សុខ ពិសី ទារតម្លៃខ្លួនមួយយប់២០០០ដុល្លារ
ភ្នំពេញៈ ជាមួយនឹងសម្រស់ស្រស់ក្មេង
រូបរាងកាន់តែស្វែលជាងមុន ហើយសាច់ក៏កាន់តែសខ្ចីភ្លឺរលោងនោះ
តារាចម្រៀង សុខ ពិសី ថ្វីបើមិនមានបទចម្រៀងណាហក់ខ្ពស់ផ្តាច់គេ
ក៏នាងបានទទួលការចាប់អារម្មណ៍ខ្ពស់មិនធម្មតាដែរ
ជាពិសេសពីសំណាក់បុរសៗ ដែលប្រាថ្នាចង់ជួប
និងមើលពីសម្រស់នាងដោយផ្ទាល់។ តែយ៉ាងណាការចង់ជួបនាង សុខ ពិសី
ទំនងជាមានការពិបាកបន្តិច
ដោយសារតែតារារូបនេះបានទារតម្លៃខ្លួនខ្ពស់ពេក
គឺមួយយប់ដល់ទៅ២០០០ដុល្លារឯណោះ។
បុរសៗដែលរស់នៅតាមបណ្តា ខេត្តភាគច្រើនបានសម្តែងការគាំទ្រពីទឹកដមសំនៀង និងរូបសម្រស់របស់តារាចម្រៀងនាង សុខ ពិសី ហើយពួកគេតែងកោតសរសើរចង់ជួប និងមើលគយគន់សម្រស់តារារូបនេះដោយផ្ទាល់ភ្នែកនៅខាងក្រៅឆាក។ តែយ៉ាងណាការចាយប្រាក់ដើម្បីបានគយគន់សម្រស់តារារូបនេះ ទំនងជាធ្វើឲ្យពួកគេខកចិត្តផងក៏មិនដឹង ខណៈពេលនេះ សុខ ពិសី បានបំប៉ោងតម្លៃខ្លួននាងយ៉ាងខ្ពស់ ដែលធ្វើឲ្យអ្នករៀបចំកម្មវិធីប្រគំតន្ត្រីមួយចំនួនមានការពិបាក ក្នុងការចំណាយប្រាក់ដើម្បីអញ្ជើញរូបនាងឡើងច្រៀង។
ការទាមទារតម្លៃខ្លួនខ្ពស់របស់តារាចម្រៀងរូបនេះត្រូវបានគេមើល ឃើញថា មានការកើនឡើងខ្ពស់ជាងធម្មតា ពិសេសនៅក្នុងរដូវវស្សា។ នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងកម្មវិធីប្រគំតន្ត្រី មួយចំនួន។
អ្នករៀបចំកម្មវិធីមួយចំនួនបានត្អូញត្អែរពីការ ដំឡើងតម្លៃខ្លួនរបស់ សុខ ពិសី ថា នៅក្នុងឆ្នាំនេះ តារាចម្រៀងនាង សុខ ពិសី បានដំឡើងតម្លៃអ្នករៀបចំកម្មវិធីមួយចំនួនបានត្អូញត្អែរ ពីការដំឡើងតម្លៃខ្លួនរបស់ សុខ ពិសី ថា នៅក្នុងឆ្នាំនេះ តារាចម្រៀងនាង សុខ ពិសី បានដំឡើងតម្លៃខ្លួនខ្ពស់ជាងឆ្នាំមុនៗ។ ពួកគេបានឲ្យដឹងបន្តថា នៅក្នុងឆ្នាំនេះ ថ្វីដ្បិតតែប្រជាប្រិយភាពរបស់នាងនៅតែរក្សាបានល្អដដែល តែនាងនៅតែមិនអាចហក់ផ្តាច់តារាចម្រៀងស្រីមួយចំនួនទៀតបានទេ។ តែយ៉ាងណានៅក្នុងឆ្នាំនេះ សុខ ពិសី បានបំប៉ោងតម្លៃខ្លួនស្ទើរតែស្មើនឹងតារាចម្រៀងដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា បាត់ទៅហើយ ហើយអ្វីដែលពិសេសនោះ គឺនាងបានដំឡើងតម្លៃខ្លួនវ៉ាដាច់លើតារាចម្រៀងសំឡេងស្រួយស្រែស របស់ផលិតកម្មថោននាង មាស សុខសោភា។
អ្នករៀបចំកម្មវិធីមួយចំនួនបានបង្ហើបថា នៅពេលនេះ សុខ ពិសី នាងបានទាមទារតម្លៃខ្លួន សម្រាប់ខេត្តជិតៗ ឬក៏នៅភ្នំពេញ ក្នុងតម្លៃ១៥០០ដុល្លារក្នុងមួយយប់ ហើយនៅពេលចេញទៅតាមបណ្តាខេត្តឆ្ងាយៗ គឺនាងទាមទារចាប់ពី២០០០ដុល្លារឡើង។ ការទាមទារនេះត្រូវបានអ្នកគ្រប់គ្រងកម្មវិធីបញ្ជាក់ថា ធ្វើឲ្យពួកគេមានការលំបាកនៅក្នុងអញ្ជើញរូបនាងទៅចូលរួមច្រៀង ខណៈក្នុងមួយកម្មវិធីនាងច្រៀងតែប៉ុន្មានបទតែប៉ុណ្ណោះ។
ទោះ បីជាមានការអះអាងបែបនេះក្តី តែតារាស្រីរបស់ផលិតកម្មសាន់ដេ នាង សុខ ពិសី មិនអាចទាក់ទងសុំការបញ្ជាក់ពីតម្លៃខ្លួនរបស់នាងទេកាលពី ម្សិលមិញ។ តែបើយោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ទោះបីជានាងលើកទូរស័ព្ទក៏នាងមិនប្រាប់ពីតម្លៃខ្លួនរបស់នាង នោះដែរ។
នៅមុននេះ សុខ ពិសី ក៏មិនបានប្រាប់ពីតម្លៃខ្លួនរបស់នាងពេលសម្ភាសជាមួយនឹង សារព័ត៌មានមួយដែរ តែនាងបានបញ្ជាក់ថា តម្លៃខ្លួនរបស់នាងគឺមិនមានការទាមទារហួសហេតុនោះទេ ពោលគឺមានភាពសមរម្យទៅនឹងការចំណាយផ្សេងៗដូចជា ការតុបតែងខ្លួន សម្លៀកបំពាក់ និងសោហ៊ុយចាក់សាំងរថយន្តជាដើម។
ការ លើកឡើងរបស់ សុខ ពិសី ក៏ជារឿងមួយសមហេតុម្យ៉ាងដែរ ដោយសារតែនាងជាតារាស្រីត្រូវចំណាយច្រើនលើការរចនាម៉ូដ និងតុបតែងខ្លួន ហើយអ្វីដែលពិសេសនោះ គឺនៅពេលនេះនាងកាលីបជិះរថយន្តទំនើបម៉ាក Range Rover មានតម្លៃជាង១០ម៉ឺនដុល្លារដែលត្រូវការចំណាយច្រើនសម្រាប់ការ ចាក់សាំងនោះ។
សុខ ពិសី បានឲ្យដឹងមុននេះថា ប្រសិនបើតម្លៃខ្លួនរបស់នាងបំប៉ោងហួសហេតុនោះ ប្រហែលជាពេលនេះនាងត្រូវដេកនៅផ្ទះបាត់ទៅហើយ តែមួយរយៈនេះនាងរវល់ច្រៀងកម្មវិធីប្រគំតន្ត្រីនៅតាមខេត្តស្ទើរ មិនបានដេកនៅភ្នំពេញផង។ នេះមានន័យថា តម្លៃខ្លួនរបស់នាងនៅពេលនេះ ពិតជាសមរម្យ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍