Showing posts with label វិភាគព្រឹត្តិការណ៏នយោបាយ. Show all posts
Showing posts with label វិភាគព្រឹត្តិការណ៏នយោបាយ. Show all posts

ក្តារអុក របស់បងសែន និងបងស៊ី!!!!!!!

នយោបាយ​នៅតែ​ជា​នយោបាយ​។ អ្នក​នយោបាយ​នៅតែ​ជា​អ្នកនយោបាយ​។ និយាយ​ផ្សេង ធ្វើ​ផ្សេង​។ ការធ្វើ​កំណែទម្រង់​រដ្ឋ នៅ​តែ​ផ្ទុយ​ពី​ការកសាង​បក្ស​ដើម្បី​អំណាច​។ ដូចនេះ​វា​អាស្រ័យ​លើ​អ្នកនយោបាយ​ម្នាក់ៗ ថា​តើ​ចង់​កសាង​បក្ស​ឲ្យ​ធំ​ជាង​រដ្ឋ ឬ​ចង់​កែ​រដ្ឋ​ឲ្យ​រឹងមាំ​ជាង​បក្ស​។ ប្រសិនបើ​ចង់​កែ​រដ្ឋ​ឲ្យ​រឹងមាំ​ជាង​បក្ស គេ​ត្រូវ​ធ្វើការ​បែងចែក​រវាង​បក្ស និង​រដ្ឋ ឲ្យដាច់​ពីគ្នា​។ បក្ស​គឺ​បក្ស​។ រដ្ឋ​គឺ​រដ្ឋ​។ នេះ​គឺជា​គោលការណ៍​នៃ​រដ្ឋ​ប្រជាធិបតេយ្យ​ទំនើប​។ វា​ផ្ទុយ​ពី​ក្រុម​កុំមុយនីស្ត ដែល​លាយ​បញ្ចូល​គ្នា​រវាង​បក្ស និង​រដ្ឋ គឺ​តែ​មួយ​។ តែងតែ​យក​ស្បែក​មុខ​រដ្ឋ​ទៅ​ពាក់ តាមពិត​ខ្លឹមសារ គឺ​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​គ្រាន់តែ​ចង់​កសាង​អំណាច​បក្ស ខ្លួន​ឲ្យ​រឹងមាំ បន្តកាន់កាប់​រដ្ឋ​ផ្តាច់មុខ​។
​មិន​ទុក​រាស្ត្រ​ក្នុង​កែវភ្នែក ចាត់ទុក​រដ្ឋ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​ខ្លួន និង​ក្រុមគ្រួសារ​ខ្លួនឯង​។ យក​នីតិរដ្ឋ​ធ្វើជា​លេស យក​តុលាការ​ធ្វើ​ជា​ឧបករណ៍ ដើម្បី​គ្រាន់តែ​ទុក​វាយ​សំពង​ជន​ទាំងឡាយ​ណា​ដែល​ទាមទារ​សេរីភាព​ប្រឆាំងនឹង ​ខ្លួន​។ ជ្រក​ក្រោម​ស្លាក​ការពារ​សណ្តាប់ធ្នាប់ សន្តិសុខ​ជាតិ យក​កងកម្លាំង​ជាតិ ធ្វើ​ជា​កងកម្លាំង​បក្ស​។ ការពារ​បក្ស ក្រោមលេស​ការពារជាតិ​។ ការពារ​បុគ្គល​ខ្លួនឯង ក្រោមលេស​ការពារ​រដ្ឋាភិបាល​។
ចរិក​នេះ​តែងតែ​ធ្វើ​ឲ្យ​ភ្លើង​នយោបាយ​ឆាបឆេះ​មិនចេះ ចប់​មិន​ចេះ​ហើយ ជារឿយៗ​ធ្វើឲ្យ​រាស្ត្រ​រាប់លាន​នាក់​នេះ ក្លាយ​ជា​ស្រមោច​ប៉ុន្មាន​លាន​ក្បាល នៅលើ​ខ្ទះ​ក្តៅ ដាច់បាយ ដាច់ទឹក ភ័យ​ឡើង​ស្ងួត​ឈាម​ពី​បេះ​ដូង ព្រោះ​មិន​ដឹង​ពេល​ណា​ត្រូវ​វេច​បង្វេច់​រត់​ចោលផ្ទះ​ទៀត ព្រោះ​មេដឹកនាំ គេ​ចាប់​ផ្តើមនិយាយ​ឡើង គឺ​បាញ់បោះ កាប់​ចាក់ និស្ស័យ​ជា​ក្មេង​ទំនើង ឬ​ជន​ម៉ាហ្វីយ៉ា​។
​អស់លោក​អ្នក​នយោបាយ​នេះ ចង់​វៃ​ក៏​វៃ ចង់​បាញ់​ក៏​បាញ់ ចង់​ធ្វើ​សង្គ្រាម​ក៏​ធ្វើ ស្រេច​តែ​ចិត្ត​អីចឹង​តែម្តង​អី​? តើ​មាន​ទុក​យើង​ជា​រាស្ត្រ​នេះ​ក្នុង​ភ្នែក​ទេ​? ឲ្យតែ​បានឡើង​វេទិកា កាន់​ក្បាល​មេក្រូ គឺ​ចាប់ផ្តើម​ធ្វើ​ឬ​កលើ លោក​នេះ​មាន​តែ​អញ​! រដ្ឋ​នេះ​របស់​អញ​! អញចង់​ធ្វើ​អី​ស្រេច​តែ​អញ​! មុន​ហា​រមាត់​និយាយ​ម្តងៗ មានបាន គិត​ទេ​? បើ​និយាយ ធ្វើ​មើល​តែ​រដ្ឋ​នេះ ជា​កម្ម​សិទ្ធ​ផ្តាច់មុខ របស់​ខ្លួនឯង ចុះ​យើង​ជា​រាស្ត្រ​នេះ តើ​លោក​យក យើង​ទៅ​ទុក​នៅ​ឯណា​? បើ​លោក​មិន​ទុក​មុខ​ឲ្យ​រាស្ត្រ រាស្ត្រ​ក៏​គេ​មិន​ទុកឲ្យ​លោក​ដែរ​។ ចុះ​បើ​និយាយ​ឲ្យ វា​សម​នឹង សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​មួយ​ឡាន​កាំម៉ាស់​នោះ បន្តិច​ទៅ តើ​បាន​ទេ​? ឬក៏​និស្ស័យ​ជា​ទាហាន ខ្មែរក្រហម វា​ពិតជា​មិន​អាច​កែ​ចេញ ទោះបីជា​ជាង​៣០​ឆ្នាំ​ទៅ​ហើយ​ក្តី​?
​មាន​អ្នកខ្លះ​ឆ្ងល់​ថា ចុះ​មេដឹកនាំ​ប្រទេស​យើង ប៉ុន្មាន​ថ្ងៃ​នឹង ចេះ​តែ​យ៉ាងម៉េច​? បាន​ជា​ដើរ​ជេរ​គ្រប់កន្លែង ឲ្យតែ​បានក្បាល​មេក្រូ ចេញមក​ទាំង​កាក​យ៉ាងនេះ​? អាច​ជា​និស្ស័យ ឬ​អាចជា​រឿង​ចៃដន្យ តែ​ក៏​អាច​ជា​យុទ្ធ សាស្ត្រ​សង្គ្រាមចិត្តសាស្ត្រ វាយ​ផ្លូវចិត្ត​គូរ​ប្រកួត មុន​ពេល​សមរភូមិ​គ​ជប បើកឆាក​ទឹក​ចុងក្រោយ​។ តាម​ការ គ្រោងទុក នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​គុម្ភៈ ឆ្នាំ​២០១៥​នេះ មេដឹកនាំ​ក្រុម​ភាគតិច​នៅ​សភា គឺ​លោក សម រង្ស៊ី លោក កឹម សុខា នឹង​ជួប​ចរចា​សម្រេច​រឿង​គជប​ជាមួយ​មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​សភា គឺ​លោក ស ខេង​។
​ទី​១. ពី​ដើម ជជែក​គ្នា​ថា​ប្រធាន​ក្រុម​ភាគតិច ជជែក​ស្មើមុខ​នឹង​នាយក​រដ្ឋមន្ត្រី ដែល​មានន័យថា លោក សម រង្ស៊ី ទល់មុខ​នឹង​លោក ហ៊ុន សែន​។ តែ​ដោយ​មិន​ចង់​ឲ្យ​លោក សម រង្ស៊ី ស្មើមុខ​នឹង​ខ្លួន ក្រោម​លេស​ថា​ខ្លួន​ជា​នាយករដ្ឋមន្ត្រី ទើប​មិន​អាច​ធ្វើជា​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​បានទេ ព្រោះ​ខ្លាច​ជាន់​អំណាច​គ្នា រវាង​សភា និង​រដ្ឋាភិបាល ទើប​តែងតាំង​លោក ស ខេង ធ្វើជា​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ក្នុង​សភា អីចឹង​វា ដូរ​ពី​ប្រធាន​ក្រុម​សំឡេង​ភាគតិច ទល់មុខ​នឹង​នាយករដ្ឋមន្ត្រី វា​ទៅ​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច ទល់មុខ​នឹង​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន ក្រោម​យន្តការ​សភា​ដូចគ្នា ដែល​ធ្វើឲ្យ​លោក ហ៊ុន សែន គេច​ចេញ​ផុត​ពី​ការប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​លោក សម រង្ស៊ី​។
​ទី​២. ឲ្យ​លោក ស ខេង ជួប​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ចរចា​បញ្ចប់រឿង​គជប ដោយ​អះអាង​ថា អ្វី​ក៏ដោយ ឲ្យតែ​លោក ស ខេង សម្រេច គឺ​លោក ហ៊ុន សែន នឹង​យល់ព្រម​តាម​។ បោះ​ដុំ​ភ្លើង​ឲ្យ​លោក ស ខេង ជា​អ្នក​កាន់​។ បើ​ចរចា​បាន​ចំណេញ គឺ​ចាត់ទុក​ថា​រួចខ្លួន​។ បើ​ចរចា​បាន​ត្រឹម​ស្មើ​គឺ​ចាត់ទុក​ថា​អន់​។ បើ​ចរចា​ចាញ់​ប្រៀប​សង្គ្រោះ​ជាតិ គឺ​នឹង​ទទួលរង​ថ្ម​បាក់ ការស្តីបន្ទោស​ពី​បក្ស​ប្រជាជន​។ សរុបទៅ មិន​ត្រឹមតែ​អាច បន្ទាប​ឋានៈ​លោក សម រង្ស៊ី ថែម​ទាំង​អាច​នៅ​ជាន់​មេជើង លោក ស ខេង បាន​ទៀត​។ បើ​ការចរចា​បរាជ័យ ទាំងស្រុង គជប​នៅតែ​ជាប់គាំង​ចេញ​មិន​រួច គឺ​មិនមែន​មក​ពី​លោក ហ៊ុន សែន ទេ តែ​គឺ​មក​ពី​លោក ស ខេង និង​លោក សម រង្ស៊ី ទេតើ​។ នេះ​បាន​ចំ​ជា​បុរស​ខ្លាំង នៅតែ​ជា​បុរស​ខ្លាំង​។ ខោ​ក រង្ស៊ី ជាន់​ជើង ស ខេង​។
​ទី​៣. វា​អាច​ដោយសារតែ​ពាក់កណ្តាល​ខែ​កុម្ភៈ​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន កម្មវិធី​ត្រូវ​ផ្អាក គរ​សល់​ច្រើន ទើប​ត្រូវ​បង្ខំ​ធ្វើឲ្យ​ចប់​មុន​ចុងខែ​កុម្ភៈ​។ ចៃដន្យ​អី ចៃដន្យ​យ៉ាងនេះ​? បើ​ថា​សម្ពោធ​ច្រើន​រោង ទេស​ច្រើន​គ្រែ ក៏​ធ្វើ​ចុះ ហេតុអ្វី​បានជា​លេង​ឈឺៗ គ្រប់​តែ​រោង​ម្លេះ​? លើក​ប្រធានបទ​ធំៗ ខោក​ផង អង្អែល​ផង​។ នេះ​ជា​សង្គ្រាមចិត្តសាស្ត្រ វាយ​ផ្លូវចិត្ត​មេដឹកនាំ​សង្គ្រោះ​ជាតិ មុន​ការជួបគ្នា​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ បើ​ជួប​ហើយ​សង្គ្រោះ​ជាតិ​ទន់​ឆ្អឹង ស្អី​ក៏​ព្រមព្រៀង គឺ​ចប់​ត្រឹម​ប៉ុណ្ណឹង​។ តែបើ​ជួប ហើយ​សង្គ្រោះ​ជាតិ រឹងត្អឹង​មិន​ព្រម ចុះ​តម្លៃ គឺ​ប្រាកដជា​មាន​ព្រឹត្តិការណ៍ ស្វា ស៊ី​បាយ លាប មាត់​ពពែរ កើតឡើង​ទៀត​ហើយ​។ តើ​លើក​នេះ ជា​អ្នក​ណា​? ឧទាហរណ៍​៖ ក្នុងខណៈពេល មេដឹកនាំ​គ្រោង​ជួប​គ្នា​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​ល្ងាច មាន​ក្រុមយុវជន​គ្នា​៥០​នាក់ នឹង​ចេញ​ដំណើរ​ទៅ​តំបន់​អា​រ៉ែ​ង ក្នុង​ទឹកដី​ខេត្ត​កោះកុង​។ អាច​ដែរ បើ​ការចរចា​ត្រូវរ៉ូវ​គ្នា គឺ​ក្រុម​យុវជន​នោះ ត្រឡប់​មកវិញ​ដោយ​សុខសាន្ត តែបើ​ចរចា​មិន​ត្រូវ​គ្នា នឹង​មាន​អ្នក​ដុត​ភ្លើង ទូង​ស្គ បង្ក​ជម្លោះ ឈាន​ដល់​ហិង្សា​រវាង​ក្រុមយុវជន និង​អាជ្ញាធរ ខេត្ត​កោះកុង​។ ពេល​នោះ​គ​៨៥ បាន​ប្រយោជន៍​ពីរ​យ៉ាង គឺ​ម្យ៉ាង​បង្កើត​ព្រឹត្តិការណ៍ ដើម្បី​យក​មក​បំបែក​ព្រឹត្តិការណ៍​។ យក​សមរភូមិ​ឆ្ងាយ​នៅ​អា​រ៉ែ​ង​មក​សម្លាប់​ចម្បាំង​ជិត​រឿង​គជប​ក្នុង​ រាជធានី​។ ចំណែក​ម្យ៉ាងទៀត គឺ​នឹង​បាន​ចំណាប់ខ្មាំង​ប៉ុន្មាន​នាក់​បន្ថែមទៀត ចូល​គុក ដើម្បី​បន្ថែម​សាច់ដុំ​ចរចា​។ សង្គ្រោះ​ជាតិ​ចេញមុខ ជួយ​ក៏​ខាត មិន​ចេញ​មុខ​ជួយ​ក៏​ខាត​។ បើ​ជួយ​យុវជន​ទាំង​នោះ​បាន នឹង​បាត់​គជប ច្បាស់​ជា​ត្រូវ​គេ​ព្រួត​ជេរ ថា​អត់​កំណើត​។ បើ​មិន​ជួយ អាច​បាន​គជប តែ​នឹង​ត្រូវ​គេ​ជេរ​ថា​អត់​បាន​ការ ព្រោះ​ចូល​សភា​ទាំងមូល គ្រាន់​តែ​យុវជន​ពីរ​បី​នាក់​ជួយ​មិន​បាន​។
​ទី​៤. ក្នុង​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ បានចែង​ថា​បើ​គជប​ថ្មី​មិន​ចេញ ប្រើ​គជប​ចាស់​ដដែល​។ លើសពីនេះ​លោក ហ៊ុន សែន ទើបតែ​បាន​ព្រមាន​ជា​ថ្មី​ក្នុង​វេទិកា​ផង​។ ដូចជា​ឲ្យ ហេតុ​មិន​ស្រួល​?  លោក ហ៊ុន សែន និយាយថា បើ​អ្នកណា​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល នឹង​ទទួលរង​ការបង្ក្រាប​ធ្ងន់ធ្ងរ​ពី​កងកម្លាំង​ភ្លាមៗ ព្រោះ​ប្រហែលជា​លោក ហ៊ុន សែន បាន​ដឹង​ដំណឹង​ថា បើ​មិន​បាន​ដូច​ការទាមទារ​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​បាតុកម្ម​ទៀត​។ ចំណែក​សង្គ្រោះ​ជាតិ​អាច​នឹង​ធ្វើ​បាតុកម្ម​ជាថ្មី​ម្តងទៀត បើ​ការទាមទារ​មិនបាន​សម្រេច ព្រោះ​ប្រហែលជា​ដឹងថា គណបក្ស​ប្រជាជន​មាន​ផែនការ​រាំងខ្ទប់​មិន​ឲ្យ​គ​ជបថ្មី ចេញ​ជា​រូង​រាង​។ ក្រៅពីនេះ តើ​ពេល​ចរចា​គ្នា យក​វត្ថុ​ចរចា​អ្វី មក​និយាយ​មុន​? យក​ស្ថាប័ន​គជប មក​និយាយ​មុន ឬ​យក​ច្បាប់​ស្តីពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មក​និយាយ​មុន​? មួយណា​និយាយ​មុន ត្រូវ​ព្រម​មុន​។ គណបក្ស​ប្រជាជន​ច្បាស់​ជា​យក​ច្បាប់​ត្រង់​ចំណុច​ពហិការ​មិន​ចូល​សភា គឺ​មានន័យថា​ជា​ទង្វើរ​បោះបង់​ចោល​អាសនៈ​សភា ហើយ​គជប ត្រូវ​យក​អាសនៈ​ទៅ​បែង​ចែង​សារ​ថ្មី​ភ្លាមៗ មក​និយាយ​មុន​។ បើ​បាន​ព្រម​ហើយ នឹង​ដាក់​ឲ្យ​សភា​អនុម័ត​មុន​។ បើ​មិន​ព្រម​ក៏​នៅតែ​អាច​អនុម័ត​មុន ព្រោះ​៦៨​គ្រប់​៥០%​បូក​១​។ ធ្វើ​យ៉ាង​ដូចនេះ ដើម្បី​ចងជើង​សង្គ្រោះ​ជាតិ​។ បើ​សង្គ្រោះ​ជាតិ​ខ្លាច​មិន​ហាន​ធ្វើបាតុកម្ម ដោយ​គ្រាន់តែ​ចង់ ដើរចេញ​ពី​សភា ពហិការ​មិន​ចូល​សភា គឺ​ច្បាស់​ជា​អស់​។
ទី​៥. មើល​ទៅ​ប្រហែល​ជា​សង្គ្រោះ​ជាតិ មានតែ​អុច​ធូប​នៅ​យាយ​ម៉ៅ​ដើម​ពោធិ៍ ធ្វើ​ម៉េច​កុំឲ្យ​មាន​កូនទាហាន របស់ខ្លួន ត្រូវបាន​ចាប់​ធ្វើ​ចំណាប់ខ្មាំង​បន្តទៀត ពីព្រោះ​វា​អាច​ធ្វើឲ្យ​ខូចការ​កាន់តែច្រើន​។ ដោយសារតែ​ស្ថិត​ក្នុង​កាលៈទេសៈ​សង្គ្រាម​គជប ទឹក​ចុងក្រោយ​ដូចនេះ គ្រប់​សកម្មភាព​របស់​បន្ទាយ​តូចធំ ក្រុម​ទាហាន យុវជន​ស្ម័គ្រចិត្ត និង​ជំរុំ​ព្រះអាទិត្យ​ផង សុទ្ធតែ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ បើ​អាច ត្រូវ​ប្រមូល​កម្លាំង ចូល​បន្ទាយ​សិន ចាំ​មើល​មេ​ស្ទូង​ត្រី​ធំ​សិន ចាំ​នាំគ្នា​ចេញ​នេសាទ​ត្រី​តូច​។ ទឹកល្អក់ ត្រី​កាច​។ រលក​ធំ នេសាទ មិន​ស៊ូ​វ​បាន​ផល ដាច់​មង ធ្លាយ​សំណាញ់ ឥត​អំពើ ក៏​ថា​បាន​។
​ច្បាស់​ណាស់​ថា ការទាមទារ​របស់​សង្គ្រោះ​ជាតិ​រឿង​គជប នឹង​មិន​បាន​ទាំងស្រុង​ទេ​។ បើ​មិន​បាន​ទាំងស្រុង តើ​ត្រូវធ្វើ​ម៉េច​? បើ​ចាញ់​ទាំងស្រុង ក្នុងន័យ​គាំង​ចេញ​មិន​រួច តើ​ធ្វើ​អ្វី​បន្ត​? សុទ្ធ​ជា​រឿង ត្រូវ​គិតគូរ​រៀបចំ​ផែន ការ​យុទ្ធសាស្ត្រ បើ​មិន​បាន​៥​ជំហាន ក៏​ត្រូវបាន​៣​ជំហាន​មុន​ដែរ​។ រក្សា​ចំណុចខ្លាំង ចាប់​ចំណុចខ្សោយ​ឲ្យ ជាប់​។ បើ​វៃ​មិនបាន ក៏​ត្រូវ​ចង​ជើង ចងដៃ​ដែរ​៕ប្រភពៈ VOD

លិខិត​មិត្ត​អ្នកអាន​៖​អា​យ៉ៃ​ឆ្លើយឆ្លង​​

បន្ទាប់​ពី​បទ​“​រាំវង់​នយោបាយ​”​ដល់​“​ ស្គរធំ​វាំង​ចាស់​” បន្ទាប់មក​ក៏​ឃើញ​“​ល្ខោន​ដើមឆ្នាំ​” ឥឡូវ “​អា​យ៉ៃ​ឆ្លើយឆ្លង​” ចាប់ផ្តើម​បន្ទរ​ឡើង​រវាង​វាំង​ចាស់ និង​ជំរុំ​ព្រះអាទិត្យ​។
​បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ​ដែរ​ថា​ សម្តេច​ក្រុមព្រះ​វិល​ចូល​ឆាក​នយោបាយ​វិញ ដោយ​ខ្លួនឯង ដោយ​គ្មាន​ខ្សែ​ញាក់​ពី​សម្តេច​នាយក​។ បន្ទាប់​ពី​វេទិកា​ក្ងោក​ស្ពាន់ ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៥ សម្តេច​ក្រុមព្រះ​ទទួល​បាន​តួនាទី​ជា​ព្រះប្រធាន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ វិញ បន្ទាប់ពី​ត្រូវ​សម្តេច​នាយក​ដេញចេញ​ក្រៅ​ឆាក​នយោបាយ​រយៈពេល​៨​ឆ្នាំ តាំងពី​ឆ្នាំ​២០០៦​រួចមក​។ ប៉ុន្តែ​អ្វី​ទៅ​ជា​ជំហាន​បន្ទាប់​? ខាងក្រោម​នេះ​ជា​ទស្សនៈទាន​ស្តួចស្តើង​ខ្លះៗ​ផ្ទាល់ខ្លួន សម្រាប់​បងប្អូន ដែល​តែងតែ​ព្រួយបារម្ភ​ពី​វាសនា​មាតុភូមិ​ខ្មែរ​មួយ​នេះ​។​
hunsen_krompreah_150105-2015-01-22លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ
​មាន​អ្នកខ្លះ​លើកឡើង​ថា​ការវិល​ចូល​ ឆាកនយោបាយ​វិញ​នេះ គឺជា​គំនិត​ទាំងស្រុងរ​បស់ជំរុំ ព្រះអាទិត្យ​។ បើ​ថា​អីចឹង គួរ​និយាយ​អញ្ចេះ​វិញ ឆ្នាំ​បាយ​សម្រាប់​ពីរ​គ្រួសារ លំបាក​ទៅហើយ គ្រែ​ដេក​គ្នា​ពីរ​នាក់​ទាំង​ចង្អៀត​ផង មានរឿង​អ្វី​ត្រូវ​បន្ថែម​គ្នា មាន​ស្បៀង​អី​ណា​ចម្អែ​ត មាន កន្លែង​ណា​ឲ្យគេ​ង​។ លើសពីនេះ ម្នាក់ៗ​សុទ្ធ​តែ​ចង់​ធ្វើ​លេខ​១​ក្នុង​លោក ហើយ​ក៏​ធ្លាប់​ទទួល រង​ការប្រមាថ នឹង​ធ្លាប់​ត្រូវបាន​គេ​ផិត​ក្បត់ បណ្តេញចេញ​ពី​ផ្ទះសម្បែង ឈឺចាប់​ខ្លោចផ្សារ មិន​ស្ទើរ កូនប្រុស​ទ្រូង​ប្រាំ​ហត្ថ មានរឿង​អី​សុខចិត្ត​ឲ្យគេ​ប្រមាថ​ជា​លើក​ទី​ពីរ​នោះ​។ បើ​រស់ នៅ​ផ្ទះ​គេ​មិន​សុខ ហេតុអ្វី​ក៏​មិនបង្កើត​នគរ​ខ្លួនឯង​វិញ​។
​សំណួរ​សួរថា​ចុះ​បើ​មិន​ចង់​ឲ្យចេញ មិន​ចង់ឲ្យ​មក​ទេ ហេតុអ្វី​បានជា​ឆ្លើយឆ្លង​ដាក់គ្នា ទៅមក ហៅរ​ក​ធ្វើ​អ្វី​? ចង់​រុញ​ទូក​បណ្តោយ​ទឹក​? ចង់​បើក​ប្រឡាយ​បង្ហូរទឹក​? ខ្លាច​តែ​មិនមែន​មក​តែ ទូក តែ​មក​ដោយ​ទាំង​សំពៅ​ផង​។ ខ្លាច​តែ​មិនមែន​ជា​ទឹក​ធម្មតា តែ​ជា​ទឹកជំនន់​ធំ​។
​តាំងតែ​ពី​ថ្ងៃ​ដំបូង សម្តេចក្រុមព្រះ​បាន​អំពាវនាវ​ហៅ​រក លើ​ក​មួយ ដាក់​មួយ ក្នុងចំណោម លោក សម រង្ស៊ី និង​លោក កឹម សុខា ពី​ការរួបរួម​។ បំណង​ទី​១ គឺជា​សង្គ្រាមចិត្តសាស្ត្រ ចង់ បំបែក​សេនាប្រមុខ និង​សេនាប្រមុខ​រង​។ ដឹង​ថា​បំបែក​មិនបាន តែ​នៅ​តែ​បំបែក​។ បំណង​ទី​២ មិន​ត្រឹមតែ​និយាយ តែ​មក​មែន​។ ដំបូង​ជួបចរចា​បង្រួបបង្រួម​គ្នា​។ ជួប​មួយ អត់​មួយ​។ បំណង​ទី​៣ មិន​ត្រឹមតែ​ចរចា តែ​មក​មែនទែន​។ រក​មេទ័ព​កាន់ការ​នៅ​ហ្វ៊ុនស៊ិនប៉ិច ហើយ​មក​ធ្វើជា​ប្រធានកិត្តិយស​នៅ​ជំរុំ​ព្រះអាទិត្យ​២៤​ខែ​សិន​។ សេនាប្រមុខ និង​សេនាប្រមុខ​រង មិន​ចង់ តែ​ត្រូវ​ទទួល ព្រោះ​ជា​នយោបាយ​បង្រួបបង្រួម​ជាតិ គឺ​មក​នៅ​ចុងឆ្នាំ​២០១៥​។ គិត​ទៅ សម្តេចក្រុមព្រះ​នេះ ដូចជា​ធ្យូង​មួយ​ដុំ កាន់​សើម​ប្រឡាក់​ដៃ ដុត​ឆេះ​មាន​កម្តៅ​មែនហើយ​។
​មក​ដល់​ជំរុំ​ព្រះអាទិត្យ ទោះជា​អត់​ដៃ អត់​ជើង តែ​ប្រើ​វេទិកា​សង្គ្រោះ​ជាតិ ដើរ​ជួប​អតីត​អ្នកគាំទ្រ មិនបាច់​អស់​លុយ មិនបាច់​អស់កម្លាំង ខ្ចី​កម្លាំង​សង្គ្រោះ​ជាតិ បង្កើត​ទ័ព​ខ្លួនឯង​។ ទី​២ ទោះបី​ត្រឹមតែ​ជា​ឈ្មោះ​ប្រធានកិត្តិយស តែ​ព្រឹក​ស្នើ​នេះ ល្ងាច​សុំ​នោះ​ធ្វើឲ្យ​សេនាប្រមុខ​សង្គ្រោះ​ជាតិ ក្រពុល​មុខ ធ្វើ​តាម​ចិត្ត​មិន​បាន​។ ទី​៣ វាយ​ពី​ក្រៅ​មិន​បែក ចូល​មក​វាយ​ដល់​ក្នុង បន្ទាយ​។ គេ​ថា​សត្រូវ​ក្នុង ពិបាក​ទប់ទល់​។ ក្នុង​សត្រូវ គ្មាន​មិត្ត តែ​ក្នុង​មិត្ត គឺ​ពិតជា​មាន​សត្រូវ​។ សត្រូវ​ក្នុង មើលមិនឃើញ​។ បាន​លេស​គ្រប់គ្រាន់​ចុងឆ្នាំ​២០១៦ ក៏​ចេញ​វិញ ថែម​ទាំង​នាំ​ពលព្រះ​មួយ​កង​ធំ​ទៅ​ជាមួយ​ផង​។ ពិតជា​ធ្វើ​នំ អត់​ម្សៅ​។ ចំណេញ​មិនបាច់ អស់​ដើម មែន​ហើយ​។
​ចុងឆ្នាំ​២០១៥ នៅពេល​លា​វាំង​ចាស់​ទៅ​ចូល​ជំរុំ​ព្រះអាទិត្យ នឹង​មាន​អ្នក​មិន​ពេញចិត្ត ឬ​ធ្វើ មិន​ពេញចិត្ត ក៏​មាន​ឧត្តមសេនីយ៍​ប៉ុន្មាន​នាក់​នឹង​ទៅ​ដឹកនាំ​ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ​ របស់​បណ្ឌិត កែម ឡី និង​បណ្ឌិត យ៉ង សាំង​កុមារ ដោយ​កាត់​ក្បាល​ចាស់​ចោល​។ ចុងឆ្នាំ​២០១៦ នឹង​ដឹកនាំ​ក្រុម​បក្ស​អភិវឌ្ឍ​មូលដ្ឋាន មក​រួបរួម​ជាមួយ​ក្រុម​ព្រះ​។ បាន​កម្លាំង​ពីរ​ក្រុម​ធំ​។ បន្ទាប់មក ដល់​ឆ្នាំ​២០១៧ រៀបចំ​បញ្ជី​ក្រុមប្រឹក្សាឃុំ នឹង​មាន​ទាហាន​សង្គ្រោះ​ជាតិ​ខ្លះ មិន​ពេញចិត្ត​នឹង​ការតែងតាំង ការ​ឈរឈ្មោះ ក៏​នាំគ្នា​ទៅ​ចូលរួម​ជាមួយ​ក្រុមព្រះ​មួយ​ក្រុម​ទៀត​។ យុទ្ធសាស្ត្រ​នេះ​ថ្វី​ត្បិត​តែ​មិន​អាច​កម្ទេច​សង្គ្រោះ​ជាតិ​បាន​ ទាំងស្រុង តែ​បាន​បំផ្លាញ​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ពី​កៅអី​ឃុំ​ឈ្នះ​ជំរុំ​ទេវតា មក​ត្រឹម​ស្មើ ធ្លាក់​ពី​ស្មើ​មក​ចាញ់​កៅអី​ឃុំ​។
​នៅ​៦​ខែ​មុន​បោះឆ្នោត​ឆ្នាំ​២០១៨ ពេល​រៀបចំ​បញ្ជី​តំណាងរាស្ត្រ នឹង​មាន​ឧត្តមសេនីយ៍​តូចធំ របស់​សង្គ្រោះ​ជាតិ​មួយចំនួន​ទៅ​ចូលរួម​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច ព្រោះ​តូចចិត្ត ឬ​យក​លេស​នឹង ការ​ធ្វើ​បញ្ជី​មិន​យុត្តិធម៌ តែ​តាម​ពិត​ជា​មនុស្ស​របស់​ជំរុំ​ទេវតា ហើយ​ទៅ​ហ្វ៊ុន​ស៊ិនប៉ិច ព្រោះ សង្ឃឹម​ដៃគូរ​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បាន​តំណែង ​។
​ដោយសារ​តែ​ជំងឺ​ជាតិ ជំងឺ​ប្រជាធិបតេយ្យ ជំងឺ​តួឯក ជំងឺ​នយោបាយ នឹង​ធ្វើ​ក្រុម​បណ្ឌិត​មួយក្រុម នឹង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ជា​បណ្ឌិត​ដែល​មាន​ទឹកចិត្ត​ ស្នេហា​ជាតិ​ខុស កាលៈទេសៈ ព្រោះ​តែ​ចង់​ពិសោធន៍​គំនិត​នយោបាយ​យល់សប្តិ​របស់ខ្លួន​បាននាំគ្នា​លត់​ ជង្គង់ លើក​អំណាច​ដាក់​លើ​ជើងពាន​ឲ្យ​សម្តេច ហ៊ុន សែន ទាំង​ដៃ​ពីរ​។ ដំបូង​ខ្ញុំ​ចេះ​តែ​គិត​ថា​បណ្ឌិត​ប៉ុន្មាន​នាក់​នេះ គឺជា​ក្តី​សង្ឃឹម​របស់​ជាតិ​ហើយ ទីបំផុត​គំនិត​ខ្លី មិន​គួរឲ្យ​ជឿ​។
​ស្ថានភាព​នយោបាយ​៤​ឆ្នាំក្រោយ​នេះ សង្គ្រោះ​ជាតិ​កាន់តែ​ប្រឈមមុខ និង​រង​សម្ពាធ​កាន់តែ ធំ​ឡើងៗ​។ មើលទៅ​៧​កៅអី​ទៀត ដែល​គ្រប់​សម្រាប់​ទៅ​ដឹកនាំ​រដ្ឋាភិបាល គឺ​ដូច​ទៅ​សុំ​ភ្លើង ពី​យក្ស​អីចឹង​។ សំណួរ​សួរថា បើ​ឈប់​ឆ្លើយឆ្លង​អា​យ៉ៃ​ជាមួយ​ក្រុមព្រះ រឿង​រួបរួម តើ​បាន​ទេ​? បើ​ឈប់​ច្រៀង​មិនបាន តើ​ត្រូវធ្វើ​ម៉េច ដើម្បី​ដាក់​របង កុំឲ្យ​ក្រុមព្រះ​ចូល​ជំរុំ​ព្រះអាទិត្យ​កើត​? ចុះបើ​ទប់​មិន​ជាប់ ដាច់​របង​ចូល​មក តើ​រៀបចំ​ក្នុង​ជំរុំ​យ៉ាងម៉េច​? សង្គ្រាម​ផ្កា​រីក​ក្នុង​ជំរុំ​ព្រះ អាទិត្យ គឺ​ពិតជា​ញាក់សាច់ តើ​ត្រូវ​រៀប​ក្បួន​ទប់​យ៉ាងម៉េច​? បើ​មក​ហើយ ចុង​២០១៦ គឺ​នឹង ចេញ​ទៅ​វិញ តើ​អ្វី​ជា​ផ្លូវ​ក្រោយ​របស់​សង្គ្រោះ​ជាតិ​? ចុះបើ​ឆ្នាំ​២០១៨ ឈ្នះ​ហើយ គេ​មិន ប្រគល់​អំណាច​ឲ្យ តើ​ត្រូវធ្វើ​យ៉ាងម៉េច​?  រឿង​ទាំងអស់នេះ គឺ​សុទ្ធតែ​ត្រូវ​គិតគូរ រៀបចំ យ៉ាង​ល្អិតល្អន់ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទុកជាមុន​។ ការយក​អំណាច គឺជា​រឿង​សំខាន់ តែ​ការគ្រប់គ្រង​អំណាច គឺ​រិត​តែ​សំខាន់​។
​អាច​មាន​អ្នកអាន​លើកឡើងថា ចុះ​សម្តេច​ក្រុមព្រះ​អី ក៏​ពូកែ​ម្លេះ​? បើ​ពូកែ​យ៉ាង​ហ្នឹង ហេតុអ្វី ក៏​ត្រូវ​សម្តេច ហ៊ុន សែន វៃ​កម្ទេច ហ្វ៊ុនស៊ិនប៉ិច​ទៅ​ជា​៧-៨​ច​ម្រៀក​? ចម្លើយ គឺ​មិនមែន សម្តេចក្រុមព្រះ​ឆ្លាត​ដល់​ថ្នាក់​ហ្នឹង​នោះទេ តែ​គឺ​ខ្សែ​ញាក់​ចាប៉ីដងវែង​របស់​សម្តេច​ទេតើ​។ អាច មាន​អ្នក​ថា ចុះ​សម្តេច​នឹង​អី​ក៏​ពូកែ​ម្លេះ​? លេងសើច មិន​បាន​ទេ បើ​សម្តេច​មិន​ពូកែ​ទេនោះ ប្រហែលជា​មិន​អាចឈរជើង​លើ​សង្វៀន​នយោបាយ​ជាតិ​បាន​៣០​ឆ្នាំ​នោះ​ទេ​។ កុំ​ឆ្ងល់​។
​ក៏​មាន​អ្នក​លើកឡើងថា​លើក​នេះ​ សម្តេចក្រុមព្រះ មិន​ឲ្យ​សម្តេច ហ៊ុន សែន ប្រើ​ទៀត​ទេ គឺ ទ្រង់​ច្បាស់​ជា​ធ្វើ​ជា​អ្នកយាម​ទ្វារ​រាជវាំង​ម្នាក់​ដ៏​ក្លាហាន ទុក​កេរ្តិ៍ឈ្មោះ​ល្អ​រាប់ពាន់​ឆ្នាំ​មិន​ខាន​។ រឿង​វា​ទៅ​មិន​រួច​ទេ ពីព្រោះ​តាម​ចរិក​នយោបាយ​របស់​ព្រះអង្គ រួម​នឹង​ចំណុចខ្សោយ​យ៉ាងច្រើន នៅក្នុង​ដៃ​មេទ័ព​ជំរុំ​ទេវតា​ផង សម្តេច​ក្រុមព្រះ​មិន​ហ៊ាន​ទេ​។ ហើយ​សម្តេច ហ៊ុន សែន ក៏​មិន​ទុកឲ្យ​សម្តេច ក្រុមព្រះ ច្រៀង​អា​យ៉ៃ ចប់​តាម​សម្រួល​ដែរ​។ កុំ​ភ្លេច​ថា​ទ្វារ​គុក​ព្រៃ​ស ដែល សម្តេចក្រុមព្រះ ធ្លាប់តែ​កំប្លែង​នោះ ទ្វារ​នៅ​ចំហរ ចាំ​ទទួល​ទ្រង់​ដៃ​ពីរ​នៅ​ឡើយ​ទេតើ​។
តើ​សង្គ្រោះ​ជាតិ​បាន​៧​កៅអី​ថែម​ទេ​? ឬ​នៅ​រក្សា​៥៥​ដដែល​? ឬ​ធ្លាក់​សំឡេង​ក្រោម​៥៥? អ្នក​ដែល​ឆ្លើយ​សំណួរ​ដ៏​លំបាក​នេះ​បាន គឺមាន​តែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជំរុំ​ព្រះអាទិត្យ​ខ្លួនឯង​តែប៉ុណ្ណោះ ថា​តើ​រាស្ត្រ​ខ្មែរ​នឹង​ផ្តល់​ឱកាស​ឲ្យ​សង្គ្រោះ​ជាតិ​ទេ​? តើ​បណ្ឌិត​ស្រុក​ខ្ញុំ​ឈប់​មាន​ជំងឺ​តួឯក ឬ​អត់​? តើ​យុវជន​ខ្មែរ​អាច​ចាស់ទុំ​ជាង​នេះ ឬទេ​?
​អា​យ៉ៃ​ឆ្លើយឆ្លង​នេះ​ប្រហែល​ជា​ស្តាប់​ មិនសូវ​ពិរោះ​ទេ ប្រសិនបើ​អ្នក​អាន​មិន​បាន​ស្តាប់​បទ​“​រាំវង់​នយោបាយ​”  “​ស្គរធំ​វាំង​ចាស់​” និង “​ល្ខោន​នយោបាយ​ដើមឆ្នាំ​”​ទេនោះ​។ តើ​វាសនា​មាតុភូមិ​មួយ​នេះ ពិតជា​ស្ថិតនៅក្រោម​កណ្តាប់ដៃ​បុរស​ខ្លាំង​១០០​ឆ្នាំ​មែនឬ​? ឬក៏​ឈាម​ខ្ញុំ​នេះ​បាន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​?  ប្រភពៈ VOD

ដឹង​ថា គេហដ្ឋាន​របស់​លោក ពូទីន មានត​ម្លៃ​ប៉ុន្មាន​​លាន​ដុល្លារ​ទេ?

លំនៅឋាន​របស់​លោក​ ពូទីន នៅ​ក្បែរ​សមុទ្រ​ខ្មៅ​ប្រភព៖​ Businessinsider & nypost
គេហទំព័រ Wikileaks ដែល​សំបូរ​ទៅ​ដោយ​រឿង​អាស្រូវ​ចេញ​របាយការណ៍​សម្ងាត់​​ពី​កិច្ចការ​ផ្ទៃ​ក្នុង​របស់​មហាអំណាច​នានា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ​បាន​បង្ហោះ​រូបភាព​ពី​លំនៅឋាន​​របស់​លោក លោក​ពូទីន (Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី​។

ផ្អែក​លើ​គេហទំព័រ​នេះ​​ដែល​មុន​​ត្រូវ​បាន​​​គេ​​ប្លុក​ចោល​ គេ​មិន​គួរ​និយាយ​​ថា ជា​គេហដ្ឋាន​របស់​លោក​ពូទីន​នោះ​ទេ តែ​គេ​គួរ​និយាយ​ថា វា​ជា​សេតវិមាន​​របស់​លោក​ពូទីន​វិញ​​ទើប​សម ត្បិតអី​គេហដ្ឋាន​មួយ​នេះ​មាន​ទំហំ​ស្កឹមស្កៃ ហើយ​បើ​វាយតម្លៃ​តាម​រូបភាព​ក៏​បញ្ជាក់​ថា វា​ចំណាយ​ប្រាក់​សាងសង់​មិន​ក្រោម​ខ្ទង់​លាន​ដុល្លារ​នោះ​ដែរ។

​​

ទោះបី​ជា​យ៉ាងណា​ក្តី តម្លៃ​ដ៏​ពិតប្រាកដ​​នៃ​លំនៅឋាន​របស់​លោក​ពូទីន ត្រូវ​បាន​គេ​អះអាង​ថា មាន​​ចំនួន​ប្រហែល ១ ពាន់​លាន​ដុល្លារ​ឯណោះ​​ដែល​មាន​ទីតាំង​នៅ​ជាប់​សមុទ្រ​ខ្មៅ​។ តម្លៃ​ដ៏​​ខ្ពស់​កប់​ពពក​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​នេះ​ចោទប្រកាន់​ថា ប្រធានាធិបតី​រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ក្នុង​នាម​ជា​ប្រធានាធិបតី តាម​ទិដ្ឋភាព​ជាក់ស្ដែង ​លោក​ពួទីន​មាន​​ភាគហ៊ុន​នៅ​តាម​ក្រុមហ៊ុន​ចា​ច្រើន​ដូច​ជា ក្រុមហ៊ុន​លក់​ទំនិញ​មិន​បញ្ចេញ​ឈ្មោះ​មួយ​ដែល​មាន​ ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​នេះ គេ​បាន​រក​ឃើញ​ថា លោក​ពូទីន នៅ​មាន​ចំណែក​ភាគហ៊ុន ៤,៥% នៅ​ក្នុង​ក្រុមហ៊ុន​ឧស្ម័ន Gazprom ៣៧% នៅ​ក្នុង​ក្រុមហ៊ុន​ប្រេង Surgutneftega និង ៥០% នៅ​ក្នុង​ក្រុមហ៊ុន​ប្រេង​របស់​ស្វីស Gunvor។

​គ្រាន់តែ​​ក្រុមហ៊ុន Gazprom ​មួយ​អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ១៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​ក្រុមហ៊ុន Guvnor អាច​រក​បាន​ប្រមាណ ៨០ ពាន់​លាន​ដុល្លារ និង ក្រុមហ៊ុន Surgutneftegas អាច​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ២០ ពាន់​លាន​ដុល្លារ។

បើ​គេ​សរុប​ភាគហ៊ុន​របស់​លោក​ពូទីន​នៅ​ក្នុង​ក្រុមហ៊ុន​ទាំង​នេះ​ ប្រធានាធិបតី​រូប​នេះ​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់ ៧០​ពាន់​លាន​ដុល្លារ​ឯណោះ។ ដូច្នេះ​រឿង​សាងសង់​លំនៅឋាន​ត្រឹម ១ ពាន់​លាន​ដុល្លារ​ទំនង​គ្មាន​អ្វី​ជា​ឧបសគ្គ​របស់​លោក​ពូទីន​នោះ​​ឡើយ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Businessinsider

ប្រទេស​រុស្ស៊ី​ប្រើ​ល្បិច​ស្រី​ស្រស់ ទាក់​ចិត្ត​ភ្នាក់ងារ​ចារកម្ម​អាមេរិក Edward Snowden ឲ្យ​ទៅ​នៅ​ប្រទេស​រុស្ស៊ី

នាង​អាណា (ឆ្វេង) និង​លោក​ស្នូដឹន (Snowden) រូប​ស្ដាំប្រភព៖​ businessinsider.com
នាង​អាណា​ឆេបមេន (Anna Chapman) និង​លោក​ស្នូដឹន (Edward Snowden)

ខាង​ក្រោម​នេះ​ជា​ដំណើរ​ដើម​ទង ស្ដីពី​លោក​អែតវើត​ស្នូដឹន (Edward Snowden) សញ្ជាតិ​អាមេរិក និង​ជា​អ្នកធ្វើ​ការ​ក្នុង​ក្រុម​ចារកម្ម​អាមេរិក (NSA) ដែល​បាន​ទម្លាយ​អាថ៌កំបាំង​អំពី​វិធី​ប្រមូល​ព័ត៌មាន​សម្ងាត់​​របស់​ NSA។ ពេល​រដ្ឋាភិបាល​អាមេរិក​​ប្រកាស​តាម​ចាប់​ស្នូដឹន ស្នូដឹន​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ចេញ​មុខ​ការពារ ដោយ​ទទួល​ឲ្យ​រស់​នៅ​ប្រទេស​រុស្ស៊ី​បណ្ដោះ​អាសន្ន។​


អតីត​​បុគ្គលិក​ជាប់​កិច្ច​សន្យា (contractor) របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (National Security Agency -NSA) លោក​អែតវើត​ស្នូដឹន (Edward Snowden) បាន​ធ្វើ​ដំណើរ​ពី​រដ្ឋ​ហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក កាលពី​ខែឧសភា ឆ្នាំ២០១៣ ហើយ​បាន​ទម្លាយ​អាថ៌កំបាំង​នានា និង​របៀប​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​នេះ ប្រាប់​ទៅ​សារព័ត៌មាន The Guardian របស់​អង់គ្លេស។ លោក​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ (computer programmer) ​ប្រចាំ​ស្ថាប័ន NSA។

​ថ្ងៃទី២០ ឧសភា ២០១៣ លោក​បាន​ចាកចេញ​ពី​រដ្ឋ​ហាវ៉ៃ ទៅ​ទីក្រុង​ហុងកុង​ ហើយ​បាន​ណាត់​ជួប​អ្នក​កាសែត​ពីរ​រូប ដើម្បី​ទម្លាយ​អាថ៌កំបាំង​នានា​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ចារកម្ម NSA របស់​សហរដ្ឋ​អាមេរិក។ ​ស្នូដឹន​បាន​ជួប​នឹង​អាសន្ន​ធំ នៅ​ទីក្រុង​ហុងកុង​ បន្ទាប់​ពី​តុលាការ​អាមេរិក​បាន​ចោទប្រកាន់​ជា​ផ្លូវ​ការ​ ពី​បទ​រំលោភ​លើ​ច្បាប់​ចារកម្ម (Espionage Act) និង​លួច​កម្មសិទ្ធិ​រដ្ឋាភិបាល។ ប្រសិនបើ​តុលាការ​ចាប់​ពិរុទ្ធ​បាន លោក​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣០ ឆ្នាំ។

​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ លោក​ត្រូវ​រដ្ឋាភិបាល​រុស្ស៊ី​អនុញ្ញាត​ឲ្យ​រស់នៅ​ប្រទេស​រុស្ស៊ី​ជា​បណ្ដោះអាសន្ន រយៈពេល​មួយ​ឆ្នាំ។ បន្ទាប់ពី​រស់នៅ​រុស្ស៊ី​មួយ​ឆ្នាំ រុស្ស៊ី​ក៏​បន្ត​ឲ្យ​ស្នាក់នៅ​បី​ឆ្នាំ​ទៅ​មុខ​ទៀត និង​មាន​សិទ្ធិ​ដើរហើរ​ទូទាំង​ប្រទេស​រុស្ស៊ី។ ​តិច​ឬ​ច្រើន ការ​ទទួល​លោក​ស្នូដឹន​ឲ្យ​ស្នាក់​នៅ​ប្រទេស​រុស្ស៊ី​នេះ ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ទៅ​លើ​រុស្ស៊ី​ដែរ ព្រោះ​ក្នុង​លោក​នេះ គ្មាន​ប្រទេស​ណា​ហ៊ាន​លូកដៃ​ជ្រៀតជ្រែក​ក្នុង​ករណី​ស្នូដឹន​នេះ​ទេ គឺ​មាន​តែ​រុស្ស៊ី​មួយ។

នាង​អាណា​ឆេបមេន (Anna Chapman) និង​លោក​ស្នូដឹន (Edward Snowden)
យោង​តាម​សារព័ត៌មាន​ចុង​ក្រោយ បាន​ចុះ​ផ្សាយ​អាថ៌កំបាំង​ផ្សេងៗ ដែល​នាំ​ឲ្យ​លោក​ស្នូដឹន​ត្រូវ​បាន​ផ្ដល់​ឱកាស និង​សម្រេចចិត្ត​ទៅ​ប្រទេស​រុស្ស៊ី ក៏​ព្រោះ​រុស្ស៊ី​បាន​បញ្ជូន​ភ្នាក់ងារ​ចារកម្ម​ដ៏​ស្រស់​ស្អាត​ម្នាក់ ធ្វើ​ជា​នុយ ឬ​ជា​អន្ទាក់​សម្រាប់​អន្ទង​ចិត្ត​ស្នូដឹន ទៅ​ស្នាក់​នៅ​ប្រទេស​រុស្ស៊ី​ជា​បណ្ដោះ​អាសន្ន។ នាង​អាណា​ឆេបមេន (Anna Chapman) ជា​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​បាន​ទៅ​ទាក់​ទង​ស្នូដឹន​ដល់​ទីក្រុង​ហុងកុង។ ក្រោយមក នាង​អាណា (Anna) បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ទ្វីតថឺ (Twitter) ដោយ​ស្នើ​សុំ​ស្នូដឹន​រៀបការ ដើម្បី​ឲ្យ​ស្នូដឹន​បាន​សញ្ជាតិ​រុស្ស៊ី​ដោយ​ស្រប​ច្បាប់។

តើ​លោក​អែតវើត​ស្នូដឹន (Edward Snowden) ​និង​នាង​អាណា​ (Anna) ជា​អ្នក​ណា? 
តាមពិត លោក​ស្នូដឹន និង​នាង​អាណា ជា​អ្នក​ធ្វើ​ការ​ខាង​ផ្នែក​ចារកម្ម​ដូចគ្នា។ នាង​អាណា​ជា​ភ្នាក់ងារ​ចារកម្ម ដែល​រដ្ឋាភិបាល​រុស្ស៊ី​បញ្ជូន​ឲ្យ​ទៅ​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក ដោយ​សម្បក​ក្រៅ​មាន​នាទី​ជា​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​។ នាង​អាណា ត្រូវ​អាជ្ញាធរ​អាមេរិក​ចាប់​ខ្លួន រួម​ជាមួយ​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ៩ នាក់​ផ្សេង​ទៀត កាលពី​ថ្ងៃទី២៧ ​មិថុនា ២០១០ នៅ​ទីក្រុង​ញូយ៉ក ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​អាមេរិក។

នាង​អាណា ជា​នារី​ដែល​មាន​រូប​សម្ផស្ស​ដ៏​ស្រស់​ស្អាត និង​បច្ចុប្បន្ន ជា​តារា​ម៉ូដែល (model) ប្រចាំ​ប្រទេស​រុស្ស៊ី។ នាង​កើត​នៅ​ថ្ងៃ​ទី២៣ មករា ១៩៨២ (អាយុ ៣៣ ឆ្នាំ)។ នាង​បាន​រៀប​ការ​កាលពី​ឆ្នាំ២០០២ ហើយ​បាន​ចែកផ្លូវ​គ្នា​ជា​មួយ​​ស្វាមី កាលពី​ឆ្នាំ២០០៦។ នាង​ទទួល​បាន​សញ្ជាតិ​អង់គ្លេស ហើយ​បាន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ធនាគារ Barclays របស់​អង់គ្លេស សាខា​អាមេរិក។ ​នៅ​ពេល​នាង​អាណា ហៅ​ទូរស័ព្ទ​ទៅ​ប៉ា​របស់​នាង ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ខាង​ចារកម្ម​នៅ ទីក្រុង​មូស្គូ សមាសភាព​របស់​នាង​ជា​ភ្នាក់ងារ​ចារកម្ម​របស់​រុស្ស៊ី ក៏​បែកការ​ក្នុង​គ្រា​នោះ ហើយ​ត្រូវ​ភ្នាក់ងារ​ជាតិ​ខាង​ស៊ើប​សំណុំ​រឿង​ក្ដី (Federal Bureau of Investigation – FBI) ចាប់ថ្នាក់​បាន ហើយ​បាន​ចុះ​ចាប់​ខ្លួន​នាង​ និង​បក្សពួក​ ៩ នាក់​ទៀត។


លោក​អែតវើត​ស្នូដឹន (Edward Snowden) កើត​នៅ​ថ្ងៃ​ទី​២១ មិថុនា ១៩៨៣ (អាយុ ៣២ ឆ្នាំ) ជា​អតីត​បុគ្គលិក​ជាប់​កិច្ចសន្យា (contractor) របស់ «ទីភ្នាក់ងារ​សន្តិសុខជាតិ – NSA» របស់​សហរដ្ឋ​អាមេរិក។ NSA ជា​ភ្នាក់ងារ​ចារកម្ម ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នីតិប្រតិបត្តិ ខុស​ពី​ C.I.A ស្ថិត​ក្រោម​ឱវាទ​របស់​សភាជាតិ​អាមេរិក (congress)។ លោក​មាន​តួនាទី​ជា «អ្នក​ត្រួត​ពិនិត្យ​ម៉ាស៊ីន​កុំព្យូទ័រ – System administrator» ដែល​បុគ្គលិក​របស់ NSA ប្រើប្រាស់ ដូចនេះ លោក​មាន​ឱកាស​បើក​មើល​ទិន្នន័យ​កុំព្យូទ័រ​ទាំងនោះ ដូចនេះ លោក​អាច​មើល​ដឹង​ឯកសារ​សម្ងាត់ និង​កិច្ចការ​សម្ងាត់​ជា​ច្រើន ដែល​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ក្នុង​ស្ថាប័ន NSA។

គេ​រក​នឹក​មិន​យល់ ហេតុអ្វី​បាន​ជា​ស្នូដឹន (Snowden) មាន​ជីវិត​រស់​នៅ​សម្បូរសប្បាយ ជាមួយ​និង​ប្រាក់​បៀរវត្ស ២០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​មិត្ត​ស្រី​ម្នាក់​ឈ្មោះ Lindsay Mills ហើយ បែរ​ជា​នៅ​មិនសុខមិនសព្ទ ទៅ​ហែក​កកាយ​អំពី NSA ប្រាប់​អ្នក​សារព័ត៌មាន រហូត​ដល់​គេ​ដឹង​ឮ​ពេញ​ពិភពលោក៕

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ The Guardian , wikipedia.org , businessinsider.com , washingtonpost.com , washingtontimes.com

តើអ្នកដឹងអ្វីខ្លះពីភ្នាក់ងារ ស៊ើបការ​សំងាត់CIA ​របស់​អាមេរិក​​?

CIA ជា​ស្ថាប័ន​ស៊ើបការ​សំងាត់​នៅ​បរទេស​ដ៏​សំខាន់​បំផុត​របស់​អាមេរិក!ប្រភព៖​ careercenter.com
ភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល (CIA) ​ឬ ហៅថា​​ស៊ីអាយអេ នោះ​គឺ​ជា​ស្ថាប័ន​ដ៏​សំខាន់​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង នៅ​ឆ្នាំ ១៩៤៧ នៅ​ក្នុង​រដ្ឋ Virginia របស់​សហរដ្ឋអាមេរិក​។​ ស្ថាប័ន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រមូល និង វាយតម្លៃ​ព័ត៌មាន​សំងាត់​ផ្សេងៗ​ពី​ក្រៅ​ប្រទេស​​ដើម្បី​ជួយ​ដល់ រដ្ឋាភិបាល​អាមេរិក ជាពិសេស​នោះ​ ជួយ​ដល់​អ្នក​បង្កើត​គោលនយោបាយ​ ក្នុង​ការ​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ផ្សេងៗ ប្រកប​ដោយ​ប្រសិទ្ធភាព។ 

​១) ប្រវត្តិ​ខ្លះ​ៗនៃ​ការ​បង្កើតCIA

តាម​ពិត​ទៅ សកម្មភាព​ស៊ើបការ​ពិសេស​​នៅ​អាមេរិក​ គឺ​មាន​តាំង​ពី​ជំនាន់​ លោក George Washington ប្រធានាធិបតី​ទី​មួយ​មក​ម្ល៉េះ​ ប៉ុន្តែ​ចាប់​តាំងពី​សង្រ្គាមលោកលើកទី២ មក រដ្ឋាភិបាល​អាមេរិក កាន់​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ លើ​ផ្នែក​ស៊ើបការ​សម្ងាត់​នៅ​ក្រៅ​ប្រទេស​​។ ក្នុង​សង្គ្រាម​លោក លើកទី២ លោក​ប្រធានាធិបតី​ Franklin D. Roosevelt របស់​អាមេរិក​បាន​តែងតាំង​ William J. Donovan ដែល​ជា​អ្នកច្បាប់​ និង អ្នក​ជំនាញ​ខាង​សង្គ្រាម​នោះ ​ ធ្វើ​ជា​អ្នកសម្របសម្រួល​ព័ត៌មាន​ដំបូង​គេ​នៅ​អាមេរិក។ 

រហូតដល់ ឆ្នាំ ១៩៤៧ រដ្ឋាភិបាល​អាមេរិក បាន​សម្រេច​បង្កើត​ស្ថាប័ន​មួយ​ជា​ផ្លូវការ ដែល​មាន​តួនាទី​សំខាន់ ក្នុង​ការ​ប្រមូល​យក​ព័ត៌មាន​សំខាន់​ជុំវិញ​នៅ​លើ​ពិភព​លោក។ ស្ថាប័ន​នោះ មាន​ឈ្មោះ​ថា ភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល (CIA) ក្រោម​ការ​ចុះ​ហត្ថលេខា​ពី​លោក Harry S. Truman ប្រធានាធិបតី​ទី ៣៣​របស់​អាមេរិក។

២) ភាព​ខុស​គ្នា​រវាង​ភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល (CIA) និង ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) 
ស្ថាប័ន​ទាំងពីរ​នេះ សុទ្ធតែ​ទទួល​បន្ទុក​ក្នុង​ការស្រាវជ្រាវ និង ស្វែង​រក​ព័ត៌មាន​សំខាន់ៗ ប៉ុន្តែ​អ្វី​ដែល​ខុសគ្នា​នោះ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) មាន​តួនាទី​សំខាន់ ក្នុង​ការ​ស្រាវជ្រាវ​ពី​បញ្ហា​ផ្សេងៗ តែ​ព័ត៌មាន​ទាក់ទង​នឹង​សន្តិសុខជាតិ និង បញ្ហា​ឧក្រិដ្ឋកម្ម​ផ្សេងៗ ក្នុង​ទឹកដី​អាមេរិក​​​។ ដោយ​ ឡែក​ ភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល (CIA) វិញ គឺ​ផ្ដោត​សំខាន់​លើ​ព័ត៌មាន​សំងាត់​ផ្សេងៗ ​​នៅ​បរទេស។

 ៣) អ្នក​ណា​ខ្លះ​អាច​ចូល​ធ្វើ​ការ​នៅ CIA?
ស្ថាប័ន​មួយ​នេះ តែងតែ​ជ្រើសរើស​បុគ្គលិក​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការងារ។ CIA ត្រូវការ​អ្នក​ជំនាញ​សឹង​តែ​គ្រប់​ផ្នែក​ទាំង​អស់ ដូចជា អ្នកវិទ្យាសាស្ត្រ វិស្វករ អ្នក​សេដ្ឋកិច្ច អ្នក​ជំនាញ​ខាង​ភាសា អ្នក​ជំនាញ​កុំព្យូទ័រ ​និង អ្នកជំនាញ​ជាច្រើន​ផ្នែក​ទៀត។ ជាទូទៅ អ្នក​ដែល​មាន​ GPA ខ្ពស់ ( 3.0​ឡើង​ទៅ)​ អាច​មាន​សិទ្ធ​ដាក់​ពាក្យ​ចូល​ធ្វើ​ឡើង​បាន ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​សិន ទើប​អាច​​​ចូល​ធ្វើ​ការ​ជា​ផ្លូវការ។ 

៤) ប្រធានាធិបតី​មានអំណាច​ខ្លាំង​លើ​ស្ថាប័ន​មួយ​នេះ
ក្នុង​ស្ថាប័ន​​ CIA​ មួយ​នេះ អ្នក​ដែល​មាន​សិទ្ធិ​សម្រេច ថា​ត្រូវ​បើក​ការ​ស៊ើបអង្កេត​សំងាត់​លើ​អ្វី​មួយ​នោះ គឺ​មាន​តែ​ប្រធានាធិបតី​អាមេរិក​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត សកម្មភាព​ទាំង​នោះ តែង​ធ្វើ​ឡើង​តាម​ការ​ផ្តល់​អនុសាសន៍​​ពី ក្រុម​ប្រឹក្សា​សន្តិសុខ​​ជាតិ (NSC) ដែល​យល់​ឃើញ​ថា វា​មាន​ការ​ចាំបាច់​ដើម្បី​ស៊ើបអង្កេត​។

៥) ​​CIA ក្នុង​បេសកកម្ម​ប្រឆាំង​ក្រុម​ភេរវជន
ស្ថាប័ន​មួយ​នេះ ពិត​ជា​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ប្រមូល​ព័ត៌មាន​សំខាន់ៗ ទាក់​ទង​នឹង​សកម្មភាព​របស់ ក្រុម​ភេរវជន​ជ្រុលនិយម​នៅ​លើ​ពិភពលោក ដើម្បី​ងាយស្រួល​ដល់ រដ្ឋាភិបាល​អាមេរិក អាច​បញ្ចៀស​បញ្ហា និង ចាត់វិធានការ​ផ្សេងៗ​ដើម្បី​ប្រឆាំង។ ជា​ការ​កត់សម្គាល់​នោះ ក្រោយ​ពេល​ដែល មាន​មហា​ព្រឹត្តិការណ៍​ដ៏​សោកសៅ​ពោល​គឺ ការវាយប្រហារ​លើ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក អាមេរិក (World Trade Center) ​កាល​ពី​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១មក ភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល (CIA) បាន​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការងារ​​របស់​ខ្លួន ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​គ្រប់ទិស​ទី​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​តំបន់​មជ្ឈិមបូព៌ា​​តែ​ម្តង។ ក្នុង​នោះ CIA ក៏​បាន​សហការ​ជា​មួយ​នឹង ​រដ្ឋាភិបាល​ជា​ច្រើន​លើ​ពិភពលោក ដើម្បី​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម។

៦) ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ

ចាប់តាំងពី​លោក Edward Snowden អតីត​បុគ្គលិក​ធ្វើ​កា​​នៅ​ ភ្នាក់ងារ​ស៊ើបការណ៍​កណ្តាល (CIA)នេះ កាល​ពី​ឆ្នាំ ២០១៣ បាន​ប្រកាស​ប្រាប់​ពិភពលោក​ថា​ អាមេរិក​បាន​លួច​យក​ព័ត៌មាន​សំងាត់​ជាច្រើន ពី​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក ជាពិសេស​នោះ​ពី​មេដឹកនាំ​ធំៗ​តែ​ម្តង សូម្បី​តែ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ក៏ដោយ។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ធ្វើការ​រិះគន់​មិន​សំចៃ​លើ​អាមេរិក​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អាមេរិក​នៅ​តែ​នៅ​តែ​បញ្ជាក់​ថា អ្វីៗ​មិន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ www.cia.gov & Washington Post

បទ​វិភាគ៖ តើ​បក្ស​ប្រជាជន​​ប្រើ​វិធី​បែប​ណា​ខ្លះ​ដើម្បី​ការពារ​សមិទ្ធផល​នៃ​ថ្ងៃ​៧ មករា?


image (4)
អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧ មករា គឺ​ជា​សម្ពន្ធ​មិត្ត​របស់ ប៉ុល ពត។ លោក​ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ពុះពារ​គ្រប់​ឧបសគ្គ​ហ៊ាន​ប្ដូរ​ជីវិត​ដើម្បី​ការពារ​សមិទ្ធផល ៧ មករា នេះ​ឲ្យ​ស្ថិតស្ថេរ​ជា​រៀង​រហូត។  តើ​បក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​បែប​ណា​ខ្លះ​ដើម្បី​ការពារ​សមិទ្ធផល​នៃ​ថ្ងៃ​៧ មករា?
បើ​ចង់​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​វិធី​បែប​ណា​ខ្លះ​ដើម្បី​ការពារ​សមិទ្ធផល ៧ មករា នោះ យើង​ត្រូវ​ដឹង​ជា​មុន​ថា អ្វី​ខ្លះ​ជា​សមិទ្ធផល ៧ មករា សិន។ ថ្ងៃ​៧ មករា ៧៩ ជា​ថ្ងៃ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ឃោរឃៅ អាវ​ខ្មៅ ប៉ុល ពត។ ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា និង​ជា​ថ្ងៃ​ដែល​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ បាន​ធ្វើ​ធំ​ដឹកនាំ​ប្រទេស​ក្រោម​ការ​លើក​បន្តុប​ពី​វៀតណាម។
គណបក្ស​កាន់​អំណាច​អះអាង​ថា សមិទ្ធផល​ធំ​មួយ​របស់​ខ្លួន​នោះ​ជា​ការ​នាំ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជូន​ប្រជាជាតិ​កម្ពុជា។ ហេតុ​នេះ​ការ​រក្សា​សន្តិភាព​ជា​កាតព្វកិច្ច​ចាំបាច់​របស់​ខ្លួន។ ពេល​ដែល​ខ្មែរ​ក្រហម​រត់​ចេញ​ពី​ភ្នំពេញ​ទៅ កម្ពុជា​សំបូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​សព្វ​បែប​សព្វ​យ៉ាង​ទាំង​ពី​ព្រៃ​ឈើ សត្វព្រៃ ធនធាន​រ៉ែ ធនធាន​មច្ឆជាតិ​ជាដើម។ ត្រង់​ចំណុច​នេះ បក្ស​កាន់​អំណាច​លើក​ឡើង​ថា ប្រទេស​កម្ពុជា ឆ្នាំ​១៩៧៩ ជា​ឆ្នាំ​សូន្យ ឬ​ជា​ឆ្នាំ​គំនរ​ផេះផង់។ គណបក្ស​ប្រជាជន​កម្ពុជា អួត​ថា ខ្លួន​អភិវឌ្ឍ​ប្រទេស​តាំង​ពី​បាតដៃ​ទទេ​រហូត​មាន​ការ​អភិវឌ្ឍ​​ដូច​សព្វថ្ងៃ។
ធាតុ​ពិត​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៣ ការ​អភិវឌ្ឍ​វិស័យ​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា មិន​បាន​ប្រែប្រួល​ជា​ដុំកំភួន​នោះ​ទេ។ មូលហេតុ​នេះ ព្រោះ​តែ​រដ្ឋការ​ខ្មែរ​ក្រហម​នៅ​កាន់​អំណាច​នៅ​ក្នុង​ព្រៃ ពេល​ខ្លះ​ចេញ​មក​វាយ​ប្រហារ​ឆក់​ប្លន់​នៅ​ទីប្រជុំជន​ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​រដ្ឋ​កម្ពុជា ទៀត​ផង។ គណបក្ស​ប្រជាជន​កម្ពុជា ទប់​ទល់​នឹង​ខ្មែរក្រហម​ដោយ​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម ឈរ​ជើង​នៅ​កម្ពុជា និង​ដាក់​ជំនាញការ​គ្រប់​ក្រសួង​គ្រប់​ខេត្ត គ្រប់​តំបន់ ទូទាំង​ប្រទេស​កម្ពុជា។
រហូត​ដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ រវាង​រដ្ឋាភិបាល​ត្រីភាគី​ដែល​ដឹកនាំ​ដោយ​សម្ដេច នរោត្តម សីហនុ និង​ភាគី​រដ្ឋ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ភាគី​ទាំង​អស់​ព្រមព្រៀង​គ្នា​ចូល​រួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់។
​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​លើក​ដំបូង​ឆ្នាំ​១៩៩៣។ តែ​បក្ស​នេះ​បាន​ឡាំប៉ា​ទាមទារ​កាន់​អំណាច​រួម​ជាមួយ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ។ បើ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​មិន​ព្រម​ចែក​អំណាច​ទេ​នោះ រដ្ឋាភិបាល​ថ្មី​មួយ​ទៀត​អាច​នឹង​កើត​ឡើង​នៅ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ​ជា​មិន​ខាន។
សម្ដេច នរោត្តម សីហនុ ដោះស្រាយ​បញ្ហា​នេះ ដោយ​បង្កើត​រដ្ឋាភិបាល​ក្បាល​ពីរ​ចម្លែក​ជាងគេ​លើ​ពិភពលោក ប្រសូត​ឡើង​នៅ​កម្ពុជា។ ប្រការ​នេះ​ទំនង​ជា​បក្ស​កាន់​អំណាច​គិត​ថា មានតែ​ក្រុម​ខ្លួន​ទេ​មើល​ទៅ​ដែល​អាច​ការពារ​សន្តិភាព​ជូន​កម្ពុជា​បាន។
ក្នុង​ហេតុផល​ការពារ​សមិទ្ធផល ៧ មករា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ច្បាំង​គ្នា​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ថ្ងៃ​ទី​៥ និង ៦ កក្កដា ឆ្នាំ​១៩៩៧។ ចម្បាំង​មួយ​ចម្អិន​កំពឹស​នោះ​បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់។ ដៃ​ម្ខាង​ប្រើ​យុទ្ធសាស្ត្រ​នេះ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម ជើង​ម្ខាង​ទៀត​ប៉ែង​ហ្វ៊ុនស៊ិនប៉ិច ឲ្យ​ដួល​ងើប​មុខ​លែង​រួច។ ក្រៅ​ពី​ប្រយុទ្ធ​គ្នា​ដណ្ដើម​អំណាច លោក ហ៊ុន សែន ក៏​ថែម​ទាំង​ប្រើ​កម្លាំង​បង្ក្រាប​បាតុកម្ម​ទៀត។ បាតុករ​រាប់​សិប​នាក់​ស្លាប់ និង​រាប់​រយ​នាក់​ទៀត​រង​របួស​ដោយសារ​អាជ្ញាធរ​បង្ក្រាប និង​ស្នាដៃ​ជន​អនាមិក​គប់​គ្រាប់​បែក​នៅ​មុន​ឆ្នាំ​២០០០។ ក្រៅ​ពី​សម្លាប់​នៅ​ក្រៅ​ប្រព័ន្ធ​ច្បាប់ មន្ត្រី​សង្គម​ស៊ីវិល សហជីព អ្នក​កាសែត និង​ពលរដ្ឋ​ជា​ច្រើន​ក៏​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​គុក​ក្រោម​លេស​ថា​រក្សា​សុវត្ថិភាព​សង្គម។
សង្គម​មាន​សុវត្ថិភាព​ដែល​លោក ហ៊ុន សែន ឲ្យ​និយម​ន័យ​នោះ គឺ​ជា​សង្គម​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ប្រទេស ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ជា​សង្គម​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ ប្រហែលជា​មើល​ឃើញ​បែប​នេះ​ហើយ ទើប​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ថ្នាក់​លោក​ខែ រហូត​ដល់​ជំនួយការ​ប្រធាន​ភូមិ តែងតែ​ទទូច​ទារ​សគុណ​មិន​ដាច់​ពី​មាត់​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​នេះ​ថែម​ទាំង​បំភ័យ​ពលរដ្ឋ​ថា បើ​បក្ស​ប្រឆាំង​ជាប់​ឆ្នោត​នឹង​មាន​សង្គ្រាម​ជាដើម។ នៅ​មុន​ពេល​បោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា បើ​លោក​ចាញ់​ឆ្នោត​លោក​នឹង​ឈប់​ធ្វើ​បុណ្យ​ទៀត​ផង។ លោក​ថែម​ទាំង​បញ្ជាក់​ថា បើ​ចង់​សងគុណ ៧ មករា គឺ​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។
បំភ័យ សម្លុត គំរាម​បែប​ហ្នឹង​មិន​គ្រប់​គ្រាន់ តែ​លោក ហ៊ុន សែន ក៏​ចូលចិត្ត​ប្រើ​វិធី​ទិញ​ទឹកចិត្ត ឬ​សមត្ថភាព​អ្នក​នយោបាយ​ពី​ខាងក្រៅ​មក​ជួយ​ខ្លួន។ តាម​រយៈ​យុទ្ធសាស្ត្រ​ទិញ​នេះ​ហើយ ធ្វើ​ឲ្យ​លោក​មាន​ទីប្រឹក្សា​ពូកែៗ​រាប់​សិប​នាក់​នៅ​ជុំវិញ​ខ្លួន និង​ទិញ​រហូត​គណបក្ស​រាជា​និយម​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​នោះ​រលាយ​បាត់​អាសនៈ​សភា​គ្មាន​សល់។ បើ​គ្រាន់តែ​ធ្វើ​ឲ្យ​គូប្រជែង​ចុះ​ខ្សោយ​នោះ មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​គណបក្ស​កាន់​អំណាច។ បក្ស​នេះ​បាន​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ទាំង​ផ្នែក​នយោបាយ និង​មាន​បក្ស​ដែល​មាន​កម្លាំង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ទៀត។
គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រក​ស៊ី​អ្វី​បន្តិច​ទេ តែ​បក្ស​នេះ​មិន​ខ្វះ​លុយ​ចាយ​ឡើយ។ បក្ស​នេះ​ដើរ​តួ​ជា​តា​ណូអែល ចាំតែ​ចែក​អំណោយ។ អ្វី​ដែល​ខុសប្លែក​បន្តិច​នោះ គឺ​តា​ណូអែល​មែនទែន​លួច​ប្លុង​អំណោយ​ស្ងាត់ៗ រី​ឯ​តា​ណូអែល​នៃ​គណបក្ស​ប្រជាជន ចែក​អំណោយ​នៅ​ពី​មុខ​ម៉ាស៊ីន​ថត​រូប។
គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ចាំបាច់​ត្រូវការ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​ដើម្បី​បាន​លុយ​ជាតិ​មក​ឃោសនា​បោះ​ឆ្នោត​នោះ​ដែរ។ លុយ​ទាំង​អស់​នោះ​បាន​មក​ពី​ណា? ចម្លើយ​វា​គឺ​បាន​មក​ពី​រក។ រដ្ឋមន្ត្រី​ប្រាក់ខែ​ជាង ៤​លាន ជិះ​ឡាន​សុទ្ធតែ​ឡិចស៊ីស ៥៧០ (Lexus 570) ផ្ទះ​ធំ​ស្កឹមស្កៃ​តម្លៃ​រាប់​លាន​ដុល្លារ។ គាត់​រក​លុយ​បាន​ដោយ​វិធី​ណា? ចម្លើយ​គឺ​មាន​វិធី​ច្រើន​ណាស់ តែ​ចម្លើយ​មួយ​ដែល​គេ​និយម​និយាយ​គឺ​មក​ពី​អ្នក​ទាំង​នោះ​ជំនាញ​រក​ក្រៅ។ ឧកញ៉ាៗ​ទាំង​នោះ មាន​សិទ្ធិ​ស្របច្បាប់​យក​ដី​រដ្ឋ​លក់ រដ្ឋ​ប្រគល់​ដី​សាធារណៈ​ឲ្យ​ដោយ​បណ្ដេញ​អ្នក​ក្រ​ចេញ បូម​ខ្សាច់ រក​ស៊ី​រ៉ែ កាប់​ឈើ​លក់ សម្បទាន​ដី​ព្រៃ​ឈើ បើក​រោងចក្រ​ជាដើម។ លុយ​ដែល​មិន​សូវ​មាន​ប្រភព​ច្បាស់​លាស់​នេះ​ហើយ​ដែល​ជា​គ្រឹះ​សម្រាប់​ជ្រោមជ្រែង​សមិទ្ធផល​ថ្ងៃ​៧ មករា។
ទោះ​យ៉ាង​ណា​ក៏ដោយ យុវជន​ស្រករ​ក្រោយ​ច្រើន​ណាស់​ដែល​ចង់​បាន​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ផ្អែក​លើ​ផែនការ​ច្បាស់លាស់។ នៅ​ថ្ងៃ​៧ មករា ឆ្នាំ​២០១៥ នេះ យុវជន​អ្នកលេង​ហ្វេសប៊ុក (Facebook) ជា​ច្រើន​នាក់ ដែល​មិន​ពេញចិត្ត​នឹង​របៀប​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​បដិសេធ​សងគុណ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩។ អ្នក​ខ្លះ​ផ្ញើ​សារ​រិះគន់ អ្នក​ខ្លះ​ផ្ញើ​សារ​ចំអក ហើយ​ក៏​មាន​អ្នក​ខ្លះ​ជេរ​បញ្ចោរ​តែម្ដង។ ពួកគេ​មិន​ពេញ​ចិត្ត​ប្រហែល​ជា​មិន​មែន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ទេ ប៉ុន្តែ​អំពើ​អយុត្តិធម៌​សង្គម ពុករលួយ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ និង​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញទ្រាន់​នឹង​គុណ​បំណាច់​ថ្ងៃ​៧​ មករា៕
ប្រភពពី វិទ្យុអាស៊ីសេរី

វិភាគ​៖ យុទ្ធសាស្ត្រ​​ចាស់​​របស់​ CPP ទៅ​លើ​ CNRP​ ​អាច​​ជោគ​ជ័យ​​រយៈ​ពេល​​ខ្លី តែ​​បរាជ័យ​​រយៈ​ពេល​​វែង​​

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​ប្រមាណ​៣០​ឆ្នាំ​មកនេះ ត្រូវបាន​អ្នកវិភាគ​កត់សំគាល់ថា បក្ស​ដែល​មាន​កំណើត​ចេញ​ពី​បក្ស​កុំម្មុយនីស្ត​នេះ បាន​ទទួល​ជោគជ័យ​ដោយសារ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចាស់​ដើម្បី​បង្ក្រាប​ គូប្រកួត​មុនពេល​ចរចា ។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហាញ​មោទនភាព​ថា យុទ្ធសាស្ត្រ​វាយ​ផង ចរចា​ផង នាំ​ឲ្យ​គណបក្ស​របស់​លោក​ទទួល​បាន​ជោគជ័យ ដូចជា​ករណី​ខ្មែរកក្រហម​ជា​ដើម ។​
hunsen_samrainsy_140702-2014-11-21អ្នកវិភាគ​យល់ថា យុទ្ធសាស្ត្រ​នេះ​នៅតែ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់​មកដល់​ សព្វថ្ងៃនេះ រាល់​ពេល​ណា​ដែល​គណបក្ស​ដែល​ជា​គូប្រជែង​មិន​ព្រម​ធ្វើ​តាម​អ្វី ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចង់បាន ។​
នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោក​មិន​បាន​ប្រើ​តុលាការ​ដើម្បី​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​នោះ​ទេ ។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​សភា​កាន់តែ​លឿន នោះ​នឹង​អាច​បង្អាក់​រឿង​ព្រហ្មទណ្ឌ​នៅ​តុលាការ ។​លោក​ថ្លែងថា «​ឥឡូវ​ យើង​ឯកភាព​គ្នា​ហើយ ដើម្បី​ចូល​សភា ។ ដល់​ចឹង​ចូល​សភា ចូល​ឲ្យ​វា​លឿន​ទៅ​! ចូល​ឲ្យ​វា​លឿន​ទៅ​! ដើម្បី​យក​អភ័យឯកសិទ្ធិ ។ អា​ហ្នឹង​ហើយ​គេ​ហៅថា ដំណើរការ​តាម​រដ្ឋប្បវេណី​ដើម្បី​បង្អាក់​ព្រហ្មទណ្ឌ ។  ហើយ​ករណី​ឯកឧត្តម​កឹម សុខា ផ្ទាល់ ខ្ញុំ​ថា ឯកឧត្តម​មាន​ជម្រើស​ពីរ ។ ជម្រើស​ទី​១ បើ​ចូល​ស្បថបាន​រហ័ស អាហ្នឹង​រួច ។ ជម្រើស​ទី​២ សុំ​ពន្យា​ពេល​ចូល​តុលាការ​ព្រោះ​តុលាការ​គេ​កោះហៅ​ដែរ​» ។​
ពីមុន​មក​គណបក្ស​ប្រជាជន​កម្ពុជា តែង​ច្រាន​ចោល​ការលើកឡើង​ថា គណបក្ស​នេះ​ប្រើ​តុលាការ​ដើម្បី​ចាប់ខ្លួន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បង្ខំ​ឲ្យចូល​សភា​ដើម្បី​ឲ្យ​សភា​គ្រប់​ទឹក ។​
ករណី​លោក មា​ជ សុវណ្ណ​រ៉ា មិនមែន​ទើបតែ​កើតមាន​នៅ​ពេល​នេះ​ទេ ពោល​គឺ​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ជាមួយគ្នា​នឹង​ក្រុមតំណាងរាស្ត្រ​ ជាប់ឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប​ទៀត នៅ​ពេល​ពួកគេ​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ ។ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​មិន​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា ទេ ដោយ​អ្នកវិភាគ​យល់ថា ករណី​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ទុក“​ជា​នុយ​” សម្រាប់​ស្ទូច​នៅពេល​ក្រោយ ពី​ព្រោះ​ពេលនោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​សភា​ទៅតាម​ការចង់បាន​របស់​គណបក្ស​កាន់​អំណាច​ហើយ ។​
ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ទើប​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា នៅពេលនេះ​?
អ្នកវិភាគ​យល់ថា ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​នៅពេលនេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលយក​លក្ខខណ្ឌ​របស់​គណបក្ស​ ប្រជាជ​ន​កម្ពុជា ក្នុង​ការកំណត់​សញ្ជាតិ​របស់​សមាជិក គ​.​ជ​.​ប ថ្មី​។​
ប៉ុន្តែ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​យុទ្ធសាស្ត្រ​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា បង្ខំ​ឲ្យ​គណបក្សប្រឆាំង​ព្រម​ទទួលយក​អ្វី​ដែល​គណបក្សកាន់អំណាច​ចង់បាន​ ក្នុង គ​.​ជ​.​ប ក៏ដោយ តែ​លើក​នេះ​មិន​អាច​ទៅរួច​នោះទេ ។​
ចំណែក​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ទៅតាម​កាលៈទេស ។ លោក​ថា​កាលពី​ឆ្នាំ​១៩៨៥ គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយ​នៅតាម​ព្រំដែន​ទាំង​១៨ នៃ​ជម្លោះ​ជាមួយ​ខ្មែរក្រហម រួច​ចរចា​ទៅ​បាន​ជោគជ័យ ។ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ចប់ គណបក្ស​នេះ​ប្រើ​រូបមន្ត​បង្រួបបង្រួម ហើយ​រួច​វាយ​បំបែក​វិញ ដូចជា​ករណី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ដើម ។​
​រីឯ​បច្ចុប្បន្នេះ លោក សុខ ទូច កត់សំគាល់ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ងាក​ទៅ​ប្រើ​យុទ្ធសាស្ត្រ​ចាស់​វិញ គឺ​វាយ​ហើយ​បាន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ក្រោយ ។ លោក​ថា «​ អ៊ីចឹង​រូបមន្ត​ហ្នឹង វា​អាស្រ័យ​ទៅលើ​តួអង្គ​ទី​២ ។ តើ​តួអង្គ​ទី​២​មាន​កម្លាំង​ប៉ុន្មាន​? កម្លាំង​ចែក​ចេញ​ពី​៤ ។ ទី​១- កម្លាំង​គាំទ្រ ទី​២- កម្លាំង​ថវិកា ហិរញ្ញវត្ថុ ទី​៣- កម្លាំង​និទស្សន៍ ហៅថា បញ្ញាវ័​ន្តក្នុង​យុទ្ធសាស្ត្រ​នយោបាយ​ហ្នឹង ។  ចំណុច​ទី​៤ គឺ​កម្លាំង​គាំទ្រ​របស់​អន្តរជាតិ​កម្រិតណា​?  ហើយ​ប្រសិនបើ​កម្លាំង​៤​ហ្នឹង​អត់​បាន​វាស់​ស្ទង់​ទេ ភាពជោគជ័យ​របស់​គ​ណ​បក្ស​ប្រជាជន​នឹង​បន្ត​ទៀត អា​វាយ​ហើយ​ចរចា​ហ្នឹង ។ ប៉ុន្តែ​កន្លងមក​ហាក់ដូចជា លំបាក​ដោយសា​តែ​ខាង​ពួក​បច្ចឹម​ប្រទេស តែងតែ​ជួយ​គណបក្ស​ប្រឆាំង ថា​ទាល់តែ​អ្នកឯង​ត្រូវ​គ្នា បាន​ផ្តល់​ជំនួយ ធ្វើឲ្យ​ចុះសម្រុង​គ្នាច្រើន​» ។​
ដោយឡែក អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់​ថា​យុទ្ធសាស្ត្រ​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួលបាន​ជោគជ័យ​ក្នុង​រយៈ​ខ្លី តែ​បរាជ័យ​ក្នុង​រយៈពេល​វែង ។ លោក​លើក​ឧទាហរណ៍​ជាក់ស្តែង​នៃ​ការចែក​សា​រ៉ុង ប៊ីចែង ដើម្បី​បាន​សន្លឹកឆ្នោត​គឺ​បាន​ជោគជ័យ​តែ​មួយ​រយៈ​ប៉ុណ្ណោះ ខណៈ​ប្រជាជន​មិនទាន់​មាន​ការយល់ដឹង ប៉ុន្តែ​នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៣ យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​បរាជ័យ ដោយសារ​ពលរដ្ឋ​មាន​ការយល់ដឹង​ច្រើនជាង​មុន ។​
សម្រាប់​ករណី​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដើម្បី​ដាក់​សម្ពាធ​លើ​ ការចរចា លោក មាស នី យល់​ថា​យុទ្ធសាស្ត្រ​នេះ​អាច​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​នេះ ប៉ុន្តែ​នឹង​បាត់​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​នៅ​ អាណត្តិ​ក្រោយ ៕ ប្រភពៈ VOD

កម្ពុជា: អាថ៌​កំបាំង​​ និងផលចំណេញនៅ​ក្នុង​​កិច្ច​ប្រ​ជុំ​​អា​ស៊ាន​​ក្នុង​ប្រទេស​ភូមា​ដែលប្រទេសកម្ពុជាទទួលបាន!!

ភ្នំពេញ: ភូមា​បាន​ចូល​ជា​សមាជិក​របស់​អាស៊ាន​កាលពី​១៤ ឆ្នាំមុន (១៩៩៧) តែ​ជា​កូនពៅ​គេ​បង្អស់​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូងឬ​ជា​លើកទីមួយ ដោយសារ​ប្រទេសមួយ​នេះ មាន​បញ្ហា​ផ្ទៃក្នុង​ជុំវិញ​ការបន្ត​ប្រកាន់យក របប​យោធានិយម បញ្ហា​ប្រទូសរ៉ាយ​ជុំវិញ​លទ្ធិប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស ។​ល​។ ធ្វើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដ៏ទៃទៀត និង​ជាពិសេស​បណ្តា​ប្រទេស​លោកខាងលិច ដែលជា​ដៃគូ​របស់​អាស៊ាន​ដូចជា សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ជាដើម បាន​ព្រមាន​ថា នឹងមិន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ឡើយ បើសិនជា​ប្រទេស​ភូមា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ប្រទេសមួយ​នេះ អាក់ខាន​ពុំ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​បាន ចាប់តាំងពី​ឆ្នាំ​១៩៩៧ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​តែមាន​ផែនទី​ចង្អុល​ផ្លូវ និង​ការអនុវត្តន៍​កំណែ​ទំរង់​ជា​បន្តបន្ទាប់​នៅ​ភូមា ទើប​បណ្តា​ប្រទេស​លោកខាងលិច មិន​ជំទាស់​ទៅនឹង​ភូមា ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ថ្ងៃទី​៩-១៣ ខែវិច្ឆិកា​កន្លងទៅនេះ​។​
១. ព្រឹត្តិការណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​ពេល​ភូមា​ធ្វើជា​ម្ចាស់ផ្ទះ​
– ប្រទេស​ភូមា​បាន​ព្យាយាម កាត់ចោល​កម្មវិធី​ណា​ដែល​គិតថា រសើប​ដូចជា​កិច្ចប្រជុំ​ចង្អៀត (Retreat) របស់​ថ្នាក់ដឹកនាំ​កំពូល ប្រហែលជា​បារ​ម្មណ៍​ខ្លាច​ការជជែក នាំ​ឲ្យ​ស្មុគស្មាញ​និង​ប៉ះពាល់​ដល់​ប្រទេស​ដ៏​ទៃ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជា​សាវតារ​ជំលោះ​ត​ភាគ នៃ​សង្គ្រាមពាក្យសម្តី និង​ការប៉ះទង្គិច​គ្នា​ម្តងម្កាល លើ​ដែនសមុទ្រ​នៃ​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​ពីរ​៖ វៀតណាម និង​ហ្វីលីពីន ហើយ​បញ្ហា​នេះ​កំពុង​បន្ត​តាម​លង​ប្រទេស​ទាំងបី​នេះ តែ​ទីបំផុត​ការព្យាយាម​គេចវេស​របស់​ភូមា នូវតែ​ជាប់អន្ទាក់​របស់​វៀតណាម និង​ហ្វីលីពីន​ដដែល ពោលគឺ​គំរោង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី​កិច្ចប្រជុំ​កំពូល​លើក​ទី​១៧ របស់​អាស៊ាន​-​ចិន ត្រូវ​ជាប់គាំង​ចេញ​មិន​រួច ដោយសារតែ​វៀតណាម​និង​ហ្វីលីពីន ជំទាស់​នឹង​ពាក្យ​របស់​ចិន (Dual Track Approach)​។ នៅពេលនោះ​វៀតណាម និង​ហ្វីលីពីន ហាក់ដូចជា នៅ​ចងគំនុំ​ជាមួយ​កម្ពុជា រួច​បន្ត​ដល់​ភូមា និង​ព្រមាន​ដល់​ប្រទេស​ថៃ​មួយ​ទៀតថា ថៃ​ដូចជា​លំអៀង​ទៅរក​ចិន នៅពេល​ខ្លួន​ធ្វើជា​ប្រទេស​អ្នកសំរបសំរួល (Country Coordinator) រវាង​អាស៊ាន​និង​ចិន​។​
– អង្គរក្ស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រឈមមុខ​ដាក់គ្នា ជាមួយ​ក្រុម​សន្តិសុខ​របស់​ភូមា ដែល​ការពារ​ថ្នាក់ដឹកនាំ​ទាំងអស់ ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច (Gala Dinner) នៅក្នុង​ទីក្រុង​ណៃ​ពិដោ​។ ពេលនោះ​អង្គរក្ស​របស់លោក​អូ​បា​ម៉ា បាន​សម្តែង​ភាព​គឃ្លើន ដោយ​ធ្វើការ​ចល័ត​ឆ្លង​ហួស​ដែន​កំណត់​ជាង ២​ម៉ែត្រ ហើយ​ពួកគេ​មិនបាន​ស្តាប់​ការហាមឃាត់ របស់​កម្លាំង​សន្តិសុខ​របស់​ភូមា​នោះទេ​។ ភ្ញៀវ​ជាច្រើន​ដែល​ចូលរួម អាហារ​ពេល​ល្ងាច​ថ្ងៃនោះ បាន​និយាយថា​វា​គឺជា​ការរំលោភ​លើ ទីលាន​សន្តិសុខ​ដែល​រៀបចំ​ដោយ ប្រទេស​ភូមា​ជា​ម្ចាស់ផ្ទះ​។  បន្ទាប់ពី​មាន​បញ្ហា​តឹងសរសៃក​ដាក់គ្នា ក្រុម​សន្តិសុខ​ភូមា បាន​ហៅ​គ្នា​ជាច្រើន​នាក់​ថែមទៀត មកឈរ​ពាំង និង​កំរិត​ខ្សែបន្ទាត់​ក្រហម មិន​ឲ្យ​អង្គរក្ស​របស់​អូ​បា​ម៉ា បន្ត​ចូលទៅ​តំបន់ហាមឃាត់​តទៅទៀត​។ ក្រោយ​កម្មវិធី​ត្រូវបាន​បញ្ចប់ សន្តិសុខ​ម្នាក់​របស់​ភូមា បាន​ហៅ​អង្គរក្ស ៣​នាក់​របស់លោក អូ​បា​ម៉ា ទៅ​បន្ទប់​របស់ខ្លួន តែ​ពុំ​ដឹងថា គេ​និយាយ​អំពី​អ្វី ឬក៏​ហៅ​ទៅ​ដើម្បី​ជាការ​ព្រមាន​ក៏​មិនដឹង​។ ដោយឡែក​បណ្តាញ​ព័ត៌មាន​សង្គម (Facebook) របស់​ភូមា បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុម​សន្តិសុខ និង​អង្គរក្ស​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ថា បាន​រំលោភ​លើ​ដែន​អធិបតីភាព​របស់​ប្រទេស​ភូមា តាមរយៈ​រូបភាព​មួយ​ដែល​បង្ហាញ សន្តិសុខ​របស់​អាមេរិក​បាន​ឆែកឆេរ​ខ្លួន កងកំលាំង​កិត្តិយស​របស់​ភូមា​។​
​សំរាប់​អ្នកសារព័ត៌មាន​អន្តរជាតិ​វិញ គេ​បាន​ពណ៌នា​ថា ក្រុម​អង្គរក្ស​មាឌធំៗ និង​ខ្ពស់ៗ​របស់​អូ​បា​ម៉ា បាន​ឈរ​ពាំង និង​បាំង​អ្នកកាសែត​ដូច​ជញ្ជាំង​បែក​ឡាំង (Berlin Wall) ។ ព្រឹត្តិការណ៍​នេះ​បាន​រំលឹក​ខ្ញុំ ដល់​ហេតុការណ៍​មួយ កើតឡើង​នៅ​ឆ្នាំ​២០១១ នៅពេល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើជា​ម្ចាស់ផ្ទះ ពេលនោះ​ប្រធាន​ពិធីការ​មាឌធំ​គួរសម របស់​ឥណ្ឌូណេស៊ី បាន​បក់ដៃ​ហៅ​អង្គរក្ស​របស់​មេដឹកនាំ​ចិន វ៉ៃ​គ្នា​ដោយសារតែ​ខឹង​អង្គរក្ស​រូបនោះ ចូល​បំពាន​លើស​ខ្សែ​ដែន​កំណត់ ពិធីការ​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ​។​
២. កម្ពុជា​បាន​ចំណេញ​អ្វី​ពី​កិច្ចប្រជុំ​អាស៊ាន​នៅ​ភូមា​?
​តាមពិត​យើង​មើលមិនឃើញ ពី​ផលចំណេញ​ភ្លាមៗ​ពី​ការចូលរួម កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន​នោះឡើយ ដោយហេតុថា រាល់​ការប្រជុំ​ជាទូទៅ​គេ​ពិភាក្សា លើ​ផលប្រយោជន៍​រួម​របស់​បណ្តា ប្រទេស​អាស៊ាន​ទាំង​១០ និង​បូក​ជាមួយ​ដៃគូ​ជាច្រើន​ទៀត រួមទាំង​មហាអំណាច​ធំៗ​ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី និង​ប្រទេស​ជា​ដៃគូ​ដ៏ទៃទៀត​ដូចជា ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី ។ ល​។ ប៉ុន្តែ​ផលចំណេញ​ដែល​អាច​មើលឃើញ​ភ្លាមៗ គឺ​ជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​នៃ​ប្រទេស​នីមួយៗ ដែល​បាន​ឆ្លៀត​កេងចំណេញ ពី​កិច្ចប្រជុំ​តំបន់​ទាំងនេះ​។​
៣. តើ​កម្ពុជា​បាន​កេងចំណេញ​ដែរឬទេ​?
​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កម្ពុជា បាន​ជួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​មកពី​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ចំនួន ៦​រួមមាន​៖ អាមេរិក រុស្ស៊ី អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​អង្គការសហប្រជាជាតិ​។  បញ្ហា​ជំនួយ បំណុល ប្រឆាំង​ភេរវកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ អាកាសចរណ៍​។​ល​។ គឺជា​ប្រធានបទ​ដែល​បាន​ជជែក​គ្នា​។ ការចាប់អារម្មណ៍​ពិ​សេសមួយ​ក្នុងចំណោម​ជំនួប​ទាំងនោះ គឺ​ការជួបគ្នា​រវាង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Hun Sen-Barack Obama) ។ កាយវិការ​របស់លោក អូ​បា​ម៉ា មកកាន់​លោក ហ៊ុន សែន ត្រូវបាន​គេ​ចាប់អារម្មណ៍ គ្រប់គ្នា​ដោយហេតុថា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក ចប់​ភ្លាម ស្រាប់តែ​លោក អូ​បា​ម៉ា ងើប​ស្ទុះ​មក​ចាប់ដៃ លោក ហ៊ុន សែន ហើយ​និយាយ​នូវ​ពាក្យ​អរគុណ​នឹង​សំណួរ​ដែល លោក ហ៊ុន សែន​បាន​សួរ​ត្រង់ៗ​ឥត​បញ្ឆិតបញ្ឆៀង ទៅលើ​លោក​ជុំវិញ​យុទ្ធសាស្ត្រ​ដ៏​រសើប របស់​អាមេរិក​ប្រឆាំង នឹង​ពួក​ឥស្លាម​ជ្រុលនិយម (ISIS) នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី និង​ស្នើ​ឲ្យ​អាស៊ាន​ទាំងមូល​យក​ទំរង់ និង​បង្កើត​នូវ​ការពិភាក្សា​បែបនេះ​តទៅទៀត​។ ក្នុង​កិច្ចប្រជុំ​ពិតជា​គួរ​ឲ្យ​ឆ្ងល់​ថា ជា​ចេតនា​ឬ​អ​ចេតនា ដែល​លោក​អូ​បា​ម៉ា ហៅ​លោក ហ៊ុន សែន ថា President Hun Sen (​លោក​ប្រធាន ហ៊ុន សែន ឬ ប្រធានាធិបតី ហ៊ុន សែន​) មិនមែន​ប្រើពាក្យ Prime Minister Hun Sen (​នាយករដ្ឋមន្ត្រី ហ៊ុន សែន​) ទេ ។​
​សំណួរ​អ្វី​បានជា​គេ​ចាប់អារម្មណ៍​ខ្លាំង​ម្លេះ​?
​មាន​សំណួរ​មួយចំនួន​ដែល​លោក ហ៊ុន សែន បាន​ចោទសួរ​ទៅ អូ​បា​ម៉ា តែ​ខ្ញុំ​សូម​លើក​ជា​ឧទាហរណ៍​ពីរ​ដែល​ពុំមែន​ជា​ពាក្យ​ដើម តែ​ក្នុង​អត្ថន័យ​យ៉ាង​ដូច្នេះ “​តើ​ពួក ISIS និង​របប Bashar al-Assad មួយណា​គ្រោះថ្នាក់​ជាង​? អាមេរិក​វាយ​ពួក ISIS ហើយ​របប Assad ក៏​វាយ ISIS ដូច្នេះ​អាមេរិក​អាច​បែរមក​ចាប់ដៃ​ជាមួយ​របប Assad ដើម្បី​វាយ ISIS រួមគ្នា​ដែរឬទេ​?”
៤. មាន​អាថ៌កំបាំង​អ្វី​មុន​កិច្ចប្រជុំ​នេះ​?
​មេដឹកនាំ​អាស៊ាន​បាន​ជជែក​គ្នា​ជាមុន លើ​ប្រធានបទ​ដែល​ត្រូវ​យកមក​ពិភាក្សា ជាមួយ​លោក អូ​បា​ម៉ា មុន​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អាមេរិក ចាប់ផ្តើម ពេលនោះ​មាន​សំណួរ​លើកឡើងថា នរណា​គួរ​លើក​បញ្ហា​អ្វី​? តាមពិត​អាស៊ាន ត្រូវបាន​គេ​បែង​ចែកជា អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី អាស៊ាន​មាន និង​អាស៊ាន​ក្រ អាស៊ាន​ដីគោក និង​អាស៊ាន​ដី​កោះ​។ មេដឹកនាំ​ក៏​ដូចគ្នា ក្នុងចំណោម​មេដឹកនាំ​របស់​អាស៊ាន​ទាំង​១០ ស្តេច​ស៊ុ​លត​ង់ របស់​ប្រទេស​ព្រុយ​ណេ និង​លោក ហ៊ុន សែន ត្រូវបាន​គេ​កត់ត្រា​ជា​មេដឹកនាំ ដែល​កាន់អំណាច​យូរ​ជាងគេ​។ ប្រទេស​កម្ពុជា​ជា​អាស៊ាន​ថ្មី ក្រ និង​ស្ថិតនៅលើ​ដីគោក តែ​ត្រូវបាន​មេដឹកនាំ​របស់​អាស៊ាន លួច​ហៅ​ក្រៅ​និង​ខ្សឹប​ដាក់​ត្រចៀក​គ្នា​ថា លោក ហ៊ុន សែន ជា “​បងធំ​” របស់​អាស៊ាន​។ នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​បច្ចុប្បន្ន លោក ប្រា​យុ​ថ ចាន់​អូ​ចា ដែលជា​សត្រូវ​លើ​សមរភូមិ​ព្រំដែន​កម្ពុជា​-​ថៃ ជាមួយ​បុរស​ខ្លាំង ហ៊ុន សែន កាលពី​ចន្លោះ​ឆ្នាំ ២០០៨-២០១១ ក៏បាន​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នេះដែរ តែ​លោក​ប្រា​យុ​ថ បាន​ក្រឡា​ខ្លួន​ជា​មិត្ត​ដ៏​ល្អ​របស់លោក ហ៊ុន សែន នៅ​មុនពេល​ប្រជុំ​បន្តិច ហើយ​បាន​បន្ទាបខ្លួន​មិនដឹងថា ជា​ឧបាយកល​របស់គាត់ ឬ​ចេតនា​ពិត បានស្នើ​ឲ្យ​លោក ហ៊ុន សែន ធ្វើជា​តំណាង​របស់​អាស៊ាន ក្នុង​ការដឹកនាំ​កិច្ចពិភាក្សា​ជាមួយ សហរដ្ឋអាមេរិក​លើ​បញ្ហា​ការប្រឆាំង​ភេរវកម្ម​និង​ការ​ប្រឆាំងនឹង​ពួក​ឥស្លាម​ជ្រុលនិយម​។ សំណួរ​របស់លោក ហ៊ុន សែន ទៅកាន់​លោក អូ​បា​ម៉ា ធ្វើ​ឲ្យ​អ្នកចូលរួម​មានការ ភ្ញាក់ផ្អើល​និង​សរសើរ​អំពី​ខ្លឹមសារ​ព្រមទាំង​ភាពក្លាហាន​របស់គាត់ ជាង​មេដឹកនាំ​មកពី​ប្រទេស​ធំៗ និង​ប្រទេស​អ្នកមាន ព្រោះ​សំណួរ​នោះ​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា ពិបាក​នឹង​ឆ្លើយ​តែ​ត្រូវតែ​ឆ្លើយ បែប​ពង្វៀង​ផង និង​បង្ហើប​ផង​។​
​ឥរិយាបទ​របស់លោក ប្រា​យុ​ថ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ទៅដល់​ការ​សំណេះសំណាល​គ្នា​មួយ​រវាង​រូបខ្ញុំ​ជាមួយ​អ្នកកាសែត​ជើងចាស់ និង​ជើង​ខ្លាំង​មួយរូប​របស់​ថៃ គឺ​លោក Kavi Chongkittavorn កាលពី​ឆ្នាំ​២០០៨ នៅ​ប្រទេស​ថៃ​។ លោក Kavi ជា​និពន្ធ​នាយករង​របស់​កាសែត The Nations អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ គាត់​ជា​អ្នកកាសែត​ដែល​មិន​សំចៃមាត់​និង​មិន​សំចៃ​ដៃ ក្នុងការ​សរសេរ​អត្ថបទ​អំពី​ប្រទេស​កម្ពុជា និង​ការដឹកនាំ​របស់លោក ហ៊ុន សែន​។ ពេលនោះ​លោក Kavi បាន​និយាយថា “​លោក ហ៊ុន សែន កាន់អំណាច​យូរ​ជាងគេ​ក្នុង​ជួរ​អ្នកដឹកនាំ​អាស៊ាន​ទាំងអស់​បន្ទាប់ពី​ស្តេច​ស៊ុ​លត​ង់ គាត់​អាច​ដើរ​ជា​តួឯក និង​តួរង​ក្នុង​អាស៊ាន ប៉ុន្តែ​គាត់​ពុំទាន់​ធ្វើបាន​”​។ ប្រទេស​ថៃ ត្រូវបាន​ជនជាតិ​ខ្លួនឯង​លាប​ពណ៌​ជា​ពីរ​៖ អាវ​ក្រហម និង អាវ​លឿង ។ តាម​ខ្ញុំ​យល់ លោក Kavi មិន​នៅ​ជាមួយ​ក្រុម​អាវ​ក្រហម​ទេ ហើយ​លោក​ប្រា​យុ​ថ មិន​ត្រឹមតែ​មិនមែនជា​អ្នកគាំទ្រ​អាវ​ក្រហម តែ​ជា​អ្នកប្រឆាំង និង​ជា​អ្នក​ផ្តួលរំលំ​ក្រុម​អាវ​ក្រហម របស់លោក ថាក់ ស៊ីន ទៀតផង​។ ដូចនេះ​ឥរិយាបទ​របស់លោក​ប្រា​យុ​ថ ក្នុងការ​លើកតម្កើង​តួអង្គ លោក ហ៊ុន សែន នៅពេលនេះ​ក្នុង​បំណង​អ្វី​?
៥. ដោយឡែក​ជំនួប​របស់​មេដឹកនាំ​កម្ពុជា (​លោក ហ៊ុន សែន​-​ដេ​មី​ត​ទ្រី មេ​ដ​វេ​ដេ​វ​) នាយករដ្ឋមន្ត្រី​របស់​ប្រទេស​រុស្ស៊ី បាន​ប្រយោជន៍​អ្វី​?
​តាម​ការអង្កេត​របស់​ខ្ញុំ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​រុស្ស៊ី​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ហាក់ដូចជា​បាន​ដើរ​លើផ្លូវ​ដ៏​រដាក់រដុប​និង​រលាក់​យ៉ាងខ្លាំង ជា​ទំនាក់ទំនង​បញ្ច្រាស​ទ្រនិច ខុសពី​ទសវត្សរ៍ ៨០ និង​៩០ ដែល​ពេល​នោះគេ​ហៅ​រុស្ស៊ី​ថា ជា​សហភាពសូវៀត​បាន​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​គ្រា​លំបាក និង​បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​យ៉ាងច្រើន​។ រហូតមកទល់​ពេលនេះ​រុស្ស៊ី​គួរ​មាន​មោទនភាព​ជាង​អាមេរិក លើ​បរិបទ​ជាមួយ​ប្រទេស​កម្ពុជា ដោយហេតុថា​ធនធានមនុស្ស​ជាច្រើន​នៅ​កម្ពុជា​បច្ចុប្បន្ន​ត្រូវបាន​បណ្តុះបណ្តាល​នៅ​អតីត​សហភាពសូវៀត ហើយ​អ្នក​ទាំងនោះ​ក៏បាន​ក្លាយជា​មន្ត្រី​ធំៗ និង​មាន​ឥទ្ធិពល​និង​មាន​ទ្រ​ព​ធន​ដ៏​សំបូរហូរហៀរ​ទៀតផង ក្នុងនោះ​អាច​រាប់បញ្ចូល​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេ​ដ្ថ​កិច្ច និង​ហិរញ្ញវត្ថុ និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​
​ជំនួប​ថ្នាក់​កំពូល​របស់​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​រុស្ស៊ី ពេលនេះ​បាន​បំបែក​នូវ​រនាំង​ការទូត​ដ៏​ចង្អៀត និង​មិន​រលូន​ជាមួយ​រុស្ស៊ី ដែលជា​ប្រទេស​បាន​សំងំ​យក​ពិស អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ហើយ​ទើបតែ​ងើបឡើង​សម្តែងឫទ្ធិ​ជាថ្មី​ជាមួយនឹង​មហាអំណាច​ផ្សេងទៀត​។ បំណុល​ដែល​កម្ពុជា​ជំពាក់​រុស្ស៊ី​ចំនួន ១.៥​ពាន់​លាន​ដុល្លា ចាប់តាំងពី​ឆ្នាំ​១៩៧៩ ហើយ​ដែល​រុស្ស៊ី​ពុំ​ព្រម​លប់ចោល​ទាល់តែសោះ​នោះ បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​ក្នុងជំនួប​ទ្វេភាគី Hun Sen-Dmitry Medvedev ។​
​លទ្ធផល​ដែល​ចេញពី​ជំនួប​នោះ​គឺ រុស្ស៊ី​អាច​នឹង​យល់ព្រម​លប់​បំណុល ឲ្យ​នៅសល់​ប្រមាណ​ជា ៤៥៧​លាន​ដុល្លារ តប​តាម​ការស្នើសុំ​របស់​កម្ពុ​ជាតា​មរយៈ Paris Club និង​អាច​បញ្ចុះ​ជាងនេះទៀត​។ ក្រៅពីនេះ​គឺ​ការបើក​ទំព័រ​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​ឡើងវិញ តាមរយៈ​ការអញ្ជើញ​ទស្សនកិច្ច​ទៅវិញទៅមក ជាពិសេស​ការអញ្ជើញ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី បន្ទាប់ពី​អាក់ខាន​អស់​ជាង​មួយ​ទសវត្ស​កន្លងមក​។​
​ដោយសារតែ​អវត្តមាន​ដ៏​យូរ​ទៅកាន់​ប្រទេសមួយ​នេះ លោក ហ៊ុន សែន បាន​រំលឹក​ដល់​ការចង់បាន និង​យកមក​វិញ​នូវ​គូស្នេហ៍​របស់លោក​គឺ អាវ​ម៉ុង​តូ (​អាវ​រងារ​) មួយចំនួន ដែល​លោក​បាន​បន្សល់ទុក​នៅក្នុង​ប្រទេស​រុស្ស៊ី​រហូតដល់​បច្ចុប្បន្ន​។ ភ្ញៀវទេសចរ និង​អាកាសចរណ៍​រុស្ស៊ី​មកកាន់​កម្ពុជា ក៏​ជា​ប្រធានបទ​មួយទៀត​ដែល​បាន​រំលេច ដោយហេតុថា​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ មាន​ភ្ញៀវទេសចរ​រុស្ស៊ី​ចំនួន​ជាង ១៣​ម៉ឺន​នាក់​ឯណោះ ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា តែ​បែរជា​នៅ​ពុំទាន់​មាន​អាកាសចរណ៍​រុស្ស៊ី​ហោះ​ត្រង់​មក​កម្ពុជា​នៅឡើយ​។ ប្រទេស​កម្ពុជា​ពិតជា​ពុំ​អាច​មើលរំលង​ទេសចរ​រុស្ស៊ី​ឡើយ ព្រោះ​ជនជាតិ​រុស្ស៊ី​ត្រូវបាន​ជាប់​ជា​ចំណាត់ថ្នាក់​ថា ជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​និង​អ្នកមាន​មិនតិច​ឡើយ​។​
​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​សៀមរាប បាន​និយាយថា ភ្ញៀវទេសចរ​បរទេស​ទាំងអស់​ដែល​ហ៊ាន ចំណាយលុយ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ច្រើនជាងគេ គឺ​មិនមែនជា​ទេសចរ​ដែល​មកពី ប្រទេស​អ្នកមាន​ដូចជា ជប៉ុន អាមេរិក អាល្លឺម៉ង់ ឬ​បារាំង​ឡើយ តែ​ជា​ទេសចរ​រុស្ស៊ី​ទៅវិញ​ទេ ហើយ​ជនជាតិខ្មែរ​ដែលជា​អ្នក​នាំ​ភ្ញៀវ​ឲ្យ​រុស្ស៊ី ក៏បាន​ត្រូវប៉ាន់ និង​ក្លាយជា​អ្នកមាន​និង​ជា​អ្នកធូរធារ​មិនតិច​ដែរ​៕ ប្រភពៈ CEN
image005downloadពី​ខ្ញុំ ពុ​យ គា ( ​អ្នកកាសែត​ខ្មែរ​មួយរូប​ដែល​បាន​តាមដាន​ការងារ និង​កិច្ចប្រជុំ​អាស៊ាន​នានា អស់​រយៈពេល​មួយ​ទសវត្សរ៍​កន្លះ​ចុង​ក្រោយនេះ​)​

វិភាគ ៖ មួយ​ជីវិត​នយោបាយ រ​បស់ សម រង្ស៊ី និង កឹម សុខា នឹង​មិន​អាច​ធ្វើ​ជា​ នាយ​ក​រដ្ឋមន្ត្រី

ភ្នំពេញ៖​ក្រោយ​ការដោះស្រាយ វិបត្តិ​នយោបាយ ដោយ​អូស​បន្លាយ ជិត ១ ឆ្នាំ កាលពី​ថ្ងៃ​ទី ២២ ខែ ក្កក្កដា កន្លងទៅនេះ យើង ​សង្កេតឃើញ សភាពការណ៍​តានតឹង បង្ហូរឈាម​រវាង​បាតុករ និងប៉ូលិស ត្រូវ​បញ្ឈប់​ទាំងស្រុង ដោយ​ប្រែក្លាយ​ស្ថានភាព​នោះ មក​ជា​ចំណុច​ប្រក្រតី ដោយ​មាន​ស្ថេរភាព និង​សុវត្ថិភាព​ជាធម្មតា ។​ក៏​ប៉ុន្តែ​ការដោះស្រាយ​វិបត្តិ នយោបាយ និង​ការឈាន​ជើង​ចូល​សភា របស់ សម រង្ស៊ី និង កឹម សុខា បាន​ធ្វើឲ្យ អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ធំ នៅ​មិន​ស្ងៀម បក់​មិន​ល្អើយថា​ចាញ់បោក អ្នកនយោបាយ​ទាំង​ពីរ​ខាងលើ ដោយ​លេបសម្តី ដែល​ខ្លួន​បាន និយាយ និង ចំណុច​ប្តេជ្ញា​ចិត្ត​របស់​បក្ស​ដែល​ធ្វើ​កន្លងមក ។​
​ជាមួយនឹង​ការជេរប្រមាថ ទៅលើ ប្រធាន និង​អនុប្រធាន​បក្ស សង្គ្រោះ​ជាតិ ធ្វើឲ្យ​លោក សម រង្ស៊ី នៅ មិន​ស្ងៀម ដោយ​ចេញ​មុខ​បកស្រាយ អង្វរ ដល់​ប្រជាជន​ទាំងអស់ ឲ្យ​ទុក​ឱកាស​ឲ្យខ្លួន ធ្វើការ​សិន ការចូល​សភា​នេះ​មិនមែន ជា​ការ​ចូល​ដៃ ចូល​ជើង​ជាមួយនឹង​គណបក្ស កាន់អំណាច សព្វ​ថ្ងៃ​នោះ​ទេ តែ​ជា​ការដោះស្រាយ​នូវ​វិបត្តិ​ជាតិ ព្រោះ​គ្មាន​ចំណុច​ណា​ល្អ​ជាង​ចំណុច​នេះ​ឡើយ បើសិនជា​យើង​មិន​ចូល​ទេ អាណត្តិ​ក្រោយ​ទៀត យើង​នៅតែ​ចាញ់​ប្រៀប​គេ ។​
​បើទោះបីជា​យ៉ាងនេះ ក្តី ការចូល​សភា របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​អ្នកតាមដាន និង វិភាគ​នយោបាយ មួយចំនួនធំ​បាន​និយាយថា ” អ្វី​ដែល​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​មិន​មែន​ធ្វើ​ដើម្បី​បក្ស​នោះ​ទេ បើ​ទោះបី​ខ្លួន យល់ឃើញថា នេះ​ជា​ចំណុច​ល្អ​ក៏ដោយ ព្រោះ​ថា​ពេល​នេះ បក្ស​សង្គ្រោះ​ជាតិ កំពុង​ជ្រក​ក្រោមផ្ទះ​របស់ គណបក្សកាន់អំណាច​សព្វថ្ងៃ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​មានន័យ​ថា​មិន​ខុស​ពី សមាជិក​របស់​បក្ស ប្រជាជន​កម្ពុជា​ឡើយ ទោះ ខ្លួន​ធ្វើ​ល្អ និង​កែប្រែ​ចំណុច​ខ្មៅ​យ៉ាងណា​បានត្រឹមតែ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​កាតាលីករបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ ដែល​វា​មិន​ខុស​ពី​ពាក្យចាស់​ពោល​ស​ថា “​អ្នក​ឡើង​បាន​តែ​បេះ អ្នក​ប្រឡេះ ចាំតែ​ឆី​” ” ។​
​ដរាបណា នយោបាយ​ដើរ​របៀបនេះ ប្រធាន និង​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ និង​មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី មួយជីវិត យើង​នៅ​ចាំ​ថា កាលពី គណបក្ស​ហ្វុន​ស៊ុនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តមរ​ណ​ឬ​ទ្ធិ ក៏​មិន​ខុសពី គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ នោះដែរ ដោយ​ពេលនោះ គ្រាន់តែ​បែងចែក នាយករដ្ឋមន្ត្រី​ទី ១ និង ទី ២ តែប៉ុណ្ណោះ តែ​អ្នក​ដែល​ក្តោម
ស្ថានការណ៍​ស្រុកទេស ទាំង​ការ​កាន់​ទ័ព​មិនមែន ជា​ទ្រង់ នរោត្តមរ​ណ​ឬ​ទ្ធិ នោះទេ គឺ គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ ទៅវិញ ។
​បញ្ច្រាស​មក​វិញ មួយ​ក្បាច់​ចុងក្រោយ​របស់ គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​ធ្វើឲ្យ បក្ស​សង្គ្រោះ​ជាតិ អស់​ផ្លូវ​ដើរ និង​ឈាន​ដល់​ចំណុច​អ​វសា​ន្ត ដោយ “​ព្រលែង​ខ្លា ឲ្យចូល​ព្រៃ សំលៀង​​ចង្កោម រួច​ចាប់​ខ្លា ដាក់​ទ្រុង​ដក​ចង្កោម ” ។ ចំណុច​នេះ បើទោះបីជា​ប្រើ​ខ្លា​ឲ្យ​ភ្ជួ​ររា​ស់ដី ឬ អូស​រទេះ ក៏​សត្វ​ខ្លា​ដែល​ខ្លាំង អស់​សត្វព្រៃ​ទាំងឡាយ មិន​ហាន​តបត​ឡើយ បាន​ត្រឹមតែ​ដើរ​អោន​មុខ ខំ​អូស​ទៅមុខ​តែប៉ុណ្ណោះ។
បញ្ជាក់ផងដែរថា ​អត្ថបទនេះគ្រាន់តែ​ការយល់ឃើញ និងដាស់តឿន ដល់ថ្នាក់ដឹកនាំសង្គ្រោះជាតិ តែប៉ុណ្ណោះ ៕​ប្រភព ពីដំណឹង
Sam Rangsey

បទ​វិភាគ៖ តើ​ការ​ចាប់​ខ្លួន​តំណាង ​រាស្ត្រ​បក្ស​ប្រឆាំង​ធ្វើ ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​ឬ​ខាត?


image (7)បន្ទាប់ ​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ហើយ​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​នៅ​មិន​សុខ​ទេ​ពី​រឿង​នេះ។ តាំង​ពី​ថ្ងៃ​អង្គារ ទី​១៥ កក្កដា មក រាជ​រដ្ឋាភិបាល​កម្ពុជា ប្រើ​គ្រប់​វិធីសាស្ត្រ​ទាំងអស់ ទាំង​ការ​ធ្វើ​សន្និសីទ​កាសែត កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ទូត​នានា​ប្រចាំ​កម្ពុជា រហូត​ដល់​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ពន្យល់​ច្រើន​លើក​ច្រើន​សា​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​ដល់​មហាជន អង្គការ​ជាតិ​អន្តរជាតិ និង​មន្ត្រី​អង្គទូត​នានា

 ឲ្យ​យល់​ពី​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ ​ហិង្សា​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ ជាតិ ប៉ុន្តែ ភាព​ស្រពេចស្រពិល​នៅ​តែ​មាន។
តើ​រាជ​រដ្ឋាភិបាល​កម្ពុជា ជ្រើស​រើស​វិធី​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ ជា​ការ​ចំណេញ ឬ​ខាត?
ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ទេ ដែល​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ត្រូវ​បាន​វាយ​ខ្នោះ និង​ជាប់​គុក នៅ​ពេល​ដែល​ប្រើ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​តំណាង​រាស្ត្រ ដោយ​ការ​សម្ដែង​មតិ ឬ​យោបល់ ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី។
អ្នក​វិភាគ និង​អ្នក​ច្បាប់​ខ្លះ​គិត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​ផ្លូវ​ខុស ដោយ​មិន​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​តំណាង​រាស្ត្រ និង​តួនាទី​កាតព្វកិច្ច​របស់​តំណាង​រាស្ត្រ ដែល​ត្រូវ​តែ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ តួយ៉ាង​ដូច​ជា ការ​ចេញ​មុខ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​ទីលាន​នោះ​មក​សម្ដែង​មតិ​បាន​ដូច​មុន បន្ទាប់​ពី​រាជ​រដ្ឋាភិបាល បាន​ហ៊ុមព័ទ្ធ​ដោយ​របង​ដែក​លួស​បន្លា​ជុំ​ជិត។
ដូច្នេះ តើ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង រាជ​រដ្ឋាភិបាល​ចំណេញ ឬ​ខាត?
អ្នក​វិភាគ​គិត​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន លោកស្រី មូរ សុខហួរ លោក កែវ ភីរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក ហូរ វ៉ាន លោក នុត រំដួល លោក និង​លោក ឡុង រី នៅ​ពេល​នេះ គឺ​រដ្ឋាភិបាល​កំពុង​លេង​ល្ខោន​ថ្មី​មួយ​ដែល​គ្រោះ​ថ្នាក់​ខ្លាំង តែ​បើ​ល្បែង​នេះ​អាច​ដើរ​ទៅ​មុខ​ដូច​ការ​គ្រោង​ទុក​នោះ ក៏​ចំណេញ​មិន​ស្ទើរ​ដែរ។ ចំណេញ​ត្រង់​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ អាច​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​អ្វី​ជា​សេនារីយោ​នយោបាយ​របស់​ខ្លួន ហើយ​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ ដែល​អូស​បន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត។
មួយ​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​យក​បញ្ហា​ជួប​ជុំ​បង្ក​ឲ្យ​មាន​ហិង្សា ជា​មូលហេតុ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​តវ៉ា​នៅ​មុខ​ស្ថានទូត​ វៀតណាម ដែរ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​សតិ​អារម្មណ៍​របស់​ប្រទេស​មហា​មិត្ត។ ប៉ុន្តែ​ការ​ចំណេញ​ប៉ុណ្ណេះ ទំនង​ជា​រាជ​រដ្ឋាភិបាល​មិន​គ្រប់​នឹង​អាម៉ាស់​ក្នុង​ឆាក​អន្តរជាតិ​ផង។ អ្នក​វិភាគ​នយោបាយ​គិត​ថា រាជ​រដ្ឋាភិបាល​ដែល​មាន​អំនួត​ពី​ភាព​ស៊ីវិល័យ​ក្នុង​សង្គម​បច្ចុប្បន្ន ប៉ុន្តែ​រង​ការ​រិះគន់​ថា​និយម​ខាង​ប្រើ​អំពើ​ហិង្សា កំពុង​តែ​បំពាន​ច្បាប់ និង​ដោះស្រាយ​បញ្ហា​តាម​ឆន្ទៈ​នយោបាយ​ជា​ធំ។
ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ នៅ​ពេល​នេះ គឺ​ស្មើ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ស្រែក​ប្រកាស​ជា​ឱឡារិក​រក​សត្រូវ​កាន់​តែ​ច្រើន ទាំង​មន្ត្រី​ការទូត អង្គការ​ជាតិ​អន្តរជាតិ បញ្ញវន្ត សិស្ស​និស្សិត និង​មន្ត្រី​រាជការ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ពិសេស​ការ​ទំនាក់ទំនង​ផ្នែក​ការទូត​របស់​រាជ​រដ្ឋាភិបាល អាច​នឹង​មាន​ការ​រួម​តូច​ជាង​មុន។
រីឯ​អ្នក​ច្បាប់​វិញ​គិត​ថា ការ​អនុវត្ត​ច្បាប់ គឺ​ធ្វើ​ឡើង​ដោយ​រើស​មុខ។ ជាក់ស្តែង ក្រុម​សន្តិសុខ​ស៊ី​ឈ្នួល​របស់​ខណ្ឌ​ដូនពេញ មិន​តិច​ដង​ទេ​ដែល​បាន​វាយ​ពលរដ្ឋ និង​អ្នក​កាសែត​ឲ្យ​រង​របួស ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​ក្រុម​សន្តិសុខ​ទំនង​ភ្លាត់​ស្នៀត គឺ​ដូច​ជា​សត្វ​ខ្លា​ដែល​មិន​អាច​ចាប់​គោ​ស៊ី​បាន​ដូច​រាល់​ដង ហើយ​បែរ​ជា​ត្រូវ​គោ​ព័ទ្ធ​ស៊ី​វិញ​ម្តង​នោះ អាជ្ញាធរ​បែរ​ជា​ចាប់​តំណាង​រាស្ត្រ​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​វិញ។
យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​អះអាង​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង ៧​រូប​នោះ គឺ​អាច​ធ្វើ​ទៅ​បាន ដោយសារ​តែ​ពួក​គេ​មិន​ទាន់​មាន​អភ័យ​ឯកសិទ្ធិ ដោយ​មិន​បាន​ស្បថ​ចូល​កាន់​តំណែង។ ដូច្នេះ អាច​មាន​ន័យ​ថា បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​តំណាង​រាស្ត្រ ហើយ​សំណួរ​សួរ​ថា បើ​មិន​មែន​ជា​តំណាង​រាស្ត្រ​មែន​នោះ ម៉េច​គ្រប់ ១២០​រូប​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​អាច​បង្កើត​រដ្ឋសភា​បាន​នោះ?
បង្កើត​រដ្ឋសភា​មិន​បាន ឬ​រដ្ឋសភា​ខុស​ច្បាប់ គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ក៏​ខុស​ច្បាប់​ដែរ។ ប្រសិន​បើ​ដូច្នេះ​មែន​នោះ ការ​អះអាង​ថា តំណាង​រាស្ត្រ​ដែល​ចាប់​ខ្លួន​មិន​មាន​អភ័យ​ឯកសិទ្ធិ គឺ​ស្មើ​នឹង​រដ្ឋាភិបាល​ប្រកាស​ជា​ចំហ​ថា ខ្លួន​ជា​រដ្ឋាភិបាល​ខុស​ច្បាប់​ដូច​គ្នា​ដែរ។
តាម​មើល​ទៅ ល្ខោន​ថ្មី​ដែល​រាជ​រដ្ឋាភិបាល​លេង​ម្តង​នេះ រាជ​រដ្ឋាភិបាល​ទំនង​ជា​ខាត​ច្រើន​ជាង​ចំណេញ ពិសេស​ពិបាក​ស្រង់​ប្រជាប្រិយភាព​មក​វិញ​ណាស់ ប៉ុន្តែ​បើ​ធ្វើ​ដើម្បី​តែ​ឈ្នះ និង​ដើម្បី​កាន់​អំណាច​បន្ត​នោះ ទំនង​ជា​អាច​ទៅ​រួច៕
ប្រភពពី វិទ្យុអាស៊ីសេរី