iMessage (​សម្រាប់​តែ​ iOS​​)
  • Calendar Alerts
  • Facebook Messages
  • Twitter
  • Weather Alerts​ (ប្រាប់​​ពី​ធាតុអាកាស​)
  • Silent vibrating alarm and timer
  • អាច​ទាញ​យក​ GPS របស់​​ទូរស័ព្ទ​ដើម្បី​វាស់​ចម្ងាយ​ផ្លូវ​
  • អាច​ធ្វើ​ការ​បញ្ជា​ទៅ​លើ Music
  • ​​អាច​សាក​ថ្ម​បាន និង​​ ​ប្រើ​បាន​លើស​​ ៧ថ្ងៃ​
  • មាន  backlight សម្រាប់​មើល​ពេល​ងងឹត​
  • ​​មាន​​​អត្រា​ 5 ATM ដែល​អាច​ការ​ពារ​ទឹក​បាន​
  • ចំណាយ​ថាមពល​ថ្ម​ទូរស័ព្ទ​ពី  5-10%​ ក្នុង​មួយ​ថ្ងៃ​(ដូច​កាស​ Bluetooth)
  •  ប្រើ​ខ្សែ​ USB ​ដើម្បី​សាក​ថ្ម
  • មាន​តម្លៃ $150 នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន​
ទស្សនា​វីឌីអូ​ខាង​ក្រោម ៖
សូម​បញ្ជាក់​ថា នាឡិកា​ទំនើប Pebble ​អាច​​ភ្ជាប់​​​ជា​មួយ​នឹង​ទូរស័ព្ទ iPhone 3GS, 4, 4S, 5 ​ឬ​ iPod Touch ​ចំនួន​​ដែល​ដំណើរការ​ដោយ iOS 5 ឬ​ iOS 6 និង​ ឧបករណ៍ Android ​ដែល​ដំណើរការ​ចាប់​ពី​ OS 2.3 ​ឡើង​ទៅ​ ​ហើយ​​វា​​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មួយ​នឹង​ Android 4.0 (Ice Cream Sandwich) ។ យ៉ាង​​ណា​មិញ ​​​នាឡិកា​នេះ​មិន​អាច​ដំណើរការ​ជា​មួយ​នឹង Blackberry, Windows Phone 7​ ឬ Palm នោះ​ទេ​ក្នុង​ពេល​បច្ចុប្បន្ន ៕

ក្រុមហ៊ុន Blu Products បញ្ចេញ​ទូរស័ព្ទ Blu Dash 4.5 តម្លៃ​ $139

កាល​ពី​ដើម​ខែកុម្ភៈ​ ឆ្នាំ២០១៣ នេះ​ពពក​បាន​បង្ហាញ​ប្រិយមិត្ត​រួច​ម្ដង​ហើយ​នូវ​ផលិតផល​ទូរស័ព្ទទំនើប​ចំនួន​ពីរ​ម៉ូដែល​​របស់​ក្រុមហ៊ុន​ Blu Products ​។ ប្រិយមិត្ត​ប្រហែល​ជា​មិន​ធ្លាប់​​បាន​ឮ​ឈ្មោះ​ក្រុមហ៊ុន​មួយ​នេះ​ទេ ព្រោះ​ថា​វា​មិន​មែន​ជា​ក្រុមហ៊ុន​ដែល​ធំ​ដូច​ Samsung, Apple, Nokia ជា​ដើម​នោះ​ទេ ប៉ុន្តែ​កុំភ្លេច​វា​ជា​ក្រុមហ៊ុន​សហរដ្ឋ ។
ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​ទូរស័ព្ទ​​មួយ​ម៉ូដែល​ទៀត​របស់​ Blu Products ទូរស័ព្ទទំនើប​មួយ​​នេះ​គឺ Blu Dash 4.5 ដែល​មាន​តម្លៃ​ត្រឹម​តែ $139 ប៉ុណ្ណោះ (តម្លៃ​នៅសហរដ្ឋ) ហើយ​អ្វី​ដែល​ពិសេស​មួយ​ទៀត​នោះ​គឺ​វា​គ្មាន​​ជាប់​កូដ​ទេ (Unlocked) ។ សូម​បញ្ជាក់​​បន្តិច​ទៀត​ដែរ​ថា​​ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩ ដោយ​ក្រុមហ៊ុន​វិនិយោគិន​សញ្ជាតិ​អាមេរិកឡាទីន និង​ជា​ក្រុមហ៊ុន​ដែល​មាន​​សន្ទុះ​​រីក​ចម្រើន​លឿន​នៅ​ក្នុង​តំបន់ ដោយ​ក្នុង​មួយ​ឆ្នាំៗ​ផលិត​​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​នេះ​ចំនួន​ជាង​​ ១ លាន​គ្រឿង​ ត្រូវ​បាន​លក់​​នៅក្នុង​ប្រទេស​ចំនួន ២៥ នៅ​ជុំវិញ​តំបន់​អាមេរិកឡាទីន ។ តើ​ប្រិយមិត្ត​យល់​ដូចម្ដេច​ដែរ​ចំពោះ​ផលិតផល​របស់​សហរដ្ឋ​មួយ​នេះ?
លក្ខណសម្បត្តិបច្ចេកទេស​របស់​ទូរស័ព្ទ Blu Dash 4.5 មាន​ដូច​ខាងក្រោម៖
  • អេក្រង់ទំហំ 4.5-inch
  • កម្រិតភាពច្បាស់ 854 x 480 pixels ឬ 218 pixels ក្នុង​មួយ​អ៊ីញ (218 ppi)
  • CPU Quad-core 1.2GHz (MediaTek MT6589M)
  • GPU PowerVR SGX544
  • RAM 512 MB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម​ microSD card)
  • មាន​បំពាក់ដោយ Wi-Fi, HSPA+ 21Mbps
  • កាមេរ៉ា​មុខ​ទំហំ 5 MP (មាន​ LED flash អាច​ថត​រូបភាព​ប្រភេទ HDR និង​ថត​វីឌីអូ​កម្រិត 720p) និង​​ កាមេរ៉ា​ក្រោយ​ VGA
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពល​ថ្ម 2,000mAh
  • មាន​ស៊ីមពីរ
បច្ចុប្បន្ន​ទូរស័ព្ទ Blu Dash 4.5 មាន​ដាក់លក់​នៅ​លើ​ទីផ្សារ​​តាម​បណ្ដាញ​អ៊ីនធឺណិត​​មួយ​ចំនួន​របស់​សហរដ្ឋ​ ដូច​ជា Amazon.com ជា​ដើម​ដោយ​លក់​ក្នុង​តម្លៃ​ $139 ។ ចំពោះ​​ការ​មក​ដល់​​ទីផ្សារ​កម្ពុជា​​នៃ​ទូរស័ព្ទ​នេះ​គ្មាន​ប្រភព​ណា​បញ្ជាក់​នៅ​ឡើយ​ទេ សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ៕
តើ​ប្រិយមិត្ត​​ពេញ​ចិត្ត​រូបរាង​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​ Blu Dash 4.5 ដែរឬទេ? ហើយ​ប្រិយមិត្ត​ចង់​ឃើញ​វត្តមាន​ផលិតផល​របស់​សហរដ្ឋ​មួយ​នេះ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​យើង​ទេ? សូម​បញ្ចេញ​មតិ​ក្នុងប្រអប់​ខាង​ក្រោម

Nexus 7 ជំនាន់​ថ្មី​អាច​នឹង​ ត្រូវ​ប្រកាស​ចេញ​ នៅ​​តៃវ៉ាន់ ​នា​ចុង​ខែ​កក្កដា​

ថ្មី​នេះ​គេ​ទើប​តែ​ទទួល​បាន​នូវ​លក្ខណសម្បត្តិ​មួយ​ចំនួន​របស់​កុំព្យូទ័រ​បន្ទះ​ស្ដើង Nexus 7 ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Google ​ដែល​សហការ​គ្នា​ជា​មួយ​នឹង ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ Asus ។ ​​ដោយ​ឡែក​ពេល​នេះ​យើង​ទើប​តែ​ទទួល​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ថ្មី​ថា កុំព្យូទ័រ​បន្ទះ​ស្ដើង Neuxs 7 ជំនាន់​ថ្មី​នឹង​ត្រូវ​ប្រកាស​ចេញ​នៅ​តៃវ៉ាន់ នា​ចុង​ ខែ​កក្កដា ​នេះ ។
ប្រភព​នៃ​ពាក្យ​ចចាមអារ៉ាម​ត្រូវ​បាន​គេ​ទទួល​ពី​គេហទំព័រ​​តៃវ៉ាន់​មួយ​ឈ្មោះ Economic Daily ​។ ​​យ៉ាង​​ណា​មិញ​តាម​​ប្រភព Android Authority បាន​ឲ្យ​ដឹង​ថា ​សម្រាប់​​កុំព្យូទ័រ​បន្ទះ​ស្ដើង​ Nexus 7 ថ្មី​ដែល​មាន​​អង្គ​ផ្ទុក​​ទិន្នន័យ​ទំហំ 16GB និង​​​មាន​តម្លៃ​ប្រហែល $229 (អាច​បំពាក់​ដោយ LTE ) ​​និង​ម៉ូដែល 32GB ​អាច​នឹង​មាន​តម្លៃ​​​ថ្លៃ​ជាង $299 (​​នៅ​បន្ត​​បំពាក់​ដោយ LTE) ។
សូម​បញ្ជាក់​ថា សម្រាប់​កុំព្យូទ័រ​បន្ទះ​ស្ដើង Nexus 7 បច្ចុប្បន្ន​គឺ​ ត្រូវ​បាន​បំពាក់​​​​កាមេរ៉ា​​តែ​​ផ្នែក​ខាង​មុខ​នៃ​ឧបករណ៍​​សម្រាប់​​ video call ប៉ុណ្ណោះ ​​។
ដោយ​ឡែក​ចំពោះ​​​លក្ខណសម្បត្តិ​របស់​កុំព្យូទ័រ​បន្ទះ​ស្ដើង Nexus 7 ជំនាន់​ថ្មី​ត្រូវ​បាន​​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា នឹង​ត្រូវ​បំពាក់​ដោយ​៖
  • អេក្រង់​ទំហំ 7-inch
  • មាន​កាមេរ៉ា​មុខ 1.2 MP និង​ ក្រោយ 5 MP
  • CPU Quad-core Snapdragon (S4) APQ8064  processor
  • RAM 2GB
  • មាន​​​បំពាក់​ 4G LTE, NFC,Wi-Fi a/b/g/n, Bluetooth,
  • ថាមពលថ្ម 3,950mAh

Nexus 7 ជំនាន់​ថ្មី​របស់ Google នឹង​មាន​លក់​នៅ​ តៃវ៉ាន់​ចុង​ខែ​នេះ

ប្រភពព័ត៌មាន ចចាមអារ៉ាមថ្មី ចុងក្រោយបាន និយាយថា Nexus 7 ជំនាន់ថ្មីដែលជា Tablet របស់ក្រុមហ៊ុន Google និង Asus នឹងដំណើរការនៅ ចុងខែនេះនៅក្នុង ប្រទេសតៃវ៉ាន់។
ប្រភពព័ត៌មានពីប្រទេសចិន បានបញ្ជាក់ថា Nexus 7 ជំនាន់ថ្មី នឹងត្រូវដាក់លក់នៅ លើទីផ្សារជុំវិញ ពិភពលោក នៅក្រោយពេល បង្ហាញខ្លួន នៅក្នុងប្រទេសចិន ដែលមានតម្លៃ ២២៩ដុល្លារអាមេរិក សម្រាប់ម៉ូដែល 16GB និង ២៩៩ដុល្លារអាមេរិក សម្រាប់ 32GB។ នេះជាព័ត៌មានថ្មី ចុងក្រោយនៃ Nexus 7 ជំនាន់ថ្មី ដែលប្រភពព័ត៌មាន ដែលបានផ្ដល់ អាចយកជាផ្លូវការបាន។
គួរបញ្ជាក់ផងដែរថា កាលពីក្រុមហ៊ុន Google និង Asus ចេញលក់ Nexus 7 ម៉ូដែលមុនគឺមាន អ្នកប្រើប្រាស់ជាច្រើន បានចាប់អារម្មណ៍ និងទិញ Tablet មួយនេះ ព្រោះថា វាមានលក្ខណៈ ពិសេសជាច្រើន ព្រមទាំងមានតម្លៃសមរម្យ៕

Galaxy S4 និង HTC One ម៉ូដែល Google​ Play Edition ​ចាប់​ផ្ដើម​ចេញ​លក់​

បន្ទាប់​ពី​ចេញ​លក់​នូវ​​​ផលិតផល​ស្រឡាយ Nexus ដូច​ជា Galaxy Nexus និង Nexus 4 ជា​ដើម ​ពេល​នេះ​ទូរស័ព្ទ​​ចំនួន​ពីរ​​ម៉ូដែល​ថ្មី​​​ដែល​​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច​គ្នា​ទៅ​នឹង​ម៉ូដែល Nexus របស់​ក្រុមហ៊ុន Google ត្រូវ​បាន​​ចេញ​លក់​នៅ​លើ​ទីផ្សារ​ហើយ ​ដែល​​​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូដែល​​នោះ​​គឺ​​ Galaxy S4 និង HTC One ។
Galaxy S4 Google Play Edition ត្រូវ​បាន​បំពាក់​ដោយ​ ៖
  • អេក្រង់ 5-inch Full HD Super AMOLED display
  • កាមេរ៉ា 13MP
  • CPU Qualcomm Snapdragon 600 quadcore 1.9GHz
  • RAM 2GB
  •  អង្គ​ផ្ទុក​ទិន្នន័យ​​ជាប់​ម៉ាស៊ីន 16GB មាន​បន្ថែម microSD card
  • LTE, Wifi, Bluetooth 4.0, NFC
  • GPS/A-GPS
  • ថាមពល​ថ្ម 2,600 mAh
  • ដំណើរការ​ដោយ Android 4.2.2 Jelly Bean
HTC One Google Play Edition ​ត្រូវ​បាន​បំពាក់​ដោយ​ ៖
  •  4.7-inch
  • ​កាមេរ៉ា​ 4 MP UltraPixel
  • CPU Qualcomm Snapdragon 600 quadcore 1.7GHz
  • RAM 2GB
  •  អង្គ​ផ្ទុក​ទិន្នន័យ​​ជាប់​ម៉ាស៊ីន 32GB គ្មាន​ microSD card
  •  LTE, Wifi, Bluetooth 4.0, NFC
  • GPS/A-GPS
  • ថាមពល​ថ្ម 2,300mAh
  • ដំណើរការ​ដោយ Android 4.2.2 Jelly Bean
ទស្សនា​វីឌីអូ​ពី​ភាព​ប្លែក​គ្នា​រវាង​ម៉ូដែល​ធម្មតា និង Google Play Edition ៖
សូម​បញ្ជាក់​ថា សម្រាប់​ម៉ូដែល Google Play Edition ទាំង​ពីរ​គឺ Galaxy S4 និង HTC One មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នូវ​លក្ខណសម្បត្តិ​ដើម​នៃ​ទូរស័ព្ទ​នេះ​ទេ ពោល​គឺ​គ្រាន់​តែ​ធ្វើ​ការ​បញ្ចូល​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​មាន​លក្ខណៈ​​ស្តង់ដារ​នៃ​ស្រឡាយ​ទូរស័ព្ទ Nexus ប៉ុណ្ណោះ ។ ​យ៉ាង​ណា​មិញ​ចំពោះ​តម្លៃ​របស់ HTC One ​គឺ​ប្រហែល t $599 ​និង​ Galaxy S 4 ​តម្លៃ​ប្រហែល​ $649 ដែល​​ទាំង​នេះ​គឺ​ជា​តម្លៃ​ដែល​មាន​នៅ​ក្នុង Play Store របស់ Google ។
ទស្សនា​ប្រព័ន្ធ​ដំណើរការ​របស់​​ទូរស័ព្ទ​ Google Play Edition ទាំង​ពីរ​ម៉ូដែល ៖
e on facebookShare on gmailShare on twitterShare on google_plusone_sha