នីមុនីនាថ មានអ្នកតាមច្រើន តែ៥ឆ្នាំទៀត ទើបម្តាយឲ្យគិតគូរ
ភ្នំពេញៈ តារាសម្តែងសម្បុរស្រអែម កញ្ញ នី មុនីនាថ និងម្តាយនាង បានចេញមុខបដិសេធភ្លាមៗ ទាំងខឹងសម្បា ដែលថា ថ្មីៗនេះគេល្បីថា ភ្ជាប់ពាក្យស្ងាត់ៗ និងត្រៀម រៀបការខែធ្នូ២០១៣ ។ ហើយអ្នកម្តាយបានបញ្ជាក់ថា ៥ឆ្នាំទៀត ទើបឱ្យកូនគាត់រៀបការ។
ក្រោយលេចឮថា ភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនរស់នៅសហរដ្ឋអាមេរិក ហើយត្រូវនាង និងម្តាយ ច្រានចោលទាំងខឹងសម្បាថា មិនមែនជាការពិតនោះទេ ។ បន្ទាប់មកគេល្បីថា នី មុនីនាថ ត្រៀមរៀបការ នៅខែធ្នូ ២០១៣ ដូច សារ៉ាយ សក្ខណា មិត្តភក្តិនាងដែរ ។បើតាមអ្នកស្រីឆាលី ម្តាយ នី មុនីនាថ បានបញ្ជាក់ប្រាប់ជំនួសកូនស្រីថា ជាការយល់ច្រឡំទៅវិញ ព្រោះសារ៉ាយ សក្ខណា ទេ ដែលត្រៀមរៀបការខែធ្នូ២០១៣នេះ ហើយដោយសារតែមុនីនាថ និង សក្ខណា ជាមិត្តភក្តិ ទើបគេមានការយល់ច្រឡំបែបនេះ។អ្នកស្រីក៏បានបញ្ជាក់ជាថ្មីថា “រឿងអានាថ គឺគង់តែរៀបការទេ តែមិនមែនពេលនេះ ឡើយ ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងកាលៈទេសៈបែបនេះ ចំពោះអានាថ គឺសូមកុំនិយាយរឿងរៀបការឱ្យសោះ ព្រោះពេលនេះ អានាថ នាងកំពុងតែមមាញឹករឿងការងារសិល្បៈ ណាស់។ ដូចឃើញស្រាប់ហើយ ពេលនេះ អានាថ ស្បែកក៏ខ្មៅស្រអាប់ ចុះស្គម មើលទៅបាត់បង់សម្រស់ច្រើន មិនដូចពីមុនទេ ដោយសារតែសព្វថ្ងៃនេះ ការងារបន្តគ្នារហូត ប្រឹងថតទាំងយប់ទាំងថ្ងៃ គេងបានតិចតួចប៉ុណ្ណោះ ។ តែធ្វើម៉េចទាន់មានឱកាសចេះតែ ខំប្រឹងទៅ លុះត្រាតែបង់រំលស់ផ្ទះ ហើយរួចរាល់ទើបធូរចិត្ត មិនសូវខំរកដូចពេលនេះក៏ បាន”។
អ្នកម្តាយរូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ថា «ដើម្បីកុំឱ្យមានមន្ទិលសង្ស័យបន្តទៅ ទៀត រឿងអានាថ រៀបការអ្វីនោះ ខ្ញុំប្រាប់ថា ៥ឆ្នាំទៀត ទើបខ្ញុំឱ្យកូនស្រីខ្ញុំ អានាថ រៀបការ ដោយគ្មានការលាក់លៀមអ្វីទាំងអស់ ។ ព្រោះរឿងរៀបការមិនមែនជារឿងអាក្រក់ តាមពិត វាជារឿងសប្បាយចិត្តទៅវិញទេ ។ ព្រោះមនុស្សយើងកើតមកតែងប្រាថ្នាចង់រៀបការ តាមទំនៀមទម្លាប់ប្រពៃណីត្រឹមត្រូវទៅតាមច្បាប់ សម្រាប់ឆាកជីវិតជាលើកដំបូង គឺសំខាន់ ណាស់រឿងរៀបការនេះ ។ ហើយសព្វថ្ងៃនេះ អានាថ មិនមានម្ចាស់បេះដូងអ្វីទេ គឺនៅទំនេរទទេស្អាតណាស់ តែក៏មិនអត់អ្នកតាមស្រលាញ់ដែរ គ្រាន់តែមិនទាន់គិត នៅពេលនេះ »។
ប្រភពពីទស្សនៈខ្មែរ