ដឹងថា គេហដ្ឋានរបស់លោក ពូទីន មានតម្លៃប៉ុន្មានលានដុល្លារទេ?
គេហទំព័រ Wikileaks ដែលសំបូរទៅដោយរឿងអាស្រូវចេញរបាយការណ៍សម្ងាត់ពីកិច្ចការផ្ទៃក្នុងរបស់មហាអំណាចនានាកាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះរូបភាពពីលំនៅឋានរបស់លោក លោកពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។
ផ្អែកលើគេហទំព័រនេះដែលមុនត្រូវបានគេប្លុកចោល គេមិនគួរនិយាយថា ជាគេហដ្ឋានរបស់លោកពូទីននោះទេ តែគេគួរនិយាយថា វាជាសេតវិមានរបស់លោកពូទីនវិញទើបសម ត្បិតអីគេហដ្ឋានមួយនេះមានទំហំស្កឹមស្កៃ ហើយបើវាយតម្លៃតាមរូបភាពក៏បញ្ជាក់ថា វាចំណាយប្រាក់សាងសង់មិនក្រោមខ្ទង់លានដុល្លារនោះដែរ។
ទោះបីជាយ៉ាងណាក្តី តម្លៃដ៏ពិតប្រាកដនៃលំនៅឋានរបស់លោកពូទីន ត្រូវបានគេអះអាងថា មានចំនួនប្រហែល ១ ពាន់លានដុល្លារឯណោះដែលមានទីតាំងនៅជាប់សមុទ្រខ្មៅ។ តម្លៃដ៏ខ្ពស់កប់ពពកនេះបានធ្វើឲ្យគណបក្សប្រឆាំងក្នុងប្រទេសនេះចោទប្រកាន់ថា ប្រធានាធិបតីរូបនេះមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
ទោះបីជាយ៉ាងណាក្តី តម្លៃដ៏ពិតប្រាកដនៃលំនៅឋានរបស់លោកពូទីន ត្រូវបានគេអះអាងថា មានចំនួនប្រហែល ១ ពាន់លានដុល្លារឯណោះដែលមានទីតាំងនៅជាប់សមុទ្រខ្មៅ។ តម្លៃដ៏ខ្ពស់កប់ពពកនេះបានធ្វើឲ្យគណបក្សប្រឆាំងក្នុងប្រទេសនេះចោទប្រកាន់ថា ប្រធានាធិបតីរូបនេះមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
ក្នុងនាមជាប្រធានាធិបតី តាមទិដ្ឋភាពជាក់ស្ដែង លោកពួទីនមានភាគហ៊ុននៅតាមក្រុមហ៊ុនចាច្រើនដូចជា ក្រុមហ៊ុនលក់ទំនិញមិនបញ្ចេញឈ្មោះមួយដែលមាន ទឹកប្រាក់រាប់ពាន់លានដុល្លារ។ ក្រៅពីនេះ គេបានរកឃើញថា លោកពូទីន នៅមានចំណែកភាគហ៊ុន ៤,៥% នៅក្នុងក្រុមហ៊ុនឧស្ម័ន Gazprom ៣៧% នៅក្នុងក្រុមហ៊ុនប្រេង Surgutneftega និង ៥០% នៅក្នុងក្រុមហ៊ុនប្រេងរបស់ស្វីស Gunvor។
គ្រាន់តែក្រុមហ៊ុន Gazprom មួយអាចរកប្រាក់ចំណូលបានប្រមាណ ១៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលក្រុមហ៊ុន Guvnor អាចរកបានប្រមាណ ៨០ ពាន់លានដុល្លារ និង ក្រុមហ៊ុន Surgutneftegas អាចរកប្រាក់ចំណូលបានប្រមាណ ២០ ពាន់លានដុល្លារ។
បើគេសរុបភាគហ៊ុនរបស់លោកពូទីននៅក្នុងក្រុមហ៊ុនទាំងនេះ ប្រធានាធិបតីរូបនេះមានទ្រព្យសម្បត្តិរហូតដល់ ៧០ពាន់លានដុល្លារឯណោះ។ ដូច្នេះរឿងសាងសង់លំនៅឋានត្រឹម ១ ពាន់លានដុល្លារទំនងគ្មានអ្វីជាឧបសគ្គរបស់លោកពូទីននោះឡើយ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider