Showing posts with label Tech News. Show all posts
Showing posts with label Tech News. Show all posts

ប្រែក្លាយព្រះចន្ទ ឱ្យទៅជាប្រព័ន្ធ Wi Fi ល្បឿនលឿន

ជាលើកដំបូង ក្រុមអ្នកវិទ្យាសាស្ដ្រ បានបង្ហាញភ័ស្ដុតាងអំពីសមត្ថភាពនៃការបញ្ជូនរលកសញ្ញា
អ៊ីនធឺរណិតគ្មានខ្សែ ក្នុងរយៈចម្ងាយ ២៣៨.៩០០ mile ប្រវែងប្រហាក់ប្រហែលនឹងចម្ងាយពីផែន
ដី ទៅព្រះចន្ទ។
ការពិសោធ ត្រូវបានបញ្ជាក់បង្ហាញដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Massa
chusetts (MIT) និង NASA។ ដើម្បីបង្កើតបានអ៊ីនធឺរណិត Broadband នៅលើព្រះចន្ទ អ្នកវិទ្យា
សាស្ដ្រ បានប្រើប្រាស់កែវយឹតចំនួន ៤ ដែលដាក់នៅ New Mexico ដើម្បីបញ្ជូនទិន្នន័យឡើង
ទៅលើកាន់ផ្កាយរណប់មួយ ដែលកំពុងហោះជុំវិញព្រះចន្ទ។ បណ្ដាកែវយឹតដែលមានអង្កតផ្ចិត
៦អ៊ិន្ឈ៍ អនុញ្ញាតឱ្យបញ្ជូនព័ត៌មានតាមរយៈឧបករណ៍ laser ។
ដោយសារតែបរិយាកាសរបស់យើង មានលក្ខណៈកាច់កោងនូវរលកសញ្ញាដែលបញ្ជូនទៅកាន់
ព្រះចន្ទ ដូច្នេះ កែវយឹតចំនួន ៤ នេះ នឹងបញ្ជូនរលកសញ្ញាពន្លឺ តាមរយៈខ្សែបរិយាកាសផ្សេងៗ
គ្នា ចំនួន ៤ ក្នុងនោះ ខ្សែបរិយាកាសនិមួយៗនឹងទទួលឥទ្ធិពលអំពីកម្រិតកោងផ្សេងគ្នារបស់
ស្រទាប់បរិយាកាស។ យោងតាមការគន់គូរ អាត្រាត្រឹមត្រូវបំផុតនោះគឺថា នឹងមានយ៉ាងតិច មួយ
រលកសញ្ញា laser អាចនឹងទៅដល់ប្រព័ន្ធទទួលរលកសញ្ញា និងបង្កើតបានជាតំណភ្ជាប់ជាមួយ
ព្រះចន្ទ។
យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ នៅពេលប្រព័ន្ធ WiFi ត្រូវបានបង្កើតនៅលើព្រះចន្ទ អ្នកប្រើប្រាស់
នឹងអាច upload ទិន្នន័យឡើងព្រះចន្ទ ក្នុងល្បឿន 19.44mb/s និង download ក្នុងល្បឿន 622mb/s
គឺលឿនជាង ៤០០០ ដង ធៀបនឹងរលកវិទ្យុ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Whatmobile

Thermal Touch ប្រែក្លាយអ្វីៗ ឱ្យទៅជាអេក្រង់ថាច់ស្គ្រីន (វីដេអូ)

បច្ចេកវិទ្យារបស់អនាគត នឹងធ្វើឱ្យមានការប្ដូរផ្លាស់ទាំងស្រុង នូវវិធីដែលមនុស្សធ្វើអន្ដរកម្ម
ជាមួយនឹងបរិស្ថានខាងក្រៅ។
ក្រុមហ៊ុន Metaio កំពុងអភិវឌ្ឍបច្ចេកវិទ្យាមួយ ថ្មីស្រឡាង មានឈ្មោះថា Thermal Touch
ដែលជាបច្ចេកវិទ្យាតភ្ជាប់កាមេរ៉ា អ៊ិនហ្វ្រែរ (infrared camera) និង សេនសឺរពន្លឺ (light sensor)
ធ្វើឱ្យរាល់វត្ថុដែលអ្នកប៉ះ សុទ្ធតែក្លាយជាអេក្រង់ថាច់ស្គ្រីន។ បច្ចេកវិទ្យានេះ ពិតជាអាចបំពាក់
លើស្មាតហ្វូន និងឧបករណ៍ពាក់ បំណងផ្លាស់ប្ដូរវិធីសាស្ដ្របញ្ជា និងធ្វើអន្ដរកម្ម។
ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យានេះ ជឿថា កាមេរ៉ា អ៊ិនហ្វ្រែរ នឹងក្លាយជាកត្តាមួយដ៏សំខាន់សម្រាប់
ឧបករណ៍បច្ចេកវិទ្យា នាពេលអនាគត។ ជំនួសឱ្យការបញ្ជាដោយប្រើគ្រាប់ចុច និងអេក្រង់ថាច់
ស្គ្រីន បច្ចេកវិទ្យា Thermal Touch នឹងអាចបញ្ជាតាមរយៈផ្ទៃរាបនៃរបស់របរទាំងឡាយ នៅនៅ
ជុំវិញ ជាមួយនឹងអេក្រង់ថាច់ស្រ្គីនកំដៅស្រមោល។

ម៉ូដែលគំរូសាកល្បង នៃបច្ចេកវិទ្យា Thermal Touch ត្រូវបានបំពាក់ក្នុងកុំព្យូទ័រថេប្លេតមួយគ្រឿង
រួមមាន កាមេរ៉ាអ៊ិនហ្វ្រែរ និងសេនសឺរពន្លែ។ ឧបករណ៍នេះ ចម្លងទុកនូវកំដៅរបស់ម្រាមដៃរបស់
អ្នកបញ្ជា នៅពេលប៉ះទៅលើវត្ថុអ្វីមួយ។ ក្រោយមក ឧបករណ៍នេះ នឹងបញ្ចាំងពន្លឺទៅលើវត្ថុ
ទាំងនោះ ដែលជួយឱ្យអ្នកមើលឃើញនូវបណ្ដារូបភាព។
បច្ចេក​វិទ្យា Thermal Touch នៅក្នុងការជាក់ស្ដែង គឺមានវិសាលភាពធំទូលាយ ឧទាហរណ៍ដូច
នៅពេលអ្នកដើរផ្សារ អ្នកគ្រាន់តែប៉ះទៅលើផលិតផលណាមួយ ភ្លាមនោះ ព័ត៌មានស្ដីអំពី​តម្លៃ
របស់វា នឹងបង្ហាញខ្លួន។ នៅពេលអនាគត អ្នកប្រហែលជាលែងត្រូវការកាន់ទូរស័ព្ទទៅតាមខ្លួន
ទៀតនោះទេ ដោយសារថា ការងារមួយចំនួនធំ ដូចជា អ៊ីមេល វាយអត្ថបទ ឬមួយចូលទៅកាន់
គេហទំព័រ សុទ្ធតែត្រូវបានធ្វើឡើង នៅគ្រប់ទិសទី គ្រប់ពេលវេលា ដោយប្រើ Thermal Touch ។
មុខងារដ៏អស្ចារ្យមួយទៀត របស់ Thermal Touch គឺសមត្ថភាពដឹងបានអំពី ថា តើវាត្រូវបានម្រាម
ដៃពិតមកប៉ះបញ្ជា ឬគ្រាន់តែត្រូវបានដាក់ពីលើវា ដោយយោងទៅលើការផ្លាស់ប្ដូរកំដៅ នៅ
ពេលមានការប៉ហពាល់ទៅលើវត្ថុអ្វីមួយ។
បច្ចេកវិទ្យា Thermal Touch បច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បង ហើយវានឹងត្រូវ
ការពេលជាច្រើនឆ្នាំទៀត ដើម្បីសម្រេចបានជាស្ថាពរ ដើម្បីដាក់ឱ្យប្រើប្រាស់ទូលំទូលាយ។
ក្រុមហ៊ុន Metaio ឱ្យដឹងថា ពួកគេធ្វើការឧទ្ទេសនាមម៉ូដែលគំរូសាកល្បងនៃបច្ចេកវិទ្យា Thermal
Touch នេះ នៅថ្ងៃទី ២៧ ដល់ ២៩ឧសភា ក្នុងព្រឹត្ដិការណ៍ពិពរណ៍ World Expo នៅ California
សហរដ្ឋអាមេរិក។

USB ដ៏អស្ចារ្យ អាចប្រើកូពីឯកសារផង ប្រើជួយដំឡើង អង្គចងចាំដល់ iPhone, iPad ផង ក្នុងឧបករណ៍តែមួយ

តើអ្នកចង់បន្ថែម អង្គចងចាំដល់ iPhone, iPad ដែរឬទេ? តើអ្នកចង់ copy file ពី PC ចូលទៅក្នុង iPhone, iPad ដោយមិនចាំយកមកជាមួយនូវខ្សែភ្ជាប់ Lightning និងដំឡើងកម្មវិធីសម្រាប់ភ្ជាប់ ដែរឬទេ? iStick អាចជួយអ្នក បំពេញនូវតម្រូវការទាំងនេះ បានយ៉ាងងាយស្រួល។
គុណសម្បត្តិលេចធ្លោបំផុតរបស់ iStick គឺសមត្ថភាពបន្ថែមអង្គចងចាំដល់បណ្តាឧបករណ៍ iOS។ អ្នកគ្រាន់តែដោត USB នេះចូលក្នុងកុំព្យូទ័រ Copy File ចូលក្នុង iStick ហើយភ្ជាប់ (Connect) iStick ជាមួយ iPhone ជាការស្រេច។ អ្នកក៏អាចធ្វើការ Copy បានយ៉ាងរហ័ស រាល់បណ្តា File ពីម៉ាស៊ីន PC ចូលទៅ iPhone ឬ iPad តាមរយះ iStick បានផងដែរ។ ជាមួយនឹងការធ្វើដូចនេះ អ្នកមិន ចាំបាច់ ធ្វើការដំឡើងកម្មវិធី iTunes មិនចាំបាច់យកតាមនូវខ្សែភ្ជាប់ Lightning ហើយក៏មិនចាំបាច់ ធ្វើការ កូពីចម្លងឯកសារ ដែលប្រើប្រាស់ពេលវេលាច្រើន ដូចមុនទៀត ផងដែរ។
Sản phẩm độc đáo này đã đạt mức gây vốn 600.000 USD chỉ trong vòng 4 ngày sau khi ra mắt và chắc chắn sẽ đến tay người dùng trong năm nay.
ក្រៅពីនេះ iStick នឹងជួយអ្នក ឲ្យមានភាពងាយស្រួលក្នុងការដកបទពិសោធន៍ ទស្សនារឿងនៅលើ iPhone ដោយផ្អែកលើសមត្ថភាព ផ្គត់ផ្គង់ទាំងអស់ នូវទម្រង់ File វីដេអូ ដែលនិយមប្រើប្រាស់ ដូចជា MP4, MKV, AVI, MOV និង 3GP។ គុណវិបត្តិធំបំផុតរបស់ឧបករណ៍ iStick គឺស្ថិតនៅត្រង់ តំលៃខ្ពស់គួរសម គឺចាប់ពី ១២៩ ដុល្លារ សម្រាប់ម៉ូដែល 8GB រហូតដល់តំលៃ ៤០០ ដុល្លារ សម្រាប់ ម៉ូដែលទំហំ 128GB៕

ប្រែសម្រួល៖ សិលា
ប្រភព៖ BGR & vreview

Samsung បង្ហាញខ្លួនជាផ្លូវការ Tablet Galaxy Tab 4 ប្រើ Android 4.4

បន្ទាប់ពីលេចចេញនូវព័ត៌មានចចាមអារាមមួយចំនួនមក ថ្ងៃនេះ Samsung ស្រាប់តែបង្ហាញណែនាំ ជាផ្លូវការនូវបណ្តាស៊េរី Tablet Galaxy Tab 4 រួមមាន Tab 4 7.0, Tab 4 8.0 និង Tab 4 10.1។ ផលិតផលទាំងបីម៉ូដែលនេះ មានលក្ខណៈសម្បត្តិមធ្យម ជាមួយអេក្រង់ LCD ប្រភេទ WXVGA, CPU Quad Core, RAM 1.5 GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។
Galaxy Tab 4 7.0, Tab 4 8.0 និង Tab 4 10.1 មានលក្ខណៈសម្បត្តិស្រដៀងគ្នាច្រើន។ ជាក់ស្តែង បណ្តា Tablet ថ្មីរបស់ Samsung សុទ្ធតែមានអេក្រង់ LCD រីសូលុយហ្សិន 1280 x 800 pixel 16:10, បំពាក់នូវ CPU Quad Core 1.2 GHz, RAM 1.5 GB, មេម៉ូរីក្នុង 16 GB (Tab 4 7.0 មានបន្ថែមនូវ វើហ្សិន 8 GB) និងអាចដាក់ថែមមេម៉ូរីក្រៅ microSD។ Tab 4 ទាំងបីម៉ូដែលសុទ្ធតែបំពាក់នូវកាមេរ៉ា ក្រោយទំហំ 3 MP កាមេរ៉ាមុខ 1.3 MP និងប្រើ Android 4.4 KitKat។

Samsung មិនបានប្រាប់ឲ្យដឹងពីកំរិតតំលៃលក់នៃ Tab 4 ទាំងបីម៉ូដែលនេះទេ ប៉ុន្តែលទ្ធភាពច្រើន Galaxy Tab 4 នឹងមានតំលៃលក់ស្ថិតក្នុងកំរិតមួយសមរម្យ។ បើយោងតាមគេហទំព័រដើម របស់ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ បានចុះផ្សាយ Tab 4 ត្រូវបានដាក់លក់ជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ ស និងខ្មៅ ហើយនឹងចាប់ដាក់លក់នៅត្រីមាសទី២ ក្នុងឆ្នាំនេះ។
លក្ខណៈសម្បត្តិមូលដ្ឋាននៃ Galaxy Tab 4:
Samsung Galaxy Tab 4 7.0

Samsung Galaxy Tab 4 7.0
~ អេក្រង់ 7 inchកំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 8/16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 107.9 x 186.9 x 9 mm, ទម្ងន់ 276 g
~ ថ្ម Samsung មិនទាន់បង្ហើបឲ្យដឹងនៅឡើយ
Samsung Galaxy Tab 4 8.0

Samsung Galaxy Tab 4 8.0
~ អេក្រង់ 8 inch កំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 124.0 x 210.0 x 7.95 mm, ទម្ងន់ 320 g
~ ថ្ម 4450 mAh
Samsung Galaxy Tab 4 10.1

Samsung Galaxy Tab 4 10.1
~ អេក្រង់ 10.1 inch កំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 243.4 x 176.4 x 7.95 mm, ទម្ងន់ 487 g
~ ថ្ម 6800 mAh
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview & tinhte

LG G2 Mini នឹង​ត្រូវ​បញ្ចេញ​ទៅលើទីផ្សារ​ក្នុង​ខែមេសា

បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ GSMarena បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ LG នឹង​​ចាប់ផ្ដើម​ចេញ​លក់ជា​បន្តបន្ទាប់​នូវ​ទូរស័ព្ទទំនើប​ G2 Mini ទៅ​លើ​ទីផ្សារ​នានា​ជុំវិញ​ពិភពលោក​នៅ​ខែមេសា​ ខាង​មុខ​នេះ​ ។
ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​​របស់​ LG G2 Mini មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ​ 4.7-inch
  • កម្រិតភាពច្បាស់ 720 qHD
  • CPU 1.2GHz (Qualcomm Snapdragon 400)/ 1.7GHz (Nvidia Tegra 4i)
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីនទំហំ 8 GB (អាច​បន្ថែម​ microSD card 32)
  • កាមេរ៉ាមុខទំហំ 1.3 MP និង​កាមេរ៉ាក្រោយទំហំ 8 MP/ 13 MP
  • មាន​ម៉ូដែល​ស៊ីមមួយ​ និង​ស៊ីមពីរ
  • ដំណើរការ​ដោយ Android 4.4.2 KitKat
  • ថាមពលថ្ម 2,440mAh
LG G2 Mini
សូមទស្សនា​វីឌីអូ​ខាង​ក្រោម៖
សូម​បញ្ជាក់​ថា​ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​តម្លៃ​របស់​ LG G2 Mini មិន​ទាន់ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​តម្លៃ​នឹង​ខុសៗ​គ្នា​ទៅ​តាម​ទីផ្សារ​ នានា​ដូច​ជា​ អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន ជា​ដើម ។ ដូច្នេះ​សម្រាប់​ប្រិយមិត្ត​នៅកម្ពុជា​សូម​រង់ចាំ​សាកសួរ​តាម​ហាង​ ទូរស័ព្ទនានា​ក្នុង​រាជធានីភ្នំពេញ ៕
G2 miniG2 mini 002LG G2 Mini, G2 និង LG G Pro
G2 mini, G2 n G Pro
ប្រភព

ស្មាតហ្វូនចិន មានកាមេរ៉ាមុខ ១៣ megapixel សម្រាប់អ្នកចូលចិត្ត ថតរូបខ្លួនឯង

ZTE បង្កការភ្ញាក់ផ្អើល នៅពេលបញ្ចេញម៉ូដែលទូរស័ព្ទលំដាប់ខ្ពស់ ដោយមានរចនាសម្ព័ន្ធគ្រឿង
ម៉ាស៊ីនទំនើបៗ រួមនឹងកាមេរ៉ាមុខ ប្រភេទ “ខ្លាំង” សម្រាប់អ្នកចូលចិត្តថតរូបខ្លួនឯង។

Nubia X6 ជាប្រភេទ phablet ដែលមានអេក្រង់ Full HD 6,44 inch កម្រិត 344 pixel/ inch (ស្មើ
នឹង Sony Xperia Z Ultra) , ឈីប Snapdragon 801, RAM 3GB និងអង្គចងចាំក្នុងម៉ាស៊ីន 128GB។
 
ក្រៅពីនេះ ចំណុចសំខាន់របស់ Nubia X6 ក៏នៅមាន កាមេរ៉ាសេនសឺរខាងមុខ 13 megapixel និង
ឡែន f/2.2 ។ កាមេរ៉ាក្រោយ ក៏មានទំហំ 13 megapixel ប៉ុន្ដែ ប្រើឡែន f/2.0 អាចទប់ទល់នឹងភាព
ញ័រ និងមានភ្លើង flash ចំនួន ២។

ស្មាតហ្វូន របស់ ZTE នេះ មានកម្រាស់ 7,9 mm ហើយគែមអេក្រង់ ក៏ស្ដើង។ Nubia X6 ប្រើស៊ីម
២ និងត្រូវបានបំពាក់ឧបករណ៍តភ្ជាប់គ្រប់គ្រាន់ ដូចជា 3G, 4G/LTE, Wi-Fi ២បង់, Bluetooth 4.0,
NFC, USB 3.0 ។ល។ ស្មាតហ្វូននេះ មាន mic ដល់ទៅ ៣ ដើម្បីជួយកាត់បន្ថយសម្លេងរំខាន។
 
ចំណុចមួយផ្សេងទៀត ដែលគួរឱ្យចាប់អារម្មណ៍ នោះគឺ ថ្ម 4.250 mAh ។ Nubia X6 មានអង្គចង
ចាំទាបបំផុត គឺ 32 GB និងកំពុងត្រូវបានដាក់ឱ្យបញ្ជាទិញជាមុន នៅចិន ក្នុងតម្លៃ ៤៨៥ដុល្លារ
អាមេរិក។ ចំណែកកំណែក 64 GB មានតម្លៃ ៥៦៥ដុល្លារ និង កំណែ ១២៨ GB តម្លៃ ៦៤០ដុល្លារ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonedog