Showing posts with label Motor. Show all posts
Showing posts with label Motor. Show all posts

Bajaj Pulsar SS400 រួបរាងស្រស់សង្ហា ទំនើប និង ជាទីទំនុកចិត្ដ

ក្រុមហ៊ុន Bajaj Auto គឺជាក្រុមហ៊ុនមួយដែល ទទួលបានការជឿជាក់ និង ទំនុកចិត្ដជាខ្លាំង ក្រោយ​ពី​បាន​​ប្រើប្រាស់ផលិតផល។​ ដោយឡែក  ទាំងសេវាកម្ម និង ការបំពេញតម្រូវការ ក្រុមហ៊ុន​តែងតែ​សម្រេច​​​បាននូវក្ដីស្រមៃជានិច្ច  យ៉ាងណាមិញ ទាំង គុណភាព ម៉ូត និង ភាពទាន់សម័យ សុទ្ធតែ​ត្រូវ​បាន​​ បំពាក់រួចជាស្រេចលើផលិតផល។ ហេតុដូចនេះហើយ ដើម្បីបញ្ជាក់ពី ការប្ដេជ្ញាចិត្ដយ៉ាងមុត​មាំ ក្រុម​ហ៊ុនសូមបង្ហាញសេរីថ្មីមួយទៀត គឺ   Bajaj Pulsar SS400។
ស្របពេលនិងការបង្ហាញខ្លួនក្នុងទីផ្សារ  Bajaj Pulsar SS400 ប្រើប្រាស់សមត្ថភាព ១ ម៉ាស៊ីន មាន ៤​ស៊ឺប៉ាប់​ និង ប៊ុយស៊ី ចំនួន ៣ ដើម​ កម្លាំងម៉ាស៊ីន ៣៧៥ សេសេ បើធៀបទៅនិង Duke 390 ​គឺ​ខុស​គ្នា​បន្ដិច​បន្ដូច​ តែ​បើសមាសភាពសម្ដែង គឺមិនចាញគ្នានោះទេ។​ សមាសភាពផ្នែក្រៅ ប្រើប្រាស់ ហ្រ្វាំង ប្រេង ប្រភេទ​កង់ស្ពត មុខក្រោយ​ មានលក្ខណៈស្ដើង ធំ ​រីឯព៌ណវិញ គឺមានច្រើនតែព៌ណ លឿង ។ សូមបញ្ជាក់ឡើងវិញថា  Bajaj Pulsar SS400​ នេះមិនបានកំណត់តម្លៃច្បាស់លាស់ឡើយ​​ខណៈ ពេល​ដែល ការចរាចរណ៍ ត្រូវប្រែប្រួលតាមតំបន់​ ។​





ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed & pricein

គ្រួសារ Ninja ជំនាន់ទី ៣០ និងចូលខ្លួនអុកឡុកទីផ្សារ ក្នុងឆ្នាំ ២០១៥ នេះហើយ

អស់រយៈពេល ៣០ សិបឆ្នាំកន្លងមកហើយតាំងពីគ្រួសារ​ និន្ចា បានសន្ធិក្នុងក្រុមហ៊ុន Kawasaki សម្រាប់ ការរចនាឡើងនៃប្រភេទថ្មីនេះ ក្រុមហ៊ុន Kawasaki  ពិតជាបានទទួលជោគជ័យ ​ក្នុងទីផ្សារ​ប្រកួតប្រជែង ជាពិសេសសង្គមអ្នកពេញនិយមប្រភេទម៉ូតូធំ។
ដោយសារការទទួលបានជោគជ័យ ដូច្នេះ​  ក្រុមហ៊ុន Kawasak i ក៏កាន់តែ បង្កើន​សមត្ថភាពនៃការ​ផលិត ដើម្បីបំពេញតម្រូវការអតិថិជន។​ ក្នុងចំនោមនៃផលិតផលថ្មីៗ  កន្លង មកនេះ ក្រុហ៊ុនចង់​បង្ហាញ​ពីជំនាន់​ និន្ចាថ្មីមួយទៀត ដែលត្រៀមខ្លួននិងចូលមកដណ្ដើមទីផ្សារ​ក្នុងឆ្នាំ២០១៥ នេះ គឺមានឈ្មោះថា Kawasa - ki Ninja ZX-10R ABS 2015 និង   ធ្វើការបង្ហាញពីលក្ខណៈសម្បត្ដិ ថាតើ​ផលិតផលមួយនេះ អាច​​​ទទួល បាន ទេថាទាន់សម័យ ទំនើប​ ស្រស់ស្អាត។​
ជាការបង្ហាញឲ្យឃើញពីរួបសម្បត្ដិ ម៉ូតូនេះ គឺ   ជា ប្រភេទម៉ូតូ ដែលត្រូវគេផលិតឡើង ជាមួយនិង​កម្លាំង​ម៉ាស៊ី ៩៩៨ cc មានធុងទឹក ៤​​ថត ប្រព័ន្ធ ម៉ាស៊ីន  ៤   និង ថាមពលកម្លាំងម៉ាស៊ីនមាន ​៦​ លេខដែល​អាច​ប្រើប្រាស់សមត្ថភាពល្បឿនប្រហែល ដល់ទៅ ២៣០ គ.ម​ក្នុងមួយម៉ោង។ចំណែការរចនាម៉ូតខា​ង​ក្រៅវិញ ដូចដែលយើងបានឃើញហើយថា    អ្វីកាន់ តែងាយស្រួល​ទៀតនោះ គឺ ការប្រើកុងទ័រ ឌីជីថល ដោយ កំ ណត់ បរិមាណរង្វាស់ល្បឿន និង សាំង ។ ចំណែកតម្លៃវិញ គឺ ១៥៥៩៩ ដុល្លារ យោងតាមការផ្សព្វផ្សាយ របស់គេហទំព័រ Topspeed ។
Kawasaki Ninja ZX-10R ABS 30th Anniversary
Kawasaki Ninja ZX-10R ABS 30th Anniversary
Kawasaki Ninja ZX-10R ABS 30th Anniversary
Kawasaki Ninja ZX-10R ABS 30th Anniversary
Kawasaki Ninja ZX-10R ABS 30th Anniversary
Kawasaki Ninja ZX-10R ABS 30th Anniversary

ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភព៖ topspeed

Ariel Ace 2015 បង្ហាញពីរូបរាង ដែលជាទីពេញនិយម

ថ្មីមកដល់ទៀតហើយជាមួយ និង Ariel Ace 2015
យោងទៅតាមគេហទំព័រ Topspeed បានបង្ហាញថា Ariel Ace 2015 និងធ្វើការវាយលុកទីផ្សារជា ​មួយរូបរាងដ៏ប្លែក ទាក់ទាញ ជាមួយនឹងភាព ពេញនិយមគ្រប់ស្រទាប់យុវវ័យ សម័យថ្មី។ ជាមួយ និង ​ការ​កែ​​ឆ្នៃ​ទៅលើរូប​​រាង និង គុណភាព Ariel Ace 2015 បានធានាទៅលើសមត្ថភាពថា ​ ខ្លួននិងអាច​បំ​​ពេញ​​បាននូវតម្រូវការគ្រប់យ៉ាងក្នុវិស័យប្រើប្រាស់។
មិនត្រឹមតែប៉ុណ្ណោះជាការលើកកំពស់​ដល់វិស័យអ្នកប្រើប្រាស់ប្រភេទម៉ូតូធំ   Ariel Ace 2015 សូមផ្ដល់ជូន ចំពោះមហាជនថា ទាំងទំនើបភាព រឹងមាំភាព និង គុណភាព ​ និងត្រូវបានដាក់​បញ្ចូល​រួចរាល់អស់ហើយ។ យ៉ាងណាមិញដូចជាការបង្ហាញពីផ្ទាំងរូបភាព នៃប្រភេទម៉ូតូតាម​ព៌ណ​​នីមួយៗ សុទ្ធសឹងតែស្របទៅតាមភាពទាន់សម័យក្នុងសង្គមបច្ចុប្បន្ន។ ពិតណាស់ថាតើ Ariel Ace 2015 មានភ្ជាប់មកជាមួយនូវអ្វីខ្លះ?
ផ្អែកទៅលើការបកស្រាយបង្ហាញរបស់ Topspeed គឺថា ម៉ូតូនេះត្រូវបានគេផលិតឡើងសម្រាប់​ឆ្នាំ ២០១៥ ប្រើសមត្ថភាពម៉ាស៊ីន ៦​លេខ ស្របនិងកម្លាំង ១២៣៧ cc​​ ហើយអាចរត់បាន ចំនួនល្បឿន ១៦៥ ម៉ាយក្នុងមួួយម៉ោង​។ ចំណែកឯតម្លៃវិញ គឺមានចំនួួន ២៥០០០ ដុល្លារ។​


ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed

ម៉ូតូ Honda SH Mode ស៊េរីថ្មី មានរាងប្រណិត សម្រាប់សុភាពនារី

ម៉ូតូ  Honda SH Modeគឺជាប្រភេទម៉ូតូ អូតូ  ម៉ូដែលថ្មី ឆ្នាំ២០១៤  ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត
ជាមួយរូបរាងដ៏ប្លែក ទាន់សម័យ  សាកសមបំផុតសំរាប់មិត្តយុវវ័យសំរាប់ថ្មី។ ម៉ូតូ  Honda SH Mode
ស៊េរីថ្មីនេះ ត្រូវបានតុបតែង និង រចនាម៉ូដឡើង កាន់តែមានភាពទាក់ទាញ ជាមួយនឹងតួខ្លួនទាំងមូល
តែមថ្មី សំបកកង់ និង កែបបែបស្ពត អមជាមួយនឹងអំពូលបំភ្លឺភ្លើងខាងមុខមានភ្នែក១ រាងបេះដូង។
ជាពិសេសម៉ូតូ Honda SH Mode ស៊េរីថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន ១ កំលាំង ម៉ាស៊ីន ១២៥សេសេ មានបំពាក់ប្រព័ន្ធការពារធុងទឹកត្រជាក់ ការពារម៉ាស៊ីនម៉ូតូ  កុំឱ្យក្តៅខ្លាំងពេលធ្វើ ដំណើរ ផ្លូវឆ្ងាយ។ Honda SH Mode  ស៊េរីថ្មី ឆ្នាំ២០១៤  មានបីពណ៌ (ខ្មៅ ស និងផ្កាឈូក)  មានតំលៃ២,០៩ អឺរ៉ូ៕
សូមទស្សនា រូបភាព ខាងក្រោម




ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 

ម៉ូតូ Ducati Monster 696 ស៊េរីថ្មី ឆ្នាំ២០១៤ បំពាក់បំពង់ស៊ីមាំង ភ្លោះពីរដ៏ទាក់ទាញ នៅខាងក្រោយ

ម៉ូតូ Ducati Monster 696 ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតធំ បែបស្ពត ដ៏ស្រស់ស្អាត ដែល
មានរូបរាងធំខ្ពស់ ដែលសាកសមបំផុត សំរាប់យុវវ័យសម័យថ្មី។ ម៉ូតូ  MV Agusta F4 ដ៏
ស្រស់សង្ហា ត្រូវទទួលការចាប់អារម្មណ៍ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកចូល
ចិត្តលេងម៉ូតូធំ។
ម៉ូតូ  Ducati Monster 696 ជាម៉ូតូធំដ៏ប្រណិតដែលត្រូវបានរចនាម៉ូដនិងតុបតែងឡើងល្អឥត
ខ្ចោះទាំងរូបរាងដ៏ទាក់ទាញ និង មានកំលាំងម៉ាស៊ីនខ្លាំង ៦៩៦សេសេ លឿននិងមាន
បំពាក់មកជាមួយ នឹងធុងទឹកត្រជាក់សំរាប់ ការពារម៉ាស៊ីនម៉ូតូមិនឱ្យក្តៅខ្លាំងពេលធ្វើ
ដំណើរទៅផ្លូវជិត ឬ ឆ្ងាយអាចបើកបរ    ប្រកបដោយសុវត្ថិភាពខ្ពស់ ជាមួយនឹងបំពង់
ផ្សែងស៊ីមាំង ភ្លោះពីរនៅក្រោយដ៏ទាក់ទាញ និងមានតម្លៃ  ៩,២៩៥ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 

Honda PCX150 ២០១៥ មានតម្លៃ ៣.១០០ដុល្លារ អាមេរិក

ដូចទៅនឹងការសន្យា ម៉ូតូ Honda ម៉ូដែល PCX150 2015 បានបង្ហាញខ្លួនកាលពីដើមខែនេះ
នៅចំពោះមុខអ្នកប្រើប្រាស់ នៅ ឥណ្ឌូនេស៊ី ជាមួយនឹងតម្លៃ ៣៩,៧លាន Rupiah ប្រហែល
៣.១០០ដុល្លារអាមេរិក។
កំណែថ្មីនេះ Honda PCX150 មានរចនាបទរូបរាងថ្លៃថ្នូរ ស្រស់ស្អាតជាងមុន រួមនឹងមុខងារជា
ច្រើន ខុសពីកំណែមុនផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុន Honda បានបំពាក់ភ្លើងហ្វាមុខក្រោយ
និងភ្លើងស៊ីញូ ប្រភេទ LED ភ្ជាប់ទៅនឹងសម្បករបស់ PCX150 2015 ។ ក្រៅពីនេះ PCX150
2015 ក៏ត្រូវបានបំពាក់ប្រព័ន្ធភ្លើងព្រមាន នៅពេលស្ថិតក្នុងស្ថានភាពងាយនឹងគ្រោះថ្នាក់។
កែបរបស់ម៉ូតូថ្មីនេះ ក៏ត្រូវបានកែប្រែ ដើម្បីបង្កើនកម្រិតផាសុខភាពរបស់អ្នកបើកបរ ក៏ដូចជា
អ្នកជិះពីក្រោយ។ ចំណែកប្រអប់ក្រោមកែប មានទំហំធំ អាចដាក់មួកការពារ ១បាន។ ចំណុច
លេចធ្លោដទៃរបស់ Honda PCX150 2015 រួមមាន ដូចជា ប្រអប់ភ្លើង 12V ប្រព័ន្ធនាឡេកា
កុងទ័រ មានរូបរាងបែបបុរាណ ប៉ុន្ដែអេក្រង់បែបឌីជីថល។
ម៉ាស៊ីនរបស់ Honda PCX150 2015 ត្រូវបានកែលំអ ដើម្បីសំចៃប្រេងសាំង។ កំណែសម្រាប់
អឺរ៉ុប Honda PCX150 2015 ស៊ីសាំងជាមធ្យម គឺ ២,២៧លីត្រ/១០០គម។
ទំហំធុងសាំងរបស់ Honda PCX150 2015 ធំជាងមុន គឺអាចចាក់បាន ៧,៩លីត្រ (កំណែមុន
គឺ ៥,៩លីត្រ)។ ដូច្នេះ នៅពេល Honda PCX150 2015 ត្រូវបានចាក់សាំងពេញធុង វានឹងធ្វើ
ដំណើរបានរហូតដល់ ៣៥០គម។
ជាងនេះ PCX150 2015 ក៏មានបំពាក់នូវប្រព័ន្ធបិទម៉ាស៊ីនស្វ័យប្រវត្ត នៅពេលម៉ូតូ ឈប់នឹង
មួយកន្លែងក្នុងរយៈពេល លើសពី ៣វិនាទី។ នេះគឺជាមុខងារមួយ ជួយសំចៃប្រេងសាំង។ ទន្ទឹម
នឹងនេះ ប្រព័ន្ធបញ្ឆេះម៉ាស៊ីន ACG ក៏ជួយបង្កើតសម្លេងម៉ាស៊ីន ស្រួលស្ដាប់ជាងមុន នៅពេល
ដំណើរការ។ មួយទៀត គឺប្រព័ន្ទ Answer Back System ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក
ម៉ូតូរបស់ខ្លួន នៅក្នុងកន្លែងចត ឬតំបន់ខ្វះពន្លឺដោយងាយ។
នៅឥណ្ឌូនេស៊ី Honda PCX150 2015 ត្រូវបានដាក់លក់ក្នុងតម្លៃដំបូង គឺ ៣៧,៩ Rupiah ស្មើ
នឹង ៣.១០០ដុល្លារអាមេរិក។ Honda PCX150 2015 កំណែអាមេរិក គឺ មានតម្លៃ ៣.៤៤៩ដុល្លារ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Auto Pro

ម៉ូតូ Honda កូនកាត់ ស៊េរីថ្មី ២០១៤ មានរាងប្រណិត ស្រស់សង្ហា

ម៉ូតូ Honda NC750 Integra គឺជាប្រភេទម៉ូតូអូតូ ម៉ូដែលថ្មី ឆ្នាំ២០១៤ របស់ក្រុមហ៊ុន Honda ដែល
ត្រូវបានផលិតឡើងយ៉ាងប្រណិត មានរូបរាងស្រស់សង្ហា សាកសមបំផុតសម្រាប់យុវវ័យសម័យ
ថ្មីនាពេលបច្ចុប្បន្ន។

ម៉ូតូ Honda NC750 Integra ស៊េរីថ្មី ២០១៤ ពិតជាទំនើប ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតមានផ្នែក
ខាងមុខ ដូចជាម៉ូតូធំ កាន់តែទាក់ទាញ ប្លែកអារម្មណ៍។ ជាពិសេស ម៉ូតូ Honda NC750 Integra
ស៊េរីថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ដោយកម្លាំងម៉ាស៊ីន ៧៤៥សេសេ ខ្លាំង អាចបើកបរបាន
លឿន ៨១ម៉ាយ/ម៉ោង និងមានតម្លៃ ៩,៧៣៤ អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 

កាន់​តែ​ទាន់​សម័យ​ជា​មួយ​ Ducati Diavel 2015

ការ​ប្រើ​ប្រាស់​ម៉ូតូ​ធំ​កាន់​តែ​មាន​ការ​ កើន​ឡើង​ជា​លំដាប់​ក្នុង​​​ស្រទាប់​យុវវ័យ​​ពិសេស​ទៅ​លើ​រូប​រាង​ និង​គុណ​ភាព។​ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ Ducati ជំនាន់​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Diavel ស៊េរី​ឆ្នាំ​ 2015។
វា ​ជា​ប្រភេទ​ម៉ូតូ​ធំ​ដែល​ផលិតនៅ​ប្រទេស​អ៊ីតាលី​ជា​មួយ​រូប​រាង​បែប​ថ្មី​ និង​បាន​បំពាក់​លក្ខណៈ​សម្បត្តិ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ជា​ទីបំផុត។ ​ម៉ូដែល​នេះ​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​​ពិព័រណ៍​ម៉ូតូ​អន្តរជាតិ​ក្រុង​ហ្សឺណែវ​​ ប្រទេស​ស្វីស។​ កុំ​ឱ្យ​ខាត​ពេល​នាំ​គ្នា​មក​មើល​លក្ខណៈ​សម្បត្តិ​របស់​វា​ទាំង​អស់​គ្នា៖
-ជា​ប្រភេទ​ម៉ូតូ​ Testastretta 11°, L-twin, 4 valves per cylinder, Dual Spark, Desmodromic, liquid-cooled
-មាន​កម្លាំង​ម៉ាស៊ីន​ 1198.4cc
-អង្កត់​ផ្ចិត ​x ​ចម្ងាយ​ចរ​ពិស​ស្តុង​ 106 x 67.9mm
-មាន​លេខ​បញ្ជា​ ៦ តង់​ (6-speed)
-មាន​កម្ពស់​ ១,២ ម៉ែត្រ
-មាន​ប្រវែង​ពី​កង់​ក្រោយ​ទៅ​កង់​មុខ​ ២,២៥ ម៉ែត្រ
-អាច​ផ្ទុក​ប្រេង​បាន​ ១៧ លីត្រ
ងាក ​មក​តម្លៃ​​​វិញ​ ​ម៉ូតូ​ធំ​ស៊េរី​ថ្មី​នេះ​ក៏​មិន​ថោក​​ប៉ុន្មាន​​​​ដែរ​គឺ​ ​មាន​តម្លៃ​រហូត​ដល់​ ១៧ ៩៩៥ ​ដុល្លារ​សម្រាប់​តួ​ធម្មតា ​តែ​បើ​តួ​កាបូន​ទៀត​នោះ​គឺ​​​កាន់​តែ​ថ្លៃ​​​ដល់​ទៅ ២០៩៩៥ ​ដុល្លារ​ឯណោះ។
សូម​មើល​វីដេអូ​​ជិះ​សាកល្បង​ Ducati Diavel 2015៖
ម៉េច​ដែរ​ប៉ុណ្ណឹង​អាច​យក​មក​ជិះ​បាន​ទេ​ ប្រិយមិត្ត​ទាំង​អស់​គ្នា?
​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ
ប្រភព​៖ cycleworld

ម៉ូតូ EBR ស៊េរីថ្មី ២០១៤ រាងស្រស់សង្ហា កម្លាំងម៉ាស៊ីនខ្លាំង ១១៩០សេសេ

ម៉ូតូ  EBR 1190RX  ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតធំ បែបស្ពត ដ៏ស្រស់ស្អាត ដែល
មានរូបរាងធំខ្ពស់ ដែលសាកសមបំផុត សំរាប់យុវវ័យសម័យថ្មី។ ម៉ូតូ  EBR 1190RX
ដ៏ស្រស់សង្ហា ត្រូវទទួលការចាប់អារម្មណ៍និងទទួលបានការគាំទ្រជាច្រើនពីសំណាក់
អ្នកចូលចិត្តលេងម៉ូតូធំ។
ម៉ូតូ  EBR 1190RX ជាម៉ូតូធំដ៏ប្រណិតដែលត្រូវបានរចនាម៉ូដនិងតុបតែងឡើងល្អឥត
ខ្ចោះទាំងរូបរាង ដ៏ទាក់ទាញ និង មានកំលាំងម៉ាស៊ីនខ្លាំង   ១១៩០សេសេ លឿន និង
មានបំពាក់មកជាមួយ  នឹងធុងទឹកត្រជាក់   សំរាប់ ការពារម៉ាស៊ីនម៉ូតូ  មិនឱ្យក្តៅខ្លាំង
ពេលធ្វើដំណើរទៅផ្លូវជិត ឬ ឆ្ងាយអាចបើកបរ    ប្រកបដោយសុវត្ថិភាពខ្ពស់ និងមាន
តម្លៃ  ១៨,៩៩៥ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម
 





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed

Livewire ម៉ូតូស៊េរីថ្មីដ៏ទំនើប ស្រស់សង្ហាបំផុត មិនប្រើសាំង (មានវីដេអូ)

ក្រុមហ៊ុនផលិតម៉ូតូ Harley ថ្មីៗ បានដាក់បង្ហាញនូវគម្រោងផលិតម៉ូតូស៊េរីថ្មី ដ៏ប្រណិត និង
ចម្លែកបំផុត មិនប្រើសំាង។ ម៉ូតូស៊េរីថ្មី ដ៏ទំនើបនេះ ត្រូវបានគេដាក់ឈ្មោះថា ម៉ូតូ Livewire
ដែលមានរូបរាងថ្មី ប្លែក ខុសពីម៉ូតូផ្សេងៗ ទៀតនៅលើពិភពលោក។
ម៉ូតូ Livewire គឺជាប្រភេទម៉ូតូ ដែលដំណើរការដោយប្រព័ន្ធអគ្គិសនីដ៏ប្រណិត  ជាមួយនឹង
ការរចនាឡើងយ៉ាងស្រស់ស្អាត  អមនឹងសំបកកង់បែបស្ពតដ៏ទាក់ទាញ  បង្កើតបានជារូប
រាងមួយដ៏ស្រស់សង្ហាសម្រាប់មិត្តយុវវ័យ។

ម៉ូតូ Livewire មានគម្រោងនឹងវាយលុបទីផ្សារម៉ូតូ នៅប្រទេសកាណាដា និង ប្រទេសនៅ
ក្នុងតំបន់អឺរ៉ុប៕

សូមទស្សនា វីដេអូ ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 
ក្រុមហ៊ុនផលិតម៉ូតូ Harley ថ្មីៗ បានដាក់បង្ហាញនូវគម្រោងផលិតម៉ូតូស៊េរីថ្មី ដ៏ប្រណិត និង
ចម្លែកបំផុត មិនប្រើសំាង។ ម៉ូតូស៊េរីថ្មី ដ៏ទំនើបនេះ ត្រូវបានគេដាក់ឈ្មោះថា ម៉ូតូ Livewire
ដែលមានរូបរាងថ្មី ប្លែក ខុសពីម៉ូតូផ្សេងៗ ទៀតនៅលើពិភពលោក។
ម៉ូតូ Livewire គឺជាប្រភេទម៉ូតូ ដែលដំណើរការដោយប្រព័ន្ធអគ្គិសនីដ៏ប្រណិត  ជាមួយនឹង
ការរចនាឡើងយ៉ាងស្រស់ស្អាត  អមនឹងសំបកកង់បែបស្ពតដ៏ទាក់ទាញ  បង្កើតបានជារូប
រាងមួយដ៏ស្រស់សង្ហាសម្រាប់មិត្តយុវវ័យ។

ម៉ូតូ Livewire មានគម្រោងនឹងវាយលុបទីផ្សារម៉ូតូ នៅប្រទេសកាណាដា និង ប្រទេសនៅ
ក្នុងតំបន់អឺរ៉ុប៕

សូមទស្សនា វីដេអូ ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed