Showing posts with label Phone. Show all posts
Showing posts with label Phone. Show all posts

មាន​​​ត្រឹម​តែ​ ៩៩​ ដុល្លារ​អាច​ទិញ​ Smartphone Archos បាន​

Archos បាន​បញ្ចេញ​​Smartphone របស់​ខ្លួន​ម្ដង​ដល់​ទៅ​ពីរ​ម៉ូដែល​ព្រម​គ្នា​គឺ​ 45c និង​ 45b Platinum ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ធុន​មធ្យម ​និង​មាន​តម្លៃ​ធូរ​ថ្លៃ។

​Archos 45b Platinum បាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ MediaTek MT6582 SoC ​​និង​ដំណើរ​ការ​ដោយ​ CPU​ប្រភេទ​ quad-core ដែល​មាន​ទំហំ​ល្បឿន​ 1.3GHz។ ម៉ូដែល​នេះ​មាន​អេក្រង់​ទំហំ​ ៥​ អ៊ីញ​ ((960 x 540) ​​ប្រភេទ​ IPS Display ដែល​អាច​បង្ហាញ​រូបភាព ​និង​វីដេអូ​បាន​ច្បាស់​ល្អ​ក្នុង​កម្រិត​ 1080p។ ​កាមេរ៉ា​ក្រោយ​មាន​ទំហំ​ 8MP និង​មាន​អង្គ​ចងចាំ​ 4GB តែ​អាច​បន្ថែម​ Memory Card ពី​ក្រៅ​បាន។ Archos 45b Platinum​ មាន​កម្រិត​ថាមពល​ថ្ម 1900mAh។
Archos 45B
 ​Archos 45b Platinum
​ម៉ូដែល​ទី​២​គឺ​ Archos 45c Platinum ដែល​ដំណើរ​ការ​ជាមួយ​ CPU ​ប្រភេទ​ ​ quad-core មាន​ទំហំ​ល្បឿន​ 1.3GHz និង​បំពាក់​អេក្រង់​ទំហំ​ ៤,៥ អ៊ីញ​ (FWVGA IPS Display)។ ​វា​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ 5MP ​និង​មាន​សមត្ថភាព​បង្ហាញ​វីដេអូ​ក្នុង​កម្រិត​ 1080p។ Archos 45c Platinum​ មាន​អង្គ​ចងចាំ​ 4GB ហើយ​​មាន​​Card Slot សម្រាប់​បន្ថែម​ Memory Card ពី​ក្រៅ​ ព្រម​ទាំង​​មាន​កម្រិត​ថាមពល​ថ្ម​ 1700mAh។
 Archos 45c
 Archos 45c Platinum
​ម៉ូដែល​ទាំង​ពីរ​ខាង​លើ​នេះ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.4 KitKat ​ហើយ​ចាប់​ផ្ដើម​​ដាក់​លក់​​ពី​ពេល​នេះ​ត​ទៅ​ដោយ​ Archos 45b Platinum មាន​តម្លៃ​ ១៩៩ ដុល្លារ និង​ Archos 45c Platinum​ មាន​តម្លៃ​ ៩៩​ ដុល្លារ​តែ​ប៉ុណ្ណោះ៕


​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ
​ប្រភព៖​ gsmarena

Gigabyte ​ប្រកាស​ ​​Smartphone ​​ម្ដង​ ៤ ​ម៉ូដែល

ក្រុមហ៊ុន​ផលិត​សម្ភារៈ​បច្ចេកវិទ្យា​ដ៏​ធំ​នៅ​តៃវ៉ាន់ ​​Gigabyte បាន​ប្រកាស ​​​Smartphone ទាំង​បួន​ម៉ូដែល​ក្នុង​ពេល​តែ​មួយ​​គឺ​ត្រកូល​ GSmart ។ GSmart ទាំង​បួន​ម៉ូដែល​ជា​បច្ចេកវិទ្យា​ Smartphone​ ទំនើប​ចុង​ក្រោយ​គេ​រួម​មាន​ Roma R2 Plus Edition, GSmart Arty A3, GSmart Mika M2 និង​​GSmart Guru។​
​Smartphone របស់ Gigabyte​ នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ និង​គុណភាព​ល្អ​ដូចៗ​គ្នា​ ហើយ​មិន​តែ​ប៉ុណ្ណោះ​មាន​តម្លៃ​សមរម្យ​បើ​ធៀប​ទៅ​នឹង​ម៉ូដែល​ផ្សេងៗ​ទៀត។ ​កុំ​ឱ្យ​ខាត​ពេល​ Sabay សូម​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់​ម៉ូដែល​នីមួយៗ​ដូច​ខាង​ក្រោម​នេះ៖
១. Roma R2 Plus Edition
Roma R2 Plus Edition
- បំពាក់​អេក្រង់​ទំហំ​ ៤​ អ៊ីញ​ប្រភេទ​ IPS Display (800 x 480 pixel)
- ដំណើរ​ការ​ដោយ​​ CPU ​ប្រភេទ​ quad-core មាន​ល្បឿន​ 1.3GHz
- មាន​ Ram ទំហំ​ 1GB និង​មាន​អង្គ​ចងចាំ​ 8GB (អាច​បន្ថែម​ Memory Card ពី​ក្រៅ​ 32GB)
- កាមេរ៉ា​ក្រោយ​ទំហំ​ 5MP​ និង​កាមេរ៉ា​មុខ​ប្រភេទ​ VGA
- កម្រិត​ថាមពល​ថ្ម 1400 mAh
- ដំណើរ​ការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 4.4 KitKat
- មាន​ពណ៌​ ស​ ខ្មៅ​ ក្រហម​ និង​ខៀវ​ ហើយ​មាន​តម្លៃ​ ១៣០​ ដុល្លារ
២. GSmart Arty A3
GSmart Arty A3
- អេក្រង់​ទំហំ​ ៥​ អ៊ីញ​ (854 x 480 pixel)
- CPU ​ប្រភេទ​ quad-core ​មាន​ល្បឿន​ 1.3GHz (Cortex-A7 )
​- មាន​ Ram ទំហំ​ 1GB និង​មាន​អង្គ​ចងចាំ​ 4GB (​មាន​ Card Slot)
​- បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ​ 8MP និង​កាមេរ៉ា​មុខ​ 2MP
- អាច​បង្ហាញ​វីដេអូ​ក្នុង​កម្រិត​ 1080p
- មាន​កម្រិត​ថាមពល​ថ្ម 2000 mAh
- ដំណើរ​ការ​ដោយ​ Android 4.4 KitKat
- មាន​តម្លៃ​ប្រហែល​ ១៥០​ ដុល្លារ
៣. GSmart Mika M2
GSmart Mika M2
- បំពាក់​អេក្រង់​ទំហំ​ ៥​ អ៊ីញ​ប្រភេទ​ IPS Display កម្រិត​ 720p
- ដំណើរ​ការ​ដោយ​ CPU ​ប្រភេទ​ quad-core ​មាន​ល្បឿន​ 1.5GHz (Cortex-A7)
- កាមេរ៉ា​ក្រោយ​ទំហំ​ 13MP និង​កាមេរ៉ា​មុខ​ 5MP
- មាន​អង្គ​ចងចាំ​ 8GB (អាច​បន្ថែម​ Memory Card ពី​ក្រៅ​បាន)
- មាន​កម្រិត​ថាមពល​ថ្ម 2000 mAh
- តម្លៃ​ប្រហែល​ ១៨២​ ដុល្លារ
៤. GSmart Guru (White Edition)
GSmart Guru
- អេក្រង់​ទំហំ​ ៥​ អ៊ីញ​ប្រភេទ​ IPS Display កម្រិត​ 1080p
- CPU ​ប្រភេទ quad-core មាន​ល្បឿន​ 1.5GHz (Cortex-A7)
- Ram ទំហំ​ 2GB និង​មាន​អង្គ​ចងចាំ​ 32GB
- កាមេរ៉ា​ក្រោយ​ទំហំ​ 13MP
- ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android​ 4.2 Jelly Bean
- មាន​តម្លៃ​ប្រហែល​ ២៥៩​ ដុល្លារ
​ពេញ​ចិត្ត​ម៉ូដែល​ណា​​ជាង​គេ?
​ប្រែ​សម្រួល៖ ​សែម​ សុធារិទ្ធ
​​ប្រភព៖​ gsmarena

Amazon បញ្ចេញ ថេប្លេត Kindle Fire ថ្មី តម្លៃចាប់ពី ៩៩ដុល្លារ អេក្រង់ ៦ និង៧ inch

Amazon ទើបតែបានបន្ទាន់សម័យផលិតផលមួយចំនួនរបស់ខ្លួន រួមមាន ការបំពាក់គ្រឿងម៉ាស៊ីន
ខ្លាំងក្លា សម្រាប់ស្រឡាយ Kindle Fire HDX 8.9 ព្រមទាំងឧទ្ទេសនាមឧបករណ៍អានសៀវភៅ
អេឡិចត្រូវនិក (e-reader) មួយ ដ៏គួរឱ្យចាប់អារម្មណ៍។ ប៉ុន្ដែ ការបន្ទាន់សម័យដែលសំខាន់បំផុត
ប្រហែលជាធ្វើ ថេប្លេតប្រភេទតូច Kindle Fire HD ។
Amazon បញ្ចេញ Kindle Fire HD ថ្មី ចំនួន ២កំណែ (ឬ ១២កំណែ ប្រសិនគិតរួមទាំងពណ៌ ទំហំ
និងម៉ូដែល សម្រាប់ក្មេងៗ) ក្នុងគោលបំណង បង្កើតនិយមន័យឡើងវិញនូវ ថេប្លេត Android 
តម្លៃទាប។
Kindle Fire HD ថ្មី មានអេក្រង់ ៦ និង ៧ inch និងមាន ៥ពណ៌ផ្សេងៗគ្នា។ កំណែ អេក្រង់ ៦ inch គឺពិតជាគូប្រជែងសំខាន់របស់ស្មាតហ្វូនមួយចំនួន នាបច្ចុប្បន្ន ជាជាង ជាគូប្រជែងរបស់ ថេប្លេត។
Kindle Fire HD ៦ inch មានតម្លៃចាប់ពី ៩៩ដុល្លារ ចំណែក កំណែ ៧ inch មានតម្លៃ ១៣៩ដុល្លារ។
Kindle Fire HD ទាំង ២កំណែ នេះ នឹងត្រូវបានដាក់លក់ ចាប់ពីខែតុលាខាងមុខ។
Kindle Fire HD ទាំង ២ ម៉ូដែលនេះ សុទ្ធតែប្រើឈីប 4-core របស់ MediaTek កម្រិត 1,5 GHz 
ដែលមានកម្លាំងក្រាហ្វិក ខ្លាំងជាង Samsung Galaxy Tab 4 ដល់ទៅ ៣ដង នេះបើតាមសម្ដី
របស់អ្នកតំណាងរបស់ Amazon ។
អេក្រង់របស់ ថេប្លេត នេះ ត្រូវបានបំពាក់កញ្ចក់ Gorilla ជួយការពារអេក្រង់ មិនឱ្យខូច នៅពេល
ធ្លាក់ពីកំពស់ ១ម៉ែត្រ។ Kindle Fire ជំនាន់ថ្មីនេះ ក៏អាចទប់ទល់នឹងការបាញ់ទឹក បូករួមទាំងទឹក
អំបិល។ នៅក្នុងព្រឹត្តិការណ៍ឧទ្ទេសនាម Amazon ថែមទាំងបានសម្ដែងបង្ហាញអំពីភាពខ្លាំងរបស់
ផលិតផលទាំង ២ នេះ ដោយការដាក់វាទៅក្នុងម៉ាស៊ីនគក់ខោអាវ។
ថេប្លេតទាំងនេះ របស់ Amazon ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ បំប្លែងពី Android 4.4 KitKat ដែល​មាន
ឈ្មោះថា Fire OS 4 Sangria ។ មុខងារមួយដ៏អស្ចារ្យរបស់ ប្រព័ន្ធប្រតិបត្តិ នេះ គឺ Family Library
អនុញ្ញាតឱ្យបណ្ដាសមាជិកក្នុងគ្រួសារ ចែករំលែកដល់គ្នា នូវ ហ្គេម ភាពយន្ដ សៀវភៅ ជាដើម 
សូម្បីតែពួកគេប្រើប្រាស់គណនី Amazon ផ្សេងៗពីគ្នា។
ក្រៅពីនេះ Amazon ក៏មានកំណែសម្រាប់ក្មេងៗ  (Kids Edition) ដែលមានគ្រឿងម៉ាស៊ីនប្រហាក់
ប្រហែលនឹងកំណែខាងលើ  ប៉ុន្ដែវាមានភ្ជាប់មកជាមួយ  នូវសម្បកការពារដ៏ស្រស់ស្អាត។  តម្លៃ
របស់កំណែនេះ ខ្ពស់ជាង ៥០ដុល្លារ ធៀបនឹងកំណែស្ដង់ដា៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nextpowerup

ស្មាតហ្វូន Android One តម្លៃ ១០០ដុល្លារ របស់ Google មានអេក្រង់ ៤,៥ inch មេរ៉ា ៥ MP បង្ហាញខ្លួន

ស្មាតហ្វូនដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android One (ជាប្រព័ន្ធប្រតិបត្តិមួយ ដែល
ត្រូវបានអភិវឌ្ឍឡើង សម្រាប់ទីផ្សារទូរស័ព្ទតម្លៃទាប ដូចជាក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍជា
ដើម) ទើបត្រូវបានក្រុមហ៊ុន Google ឧទ្ទេសនាម នៅឥណ្ឌា។
ក្រុមហ៊ុន Google បានសហការណ៍ជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន ៣ របស់ប្រទេសឥណ្ឌា
រួមមាន Micromax, Spice និង Karbonn ដើម្បីបង្កើតស្មាតហ្វូន ដំណើរការដោយប្រព័ន្ធប្រតិបត្តិ
Android One ដែលមានតម្លៃប្រហែល ១០០ ទៅ ១១៥ ដុល្លារអាមេរិក ប៉ុន្ដែ វាប្រើប្រាស់គ្រឿង
ម៉ាស៊ីនលំដាប់ល្អគួរសម ដូចជាអេក្រង់ 4,5 inch, RAM 1GB, កាមេរ៉ា ក្រោយ 5 MP និងកាមេរ៉ា
មុខ 2 MP , ប្រូសេសឺរ quad core 1.3 GHz របស់ MediaTek, ប្រើស៊ីម ២ និងរន្ធ microSD ។
ស្មាតហ្វូន ប្រើ Android One នេះ មានច្រើនភាសា និងមានមុខងារជាច្រើន សម្រាប់ទីផ្សារក្នុង
ស្រុក (ឥណ្ឌា)។ Google ក៏បានបំពាក់កំណែ YouTube ពិសេស អនុញ្ញាតឱ្យទាញយកវីដេអូ
ដើម្បីអាចមើលបានតាមចិត្ត បំណងកាត់បន្ថយប្រាក់ចំណាយទៅលើអ៊ីនធឺរណែត។
ស្មាតហ្វូនដំបូងដែលដំណើរការដោយប្រព័ន្ធ Android One នេះ នឹងត្រូវបានដាក់លក់ ក្នុងតម្លៃ
ប្រហែលទាបជាង ១១៥ ដុល្លារអាមេរិក ប៉ុណ្ណោះ។
ដូចទៅនឹងបណ្ដាស្មាតហ្វូន Nexus លំដាប់ខ្ពស់ ទូរស័ព្ទឆ្លាតវៃ Android One តម្លៃទាប ក៏នឹង តែងតែទទួលបានការគាំទ្រដោយយកចិត្តទុកដាក់បំផុតពី Google ក្នុងការបន្ទាន់សម័យនូវប្រព័ន្ធ
ដំណើរការថ្មី។ ប្រការនេះ នឹងជួយឱ្យបណ្ដាស្មាតហ្វូនតម្លៃទាប អាចប្រើប្រាស់សេវាកម្ម និងមុខ
ងារថ្មីៗរបស់ Google ។
បន្ទាប់ពី ឥណ្ឌា ក្នុងឆ្នាំនេះ Google ក៏នឹងចែកចាយ ស្មាតហ្វូន Android One តម្លៃទាបនេះ ទៅ
កាន់បណ្ដាទីផ្សារកំពុងអភិវឌ្ឍ ដូចជា នៅក្នុងតំបន់ អាស៊ី ដែលក្នុងនោះ មាន ឥណ្ឌូនេស៊ីហ្វីលី
ពីន ប្រទេសប៉ាគីស្ថាន ប្រទេសស្រីលង្កា បង់ក្លាដែស និងប្រទេសនេប៉ាល់ ជាដើម។ល។
Google ក៏បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ដូចជាក្រុម​ហ៊ុន HTC, Asus, Acer,
Panasonic, Lenovo រួមនឹងក្រុមហ៊ុនផលិត ឈីប Qualcomm ក៏នឹងចូលរួមក្នុងគម្រោង Android
One របស់ Google ។ ដូច្នេះ គេសង្ឃឹមថា ស្មាតហ្វូនតម្លៃទាប (១០០ ដុល្លារអាមេរិក) នឹងមាន
វត្តមាននៅគ្រប់ទីផ្សារ ក្នុងពិភពលោក ពិសេសគឺបណ្ដាប្រទេសក្រីក្រ ដែលពលរដ្ឋមានប្រាក់
ចំណូលទាប៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena

HTC Eye នឹងជាស្មាតហ្វូន ប្រើកាមេរ៉ាមុខ លំដាប់កំពូល

ឆ្លើយតបទៅនឹងក្រុមហ៊ុន Oppo របស់ចិន , Sony របស់ជប៉ុន និង Nokia របស់ អាមេរិក ក្រុមហ៊ុន
HTC មកពី តៃវ៉ាន់ ក៏នឹងបញ្ចេញស្មាតហ្វូន “កំពូល Selfie” (កាមេរ៉ាមុខ មាន MP ខ្ពស់) សម្រាប់
អតិថិជនដែលចូលចិត្តថតរូបខ្លួនឯង។
ទំព័រ @upleaks ទើបតែបានបង្ហើបព័ត៌មានលំអិតបន្ទាប់ ស្ដីអំពីម៉ូដែលស្មាតហ្វូន ដែលប្រើប្រាស់
កាមេរ៉ាមុខ មាន MP ខ្ពស់ មានឈ្មោះកូដថា “Eye”។ យោងតាមព័ត៌មានបែកធ្លាយ HTC Eye
នឹងប្រើប្រាស់អេក្រង់ 5.2 inch ដែលមានរីសូលូសឹន Full HD និងមានកម្រិត ដង់ស៊ី តេភីកសែល
423 ppi ។ ចំណែកព័ត៌មានគ្រឿងម៉ាស៊ីនក្រៅពីនេះ ប្រភពបានឱ្យដឹងថា នឹងមានថាមពលខ្លាំង
ក្លា រួមមានឈីបប្រូសេសឺរ Snapdragon 801 4-core Krait 400 និង GPU (graphics processing
units) Adreno 330 ។
មកដល់ពេលនេះ ព័ត៌មាន និងរូបភាព ទាក់ទិននឹង “Eye” របស់ HTC មិនទាន់ត្រូវបានគេបញ្ចេញ
ឱ្យដឹងច្រើននៅឡើយ គេគ្រាន់តែដឹងថា រចនាបទរូបរាងរបស់ “Eye” អាចនឹងស្រដៀងទៅនឹង
flagship HTC One (M8) ប៉ុន្ដែ មិនដឹងថា ស្មាតហ្វូនអនាគតរបស់ HTC នេះ នឹងដំណើរការដោយ
ប្រព័ន្ធប្រតិបត្តិ Windows Phone ឬមួយ Android ថ្មីបំផុត (Android L) ឬយ៉ាងណានោះទេ។
យ៉ាងនេះក្ដី ក្រុមអ្នកវិភាគយល់ថា ដោយយោងទៅលើការបង្ហាញខ្លួនរបស់ HTC Butterfly 2
ដែលប្រើប្រាស់កាមេរ៉ាក្រោយ 13MP និងកាមេរ៉ាមុខ 5MP ដូច្នេះ គេជឿថា HTC Eye ក៏អាចនឹង
ត្រូវបានបំពាក់ កាមេរ៉ាស្រដៀង ឬខ្លាំងជាង HTC Butterfly 2៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/htcsource

Oppo ជិតធ្វើការបង្ហាញណែនាំ Phablet សំបកអាលុយមីញ៉ូម កាមេរ៉ាបង្វិលបាន ស្អាតប្លែកភ្នែក

N3 ត្រូវបានគេឲ្យដឹងថា គឺជាម៉ូដែលបន្ទាប់របស់គំរូ Phablet Android អេក្រង់ 6 inch Full HD Oppo N1 ដែលនឹងត្រូវបង្ហាញណែនាំខ្លួននៅក្នុងព្រឹត្តិការណ៍ ដែលប្រារព្ធធ្វើឡើងនៅប្រទេសចិន នៅចុង ខែតុលា ខាងមុខនេះ។
ជាក់ស្តែងគេហទំព័រ GSM Arena បានធ្វើការបង្ហោះនៅលើអ៊ីនធឺណេត នូវរូបភាពមួយចំនួន ដែល ត្រូវបានពួកគេឲ្យដឹងថា វាគឺជាស្មាតហ្វូនដែលជិតបង្ហាញខ្លួន Oppo N3។ ចំនុចដែលគួរឲ្យចាប់ អារម្មណ៍នោះ គឺការរចនាម៉ូតរបស់ N3 មានលក្ខខណ្ឌប្លែកភ្នែកគួរសម បើទោះជានៅតែបំពាក់នូវ ប្រព័ន្ធកាមេរ៉ាអាចបង្វិលបាន ពីផ្នែកខាងក្រោយ មកផ្នែកខាងមុខ ដែលប្រែក្លាយពីកាមេរ៉ាក្រោយ មកជាកាមេរ៉ាថតរូបខាងមុខ នៅពេលដែលអ្នកប្រើប្រាស់ត្រូវការដូចជា N1 ដែរ។
ដោយសារតែទំហំចង្កោមកាមេរ៉ារាងធំបន្តិច ដូច្នេះធ្វើឲ្យការរចនាម៉ូតនៅត្រង់នេះ រាងធំបន្តិចបើ ប្រៀបជាមួយនឹងផ្នែកដែលនៅសល់ផ្សេងទៀត ប៉ុន្តែបំពេញមកវិញ Oppo ប្រហែលជានឹងអាច បំពាក់នូវ ឧបករណ៏បំពងសម្លេង (Stereo Speaker) ធំពីរ នៅត្រង់នេះ។
រូបភាពស្តីពី N3 ដែល GSM Arena បានផ្កត់ផ្គង់មក បានឲ្យឃើញថា ស្មាតហ្វូនរបស់ Oppo មាន សំបកមិនអាចដោះបាន ធ្វើពីអាលុយមីញ៉ូម មានកម្រាស់ស្តើង បើទោះជាត្រង់ផ្នែកកាមេរ៉ាមានរាង ធំបន្តិច។ និយាយពីលក្ខណៈសម្បត្តិរបស់គំរូស្មាតហ្វូននេះវិញ បច្ចុប្បន្ននៅមិនទាន់លេចចេញនូវ ព័ត៌មានច្រើននោះទេ ប៉ុន្តែវាត្រូវបានគេប៉ាន់ស្មានថា នឹងជាម៉ូដែលធ្វើឲ្យប្រសើរឡើង (Update) ពី Find 7 ជាមួយនឹងកំរិតរីសូលុយហ្សិន 2K CPU, Multi-core Snapdragon។​
យ៉ាងណាមិញរូបភាពដែល Gsmarena បានផ្គត់ផ្គង់មកខាងលើនេះ គ្រាន់តែជារូបភាពចចាមអារាម គឺនៅមិនទាន់ត្រូវបានខាងក្រុមហ៊ុន បញ្ជាក់ជាផ្លូវការនៅឡើយទេ។ យើងអាចដឹងថា វាពិតជាត្រឹម ត្រូវដែរឬអត់នោះ យើងនឹងដឹងច្បាស់នៅពេលដែល Oppo N3 បង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែតុលា ខាងមុខនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ GSMArena, tinhte, vexpress