ផឹក​ចំ​ស្រា​ឌឺដង​,​បងថ្លៃ​កាប់​ប្អូនថ្លៃ​របួសធ្ងន់

12/09/2013 0 Comments A+ a-

Drink_Drunk_Danger_CEN_09_12_13ខេត្តកំពង់ឆ្នាំង: ​បុរស​ជា​បងថ្លៃ​បាន​យក​ដាវ​កាប់​ទៅលើ​ប្អូនថ្លៃ​ត្រូវ​មួយ​ដាវ​ចំ​ដើមដៃ​ខាងឆ្វេង​បណ្តាល​អោយដាច់​ឆ្អឹង​រងរបួស​ធ្ងន់​កាលពី​ម៉ោងជាង​៦​ល្ងាច ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ខ្នង​កំបុត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បន្ទាប់ពី​ពួកគេ​ផឹកស៊ី​ជាមួយគ្នា​ហើយក៏​ធ្លាប់មាន​ជម្លោះ​ពីថ្ងៃ​មុន​។​
​លោក​ម៉ៅ សម្បត្តិ នាយប៉ុស្តិ​រដ្ឋ​បាស​ស្វាយជ្រុំ បានអោយដឹងថា ជនដៃដល់​ក្នុង​ជម្លោះ​ហឹ​ង្សា​នេះ ឈ្មោះ​យឹម សុ​វ៉ុ​ន  អាយុ​៣២​ឆ្នាំ ។​រីឯ​ជនរងគ្រោះ​ឈ្មោះ សូត្រ  គឹម​សួរ អាយុ​៣០​ឆ្នាំ ក្រោយពេល​កើតហេតុ​ត្រូវ​ក្រុមគ្រួសារ ដឹក​យកមក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​។ បុរស​ទាំងពីរ​នាក់​មាន​ផ្ទះ​នៅ​ជិតគ្នា​។​
​លោក​មេ​ប៉ុស្តិ៍​បាន​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ ជនដៃដល់​ជា​បងថ្លៃ បាន​ផឹកស្រា​ស្រវឹង ហើយ​និយាយ​ឌឺដង​ដាក់​ប្អូនថ្លៃ​ដែលមាន ផ្ទះ​នៅជាប់​គ្នា​។ រីឯ​ប្អូនថ្លៃ​ ឮ​បងថ្លៃ​ឌឺដង​ដាក់ ក៏មាន​ចិត្ត​ខឹង ហើយ​ទាញ​កង់​ជិះ​ទៅ​ទិញ​ស្រា​យកមក​ផឹក​ដែរ ហើយ​និយាយ​ឌឺដង​ដាក់​វិញ បងថ្លៃ​ឮ​ក៏​ទៅ​ទាញយក​ដាវ​មក​កាប់​តែម្តង ។
​ជនដៃដល់​មិនត្រូវ​បាន​ឃាត់ខ្លួន​ទេ ដោយសារ​ជនរងគ្រោះ​មិន​ប្តឹង ហើយ​អង្វរ​សមត្ថកិច្ច ដោយសារតែ​អាណិត​ក្មួយៗ​៕
ប្រភពពី CEN