ZTE Nubia Z5 Mini ត្រូវបានប្រកាស ចេញជាផ្លូវការ
ក្រុមហ៊ុន ZTE ទើបតែបានធ្វើការប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើបថ្មីមួយទៀតដែលមានឈ្មោះថា ZTE Nubia Z5 Mini ។ ទូរស័ព្ទទំនើប ZTE Nubia Z5 គឺជាទូរស័ព្ទដើមរបស់ក្រុមហ៊ុន ZTE ដែលបំពាក់ដោយអេក្រង់ 5-inch និងមានកម្រិតភាពច្បាស់ Full HD ដោយឡែកចំពោះទូរស័ព្ទ ZTE Nubia Z5 Mini គឺត្រូវបានបំពាក់ដោយអេក្រង់ទំហំ 4.7-inch និងមិនមានកម្រិតភាពច្បាស់ Full HD ដូចទូរស័ព្ទដើមនោះទេ ។
ទូរស័ព្ទទំនើប ZTE Nubia Z5 Mini ត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយទំហំ 13MP និង កាមេរ៉ាមុខទំហំដល់ទៅ 5MP យ៉ាងណាមិញចំពោះការផលិត និងការដាក់ឈ្មោះទូរស័ព្ទរបស់ក្រុមហ៊ុន ZTE គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Samsung ដែរ ដោយហេតុថា បន្ទាប់ពីបានផលិតចេញ Galaxy S4 ដែលមានអេក្រង់ 5-inch កម្រិតភាពច្បាស់ Full HD ក្រុមហ៊ុន Samsung ក៏បានផលិតចេញនូវទូរស័ព្ទថ្មីមួយទៀតដែលមានឈ្មោះ Galaxy S4 Mini និងបំពាក់ដោយអេក្រង់ទំហំ 4.3-inch ជាមួយនឹងកម្រិតភាពច្បាស់ qHD(540 x 960 pixels) ប៉ុណ្ណោះ ។
លក្ខណសម្បត្តិរបស់ ZTE Nubia Z5 Mini ៖
- អេក្រង់ 4.7-inch
- កម្រិតភាពច្បាស់ 1280 x 720 pixel
- កាមេរ៉ាក្រោយ 13MP និងមុខ 5MP
- CPU quad-core Snapdragon S4 Pro
- RAM 2GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 16GB អាចបន្ថែម microSD card
- ថាមពលថ្ម 2,300mAh
- ដំណើរការដោយ Android Jelly Bean
សូមបញ្ជាក់ទូរស័ព្ទទំនើប ZTE Nubia Z5 Mini ក៏ត្រូវបានក្រុមហ៊ុនចេញលក់ជាផ្លូវការផងដែរនៅក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃប្រហែល $308 ៕