Showing posts with label Windows Os. Show all posts
Showing posts with label Windows Os. Show all posts

Nokia ប្រកាស​ចេញ​ ទូរស័ព្ទ​ទំនើប Lumia 625 ជា​ផ្លូវ​ការ​

ក្រុមហ៊ុន Nokia ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប Nokia Lumia 625 ដែល​បំពាក់​ដោយ​អេក្រង់​ធំជាង​ទូរស័ព្ទ​ផ្សេងៗ​ដែល​ស្ថិត​នៅ​ក្នុង​​ស៊េរី Lumia បច្ចុប្បន្ន និង​ថែម​​ទាំង​ជា​ទូរស័ព្ទ​មាន​បំពាក់​ដោយ 4G LTE ដែល​មាន​តម្លៃ​ទាប​ផង​ដែរ ។

ដូច​ជា​អ្វី​ដែល​យើង​ធ្លាប់​ទទួល​បាន​កាល​ពី​ពេល​មុនៗ ទូរស័ព្ទ​ទំនើប Nokia Lumia 625 ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ 4.7-inch ដែល​មាន​កម្រិត​ភាព​ច្បាស់ 480x800pixels និង 201pixels ក្នុង 1-inch ​ហើយ​ទូរស័ព្ទ​នេះ​ថែម​ទាំង​បាន​បន្ថែម​នូវ​បច្ចេកវិទ្យា super-sensitive touch technology ដែល​អាច​ឲ្យ​អ្នក​ប្រើ​​​​​ធ្វើ​ការ touch ទៅ​លើ​ទូរស័ព្ទ​ទាំង​មាន​ជាប់​ស្រោម​ដៃ ។
លក្ខណសម្បត្តិ​របស់ Lumia 625 ៖
  • អេក្រង់​ទំហំ 4.7-inch
  • បច្ចេកវិទ្យា​អេក្រង់ IPS LCD
  • កម្រិត​ភាព​ច្បាស់ 800×480 pixels (201pixels ក្នុង 1-inch)
  • កាមេរ៉ា​ក្រោយ​ 5MP, LED flash អាច​ថត​វីឌីអូ​ក្នុង​កម្រិត​​ភាព​ច្បាស់ full HD (1080p) និង​ 3fps (30 frame ក្នុង​ ១​វិនាទី​)
  • កាមេរ៉ា​មុខ VGA សម្រាប់​ video call
  • CPU dual-core 1.2 GHz  Krait Snapdragon S4
  • RAM 512MB
  • អង្គ​ផ្ទុក​​ទិន្នន័យ​ជាប់​ម៉ាស៊ីន 8GB អាច​បន្ថែម microSD card 64GB
  • បំពាក់​ Wi-Fi 802.11 b/g/m, Buetooth 4.0, USB 2.0, A-GPS
  • បំពាក់ GSM/GPRS/EDGE, HSPA និង 4G LTE
  • វិមាត្រ 133.3 x 72.3 x 9.2 mm
  • ទម្ងន់ 159g
  • ថាមពល​ថ្ម 2,000mAh
  • ដំណើរការ​ដោយ Windows Phone 8
ទូរស័ព្ទ​ Lumia 625 អាច​ stand by បាន​ចំនួន ២៣ថ្ងៃ (៥៥២ ម៉ោង​)​ ​​និង​អាច​និយាយ​បាន​ចំនួន ២៣,៩​ ម៉ោង។ ​អាច​បើក​វីឌីអូ​ បាន​ចំនួន ៦,៨ ម៉ោង និង ​ចាក់​ចម្រៀង​បាន​ចំនួន ៩០ ម៉ោង ​។ សូម​បញ្ជាក់​ថា ទូរស័ព្ទ​ទំនើប Nokia Lumia 625 នឹង​ត្រូវ​​ចេញ​លក់​​នៅ​លើ​ទីផ្សារ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​កញ្ញា ជា​មួយ​តម្លៃ​ប្រហែល 220 Euros ឬ $290.82 ដែល​នេះ​គឺ​ជា​តម្លៃ​មិន​ទាន់​គិត​ពន្ធ ៕

Nokia Lumia 625​ នឹង​បំពាក់​ដោយ​អេក្រង់ 4.7-inch

ទូរស័ព្ទ​ទំនើប​​​ដំណើរការ​ដោយ Windows Phone ​ជំនាន់​ក្រោយ​​ដែល​ជា​​ស្រឡាយ​ទូរស័ព្ទ Nokia នឹង​​ត្រូវ​បំពាក់​ដោយ​អេក្រង់​ធំ​ជាង​​​ស៊េរី Lumia បច្ចុប្បន្ន​ ។ ទូរស័ព្ទ​ស៊េរី Lumia របស់​ក្រុមហ៊ុន Nokia មិន​ទាន់​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ធំ​នៅ​ឡើយ​ទេ ​​​ហើយ​អេក្រង់​ដែល​ធំ​បង្អស់​របស់​ស៊េរី​ទូរស័ព្ទ​នេះ​ គឺ​មាន​ទំហំ​ត្រឹម​តែ 4.5-inch ប៉ុណ្ណោះ សូម្បី​តែ​ទូរស័ព្ទ Lumia 1020 ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​​​នេះ​ក៏​​ត្រូវ​បាន​បំពាក់​ដោយ​​​អេក្រង់​ទំហំ 4.5-inch ផង​ដែរ​ ។
Lumia 625 ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន​ Nokia ដែល​ដំណើរការ​ដោយ​ Windows Phone ​​​និង​មាន​​បំពាក់​ដោយ​អេក្រង់​ទំហំ​ 4.7-inch ។ ​បើ​តាម​ប្រភព Cnet បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ Lumia 625 ត្រូវ​បាន​ឆ្លង​ផុត​ពី​គណៈកម្មការ​ FCC ​រួច​​ហើយ​កាល​ពី​ខែ​មុន​ ។ ​​​ដោយ​ឡែក​គេ​រំពឹង​ថា ទូរស័ព្ទ​នេះ​នឹង​ត្រូវ​ប្រកាស​ចេញ​​នៅ​ក្នុង​ប្រទេស​ចិន​នា ​ចុង​ខែ​នេះ​ហើយ​ ជា​មួយ​តម្លៃ​ប្រហែល 1,999 yuans ឬ ប្រហែល $325 ។
លក្ខណសម្បត្តិ​របស់ Lumia 625 ៖
  • អេក្រង់​ទំហំ 4.7-inch SuperSensitive LCD
  • កម្រិត​ភាព​ច្បាស់ 800×480 pixels
  • កាមេរ៉ា 5MP
  • CPU dual-core 1.2GHz Snapdragon S4
  • RAM 512MB
  • បំពាក់ 3G, 4G LET
​សូម​បញ្ជាក់​​ថា កាល​ពី​​ខែ​ឧសភា​ យើង​​ក៏​ធ្លាប់​​​ទទួល​​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ពី​ទូរស័ព្ទ Lumia 625 ​នេះ​​ផង​ដែរ​​ ​ដែល​កាល​នោះ​ទូរស័ព្ទ​នេះ ត្រូវ​បាន​​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា​ Nokia Max 4.7-inch ជា​ទូរស័ព្ទ​ LTE មាន​តម្លៃ​ទាប​​ ។ យ៉ាង​ណា​មិញ​​​ជា​មួយ​នឹង​អេក្រង់​ដែល​មាន​ទំហំ​​ធំជាង​មុន តើ​ក្រុមហ៊ុន​ពិត​ជា​ចេញ​លក់​នៅ​ក្នុង​តម្លៃ​ដូច​មាន​បញ្ជាក់​ខាង​លើ​ ឬ​ទេ​ ? ស្រប​​ដែល​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​គេ​រាយការណ៍​ថា ​មាន​បំពាក់​កាមេរ៉ា​ទំហំ​ត្រឹម​តែ 5MP និង​ មាន​​​ RAM 512 ៕

Microsoft ក៏មាន Smartwatch ដែរ

ក្រុមហ៊ុន Microsoft បានសំងំផលិត នាឡិកាឆ្លាតវៃ (Smartwatch) ជាងមួយឆ្នាំមកហើយ ប៉ុន្តែត្រូវបានពន្យារ ពេលក្នុងការបង្ហាញ ព្រោះថាត្រូវសាកល្បង លើបច្ចេកវិទ្យាមួយ ចំនួនទៀត ដើម្បីប្រើជាមួយ Surface tablet។
ប្រភពព័ត៌មាន Among Tech បានចុះផ្សាយថា តាមពិតទៅក្រុមហ៊ុន Microsoft បានលួចសំងំផលិត នាឡិកាឆ្លាតវៃ ជាងមួយឆ្នាំមកហើយ ដោយតាមគម្រោងត្រូវ បង្ហាញខ្លួននៅក្នុងឆ្នាំនេះ ប៉ុន្តែដោយសារតែមាន បញ្ហាមួយចំនួននៅ ពេលប្រើវាជាមួយនឹង Surface tablet ទើបត្រូវពន្យារពេល។
សារព័ត៌មាន The Verge បានចុះផ្សាយថា នាឡិកាឆ្លាតវៃរបស់ Microsoft នេះប្រើប្រាស់នូវ ប្រព័ន្ធដំណើរការ Windows 8 ដែលភ្ជាប់មក ជាមួយនូវមេម៉ូរ៉ីទំហំ 6GB មានកម្មវិធី SkyDrive និងអាចប្រើប្រព័ន្ធ LTE បាន៕

Nokia Lumia 520 ជួយបង្កើន ទីផ្សារអាមេរិច




Windows Blue Public Preview ​នឹង​មក​ដល់​នៅ​ចុង​ខែ​មិថុនា


សម្រាប់​លោក​អ្នក​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ប្រើ​រួច​មក​ហើយ​នូវ​ Windows 8 ​ដែល​យើង​ទទួល​ស្គាល់​ថា​មាន​លក្ខណ​ពិសេស​ជាច្រើន​សម្រាប់​ការ​ប្រើប្រាស់។​ នៅ​ពេល​នេះ​ក្រុមហ៊ុន​ Microsoft ដែល​ជា​ក្រុមហ៊ុន​យក្ស​មួយ​ខាង​ផ្នែក​ Software ​បាន​ត្រៀម​នូវ​ Windows ជំនាន់​ថ្មី​មួយ​ទៀត​គឺ​ Windows Blue ឬ Windows 8.1 ដែល​នឹង​អាច​បង្ហាញ​ខ្លួន​ឡើង​នៅ​ចុង​ឆ្នាំ​ដ៏​ខ្លី​ខាង​មុខ​នេះ។

នៅ​ពេល​នេះ​ផង​ដែរ​ Microsoft ​បាន​បញ្ជាក់​នូវ​ដំណឹង​ល្អ​មក​ថា​ ក្រុមហ៊ុន​នឹង​បញ្ចេញ​នូវ​ Windows Blue Public Preview ​នៅ​ចុង​ខែ​មិថុនា​ ខាង​មុខ​នេះ​ដើម្បី​ធ្វើការ​សាកល្បង​ជាមុន។​ ដូច្នេះ​យើង​សង្ឃឹម​ថា​នឹង​អាច​ដឹង​ពី​លក្ខណ​ពិសេស​របស់​ Windows Blue ​នា​ពេល​ឆាប់ៗ​នេះ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ មក​ដល់​ត្រឹម​ខែ​មេសា​នេះ Microsoft ​បាន​ប្រកាស​ពី​តួលេខ​នៃ​ការ​លក់​ Windows 8 ដែល​មាន​កម្មសិទ្ធិ​បញ្ញា (License) របស់​ខ្លួន​ថា​បាន​ចំនួន ១០០លាន licenses ហើយ៕

របក​គំហើញ​ផ្ទាល់​ភ្នែក​ថ្មីៗ​ទាំង៥ នៃ​វីនដូវ ៨

ក្រុមហ៊ុនបច្ចេកវិទ្យាកំព្យូទ័ររបស់អាមេរិក មីក្រូសូហ្វ៍ បានចេញផ្សាយជាផ្លូវការ កាលពីថ្ងៃសុក្រទី២៦ខែតុលា នូវ វីនដូវ ៨ ប្រព័ន្ធមេដែលមាស៊ីនកំព្យូទ័រក្នុងពិភពលោក ត្រូវដំណើរជាមួយ។ ប្រព័ន្ធបាននាំមកជាមួយ នូវដំណើរការថ្មីៗ ជាច្រើន ហើយមានរចនារូបរាង ខុសប្លែកពីវីនដូវ ចេញមុនៗសឹងតែទាំងស្រុង។ តើសំរាប់លោកអ្នកដែលជាអ្នកប្រើប្រាស់វិញ អ្នកមានអារម្មណ៍សប្បាយ ជក់ចិត្តជាមួយនឹងប្រព័ន្ធមេនៃកំព្យូទ័រ ដែលចេញមកថ្មីនេះទេ? មនោរម្យព័ងអាំងហ្វូ សូមជំរាប ជូនពីរបកគំហើញថ្មីៗទាំងនោះ។

ទំព័រដំបូងរបស់ វីនដូវ ៨។
ការបង្ហាញរូងរាងថ្មីដ៏ស្អាតមួយ
វាជាការវិវត្តថ្មី យ៉ាងច្បាស់ក្រឡែត នៃការងាររបស់ក្រុមហ៊ុនមីក្រូសូហ្វ៍ ដោយគេគ្រាន់តែក្រឡេកមើល ទំព័រមុខរបស់​ប្រព័ន្ធ​មេនេះ គេនឹងដឹងភ្លាម។ ទំព័រមុខនេះ មានឈ្មោះហៅថា មេត្រូ (Metro) ដែលមានបញ្ជាក់មកជាមួយ ទាំងគុណភាព ភាពមិនប្រទាំងប្រទើស ភាពទាន់សម័យ និងទាំងភាពរហ័សរហួនរបស់ដំណើរការទូទៅ។ មានលក្ខណៈជា​ប្រអប់​ជ្រុងៗ​ជាច្រើន តែគេអាចប្រមូលផ្ដុំគ្នាបានទៅតាមចិត្តចង់ ដូចជាប្រព័ន្ធទូរសារ ប្រព័ន្ធសង្គម ។ល។ ដែល​ទាំងអស់​នេះ វាមានដំណើរការផ្ទាល់មួយ ដើម្បីអោយអ្នកប្រើប្រាស់ដឹងភ្លាមៗ ពីរាលបន្លាស់ប្ដូរទាំងឡាយ។
ប្រព័ន្ធមេ ដែលផ្អៀងទៅរក បច្ចេកវិទ្យាប៉ះបញ្ជា (Touchscreen)
ប្រសិនបើមីក្រូសូហ្វ៍ បានធ្វើឡើងវិញទាំងអស់ ពីរូបរាងថ្មីមួយនោះ គឺដោយសារតែបំណងធំបំផុតរបស់ខ្លួន ក្នុងការដាក់​អោយមានជាធម្មតា នូវដំណើរការ «ប៉ះបញ្ជា» ផ្ទាល់នៅលើកញ្ចក់ ជាមួយតែនឹងម្រាមដៃមួយប៉ុណ្ណោះ។ ជាមួយនឹង​បច្ចេកវិទ្យានេះ អ្នកប្រើប្រាស់ទាំងឡាយ សឹងតែនឹងលែងប្រើ កូនកណ្ដុរ ដើម្បីចុចលើកម្មវិធី បើក បិទ ឬចាប់ទាញអ្វី​នៅលើអេក្រង់ទៀតហើយ តែដំណើរការទាំងនេះ នឹងធ្វើបានជាមួយនឹងម្រាមដៃមួយប៉ុណ្ណោះ។
តែទោះជាយ៉ាងណាក៏ដោយ ក៏ក្ដាវាយអក្សរ និងកូនកណ្ដុរ នៅតែមិនអាចខ្វះបាននៅឡើយ សំរាប់កម្មវិធីជាច្រើន ជា​ពិសេសអ្នកដែលមានទំលាប់បែបនេះរួចមកហើយ។ តែអ្វីដែលមីក្រូសូហ្វ៍ចង់ធ្វើ គឺដាក់វីនដូន ៨ ជាប្រព័ន្ធមេដែល​អាច​ប្រើបានជាមួយនឹងក្ដាបញ្ជា នៅពេលអនាគត។ តែសម្រាប់ក្ដាវាយអក្សរ និងកូនកណ្ដុរ ដែលមានវ័យចំណាស់ចាស់ជ្រុល មិនប្រាកដថានឹងមានដំណើរការល្អជាមួយវីនដូន ៨ នេះទៀតឬយ៉ាងណានោះទេ។
ទំព័រ «ការិយាល័យ» នៅតែមាន តែមិនដូចមុនទេ
ដោយសារតែមីក្រូសូហ្វ៍ ចង់អោយតម្លៃទៅលើរូបរាង នៃទំព័រដំបូងខ្លាំងជាងយ៉ាងដូច្នេះហើយ ទើបគេមិនបានឃើញ ទំព័រ«ការិយាល័យ»​ ចេញមកដូចមុនទេ។ តែមីក្រូសូហ្វ៍ មិនទាន់បោះបង់វាចោលនៅឡើយ ប៉ុន្តែត្រូវចុចចូលទៅរក ទំព័រ​«ការិយាល័យ»នេះ ដោយវាចេញមកជាមួយ នឹងការបន្លាស់ប្ដូរខ្លះៗ។ បង្អួចនៃរាល់កម្មវិធី មានលក្ខណៈត្រឹមត្រូវ​ជាង​វិនដូន ៧ ដោយទំនងជាមីក្រូសូហ្វ៍បានលប់ចោលនូវ «ការធ្វើអោយថ្លា» ដែលបានពន្លេចរួបភាពពីក្រោយ ជាស្រមោលៗ។
មីក្រូសូហ្វ៍ បង្កើតអោយមាន ជា«ហាងកម្មវិធី» របស់ខ្លួន
ជារបកគំហើញថ្មីមួយទៀត ដែលមីក្រូសូហ្វ៍ចង់អោយ របៀបមួយនៃការធ្វើពាណិជ្ជកម្ម មានដំណើរការ ដូចដែលអ័បផល ធ្លាប់បានធ្វើរួចមកហើយ ក្នុងហាងកម្មវិធីរបស់ខ្លួនដែរ។​ មិក្រូសូហ្វ៍ នឹងដកយកប្រាក់កំរៃខ្លះដែលជាភាគរយ ចេញពីការ​លក់​ដាច់ នូវកម្មវិធីណាមួយ។ ជាការផ្លាស់ប្ដូមួយ មានលក្ខណៈស៊ីជំរៅ នៅក្នុងប្រវត្តិម៉ាស៊ីនកំព្យូទ័រ ប៉េស្សេ។
ពង្រឹក សេវាបង្ហោះឯកសារទៅលើមេឃ (Cloud)
មីក្រូសូហ្វ៍ មិនដែលបានសម្លឹងមើលខ្លាំង ទៅលើសេវាកម្មនេះទេ។ តែសេវាកម្មក្នុង វីនដូន ៨នេះ វាបានពង្រឹកមន្ថែមទៀត នូវប្រព័ន្ធនៃការប្រើប្រាស់ តាមបែបជីវសាស្រ្ត របស់បណ្ដាកំព្យូទ័រ ប៉េស្សេ ក្ដាបញ្ជា និងទូរស័ព្ទទំនើបនានា។ ជាមួយ​នឹង​កម្មវិធី ស្កាយដ្រាយ (Skydriv) វាពិតណាស់ហើយ ថាគេនឹងអាចដាក់បន្ថែមទៅកាន់ សេវាកម្មនេះ នូវគ្រប់ពត៌មាន ឯកសារ​នានា និងគ្រប់រូបធាតុ ដែលអ្នកប្រើប្រាស់ចង់ផ្ទុក និងចែករំលែក។ យុទ្ធសាស្ត្រអស់ទាំងនេះ នឹងមាននៅក្នុង​កម្មវីធី «អ័រហ្វីស ២០១៣ (Office 2013)» ចេញផ្សាយក្នុងពេលដ៏ខ្លីខាងមុខ ហើយយើងទាំងអស់គ្នា នឹងធ្វើការក្នុងពេល​តែមួយ រួចថតចម្លងឯកសារទាំងអស់នោះ នៅក្នុង ស្កាយដ្រាយ (Skydriv)៕

ប្រព័ន្ធមេ«វីនដូវ៨»លក់​មិន​សូវ​ដាច់៖ មីក្រូសូហ្វ៍​ចោទ​អ្នក​ផលិត​ម៉ាស៊ីន

លទ្ធផលប្រចាំត្រីមាស របស់ក្រុមហ៊ុនមីក្រូសូហ្វ៍ បានបង្ហាញអោយឃើញពីភាពស្មើចុងស្មើដើម ខណៈពេលក្រុមហ៊ុន​នេះបានបញ្ចេញ «កម្មវិធីប្រព័ន្ធមេ វីនដូវ៨» មកលក់តាំងពីខែតុលា ចុងឆ្នាំ កន្លងទៅ។ ប្រព័ន្ធមេនៃវិស័យពត៌មានវិទ្យា ដែលនរណាៗក៏ស្គាល់ដែរនេះ បែរជាទទួល ស្គាល់ នូវភាពបរាជ័យ ជាងពេលណាៗទាំងអស់ ដោយបានលក់ដាច់នូវ សាលាកប័ត្របញ្ញានៃប្រព័ន្ធថ្មី នេះ បានត្រឹមតែ៦០លានតែប៉ុណ្ណោះ នៅក្នុងពិភពលោក។

ម៉ាស៊ីនដែលជាកំព្យូទ័រ និងជាក្ដាបញ្ជាផង របស់ក្រុមហ៊ុនសូនីជប៉ុន។គេគួរតែដឹងថា អតិថិជនក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនជាមានជម្រើសច្រើនឡើយ នៅពេលគេនិយាយពី«ប្រព័ន្ធមេ វីនដូវ៧ (Windows7)» កន្លងមក។ ដូច្នេះវាអាចជាមូលហេតុមួយ ដែលធ្វើអោយ ចំណាប់អារម្មណ៍ របស់អ្នក ប្រើ ប្រាស់​ទាំងនោះមានការធ្លាក់ចុះ នូវបំណង ដែលចង់ ងាកមកភ្លក្ស ប្រព័ន្ធថ្មីនេះ។ រីឯការ ផ្សាយពាណិជ្ជកម្ម យ៉ាងសន្ធឹកសន្ធាប់ របស់ក្រុមហ៊ុនមីក្រូសូហ្វ៍ (Microsoft) វិញ ក៏មិនបាន ជាធ្វើ អោយ មានការប្រែប្រួលអ្វីខ្លាំងក្លានោះដែរ។ទស្សនាវដ្ដី ឌឺរ៉ឺហ្សីស្ទើរ (The Register) របស់អង់គ្លេស បានបង្ហើបថា មីក្រូសូហ្វ៍ មិនញញើតញញើមនឹងរិះគន់ ពួកអ្នក​ផលិតម៉ាស៊ីន (PC) ដែលដើរជាមួយ «វីនដូវ» នោះឡើយ ព្រោះពួកគេបានធ្វើអោយមាន «ភាពយឺតយ៉ាវជ្រុល» ក្នុង​ដំណើរការផលិត ឧបករណ៍ អោយបានត្រឹមត្រូវតាមកាលកំណត់។ «មីក្រូសូហ្វ៍ ក្ដៅក្រហាយខ្លាំង ទល់នឹងក្រុមហ៊ុន​អ្នកផលិតម៉ាស៊ីនទាំងនោះ ដែលមិនបានអភិវឌ្ឍន៍អោយគ្រប់គ្រាន់ នូវផលិតផល ដែលប៉ះបញ្ជា តាម អេក្រង់បាន» នេះ​ជាការអោយដឹងរបស់ប្រភពមួយ ស្និតនឹងសំនុំរឿង បញ្ជាក់ឡើងវិញ ដោយ ទស្សនាវដ្ដីអង់គ្លេស។
               នៅប្រទេសបារាំង បើទោះជាមើលពីក្រៅ និងជាផ្លូវការ មានការឯកភាពគ្នារវាង ពួកអ្នក ផលិតម៉ាស៊ីន និងម្ចាស់ប្រព័ន្ធមេ​នោះក៏ដោយ តែភាសានៅខាងក្រោយឆាក ក៏បានធ្លាយ ចេញ អោយ ដឹង នូវរឿងដែលនឹកស្មានមិនដល់ដែរ។ ទស្សនាវដ្ដី ឡឺព័ង (Le Point) បានស្រង់សម្ដី របស់មន្ត្រីអ្នកធ្វើការក្នុង ក្រុមហ៊ុនមីក្រូសូហ្វ៍ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដែលបាន​និយាយ រិះគន់ខ្លាំងៗ និងប្រហាក់ប្រហែលគ្នានេះ។ អ្នកទាំងនោះ បានបន្ថែមថា ជាពិសេស ទៅ ទៀត នោះ គឺពួកអ្នកផលិត​ម៉ាស៊ីនទាំងអស់នេះ ត្រូវបានមីក្រូសូហ្វ៍ ចង្អុលប្រាប់ពីរបៀបរបបជាច្រើន យ៉ាង ច្បាស់ លាស់ តាំងពីដើមឆ្នាំ២០១២មក ដើម្បីត្រៀមបម្រុង នូវរាល់ផលិតផល ដែលនឹងត្រូវមាន ដំណើរការជាមួយ វីនដូវ ៨។
យុទ្ធនាការថ្មី នៅថ្ងៃទី៩កុម្ភះ
កង្វះកំព្យូទ័រដែលមានបច្ចេកវិទ្យា «ប៉ះបញ្ជាលើអេក្រង់» ជាបញ្ហាដ៏សំខាន់ជាងគេ ក្នុងពេលនេះ ព្រោះថា «កម្មវិធីថ្មី នៃ​ប្រព័ន្ធមេ វីនដូវ៨» ត្រូវបានបង្កើតឡើង ដើម្បីដើរជាមួយ«ចង្អុលដៃ» តែមិនមែន ជាមួយ កណ្ដុរនិងក្ដាវាយអក្សរនោះទេ។ តែគេបានទាយដឹងមុនរួចហើយ ថាម៉ាស៊ីន ដែលនឹងប្រើបច្ចេកវិទ្យាថ្មី នឹងមិនទាន់ត្រៀមខ្លួនហើយគ្រប់គ្រាន់ទាន់ពេល សម្រាប់តម្រូវ ការនៃ ប្រព័ន្ធកម្មវិធីថ្មី របស់មីក្រូសូហ្វ៍នោះឡើយ។តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រព័ន្ទកំព្យូទ័រ ឬប្រព័ន្ធ ក្តាបញ្ជា ជាច្រើនបានដាក់ចេញលក់ជាបណ្ដើរ នៅតាមទីផ្សារ ដែលបង្ហាញពីភាពខំប្រឹងស្វះស្វែង នៃក្រុមហ៊ុនផលិតម៉ាស៊ីន PC ជាច្រើននោះ។ នៅថ្ងៃទី៩ខែកុម្ភះខាងមុខ មីក្រូសូហ្វ៍​ខ្លួនឯង ក៏នឹង ដាក់មកលក់ក្នុងទីផ្សារដែរ នូវផលិតផលក្ដាបញ្ជាថ្មី «ស៊ៀហ្វេស ប្រូ (Surface Pro)» ដែលមើលទៅ ផលិតផលនេះទំនងជាអាចជួយជម្រុញបន្ថែមទៀត នូវយុទ្ធនាការទីផ្សាររបស់មីក្រូសូហ្វ៍ ក៏ដូចជា ជួយដាស់អោយ​អ្នក​ផលិតម៉ាស៊ីន ងើបពីការរវើរវាយនោះផងដែរ៕