សមាគមរោងចក្រកាត់ដេរប្រតិកម្មតបអង្គការឃ្លាំមើលសិទ្ធិមនុស្ស
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រតិកម្មតបអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាធ្វើរបាយការណ៍ដោយអត្តនោម័តិ មិនឆ្លុះបញ្ចាំងការពិត។ ប្រតិកម្មនេះធ្វើឡើងតាមលិខិតផ្សព្វផ្សាយជាសាធារណៈមួយនៅថ្ងៃទី ១៧ ខែមីនា ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលនិយាយពីការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរនៅ កម្ពុជា។
៥-មិថុនា-២០១៤៖ សកម្មភាពរបស់កម្មកររោងចក្រកាត់ដេរមួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan SEZ) នាខេត្តស្វាយរៀង
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ផ្ដើមលិខិតឆ្លើយតបដោយបញ្ជាក់ថា ខ្លួនខកចិត្តចំពោះរបាយការណ៍ដែលមានចំណងជើងថា “ធ្វើការឲ្យលឿន ឬចេញក្រៅ (Work Faster or Get out)”។
ក្រុមថៅកែរោងចក្របន្តថា លទ្ធផលស្រាវជ្រាវនេះ មិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា ទេ ដោយសារតែអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាសកម្មករតិចពេក។ លិខិតបន្ថែមថា ទោះបីមានការរំលោភច្បាប់ការងារតិចតួចក្តី ក៏សមាគមរោងចក្រកាត់ដេរសុទ្ធតែប្ដេជ្ញាចិត្តលុបបំបាត់រាល់ទង្វើ ទាំងឡាយដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កម្មករ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវដល់អ្នករាយការណ៍ និងមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សឲ្យមើលស្ថានការណ៍ឲ្យបាន ទូលាយ និងអព្យាក្រឹត ដើម្បីប្រយោជន៍សង្គម និងប្រយោជន៍សេដ្ឋកិច្ច។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចេញលិខិតឆ្លើយតបនេះដោយបន្ទរតាមលិខិតរបស់ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បានរំលោភលើវិជ្ជាជីវៈរបស់ក្រសួង និងកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ អៃឡូ (ILO) ដែលកំពុងបំពេញការងារប្រកបដោយប្រសិទ្ធភាព។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាលពីថ្ងៃទី១៣ ខែមីនា បានប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមមន្ត្រីរដ្ឋាភិបាល និងភាគីរោងចក្រគួរតែដោះស្រាយបញ្ហានានារបស់កម្មករ ជាជាងចាំតែវាយប្រហាររបាយការណ៍របស់អង្គការសង្គមស៊ីវិលនោះ។ លោកបន្តថា ការបំពានសិទ្ធិកម្មករមានលក្ខណៈជាប្រព័ន្ធនៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញរបាយការណ៍ស្រាវជ្រាវកម្រាស់ជាង ១៤០ទំព័រ បង្ហាញពីការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែរោងចក្រកាត់ដេរទៅលើ កម្មករ។ អង្គការនេះរកឃើញថា កម្មករធ្វើការបន្ថែមម៉ោងដោយបង្ខំ កង្វះពេលវេលាសម្រាកចន្លោះម៉ោងធ្វើការ ត្រូវបានបដិសេធមិនឲ្យឈប់សម្រាកពេលឈឺ កម្មការិនីមានផ្ទៃពោះត្រូវគេរើសអើង និងកាត់ប្រាក់ខែពេលសម្រាកមាតុភាពជាដើម។ ក្រៅពីនេះ ការរើសអើងសហជីពក៏ត្រូវបានលើកឡើងដែរ។
បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរជាង ៧០ម៉ឺននាក់ធ្វើជាកម្មកររោងចក្រកាត់ដេរ។ កម្មករមានប្រាក់ខែទាបបំផុតចំនួន ១២៥ដុល្លារក្នុង១ខែៗ។ ក្រុមសង្គមស៊ីវិល និងសហជីពរកឃើញថា ចំនួនប្រាក់ខែប៉ុណ្ណេះមិនអាចធ្វើឲ្យកម្មករមានជីវភាពរស់នៅប្រសើរ ឡើយ៕ ប្រភពៈ RFAសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្រតិកម្មតបអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថាធ្វើរបាយការណ៍ដោយអត្តនោម័តិ មិនឆ្លុះបញ្ចាំងការពិត។ ប្រតិកម្មនេះធ្វើឡើងតាមលិខិតផ្សព្វផ្សាយជាសាធារណៈមួយនៅថ្ងៃទី ១៧ ខែមីនា ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលនិយាយពីការរំលោភសិទ្ធិការងារក្នុងឧស្សាហកម្មកាត់ដេរនៅ កម្ពុជា។
៥-មិថុនា-២០១៤៖ សកម្មភាពរបស់កម្មកររោងចក្រកាត់ដេរមួយ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan SEZ) នាខេត្តស្វាយរៀង
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ផ្ដើមលិខិតឆ្លើយតបដោយបញ្ជាក់ថា ខ្លួនខកចិត្តចំពោះរបាយការណ៍ដែលមានចំណងជើងថា “ធ្វើការឲ្យលឿន ឬចេញក្រៅ (Work Faster or Get out)”។
ក្រុមថៅកែរោងចក្របន្តថា លទ្ធផលស្រាវជ្រាវនេះ មិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពទូទៅនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា ទេ ដោយសារតែអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សម្ភាសកម្មករតិចពេក។ លិខិតបន្ថែមថា ទោះបីមានការរំលោភច្បាប់ការងារតិចតួចក្តី ក៏សមាគមរោងចក្រកាត់ដេរសុទ្ធតែប្ដេជ្ញាចិត្តលុបបំបាត់រាល់ទង្វើ ទាំងឡាយដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់កម្មករ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវដល់អ្នករាយការណ៍ និងមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សឲ្យមើលស្ថានការណ៍ឲ្យបាន ទូលាយ និងអព្យាក្រឹត ដើម្បីប្រយោជន៍សង្គម និងប្រយោជន៍សេដ្ឋកិច្ច។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ចេញលិខិតឆ្លើយតបនេះដោយបន្ទរតាមលិខិតរបស់ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចោទ យូមែន រ៉ៃត៍ វ៉ច្ឆ ថា បានរំលោភលើវិជ្ជាជីវៈរបស់ក្រសួង និងកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ អៃឡូ (ILO) ដែលកំពុងបំពេញការងារប្រកបដោយប្រសិទ្ធភាព។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាលពីថ្ងៃទី១៣ ខែមីនា បានប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមមន្ត្រីរដ្ឋាភិបាល និងភាគីរោងចក្រគួរតែដោះស្រាយបញ្ហានានារបស់កម្មករ ជាជាងចាំតែវាយប្រហាររបាយការណ៍របស់អង្គការសង្គមស៊ីវិលនោះ។ លោកបន្តថា ការបំពានសិទ្ធិកម្មករមានលក្ខណៈជាប្រព័ន្ធនៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញរបាយការណ៍ស្រាវជ្រាវកម្រាស់ជាង ១៤០ទំព័រ បង្ហាញពីការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែរោងចក្រកាត់ដេរទៅលើ កម្មករ។ អង្គការនេះរកឃើញថា កម្មករធ្វើការបន្ថែមម៉ោងដោយបង្ខំ កង្វះពេលវេលាសម្រាកចន្លោះម៉ោងធ្វើការ ត្រូវបានបដិសេធមិនឲ្យឈប់សម្រាកពេលឈឺ កម្មការិនីមានផ្ទៃពោះត្រូវគេរើសអើង និងកាត់ប្រាក់ខែពេលសម្រាកមាតុភាពជាដើម។ ក្រៅពីនេះ ការរើសអើងសហជីពក៏ត្រូវបានលើកឡើងដែរ។
បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរជាង ៧០ម៉ឺននាក់ធ្វើជាកម្មកររោងចក្រកាត់ដេរ។ កម្មករមានប្រាក់ខែទាបបំផុតចំនួន ១២៥ដុល្លារក្នុង១ខែៗ។ ក្រុមសង្គមស៊ីវិល និងសហជីពរកឃើញថា ចំនួនប្រាក់ខែប៉ុណ្ណេះមិនអាចធ្វើឲ្យកម្មករមានជីវភាពរស់នៅប្រសើរ ឡើយ៕ ប្រភពៈ RFA