Showing posts with label ឆ្ងាញ់មាត់. Show all posts
Showing posts with label ឆ្ងាញ់មាត់. Show all posts

Touch ID មាន​ប្រយោជន៍​លើ​ Tweaks ៥ សំខាន់ៗ

Touch ID ជា​មុខងារ​ស្កេន​ម្រាមដៃ​​ដែល​ប្រើ​​សម្រាប់​ដោះ​សោ​ ឬ ជំនួស​ប៊ូតុង​ Home នៅលើ​​ iPhone 5S។ បន្ទាប់​ទៀត​នេះ Sabay នឹង​បង្ហាញ​ពី Touch ID មាន​ប្រយោជន៍​លើ Tweak ៥ សំខាន់ៗ​ដើម្បី​​ប្រិយមិត្ត​អាច​សិក្សា​ស្វែង​យល់។
Tweaks ទាំង​នោះ​មាន​ដូច​ជា​ ៖
១.BioLockdown គឺ​សម្រាប់​ចាក់​សោ​ App ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​ iPhone ហើយ​ទាម​ទារ​ឲ្យ​ប្រិយមិត្ត​ស្កេន​ក្រយៅ​ដៃ​ដើម្បី​ដោះ​សោ។ ២.BioProtect គឺ​ស្រ​ដៀង​ទៅ​នឹង BioLockdown ដែរ​គឺ​មិន​អាច​ប្រើ​ប្រាស់​ App បាន​ដោយ​មិន​បាន​ស្កេន​ក្រយៅ​ដៃ។ ៣.Virtual Home គឺ​ប្រើ​សម្រាប់​ជំនួស​ប៊ូតុង​ Home ដោយ​មិន​បាច់​ចុច​ប៊ូតុង​ Home គ្រាន់​តែ​យក​ម្រាម​ដៃ​ទៅ​ដាក់​ពី​លើ​ Touch ID ពេល​នោះ​រាល់​ការ​ Play មក​ Home Screen។ ៤. Activator គឺ​ ចង់​ឲ្យ iPhone ដំឡើង​សំឡេង​ ឬ បញ្ជា​ឲ្យ​ទៅ​កន្លែង​ចុច​ Call និង LockScreen ហើយ​ក៏​មាន​ច្រើន​ជាង​នេះ​ផង​ដែរ​ដោយ​គ្រាន់​តែ​ប្រើ Touch ID។​​ ៥ iTouch Secure គឺ​ប្រើ​សម្រាប់​ដោះ​ Password លើ​ App ឬ Browser ដូច​ជា​ប្រិយមិត្ត​បំពេញ​ Email ដោយ​គ្រាន់​ប្រើ​ Touch ID អាច​បំពេញ​ Password លើ​ Email នោះ​ផង​ដែរ។
បញ្ជាក់​ ៖ Tweaks ខាង​លើ​អាច​ទាញ​យក​ពី​ក្នុង​ Cydia ដោយ​តម្រូវ​ឲ្យ​ iPhone របស់​ប្រិយមិត្ត​មាន​ Touch ID និង Jailbreak គឺ​និយាយ​ជា​រួម​នៅ​លើ​ iPhone 5S តែ​មួយ​ប៉ុណ្ណោះ។

នាង Erika Sato បង្ហាញ សុដន់ក្នុងបន្ទប់ សណ្ឋាគារ ប្រុសៗព្រឺព្រួច

ជប៉ុន៖  នាង Erika Sato ជាតារាសម្តែងសិចស៊ី ដែលមានសុដន់ធំ និងសិចស៊ីបំផុត របស់ជប៉ុន ថ្មីៗនាង Erika Sato បង្ហាញរូបភាពសិចស៊ី ជាមួយអាវ ពណ៌ស៊ីជម្ពូរអត់ដៃ រឹតបញ្ចេញគល់សុដន់ ធំមហិមាប៉ុនផ្លែឱឡឹក ដែលធ្វើឲ្យទស្សនិកជន មានការឈ្លក់វង្វេង នឹងសម្រស់សាច់សខ្ចី នៃគល់សុដន់របស់នាង។
នាង Erika Sato ជាតារាសម្តែងមួយរូប ដែលមានមន្តស្នេហ៍ទាក់ទាញ ប្រជាប្រិយភាពយ៉ាងច្រើន ពីទស្សនិកជនក្នុង និងក្រៅប្រទេស សម្រាប់ឆ្នាំថ្មីនេះ។ រូបភាពសិចស៊ីទាំងនេះ គឺនាងថតនៅក្នុងបន្ទប់ សណ្ឋាគារមួយកន្លែង ក្នុងប្រទេសជប៉ុន ហើយជាកន្លែងកម្សាន្ត ដែលមានតម្លៃថ្លៃជាងគេផងដែរ៕

នី​មុនីនាថ​ មាន​អ្នក​តាម​ច្រើន​ តែ​៥​ឆ្នាំ​ទៀត​ ទើប​ម្តាយ​ឲ្យ​គិតគូរ​

ភ្នំពេញៈ​ តារា​សម្តែង​សម្បុរ​ស្រអែម​ ក​ញ្ញ​ នី​ មុនីនាថ​ និង​ម្តាយ​នាង​ បាន​ចេញ​មុខ​បដិសេធ​ភ្លាមៗ​ ទាំង​ខឹងសម្បា​ ដែល​ថា​ ថ្មីៗ​នេះ​គេ​ល្បី​ថា​ ភ្ជាប់ពាក្យ​ស្ងាត់ៗ​ និង​ត្រៀម​ រៀប​ការ​ខែធ្នូ​២០១៣​ ។​ ហើយ​អ្នក​ម្តាយ​បាន​បញ្ជាក់​ថា​ ៥​ឆ្នាំ​ទៀត​ ទើប​ឱ្យ​កូន​គាត់​រៀប​ការ​។
​ក្រោយ​លេចឮ​ថា​ ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជាមួយ​អាណិកជន​រស់នៅ​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​នាង​ និង​ម្តាយ​ ច្រានចោល​ទាំង​ខឹងសម្បា​ថា​ មិនមែន​ជា​ការ​ពិត​នោះ​ទេ​ ។​ បន្ទាប់​មក​គេ​ល្បី​ថា​ នី​ មុនីនាថ​ ត្រៀម​រៀប​ការ​ នៅ​ខែធ្នូ​ ២០១៣​ ដូច​ សា​រ៉ា​យ​ ស​ក្ខ​ណា​ មិត្តភក្តិ​នាង​ដែរ​ ។​​បើ​តាម​អ្នកស្រី​ឆា​លី​ ម្តាយ​ នី​ មុនីនាថ​ បាន​បញ្ជាក់​ប្រាប់​ជំនួស​កូនស្រី​ថា​ ជា​ការ​យល់​ច្រឡំ​ទៅ​វិញ​ ព្រោះ​សា​រ៉ា​យ​ ស​ក្ខ​ណា​ ទេ​ ដែល​ត្រៀម​រៀប​ការ​ខែធ្នូ​២០១៣​នេះ​ ហើយដោយ​សារ​តែ​មុនីនាថ​ និង​ ស​ក្ខ​ណា​ ជា​មិត្តភក្តិ​ ទើប​គេ​មានការ​យល់​ច្រឡំ​បែប​នេះ​។​​អ្នកស្រី​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា​ “​រឿង​អា​នាថ​ គឺ​គង់តែ​រៀប​ការ​ទេ​ តែ​មិនមែន​ពេល​នេះ​ ឡើយ​ ។​ ខ្ញុំ​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ ចំពោះ​អា​នាថ​ គឺ​សូមកុំ​និយាយ​រឿង​រៀប​ការ​ឱ្យ​សោះ​ ព្រោះ​ពេល​នេះ​ អា​នាថ​ នាង​កំពុង​តែ​មមាញឹក​រឿង​ការងារ​សិល្បៈ​ ណាស់​។​ ដូច​ឃើញ​ស្រាប់​ហើយ​ ពេល​នេះ​ អា​នាថ​ ស្បែក​ក៏​ខ្មៅ​ស្រអាប់​ ចុះ​ស្គម​ មើលទៅ​បាត់បង់​សម្រស់​ច្រើន​ មិន​ដូច​ពី​មុន​ទេ​ ដោយសារ​តែ​សព្វ​ថ្ងៃនេះ​ ការងារ​បន្ត​គ្នា​រហូត​ ប្រឹង​ថត​ទាំង​យប់​ទាំង​ថ្ងៃ​ គេង​បាន​តិចតួច​ប៉ុណ្ណោះ​ ។​ តែ​ធ្វើ​ម៉េច​ទាន់​មានឱកាស​ចេះ​តែ​ ខំប្រឹង​ទៅ​ លុះត្រាតែ​បង់​រំលស់​ផ្ទះ​ ហើយ​រួចរាល់​ទើប​ធូរចិត្ត​ មិនសូវ​ខំ​រក​ដូច​ពេល​នេះ​ក៏​ បាន​”​។​
​អ្នក​ម្តាយ​រូប​នេះ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ «​ដើម្បី​កុំឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ត​ទៅ​ ទៀត​ រឿង​អា​នាថ​ រៀប​ការ​អ្វី​នោះ​ ខ្ញុំ​ប្រាប់​ថា​ ៥​ឆ្នាំ​ទៀត​ ទើប​ខ្ញុំ​ឱ្យ​កូនស្រី​ខ្ញុំ​ អា​នាថ​ រៀប​ការ​ ដោយ​គ្មាន​ការ​លាក់លៀម​អ្វី​ទាំងអស់​ ។​ ព្រោះ​រឿង​រៀប​ការ​មិនមែន​ជា​រឿង​អាក្រក់​ តាម​ពិត​ វា​ជា​រឿង​សប្បាយចិត្ត​ទៅ​វិញ​ទេ​ ។​ ព្រោះ​មនុស្ស​យើង​កើតមក​តែង​ប្រាថ្នា​ចង់​រៀប​ការ​ តាម​ទំនៀមទម្លាប់​ប្រពៃណី​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ សម្រាប់​ឆាកជីវិត​ជា​លើក​ដំបូង​ គឺ​សំខាន់​ ណាស់​រឿង​រៀប​ការ​នេះ​ ។​ ហើយ​សព្វ​ថ្ងៃនេះ​ អា​នាថ​ មិន​មាន​ម្ចាស់​បេះដូង​អ្វី​ទេ​ គឺ​នៅ​ទំនេរ​ទទេ​ស្អាត​ណាស់​ តែ​ក៏​មិន​អត់​អ្នក​តាម​ស្រលាញ់​ដែរ​ គ្រាន់តែ​មិន​ទាន់​គិត​ នៅ​ពេល​នេះ​ »​។​
ប្រភពពីទស្សនៈខ្មែរ

ញាំ​ស្វាយ​ត្រី​អណ្តែង​


ថ្ងៃ​នេះគេហទំព័រ​ dumneng7 មាន​មុខ​ម្ហូប​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​លោក​អ្នក​ដែល​ជាស្រ្តី​មេផ្ទះ​ សាក​ល្បង​អនុ​វត្ត​ទាំង​អស់​
គ្នា!!​
គ្រឿង​ផ្សំៈ​
ត្រីអណ្តែង​ 1 ខ្ទឹម​បារាំង​ 1​ មើម​តូច​ ខ្ទឹម​ក្រហម​ 1/2​ មើម​ ស្វាយ​ខ្ចី ​1 ​ផ្លែ ​ម្ទេស​ 2គ្រាប់ ​ ក្រូច​ឆ្មារ ​1 ផ្លែ​ ទឹក​ត្រី 1 ​ស្លាប​ព្រាបាយ​ ស្ករ​ស 2 ស្លាប​​ព្រាបាយ​ ម្សៅស៊ុប​ 1 ស្លាប​ព្រាបាយ
វិធី​ធ្វើៈ​
1ចិត​សំបក​ស្វាយ ​ហើយ​យក​ស្វាយ​ទៅលាង​ទឹក​ សាប់​ជាសរសៃតូចៗ។​
2.យក​ត្រីអណ្តែង​ទៅលាង​ ហើយ​ទុក​ឲ្យស្ងួត​ទឹក។​
3.ដាក់​ប្រេង​ឲ្យក្តៅ​ រួចបំពង​ត្រីឲ្យ​ស្រួយ។
4.លាយ​ខ្ទឹម​បារាំង​  ទឹក​ក្រូចឆ្មារ​ ស្ករស ​ទឹក​ត្រី ​ម្សៅស៊ុប​ សាប់​ស្វាយ​ខ្វី​ ខ្ទឹម​ក្រហម ​ម្ទេស​ ស្លឹក​​ខ្ទឹម​​  ហើយ​លាយចូល​គ្នា៕

Resource by : khmerstation.com


ឈ្ងុយ​!បង្គា​បំពង​អត់​?

បង្គា​បំពង ជា​អាហារ​សម្រាប់​ញ៉ាំ​លេង ​ ​ឬ​សម្រាប់​ក្លែម​មិន​អាច​ចាត់​ទុក​ជា​ម្ហូប​​ថ្ងៃ​ត្រង់​ ឬ​ពេល​​ល្ងាច​​បាន​​ទេ ក៏​ព្រោះ​ អាហារ​មួយ​បែប​នេះ​ ត្រូវ​បាន​រំលេច​លើ​តុ​សម្រាប់​តែ​ញ៉ាំ​កំដរ​មាត់​ ជជែក​គ្នា​លេង​ប៉ុណ្ណោះ​។

បង្គា​បំពង មាន​រសជាតិ​ប្រៃ​ល្មម ជាមួយ​ម្សៅ​​​រុំ​ពី​ក្រៅ កាន់​តែ​ពិសេស​បើសិនជា​អ្នក​ញ៉ាំ​ភ្លាម​ ពេល​ដែល​វា​នៅ​ក្ដៅ​ ព្រោះ​សាច់​ម្សៅ​រុំ​ពី​ក្រៅ​មាន​សភាព​ស្រួយ​ខ្លាំង​ ប៉ះ​ជាមួយ​អណ្ដាត​របស់​អ្នក មុន​នឹង​ទៅ​ដល់​ សាច់​បង្គា​ដែល​មាន​រសជាតិ​គួរ​ឲ្យ​ចាប់​មាត់​តែ​ម្ដង​។
បង្គា​បំពង​នេះ មិត្ត​យុវវ័យ​ អាច​រក​ញ៉ាំ​បាន​នៅ​ហាង​ ម្លិះ​ទួលទំពូង។ បង្គា​បំពង​នេះ​ត្រូវ​បាន​បក​សំបក​ចោល និង​ប្រឡាក់​គ្រឿង​ឡើង​ឈ្ងុយ លាយ​ជាមួយ​ម្សៅ​ស្រួយ​ ទើប​យក​មក​បំពង​ប្រេង​ រហូត​ដល់​​ប្រែ​ពណ៌​​លឿង​ ដែល​សម្គាល់​ថា បង្គា​បំពង​នោះ​ អាច​ញ៉ាំ​បាន​ហើយ​ ។
ក្រៅ​ពី​នេះ ម្លិះ​ទួល​ទំពូង ក៏​មាន​​ឆ្អឹង​ជំនីរ​ជ្រូក​អាំង ​ កង្កែប​ឆា​ក្ដៅ បង្គា​បំពង​ ក្រលៀន​ជ្រូក​អាំង​ផង​ដែរ​។ សម្រាប់​ បង្គា​បំពង​នេះ​វិញ គឺ​ត្រឹម​ ១៦០០០​ប៉ុណ្ណោះ​ក្នុង​មួយ​ចាន ។
ហាង​សាច់​អាំង​ម្លិះ​ទួល​ទំពូង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៤៥៤ ផ្ទះ​លេខ​២០ សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ឬ​អាច​ទំនាក់ទំនង​តាម​រយៈ​ ទូរសព្ទ 015 678 513 ។