ជនជាតិរកអន្តរាគមន៍ទប់ក្រុមហ៊ុន វៀតណាម ឈូសព្រៃ
រតនគិរីៈ ជនជាតិដើមភាគតិចគ្រឹងចំនួន ៣៥ គ្រួសារក្នុងស្រុក
អូរជុំ កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីអង្គការសង្គមស៊ីវិល
នានាបន្ទាប់ពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច វៀតណាម CRD
បានប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ពួកគាត់ប្រមាណ ១
ពាន់ហិកតាកាលពីខែមុន។
លោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្សអង្គការ អាដហុក ខេត្ត រតនគិរី បានឲ្យដឹងថា ពលរដ្ឋពីរនាក់តំណាងឲ្យពលរដ្ឋជនជាតិដើមភាគតិច គ្រឹង ៣៥ គ្រួសាររស់នៅក្នុងភូមិ កាំ ឃុំ ល្អក់ ស្រុក អូរជុំ បានទៅការិយាល័យអង្គការ អាដហុក កាលពីព្រឹកម្សិលមិញដើម្បីស្វែងរកកិច្ចអន្តរាគមន៍ក្នុងទំនាស់ ដីធ្លីជាមួយនឹងក្រុមហ៊ុនវៀតណាម CRD ដែលបានឈូសឆាយដីព្រៃបម្រុងទុក និងព្រៃសហគមន៍របស់ពួកគាត់អស់ប្រមាណ ១ ពាន់ហិកតា។
លោក ឆាយ ធី ថ្លែងថា៖ «ជនជាតិដើមកំពុងព្រួយបារម្ភ អស់ដីព្រៃ អស់ដីចម្ការវិលជុំទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគតសម្រាប់កូនចៅជំនាន់ក្រោយព្រោះព្រៃដែលពួកគាត់ធ្លាប់ អាស្រ័យផលជាលក្ខណៈប្រពៃណីត្រូវបានក្រុមហ៊ុនឈូសឆាយអស់ហើយ»។ លោកបន្តថា កាលពីអំឡុងខែ កក្កដា និង សីហា កន្លងមក ក្រុមនិស្សិតស្ម័គ្រចិត្តលោក ហ៊ុន សែន បានធ្វើការវាស់វែងដីចែកជូនពលរដ្ឋទាំងនោះក្នុងមួយគ្រួសារចាប់ ពី ១ ទៅ ៣ ហិកតា។ ប៉ុន្តែ ការវាស់វែងបែងចែកដីនោះធ្វើឲ្យពួកគាត់បាត់បង់អត្តសញ្ញាណ ប្រពៃណីជាជនជាតិដើម ព្រោះថា ជនជាតិដើមត្រូវការដីចម្ការវិលជុំរួមដីកប់ខ្មោច និងដីព្រៃបម្រុងទុក។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានថ្លែងដូច្នេះថា៖ «ក្រោយពីវាស់ចែកដីជាលក្ខណៈឯកជនរួចមក សល់ប៉ុន្មានក្រុមហ៊ុនឈូសទាំងអស់។ ជនជាតិដើមខុសពីពលរដ្ឋខ្មែរធម្មតា គឺត្រូវការប្រភេទដីផ្សេងៗទៀត ដើម្បីរស់នៅ។ មិនមែនតែដីវាស់ឲ្យនោះទេ»។
តំណាងជនជាតិភាគតិចឈ្មោះ ប្រឡុង ពឺយ អាយុ ៣៥ ឆ្នាំបានអះអាងថា ក្រុមហ៊ុន CRD របស់ វៀតណាម បានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ និងដីចម្ការវិលជុំចាស់អស់ប្រមាណជា ១ ពាន់ហិកតាចាប់តាំងពីខែ វិច្ឆិកា កន្លងមក ដែលនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិ ដើម។
លោក ពឺយ បញ្ជាក់ថា៖ «យើងធ្លាប់រកស៊ីបោចវល្លិ៍ រកផ្សិត ឃ្មុំ បន្លែផ្លែឈើ និងកាប់ឫស្សីក្នុងព្រៃនោះ តែក្រុមហ៊ុនឈូសអស់ហើយ។ អ៊ីចឹងបានជាយើងសុំឲ្យអង្គការ អាដហុក ជួយដើម្បីយកដីនោះមក វិញ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងក្រុមហ៊ុន CRD ដើម្បីសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ ទោះយ៉ាងណា លោក យ៉ាម ប៉ាន មេឃុំ ល្អក់ បានថ្លែងថា អាជ្ញាធរបានវាស់វែងបែងចែកដី និងកាត់ដីដែលប៉ះពាល់ជូនពលរដ្ឋភូមិ កាំ អស់ហើយ ដូចជាដីកប់ខ្មោច ដីប្រភពទឹក និងដីព្រៃសហគមន៍ជាដើម។
លោក មេឃុំ បញ្ជាក់ថា៖ «ពលរដ្ឋភូមិ កាំ នោះ បានផ្តិតមេដៃយល់ព្រមអស់ហើយ តែក្រោយមកមិនដឹងយ៉ាងម៉េចនៅតែមានរឿងទៀត។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនគេឈូសតែដីដែលគេបានពីរដ្ឋាភិបាលប៉ុណ្ណោះ មិនបានឲ្យប៉ះពាល់ដល់ពួកគាត់ឡើយ»។
អង្គាការ អាដហុក នឹងចុះទៅធ្វើការអង្កេតពីបញ្ហាដីធ្លីនេះ នៅថ្ងៃពុធនេះ។ លោក ឆាយ ធី បានឲ្យដឹងទៀតថា បុគ្គលិកជនជាតិ វៀតណាម របស់ក្រុមហ៊ុន CRD នេះបានបាញ់គំរាមទៅលើជនជាតិភាគតិច នៅខណៈដែលពួកគាត់ចូលទៅរកអនុផលព្រៃឈើក្នុងព្រៃសហគមន៍កាលពីខែ តុលា ឆ្នាំ ២០១២ កន្លងមក។ ក្នុងឆ្នាំដដែលនោះ ក្រុមហ៊ុននេះ ក៏ជាប់ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃស្រោង ដែរ ហើយជាក់ស្តែង ឈើប្រណីតរាប់ម៉ឺនដើមត្រូវបានគេប្រទះឃើញនៅក្នុងឃ្លាំងរបស់ ក្រុមហ៊ុននេះ។
លើសពីនោះក្រុមហ៊ុន CRD បានប្រើប្រាស់កម្លាំងកម្មករជាង ៣០ នាក់ឲ្យដុតនិងបំផ្លាញផ្ទះ ដំឡូង និងខ្ទមកម្មករ របស់លោកស្រី លី សុខងីម ដែលជាប្រធានក្រុមហ៊ុនឯកជនមួយ ដើម្បីបង្ខំឲ្យចាកចេញពីដី កាលពីខែ ឧសភា ឆ្នាំ ២០១៣ នេះ។ នៅក្នុងហេតុការណ៍នោះ បានធ្វើឲ្យខូចខាតអស់ទឹកប្រាក់ប្រមាណ ៥៦៥០ ដុល្លារ ហើយមេការក្រុមហ៊ុន វៀតណាម និងអ្នកបកប្រែម្នាក់ត្រូវបានចាប់ខ្លួន៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍