Showing posts with label ពត័មានជាតិ. Show all posts
Showing posts with label ពត័មានជាតិ. Show all posts

ភ្ញាក់ផ្អើល ភ័យបះសក់អស់មួយពិធី ខណៈរថយន្ដដាច់ហ្រ្វាំង តម្រង់បុកចូលមក

កំពត៖ នេះជាការធ្វេសប្រហែសមួយ របស់ថៅកែរថយន្ត ក្នុងការត្រួតពិនិត្យយានយន្ត របស់ខ្លួន មុនប្រគល់ឲ្យអ្នកបើកបរណាម្នាក់ យកចេញទៅប្រើប្រាស់នោះ ហើយជាការធ្វេសប្រហែសមួយផងដែរ ដែលអ្នកបើករថយន្ត ប្រើប្រាស់ក្នុងល្បឿនលឿន បើកចុះពីលើស្ពាន ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ដោយសារដាច់ហ្វ្រាំង ក៏ជ្រុលទៅបុកបារ៉ាស់ហាមឃាត់ របស់សមត្ថកិច្ចរហូតចម្ងាយជិត១០០ម៉ែត្រ ទើបអស់ខ្យល់ឈប់ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ ត្រង់ចំណុចគល់ស្ពានកំពង់បាយ ត្រើយខាងលិច លើកំណាត់ផ្លូវជាតិលេខ៣ កំពត ព្រះសីហនុ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ក្នុងហេតុការណ៍នេះ ធ្វើឲ្យមនុស្សម្នាក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់រង្វង់មូល ទាំងអស់លស់ព្រលឹងចុងសក់ ដែលពិធីនេះរួមមាន រដ្ឋមន្ត្រីក្រសួងសាធារការ ដឹកជញ្ជូន លោកត្រាំ អ៉ីវតឹក, លោកគីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ, លោកអភិបាលខេត្តខូយ ឃុនហ៊ួរ និងអ្នកចូលរួម ជាច្រើននាក់ទៀតផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា រថយន្តបែនដឹកដីខ្សាច់មួយនេះ ត្រូវបានកម្លាំងមាន សមត្ថកិច្ចធ្វើការឃាត់ យកទៅរក្សាទុក ក្នុងអធិការដ្ឋាននគរបាលក្រុងកំពតហើយ ដោយអនុវត្តតាម ក្រោមបញ្ជារបស់ថ្នាក់លើ៕
ផ្ដល់សិទ្ធដោយ​៖ ដើមអម្ពិល

សមាគម​រោងចក្រ​កាត់ដេរ​ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ធ្វើ​របាយការណ៍​ដោយ​អត្តនោម័តិ មិន​ឆ្លុះ​បញ្ចាំង​ការពិត។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​តាម​លិខិត​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មីនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​និយាយ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ កម្ពុជា។
image៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ផ្ដើម​លិខិត​ឆ្លើយ​តប​ដោយ​បញ្ជាក់​ថា ខ្លួន​ខក​ចិត្ត​ចំពោះ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ធ្វើការ​ឲ្យ​លឿន ឬ​ចេញ​ក្រៅ (Work Faster or Get out)”។
ក្រុម​ថៅកែ​រោងចក្រ​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​នេះ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ទេ ដោយសារ​តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាស​កម្មករ​តិច​ពេក។ លិខិត​បន្ថែម​ថា ទោះបី​មាន​ការ​រំលោភ​ច្បាប់​ការងារ​តិចតួច​ក្តី ក៏​សមាគម​រោងចក្រ​កាត់ដេរ​សុទ្ធតែ​ប្ដេជ្ញា​ចិត្ត​លុបបំបាត់​រាល់​ទង្វើ​ ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អំពាវនាវ​ដល់​អ្នក​រាយការណ៍ និង​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​មើល​ស្ថានការណ៍​ឲ្យ​បាន​ ទូលាយ និង​អព្យាក្រឹត ដើម្បី​ប្រយោជន៍​សង្គម និង​ប្រយោជន៍​សេដ្ឋកិច្ច។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចេញ​លិខិត​ឆ្លើយ​តប​នេះ​ដោយ​បន្ទរ​តាម​លិខិត​របស់​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អៃឡូ (ILO) ដែល​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​រោងចក្រ​គួរ​តែ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ ជា​ជាង​ចាំតែ​វាយ​ប្រហារ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ។ លោក​បន្ត​ថា ការ​បំពាន​សិទ្ធិ​កម្មករ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​របាយការណ៍​ស្រាវជ្រាវ​កម្រាស់​ជាង​ ១៤០​ទំព័រ បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ​រោងចក្រ​កាត់ដេរ​ទៅ​លើ​ កម្មករ។ អង្គការ​នេះ​រក​ឃើញ​ថា កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើការ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ កម្មការិនី​មាន​ផ្ទៃពោះ​ត្រូវ​គេ​រើសអើង និង​កាត់​ប្រាក់ខែ​ពេល​សម្រាក​មាតុភាព​ជាដើម។ ក្រៅ​ពី​នេះ ការ​រើសអើង​សហជីព​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ។
​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧០​ម៉ឺន​នាក់​ធ្វើ​ជា​កម្មករ​រោងចក្រ​កាត់ដេរ។ កម្មករ​មាន​ប្រាក់​ខែ​ទាប​បំផុត​ចំនួន ១២៥​ដុល្លារ​ក្នុង​១​ខែៗ។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​រក​ឃើញ​ថា ចំនួន​ប្រាក់ខែ​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​ប្រសើរ ​ឡើយ៕ ប្រភពៈ RFAសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ប្រតិកម្ម​តប​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​ធ្វើ​របាយការណ៍​ដោយ​អត្តនោម័តិ មិន​ឆ្លុះ​បញ្ចាំង​ការពិត។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​តាម​លិខិត​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​ ១៧ ខែ​មីនា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​និយាយ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​ កម្ពុជា។
image៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ផ្ដើម​លិខិត​ឆ្លើយ​តប​ដោយ​បញ្ជាក់​ថា ខ្លួន​ខក​ចិត្ត​ចំពោះ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ធ្វើការ​ឲ្យ​លឿន ឬ​ចេញ​ក្រៅ (Work Faster or Get out)”។
ក្រុម​ថៅកែ​រោងចក្រ​បន្ត​ថា លទ្ធផល​ស្រាវជ្រាវ​នេះ មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ទូទៅ​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា ទេ ដោយសារ​តែ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាស​កម្មករ​តិច​ពេក។ លិខិត​បន្ថែម​ថា ទោះបី​មាន​ការ​រំលោភ​ច្បាប់​ការងារ​តិចតួច​ក្តី ក៏​សមាគម​រោងចក្រ​កាត់ដេរ​សុទ្ធតែ​ប្ដេជ្ញា​ចិត្ត​លុបបំបាត់​រាល់​ទង្វើ​ ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្មករ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា អំពាវនាវ​ដល់​អ្នក​រាយការណ៍ និង​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ឲ្យ​មើល​ស្ថានការណ៍​ឲ្យ​បាន​ ទូលាយ និង​អព្យាក្រឹត ដើម្បី​ប្រយោជន៍​សង្គម និង​ប្រយោជន៍​សេដ្ឋកិច្ច។
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចេញ​លិខិត​ឆ្លើយ​តប​នេះ​ដោយ​បន្ទរ​តាម​លិខិត​របស់​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អៃឡូ (ILO) ដែល​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​រោងចក្រ​គួរ​តែ​ដោះស្រាយ​បញ្ហា​នានា​របស់​កម្មករ ជា​ជាង​ចាំតែ​វាយ​ប្រហារ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ។ លោក​បន្ត​ថា ការ​បំពាន​សិទ្ធិ​កម្មករ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​របាយការណ៍​ស្រាវជ្រាវ​កម្រាស់​ជាង​ ១៤០​ទំព័រ បង្ហាញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​ថៅកែ​រោងចក្រ​កាត់ដេរ​ទៅ​លើ​ កម្មករ។ អង្គការ​នេះ​រក​ឃើញ​ថា កម្មករ​ធ្វើការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើការ ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ កម្មការិនី​មាន​ផ្ទៃពោះ​ត្រូវ​គេ​រើសអើង និង​កាត់​ប្រាក់ខែ​ពេល​សម្រាក​មាតុភាព​ជាដើម។ ក្រៅ​ពី​នេះ ការ​រើសអើង​សហជីព​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ។
​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៧០​ម៉ឺន​នាក់​ធ្វើ​ជា​កម្មករ​រោងចក្រ​កាត់ដេរ។ កម្មករ​មាន​ប្រាក់​ខែ​ទាប​បំផុត​ចំនួន ១២៥​ដុល្លារ​ក្នុង​១​ខែៗ។ ក្រុម​សង្គម​ស៊ីវិល និង​សហជីព​រក​ឃើញ​ថា ចំនួន​ប្រាក់ខែ​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​មាន​ជីវភាព​រស់​នៅ​ប្រសើរ ​ឡើយ៕ ប្រភពៈ RFA

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់ គជប ដោយ​សំឡេង ១០៣ លើ ១០៣ សំឡេង

ភ្នំពេញ: កិច្ចប្រជុំរដ្ឋសភា រហូតដល់ម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី១៩មីនានេះ បាន​អនុម័ត​ជា ឯកច្ឆន្ទ​លើសេចក្តីស្នើច្បាប់គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា ដោយ​សំឡេងគាំទ្រ ១០៣ លើ ១០៣ សំឡេង។ កិច្ចប្រជុំ​រដ្ឋសភា នៅព្រឹកនេះ មិនមាន​ការពិភាក្សា សួរដេញ ដោលលើសេចក្តីស្នើច្បាប់​ទេ។
ក្នុងពេលបើកកិច្ចប្រជុំរដ្ឋសភា ដំបូង កាលម៉ោង ៨ ព្រឹក គឺមិនមានវត្តមានរបស់​សម្តេច ហ៊ុនសែន នោះទេ។ ប៉ុន្តែមួយម៉ោងក្រោយមក សម្តេចហ៊ុនសែន បានមកចូលរួម​កិច្ច​ប្រជុំ​រដ្ឋសភា​។ ចំណែកលោកសមរង្ស៊ី បានបង្ហាញមុខ ក្នុងសាលប្រជុំរដ្ឋសភា តាំង​ពីដើមទី។ កិច្ចប្រជុំរដ្ឋសភា នាព្រឹកនេះ ធ្វើឡើង ក្រោម​ការដឹកនាំរបស់​សម្តេច​ហេង​សំរិន​។
កិច្ចប្រជុំរដ្ឋសភានៅព្រឹកនេះ មិនមាន​ការពិភាក្សា សួរដេញដោលអ្វីទេ គឺលោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភា​ អានសេចក្តីព្រាងសេចក្តីស្នើច្បាប់គជប មួយជំពូកម្តងៗ ហើយរដ្ឋសភា លើកដៃអនុម័តមួយជំពូកម្តងៗ។
កិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី១៩មីនានេះ ក៏ត្រូវប្រជុំអនុម័តលើសេចក្តីព្រាងសេចក្តី​ស្នើ​ច្បាប់បោះឆ្នោត ដែលមាន ១២ ជំពូក និង ១៧១ មាត្រា៕ ប្រភពៈ CEN
new-law-_CEN_19_3_15-(1)new-law-_CEN_19_3_15-(2)new-law-_CEN_19_3_15-(3)new-law-_CEN_19_3_15-(4)new-law-_CEN_19_3_15-(5)new-law-_CEN_19_3_15-(6)new-law-_CEN_19_3_15-(7)កិច្ចប្រជុំរដ្ឋសភា  បាន​អនុម័ត​ជាឯកច្ឆន្ទ​លើសេចក្តីស្នើច្បាប់ គជប ដែលមាន ៧ ជំពូក និង ៦៦ មាត្រា ដោយ​សំឡេងគាំទ្រ ១០៣ លើ ១០៣ សំឡេង

លោក ហ៊ុន សែន គំរាម​វាយខ្នោះលោក កឹម សុខា​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះគំរាមវាយខ្នោះលោក កឹម សុខា បើសិន​លោក កឹម សុខា ដឹកនាំ​បាតុកម្មឲ្យ​ដោះលែងលោក មា​ជ សុវណ្ណ​រ៉ា​ ។​
​លោក ហ៊ុន សែន ព្រមាន​បែបនេះក្នុងពេល​ចែក​សញ្ញាបត្រ​ដល់​និស្សិតនៃ​សាកលវិទ្យាល័យ​មួយ​នៅ​ ព្រឹក​នេះ មុនពេល​លោក​ចូលប្រជុំ​សភា​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​ ។​
hunsen_kemsokha_141204-2014-12-04-2015-03-19លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន (ឆ្វេង) និងលោក កឹម​ សុខា អនុ​ប្រធាន​គណបក្សសង្គ្រោះជាតិ
​លោក​ថ្លែងថា «​សំណួរ​ទៅ​លោក បើសិនជា​លោក មា​ជ សុវណ្ណារ៉ា មិន​អាច​ចេញ​ពី​គុក​ក្រោយ​ចូលឆ្នាំ​តើ​លោក​នឹង​ធ្វើ​អី ? លោក​នឹង​ដឹកនាំ​មនុស្ស​តាម​ចិញ្ចើមថ្នល់​ទៀត​ឬអី​? ធាតុផ្សំកំពុង​រង់ចាំ​លោក​ហើយ អាវុធហត្ថ នគរបាល​ត្រៀមខ្លួន ខ្នោះ​ធ្វើ​លាប​ពណ៌​ឲ្យ​ស្អាត​តិច ។ លោក​ឯង​ថា​មិន​អាច​ទទួលយកបាន ខ្ញុំ​មិន​អាច​ទទួលយកបាន ឥឡូវ​ខ្ញុំ​ចង់​សួរ​លោក​ឯង លោក​ឯង​ត្រៀម​អ្វី ព្រោះ​លោក​ឯង​កំពុង​តែ​ស្ថិត​នៅក្នុង​ពិរុទ្ធភាព​ជា​មេដឹកនាំ​នៃ​ ការផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​» ។​
លោក ហ៊ុន សែន ក៏​បាន​ចំអក​ឲ្យ​លោក កឹម សុខា ឲ្យ​លាលែង​ពី​តំណែងអនុប្រធាន​ទី​១នៃ​រដ្ឋសភា ដោយសារ កឹម សុខា ថ្លែង​នៅ​សហរដ្ឋអាមេរិក​ថា លោកមិន​ពេញ​ចេញ​ចិត្ត​ព្រមព្រៀងថ្ងៃ​២២​កក្កដា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​។​ លោក​ថ្លែងថា​ «បើ ​ខ្ញុំ​ជា​កូនប្រុស ខ្ញុំ​សុំ​លាលែង​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ព្រោះ​លោក​ឯង​អត់​ពេញចិត្ត ។ អញ្ចឹង​លោក​ឯង​មិន​ពេញចិត្ត តែ​លោក​ឯង​ពេញចិត្ត គឺ​ពេញចិត្ត​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​» ​។​
​កាល​ពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមានចាត់វិធានការ​លើលោក កឹម សុខា ដែល​លោក ហ៊ុន សែន អះអាងថាលោក កឹម សុខា បាន​សារភាពពី​ការបរាជ័យលើ​ការ​រៀប​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​គណបក្ស ​ប្រជាជន​កម្ពុជា​ ។​
​ប៉ុន្តែ​លោក កឹម សុខា បដិសេធថាលោក​មិន​បាន​ប្រើពាក្យ​ថាផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ គឺ​បាន​ប្រើពាក្យ​ថាផ្លាស់ប្តូរ ហើយ​ថាការផ្លាស់​នោះ​ត្រូវ​ធ្វើឡើង​ដោយ​សន្តិវិធី និង​អហិង្សា ​។ លោក កឹម សុខា ក៏​បាន​ពន្យល់​ប្រាប់​អ្នកគាំទ្រ​នៅ​អាមេរិក​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិបានធ្វើ​មាន​ការផ្លាស់ប្តូរនៅពេលនេះ គឺមាន គ.ជ.ប​ ថ្មី បើ​ទោះ​ជា​ការផ្លាស់ប្តូរ​នោះ​មិនបាន​១០០%​ក៏ដោយ​ ។​
សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិនៅថ្ងៃនេះបានបំភ្លឺបន្ថែមថា លោក កឹម សុខា មិនបានមានប្រសាសន៍ថា“ផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ” ផ្ទុយទៅវិញ លោកមានប្រសាសន៍ថា “សូមទោសបងប្អូន ដែលខ្ញុំមិនអាចដឹកនាំការផ្លាស់ប្តូរបាន១០០%ភ្លាម” 
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រសាសន៍នេះមានន័យថា ការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត មិនមែនជាការផ្តួលរំលំនោះទេ ។
បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច ពន្យល់ថា ក្នុង​របប​ប្រជាធិបតេយ្យ ការចង់​ប្តូរ​មេដឹកនាំ​ក្រៅពី​តាមរយៈ​បោះឆ្នោត ស្មើ​នឹង​ការធ្វើ​រដ្ឋប្រហារ​ ។ ប៉ុន្តែ​លោក​ថា បើ​បាតុកម្ម​នោះ ផ្ទុះ​ឡើង​អំឡុងពេលកំពុង​ប្រទាញប្រទង់លទ្ធផល​បោះឆ្នោត លោក​ថាបាតុកម្ម​នោះមិន​ចាត់​ថា វើ​រដ្ឋប្រហារ​ទេ​ ។ លោក​ថ្លែងថា « ​យើង​ដឹង​ហើយ​ថា យើង​មាន​រដូវ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ លោក​ប្រើប្រាស់​ក្នុង​រដូវ​បោះឆ្នោត ខ្ញុំ​ថា​ដូចជា​មិន​បញ្ហា​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​សភា​ហើយ អ៊ីចឹង​កាលណា​ចូល​សភា រាល់​ខ្លឹមសារ​ពាក្យពេជន៍​បែបណា យើង​អាច​ជជែក​គ្នា​នៅក្នុង​សភា ហើយ​បើ​មិន​ទេ យើង​អាច​ដើរចេញ​ពី​សភា​ដើម្បី​កុំ​ឲ្យ​ខ្លួន​នៅក្នុង​សភា​ហើយ អត់​យក​បញ្ហា​ទៅ​លើ​ក ហើយ​លើក​បញ្ហា​នៅ​សាធារណៈ នេះ​ជា​រៀង​មួយ​មិន​ប្រក្រតី​ទេ​សម្រាប់​គណបក្ស​ដែល​មាន​អាសនៈ​នៅក្នុង​សភា​ » ។​
ជារឿយៗ ក្រោយ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យកម្លាំង​ប្រដាប់អាវុធ ត្រៀម​ទប់ស្កាត់ ដោយ​មិន​យោគយល់លើ​ក្រុមប្រឆាំង​ទាំងឡាយណា ដែល​លោក​ចោទ​ថា​មាន​គំនិត​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​​ ៕ ប្រភពៈ VOD

លួច រំលោភប្រពន្ធគេ បានសម្រេច ពេលបែកការ ត្រូវគេព្រួតវាយសម្លាប់

មណ្ឌលគិរី៖ បុរសម្នាក់ ត្រូវអ្នកភូមិ និងម្ចាស់ផ្ទះព្រួតវាយរហូតស្លាប់ បន្ទាប់ពីរូបគេ បានលួចចូលទៅក្នុងផ្ទះ រំលោភប្រពន្ធគេ រហូតបានសម្រេច ខណៈកំពុងដេក លង់លក់ក្នុងដំណេកទាំងបី្តគេ មិនដឹងខ្លួនង ហើយប្រពន្ធស្មានតែជាបី្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៧ មិនា ២០១៥វេលា
ម៉ោង១០និង៣០នាទីស្ថិតនៅក្នុងភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
លោក ត្រាង ធឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃ ស្រុកពេជ្រាដា បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ឲ្យដឹងថា តាមការសាកសួរដំណើរ ដើមចមពីភាគីស្ត្រី ដែលត្រូវជនសង្ស័យចាប់ រំលោភនោះថា ដំបូងនៅពេល ក្បាលព្រលប់ ពួកគេបាននាំគ្នាមើលទូរទស្សន៍ និងមានមនុស្សម្នាច្រើនផង នៅផ្ទះកើតហេតុ បន្ទាប់មក នៅម៉ោងប្រមាណ ជាង១០យប់ ម្ចាស់ផ្ទះចាប់ផ្តើមបិទភ្លើងចូលដេកជា ធម្មតាក្នុងផ្ទះជាមួយប្តីនៅពេលដេក លក់ទាំមមីមមើលស្រាប់តែមានការរួមភេទមួយ បានកើតឡើងខ្លួន ក៏រួមភេទធម្មតា ព្រោះនាងស្មានថា ប្តីនាងនៅពេលចប់សព្វគ្រប់រូបនាង ដូចជាមានការសង្ស័យ ព្រោះមនុស្សដែល រួមភេទជាមួយនាង ហាក់បីដូចជាខុសពីប្រក្រតីនាងក៏បានរាវស្រវ៉ារកប្តី ស្រាប់តែ ឃើញប្តីដេកនៅក្បែរទ្វារឯណោះ រួចក៏បានសួរនាំ ប្តីឆ្លើយថា មិនដឹងអីទេ (មិនបានរួមភេទទេ) ពេលនោះទាំងពីរនាក់ប្តីប្រពន្ធ បានស្រែកឆោឡោឡើង ផ្អើលអ្នកជិតខាងបាននាំគ្នា ព័ទ្ធស្ទាក់ចាប់បានជនសង្ស័យម្នាក់ ដែលលបឡើងរួមភេទ បន្លំធ្វើជាប្តីនោះបានភ្លាមៗ ក៏ព្រួតគ្នាវាយម្នាក់មួយដៃ ម្នាក់មួយជើងសល់ដង្ហើមចង្រិត រួចប្រគល់ឲ្យសមត្ថកិច្ចធ្វើការបញ្ជូនទៅកាន់ ប៉ុស្តិ៍សុខភាព ដើម្បីធ្វើការសង្រ្គោះ បន្ទាន់ ប៉ុន្តែដោយសភាពរបួសធ្ងន់ធ្ងរពេក ជនសង្ស័យខាងលើបាន ដាច់ខ្យល់ស្លាប់នៅប៉ុស្តិ៍សុខភាព ឃុំពូជ្រៃ នោះតែម្តងទៅ នៅវេលាម៉ោង ៤.០០នាទី ទៀបភ្លឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ។
ស្រ្តីមានប្តី ត្រូវជនសង្ស័យរួមភេទបានសម្រេចនោះ មានឈ្មោះខន សៀងហាក់ អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ រីឯជនសង្ស័យ ដែលបានស្លាប់នោះ ឈ្មោះ អ៊ុន ស្រ៊ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។
លោកនាយប៉ុស្តិ៍ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យខាងលើមានជំងឺសរសៃប្រសាទ ប្រចាំកាយ ជាយូរណាស់មកហើយ ។ គេពុំទាន់ដឹងឲ្យច្បាស់ទេ ថាតើមន្ត្រីនគរបាលនិងចាត់វិធានការ ក្នុងករណីមួយនេះយ៉ាងដូចម្តេច ៕
ផ្ដល់សិទ្ធដោយ​៖ ដើមអម្ពិល

មើល​រូបភាព​ស្ពាន​​ចំនួន​ ១២ ​របស់​កម្ពុជា​ដែល​ជាប់​ចំណាត់​ថ្នាក់​វែង​ជាងគេ​បំផុត​!

ស្ពាន​កោះពស់​(​ឬ​ស្ពាន​តេ​ជោ​មរកត​)ប្រភព៖​ constructingcambodia
ខាងក្រោយ​នេះ ជា​ឈ្មោះ ទីតាំង និង​ប្រវែង​ស្ពាន​ទាំង​១២ ក្នុងប្រទេស​កម្ពុជា ដែល​ត្រូវបាន​ចាត់ទុកថា​មាន​ប្រវែង​វែងៗ​ជាង​គេ​ក្នុងប្រទេស​កម្ពុជា។ ស្ពាន​​មួយ​ចំនួន​ត្រូវ​បាន​សាងសង់​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ស្ពាន​មួយ​ចំនួន​ទៀត​ទើប​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ពេល​ថ្មីៗ​កន្លង​ទៅ និង ​​គ្រោង​ដាក់​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​មេសា​ខាងមុខនេះ​ដូច​ជា​ស្ពាន​ស៊ូូបាសា ឬ ស្ពាន​អ្នក​លឿង​ជា​ដើម។

១) ស្ពាន​អ្នក​លឿង​មាន​ប្រវែង ២ ២១៥​ម៉ែត្រ ស្ថិត​ក្នុង​​ខេត្ត​ព្រៃវែង ឆ្លងកាត់​ទន្លេ​មេគង្គ​ទី​៣ ដែល​គ្រោង​នឹង​ដាក់​សម្ពោធ​​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ខែ​មេសា​ខាងមុខនេះ​។​

ប្រភព៖ Tram Greenfirefly
ប្រភព៖ Tram Greenfirefly

២) ស្ពាន​កោះកុង (ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ​) មាន​ប្រវែង ១ ៩០០ ម៉ែត្រ ឆ្លងកាត់​ទន្លេ​កោះ​ប៉ោ ស្ថិត​ក្នុង​​ខេត្ត​កោះកុង​។​

ប្រភព៖ www.visit-mekong.com
ប្រភព៖ www.visit-mekong.com

៣) ស្ពាន​ស្ទឹងត្រែង មាន​ប្រវែង ១ ៧៣១ ម៉ែត្រ​ឆ្លងកាត់​ទន្លេ​មេគង្គ​ទី​៤ ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

ប្រភព៖ wikipedia




៤) ​ស្ពាន​គី​ហ្សូ​ណា មាន​ប្រវែង ១ ៥០០ ម៉ែត្រ ឆ្លងកាត់​ទន្លេមេគង្គ​ទី​១ ស្ថិតក្នុង​ខេត្តកំពង់ចាម​។​

ប្រភព៖ www.asienreisender.de
ប្រភព៖ www.asienreisender.de

៥) ​ស្ពាន​ព្រែ​កតា​មាក់ មាន​ប្រវែង ១ ០៦០​ម៉ែត្រ​  ឆ្លងកាត់​ទន្លេមេគង្គ​ទី​២ ស្ថិត​ខេត្តកណ្តាល​។​

ប្រភព៖ lugaresquever.com
ប្រភព៖ lugaresquever.com

៦) ស្ពាន​សេកុង (ស្ពាន​មិត្តភាព​កម្ពុជា-ចិន) មាន​ប្រវែង ១ ៧៣១​ម៉ែត្រ ឆ្លងកាត់​ទន្លេ​មេគង្គ​ទី​៤ ស្ថិត​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង​។​

ប្រភព៖ ប្រភព៖ www.flickr.com



៧) ស្ពាន​ព្រែក​ព្នៅ​មាន​ប្រវែង ៩៩៦​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

ប្រភព៖ constructingcambodia
ប្រភព៖ constructingcambodia

៨) ស្ពាន​ព្រែក​ក្តាម មាន​ប្រវែង ​៩៨១​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិតក្នុង​ខេត្តកណ្តាល​។​

ប្រភព៖ www.panoramio.com
ប្រភព៖ www.panoramio.com

៩) ស្ពាន​កោះពស់​(​ឬ​ស្ពាន​តេ​ជោ​មរកត​) មាន​ប្រវែង​៩០០​ម៉ែត្រ ឆ្លងកាត់​សមុទ្រ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ​។​

ប្រភព៖ http://static.panoramio.com/
ប្រភព៖ http://static.panoramio.com/

១០) ស្ពាន​តាខ្មៅ​(​ឬ​ស្ពាន​ព្រែក​សំរោង​) មាន​ប្រវែង ៨៥៥​ម៉ែត្រ ឆ្លងកាត់​ទន្លេបាសាក់ ស្ថិតក្នុង​ខេត្តកណ្តាល​។​

ប្រភព៖ www.sroksrear.com
ប្រភព៖ www.sroksrear.com

១១) ស្ពាន​ជ្រោយចង្វារ​ទី​២(​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​) មាន​ប្រវែង​៧១៩​ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

ប្រភព៖ www.crbc.com
ប្រភព៖ www.crbc.com

១២) ស្ពាន​ជ្រោយចង្វារ​ទី​១ (​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​) មាន​ប្រវែង ៧១០ ម៉ែត្រ ឆ្លងកាត់​ទន្លេសាប ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​៕

ដោយ៖ ម៉ៅ ចរិយា
ប្រភព ពី thebnews

រួមរ័ក​ ជាមួយសង្សារហើយ ថតវីដេអូ គំរាមទារប្រាក់ ៨ម៉ឺនដុល្លារ

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដាក់អន្ទាក់ចាប់ខ្លួនបាន ខណៈដែលគេធ្វើ ដំណើរទៅយកលុយចំនួន ៨ម៉ឺនដុល្លារ ពីក្រុមគ្រួសារស្រ្តីជាសង្សាររបស់ខ្លួន ជាថ្នូរទៅនឹងការមិនបញ្ចេញ ខ្សែវីដេអូ ដែលថតពីសកម្មភាពពួកគេរួមរ័កគ្នា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបតិ្តការបង្រ្កាបករណីនៃអំពើគំរាមទារប្រាក់ខាងលើនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅ តាមបណ្តោយផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួនបានខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ លឹម សីហា ហៅ ថត សីហា មានមុខងារជា យោធានៅអង្គភាពឆ័ត្រយោង ៩១១ ។ ចំណែកភាគីខាងស្រ្តីរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ នោះឡើយ ដោយគ្រាន់តែដឹងថា ជាកូនអ្នកមាន ហើយមានទីលំនៅក្នុងសង្កាត់ជ្រោយចង្វា ក្បែរកន្លែង សមត្ថកិច្ចឃាត់ខ្លួន។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានអ្វីលម្អិតដល់អ្នកកាសែតនោះឡើយ ប៉ុន្តែ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមករវាងជនសង្ស័យនិងស្រ្តីកូនអ្នកមានខាងលើនេះ បាន ស្រឡាញ់គ្នា ហើយពេលរួមរ័កគ្នាជនសង្ស័យបានលួចថតវីដេអូទុក។ លុះក្រោយមកស្រាប់តែជនសង្ស័យ បានយកវីដេអូខាងលើទៅឲ្យសង្សាររបស់ខ្លួនមើល រួចហើយធ្វើការគំរាមទារប្រាក់ចំនួន ៨ម៉ឺនដុល្លារ ជាថ្នូ ទៅនឹងការមិនបញ្ចេញខ្សែវីដេអូខាងលើនេះជាសាធារណៈ ។ លុះនៅមុនចាប់ខ្លួនរវាងជនសង្ស័យ និងភាគី ខាងក្រុមគ្រួសារស្រ្តីរងគ្រោះ ក៏បានឯកភាពគ្នាធ្វើការដោះដូរ ដោយយកខ្សែអាត់ វីដេអូនោះទៅប្រគល់ឲ្យ ក្រុមគ្រួសារស្រ្តីរងគ្រោះជាថ្នូរនឹងការប្រគល់លុយ ៨ម៉ឺនដុល្លារឲ្យ ហើយពេលជនសង្ស័យធ្វើដំណើរទៅយកលុយ ក៏ត្រូវសមត្ថកិច្ចកង រាជអាវុធហត្ថ ដែលទទួលបានបណ្តឹងពីភាគីជនរងគ្រោះធ្វើការឃាត់ខ្លួនបាន តែម្តង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល

កុមារ​រើស​សំរាម​កម្ពុជា ក្លាយ​ជា​ប្រធាន​បទ​លើ​​សារព័ត៌មាន​​អង់គ្លេស

ភូមិ​អន្លង់ពីរ ក្នុង​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ ២៩​គីឡូម៉ែត្រ ពី​រមណីយដ្ឋាន​អង្គរ បាន​ក្លាយ​ជា​កន្លែង​ចាក់​សំរាម​ដ៏​ធំ​មួយ ខណៈ​ក្មេង​ៗ​ជា​ច្រើន​ធ្លាក់​ខ្លួន​ចិញ្ចឹម​ជីវិត​ដោយ​កាក​សំណល់​ទាំង​នោះ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ រូបភាព​ជា​ច្រើន​សន្លឹក បង្ហាញ​ពី​ទិដ្ឋភាព​តំបន់​ចាក់​សំរាម​អន្លង់ពីរ បាន​លេច​ឡើង​លើ​សារព័ត៌មាន Daily Mail របស់​អង់គ្លេស។

1

សូម​ទស្សនា​រូបភាព ដែល​ផ្ដិត​បាន​ដោយ​អ្នក​ថត​រូប​ជនជាតិ​អេស្ប៉ាញ David Rengel នៅ​តំបន់​គំនរ​សំរាម​អន្លង់ពីរ៖

2

3

4

5

6

7

8

9

10

11

12
​​​
13


ដោយ៖ គង់ វិសាល
ប្រភព៖ Dailymail

ប្លន់ម៉ូតូស្កុបពីពីរគ្រឿង ដោយសុវត្ថិភាព នៅក្រោយប៉ុស្ដិ៍ នគរបាល បឹងព្រលឹត

ភ្នំពេញ ៖ ម៉ូតូស្កុបពីចំនួនពីរគ្រឿង ត្រូវ បានជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំភ្លើង ខ្លីបានភ្ជង់និងប្លន់យក ទៅដោយ សុវត្ថិភាពពី ជនរងគ្រោះប្រុសស្រី៤នាក់ ជាក្រុមយុវវ័យ កាលពីវេលាម៉ោង ២និង ១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្រោយប៉ុស្ដិ៍រដ្ឋបាលបឹងព្រលឹតខណ្ឌ ៧មករា ។
យុវជនទេស ភារុណ ដែលជនរងគ្រោះ នៅក្នុងអំពើប្លន់ប្រដាប់អាវុធខាងលើនេះ បាននិយាយថា ខណៈដែលរូបគេនិងមិត្ដភក្ដិ ស្រី៣នាក់ផ្សេងទៀត ជិះម៉ូតូស្កុបពីពីរគ្រឿង ចេញពីដើរលេងកំសាន្ដនៅមជ្ឈមណ្ឌលកោះពេជ្រ លុះពេលធ្វើដំណើរ ដល់កន្លែងកើតហេតុនោះ ស្រាប់ចេញមុខជនសង្ស័យ៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមកភ្ជង់ហើយប្លន់ យកម៉ូតូជិះគេច ខ្លួនដោយសុវត្ថិភាព ។
យុវជនរូបនេះ បានបន្ដទៀតថា ម៉ូតូរបស់ខ្លួន ម៉ាកស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1CH-5722 និងមួយ គ្រឿងទៀត ដែលមិត្ដភក្ដិស្រីជិះឌុបគ្នា ត្រូវបានក្រុមចោរប្លន់យកទៅទាំងពីរតែម្ដង ។
ក្រោយកើតហេតុជនរងគ្រោះ ដែលដើរ លេងកំសាន្ដពេលយប់អាធ្រាត្រនេះ បានទៅ ដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយតាមស្វែង រកម៉ូតូរបស់ខ្លួនមកវិញ ៕
រូបភាព ឯកសារ

ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល

អ្នក​​ស្រលាញ់ ​និង​​ការពារ​​អា​រ៉ែ​​ង​ ពេលនេះ​ មាន​​កាន់តែ​ច្រើន​

រហូតដល់​ពេលនេះ អ្នក​ស្រលាញ់ និង​ការពារ​តំបន់​អា​រ៉ែ​ង ក្នុង​ខេត្តកោះកុង មាន​កាន់តែ​ច្រើនឡើង។ ក្រុមយុវជន អង្គការ​សង្គម​ស៊ីវិល និង​ព្រះសង្ឃ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​អា​រ៉ែ​ង​ជា​បន្តបន្ទាប់ គឺ​នៅក្រោយពី​អវត្តមាន​របស់​អា​ឡិច ជនជាតិ​អេ​ស្ប៉ា​ញ និង​ជា​សកម្មជន​ការពារ​តំបន់​អា​រ៉ែ​ង។ បន្ទាប់ពី​ដឹកនាំ​យុវជន ព្រះសង្ឃ អាជីវករ និង​មន្ត្រីរាជការ ចុះទៅ​កាន់​តំបន់​ព្រៃភ្នំ នៅ​អា​រ៉ែ​ង រួចមក លោកព្រាប កុល បាន​បង្កើត Page Facebook មួយ ដែលមាន​ឈ្មោះថា We Love Nature ដើម្បី​បំផុស​ឲ្យ​មហាជន ស្រឡាញ់​ធម្មជាតិ។
10917876_879205512102078_2884955471364308188_nរូបភាព​នៃ​តំបន់​អារ៉ែង​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ We Love Nature​
Page លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា “We Love Nature” ត្រូវបាន​បង្កើតឡើង ដើម្បី​ឲ្យ​ពលរដ្ឋ ដែល​ស្រឡាញ់​ធម្មជាតិ អាច​ទទួលបាន​ព័ត៌មាន និង​រូបភាព​ទាក់ទង​នឹង​តំបន់​អា​រ៉ែ​ង ក៏ដូចជា​រូបភាព​ពី​តំបន់​ព្រៃភ្នំ​ឯទៀត នៅក្នុង​ប្រទេស​កម្ពុជា។ នេះ​បើតាម​លោកព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា។ ការបង្កើត Page នោះ អនុវត្តតាម​ការសម្រេច​របស់​សមាជិក​ក្រុម ទៅ​ទស្សនកិច្ច​នៅ​តំបន់​អា​រ៉ែ​ង។
ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣ ថ្ងៃ កាលពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩មីនាត្រូវបាន​លោក ព្រាប កុល ដឹកនាំ​ទៅកាន់​តំបន់​អា​រ៉ែ​ង ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង ដែលមាន​ព្រះសង្ឃ សង្គម​ស៊ីវិល អាជីវករ មន្ត្រីរាជការ និង​យុវជន សរុប​ប្រមាណ ៤០ នាក់។ ទំព័រ​ហ្វេ​ស​ប៊ុ​ក We Love Nature មកដល់​ថ្ងៃអាទិត្យ ទី១៥មីនា គឺ​បង្កើតបាន ៣ ថ្ងៃ មាន​អ្នក​ចុច Like ជាង ៤០០០ នាក់។
លោក ព្រាប កុល បាន​លើកឡើងថា ពលរដ្ឋ​គ្រប់រូប អាច​បង្ហោះ​រូបភាព​ទាក់ទង​នឹង​ធម្មជាតិ ឬ​ការបំផ្លាញ​ធម្មជាតិ ឬក៏​គំនិត​យោបល់ផ្សេងៗ នៅក្នុង Page នេះ។ ប៉ុន្តែ​សូម​ជៀសវាង​ការ​បង្ហោះ​រូបភាព ឬ​មាន​យោបល់​អសីលធម៌ ឬ​បែប​ប្រមាថ។ ការធ្វើ​ដូច្នេះ ត្រូវបាន​លោក ព្រាប​កុល អះអាងថា ជាការ​ចូលរួមចំណែក ក្នុងការ​ថែរក្សា​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន។
ធនធានធម្មជាតិ និង​បរិស្ថាន នៅ​តំបន់​អា​រ៉ែ​ង ត្រូវបាន​លោក​ព្រាប​កុល អះអាងថា ស្អាត​ប្រណិត ប្លែក​ខុសពី​ខេត្ត​មួយចំនួន។ នៅ​អា​រ៉ែ​ង មាន​ព្រៃភ្នំ ទឹកជ្រោះ ស្ទឹង និង​សត្វ​កម្រ ជាដើម។ ធនធានធម្មជាតិ​នោះ ជាស​ក្កា​នុព​ល សម្រាប់​ប្រែក្លាយ​តំបន់​អា​រ៉ែ​ង ឲ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍ ជាជាង​ការធ្វើ​វា​រី​អគ្គិសនី។
គម្រោង​សាងសង់​វា​រី​អគ្គិសនី នៅ​តំបន់​អា​រ៉ែ​ង ត្រូវបាន​ពលរដ្ឋ សង្គម​ស៊ីវិល និង​មហាជន​មួយចំនួន ព្រមទាំង​អា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ា​ញ បាន​ជំទាស់។ ថ្មីៗនេះ ប្រមុខ​រដ្ឋាភិបាល ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​អគ្គិសនី​កម្ពុជា ក៏បាន​ប្រកាស​ពី​ការសម្រេច​ផ្អាក​គម្រោង ហើយ​ថា យ៉ាងហោចណាស់ ក្នុង​អាណត្តិ​ទី៥ គឺ​ដល់​ឆ្នាំ២០១៨ នឹងមិន​អនុវត្តន៍​គម្រោង​សាងសង់​វា​រី​អគ្គិសនី នៅ​អា​រ៉ែ​ង នោះឡើយ។
យ៉ាងណាក៏ដោយ ក្រុម​របស់លោក​ព្រាប​កុល នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​អា​រ៉ែ​ង ទៀងទាត់ រៀងរាល់ ៣ ខែម្តង។ លោក​ព្រាប​កុល នឹង​ដឹកនាំ​ដំណើរ​ទៅកាន់​តំបន់​អា​រ៉ែ​ង ម្តងទៀត នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ៕ ប្រភពៈ RFI

តើ​រាជរដ្ឋាភិបាល​អាច​បោះបង់​មហិច្ឆតា​សាងសង់​ទំនប់​វារីអគ្គិសនី​អារ៉ែង​ឬ​ទេ?

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង មិន​កើត​ឡើង​នៅ​អាណត្តិ​ទី​៥​នេះ​ទេ។ ចំណែក​ឯ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បន្ទរ​តាម​មេ​របស់​ខ្លួន​ដែរ​ថា គ្មាន​ឡើយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ និង​ថែម​ទាំង​ចុះ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​អារ៉ែង ស្ងប់​ចិត្ត​ទៀត​ផង។ តើ​រាជរដ្ឋាភិបាល​អាច​បោះបង់​ចោល​មហិច្ឆតា​សាងសង់​ទំនប់​នេះ​ដែរ ឬ​យ៉ាង​ណា?
គេ​មិន​អាច​ទាយ​បាន​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង នឹង​សាងសង់​ពិត​ប្រាកដ​នៅ​ឆ្នាំ​ណា​នោះ​ឡើយ។ ប៉ុន្តែ​មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ពី​របៀប​ដែល​រាជរដ្ឋាភិបាល​ចាត់​ វិធានការ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដ៏​ចម្រូងចម្រាស​នេះ។
​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ជា​គម្រោង​ចាស់​ដែល​កើត​ឡើង​តាំង​ពី​ទសវត្សរ៍​ទី​៦០ មក​ម្ល៉េះ។ គម្រោង​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាប់​ផ្ដើម​សិក្សា​ឡើង​វិញ​កាល​ពី​ អាណត្តិ​ទី​៤។ ក្នុង​អំឡុង​ឆ្នាំ​២០០៧ មាន​ក្រុមហ៊ុន​ពីរ​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អារ៉ែង ដោយ​ជីក​យក​រ៉ែ ពិនិត្យ​ស្ថានភាព​ទូទៅ​នៃ​កម្លាំង​ទឹក និង​ពិនិត្យ​សណ្ឋាន​ដី​ជាដើម។
ប្រធាន​សហគមន៍​ជំនាប់​តំបន់​អារ៉ែង លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា អ្នក​ស្រាវជ្រាវ​ទាំង​នោះ​បាន​រក​ឃើញ​ថា តំបន់​អារ៉ែង មិន​មាន​សក្ដានុពល​គ្រប់គ្រាន់​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ទេ។ លោក​បន្ថែម​ថា គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ប្រហែល​ជា​គម្រោង​ជីក​រ៉ែ​ក្រោម​ដី និង​ប្រមូល​កាប់​ឈើ​កាប់​យក​ទៅ​លក់៖ «បើសិនជា​សាងសង់​ទំនប់​វារីអគ្គិសនី​ពិត​មែន មិន​មែន​ក្រុមហ៊ុន​ទី១ ក្រុមហ៊ុន​ទី​២ ដក​ខ្លួន​ចេញ​ទេ ច្បាស់​ជា​ក្រុមហ៊ុន​ហ្នឹង​សាងសង់​ហើយ មិន​ចាំបាច់​ដល់​ក្រុមហ៊ុន​ទី​៣ ទេ។ បើ​សិន​ជា​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នេះ គឺ​ត្រូវ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​នេះ​ទាំង​អស់។ ខ្ញុំ​តែង​ឃើញ​ពលរដ្ឋ​យំ​ស្រែក​រហូត មិន​ដែល​ឃើញ​មាន​សំណង​សមរម្យ​ទេ»
ឈ្មោះ​អារ៉ែង ត្រូវ​បាន​គេ​ស្គាល់​បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino hydro) សិក្សា​ពី​សក្ដានុពល​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ហើយ​សារព័ត៌មាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ពី​គម្រោង​នេះ។ បន្ទាប់​មក​បុរស​សញ្ជាតិ​អេស្ប៉ាញ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បាន​ចូល​ទៅ​ក្នុង​តំបន់​អារ៉ែង និង​ផ្ដួចផ្ដើម​ប្រមូល​ការ​គាំទ្រ​ពី​ពលរដ្ឋ ដើម្បី​ប្រឆាំង​នឹង​គ្រោង​​សាងសង់​ទំនប់។
​អ្នក​ភូមិ​បាន​រួម​ដៃ​គ្នា​ជាមួយ​លោក អាឡិក ដោយ​បិទ​ច្រក​ចូល​តំបន់​អារ៉ែង អស់​ជា​ច្រើន​ថ្ងៃ​មិន​ឲ្យ​ក្រុមហ៊ុន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចូល​ទៅ​​ តំបន់​អារ៉ែង។ ចលនា​តវ៉ា​ចេះ​តែ​បន្ត តំបន់​អារ៉ែង កាន់តែ​មាន​គេ​ស្គាល់​ច្រើន ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​លូកដៃ​ចូល​ស្នើ​ឲ្យ​ រាជ​រដ្ឋាភិបាល​លុបចោល​គម្រោង​នេះ។ ​ក្នុង​ជំនួប​ចរចា​រក​ដំណោះស្រាយ​នយោបាយ​រវាង​បក្ស​កាន់អំណាច​និង​បក្ស​ ប្រឆាំង លោក ហ៊ុន សែន សន្យា​ចំពោះ​មុខ​លោក សម រង្ស៉ី ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង ជា​ការងារ​របស់​រដ្ឋាភិបាល​អាណត្តិ​ក្រោយៗ​ប៉ុណ្ណោះ។
លោក​ក៏​ប្រកាស​បែប​នេះ​ជា​សាធារណៈ​មួយ​ដង​ជា​ពីរ​ដង​ទៀត​ដែរ៖ «ហេតុ​ អី​បាន​ឮ​សូរ​អារ៉ែងៗ អី​ក៏​សម្បើម​ម្ល៉េះ​អារ៉ែង​ហ្នឹង? បើ​ចង់​ដឹង​ថា អារ៉ែង យ៉ាង​ម៉េច​ទាល់​តែ​សិក្សា​សិន។ ដល់​គេ​ទៅ​សិក្សា ទៅ​ព័ទ្ធ​ចាប់​គេ​ទៀត។ ខ្ញុំ​បាន​ប្រាប់​ហើយ ហើយ​សរសេរ​ទៅ​រដ្ឋ​សភា​ដើម្បី​បញ្ជាក់​ថា​យ៉ាង​ម៉េច? គ្មាន​ទាន់​មាន​សេចក្ដី​សម្រេច​ណា​មួយ​អំពី​អារ៉ែង​ទេ…។ ខ្មែរ​ចេះ​ដែរ មិន​មែន​ចាំ​តែ​មាន​បរទេស​ប្រដៅ​បាន​ខ្មែរ​ចេះ​ទេ»
ទោះជា​បែប​ណា​ក្តី ដំណើរការ​នៃ​គម្រោងការ​សាងសង់​របស់​រដ្ឋាភិបាល​ទំនង​ជា​មិន​ដើរ​ថយក្រោយ​ទេ។ នៅ​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក អាឡិក បើ​ទោះ​ជា​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទូច​ឲ្យ​រដ្ឋាភិបាល​គិត​ឡើង​វិញ​ពី​បញ្ហា​នេះ​ ក៏​ដោយ​ចុះ។ អាជ្ញាធរ​បណ្ដេញ អាឡិក ចេញ​ពី​កម្ពុជា ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដែល​ទំនង​ថា គ្រាន់តែ​ជា​ល្បិច​មួយ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ខណៈ​ដែល​ជនជាតិ​វៀតណាម ជា​ច្រើន​នាក់ ត្រូវ​គេ​ជឿ​ថា កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ស្រុក​ខ្មែរ។
ក្រុម​យុវជន​និង​សង្គម​ស៊ីវិល​ចាប់​ផ្ដើម​ទៅ​ទស្សនា​តំបន់​អារ៉ែង កាន់តែ​ច្រើន​ឡើងៗ ក្នុង​បំណង​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​កោះកុង បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ស៊ើប​អង្កេត និង​ព្យាយាម​រារាំង​អ្នក​ដែល​ចង់​ចូល​ទៅ​តំបន់​នោះ​ទៀត​ផង។
នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ជា​អ្នក​ដឹកនាំ​ដំណើរ​ទស្សនាចរណ៍​តំបន់​អារ៉ែង មាន​ប្រសាសន៍​ថា ទស្សនៈ​របស់​ក្រុម​លោក​គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​ធម្មជាតិ​នៅ​អារ៉ែង ហើយ​លោក​មិន​ប្រាកដ​ថា រាជរដ្ឋាភិបាល​នឹង​កាប់​ព្រៃស្រោង​នៅ​ទី​នោះ​ចោល ហើយ​សាងសង់​ទំនប់ ឬ​អត់​ទេ។
លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​កោះកុង ចាប់​ផ្ដើម​ឃ្លាំមើល​អ្នក​ទេសចរ​ទៅ​អារ៉ែង ដែល​ជា​ករណី​ពិសេស​មិន​ធ្លាប់​មាន​នៅ​ពេល​កន្លងទៅ​នោះ​ឡើយ៖ «…ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ការ​ណែ​នាំ​ក្រៅ​ផ្លូវការ​ណា​មួយ​ដើម្បី​ឲ្យ​ត្រួត​ពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​តំបន់​អារ៉ែង»
លើស​ពី​នេះ​ទៀត អាជ្ញាធរ​ចាប់​ផ្ដើម​ធ្វើ​ស្ពាន​នៅ​តាម​ផ្លូវលំ​ពី​ស្រុក​ថ្មបាំង ចូល​ទៅ​តំបន់​អារ៉ែង អ្នក​ភូមិ​ខ្លះ​សង្ស័យ​ថា ស្ពាន​ទាំង​នោះ​ធ្វើ​ឡើង​សម្រាប់​ដឹក​សម្ភារៈ​ចូល​ទៅ​សិក្សា​នៅ​អារ៉ែង។ មិន​តែ​ប៉ុណ្ណោះ តំបន់​អារ៉ែង ត្រូវ​អាជ្ញាធរ​ខេត្ត​កោះកុង ទុក​ឲ្យ​ក្លាយ​ជា​តំបន់​ដាច់​ស្រយាល​មួយ ដែល​មិន​មាន​សេវា​ទូរស័ព្ទ​ទាក់ទង​ចេញ​មក​ក្រៅ​នោះ​ទេ។
ក្នុង​ជំនួប​រវាង​តំណាងរាស្ត្រ​ខេត្ត​កោះកុង លោក អាយ ខន និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រជាពលរដ្ឋ​មួយ​ចំនួន​ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្ដើម​ចោទ​ថា អ្នក​ភូមិ​ដែល​ប្រឆាំង​គម្រោង​សាងសង់​ទំនប់ ចុះ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក​ភូមិ​ខ្លះ​បាន​ឡើង​ស្បថ​ចំពោះ​មុខ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ ថា ពួកគាត់​គ្រាន់តែ​សន្យា​ស្រលាញ់​ធម្មជាតិ ចង់​រក្សា​កេរអាករ​ពី​ដូនតា​ប៉ុណ្ណោះ មិន​មាន​បំណង​ប្រឆាំង​រដ្ឋាភិបាល ឬ​បង្កើត​តំបន់​អបគមន៍​ណា​មួយ​នោះ​ទេ។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ តំណាងរាស្ត្រ​មណ្ឌល​កោះកុង លោក អាយ ខន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទាំង​អស់​ត្រូវ​សាមគ្គី​គ្នា​មិន​ត្រូវ​រើសអើង​នយោបាយ​ឡើយ។ លោក​បាន​ប្រើ​ពេល​ជាង​មួយ​ម៉ោង​ពន្យល់​អ្នក​ភូមិ​ឲ្យ​ជឿជាក់​លើ​ការ​សន្យា​ របស់​លោក ហ៊ុន សែន ព្យាយាម​បង្អាប់ អាឡិក និង​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ព្រម​ទទួល​យក​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ គម្រោង​វារីអគ្គិសនី​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​អារ៉ែង។ លោក​ក៏​លើក​ឡើង​ថា ពេល​មាន​ទំនប់​វារីអគ្គិសនី​នឹង​នាំ​ឲ្យ​ត្រី​សំបូរ សំបូរ​ទឹក​និង​សំបូរ​ព្រៃឈើ នាំ​ឲ្យ​ជីវភាព​អ្នក​ភូមិ​បាន​រីក​ចម្រើន។ ប៉ុន្តែ​លោក​មិន​បាន​និយាយ​ទាល់តែសោះ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ និង​ពី​កន្លែង​តាំង​ទី​លំនៅ​ថ្មី​របស់​ប្រជាពលរដ្ឋ។
​ទន្ទឹម​នឹង​នេះ ក្រុម​អាជ្ញាធរ​ស្រុក​ថ្មបាំង ក៏​គំរាម​រំលាយ​សហគមន៍​ជំនាប់​ដែល​ជា​កន្លែង​ទទួល​ភ្ញៀវ​ទេសចរ​ចោល​ដែរ ដោយ​ចោទ​ថា ប្រធាន​សហគមន៍ លោក វ៉ែន វ៉ន ទិញ​ឈើ​សាងសង់​សហគមន៍​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​គំរាម​លោក វ៉ែន វ៉ន ឲ្យ​ផ្ដិត​មេដៃ​សារភាព​កំហុស ហើយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក៏​ប្ដឹង​លោក​ទៅ​កាន់​តុលាការ​ទៀត។
​លោក វ៉ែន វ៉ន យល់​ថា៖ «មូលហេតុ​សំខាន់​គឺ​ខ្ញុំ​ជា​ប្រធាន​សហគមន៍​ផង ហើយ​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ខ្ញុំ​ការពារ​ប្រជាពលរដ្ឋ តស៊ូ​មតិ​ជាមួយ​នឹង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី…»
អ្នក​ភូមិ​ជំនាប់ ក៏​ជឿ​ដែរ​ថា បណ្ដឹង​ប្រឆាំង​ប្រធាន​សហគមន៍ លោក វ៉ែន វ៉ន ជា​ចេតនា​បំបាក់​អ្នក​ជំទាស់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី៖ «អ្នក ​ខ្លះ​គេ​មិន​ចង់​បាន។ ខ្ញុំ​មិន​ចង់​ចាក​ចេញ​ពី​ទី​នេះ​ទេ ខ្ញុំ​ចង់​រស់​នៅ​កន្លែង​កេរ​ជីដូន​ជីតា ថ្វីត្បិត​ខ្ញុំ​មិន​កើត​នៅ​ទី​នេះ​មែន»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​ខ្លះ​ក៏​គាំទ្រ​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ដែរ ប៉ុន្តែ​អ្នក​នោះ​មិន​ហ៊ាន​គាំទ្រ​រដ្ឋាភិបាល​ជា​ចំហ​ទេ។
តំបន់​អារ៉ែង ជា​ផ្នែក​មួយ​នៃ​ជួរ​ភ្នំក្រវាញ មាន​ផ្ទៃដី​ជិត ១០​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​ដោយ​ព្រៃស្រោង ព្រៃរបោះ ដី​ចំការ ដីស្រែ និង​ដងស្ទឹង។ ឃុំ​ចំនួន​បី​នៃ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង រួម​មាន​ឃុំ​ថ្មដូនពៅ ឃុំ​ជំនាប់ និង​ឃុំ​ប្រឡាយ ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​តំបន់​អារ៉ែង ទាំង​មូល។ តំបន់​នេះ​ស្ថិត​នៅ​ជាប់​ខេត្ត​កំពង់ស្ពឺ និង​ពោធិ៍សាត់។ តំបន់​នេះ​ធ្លាប់​ជា​កន្លែង​ដែល​ឈ្មួញ​ចុះ​ប្រមូល​ទិញ​ឈើ​ប្រណីតៗ កាល​ពី​ពីរ​បី​ឆ្នាំ​មុន ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ ដែល​មាន​ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ​ពី​តំបន់​អារ៉ែង។
កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា មាន​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង​បាន​ចុះ​ទៅ​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅ​ជាយ​ អារ៉ែង។ ក្រុម​ឈ្មួញ​បាន​បណ្ដាក់​គ្នា​ឃ្លាំមើល​គ្រប់​សកម្មភាព​របស់​អ្នក​យក​ ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទៀត​ផង។
រដ្ឋាភិបាល​ធ្លាប់​បញ្ជាក់​ថា គម្រោង​វារីអគ្គិសនី​ស្ទឹង​ឆាយអារ៉ែង មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​កម្លាំង ១០៨​មេហ្គាវ៉ាត់ ហើយ​វារីអគ្គិសនី​នោះ​អាច​ដំណើរការ​បាន​ពេញ​មួយ​ឆ្នាំ​ថែម​ទៀត។ ប៉ុន្តែ​នៅ​ខែ​មីនា នេះ ស្ទឹង​ជាយអារ៉ែង គោក​រាក់​ស្ទើរ​គ្រប់​កន្លែង។ ពលរដ្ឋ​នៅ​អារ៉ែង ជឿ​ថា រាជរដ្ឋាភិបាល​ទំនង​ជា​មិន​អាច​បោះបង់​មហិច្ឆតា​សាងសង់​ទំនប់​វារីអគ្គិសនី​ ស្ទឹង​ជាយអារ៉ែង នោះ​ទេ៕ ប្រភពៈ RFA
2ស្ទឹង​អារ៉ែង
3អ្នក​ភូមិ​បោក​សម្លៀក​បំពាក់​នៅ​ស្ទឹង​អារ៉ែង
1ក្មេង​លេង​ទឹក​នៅ​ស្ទឹង​អារ៉ែង
4បម្រាម​មិន​ឲ្យ​ប្រើ​សាប៊ូ​នៅ​ស្ទឹង​អារ៉ែង
5អ្នក​ស្រុក​ជិះ​ម៉ូតូ​ឆ្លង​ស្ពាន​ស្ទឹង​អារ៉ែង នៅ​រដូវ​ប្រាំង
6ស្ទឹង​អារ៉ែង
7ទឹក​រដូវ​ប្រាំង​នៅ​ឆាយពោធិ៍៩ ក្នុង​តំបន់​អារ៉ែង
8ឆាយពោធិ៍៩
9ទិដ្ឋភាព​ព្រៃ​ភ្នំ​នៅ​តំបន់​អារ៉ែង
10ទិដ្ឋភាព​ព្រៃ​ភ្នំ​នៅ​តំបន់​អារ៉ែង មើល​ពី​លើ​ភ្នំ​ម្រេច​កង្កែប