Showing posts with label គន្លឹះខ្លី. Show all posts
Showing posts with label គន្លឹះខ្លី. Show all posts

៦ចំណុច​មិន​គួរ​មើល​រំលង ក្នុង​ពេល​សម្ភាសន៍​ការងារ!

សកម្មភាព​ក្នុង​ពេល​សម្ភាសន៍​ការងារប្រភព៖​ Apti
ក្រោយ​ពេល​​ក្រុមហ៊ុន​ទូរស័ព្ទ​ទាក់ទង​អ្នក​ដើម្បី​មក​សម្ភាសន៍ មានន័យថា អ្នក​គឺ​ជា មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដទៃ​ទៀត​ដែល​មាន​ចំណុច​ពិសេស​ក្នុង​ការ​សរសេរ​ប្រវត្តិ​រូប​សង្ខេប (CV)​ និង មាន​ចំណុច​មួយ​ចំនួន​​ទាក់​ទង​នឹង​ការងារ​ដែល​ក្រុមហ៊ុន​កំពុង​ប្រកាស​ជ្រើស​រើស​​។ បន្ទាប់​មក​ទៀត អ្វី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​នៅ​ពេល​សម្ភាសន៍ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ ពិត​ជា​ចង់​​សាកល្បង​សមត្ថភាព​ផ្ទាល់​របស់​អ្នក ថា​តើ​អាច​បំពេញ​តាម​ការ​ចង់​បាន​របស់​គេ​បាន​ឬទេ?​

វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង ស្ថានភាព​នេះ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​អាច​បង្ហាញ​សមត្ថ​ភាព ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បេក្ខជន​ផ្សេងៗ​ទៀត។ ទន្ទឹម​ជា​មួយ​គ្នា​នោះ មាន​ចំណុច​ជា​ច្រើន ដែល​អ្នក​​គួរ​ជៀសវាង ក្នុង​ពេល​​សម្ភាសន៍ ព្រោះ​ប្រការ​​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត​រើស​អ្នក​ផ្សេង បើ​ទោះ​បី​ជា ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ក្តី។

តើ​មាន​ចំណុច​អ្វីខ្លះ​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ពេល​ធ្វើ​ការ​សម្ភាសន៍?

១) មាន​ចំណេះដឹង​ទាក់ទង​នឹង​ក្រុមហ៊ុន

ដើម្បី​បង្ហាញ​ថា អ្នក​គឺ​ជា​មនុស្ស​មាន​ចំណេះ​ដឹង​ច្រើន ​ការយល់​​ដឹង​អំពី​ព័ត៌មាន​ជា​​ទូទៅ​របស់​ក្រុម​ហ៊ុន គឺ​ជា​ចំណុច​ដ៏​ប្រសើរ​មួយ។ ក្នុង​ពេល​សម្ភាសន៍ គេ​តែង​តែ​លើក​ឡើង​អំពី​ប្រធាន​បទ​ផ្សេងៗ​ដែល​ទាក់ទង​អំពី​ក្រុមហ៊ុន ដើម្បី​ចង់​ដឹង​ថា នរណា​មាន​ចំណេះ​ដឹង​ទាក់ទង​នឹង​សំណួរ​ដែល​លើក​ឡើង។ ដូច្នេះ ប្រសិន​បើ​អ្នក​មិន​ស្គាល់​ច្បាស់​អំពី​ស្ថានភាព ឬ ព័ត៌មាន​ទូទៅ​ស្តី​អំពី​ក្រុមហ៊ុន​ទេ វា​អាច​ជា​បញ្ហា​ដល់​អ្នក​ជា​មិន​ខាន។ 

វា​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ ក្នុង​ការ​ស្វែង​យល់​អំពី​ព័ត៌មាន​ទូទៅ​របស់​ក្រុមហ៊ុន ព្រោះ​នា​ពេល​បច្ចុប្បន្ន​នេះ ​អ្នក​​អាច​មើល​តាម​គេហទំព័រ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង។


២) ទៅ​កន្លែង​សម្ភាសន៍​ឲ្យ​បាន​ទាន់​ពេល

ការ​សម្ភាសន៍​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​អ្នក​មិន​គួរ​ទៅ​ដល់​កន្លែង​សម្ភាសន៍​យឺត​ពេល​នោះ​ទេ ព្រោះ​វា​អាច​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ឱកាស​ក្នុង​តំណែង​​នេះ។ ផ្ទុយទៅវិញ អ្នក​គួរ​​ទៅ​ឱ្យ​បាន​មុន​ម៉ោង​ និង​នៅ​​រង់​ចាំ ប្រសើរ​ជាង​ឲ្យ​អ្នក​សម្ភាសន៍​រង់​​ចាំ​អ្នក​ ព្រោះ​វា​បង្ហាញ​អំពី​តម្លៃ និង ទម្លាប់​ដ៏​ល្អ​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន។

៣) ស្លៀកពាក់​ឲ្យ​បាន​សមរម្យ
ការ​ស្លៀកពាក់ ពិត​ជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបថ​របស់​មនុស្ស​ម្នាក់ៗ តែ​មិនមែន​មាន​ន័យ​ថា ត្រូវ​តែ​ស្លៀកពាក់​ដោយ​ប្រើប្រាស់​សំលៀក​បំពាក់​ថ្លៃៗ​នោះ​ទេ ព្រោះ​ជីវភាព​របស់​​មនុស្ស​គឺ មិន​ដូច​គ្នា​ទេ (អ្នក​ធូរធារ និង អ្នក​ក្រីក្រ)។ ក្នុង​ន័យ​នេះ មានន័យថា អ្នក​គួរ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​ក្នុង​នាម​ជា​មនុស្ស​ថ្លៃថ្នូរ និង សមរម្យ​ក្នុង​សង្គម ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​ និង​មិន​ត្រូវ​​ស្លៀក​សិចស៊ី​ លិច​លើ​លិច​ក្រោយ​នោះ​ទេ។

៤)​មិន​ត្រូវ​និយាយ​អ្វី​ដែល​ផ្ទុយ​​ពី​ប្រវត្តិរូប​សង្ខេប
ហេតុផល​ដែល​ក្រុមហ៊ុន​ទាក់ទង​អ្នក​ដើម្បី​សម្ភាសន៍​នោះ ព្រោះ​អ្នក​បាន​សរសេរ​រៀបរាប់​បាន​យ៉ាង​ល្អ និង គួរ​ឲ្យ​ចាប់​អារម្ភ​ស្តី​ពី​ប្រវត្តិ​សិក្សា និង ការងារ​ផ្សេងៗ ក្នុង​ប្រវត្តិរូប​សង្ខេប (CV)។ ប៉ុន្តែ​នៅ​ពេល​សម្ភាសន៍ បើ​និយាយ​អ្វី​ផ្ទុយ​ពី​ចំណុច​សំខាន់ៗ​​ដែល​អ្នក​បាន​បញ្ចូល​ទៅ​ក្នុង​​ប្រវត្តិរូប​សង្ខេប (CV)វិញ វា​បង្ហាញ​ថា អ្នក​មិន​ច្បាស់លាស់​នូវ​អ្វី​ដែល​បាន​សរសេរ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ទាំងនោះ​ក៏​មិន​ចង់​រើស​បុគ្គលិក​ទាំង​ឡាយ​ណា​ដែលសូម្បី​តែ​ខ្លួន​ឯង​ក៏បាន​ដឹង​ច្បាស់​ ឬ​មិន​ចាំ​ច្បាស់​​បែប​នេះ​ដែរ។ 

ដូច្នេះ​គួរ​ព្យាយាម​រៀបរាប់​ចំណុច​សំខាន់ៗ​ដែល​អ្នក​បាន​សរសេរ ឬ អាច​និយាយ​អ្វី​បន្ថែម​ពី​នេះ​ទៀត​ក៏​បាន តែ​មិន​ត្រូវ​និយាយ​អ្វី​ផ្ទុយ​នោះ​ទេ។ ចំណុច​នេះ គឺ​មើល​ទៅ​ហាក់​ដូចជា មិន​សូវ​សំខាន់​ទេ តែ​វា​អាច​ជា​បញ្ហា​ប្រសិន​បើ​អ្នកមាន​ការ​ធ្វេសប្រហែស។ 

៥) ឆ្លើយ​សំណួរ​ឲ្យ​ចំ​ចំណុច​ដែល​គេ​ចង់​បាន

នៅ​ពេល​មាន​សំណួរ​ អ្នក​ត្រូវ​​ព្យាយាម​ស្តាប់​​​សំណួរ​​ឲ្យ​បាន​ច្បាស់ ថា​គេ​ចង់​បាន​អ្វី?​ ប្រសិន​បើ​មិន​ច្បាស់​ អ្នក​អាច​សុំ​ឲ្យ​បញ្ជាក់សំណួរ​​ជា​ថ្មី ដើម្បី​ឲ្យ​ប្រាកដ និង​ជៀស​វាង​ការ​ឆ្លើយ​សំណួរ​ដោយ​គ្មាន​ទិស​ដៅ​ច្បាស់លាស់ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សួរ​​ធុញទ្រាន់​ក្នុង​ការ​ស្តាប់​ចម្លើយ​​គ្មាន​ន័យ​បែបនេះ។ ចំណុច​មួយ​ទៀត​នោះ គឺ​នៅ​ពេល​ឆ្លើយ​សំណួរ​ផ្សេងៗ ត្រូវ​តែ​បង្ហាញ​ភាព​ក្លាហាន​របស់​ខ្លួន ព្រោះ​បើ​ទោះបីជា ចម្លើយ​នោះ​ជា​ចម្លើយ​ត្រឹម​ត្រូវ​ក្តី តែ​បើ​គ្មាន​ភាព​ក្លាយ​ហាន​ទេ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ តាមរយៈ​ចំណុច​ខ្សោយ​ដោយសារ​ភាព​ភ័យ​ខ្លាច។ ​ត្រូវ​ឆ្លើយ​សំណួរ​ប្រកប​ដោយ​ទំនុក​ចិត្ត។ ​


៦) ត្រូវ​ចេះ​បញ្ចុះបញ្ចូល តែ​កុំ​និយាយ​កុហក


ថ្វីបើ​ការ​សម្ភាសន៍​គឺជា​រឿង​សំខាន់ ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហ៊ុន​ទទួល​អ្នក​ធ្វើ​ការ​ក្តី តែ​មិន​មែន​មាន​ន័យ​ថា ត្រូវ​តែ​និយាយ​អ្វី​ហួស​ពី​ការ​ពិត​ ឬ ហួសពី​សមត្ថភាព​របស់​ខ្លួន​ឡើយ។ ប្រសិន​បើ​អ្នក​និយាយ​ហួស​ពី​ការ​ពិត គេ​អាច​នឹង​ដឹង ទាំង​ក្នុង​ពេល​សម្ភាសន៍ ឬ ក្នុង​ពេល​សាក​ល្បង​ការងារ ជា​មិន​ខាន។ ការបញ្ចុះបញ្ចូល មិន​មែន​មាន​ន័យ​ថា និយាយ​កុហក​ទេ តែ​គឺ​​លើក​យក​ហេតុផល​ដ៏​សមរម្យ​ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ស្តាប់​ (អ្នក​សម្ភាសន៍)​ ដើម្បី​ឲ្យ​យល់​ព្រម​តាម​ការ​លើក​ឡើង​របស់​​អ្នក​​ប៉ុណ្ណោះ។ 

ដូច្នេះ ការ​ជៀសវាង​ពាក្យ​កុហក អាច​បង្ហាញ​អំពី​ភាព​ថ្លៃថ្នូរ​របស់​អ្នក ហើយ​វា​ក៏​អាច​ជា​ចំណុច​ទាក់ទាញ​មួយ​ផង​ដែរ៕ 

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ Setpointconsultants & Business Insider


ចិត្តសាស្ត្រទាំង២០យ៉ាង របស់មនុស្សស្រី

១. មនុស្សស្រីចូលចិត្ត មនុស្សមានរបៀប មានអនាម័យរាងកាយល្អ និងមានមន្តស្នេហ៍
២. មនុស្សស្រីត្រូវការ បង្អែករឹងមាំ
៣. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស បង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះរូបនាង
៤. មនុស្សស្រីចូលចិត្តឲ្យគេសរសើរ និងចូលចិត្តទទួលកាដូ
៥. ពេលនៅក្បែរមនុស្សប្រុស មនុស្សស្រីយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ រាប់តាំងពីការតុបតែងខ្លួន ការស្លៀកពាក់ ជាពិសេសស្បែកជើង របស់មនុស្សប្រុស
៦. ពេលជួបបញ្ហាពិបាកចិត្ត មនុស្សស្រីត្រូវការមនុស្សយល់ចិត្តម្នាក់ស្តាប់នាង
៧. ពេលពិភាក្សាគ្នា មនុស្សស្រីត្រូវការដំបូន្មាន និងត្រូវការឲ្យគេជួយសម្រេចចិត្ត
៨. មនុស្សស្រីមិនអាចទ្រាំបានទេ ប្រសិនបើនាងមានអារម្មណ៍ ថាមនុស្សប្រុសលាក់បាំងនឹងនាង
៩. មនុស្សស្រីមិនចូលចិត្តមនុស្សប្រុស ដែលស្របតាមនាងរហូតទេ
១០. មនុស្សស្រីគិតពី ខ្លួនឯងច្រើន
១១. មនុស្សស្រីឲ្យ តម្លៃលើគ្រួសារ
១២. មនុស្សស្រីកែប្រែចិត្ត ញឹកញាប់
១៣. មនុស្សស្រីភាគច្រើនឲ្យតម្លៃ មនុស្សប្រុស ដោយផ្អែកលើទ្រព្យសម្បត្តិ និងឋានៈក្នុងសង្គម មិនមែនភាពស្អាតសង្ហារទេ
១៤. មនុស្សស្រីចូលចិត្តឲ្យគេថ្នាក់ថ្នម និងចង់បានការយកចិត្តទុកដាក់
១៥. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស សរសើរពីរាងកាយដ៏ស្អាតរបស់នាង
១៦. មនុស្សស្រីនិយាយពីរភាសា៖ ភាសាក្នុងមាត់ (និយាយនៅក្នុងចំណោម មហាជនឲ្យមើលទៅ ហាក់ថ្ងៃថ្នូរ) និងភាសាក្នុងចិត្ត (និយាយជាមួយមនុស្សទុកចិត្ត ពិសេសសមិត្តស្រីៗ)
១៧. គ្មានស្រីណាម្នាក់ស្អប់ ប្រុសតាមញ៉ែទេ
១៨. មនុស្សស្រីយកចិត្តទុកដាក់ចំពោះការ គិតរបស់មនុស្សជុំវិញណាស់ សុភមង្គលរបស់នាង ស្ថិតលើមាត់មហាជន
១៩. មនុស្សស្រីមានការ អៀនខ្មាស់ពីធម្មជាតិ
២០. មនុស្សស្រីចូលចិត្តភាពស្អាត និងរបស់របរតូចៗ ៕
គេហទំព័រសាលារៀន salarean.com

របៀប Jailbreak iOS 8.1 ងាយស្រួលដូចបកចេក (វីដេអូ)


ក្រុម Hacker ដ៍ល្បីឈ្មោះ Pangu បានបញ្ចេញឧបករណ៍សម្រាប់ Jailbreak iOS 8 មកបានមួយរយះហើយ យើងឃើញថាឧបកណ៍ការ Jailbreak របស់ ក្រុម Pangu មានការលពិបាកនិងស្មុគស្មាញបន្តិច ។
កាលពីយប់មិញក្រុម Pangu បានបញ្ចេញឧបករណ៍ការ Jailbreak កំណែ 1.1.0 គឺមានភាពងាយស្រួលមែនទែនចំពោះការ Jailbreak នៅលើ iOS 8.1 ។ អ្វីដែលលោកអ្នកត្រូវធ្វើជំហានដំបូងនោះគឺត្រូវបិទ Passcode និង iCloud ជាមុនសិន បន្ទាប់មកទៀតលោកអ្នកត្រូវទាញយកឧបករណ៍កម្មវិធីសម្រាប់ Jailbreak 1.1.0 មក Jailbreak ជាការស្រេច ។
សូមទាញយកឧបករណ៍កម្មវិធី Pangu កំណែចុងក្រោយ 1.1.0 នៅត្រង់នេះ 

របៀប Jailbreak សូមទស្សនាវីដេអូនៅខាងក្រោម 
អត្ថបទដើមពី

មិនចង់ចែករំលែក អ្វីៗនៅលើ Facebook ជាមួយមនុស្សមិន ស្គាល់មែនទេ?

មាន​មនុស្ស​រាប់​លាន​នាក់​កំពុង​ប្រើ​បណ្ដាញ​ សង្គម​យក្ស​ Facebook នៅ​ទូទាំង​ពិភព​លោក។ ពួកគេ​បាន​បង្ហោះ​រូប​ភាព​ និង​ព័ត៌មាន​ផ្សេង​ៗ​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ​។ ពេល​ខ្លះ​អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ព័ត៌មាន ​ឬ​រឿង​សម្ងាត់​តាម​រយៈ​បណ្ដាញ​សង្គម​មួយ​នេះ​ ទៅ​កាន់​មនុស្ស​ដែល​មិន​ស្គាល់​ ឬ​ច្រឡំ​មនុស្ស​។ ករណី​ទាំង​អស់​នេះ​បាន​កើត​ឡើង​ស្ទើរ​ជា​រៀង​រាល់​ពេល ​មិន​ថា​មិត្តភ័ក្ដិ​នៅ​ក្នុង​ប្រទេស​ ឬ​នៅ​ក្រៅ​ប្រទេស​ទេ។ ​ខាង​ក្រោម​នេះ​ជា​គន្លឹះ​ក្នុងការ​​ការពារ​ករណី​ខាង​លើ​នេះ​​​មិន​ឱ្យ​កើត​ ឡើង​ទៀត៖
១. ​ចូល​ទៅ​កាន់​ Shortcut Privacy (រូប​មេសោ​​នៅ​ខាង​ស្ដាំ​ដៃ​​ផ្នែក​ខាង​លើ) ហើយ​ចុច​យក​Privacy Checkup
២. ​ជ្រើស​រើស​នរណា​ Public, Friends ឬ​…ដែល​អ្នក​ចង់​ឲ្យ​ឃើញ​ព័ត៌មាន​របស់​អ្នក​ រួច​ហើយ​ចុច​ Next Step ​មើល​​​តាម​រូប​ខាង​ក្រោម​។
៣. បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម​ដែល​ប្រាប់​អ្នក​នូវ​ App ជា​ច្រើន​កំពុង​ដំណើរ​ការ​នៅ​លើ​ Facebook Account ដែល​អាច​ធ្វើ​ការ​លុប​ឬ​កំណត់​អ្នក​ណា​ខ្លះ​អាច​ប្រើ​បាន
៤. ក្រោយ​ពី​កំណត់​ថា​តើ​​ព័ត៌មាន​ណា​ ត្រូវ​បង្ហាញ​អ្នក​ណា​ និង​ព័ត៌មាន​ណា​ត្រូវ​លាក់​ អ្នក​អាច​ចុច​ Finish ជា​ការ​ស្រេច​។
​ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ

ចរិតបុរស៩យ៉ាង ដែលស្ត្រីគួរ ចៀសចេញឲ្យឆ្ងាយ

man 9នៅពេលសេពគប់ មើលចិត្តគំនិតគ្នាដំបូង អ្នកអាចពិបាក នឹងយល់នូវចរិតលក្ខណៈ របស់បុរស ជា ដៃគូណាស់ ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរ សង្កេត ចរិត និងសកម្មភាព របស់បុរសនោះ ដើម្បីឲ្យអ្នក អាចសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការប្រគល់ស្នេហា ឲ្យគេប្រើប្រាស់ជីវិតរួមគ្នា ។ ពិសេស ប្រសិនបើអ្នកឃើញនូវ ប្រការណាមួយក្នុង ចំណោម៩ប្រការ ខាងក្រោមនេះ អ្នកគួរពិចារណា ដកខ្លួន ថយប្រសើរជាង ។
១-សម្លឹងស្រីស្អាតគ្រប់គ្នាមិនដាក់ភ្នែក
នៅពេលឃើញស្រីស្អាតដើរកាត់ គេតែងសម្លឹងស្រីនោះ ពុំមែនក្នុងន័យមិត្តភាព តែសម្លឹងដោយ ខ្សែភ្នែក ត្រែកត្រអាល ប្រៀបដូច ស្ត្រីនោះជា ចំណីដ៏មានឱជារសរបស់គេ ដែលកិរិយារបស់គេ ប្រៀប ដូចខ្លាឃើញចំណី ហើយត្រៀមលក្ខណៈនឹង ដេញចាប់រួចអូសចំណី ទៅទំពាស៊ីយ៉ាង ដូច្នេះដែរ ។
២-ប្រើសព្វនាម ហៅស្ត្រីដោយមិនសុភាព
បើគ្រាន់តែហៅថា “ចែ មីង ឬអ៊ំ” ប្រៀបរូបអ្នកថា ចាស់ដល់ថ្នាក់នោះ ប្រហែលជាអាចទ្រាំបាន ប៉ុន្តែប្រសិនបើនៅចំពោះមុខអ្នក ហើយគេហៅ ស្ត្រី ម្នាក់ផ្សេងទៀត ដោយសព្វនាម ដែលមិនពីរោះ ដូចជា “មី…មីស្អីគេនោះ…” ឬហៅស្ត្រីដោយប្រើ រហស្សនា ដែលមិនផ្តល់កិត្តិយស ឬប្រៀបធៀប ស្ត្រី យ៉ាងពិបាក ស្តាប់ដូចជា “ដោះសំប៉ែតឡែត” , “ជើងវែងមើលតែឈើចាក់ធ្មេញ” , “ស្បែកខ្មៅដូចធ្យូង” ។ អ្នកគួរជៀសឲ្យឆ្ងាយ ពីបុរសមាត់ ស្អុយបែបនេះ បើមិនដូច្នេះទេ រូបអ្នកក៏នឹងក្លាយជាចំណីមាត់ ដ៏ស្អុយគគ្រុក របស់គេ នៅថ្ងៃណាមួយជាមិនខាន ។
៣-កំពុងញៀននឹងគ្រឿងស្រវឹង
គេសេពសុរា ជក់បារី ដោយមិនចាប់អារម្មណ៍ខ្វល់ខ្វាយថា គួររក្សារូបភាពល្អៗ របស់ខ្លួន នៅចំពោះ មុខស្ត្រី នឹងមិនខ្វល់ថា ក្លិនផ្សែងបារី និងសម្លេង ហ៊ោកញ្ជ្រៀវពីវង់ស្រា និងរំខានដល់ស្ត្រីយ៉ាងណា ។ នៅចំពោះមុខអ្នក គេប្រព្រឹត្តខ្លួនជាបុរសគម្រប់បែបនេះ ទៅហើយ ចុះទម្រាំនៅពីក្រោយ ខ្នងទៀត គេប្រាកដជារឹតតែ យ៉ាប់ជាងនេះទៅទៀត ។
៤-អួតអាងពីភាពមានបាន របស់ខ្លួន
ទោះជាភាពមានបានរបស់បុរស គឺជាចំណុចលេចធ្លោ ដែលស្ត្រីចង់បានក្តី ក៏បុរសមិនគួរនិយាយ ហើយនិយាយទៀត ដដែលៗពេកទេ ធ្វើឲ្យស្ត្រី មានអារម្មណ៍ថា បុរសនេះ អួតតែពីភាពមានបាន របស់ខ្លួន ឬបើនឹងទំនាក់ទំនង ជាមួយស្ត្រីណា ក៏នឹងប្រើប្រាស់តែ យុទ្ធវិធីប្រើលុយ ធ្វើជាធ្នាក់ ។ បុរសដែលឃើញស្ត្រីរាល់រូបថា ជាស្ត្រីមុខលុយបែបនេះ ចាត់ទុកជាការមាក់ងាយស្ត្រី និងការបង្ហាញ ឲ្យគេឯង បានដឹងថា គេជាមនុស្ស ដែល សម្លឹងអ្វីៗ ដោយប្រាក់កាសទាំងអស់ រួមទាំងអារម្មណ៍និង ចិត្តគំនិត ពុំបានយកចិត្តទុកដាក់ ដល់គុណសម្បត្តិអ្វីបន្តិចឡើយ ។
៥- រងចាំទទួលការបម្រើប៉ុណ្ណោះ
ជាធម្មតាបុរសគួរបង្ហាញនូវភាពមានចិត្ត ភាពជាសុភាពបុរស របស់ខ្លួន ទោះជាស្ថិតក្នុងស្ថានភាព ណាក៏ដោយ ។ ប៉ុន្តែប្រសិនបើអ្នកឃើញបុរស ណាម្នាក់ដែលរង់ចាំតែទទួលការប្រណិប័ត បម្រើឬរង់ចាំ ឲ្យស្ត្រី ចូលមកបម្រើខ្លួននោះ និងឆ្លុះបញ្ចាំងដល់អនាគតស្នេហា របស់បុរសនោះ ប្រសិន បើស្ត្រីណា ផុងខ្លួនជាមួយនោះ ប្រាកដជាមានសភាពដូចស្ត្រីបម្រើប្រចាំខ្លួនរបស់គេ ជាមិនខាន ។
៦-បន្ទាបបន្ថោកអ្នកដទៃ
ទោះជាគេមិនបានជាន់ឈ្លី បន្ទាបបន្ថោកអ្នកក្តី ប៉ុន្តែការដែលគេបង្ហាញ ការមិនពេញចិត្ត ចំពោះអ្នក ដទៃ ដោយគ្រាន់តែតួលេខតម្លៃ វត្ថុអ្វីមួយតិច ជាងរបស់ខ្លួន ហើយសរសើរនិងអួតតែពីគ្រឿងអលង្ការ និងវត្ថុមានតម្លៃ របស់ខ្លួន បុរសប្រភេទ នេះនឹងសម្លឹងរក មើលតែស្ត្រីណាដែល មានទ្រព្យ សម្បត្តិ ជា មនុស្សវាយឫក អួតអាងអាត្មានិយម មិនគួរឲ្យសេពគប់ជាមួយទេ ។
៧-និយាយរឿងសិច ដោយឥតខ្មាសអៀន
សុភាពបុរសដែលមានសុជីវធម៌ គួររក្សារឿងក្នុងបន្ទប់គេង ជារឿងសម្ងាត់ ទោះបីជាសេចក្តីសុខ ដ៏គួរឲ្យ ចង់ចាំក្តី ក៏មិនគួរយកមកនិយាយ បែកអូរ ហូរជាស្ទឹង ឲ្យអ្នកដទៃស្តាប់នោះទេ ព្រោះអ្នកដែល ខូចខាតគឺជាស្ត្រី ។ ប្រសិនបើអ្នកជួប បុរសមាត់ដាច យករឿងលើគ្រែ របស់ខ្លួនជាមួយដៃគូ មកបើកចំហ ឲ្យអ្នក ដទៃបានដឹង ស្ត្រីណាសេពគប់ជាមួយ មានតែរឿងខាតបង់ប៉ុណ្ណោះ គួរចៀសឲ្យឆ្ងាយ ប្រសើរជាង។
៨-មើលងាយសមត្ថភាពរបស់ស្ត្រី
ទោះបីសរីរាង្គកាយស្ត្រី អាចមិនខ្លាំងដូចបុរស ស្ត្រីអាចរត់ ឬប្រកួតកីឡា ឈ្នះបុរស បានក៏ពិតមែន ប៉ុន្តែបុរសក៏មិនអាច ធ្វើឲ្យមាន ភាពស្អាត វិចិត្រ បានដូចស្ត្រីដែរ។ បុរសដែលតែងតែមើលងាយ សមត្ថភាព របស់ស្ត្រី នៅក្នុងផ្នត់គំនិត របស់ពួកគេតែងតែគិតថា ស្ត្រីគ្រាន់តែជាគ្រឿងអលង្ការលម្អ ខ្លួនរបស់គេ ឬគ្រាន់តែជាតុក្កតាលម្អនៅមុខរថយន្តប៉ុណ្ណោះ ។ ម្យ៉ាងទៀតគំនិតបែបនេះនឹងបង្កឲ្យ មានការខ្វែងគំនិតគ្នា ទៅថ្ងៃក្រោយជាមិនខាន ។
៩-បង្ហាញភាពមិនទទួលខុសត្រូវរបស់ខ្លួន
បុរសបែបនេះមួយថ្ងៃៗ ធ្វើតែរឿងឥតប្រយោជន៍របស់ខ្លួន ឬបើបានទទួល កិច្ចការងារអ្វីមួយ ក៏ធ្វើមិនទាន់ពេលវេលា ខុសពេលណាត់ ជានិច្ច ឬធ្វើ បានហើយតែប្រកប ដោយ ភាពខ្ជីខ្ជា ។ ពួកគេខ្ជិលធ្វើខ្លួននូវអ្វីដែលមានប្រយោជន៍ ដោយគិតថាធ្វើឲ្យជីវិតនឿយ ហត់ប៉ុន្តែពួក គេបែរជាស្ទុះស្ទា និងឧស្សាហ៍ព្យាយាមក្នុងរឿង ស្វែងរកភាពសប្បាយរីករាយផ្ទាល់ខ្លួន ដូចជាដើរ លេងស្រី ស្រា ល្បែង… ។ បុរសប្រភេទនេះមាន តែធ្វើឲ្យជិវិតអ្នក កាន់តែ ស្រុតចុះថែមទៀត ប្រសិនបើអ្នកផុងខ្លួនជាមួយ ៕

_________________
ផ្តល់សិទ្ទិដោយ៖looking today

របៀប​ឆែក​មើល​ Activation Lock មុន​សម្រេច​ចិត្ត​​ទិញ​ iPhone មួយ​ទឹក

Activation Lockជា​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​សម្រាប់​អ្នក​ចង់​រក​ទិញ​iPhone មួយ​ទឹក​ដែល​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​ Find My iPhone។ ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​គន្លឹះ​ទាំង​បី​យ៉ាង​ដើម្បី​ដឹង​ថា​ iPhone ​ណា​គួរ​ទិញ​ ណា​មិន​គួរ​ទិញ​​​ដើម្បី​កុំ​ឲ្យ​ជំពាក់​វាក់វិន​ថា ​មាន​គេ​លួច​យក​មក​លក់​ឱ្យ​យើង​បន្ត​ដោយ​មិន​បាន​ដឹង៖​
ជំហានទី១៖ ​ ចូរ​ជឿជាក់​ថា​អ្នក​បាន​មើល​ព័ត៌មាន​នៅ​លើ​​Lock Screen ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ​ប្រសិន​បើ​ iPhone នេះ​ត្រូវ​បាន​គេ​រើស​យក​ឬ​លួច​មក​នោះ​វា​ប្រាកដ​ជា​លោត​ផ្ទាំង​ Message ​ដែល​អាច​ប្រាប់​យើង​បាន​ថា​វា​កំពុង​ស្ថិត​នៅ​ក្នុង​ Lost Mode ឬ​ Remotely Erased ពី​ម្ចាស់​ដើម។ ពេល​នេះ​យើង​មិន​ចាំ​បាច់​ភ្ញាក់​ផ្អើល​​ទេ​ ព្រោះ​អ្នក​លក់​ក៏​អាច​កំណត់​បែប​នេះ​បាន​ដែរ ហើយ​បើ​មាន​ទាម​ទារ​ឱ្យ​វាយ​បញ្ចូល​ Passcode ​ចូរ​សុំ​ Passcode ពី​អ្នក​លក់​ភ្លាម។
ជំហានទី២៖ មាន ​ចាប់​អារម្មណ៍​ថា​តើ​អ្នក​លក់​បាន​ធ្វើ​ការ​​Reset iPhone នៅ​ចំពោះ​មុខ​អ្នក​ទេ? ប្រសិន​បើ​ iPhone នេះ​គ្មាន​​បញ្ហា​អ្វី​ពី​មុន​មក​នោះ​ទេ អ្នក​លក់​ប្រាកដ​ជា​ធ្វើ​ការ​ Reset វា​ឱ្យ​យើង​បាន​ហើយ។ ដូច​នេះ​ ​ឱ្យ​គាត់​ចូល​ទៅ​កាន់ Setting > General > Reset >Erase All Content and Setting។ ​ប្រសិន​បើ​​​ទូរសព្ទ​មួយ​ទឹក​នោះ​មាន​កម្មវិធី​ Find My iPhone ​​ច្បាស់​ហើយ​ថា​​វា​ទាមទារ​ឲ្យ​វាយ​បញ្ចូល​ Password Apple ID ដើម្បី​ធ្វើ​ការ​ Confirm មុន​ចាប់​ផ្ដើម​ Erase។​ នៅ​ក្នុង​ដំណើរ​ការ​នៃ​ Erase ​នោះ​វា​និង​លោត​ផ្ទាំង​ Logo Apple និង​មាន​បង្ហាញ​របា​មួយ​នៅ​ក្រោម​ដូច​រូប​ខាង​ក្រោម៖
​ជំហាន​ទី៣៖ បន្ទាប់​ពី​ Reset បាន​បញ្ចប់​រួច​រាល់ ពេល​នេះ​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​កំណត់​ Language Countryនិង Wi-Fi network ហើយ​វា​ក៏​ទាមទារ​ឱ្យ​យើង​វាយ​បញ្ចូល​ Apple ID និង​ Password ដូច​នេះ​មាន​ន័យ​ថា​ទូរសព្ទ​មួយ​នេះ​យើង​អាច​ទិញ​យក​មក​ប្រើ​បាន​គ្មាន​ បញ្ហា ប៉ុន្តែ​បើ​វា​លោត​ផ្ទាំង​ Message ឱ្យ​វាយ​បញ្ចូល​ Apple ID និង​ Password របស់​ម្ចាស់​ដើម​នោះ​ ចូរ​អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​សុំ​ឱ្យ​អ្នក​លក់​វាយ​បញ្ចូល​ឱ្យ​យើង​ ហើយ​ប្រសិន​បើ​គាត់​នៅ​តែ​មិន​អាច​ដំណើរ​​ការ​ iPhone ឱ្យ​យើង​បាន ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ទិញ​វា​យក​មក​ប្រើប្រាស់​បាន​ទេ។
​តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បញ្ហា​ដូច​ខាង​លើ​នេះ​ទេ?
​អត្ថបទ៖ ​​សែម​ សុធា​រិទ្ធ
ប្រភព៖ idownloadblog

តើអ្នកគួរស្លៀកបំពាក់ បែបណានៅរដូវក្តៅ?

រដូវក្តៅញើសចេញច្រើន សំលៀកបំពាក់ចាំបាច់ ត្រូវឲ្យមានខ្យល់ចេញ ចូលបានទូលំទូលាយ ។
នៅផ្ទះអ្នកអាចស្លៀកពាក់ ខោអាវដេរ ដោយក្រណាត់ស្តើង ដូជជាក្រណាត់ត្បាញ ដោយសរសៃអំបោះ ព្រោះវាសមស្រប ហើយខ្យល់អាចចេញចូល បានងាយទៀតផង ។
ខោអាវពណ៌ស ឬ ពណ៌ខ្ចីសមស្របបំផុត ទៅនឹងរដូវក្តៅព្រោះវា ត្រជាក់ងាយសង្កេតឃើញ ស្នាមកខ្វក់ដែលប្រឡាក់ ពុំសូវស្រូប ដោយអ្នកគួរតែបែងចែក សំលៀកបំពាក់ ប្រើជាប្រភេទៗ:
- សំលៀកបំពាក់សម្រាប់រដូវក្តៅ
- សំលៀកបំពាក់សម្រាប់រដូវរងា
- សំលៀកបំពាក់ក្នុង
- សំលៀកបំពាក់សម្រាប់ដេក
- សំលៀកបំពាក់សម្រាប់បុណ្យទាន និងប្រជុំផ្សេងៗ
- សំលៀកបំពាក់សម្រាប់ពលកម្ម
មុនពេលពិភាក្សាដល់ប្រភេទ សំលៀកបំពាក់នីមួយៗ
យើងគប្បីយកចិត្តទុកដាក់ ដល់ការកាត់ដេរស្អាត និងពណ៌សម្បុរដែលធ្វើឲ្យ សំលៀកបំពាក់នោះស្អាត ។
ប្រសិនបើអ្នកមានសម្បុរស អ្នកស្លៀកពាក់អ្វីក៏ស្អាតដែរ ពណ៌ស្រស់ក៏ស្អាតឯពណ៌ចាស់ ក៏រឹតតែស្អាតទៅទៀត ព្រោះវាធ្វើឲ្យសម្បុរស្បែក របស់អ្នកកាន់តែស្រស់ ។
ប្រសិនបើអ្នកមានសម្បុរខ្មៅ គួរស្លៀកពាក់ពណ៌ចាស់ៗ បើអ្នកស្លៀកពាក់ ពណ៌ភ្លឺពេកគឺធ្វើឲ្យ ស្បែកអ្នកកាន់តែខ្មៅ ថែមទៀត ។ ហើយប្រសិនបើអ្នកមាន កមូលហើយធាត់ ពាក់អាវកវៀលធំ មើលទៅកាន់តែធាត់ ។ ហើយនៅពេលចេញដើរ ទៅខាងក្រៅអ្នកគួរ ពាក់អាវដៃវែង ដើម្បីចៀសវាងក្តៅខ្លាំងពេក ធ្វើឲ្យរបកស្បែកដៃ ។ មិនត្រូវប្រើក្រណាត់ស្តើងពេកទេ គួរប្រើក្រណាត់ដែលជា ប្រភេទអំបោះកប្បាស ឬលាយអំបោះ ដើម្បីឲ្យត្រជាក់ងាយ ជក់ទឹកមិនសូវហាប់ ៕

ធីប​​​៤​ចំណុច អាច​បញ្ជាក់​ថា​គាត់ ​មាន​បំណង​រៀប​ការ ​ជាមួយ​អ្នក

មិត្ត​នារី​ៗ​មួយ​ចំនួន​ប្រហែល​ជា​មាន​កង្វល់​ និង​មាន​មន្ទិល​សង្ស័យ​នៅ​ក្នុង​ចិត្ត​​ថា​ តើ​​ធ្វើ​យ៉ាង​ម៉េច​ទើប​​មើល​ដឹង​ថា​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក ជា​ពិសេស​សង្សារ​របស់​អ្នក​ ស្រលាញ់​​ស្មោះ ហើយ ​ចង់​រៀប​ការ​ជាមួយ​អ្នក? បើ​អញ្ចឹង​សាក​ល្បង​ ផ្ទៀង​ផ្ទាត់​ចំណុច​ខាង​ក្រោម​នេះ​​ទៅ​មើល ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ថា តើ​មិត្តមនុស្ស​សំណព្វ​របស់​អ្នក​ពិត​ជា​ចង់​រៀប​ការ​ជាមួយ​អ្នក​​រាកដ​មែន​ ឬ​យ៉ាង​ណា?

​១.មិន​ស្ទាក់​ស្ទើរ​ណែ​នាំ​អ្នក​ឲ្យ​ស្គាល់​មនុស្ស​ស្និទ្ធស្នាល​

បើ ​តាម​យោបល់​របស់​​កញ្ញា សុជាតា អាយុ​២៤ឆ្នាំ និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​​ថ្លែង​ថា បើ​សង្សារ​របស់​អ្នក​​ពិត​ជា​មាន​ចិត្ត ​ស្រលាញ់​អ្នក​ស្មោះ​ ​អស់​ពី​បេះ​ដូង​មែន​នោះ​ ខ្ញុំ​​ថា​​ គាត់​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ណែនាំ​​​អ្នក​ឲ្យ​​ឲ្យ​ស្គាល់​គ្រួសារ សាច់​ញាតិ និង​មិត្តភ័ក្ដិ​ ជិតស្និទ្ធ​របស់​គាត់​នោះ​ទេ។ សុជាតា បន្ថែម​​ទៀត​ថា៖ “ស្នេហា​​យុវវ័យ​សម័យ​នេះ បើ​មិន​បាន​ដឹង​ឮ​ដល់​ចាស់​ទុំ​ទេ ​គឺ​ទុក​ចិត្ត​មិន​បាន​ឡើយ។ ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​គិត​ថា​ ចំណុច​នេះ​សំខាន់​​ខ្លាំង​ណាស់​ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា”។

២. គាត់​​មាន​គម្រោង​​ថវិកា​ច្បាស់​លាស់

ក្រៅ ​ពី​ការ​បង្ហាញ​ពី​ភក្ដី​​ភាព​ ​តាម​រយៈ​ការ​នាំ​អ្នក​ឲ្យ​ស្គាល់​មនុស្ស​ដែល​នៅ​ជុំវិញ​គាត់​ហើយ ចំណុច​មួយ​ទៀត​ដែល​គេ​តែង​​ សង្កេត​ឃើញ ​គូ​សង្សារ​មួយ​ចំនួន​ធំ​បាន​អនុវត្ត​ដែរ​នោះ គឺ​ការ​ចេះ​រៀប​ចំ​​គម្រោង​កញ្ចប់​​ថវិកា​សម្រាប់​អាពាហ៍ពិពាហ៍ ជាមួយ​អ្នក។
លើក ​ឡើង​ពី​បញ្ហា​នេះ យុវជន សោម ចិត្រា អាយុ​២៣ឆ្នាំ និស្សិត​ឆ្នាំ​ទី៣​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​ និយាយ​ថា៖ លុយ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ហេតុ​ដូច្នេះ​ហើយ​បុរសៗ​ ត្រូវ​តែ​មាន​​ផែន​ការ​ថវិកា​ច្បាស់​លាស់​ ដើម្បី​ឈាន​ទៅ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក។
រូបតំណាង
​​​​៣. លះ​បង់​ទម្លាប់​អាក្រក់​ចោល
ធ្លាប់ ​មាន​បទ​ពិសោធន៍​ជុំវិញ​​ប្រធាន​បទ​ដែល​បាន​លើក​ឡើង​នេះ​ដែរ យុវជន ថុល ចន្ទ្រា អាយុ​២៥ឆ្នាំ ម្ចាស់​ហាង​អ៊ីនធឺណិត​មួយ​កន្លែង ​នៅ​​តាម​បណ្ដោយ​ផ្លូវ២៧១ ប្រាប់​ថា នេះ​ជា​អ្វី​ដែល​​បុរស​ម្នាក់​​កំពុង​តែ​ព្យាយាម​ធ្វើ​ដើម្បី​បង្ហាញ​ទៅ​ សង្សារ​។ ចន្ទ្រា ពន្យល់​​ថា៖ ការ​ដើរ​លេង​ ស៊ី​ផឹក​ ជួប​ជុំ​មិត្តភ័ក្តិ​ ខ្ញុំ​​កំពុង​តែ​កាត់​បន្ថយ​បណ្ដើរៗ​ហើយ។ ធ្វើ​ដូច​នេះ ដើម្បី​បញ្ជាក់​​នាង​ថា ខ្ញុំ​​មាន​ការ​ទទួល​ខុស​ត្រូវ និង​​ហ៊ាន​​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី ​អោយ​​សង្សារ​ខ្ញុំ​បាន​សប្បាយ​ចិត្ត។
៤. គាត់​តែង​តែ​នៅ​ក្បែរ​អ្នក​
កញ្ញា ចន្នី អាយុ​២៣ឆ្នាំ ជា​បុគ្គលិក​ទទួល​ភ្ញៀវ​នៅ​សាលា​ឯកជន​មួយ បាន​បង្ហើប​ឲ្យ​ដឹង​​ទាក់​ទង់​ចំណុច​នេះ​ថា៖ “​ មនុស្ស​​ប្រុស​ដែល​​មាន​ចិត្ត​ស្រលាញ់នារី​ម្នាក់​​​ពិត​ប្រាកដ​ ជារឿយៗ​មិន​ថា​មាន​រឿង​អ្វី​ទេ​ ​តែង​តែ​​បង្ហាញ​​​វត្តមាន​គាត់​នៅ​ជាមួយ​នារី​នោះ​គ្រប់​បញ្ហា​។ មិន​ថា​ពេល​សប្បាយ​រីករាយ និង​ពេល​មាន​ទុក្ខ​ទេ នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់​​ស្វាមី​ល្អ ហើយ​ក៏​​ជា​សញ្ញា​មួយ​ដែល​អាច​​បញ្ជាក់​​យ៉ាង​ច្បាស់​ថា គាត់​ជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ​ក្នុង​ការ​រួម​រស់​ជាមួយ​អ្នក​អស់​មួយ​ជីវិត”​៕
ចុះ​មិត្ត​យុវវ័យ​​វិញ​ យល់​យ៉ាង​ណា​ដែរ​​?

អត្ថបទ៖ យិន សំបូរ​

១០ចំណុច​​ដែល​ អ្នក​មិន​​ដែល​ដឹង​ពី Siri

អ្នក​ដែល​ប្រើ​ប្រាស់​​ផលិត​ផល​របស់​ Apple ច្បាស់​ជា​ស្គាល់​ Siri ហើយ​។ Siri ជា​ជំនួយ​ការ​ដ៏​វៃ​ឆ្លាត​ដែល​​អាច​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ជា​ច្រើន​ដែល​ អ្នក​សួរ​។ ប៉ុន្តែ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​​​ប្រិយមិត្ត​​មិន​ទាន់​ដឹង​ច្បាស់​​ ពី​ Siri។
១. អ្នក​អាច​ដឹង​ថា​តើ​​ម្ហូប​ឬ​ផ្លែឈើ​ដែល​អ្នក​ញាំ​មាន​កាឡូរី​ប៉ុន្មាន ដោយ​គ្រាន់​តែ​សួរ​ថា “Siri, how many calories are in a ………..?” នោះ​ Siri នឹង​ប្រាប់​អ្នក។​
២. ​ ប្រសិន​ជា​អ្នក​មិន​ដឹង​ថា​ត្រូវ​រើស​លេខ​សម្ងាត់​ណា​មួយ​យក​មក​ប្រើ​ អ្នក​អាច​សុំ​ជំនួយ​ពី Siri ដោយ​គ្រាន់​តែ​និយាយ​ថា​ “Wolfram, password.”
៣. ប្រាប់​ឈ្មោះ​បែប​កំប្លែង​ៗ​របស់​អ្នក​ឲ្យ​​ Siri ហៅ​ដោយ​គ្រាន់​តែ​និយាយ​ថា”Call me…….from now on.”
៤. នៅ​ពេល​មាន​សារ​ដែល​ទើប​តែ​ផ្ញើ​ចូល​ថ្មី​ៗ​​ហើយ​អ្នក​ចង់​ឲ្យ​ Siri អាន​​ជួស​​នោះ​ដោយ​គ្រាន់​តែ​និយាយ​ថា​ “Read me my last message.”
៥. បង្រៀន​ Siri ឲ្យ​​ចេះ​អាន​ឈ្មោះ​របស់​យើង​ដោយ​គ្រាន់​តែ​និយាយ​ថា​ “You pronounced my name wrong.”
៦. កំណត់​ការ​​កាល​បរិច្ឆេទ​ណា​មួយ​ដែល​អ្នក​ចង់​ឲ្យ​ Siri ដាស់​តឿន​អ្នក​ ដោយ​គ្រាន់​តែ​និយាយ​ថា “Remind me at 7:30am to bring my charger to work.”
៧. ប្រសិន​បើ​អ្នក​ភ្ជាប់​ទូរសព្ទ​របស់​អ្នក​ទៅ​នឹង​ប្រព័ន្ធ​សំឡេង​(Sound System) ក្នុង​ឡាន​ នោះ​អ្នក​អាច​ប្រាប់​ Siri ឲ្យ​លេង​(play) បទ​ចម្រៀង​ណា​មួយ​ដែល​អ្នក​ចង់​ស្តាប់​ដោយ​គ្រាន់​តែ​ប្រាប់​ឈ្មោះ​បទ​នោះ​ ទៅ​ Siri ជា​ការ​ស្រេច។
៨. នៅ​ពេល​ដែល​អ្នក​មាន​កម្ម​វិធី​ណាមួយ​​ដែល​បើក​ចោល​ហើយ​ចង់​បិទ​វា​ នោះ​គ្រាន់​តែ​និយាយ​ទៅ​កាន់​ Siri ថា “Settings” នោះ​Siri នឹង​ចូល​ទៅ​កាន់​កម្មវិធី​ដែល​មិន​ទាន់​បិទ​នោះ​ភ្លាម។
៩. អ្នក​ក៏​អាច​កែ​​អក្សរ​បាន​ដែរ​នៅ​ពេល​ Siri ប្រកប​ខុស។
១០. ពេល​អ្នក​​ចង់​ចាក​ចេញ​ពី​កម្ម​វិធី​ Siri នោះ​គ្រាន់​តែ​និយាយ​ថា” Bye” នោះ​ Siri នឹង​បិទ​។
សង្ឃឹម​ថា​ប្រិយ​មិត្ត​នឹង​រីករាយ​បន្ទាប់​ពី​​សាក​ល្បង​តាម​វិធី​ខាង​លើ​។
ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព​៖ businessinsider

ចិត្តសាស្ត្រទាំង២០យ៉ាង របស់មនុស្សស្រី


១. មនុស្សស្រីចូលចិត្ត មនុស្សមានរបៀប មានអនាម័យរាងកាយល្អ និងមានមន្តស្នេហ៍
២. មនុស្សស្រីត្រូវការ បង្អែករឹងមាំ
៣. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស បង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះរូបនាង
៤. មនុស្សស្រីចូលចិត្តឲ្យគេសរសើរ និងចូលចិត្តទទួលកាដូ
៥. ពេលនៅក្បែរមនុស្សប្រុស មនុស្សស្រីយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ រាប់តាំងពីការតុបតែងខ្លួន ការស្លៀកពាក់ ជាពិសេសស្បែកជើង របស់មនុស្សប្រុស
៦. ពេលជួបបញ្ហាពិបាកចិត្ត មនុស្សស្រីត្រូវការមនុស្សយល់ចិត្តម្នាក់ស្តាប់នាង
៧. ពេលពិភាក្សាគ្នា មនុស្សស្រីត្រូវការដំបូន្មាន និងត្រូវការឲ្យគេជួយសម្រេចចិត្ត
៨. មនុស្សស្រីមិនអាចទ្រាំបានទេ ប្រសិនបើនាងមានអារម្មណ៍ ថាមនុស្សប្រុសលាក់បាំងនឹងនាង
៩. មនុស្សស្រីមិនចូលចិត្តមនុស្សប្រុស ដែលស្របតាមនាងរហូតទេ
១០. មនុស្សស្រីគិតពី ខ្លួនឯងច្រើន
១១. មនុស្សស្រីឲ្យ តម្លៃលើគ្រួសារ
១២. មនុស្សស្រីកែប្រែចិត្ត ញឹកញាប់
១៣. មនុស្សស្រីភាគច្រើនឲ្យតម្លៃ មនុស្សប្រុស ដោយផ្អែកលើទ្រព្យសម្បត្តិ និងឋានៈក្នុងសង្គម មិនមែនភាពស្អាតសង្ហារទេ
១៤. មនុស្សស្រីចូលចិត្តឲ្យគេថ្នាក់ថ្នម និងចង់បានការយកចិត្តទុកដាក់
១៥. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស សរសើរពីរាងកាយដ៏ស្អាតរបស់នាង
១៦. មនុស្សស្រីនិយាយពីរភាសា៖ ភាសាក្នុងមាត់ (និយាយនៅក្នុងចំណោម មហាជនឲ្យមើលទៅ ហាក់ថ្ងៃថ្នូរ) និងភាសាក្នុងចិត្ត (និយាយជាមួយមនុស្សទុកចិត្ត ពិសេសសមិត្តស្រីៗ)
១៧. គ្មានស្រីណាម្នាក់ស្អប់ ប្រុសតាមញ៉ែទេ
១៨. មនុស្សស្រីយកចិត្តទុកដាក់ចំពោះការ គិតរបស់មនុស្សជុំវិញណាស់ សុភមង្គលរបស់នាង ស្ថិតលើមាត់មហាជន
១៩. មនុស្សស្រីមានការ អៀនខ្មាស់ពីធម្មជាតិ
២០. មនុស្សស្រីចូលចិត្តភាពស្អាត និងរបស់របរតូចៗ ៕
គេហទំព័រសាលារៀន salarean.com
___________________
ផ្តល់សិទ្ទិដោយ៖looking today


៤ ​ចំណុច​​ Galaxy Tab S​ ​មាន​តែ​​ iPad​ គ្មាន​

Samsung និង​ Apple គឺ​ជា​ក្រុមហ៊ុន​ធំ​ៗ​ដែល​នាំ​មុខ​គេ​ខាង​បច្ចេកវិទ្យា Smart Device។ ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ​តែង​តែ​ផលិត​ Smartphone ប្រកួត​ប្រជែង​គ្នា​ទៅ​វិញ​ទៅ​មក​មិន​សំចៃ​​ដៃ។
ជាក់ ​ស្ដែង​ Samsung មាន​ Galaxy Tab S ដែល​ទើប​តែ​ដាក់​លក់​ថ្មីៗ​នេះ រីឯ​ Apple វិញ​មាន iPad ។ Galaxy Tab S និង iPad សុទ្ធ​តែ​មាន​សមត្ថភាព​មិន​ធម្មតា តែ​​​មាន​រឿង​ខ្លះ​ដែល​ Galaxy Tab S ធ្វើ​បាន​ ខណៈ​ដែល iPad ធ្វើ​មិន​កើត។ តើ​មាន​អ្វី​ខ្លះ​ដែល Galaxy Tab S ធ្វើ​បាន​ហើយ​ iPad ធ្វើ​អត់​បាន​នោះ?
ទី១៖ អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​ Fingerprint ដើម្បី​បញ្ជា​ទិញ​​ App លើ​ Play Store​ តែ iPad អត់មាន
Galaxy Tab S ភ្ជាប់​មក​ជាមួយ​នូវ​កម្ម​វិធី​ស្កេន​ក្រយៅ​ដៃ​(Fingerprint) ដែល​ iPad គ្មាន។ ដោយ​សារ​តែ​ Samsung បាន​សហការ​ជាមួយ PayPal អ្នក​ប្រើ​ប្រាស់​​អាច​បញ្ជា​ទិញ​ទំនិញ​ដោយ​គ្រាន់​តែ​ប្រើ​ក្រយៅ​ដៃ​មិន​ ចាំ​បាច់​វាយ​ Password ទេ។
ទី២៖ Multi-Windows Mode របស់​ Galaxy Tab S អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​មើល​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​មួយ ចុះ​ iPad?
​ Galaxy Tab Sអាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បើក​កម្ម​វិធី​ពីរ​ក្នុង​ពេល​តែ​មួយ (Multi-Windows Mode)។ ឧទាហរណ៍​យើង​អាច​បើក​ឬ​មើល​រូបថត ​និង​​វីដេអូ​នៅ​លើ​អេក្រង់​តែ​មួយ​ដោយ​មិន​មាន​បញ្ហា។
ទី៣៖ អ្នក​ប្រើ​ប្រាស់​អាច​បញ្ជា​ Smartphone យ៉ាង​ងាយ​ស្រួល​គ្រាន់​តែ​ប្រើ Galaxy Tab S
Galaxy Tab S មាន​កម្ម​វិធី SideSync​​​​ ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ទិន្នន័យ ឬ ដំឡើង​កម្មវិធី​ផ្សេង​ៗ​ទៅ​ក្នុង​ Smartphone ដូចជា​ ​Galaxy S4, Galaxy S5 រឺ Galaxy Note 3។ ជាពិសេស​នៅ​ពេល​យើង​ចង់​ហៅ​ចេញ​ចូល​ទៅកាន់ ឬ​ក៏​ទទួល​ទូរសព្ទ​នរណា​ម្នាក់​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ប្រើ Galaxy Tab S ជំនួស។
ទី៤៖​ យើង​​អាច​កំណត់​​ឲ្យ​វីដេអូ​ស្កុប​ (Pause) នៅ​ពេល​ភ្នែក​របស់​យើង​ងាក​ចេញ​ពី​ស្ក្រីន
ដោយ ​មាន​កម្ម​វិធី Smart Stay នៅ​ក្នុង Galaxy Tab S យើង​អាច​កំណត់​ឲ្យ​វីដេអូ​ឲ្យ​ស្កុប (Pause)​ដោយ​ស្វ័យ​ប្រវត្តិ​​នៅ​ពេល​ភ្នែក​របស់​យើង​មិន​បាន​មើល​ទៅ​​ ស្រ្កីន Tablet។​​​​​​​
ម៉េច​ដែរ? ​ប៉ុណ្ណឹង​អាច​និយាយ​ថា​ Galaxy Tab S ខ្លាំង​ជាង​ iPad អត់?

ប្រែ​សម្រួល​៖​ ប៉ែត​​ ផាន់និត
ប្រភព៖ businessinsider

វិធីសាស្ត្ររៀនសម្រាប់ អ្នកមមាញឹកក្នុងការងារ

អ្នកដែលមានការងារ ធ្វើពុំសូវមានពេលវេលាគ្រប់គ្រាន់ សម្រាប់សិក្សាទេ ។ ដូច្នេះគេគួរគប្បី ប្រើប្រាស់ពេលរវេលាខ្លីៗ ឲ្យមានប្រសិទ្ធភាពបំផុត ។
១. ចូររៀបចំបញ្ជីកិច្ចការងារ ដាក់តាមខ្លួនជានិច្ច ដូចជាថ្ងៃនេះ ត្រូវធ្វើលំហាត់គណិតវិទ្យា ៣លំហាត់ គណនេយ្យ១មេរៀន ទិញសម្លៀកបំពាក់២សម្រាប់ ជួបប្រជុំជាមួយភ្ញៀវម៉ោង១០ព្រឹក ។ល។
២. ចូររៀបចំសម្ភារៈសិក្សា ឲ្យមានគ្រប់គ្រាន់រួចជាស្រេច ដូចជាកត់ចំនុចសំខាន់ នៃខ្លឹមសារមេរៀន ដាក់លើក្រដាសតូចៗ ដែលអាចដាក់តាមខ្លួនបាន ឬថតសំលេងមេរៀន ដាក់ក្នុងទូរស័ព្ទដៃជាដើម ។
៣. ចូរដាក់ក្រដាសមេរៀននៅក្បែរជញ្ជាំង ឬកន្លែងណាមួយ ដែលអ្នកអាចមើលឃើញ និងអានបាន ពេលកំពុងសិតសក់ បោកខោអាវ ឬធ្វើកិច្ចការផ្សេងទៀត ។
៤. ពេលធ្វើដំណើរទៅធ្វើការ ចូរចាក់មេរៀនក្នុងទូរស័ព្ទដៃស្តាប់ ។
៥. ពេលដើរពីកន្លែងចតរថយន្ត ឬម៉ូតូទៅថ្នាក់រៀនឬកន្លែងធ្វើ ចូរទន្ទេញមេរៀនតាមកំណត់ត្រា ឬស្តាប់មេរៀន ។
៦. អ្នកអាចបរិភោគអាហារ ថ្ងៃត្រង់បណ្តើរ ស្តាប់មេរៀនបណ្តើរក៏បាន ។
ការចេះប្រើពេលវេលាខ្លីៗ ឲ្យមានប្រសិទ្ធភាព និងគុណប្រយោជន៍ ជួយឲ្យអ្នកមានពេលវេលា គ្រប់គ្រាន់សម្រាប់គ្រួសារ ការងារ និងការសិក្សា ដោយមិនប៉ះពាល់ដល់ដំណេក ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com

វិធីដំឡើង ពុម្ពអក្សរ យូនីកូដ និង ឃីប៊ត ខ្មែរ នៅលើ iOS 7.1, 7.1.1, 7.1.2


Install_Khmer_Font_Keyboard_iOS_7.1.x
ក្រុម 4KhmeriPhone បានបញ្ចេញ កញ្ចប់ ពុម្ពអក្សរ និងឃីប៊តខ្មែរ សំរាប់ iPhone និង iPad ដែលដើរដោយប្រព័ន្ធ iOS 7.1, 7.1.1, 7.1.2 ហើយ។ ប៉ុន្តែ លោកអ្នក ត្រូវ Jailbreak ម៉ាសីុន របស់ លោកអ្នក ជាមុនសិន ទើបអាចប្រើ កញ្ចប់ទាំងនេះបាន។

តំរូវការជាមូលដ្ឋាន:
- iPhone, iPad ឬ iPod ដែលដំណើរការលើ iOS 7.1-7.1.2 ដែលបាន Jailbreak ហើយ (មើលវិធី Jailbreak: http://wp.me/p1DX6F-3kM)

វិធីដំឡើងពុម្ពអក្សរខ្មែរ:

1. ជាដំបូង សូមបើក កម្មវិធី Cydia រួចចូលទៅ Manage-> Sources-> Edit-> Add។ រួចវាយ អសយដ្ឋាន http://4khmeriphone.com/sp ចូល បន្ទាប់មក ចុច Add Source។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x

2. បន្ទាប់មក ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages រួចរំកិលអេក្រង់ចុះក្រោម ចុចលើ iOS 7.1+ Khmer Fonts-> Install-> Confirm ដើម្បីដំឡើង ពុម្ពអក្សរខ្មែរ។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x

វិធីដំឡើងឃីប៊តខ្មែរ សំរាប់ iPhone និង iPad:

3. ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages នេះ ដដែល ហើយរំកិលចុះក្រោម។ ហើយម្តងនេះ សូមចុចលើ កញ្ចប់ ដែលមានឈ្មោះ៖
- iOS7+ 4 rows iPhone Keyboard ឬ iOS7+ 5 rows iPhone Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPhone
- iOS7+ 4 rows iPad Keyboard ឬ iOS7+ 5 rows iPad Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPad
បន្ទាប់មក សូមចុច Install-> Confirm ដើម្បីដំឡើង។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
ចំណាំ: ជៀសវាង ការដំឡើង កញ្ចប់ឃីប៊ត ច្រឡំ ដូចជា កញ្ចប់ឃីប៊ត iPhone ទៅដំឡើងលើ iPad ជាដើម ដែលអាចធ្វើអោយ ឃីប៊ត ដើរមិនល្អ
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
4. បន្ទាប់មក បើកកម្មវិធី Settings រួចចូលទៅ General-> Keyboard-> Keyboards-> Add New Keyboard-> ក្តារចុចខ្មែរ។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
ត្រឡប់មក Home Screen វិញ រួចយកម្រាមដៃ អូសលើអេក្រង់ពីលើចុះក្រោម ដើម្បីបើកមុខងារ រាវរក ហើយចុចលើ ប្រអប់ Search រួចចុចលើ ប៊ូតុងរូបផែនដី នោះ លោកអ្នក នឹងបានឃើញ ឃីប៊តខ្មែរ មិនខាន៕
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x