Showing posts with label ម៉ូតូ. Show all posts
Showing posts with label ម៉ូតូ. Show all posts

អស្ចារ្យ TVS Draken X21 ​ផលិតផល​ក្រុម​ហ៊ុន ​ឥណ្ឌា ​ពិត​ជា​មិន​អន់​មែន

ជាការស្ដែងចេញ នូវរបកគំហើញថ្មី ក្រុមហ៊ុន ផលិតម៉ូតូ TVS សូមបោះជំហ៊ានទៅមុខ ជាមួយនិងម៉ូដែល ក្រោយ គឺ TVS Draken X21 ដែលប្លែក ទាក់ទាញ និង ទំនើប។​
ជាមួយនិងរួបរាងដ៏ចម្លែកនេះ គ្រប់គ្នាប្រាកដជាមានចម្ងល់ជាមិនខាន ថា ផលិតផលដ៏ចម្លែក​មួយនេះ មាន​អ្វី​ថ្មីខ្លះ។ បើយើងធ្វើការក្រលេកមើល រួបរាងឲ្យម៉ត់ចត់ ដោយមិនបានស្វែងយល់ពីការព័ណនានោះ គ្រប់​យ៉ាង​និង កាន់តែជាចម្ងល់ធំឡើងៗ។ ដូច្នេះដើម្បីទម្លុះរនាំងនៃការងឿងឆ្ងល់ដ៏ក្រាស់នេះ ក្រុមហ៊ុនសូម ធ្វើ​ការពិភាក្សាទាំងអស់គ្នាដូចខាងក្រោមនេះ៖ 
កម្មវត្ថុគោលមួយគ្រឿងនេះ មានឈ្មោះថា TVS Draken X21 ប្រើប្រាស់សមាសភាព ១ ម៉ាស៊ីន ស៊ឺប៉ាប់​ ៤ ដើម រសើបនិងកម្លាំង ២៥០ សេសេ​ ដំណាក់កាលម៉ាស៊ីន ៦ លេខ ។​ ទម្ងន់ម៉ូតូសុទ្ធគឺ ១៣៥ គីឡូក្រាម ប្រើ​ទម្រង់ មុខកញ្ចក់ម្ខាងដោយប្រើអំពូលឡាស៊ែ ដែលជាភាពខុសប្លែក ពីម៉ូតូដ៏ទៃ។ ទស្សនារួបភាព៖ 






ចំណែកតម្លៃវិញ បើនៅប្រទេសឥណ្ឌា គឺ ១៦០០០០ ម៉ឺន (លុយនៅឥណ្ឌា)។​ សូមបញ្ជាក់ថា ក្រុមហ៊ុន​ផលិតម៉ូតូ TVS ស្ថិតនៅប្រទេស ឥណ្ឌា។​

ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier 

ម៉ូតូ Yamaha ស៊េរីថ្មី ឆ្នាំ២០១៤ មានរាងប្រណិតស្រស់សង្ហា មានម៉ាស៊ីន ៣

ម៉ូតូ Yamaha MT-09 Street Tracker ABS គឺជាប្រភេទម៉ូតូធំ បែបស្ពត ដ៏ប្រណិត ដែលមានរូប
រាងស្រស់ស្អាត  និងទាក់ទាញបំផុត  សម្រាប់មិត្តយុវវ័យក្នុងនាសម័យបច្ចុប្បន្ន។ ម៉ូតូ Yamaha
ស៊េរីថ្មី ឆ្នាំ ២០១៤ ដ៏ស្រស់សង្ហានេះ ត្រូវបានតុបតែង និងរចនាម៉ូដឡើង បំពាក់ដោយអាលុយ
មីញ៉ូម។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺម៉ូតូ Yamaha MT-09 Street Tracker ABS ម៉ូដែលថ្មី ឆ្នាំ២០១៤
ត្រូវបានបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង ដល់ទៅ ៨៤៧សេសេ មាន ៣ម៉ាស៊ីន អាចបើក
បរបានល្បឿន ១៣០ម៉ាយ/ម៉ោង និងមានបំពាក់ប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីនមិនឱ្យក្តៅខ្លាំង
ពេលធ្វើដំណើរផ្លូវឆ្ងាយ និងមានសមត្ថភាពអាចផ្ទុកសាំងបាន ១៤លីត្រ និងមានតម្លៃ ៩៩០៤អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 

មើល​ Duke 1290 ABS ស៊េរី​ឆ្នាំ​ ២០១៤​តិច​មើល៍ ម៉េច​ដែរ?

តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​ម៉ូតូ​ក៏​មាន​ការ​កើន​ឡើង​មិន​ចាញ់​រថយន្ត ​ប៉ុន្មាន​ដែរ ជា​ពិសេស​ប្រភេទ​ម៉ូតូ​ធំ​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ និង​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ។ ​ចំណែក​ម៉ូតូ​ធំ​ស៊េរី Duke ​នៅ​តែ​បង្ហាញ​ម៉ូដែល​ជំនាន់​ថ្មី​របស់​ខ្លួន​ជា​និច្ច ដូច​នេះ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជំនាន់​ថ្មី​មួយ​ទៀត​​គឺ Duke 1290 ស៊េរី​ឆ្នាំ​​ ២០១៤។
ម៉ូតូ ​នេះ​ត្រូវ​បាន​រំលេច​រូបរាង​ដ៏​ទាន់​សម័យ​ជា​តួ​យ៉ាង​រឹង​មាំ​ដែល​អាច​បើក​ បរ​ក្នុង​គ្រប់​ស្ថាន​ភាព​ផ្លូវ​ និង​បាន​បំពាក់​សមាសធាតុ​ល្អៗ​ក្នុង​ការ​រក្សា​លំនឹង​ឱ្យ​មាន​សុវត្ថិភាព​ កម្រិត​អតិបរមា ​ទោះ​បី​ជា​បើក​បរ​ក្នុង​ល្បឿន​លឿន​ក៏​ដោយ។ លើស​ពី​នេះ​ប្រិយមិត្ត​អាច​សន្សំ​សំចៃ​ជា​មួយ​ការ​ស៊ី​សាំង​តិច​ ថែម​ទាំង​មាន​នូវ​បច្ចេកវិទ្យា​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​មិន​រអាក់រអួល។ តោះ​ឥឡូវ​នេះ​នាំ​គ្នា​មក​មើល​លក្ខណៈ​សម្បត្តិ​របស់​វា​ឱ្យ​កាន់​តែ​លំអិត​៖
-ប្រភេទ​ម៉ូតូ​ Sport
-បំពាក់​ម៉ាស៊ីន​ ៤ វគ្គ​ (4 Stroke)
-បញ្ឆេះ​និង​ពន្លត់​ដោយ​ប្រព័ន្ធ​អគ្គិសនី​ជា​លក្ខណៈ​ស្វ័យ​ប្រវត្តិ
-មាន​ធុង​ទឹក​សម្រាប់​រក្សា​ភាព​ត្រជាក់​ពេល​កំពុង​បើក​បរ
-អាច​ផ្ទុក​ប្រេង​បាន​ចំណុះ​ ១៨​ លីត្រ
-កម្លាំង​ម៉ាស៊ីន​​ ១២៩០ សេសេ
-មាន​ទម្ងន់​ប្រហែល​ ១៨៩ គីឡូក្រាម
-បំពាក់​ហ្រ្វាំង​បូម​ទាំង​មុខ​និង​ក្រោយ
- កម្ពស់​ពី​ដី​មក​ដល់​​ពូក​អង្គុយ​ ៨៣៥ មម
-ប្រភេទ​ហ្រ្វាំង​មុខ​ថាស​ភ្លោះ​ទំហំ​ ៣២០ មម
-​ប្រភេទ​ហ្រ្វាំង​ក្រោយ​ថាស​ភ្លោះ​ទំហំ​ ២៤០ មម
-មាន​ប្រព័ន្ធ​បាញ់​ប្រេង​យ៉ាង​ត្រឹម​ត្រូវ​ ធ្វើ​ឱ្យ​ម៉ាស៊ីន​ដំណើរ​ការ​យ៉ាង​ពេញ​សមត្ថ​ភាព​ fuel controlling unit
-ប្រើ​លេខ ៦​ តង់ 6-speed system
ម៉ូតូ​នេះ​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ខ្មៅ​និង​លឿង​ រី​​ឯ​តម្លៃ​​វិញ​ក៏​មិន​ថោក​ប៉ុន្មាន​ដែ​រគឺ​ដល់​ទៅ ១៦ ៩៩៩ ​ដុល្លារ​ឯណោះ។
សូម​មើល​វីដេអូ៖

​ប្រែ​សម្រួល​៖សែម​ សុធារិទ្ធ
ប្រភព​៖​ ktm