សរសៃសក់មានតម្លៃខ្ពស់បំផុតក្នុងលោកកាត់ចេញពីសិរសាព្រះចៅអធិរាជបារាំងណាប៉ូឡេអុង
មានអ្នកណាធ្លាប់គិតទេថាត្រឹមសរសៃសក់របស់មនុស្សយើងនឹងអាចមានតម្លៃថ្លៃកប់ពពក ហើយមានមនុស្សជាច្រើនប្រាថ្នាចង់បានធ្វើជាម្ចាស់នោះ? ប៉ុន្តែដូចនិយាយអីចឹងបើជាបុគ្គលធម្មតាជារឿងផ្សេង ប៉ុន្តែនេះគឺជាសរសៃសក់បុគ្គលមិនធម្មតារបស់អធិរាជបារាំងណាប៉ូឡេអុង ប៉ូណាបាតទីមួយ នៅពេលមានអ្នកស្វែងរកនិងនាំយកសរសៃសក់របស់អធិរាជរូបនេះមកដាក់លក់ដេញថ្លៃ ដោយតម្លៃដែលខ្ពស់កប់ពពក។
សរសៃសក់ដែលមានតម្លៃថ្លៃបំផុតក្នុងលោកនេះជារបស់អតីតអធិរាជបារាំងសេស Napoléon Bonaparte ។ សរសៃនេះត្រូវបានក្រុមហ៊ុន TheArt+Object នាំយកមកដាក់លក់ដេញថ្លៃនៅក្នុងប្រទេសប្រទេសនូវែលហ្សេឡង់ដោយមានជនជាតិអង់គ្លេសជាអ្នកហ៊ានទិញយកទៅក្នុងតម្លៃ ១៣,០០០ ដុល្លារ ។
ដើមកំណើតសរសៃសក់ដ៏មានតម្លៃនេះគឺបានមកពីអតីតនាយទាហាននិងជាវិចិត្រករជនជាតិអង់គ្លេស Denzil Ibbeston ដែលធ្វើការងារបម្រើ Napoléon Bonaparte អស់រយៈពេលជាង៦ឆ្នាំ ខណៈពេល អធិរាជបារាំងចាញ់សង្គ្រាម Waterloo នឹងត្រូវបានចាប់ឃុំឃាំងនៅលើកោះ St. Helena ។
ក្នុងឆ្នាំ ១៨៦៤ Denzil Ibbeston បាននាំយករបស់របរសន្សំទុកជាច្រើនទាក់ទងនឹងអធិរាជ Napoléon Bonaparte ចំនួន៤០ មុខ ដែលមានទាំងសរសៃសក់ដាក់អោយដេញថ្លៃនោះផងធ្វើដំណើរទៅកាន់ប្រទេសប្រទេសនូវែលហ្សេឡង់។
បច្ចុប្បន្នសរសៃសក់ដ៏មានតម្លៃនោះមានអាយុកាលប្រមាណជាង២០០ឆ្នាំហើយ ប៉ុន្តែសភាពលក្ខណៈនៃសរសៃសក់នៅរក្សាបានដូចដើម បើទោះជាសរសៃសក់នេះត្រូវបានគេកាត់យកចេញពីសិរសា (ក្បាល) Napoléon Bonaparte មួយថ្ងៃក្រោយអធិរាជរូបនេះបានសុគតកាលពីឆ្នាំ ១៨២១ ៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ http://pursuitist.com