Showing posts with label ការស្រាវជ្រាវ. Show all posts
Showing posts with label ការស្រាវជ្រាវ. Show all posts

កំពង់ផែ​ភ្នំពេញ​ មាន​តាំង​ពីមុន​សម័យ​ អាណានិគម​បារាំង​

ភ្នំពេញ​៖ ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​បង្អស់​ក្នុងសម័យ​ប្រវត្តិសាស្ត្រ គឺ​ហ្វូណន ដែល​ចាប់បដិសន្ធិ​ឡើង ដោយ​ឥណ្ឌា​នីយកម្ម តាមរយៈ​ពាណិជ្ជកម្ម​អន្តរជាតិ​។ ដូច្នេះហើយ​បានជា​យើង​ឃើញ​មានការ​លេចធ្លោ​ឡើង​នូវ​បុរី​ជាច្រើន​ដែលជា​ កំពង់ផែ​សមុទ្រ​។ យោងតាម​កំណត់ហេតុ​ចិន បុរី​សមុទ្រ​ទាំងនេះ ដែល​សព្វថ្ងៃ​ភាគច្រើន ស្ថិតនៅក្នុង​ដែនដី​សណ្តរ​កម្ពុជា​ក្រោម ក្នុង​ឈូង​សមុទ្រ​សៀម និង​ជ្រោយ​មល​យូ​។ បេសកជន​ការទូត​ចិន កាំ​ង ថៃ និង​យូ ជិន បាន​រៀបរាប់​ឈ្មោះ​កំពង់ផែ​មួយចំនួន​ដូចជា ទុន ស៊ុន ជាដើម នៅ​ជ្រោយ​ម៉ា​ឡេ ដែលជា​តំបន់​ឆ្លងកាត់​ទៅកាន់​ប្រទេស​ឥណ្ឌា​។ យ៉ាងណាមិញ គេ​ក៏បាន​ជួប​កំពង់ផែ​សមុទ្រ​មួយទៀត​នៅ​អូរ​កែវ កម្ពុជា​ក្រោម​ដែរ​។
1
កំពង់ផែ​ភ្នំពេញ នា​ចុង​ស​.​វ​ទី ១៩ ដើមទី ២០ ឯកសារ អា​ដឺ​ម៉ា ឡឺ​ក្លែ​រ បណ្ណាល័យ​ខេត្ត​អា​ឡាំង​សុង រូប​ចម្លង (​ម​.​ត ១៩៧៨)
មាន​ភស្តុតាង​ជាច្រើន​បង្ហាញថា នគរ​ភ្នំ​បាន​លាតសន្ធឹង​លើ​អាណាខេត្ត ដែល​ស្ថិតក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន​ផងដែរ ដូចជា​ខេត្ត​នគរ​ស្រី​ធម្ម​រាជា​, សុង​ក្លា​, សុរា​ត​, យ៉ា​ឡា​, ប៉ា​តានី ជាដើម ដែល​ស្ថិតនៅក្នុង​ឈូង​សមុទ្រ​សៀម​សព្វថ្ងៃនេះ​។ សូមបញ្ជាក់​ផងដែរ​ថា ក្នុង​កំណត់ហេតុ​ចិន​បុរាណ​ខាងលើនេះ​ក៏​មានការ​អះអាងថា ខ្មែរ​នា​ដើម​ទសវត្ស​ទី​៣ ក៏មាន​នាវាចរណ៍​ចម្បាំង​ផងដែរ ហើយ​រហូតដល់​រជ្ជកាល​ព្រះបាទ​សុរិយា​វរ្ម័នទី​១ សតវត្សរ៍​ទី​១១ ស្ថានភាព​នេះ​ក៏​មិនទាន់​ប្រែប្រួល​ដែរ​។ ឱនភាព​នៃ​នាវាចរណ៍​ខ្មែរ​ដែលជា​ប្រភព​នៃ​វឌ្ឍនភាព​នៃ​វប្បធម៌​-​អារ្យធម៌​ ខ្មែរ តាមរយៈ​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ផ្តើមឡើង​ដោយ​ការកាន់កាប់​តំបន់​ឈូង​សមុទ្រ​ទាំងនោះ ពី​សំណាក់​ប្រទេស​សៀម នៅ​សតវត្សរ៍​ទី​១៣ និង​ទី​១៤ និង​ប្រទេស​វៀតណាម​ចាប់តាំងពី​សតវត្សរ៍​ទី​១៧ គឺ​ក្នុង​បរិបទ​នេះហើយ ទើប​មានការ​ស្ថាបនា​កំពង់ផែ​កំពង់សោម ដើម្បី​ផ្សារភ្ជាប់​នឹង​សមុទ្រ​វិញ​ក្រោយពី​ទទួលបាន​ឯករាជ្យ​។
 2
ផែ​នៅមុខ​ព្រះបរមរាជវាំង ក្នុងពេល​បុណ្យអុំទូក ឯកសារ​បារាំង មុន​ឆ្នាំ១៩៣០
ប្រិយមិត្ត​កុំភ្លេចថា ផ្លូវទឹក​ក្នុង​វប្បធម៌​ខ្មែរ រមែងតែ​ដើរតួនាទី​យ៉ាងសំខាន់​ខាង​វិស័យសេដ្ឋកិច្ច ក៏ដូចជា​ជំនឿ​សាសនា ឬទេ​វក​ថា​អាយ​។ អត្ថបទ​រឿងព្រេង​បុរាណ​មួយចំនួន​បាន​ឲ្យ​ដឹង​ពី​ទីក្រុង​នានា ដូច​ករណី​ទីក្រុង​អង្គរ​ដែល​ត្រូវបាន​សាងសង់ឡើង​ក្បែរ​ទី​ប្រសព្វ​គ្នា​នៃ ដងស្ទឹង​ពីរ ដែល​គេ​ប្រៀប​ទៅនឹង​ស្តេច​នាគ​ឈ្មោល និង​ស្តេច​នាគ​ញី ពោលគឺ ដងស្ទឹង​គូលែន និង​សៀមរាប ហើយ​ទីក្រុង​ភ្នំពេញ ក៏​ដូច្នោះ​ដែរ​។ ទីក្រុង​ភ្នំពេញ​ត្រូវបាន​កសាងឡើង​នៅ​ទី​ប្រសព្វ​គ្នា​នៃ​ដង​ទន្លេ​បួន គឺ​ទ​ន្ល​បាសាក់ ទន្លេសាប និង​ទន្លេមេគង្គ​លើ​-​ក្រោម ដែលជា​ហេតុ​នាំ​ឲ្យ​ទីក្រុង​នេះ​ប្រកបដោយ​លក្ខណៈ​ពិសិដ្ឋ​អស្ចារ្យ ក្នុងសម័យ​អង្គរ​។ ជាការ​ពិតណាស់ តាម​ប្រពៃណី​ខ្មែរ ទីតាំង​ខ្លះ​មានឈ្មោះ​ល្បីល្បាញ​ខ្ទរខ្ទារ ក៏ដោយ​សារ​តែមាន​បារមី​កាន់​ដ៏​វិសេសវិសាល​។ យ៉ាងណាមិញ ស្ថានភាព​នៃ​ទីតាំង​នៃ​រាជធានី​ភ្នំពេញ ជាពិសេស​នៅ​ម្តុំ​វត្ត​ឧណ្ណាលោម ដែល​ធ្លាប់ជា​ទីតាំង​នៃ​ប្រាសាទ​ថ្ម​មួយនា​សតវត្សរ៍​ទី​១០ មុន​ការសាងសង់​ព្រះបរមរាជវាំង ក៏​យ៉ាងដូច​ច្នោះ​ដែរ​។​
 3
កំពង់ផែ​នៅ​ជិត​ព្រះបរមរាជវាំង ដោយមាន​វត្តមាន​រប​ស់​កប៉ាល់ជំនួញ​បារាំង ឯកសារ​បារាំង មុន​ឆ្នាំ១៩៣០
ទោះបីជា​បច្ចុប្បន្នភាព មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ជា​ពិ​សស​ផ្នែក​សំណង់​ស្ថាបត្យកម្ម​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ផ្លាស់ប្តូរ​មុខមាត់ ព្រោះ​បានក្លាយ​ទៅជា​ទីក្រុង​ទំនើប​ដ៏​ល្អ​បវរ​មួយ​ក្នុងចំណោម​ទីក្រុង​ ទំនើប​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ​ក៏ដោយ ក៏​ស្ថានភាព​នេះ​មិន​អាចធ្វើ​ឲ្យ​គេ​មើលរំលង​ទីតាំង​ដ៏​វិសេសវិសាល​របស់​ ទីក្រុង​នេះដែរ​។​
ដូច​ពោល​ខាងលើ​ស្ថិតនៅត្រង់​ទន្លេចតុមុខ ទី​ប្រសព្វ​នៃ​ទន្លេធំ និង​ទន្លេសាប ទីក្រុង​ភ្នំពេញ គឺជា​អំណោយរ​បស់ដង​ទន្លេ ទាំងនោះ​ដែលជា​ប្រភព​នៃ​ការរីកដុះដាល ពោលគឺ​វឌ្ឍនភាព​។ មិន​ដូច្នេះ​ទេ ម្តេច​ក៏មាន​សហគមន៍​មនុស្ស​រស់នៅ​យ៉ាង​កុះ​កុញ​នៅក្នុង​តំបន់​នេះ​តាំងពី​ សម័យ​បុរេប្រវត្តិសាស្ត្រ រហូតដល់​បច្ចុប្បន្ន ដោយបាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ផ្សេងៗ​នៃ​ការវិវត្តន៍​ដូចជា​សម័យអង្គរ​ ជាដើម​។ មុន​សតវត្សរ៍​ទី​១៥ ពេលដែល​ព្រះបាទ​ព​ញ​យ៉ា​ត បាន​កសាង​រាជធានី​ភ្នំពេញ គេ​ហាក់បីដូចជា​ពុំទាន់​ឃើញ​មាន​កំពង់ផែ​ទន្លេ ដើម្បី​បង្ហាញ​អំពី​អាទិភាព​នៃ​វិស័យសេដ្ឋកិច្ច​នៅក្នុង​ទីតាំង​នេះ​ទេ ទោះបី​ជាមាន​សហគមន៍​មនុស្ស​រស់នៅ​រួចហើយ​ក៏ដោយ​។​
ថ្មីៗ​នេះ​ក្រោយពី​ការ​ឃើញ​នូវ​ឡ​ដុត​កុលា​ល​ភាន៍ ដ៏​ច្រើន​លើសលប់​នៅ​តំបន់​ជើងឯក ទើប​យើង​ដឹងថា ខ្មែរ​ពិតជា​បាន​ផ្តើម​ប្រើប្រាស់​ផ្លូវ​គមនាគមន៍​ផ្លូវគោក និង​ផ្លូវទឹក​ដែលមាន​ដៃទន្លេ​មួយចំនួន​នៅតាម​ដង​ទន្លេ​រួចមកហើយ តែដោយសារ​ខ្វះ​ព័ត៌មាន​ច្បាស់​ពី​ព្រះរាជ​ពង្សាវតារ​ខ្មែរ ទើប​យើង​ពិបាក​នឹង​សន្និដ្ឋានបាន​ច្បាស់​អំពី​តួនាទី​នៃ​កំពង់ផែ​ទាំងនោះ និង​អាទិភាព​របស់​វា​ក្នុង​វិស័យសេដ្ឋកិច្ច​។ តែ​វត្តមាន​នៃ​ចំណត​ទូត​កុះ​កុញ​នៅមុខ​ព្រះបរមរាជវាំង​នា​ចុង​សតវត្សរ៍​ទី​ ១៩ ដើម​សតវត្សរ៍​ទី​២០​នោះ ធ្វើ​ឲ្យ​យើង​សន្និដ្ឋានថា ការប្រើប្រាស់​ទីតាំង​នេះ​មិនមែន​ជាការ​ចៃដន្យ​ឡើយ ជាពិសេស​នៅ​សម័យកាល​មួយ ដែល​បារាំង​ទើប​មកដល់​ទីក្រុង​ភ្នំពេញ​។ ចំពោះ​យើង យើង​យល់ថា មាន​កំពង់ផែ​នៅ​ទីនោះ​រួចទៅហើយ​មុន​សម័យ​អាណានិគម​។​
សម័យបុរាណ វត្តមាន​របស់​ផ្លូវគោក និង​ទឹក​ទាំងនោះ គឺជា​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ ដើម្បី​អភិវឌ្ឍន៍​សង្គម វប្បធម៌ ជាពិសេស​ខាង​វិស័យ​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ក្រៅប្រទេស ដូចជា​ការដឹក​កុលាលភាជន៍ ដែលជា​ផលិតកម្ម​អាយ​ទៅកាន់​ខេត្ត​ផ្សេងៗ និង​ព្រះ​រាជធានី​អង្គរបុរី ឬ​ចេនឡា​។ បើ​និយាយ​ម្យ៉ាងទៀត គមនាគមន៍​ទាំងនោះ គឺជា​មូលដ្ឋាន​ដ៏​មាន​សក្តានុពល សម្រាប់​ផ្លាស់ប្តូរ​ទំនិញ និង​វប្បធម៌​។ កុំភ្លេចថា តំបន់​រាជធានី​ភ្នំពេញ បានទទួល​ឥទ្ធិពល​មកពី​ក្រៅ​តាម​សម័យកាល​នីមួយ​នៃ​ដំណើរ​ប្រវត្តិសាស្ត្រ​ យ៉ាង​ប្រាកដ​។​
តាមរយៈ​របាយការណ៍​នា​សម័យ​អាណាព្យាបាល​បារាំង យើង​ក៏​ដឹង​ទៀតថា ទីក្រុង​ភ្នំពេញ​បានក្លាយ​ទៅជា​កំពង់ផែ​ពាណិជ្ជកម្ម​អន្តរជាតិ ដ៏​សំខាន់​មួយ ហើយ​ស្ថានភាព​នេះ​បាន​បន្ត​រហូតដល់​បច្ចុប្បន្ន​យ៉ាង​មមាញឹក​នៅក្បែរ​ស្ពាន​ ជ្រោយចង្វារ​សព្វថ្ងៃ​៕ fpm​

នៅ​លើ​​​​ហ្វេ​​ស​​ប៊ុ​ក ស​ម្បូរ​​អា​ជីវ​កម្ម​​ផ្លូវ​ភេទ មាន​​ស្រី​ក្មេង​ៗ​​ ប​ង្ហាញ​​រូប​ថត​​ទាក់​​ម៉ូយ

វៀតណាម ៖ នាង Huyen បាន​​ថត​រូប​​ភាព​​ខ្លួន​ឯង និង​​អ្នក​ធ្វើការ​​ជា​មួយ ដាក់​​នៅ​លើ​​ហ្វេ​ស​​ប៊ុ​ក ដើ​ម្បី​​លេង​​ជា​មួយ អតិ​ថិ​ជន​​របស់​ខ្លួន ដើ​ម្បី​​ធ្វើ​​ឲ្យ​​ពួក​គេ​ស​ប្បាយ​រីក​រាយ ហើយ​​រូប​ភាព​​ទាំង​នោះ បាន​​ថ​ត​​នៅ​​ស​ណ្ឋា​គារ​​ផ្កាយ ៣ មួយ​កន្លែង​​ ។ ប៉ូលិស BA Trung Hai នាទី​ក្រុង​ហា​ណួ​យ បាន​ឲ្យ​ដឹងថា រូបភាព​ដែល​បាន​បង្ហោះ​នេះ ជា​រូបភាព​បង្ហាញ​ពី ជីវ​កម្ម​ផ្លូវភេទ នៅលើ​អន​ឡាញ និង​ស្ថិតនៅក្នុង​ការកាត់ទោស ចំណែក​ឈ្មួញកណ្តាល​ក៏​ជាប់គុក ។
​ស្រី​ពេ​ស​ពេស្យា Do Thi Huyen កើត​នៅ​ឆ្នាំ ១៩៩៣ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុ​តំបន់ Truong Dinh សង្កាត់ Hai Ba Trung ទីក្រុង​ហាណូយ​។ នាង Huyen មិន​ត្រឹមតែ​បង្ហោះ រូបថត​របស់​ខ្លួនឯង ប៉ុណ្ណោះ​ទេ ថែមទាំង​យក​រូបភាព អ្នកធ្វើការ​ជាមួយ​បង្ហាញ លើ​អ៊ី​ន​ធឺ​ណេ​ត​ផងដែរ ដើម្បី​ផ្តល់​សេវាកម្ម ដល់​អតិថិជន​របស់​ខ្លួន​។ បន្ទាប់ពី​អតិថិជន ដែលជា​ភ្ញៀវ​នៅលើ​អន​ឡាញ ហ្វេ​ស​ប៊ុ​ក​នេះ ជ្រើស​រើសយក ទើប​នាង​ប្រកាស​ពី​តម្លៃ ហើយ​តម្រូវ​ឲ្យ​មក​រួមភេទ នៅ​សណ្ឋាគារ​ផ្កាយ ៣ ខាងលើ​។​
​បន្ទាប់ពី​រុករក​របស់​ប៉ូលិស អស់​រយៈពេល​ជិត​មួយខែ ពោលគឺ​ខែ​ក្នុង​មេសា ឆ្នាំ​២០១៣ ប៉ូលិស​បាន​ក្តាប់បាន​ដើមទង ឈានដល់​ចាប់ខ្លួន មេ​ឈ្មួញ​និង​សហការី ២ កន្លែង ដែល​លក់​សេវាកម្ម​ផ្លូវភេទ​នេះ គឺ​នៅ Huong Giang ផ្លូវ Mai Hac De សង្កាត់ Hai Ba Trung ។ នាង Huyen បាន​សារភាពថា កាលពីមុន​នាង​ធ្លាប់បាន ទទួល​ទូរស័ព្ទ ពី​ភ្ញៀវ​ដែលជា​បុរស បាន​សួរ​បុគ្គលិក​សណ្ឋាគារ Huong Giang Hotel ហើយ​នាង Huyen ក៏បាន​យល់ព្រម ចំនួន​ទឹកប្រាក់ ៤ លាន​ដុង ឲ្យ​ឈ្មួញកណ្តាល ៣ លាន និង​ឲ្យ​អ្នកការពារ ១​លាន ។​
​ប្រធាន​នាយកដ្ឋាន ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស ក្រុង​ហាណូយ បាន​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ជាពិសេស​ហ្វេ​ស​ប៊ុ​ក សម្បូរ​អាជីវកម្ម​ផ្លូវភេទ នេះ​ណាស់ និង​មាន​ទាំង​ទូរស័ព្ទ ទំនាក់ទំនង​តថ្លៃ សម្រាប់​ការរួម​ភេទ នៅលើ​ហ្វេ​ស​ប៊ុ​ក​ទៀតផង ដែល​បញ្ហា​ទាំងនេះ​ស្ថិតនៅក្នុង​បទល្មើស​ព្រហ្មទណ្ឌ​៕
Wat 141212 Wat 141214 Wat 141211 Wat 14128
​_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ

រកឃើញបឹង ទឹកសាបនៅ លើភពព្រះអង្គារ ដែលមានអាយុកាល ៣,៦ពាន់លានឆ្នាំ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ថា ក្រុមអ្នកស្រាវជ្រាវ បាន រកឃើញបឹងទឹកសាប មួយកន្លែងដែលស្ថិត នៅលើភពព្រះអង្គារ ដែលបឹងនោះអាចផ្តល់ ការរស់នៅដល់ មនុស្សបាន។
ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាម៉េរិក បានឡើងទៅបំពេញ បេសកកម្មនៅភពព្រះអង្គារ ជាមួយនឹងយានរុករក បាន វិភាគនឹងរកឃើញថា មានដុំផ្ទាំងថ្ម មួយដ៏ធំផុសចេញពីដី ហើយទីតាំងនោះត្រូវ បានគេដាក់ឈ្មោះថា ឆក កំបិត លឿង (Yellowknife Bay) ដែលជារណ្តៅមួយផុសឡើង ខណៈដែលយានអវកាស រុករកបានចុះចត នៅក្នុងខែ សីហា ឆ្នាំ២០១២កន្លង ទៅ ។
តាមការឲ្យដឹងពីក្រុមអ្នកស្រាវជ្រាវ រណ្តៅដ៏ធំនោះមានល្បប់ភក់ និង ហើយត្រូវបានគេប៉ាន់ ប្រមាណថាវាមាន ប្រវែង ១៥០គីឡូម៉ែត្រ ដោយមានភ្នំព័ទ្ធជុំវិញ ហើយបឹងមួយនេះត្រូវបាន គេកំណត់អាយុកាលរបស់ វាប្រមាណ ៣,៦ពាន់លានឆ្នាំ ។ ក្រុមអ្នកស្រាវជ្រាវយល់ឃើញថា បឹងដែលរកឃើញនោះ គឺអាចមានអាយុកាល រាប់ពាន់ឆ្នាំ ប្រាកដមែន។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា តាមការវិភាគរបស់ពួកគេ បឹងនោះជាបឹងទឹកសាប ដោយផ្ទុកជីវៈតូចៗ និង មានកាបូន អ៊ីដ្រូសែន អុកស៊ីសែន នីដ្រូសែន និងស៊ុលហ្វួ ។
បឹងនេះអាចផ្តល់ការរស់រានដល់មនុស្សបាន ព្រោះវាមានសារធាតុ ដែលយ៉ាងទ្រទ្រង់ដល់អាយុជីវិត បានដូច ភពផែនដីដែរ ៕
Photo by DAP-News

ទ្វីបអាមេរិក ត្រូវបានឯកសារ មួយចំនួននិយាយថា មេទ័ពចិនជាអ្នកទៅដល់មុន គ្រីស្តូហ្វ កូឡុំ ៧០ឆ្នាំ

ជាងច្រើនរយឆ្នាំ ពោលគឺចាប់តាំង ពីចុងសតវត្សរ៌ទី១៥ ប្រជាជនទូទៅ នៅលើពិភពលោក នាំគ្នាដឹងថា អ្នកដែល បានរកឃើញទ្វីបអាមេរិក មុនគេបង្អស់ គឺ គ្រីស្តូហ្វ កូឡុំ (Christophe Colomb) ប៉ុន្តែតាមឯកសារមួយចំនួន បញ្ជាក់ ថា ចិនឯណោះទេ ដែលជាអ្នកទៅដល់មុនគេបំផុត ពោលគឺមុន គ្រីស្តូហ្វ កូឡុំ ៧០ឆ្នាំ ។
ដំណើររឿងរបស់ គ្រីស្តូហ្វ កូឡុំ បានកើតឡើង នៅចុងសតវត្សរ៍ទី១៥។ នៅពេលនោះ អឺរ៉ុបបានងើបចេញពី យុគខ្មៅ ងងឹត នៃយុគសម័យកណ្តាល ហើយចាប់ផ្តើមស្គាល់នូវភាព រុងរឿងឡើងវិញបន្តិចម្តងៗ ហើយក្នុងនោះ គឺឃើញមានប្រទេសមហាអំណាចថ្មី ដែលចាប់ផ្តើមលេចមុខឡើង នៅអឺរ៉ុប គឺព័រទុយហ្កាល់ និងអេស្ប៉ាញ។ នៅពេលនោះ បណ្តាប្រទេសនៅអឺរ៉ុបកំពុងតែប្រជែងគ្នា ក្នុងការពង្រីកសេដ្ឋកិច្ចរបស់ពួកគេរៀងៗខ្លួន តាមរយៈ ការធ្វើអាណានិគម និងការគ្រប់គ្រងផ្លូវជំនួញ។ ការធ្វើជំនួញ ដែលកាក់កបជាងគេ នៅពេលនោះ គឺការជួញដូរ ជាមួយអាស៊ី ហើយជំនួញនេះត្រូវគេធ្វើតាមផ្លូវគោក ដែលគេហៅថា “ផ្លូវសូត្រ” តភ្ជាប់អឺរ៉ុប ទៅឥណ្ឌា និងចិន។ ក៏ប៉ុន្តែ ការធ្វើដំណើរតាមផ្លូវគោកពីអឺរ៉ុបទៅអាស៊ីត្រូវប្រឈមមុខនឹង គ្រោះថ្នាក់ច្រើន នៅក្រោយពេលដែល ចក្រភព អូតូម៉ង់របស់តួកគី បានវាយយកទីក្រុងកុងស្តង់ទីណូប និងផ្តួលរំលំចក្រភពប៊ីហ្សង់តាំង នៅឆ្នាំ១៤៥៣។
ព័រទុយហ្កាល់ ដែលពេលនោះជាប្រទេសមួយជំនាញខាងផ្លូវសមុទ្រ ក៏បានងាកទៅធ្វើការជួញដូរតាម ផ្លូវសមុទ្រ វិញ ដោយចេញដំណើរពីព័រទុយហ្កាល់ តាមមហាសមុទ្រអាត្លង់ទិក ចាក់ចុះទៅទិសខាងត្បូង វាងមួយជុំទ្វីប អាហ្វ្រិក មុននឹងឆ្លងមហាសមុទ្រឥណ្ឌា ទៅកាន់តំបន់អាស៊ី។
ក៏ប៉ុន្តែ គ្រីស្តូហ្វ កូឡុំ ដែលជាអ្នកជំនាញខាងដើរកប៉ាល់មកពីអ៊ីតាលី បានបែកគំនិតមួយថ្មីថា ដោយសារ តែផែនដីមានរាងមូល បើសិនជាគេធ្វើដំណើរចេញពីអឺរ៉ុប ឆ្ពោះទៅទិសខាងលិច កាត់តាមមហាសមុទ្រអាត្លង់ទិក គេនឹងអាចធ្វើដំណើរដោយត្រង់ទៅដល់ឥណ្ឌា ដោយចំណាយពេលតិចជាង ការធ្វើដំណើរទៅទិសខាងកើត ដែល ត្រូវវាងមួយជុំទ្វីបអាហ្វ្រិក។ នៅចុងសតវត្សរ៍ទី១៥ ស្តេចអេស្ប៉ាញក៏បានជួលគ្រីស្តូហ្វ កូឡុំ ឲ្យដឹកនាំបេសកកម្ម ក្នុងនាមអេស្ប៉ាញ ធ្វើដំណើរតាមកប៉ាល់ កាត់មហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅអាស៊ី។

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ១៤៩២ គ្រីស្តូហ្វ កូឡុំ បានចេញដំណើរពីអេស្ប៉ាញ ជាមួយនឹងកប៉ាល់ ៣គ្រឿង ឆ្ពោះ ទៅទិសខាងលិច សំដៅទៅអាស៊ី។ ជាង ២ខែក្រោយមក នៅថ្ងៃទី១២ ខែតុលា កប៉ាល់របស់គ្រីស្តូហ្វ កូឡុំ ក៏បាន ធ្វើដំណើរមកដល់ឆ្នេរខាងកើតនៃទ្វីបអាមេរិក។ គ្រីស្តូហ្វ កូឡុំ នឹកស្មានថាខ្លួនមកដល់ឥណ្ឌា ក៏បានហៅជនជាតិ ដើម ដែលរស់នៅលើទ្វីបអាមេរិកថាជាពួកឥណ្ឌា។ ឈ្មោះ ដែលនៅជាប់រហូតមកទល់នឹងពេលបច្ចុប្បន្ន គឺ “ឥណ្ឌាស្បែកក្រហម”។
ចាប់តាំងពីពេលនោះមក គ្រីស្តូហ្វ កូឡុំ ត្រូវបានប្រវត្តិសាស្រ្តចារទុកថាជាអ្នកដែលបានរកឃើញទ្វីបអាមេរិក មុនគេបង្អស់។ ក៏ប៉ុន្តែ ក្រោយមក គេបានរកឃើញភស្តុតាង ដែលបញ្ជាក់ថា គ្រីស្តូហ្វ កូឡុំ មិនមែនជាអ្នករក ឃើញទ្វីបអាមេរិកមុនគេនោះទេ ហើយក៏មិនមែនជាជនជាតិអឺរ៉ុបទីមួយ ដែលបានធ្វើដំណើរទៅដល់ ទឹកដីអាមេរិក នោះដែរ។
មុនពេល ដែលគ្រីស្តូហ្វ កូឡុំ ធ្វើដំណើរមកដល់ នៅចុងសតវត្សរ៍ទី១៥ ទ្វីបអាមេរិកមានមនុស្សរស់ នៅតាំងពី រាប់ម៉ឺនឆ្នាំមកហើយ។ ជនជាតិដើមនៅអាមេរិក (ដែលយើងហៅថា ជាជនជាតិឥណ្ឌាស្បែកក្រហម) តាមការពិត គឺជាមនុស្ស ដែលមានដើមកំណើតមកពីអាស៊ី។ ពួកគេបានធ្វើដំណើរចេញពីអាស៊ី មកអាមេរិក កាលពីប្រមាណ ជា ២ម៉ឺនឆ្នាំមុន ដោយឆ្លងកាត់តាមចក្រសមុទ្រ រវាងរុស្ស៊ី និងរដ្ឋអាឡាស្កា (Bering Sea) នៅក្នុងអំឡុងយុគសម័យ ទឹកក (Ice Age) ពេលដែលកម្ពស់មានកម្រិតទាប ហើយច្រកសមុទ្រនេះ នៅជាដីគោកនៅឡើយ ដែលអាច ឲ្យគេដើរ ឆ្លងកាត់បាន។
ចាប់តាំងពីក្រោយយុគសម័យទឹកកក នៅពេលដែលកម្ពស់ទឹកសមុទ្រកើនឡើង ទ្វីបអាមេរិកត្រូវបានកាត់ផ្តាច់ ពីតំបន់ផ្សេងទៀត ដោយមហាសមុទ្រប៉ាស៊ីហ្វិក នៅខាងលិច និងមហាសមុទ្រអាត្លង់ទិក នៅខាងកើត ដែល ជាហេតុធ្វើឲ្យទ្វីបអាមេរិកនេះ ត្រូវបានគេបំភ្លេចចោលស្ទើរតែទាំងស្រុង។ រហូតទាល់តែក្រោយពេល គ្រីស្តូហ្វ កូឡុំ ធ្វើដំណើរមកដល់ទ្វីបនេះ ទើបមហាអំណាចនៅអឺរ៉ុប ជាពិសេស អេស្ប៉ាញ និងព័រទុយហ្កាល់ ចាប់ ផ្តើម នាំគ្នាធ្វើដំណើរមកដាក់អាណានិគមលើទ្វីបអាមេរិក ហើយពិភពលោកទាំងមូលដឹងថា មានទ្វីបអាមេរិក ហើយ ក្នុងរយៈពេលជាច្រើនឆ្នាំ គេនាំគ្នាគិតថា គឺគ្រីស្តូហ្វ កូឡុំ ដែលជាអ្នកបានរកឃើញទ្វីបអាមេរិកនេះមុនគេ។
ក៏ប៉ុន្តែ ក្រោយមកទៀត អ្នកប្រវត្តិសាស្រ្តមួយចំនួនបានរកឃើញថា ទ្វីបអាមេរិកត្រូវបានគេរកឃើញ តាំងពីមុន គ្រីស្តូហ្វ កូឡុំ ទៅទៀត។
អ្នកប្រវត្តិសាស្រ្តខ្លះបានអះអាងថា សំពៅចិន ក្រោមការដឹកនាំរបស់មេទ័ពជើងទឹកនៃរាជវង្សមីង ឈ្មោះ Zheng He បានធ្វើដំណើរទៅដល់ទ្វីបអាមេរិក តាំងពីឆ្នាំ១៤២១ ពោលគឺ ប្រមាណជា ៧០ឆ្នាំ មុនគ្រីស្តូហ្វ កូឡុំ (១៤៩២)។ ក្រោយមកទៀត គេបានរកឃើញផែនទីគូរដោយចិន ដែលបង្ហាញអំពីផ្នែកខ្លះនៃទ្វីបអាមេរិក។ ផែនទីនេះត្រូវ បានគូរតាំងពីមុនពេលគ្រីស្តូហ្វ កូឡុំ ធ្វើដំណើរទៅដល់ទ្វីបអាមេរិកទៅទៀត ហើយខ្លះត្រូវបានគូរ តាំងពីក្នុង សម័យកាល ដែលចិនស្ថិតក្រោមការគ្រប់គ្រងរបស់អធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ ម៉្លេះ ដែលអាចបញ្ជាក់ថា ចក្រភពម៉ុងហ្គោលបានរកឃើញទ្វីបអាមេរិក តាំងពីមុន Zheng He នៃរាជវង្សមីងទៅទៀត។
ក៏ប៉ុន្តែ រហូតមកទល់នឹងពេលនេះ អ្នកប្រវត្តិសាស្រ្ត នៅតែមានការខ្វែងគំនិតគ្នាច្រើននៅឡើយ ជុំវិញការរកឃើញ ទ្វីបអាមេរិកដោយចិន ក្រោមរាជវង្សមីង ឬដោយចិន ក្រោមគូប៊ីឡៃ ខាន់ នៃចក្រភពម៉ុងហ្គោល។ តែទោះជាយ៉ាង ណា គេបានយល់ស្របគ្នាថា អាមេរិកពិតជាត្រូវបានគេរកឃើញតាំងពីមុនគ្រីស្តូហ្វ កូឡុំមែន។
អ្នកដែលបានរកឃើញទ្វីបអាមេរិក មុនគ្រីស្តូហ្វ កូឡុំ ហើយដែលគេអាចបញ្ជាក់បានច្បាស់លាស់ តាមរយៈ ភស្តុតាង បុរាណវិទ្យា គឺពួកវីគីង (Viking) ពោលគឺ ជនជាតិក្នុងអម្បូរហ៊្សែរម៉ានិក ដែលរស់នៅតំបន់អឺរ៉ុប ខាងជើង ។ តាមរយៈកំណាយបុរាណវិទ្យា នៅប៉ែកខាងកើតប្រទេសកាណាដា (Newfoundland) គេបានរកឃើញថា ពួក វីគីង បានធ្វើដំណើរទៅដល់ និងតាំងទីលំនៅ ក្នុងទ្វីបអាមេរិក តាំងពីក្នុងអំឡុងដើមសតវត្សរ៍ទី១១ ពោលគឺ ប្រមាណជាជិត ៥០០ឆ្នាំ មុនគ្រីស្តូហ្វ កូឡុំ។
ក៏ប៉ុន្តែ បើទោះបីជាគ្រីស្តូហ្វ កូឡុំ មិនមែនជាអ្នកបានរកឃើញទ្វីបអាមេរិកមុនគេក៏ដោយ ការធ្វើដំណើររបស់ គ្រីស្តូហ្វ កូឡុំ ទៅដល់ទ្វីបអាមេរិក នៅចុងសតវត្សរ៍ទី១៥ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួ យនៃការបើកចំហ ទ្វីបអាមេរិក ទៅកាន់ពិភពលោក។ គឺជាការបើកផ្លូវ ដល់មហាអំណាចអឺរ៉ុប ឆ្ពោះទៅស្វែងយល់ស៊ីជម្រៅ និងធ្វើ អាជីវកម្មលើធនធាន នៅលើដែនដីថ្មីដ៏ធំមួយ ប៉ុន្តែ វាក៏ជាការបើកផ្លូវផងដែរ ឆ្ពោះទៅរកការវិនាសហិនហោច សម្រាប់ជនជាតិដើមអាមេរិក៕
ដកស្រង់ពី RFI
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com


អ្នក​ធ្វើ​ការ​​ជា​មួយ​គ្នា អាច​ប​ង្កើត​​ទៅ​ជា​​ភ្លើង​​ស្នេហ៍​​ដើម​​រកា​ដែក រហូត​​ភ្លេច​​ប្ដី​​ប្រ​ពន្ធ​​នៅ​ផ្ទះ​

Wat-03128រាជធានី​ភ្នំពេញ ៖ ការ​​ផិត​ក្បត់​​គឺ​ជា​​រឿង​អា​ស្រូវ ដែល​​ម​នុស្ស​​គ្រប់​គ្នា តែង​​យក​មក​​និ​យាយ​ដើម​​គ្នា ពី​ក្រោយ​​ខ្នង ទាំង​​ពួក​គេ​​ធ្វើ​ការ​​ស​ន្និ​ដ្ឋាន ​​ខុស​​ទាំ​ង​​ស្រុង​​ក៏​មាន ហើយ​​លោក ស្កុ​ត ហាល់​​ហ​ស្ស​​មេន អ្នក​ឯក​ទេស​​ចិត្ត​​វិទ្យា នៃ​​សា​កល​វិ​ទ្យា​ល័យ​​ប្រោ​ន បានធ្វើការ​ស្រាវជ្រាវ លើ​បុរស​ស្ត្រី ជីវិត​គូស្នេហ៍ និង​អាពាហ៍ពិពាហ៍​ជាង​១០​ឆ្នាំ​មកហើយ បានលើកឡើង​នូវ​ការសន្និដ្ឋាន​ខុស​ទាំង​១០ ចំណុច ដែល​មនុស្ស​យើង តែង​យល់ច្រឡំ​ពី​ទង្វើ​ផិតក្បត់​នេះ​។​
១-​នៅពេល​បែកការណ៍​រឿង​ផិតក្បត់ គូស្នេហ៍​មិនអាច​បន្ត​រស់នៅ រីករាយ​ជាមួយគ្នា​ទៀត​ទេ ៖ ជាការ​ពិតណាស់ លើ​លោក​នេះ​គ្មាន​អាថ៌កំបាំង​ទេ​។ អ្នក​ដែល​លួចលាក់ មាន​ជន​ទី​៣ តែងតែ​ត្រូវគេ​ចាប់បាន​នៅ​ថ្ងៃ​ណាមួយ ជាមិនខាន​។ ប៉ុន្តែ​មិនមែន​ថា នោះ​ជា​ថ្ងៃ​អវសាន​នៃ ចំណង​ស្នេហ៍​របស់​អ្នក​ឡើយ​។ ជាក់ស្ដែង ក្រោយពី​ការ​បែកការណ៍ រឿង​លួចលាក់​មាន​អ្នកថ្មី​ក្រោយខ្នង គូស្នេហ៍​​ប្រ​មា​ណ​​ជា ៥០​​​ភាគ​រ​យ​​បែរ​ជា​​អាច​​ផ្សះ​ផ្សា​​គ្នា កាន់តែ​យល់ចិត្ត​គ្នា និង​រឹតចំណង​ស្នេហ៍ ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ថែម​ទៀតផង​។​
២-​អ្នក​លួចលាក់​មាន​សហាយ​ច្រើន តែ​មិន​រីករាយ​នឹង​ជីវិត អាពាហ៍ពិពាហ៍​បច្ចុប្បន្ន ៖ យោងតាម​ការ​ស្ទាបស្ទង់​មតិ មនុស្ស​រាប់ពាន់នាក់ ប្ដី​ប្រពន្ធ​ដែល​លួចលាក់ មាន​ថ្មី​មួយចំនួន មិន​ចង់​ធ្វើការ​លែងលះ​ទេ​។ ចំណោម​បុរស ដែល​ផិតក្បត់​ភរិយា​មាន ៥៦​ភាគរយ​ជា​បុរស ដែល​ស៊ូ​មិន​​លែង​​ប្រ​ពន្ធ​។ ក្នុង​ចំ​ណោម​​ស្ត្រី​​ដែល​ផិតក្បត់​ស្វាមី មាន​៣៤​ភាគរយ​ជានា​រី​ដែល​មិន​ចង់​លែង​ប្ដី​របស់ខ្លួន​។​
៣-​ទង្វើ​ផិតក្បត់​មិន​ត្រឹមតែ ជាការ​ឡើង​គ្រែ​ជាមួយ​ដៃគូ​ផ្សេង​ទេ តែ​វា​ជាការ​បែកចិត្ត​តែម្តង ៖ ជួនកាល តម្រូវការ​សិច តែ​ម្យ៉ាង​ក៏​ធ្វើ​ឲ្យ​មនុស្ស ស្វែងរក​ជន​ទី​បី​មក បង្គ្រប់​ដែរ ប៉ុន្តែ​មិនមែន​មានន័យថា អ្នកនោះ​នឹង​ប្រគ​ប់​បេះដូង ឲ្យ​ជន​ទី​បី​ដែរ​។ ពោលគឺ​អ្នកខ្លះ​គ្រាន់តែ ចង់រក​ដៃគូ​ថ្មី​ដើម្បី​សប្បាយ មួយពេល​ឲ្យ​ប្លែក​អារម្មណ៍​ប៉ុណ្ណោះ មិនមែន​ចង់​មាន​ទំនាក់ទំនង ផ្លូវចិត្ត​អ្វី​វែងឆ្ងាយ ជាង​ល្បែង​លើ​គ្រែ​ឡើយ​។​
៤-​បើ​គ្មាន​ការរួមរ័ក គេ​មិន​ហៅថា​សកម្មភាព​ផិតក្បត់​ឡើយ ៖ ការ​ផិតក្បត់​ជាច្រើន​ករណី មិន​មាន​​ស​កម្ម​ភាព​​រួម​​ភេទ ទាល់តែសោះ​។ ជួនកាល​អ្នកនឹង នឹកឃើញ​ដល់​ជន​ទី​បី ហើយ​អ្នក​​បាន​​​ចំ​​ណា​យ​​ពេល​​មួយ​​រា​ត្រី នៅក្នុង​ការិយាល័យ​ជាមួយគ្នា ជជែក​គ្នា​ពី​អាថ៌កំបាំង និង​រឿងរ៉ាវ​ឯកជន​ដទៃទៀត ដោយ​មិនបាន​ប៉ះពាល់​គ្នា​ស៊ីជម្រៅ​ទេ​។ អ្នក​គិតថា អ្នក​មិនបាន​ធ្វើ​អ្វី​ខុស​ គន្លង​សីលធម៌​ឡើយ ប៉ុន្តែ​ដៃគូ​របស់​អ្នក​នៅតែ​ចាត់ទុកថា នេះ​ជា​ផ្នែក​មួយ​នៃ​ទង្វើ​ផិតក្បត់​។​
៥- ការ​ផិតក្បត់​គឺ​កើតឡើង តែដោយសារ​សិច​ប៉ុណ្ណោះ ៖ ខុស ហើយ​! អ្នកខ្លះ​ចង់​សាក​ម្ហូប​ថ្មី ចង់​រួម​សង្វាស​ជាមួយ​ដៃគូ​ថ្មី​។ ប៉ុន្តែ​អ្នកខ្លះ​ទៀត​លួចលាក់ មាន​សហាយ​ដោយសារតែ ទទួលបាន​អារម្មណ៍ កក់ក្ដៅ​ពី​អ្នក​ទី​បី​នោះ​ប៉ុណ្ណោះ​។ សិច​មិនមែនជា​មូលហេតុ​ចម្បង នៃ​ការ​ផិតក្បត់​ទេ ពោលគឺ​វា​ត្រូវការ​ផ្លូវ​អារម្មណ៍​គួបផ្សំ​ផងដែរ​។​
៦-​គ្រួសារ​មាន​បញ្ហា ដៃគូ​ប្រាកដជា​ផិតក្បត់​រក​អ្នកថ្មី ៖ ជីវិត​គូស្រករ​ណា ក៏មាន​បញ្ហា​ដែរ​។ ការ​ផិតក្បត់​មិនមែន​កើតឡើង ដោយសារ​បញ្ហា​ក្នុង​គ្រួសារ​ឡើយ​។  អ្វី​ដែលជា​មូលហេតុ​ចម្បង គឺ​ប្ដី​ប្រពន្ធ​ជួប​បញ្ហា​តែ​មិនបាន​ដោះស្រាយ​ឲ្យ​ល្អ ទើប​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​នេះ បាត់បង់​ភាពកក់ក្ដៅ​រហូតដល់​ភាគី​ណាមួយ ត្រូវ​លួចលាក់​ស្វែងរក​អ្នកថ្មី មក​ស្អំ​បេះដូង​។​
៧-​អ្នក​ធ្លាប់មាន​ប្រវត្តិ​ផិតក្បត់​ម្ដង គឺ​ក្បត់​មួយជីវិត ៖ ជាការ​ពិតណាស់ ទម្លាប់​ផិតក្បត់​អាចជា​ស្លាកស្នាម​ដែល​ពិបាក​លុប​។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ អ្នក​ធ្លាប់​ខុស​ម្ដង​ក៏​អាច​កែខ្លួន និង​ធ្វើ​ឲ្យ​ចំណងស្នេហា កាន់តែ​រឹងមាំ​ផងដែរ​។ អ្នកជំនាញ​ចិត្ត​រូបនេះ បាន​ណែនាំ​ថា អ្នក​ផិតក្បត់​ត្រូវតែ​ចេះ សារភាព​កំហុស បកស្រាយ​ការពិត ទើប​ព្យាបាល​របួស​ផ្លូវ​ចិត្តបាន​។​
៨-​ការ​ផិតក្បត់​ជាទី​បញ្ចប់ នៃ​ជីវិត​អាពាហ៍ពិពាហ៍ ៖ តាម​ទិន្នន័យ ប្ដី​ប្រពន្ធ​ដែល​ធ្លាប់​ឆ្លងកាត់ ទុក្ខព្រួយ​ដោយសារ​ទង្វើ មាន​សហាយ​របស់​ដៃគូ​នោះ មាន​ប្រមាណ​ជាង ៥០​ភាគរយ​មិនបាន លែងលះគ្នា​ទេ​។ ទោះជា​មាន​របួស​បេះដូង​ក្ដី ក៏​ពួកគេ​សុខចិត្ត​រស់នៅ ជា​ប្ដី​ប្រពន្ធ​ដដែល​។​
៩-​ជន​ទី​បី​ជា​មនុស្ស​ដែល​ក្មេង និង​ស្អាត​ជាង​ដៃគូ​ជីវិត​របស់​អ្នក ៖ មិនមែន​ឲ្យ​តែ​ស្រី​ថ្មី ត្រូវតែ​ក្មេង​ជាង​ប្រពន្ធ​ឡើយ ហើយ​ប្រពន្ធ​ដែល​លួច​មាន សហាយ​មិនមែន​សុទ្ធតែ​ប្រព្រឹត្ត​ខុស ជាមួយ​ប្រុស​ក្មេង​ទេ​។ ពោលគឺ​ឲ្យ​តែ​អ្នកនោះ ជាម​នុស្ស «​ថ្មី​»​។​
១០-​ការ​ផិតក្បត់​ជា​ទង្វើ​ចេតនា ៖ ​ការ​ផិតក្បត់​ភាគច្រើន មិនមែន​កើតឡើង ដោយ​ចេតនា​ទេ​។ អ្នក​បម្រើការ​ជាមួយគ្នា អាចបង្កើត​ទៅជា​ភ្លើង​ស្នេហ៍ ដើម​រកាដែក ព្រោះតែ​ភាពស្និទ្ធស្នាល​នឹង​គ្នា រហូតដល់​ភ្លេច​ប្ដី​ប្រពន្ធ​ខ្លួន​នៅផ្ទះ​។ នេះ​មិនមែនជា​សកម្មភាព កើតឡើង​ដោយ​ចេតនា​ទេ​៕
Wat 03128Wat 03129
​__________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ

យុវជន​ខ្មែរ​ជាង​២​សែន​នាក់ ​គ្មាន​ការងារ​ធ្វើ​​

05_04_2012_phal_P1080671របាយការណ៍​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យុវជន​ខ្មែរ​ជាង ២​សែន​នាក់​ អាយុ​ចាប់​ពី១៥​ដល់ ២៤​ឆ្នាំ គ្មាន​ការងារធ្វើ​ ​ក្នុង​ឆ្នាំ​២០១២ ។ របាយការណ៍​ស្តី​ពី​កម្លាំង​ពលកម្ម​ឆ្នាំ​២០១២ ដែល​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ​ នៅ​ថ្ងៃ​ពុធ​នេះ​ ក៏​បាន​បង្ហាញ​ដែរ​ថា ប្រទេស​កម្ពុជា​មាន​ប្រជាជន​សរុប ១៤​លាន​៩​សែន​នាក់​ ក្នុង​ឆ្នាំ ២០១២ ក្នុង​នោះ ៧,៦​លាននាក់​ជា​ស្ត្រី។
សេចក្តី​រាយការ​ណ៏របស់​ ប៉ែន បូណា
(02:25)
នៅ​កម្ពុជា យុវជន​ជាង​២​សែន​នាក់ ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ ជាជន​គ្មាន​ការងារ​ធ្វើ​ ក្នុង​នោះ​បុរស​មាន​អត្រា​ខ្ពស់​ជាង​ស្ត្រី។ ក្នុង​ចំណោម​អ្នក​គ្មាន​ការងារ​ធ្វើ មាន​ជាង​៧ម៉ឺននាក់​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បឋមសិក្សា ជាង​៧​ម៉ឺន​នាក់​ផ្សេង​ទៀត ​បាន​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា និង​ជាង ២​ម៉ឺន​នាក់​បញ្ចប់​សាកលវិទ្យាល័យ។ ចំណែក​ឯ​មនុស្ស​ជាង ១៣០០នាក់​ទៀត​ បាន​បញ្ចប់​វគ្គ​សិក្សា​ផ្នែក​វិជ្ជាជីវៈ។
នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​កម្លាំង​ពលកម្ម​ឆ្នាំ​២០១៣ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី​២៧​វិច្ឆិកា​នេះ ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ក្រសួង​ផែនការ។ របាយការណ៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាង​៦៧​ភាគរយ​នៃ​ប្រជាជន ដែល​មាន​អាយុ​ចាប់​ពី១៥​ឆ្នាំ​ឡើងទៅ​មានការងារ​ធ្វើ ​ក្នុង​នោះ​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន​ច្រើន​ជាង​គេ ពោល​គឺ​រហូតដល់ ២៣,៥ ភាគរយ ខណៈ​ដែល​ជិត ២២​ភាគរយ​ធ្វើការ​ក្នុង​វិស័យ​សេវាកម្ម និង​លក់ដូរ។
ក្រៅពីនោះ ​គឺជា​អ្នកធ្វើការ​ក្នុង​វិស័យ​ងាយៗ ដូចជា​ការី​ម៉ាស៊ីន សិប្បកម្ម និង​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត។ យុវជន​ដែលមាន​អាយុ​ចាប់​ពី​១៥ ដល់​២៤​ឆ្នាំ​ ចំនួន​ជាង ២​លាន​នាក់ ​​បាន​ហក់​​ចូល​ក្នុង​ពលកម្ម។ ប្រាក់​ចំណូល​ដែល​ទទួល​បាន​ជា​មធ្យម​សម្រាប់​និយោជិត ​គឺ ១១៩​ដុល្លារ​​ក្នុង​មួយ​ខែ ក្នុង​នោះ​ បុរស​បាន​ទទួល​ចំណូល​ច្រើន​ជាង​ស្ត្រី​បន្តិច។
សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សិក្សា​នៃ​របាយការណ៍​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ ​ដែល​ហៅ​កាត់​ថា ILO ។ តាមរយៈ​ការ​សិក្សា​នេះ គេ​បាន​រកឃើញ​ថា ប្រជាជន​កម្ពុជា​សរុប​ទាំងអស់​ក្នុង​ឆ្នាំ ២០១២ មាន​ចំនួន ១៤,៩ លាន​នាក់ ក្នុងនោះ ៧,៦លាននាក់​ជា​ស្ត្រី។  របាយការណ៍​នេះ​បានបង្ហាញ​ទៀត​ថា កម្លាំង​ពលកម្ម​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង ​មាន​ការ​ប្រែប្រួល​ខ្លាំង​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​បាន​កើនឡើង ៣,៣ភាគរយ​ក្នុង​មួយ​ឆ្នាំ។ រីឯ​អត្រា​ចូលរួម​ក្នុង​ពលកម្ម​ ពី​វ័យក្មេង​បាន​ថយចុះ​បន្តិច។ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​និន្នាការ​វិជ្ជមាន​របស់​យុវជន ពោលគឺ​ពួកគេ​ស្ថិតនៅ​បានយូរ​ក្នុង​ប្រព័ន្ធ​អប់រំ។
អ្នកសរសេរ​របាយការណ៍​នេះ​បាន​ព្រមាន​ថា ចំនួន​អ្នក​គ្រប់​អាយុ​បំរើ​ការងារ​នឹង​កើនឡើង ​ក្នុង​ពេល​ខាងមុខ។ នេះ​ជា​ចំណុច​ប្រឈម​មួយ​ដែល​ទាមទារ​ឲ្យ​ពួកគេ​ទទួលបាន​ការងារ​សម​រម្យ​និង​ប្រកបដោយ​គុណភាព។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ គោល​នយោបាយ​សំខាន់ៗ​គួរ​ត្រូវ​បាន​បង្កើត​ឡើង៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ

ហេតុអ្វី​ក៏​ចាត់​ទុក​ការ​បកស្រាយ​សាលដីកា ឡាអេ ជា​ជ័យជម្នះ?

131122_02ខ្ញុំ​សោក​ស្តាយ ដែល​បាន​មើល​ឃើញ​សារព័ត៌មាន ទូរទស្សន៍ វិទ្យុ​ភាគច្រើន​នៅ​កម្ពុជា បាន​ប្រកាស​អំពី​ជ័យជម្នះ​របស់​កម្ពុជា​លើ​វិវាទ​ប្រាសាទ​ព្រះវិហារ​ជា​លើក ទី២ នៅ​តុលាការ​យុត្តិធម៌ នៅ​ទីក្រុង ឡាអេ។ ការ​ផ្សព្វ​ផ្សាយ​ទាំង​នេះ​នាំ​ឲ្យ​ជន​រួម​ជាតិ​ភាគ​ច្រើន​យល់​ខុស​ថា កម្ពុជា​បាន​ឈ្នះ​ថៃ ក្នុង​សេចក្តី​សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​នៅ​ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣។
តាម​ពិត ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ គឺជា​ការ​បកស្រាយ​ពាក្យ «តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ» ក្នុង​សាលដីកា​របស់​តុលាការ​ឆ្នាំ ១៩៦២ ដែល​បាន​កន្លង​ផុត ៥១ ឆ្នាំ​ទៅ​ហើយ។ ក្នុង​ឆ្នាំ ១៩៦២ តុលាការ​យុតិ្តធម៌​អន្តរជាតិ​បាន​យក​ផែនទី​ឧបសម្ព័ន្ធ ទី ១ ដើម្បី​វិនិច្ឆ័យ​រឿង​ក្តី​ប្រាសាទ ព្រះ​វិហារ និង​តំបន់​ជុំវិញ ដែល​បាន​សម្រេច​ជា ស និង ខ្មៅ​យ៉ាង​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ គឺ​ស្ថិត​ខាង​ក្នុង​ទឹក​ដី​កម្ពុជា និង​ក្រោម​អធិបតេយ្យ កម្ពុជា។ សំណួរ​សួរ​ថា តើ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះ​វិហារ​គឺជា​អ្វី? តើ​កំណត់​ទីតាំង​ភូមិសាស្ត្រ​ដោយ​របៀប​ណា? ចម្លើយ​គឺ​ច្បាស់​លាស់ ក្នុង​សាលដីកា​ថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ គឺ តំបន់​ជុំវិញ​ត្រូវ​បាន​កំណត់​ទីតាំង​ភូមិសាស្ត្រ​អនុលោម​តាម​ផែនទី ដែល​តុលាការ​យុតិ្តធម៌​អន្តរជាតិ​បាន​ប្រើ​ប្រាស់​។ តើ​ផែនទី​នោះ​ជា​ផែនទី​អ្វី? វា​ជា​ផែនទី​ឧបសម្ព័ន្ធ ១។ ដូច្នេះ យើង​ឃើញ​ថា ទាំង​អស់​នេះ​ជា ស និង ខ្មៅ រួច​ទៅ​ហើយ មិន​ចាំ​បាច់​រដ្ឋាភិបាល​ស្នើ​សុំ​ការ​បកស្រាយ​របស់​តុលាការ​យុតិ្តធម៌ អន្តរជាតិ​ទៀត​ទេ។ ខ្ញុំ​សូម​បោះពុម្ព​ជា​ថ្មី​នូវ​ផ្នែក​សំខាន់​នៃ​សាលដីកា​ថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដូច​តទៅ៖
២០. ក្នុង​សេចក្តី​សម្រេច​លើ​អង្គ​សេចក្តី ដែល​ប្រកាស​នៅ​ថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ តុលាការ​លើក​ឡើង​ថា «កម្មវត្ថុ​នៃ​វិវាទ​ដែល​បាន​ដាក់​មក​តុលាការ [ត្រូវ​បាន] កំហិត​ត្រឹម​ទស្សនៈ​ខុស​គ្នា អំពី​អធិបតេយ្យ​លើ​តំបន់​ប្រាសាទ​ព្រះវិហារ» (ប្រាសាទ​ព្រះវិហារ កម្ពុជា​ទល់ ថៃ អង្គ​សេចក្តី សេចក្តី​សម្រេច​តុលាការ​យុតិ្តធម៌​អន្តរជាតិ ឆ្នាំ ១៩៦២ ទំព័រ ១៤)។ ដោយសារ​ហេតុ​ផល​នោះ​តុលាការ​សន្និដ្ឋាន​ថា សេចក្តី​ស្នើ​សុំ​វិនិច្ឆ័យ​លើក ទី១ និង​លើក ទី២ ចុង​ក្រោយ​របស់​កម្ពុជា​អាច​ទទួល​យក​មក​ពិចារណា​បាន «ក្នុង​កម្រិត​ដែល​សេចក្តី​ថ្លែង​នោះ លើក​ឡើង​អំពី​មូលហេតុ និង​មិន​មែន​ចំពោះ​ការ​ទាមទារ​ដែល​ត្រូវ​ដោះស្រាយ​ក្នុង​ផ្នែក​សម្រេច​សេចក្តី​របស់​សាលក្រម​ឡើយ» (ទំព័រ ៣៦)។ ក្នុង​សំអាង​ហេតុ​របស់​ខ្លួន តុលាការ​លើក​ឡើង​ថា ក្នុង​ឆ្នាំ ១៩០៨ ១៩០៩ ថៃ​បាន​ទទួល​យក​ផែនទី​ឧបសម្ព័ន្ធ ទី១ ថា «ជា​លទ្ធផល​នៃ​ការងារ​កំណត់​ព្រំដែន​ហេតុ​ដូច្នេះ ទទួល​ស្គាល់​ថា ខ្សែ​បន្ទាត់​លើ​ផែនទី​នោះ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​អានុភាព​កំណត់​ទីតាំង​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ទឹក​ដី​កម្ពុជា។ (ទំព័រ ៣២)។ ២១. ផ្នែក​សម្រេច​សេចក្ដី​នៃ​សាលដីកា​មាន​ចែង​ដូច​តទៅ៖
«តុលាការ [១] ដោយ​សំឡេង ៩ ទល់ នឹង ៣ រក​ឃើញ​ថា ប្រាសាទ ព្រះ​វិហារ ស្ថិត​ក្នុង​ទឹក​ដី​ក្រោម​អធិបតេយ្យ​កម្ពុជា ដូច្នេះ [២] ដោយ​សំឡេង ៩ ទល់ ៣ ថៃ​មាន​កាតព្វកិច្ច​ដក​កងទ័ព​ឬ​កម្លាំង​នគរបាល​របស់​ខ្លួន ឬ ឆ្មាំ ឬ​អ្នក​ថែរក្សា​ដទៃ​ទៀត ដែល​ដាក់​នៅ​ប្រាសាទ ឬ​តំបន់​ជុំវិញ​ក្នុង​ទឹក​ដី​កម្ពុជា។ [៣] ដោយ​សំឡេង ៧ ទល់ ៥ ថៃ​មាន​កាតព្វកិច្ច​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​ដែល​មាន​ចែង​ក្នុង​សេចក្តី​ស្នើ​សុំ​ការ​វិនិច្ឆ័យ ទី៥ របស់​កម្ពុជា​ដែល​អាច​យក​ចេញ​ពី​ប្រាសាទ ចាប់​តាំង​ពី​ឆ្នាំ ១៩៥៤ ដែល ថៃ បាន​កាន់​កាប់​ប្រាសាទ​មក» (ទំព័រ ៣៦ ៣៧) ឥឡូវ​នេះ ខាង​ក្រោម​នេះ​គឺជា​ការ​បកស្រាយ​សាលក្រម​ថ្ងៃ ទី១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ លើ​ពាក្យ «តំបន់​ជុំវិញ​ប្រាសាទ ព្រះ​វិហារ»។
៨៩. ការ​សន្និដ្ឋាន​នោះ ត្រូវ​បាន​បញ្ជាក់​ដោយ​កត្តា​ដទៃ​ទៀត។ ខណៈ​ដែល​តុលាការ​សង្កត់​ធ្ងន់​ក្នុង​ការ​បរិយាយ​របស់​ខ្លួន​អំពី​តំបន់​ប្រាសាទ ព្រះ​វិហារ (សាលដីកា តុលាការ​យុតិ្តធម៌​អន្តរជាតិ​របាយ​ការណ៍ ឆ្នាំ១៩៦២ ទំព័រ ១៥) ប្រាសាទ ព្រះ​វិហារ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ដែល​ងាយ​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ។ លក្ខណៈ​នេះ​គឺ​ជ្រោយ​ខ្ពស់។ នៅ​ប៉ែក​ខាង​កើត ខាង​ត្បូង និង​និរតី ជ្រោយ​ខ្ពស់​នេះ​មាន​ចំណោត​ជ្រៅ​ដល់​ទី​ទំនាប កម្ពុជា។ នៅ​ខាង​លិច​និង​ខាង​ពាយព្យ ដី​ចុះ​ចូល​ទៅ​ក្នុង​អ្វី​ដែល​លោក​សាស្រ្តាចារ្យ Ackermann បាន​រៀបរាប់​ថា​ក្នុង​ភ័ស្តុតាង​របស់​លោក​ថា «ជ្រលង… រវាង​ភ្នំ​ទ្រព្យ និង​ភ្នំ ព្រះ​វិហារ» (តុលាការ​យុតិ្តធម៌​អន្តរជាតិ ប្រាសាទ ព្រះ​វិហារ លេខ II ទំព័រ ៣៨៥)។ ឆ្លង​កាត់​ជ្រលង​នេះ អាច​ចូល​ទៅ​ប្រាសាទ​តាម​ទី​ទំនាប​កម្ពុជា​បាន​យ៉ាង​ងាយ​ស្រួល។ ភ្នំ ទ្រព្យ ស្ថិត​នៅ​ខាង​លិច​នៃ​ជ្រលង​នេះ។ ការ​យល់​ដឹង​អំពី​ទស្សនៈ​នៃ​ពាក្យ «តំបន់​ជុំវិញ» នៃ​ប្រាសាទ​អាច​លាត​សន្ធឹង​លើ​ផ្ទៃ​ទាំង​មូល​នៃ​ជ្រោយ​ខ្ពស់​ប្រាសាទ ព្រះវិហារ។
៩៨.ចេញ​ពី​សំអាង​ហេតុ​ក្នុង​សាលក្រម​ឆ្នាំ ១៩៦២ ដោយ​យល់​ឃើញ​អំពី​សេចក្តី​ស្នើ​សុំ​ក្នុង​នីតិវិធី​ដំបូង វា​ហាក់​ដូចជា កម្រិត​នៃ​ជ្រោយ​ខ្ពស់​នៃ​ប្រាសាទ ព្រះវិហារ ប៉ែក​ខាង​ត្បូង​នៃ​ខ្សែ​បន្ទាត់​ផែនទី​ឧបសម្ព័ន្ធ ទី១ មាន​លក្ខណៈ​ធម្មជាតិ។ ប៉ែក​ខាង​កើត ខាង​ត្បូង និង​ខាង​និរតី ជ្រោយ​ខ្ពស់​បាន​ធ្លាក់​តាម​ចំណោត​ខ្ពស់​ដល់​ទី​ទំនាប​កម្ពុជា។ ភាគី​បាន​ព្រម​ព្រៀង​ក្នុង​ឆ្នាំ ១៩៦២ ថា ចំណោត​នេះ និង​ដី​នៅ​ជើង​ចំណោត គឺ​ស្ថិត​ក្នុង​អធិបតេយ្យភាព​កម្ពុជា ទោះ​ក្នុង​ព្រឹត្តការណ៍​ណា​ក៏​ដោយ។ ទៅ​ប៉ែក​ខាង​លិច និង​ពាយព្យ ដី​ធ្លាក់​ដល់​កន្លែង​ទេរ តែ​មិន​ខ្ពស់​ជាង​ចំណោត​ឡើយ តែ​ច្បាស់​លាស់ ទៅ​ដល់​ជ្រលង​ដែល​ចែក​ប្រាសាទ ព្រះ​វិហារ និង​ភ្នំ ទ្រព្យ ជា​ជ្រលង​ដែល​នៅ​ប៉ែក​ខាង​ត្បូង​ឆ្ងាយ​ទំនាប​កម្ពុជា (សូម​អាន​កថាខណ្ឌ ៨៩ ខាង​លើ)។ ដោយ​សារ​មូលហេតុ​ដែល​លើក​ឡើង (សូម​អាន​កថាខណ្ឌ ៩២‑៩៧ ខាង​លើ) តុលាការ​ពិចារណា​ថា ភ្នំ ទ្រព្យ ស្ថិត​នៅ​ក្រៅ​តំបន់​វិវាទ ហើយ​សាលក្រម​ឆ្នាំ ១៩៦២ ពុំ​បាន​លើក​ឡើង​ថា​តើ ភ្នំ ទ្រព្យ ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា ឬ ថៃ ឡើយ។ ដូច្នេះ តុលាការ​ចាត់​ទុក​ថា ជ្រោយ​ខ្ពស់​នៃ​ប្រាសាទ ព្រះវិហារ ចប់​នៅ​ជើង ភ្នំ ទ្រព្យ ពោល​គឺជា​កន្លែង​ដែល​ឡើង​ខ្ពស់​ពី​ជ្រលង។
នៅ​ប៉ែក​ខាង​ជើង កម្រិត​នៃ​ជ្រោយ​ខ្ពស់​ក្នុង​ខ្សែ​បន្ទាត់​ផែនទី ឧបសម្ព័ន្ធ ទី១ ពី​ចំណុច​នៅ​ប៉ែក ឦសាន ប្រាសាទ ដែល​ខ្សែ​បន្ទាត់​នៅ​ជាប់​ចំណោត​ដល់​ចំណុច​នៅ​ប៉ែក​ពាយព្យ​នៃ​ប្រាសាទ ដែល​ចាប់​ផ្តើម​ឡើង​ពី​ជ្រលង នៅ​ជើង​ភ្នំ ទ្រព្យ។ តុលាការ​ពិចារណា​ថា កឋាខណ្ឌ​ស្តី​ពី​ការ​អនុវត្ត ទី២ ក្នុង​សាលក្រម​ឆ្នាំ ១៩៦២ តម្រូវ​ឲ្យ​ថៃ​ដក​ជនជាតិ​ថៃ​របស់​ខ្លួន​ដែល​ឈរ​ជើង​នៅ​ជ្រោយ​ខ្ពស់​នេះ​ចេញ​ពី​ទឹក​ដី​ទាំង​មូល​នៃ​ជ្រោយ​ខ្ពស់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។
យើង​ឃើញ​យ៉ាង​ច្បាស់​ថា ការ​បកស្រាយ​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ​នេះ​ពុំ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​ជា​រង្វាន់​របស់​តុលាការ​អន្តរជាតិ​ទៅ​ឲ្យ ថៃឡង់។ ហេតុ​អ្វី​យើង​ចាត់​ទុក​បរាជ័យ​នេះ​ជា​ជ័យជម្នះ? អ្វី​ដែល​យើង​បាន​ទទួល​ពី​ការ​ទាមទារ​សម្រាប់​ការ​បកស្រាយ​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ គឺ​ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​កងទ័ព​ថៃ​ជា​បណ្តោះ​អាសន្ន​មក​នៅ​ត្រឹម​ភ្នំ ទ្រព្យ និង​តំបន់​ជុំវិញ​ប្រាសាទ ព្រះ​វិហារ។ បើ​ទោះ​បី​ជា​ប្រទេស​យើង​តូច និង​ក្រីក្រ​ក៏​ដោយ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា យើង​មិន​អាច​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹក​ដី​ជាតិ​របស់​យើង តាម​មធ្យោបាយ​ណា​មួយ​នោះ​ឡើយ៕

តើ​ខ្មែរ​ពិត​ជា​ខ្សាច់​រាយ​មួយ​ចាន​ដែល​មិន​អាច​រួប​រួម​គ្នា​បាន​ឬ?

2combineកុំ​ធ្វើ​ការងារ​ព្រោះ​ចង់​ល្បី​តែ​ធ្វើ​ការងារ ដើម្បី​បុព្វហេតុ​ពិត​ប្រាកដ​ទើប​មិន​អស់​សង្ឃឹម ព្រោះ​មិន​ល្បី​ទើប​រឹងមាំ​ព្រោះ​ការងារ​មាន​គោលដៅ​។ ការ​ទុក​ការងារ​ជា​សិល្បៈ​គឺជា​សកម្មភាព​ក្រុម​មនុស្ស​ដែល​ចង់​ល្បី តែ​ទី​បំផុត​សុទ្ធ​តែ​មិន​បាន​ការ​ព្រោះ​ទង្វើ​មិន​សុទ្ធ ការងារ​គ្មាន​គំនិត មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​។ ធ្វើ​ការងារ​ពិត​ប្រាកដ​កុំ​ខ្លាច​គេ​មិន​ដឹង ផ្ទុយ​មក​វិញ​បើ​ធ្វើ​ការងារ​បាន​ច្រើន ហើយ​គេ​នៅ​តែ​មិន​ដឹង​នោះ​ទើប​អស្ចារ្យ។
មាតា​កម្ពុជា ត្រូវ​ការ​អ្នក​មាន​សមត្ថភាព ក្លាហាន​មាន​គុណធម៌​មួយ​ក្រុម ដើម្បី​ពូត​ខ្សាច់​រាយ​មួយ​ចាន ឲ្យ​ទៅ​ជា​ថ្ម​រឹង​មួយ​ដុំ ដើម្បី​ទាមទារ​អត្ត​សញ្ញាណ​នៃ​ពូជ​សាសន៍​ដ៏​អស្ចារ្យ ដែល​កសាង​មហា​អាណាចក្រ​អង្គរ​ត្រឡប់​មក​វិញ ទាមទារ​ភាព​អៀន​ខ្មាស​របស់​ប្រជាជន​ខ្មែរ​ត្រឡប់​មក​វិញ។ មាន​តែ​ភាព​ក្លាហាន តែ​គ្មាន​គំនិត​គឺ​ប្រាកដ​ជា​ចាញ់។ ចេះ​តែ​ទប់​មិន​វាយ​គឺ​ប្រាកដ​ជា​ចាញ់​។ មាន​ចិត្ត​ក្លាហាន មាន​គំនិត​តែ​មិន​យល់​ការ គឺ​ប្រាកដ​ជា​ចាញ់។ ចេះ​ទប់​ចេះ​វាយ តែ​មិន​យល់​កាលៈទេសៈ​គឺ​ប្រាកដ​ជា​ចាញ់។ អ្នក​ខ្លាំង​ត្រូវ​មាន​មូលហេតុ បើ​ខ្លាំង​មិន​ត្រូវ​រឿង គឺជា​មនុស្ស​ល្ងង់ ធ្វើ​ការងារ​អាង​តែ​កម្លាំង គឺ​រស់​មិន​បាន​យូរ​។ អ្នក​ខ្លាំង ដែល​មិន​ស្គាល់​ខ្លួន​ឯង​មិន​គួរ​ឲ្យ​ខ្លាច​ទេ ផ្ទុយ​ទៅ​វិញ​មនុស្ស​តូច​ទាប​តែ​ដឹង​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​ខ្លួន​ឯង ច្បាស់ ទើប​គួរ​ឲ្យ​ភ័យ។
គេ​ធ្វើ​ផែនការ ៥ យ៉ាង ដើម្បី​ឲ្យ​ខ្មែរ​ក្លាយ​ទៅ​ជា​ខ្សាច់​រាយ​មួយ​ចាន​តែ​កូន​ល្ងង់ មិន​យល់​ការ​មិន​គិត​កិច្ច​ការ​ធំ គិត​តែ​កាប់​សម្លាប់​ជិះ​ជាន់​ធ្វើ​ទុក្ខបុកម្នេញ​បង​ប្អូន​ឈាម​ឯង ក្នុង​គ្រួសារ​ទៅ​វិញ​។ មហិច្ឆតា​វាតទី​និយម របស់​នគរ​ជិត​ខាង​យើង ដើម្បី​រំលាយ​ស្រុក​ខ្មែរ​មិន​មែន​ជា​រឿង​និទាន​ទេ ក៏​ប៉ុន្តែ​ជា​ផែនការ​យុទ្ធសាស្ត្រ​ប្រាកដ​និយម តាំង​តែ​ពី​ដើម​រហូត​ដល់​ពេល​នេះ ពី​ព្រោះ​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ​ច្បាស់​នឹង​ភ្នែក ដី​ខ្មែរ​សុរិន ១២ ខេត្ត នៅ​ខាង​លិច ដី​កម្ពុជា​ក្រោម ២១ ខេត្ត​នៅ​ខាង​កើត បាន​បាត់​បង់​រួច​ទៅ​ហើយ ប៉ុន្តែ​ផែនការ​ឥណ្ឌូចិន មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ តែ​វា​កំពុង​បន្ត​យ៉ាង​សកម្ម​តាំង​ពី​បារាំង​បាន​ដក​ចេញ​ពី​ឥណ្ឌូចិន​មក​ម៉្លេះ​ ដោយ​គេ​អនុវត្ត​ផែនការ ៥ ឆ្នាំ​ម្តងៗ ចំនួន ៥ ផែនការ​ជា​បន្ត​បន្ទាប់ ដើម្បី​បន្ទន់​ឆ្អឹង​ខ្មែរ ហើយ​លេប​ខ្មែរ​ទាំង​មូល​តែ​ម្តង។
ទី១.រណសិរ្ស​យោធា​ពោល​គឺ​ការ​ពិត ខ្មែរ​ក្រហម គ្មាន​ថ្ងៃ​ដែល​អាច​ឡើង​កាន់​អំណាច​បាន​ទេ​ប្រសិន​បើ​ខាង​កើត​មិន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​លុយ ទាំង​សព្វាវុធ​ទាំង​ទាហាន​ដល់​ក្រុម​កុម្មុយនីស្ត​ខ្មែរ​ក្រហម ដែល​បង្កើត​ឡើង​ដោយ​ហូជីមិញ​តាំង​ពី​ឆ្នាំ ១៩៥១ មក​ម៉្លេះ ខ្មែរ​ក្រហម​ជា​ខ្មែរ​តែ​ដើរ​តាម​គំរូ​បដិវត្តន៍ ចិន-វៀតណាម។ ថ្នាក់​កម្មាភិបាល​ខ្មែរ​ក្រហម គឺ​មាន​មនុស្ស​បី​ប្រភេទ ក.យុវជន​ខ្មែរ​គ្មាន​ការ​អប់រំ​រត់​ចូល​ព្រៃ​ម៉ាគី (ព្រៃ​តស៊ូ) ខ.យុវជន​ខ្មែរ​វៀតមិញ​ដែល​ខាង​កើត​យក​ទៅ​លាង​ខួរ​ក្បាល​តាំង​ពី​ទសវត្សរ៍ ទី៤០ ចំនួន ៤០០០ នាក់ គ.យុទ្ធជន​ខាង​កើត​ដែល​ចេះ​ភាសា​អក្សរសាស្ត្រ​វប្បធម៌​សង្គមធម៌ ខ្មែរ​យ៉ាង​ច្បាស់ ត្រូវ​បាន​បញ្ជូន​មក​ចូល​ជួយ​ក្រុម​ខ្មែរ​ក្រហម​តាំង​ពី​ឆ្នាំ ៥០ ដូច​នេះ​នយោបាយ​ខ្មែរ​ក្រហម​គឺ​ដើរ​តាម​ផ្លូវ​គូស​វាស​ពី​ខាង​ក្រៅ​ហើយ មិន​ខុស​ពី​ទីងមោង​ដែល​ត្រូវ​គេ​លើក​បន្តុប ដើម្បី​អនុវត្ត​នយោបាយ​ឲ្យ​ខ្មែរ​ស្អប់​ខ្មែរ​កាប់​សម្លាប់​ឈាម​ឯង កាត់​ដៃ​កាត់​ជើង​ចាក់​ក​បង្ហូរ​ឈាម​ឲ្យ​ខ្សោះ បង្អត់​អាហារ ឈឺ​គ្មាន​ថ្នាំ​គ្មាន​ក្រដាស​ប្រាក់ សម្លាប់​សេដ្ឋកិច្ច​រំលាយ​វប្បធម៌ កម្ទេច​បញ្ញាវន្ត​ដុត​ផ្ទះ​ចោល​បង្ខំ​ឲ្យ​កណ្តុរ​កន្លាត​រត់​ចេញ​ពី​ផ្ទះ​ទៅ​ពឹង​គេ។
៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​មក​ដល់ ជា​ពេល​វេលា​ល្អ សម្រាប់​កងទ័ព​ខាង​កើត ១២ កងពល បាន​វាយ​ចូល​ភ្នំពេញ ដាក់​ជំនាញ​ការ​គ្រប់​គ្រង​ប្រើ​ទាហាន​គាប​សង្កត់ លើក​បន្តុប​មនុស្ស​មួយ​ក្រុម​ឲ្យ​ដឹកនាំ​ប្រទេស​ខ្មែរ ក្នុង​ទម្រង់​យុទ្ធសាស្ត្រ​សេះ​ត្រូសង្ស (Trojan Horse) រូបភាព​ខ្មែរ​តែ​ខ្លឹមសារ​បរទេស​។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ​ចៃដន្យ​ឬ​យ៉ាង​ណា?
ទី២.រណសិរ្ស​នយោបាយ តើ​ជំនាញ​ការ​បរទេស​តាម​ក្រសួង​ថ្នាក់​ជាតិ​ដក​ចេញ​ទៅ​វិញ​ឬ​នៅ? ប៉ុន្តែ​ដើម្បី​អាច​គ្រប់​គ្រង​នគរ​មួយ​ត្រូវ​បាន​គេ​គ្រប់​គ្រង​ក្បាល​ម៉ាស៊ីន​រដ្ឋ និង​កាន់​កាប់​ម៉ាស៊ីន​បក្ស កិច្ចការ ទី១ គឺ រៀបចំ​ឲ្យ​មាន​មនុស្ស​គេ​ជា​បណ្តាញ​បក្ស នៅ​គ្រប់​ទី​កន្លែង​ក្រសួង មន្ទីរ គ្រប់​ខេត្ត​ក្រុង ឲ្យ​កាន់​ការងារ​រដ្ឋ ជំនួស​រាជការ​ជំនាញ​ការ​ជា​អ្នក​សម្រេច​ការងារ​ហើយ​មន្ត្រី​ខ្មែរ បាន​ត្រឹម​លើក​បក្ស​ឲ្យ​ធំ​ជាង​រដ្ឋ បក្ស​មាន រដ្ឋ​ក្រ មន្ត្រី​ធាត់ រាស្ត្រ​ស្គម ចំណែក​កិច្ចការ ទី២ គឺ​លើក​បន្តុប ជួយ​ជ្រោម​ជ្រែង​ក្រុម​ដឹក​នាំ​មួយ​ក្រុម ដែល​មាន​សិទ្ធិ​អំណាច​សម្រេច​កិច្ចការ​ធំៗ កាន់​គោល​នយោបាយ​ជាតិ​ធំៗ ត្រួត​មើល​ការងារ​រដ្ឋ​ធំៗ ក្រោម​យុទ្ធសាស្ត្រ ៣ សម្លាប់ ៤ មធ្យោបាយ គឺ ក.សម្លាប់​ជាតិ​សាសន៍​ក្នុង​ប្រទេស​នោះ​ទាំង​ផ្ទាល់ ទាំង​ប្រយោល​ទាំង​ភ្លឺ​ទាំង​ងងឹត ខ.សម្លាប់ សេដ្ឋកិច្ច​និង​កម្ទេច​ធនធាន​ធម្មជាតិ គ.សម្លាប់​ស្មារតី​ជាតិ​និយម នៃ​ពូជ​សាសន៍​ក្នុង​ប្រទេស​នោះ តាម​រយៈ​មធ្យោបាយ ៤ យ៉ាង។
មធ្យោបាយ ទី១.សម្លាប់​ក្រោម​រូបភាព​សង្គ្រោះ សំដៅ​ដល់​ការ​ជួយ​រំដោះ​ឆ្នាំ ១៩៧៩ ទី២.បំពុល ក្រោម​រូបភាព​បំប៉ន​សំដៅ​ដល់​រោង​បារ៍​គ្រប់​ទី​កន្លែង​ស្រី​ស្រា​ល្បែង ទី៣.បំផ្លាញ​ក្រោម​រូបភាព កសាង ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍ​តែ​កាប់​បំផ្លាញ​ព្រៃឈើ​ជីក​កកាយ​រ៉ែ ទី៤.កម្ទេច​ខ្លឹមសារ​ពិត​នៃ​ធម៌ ក្រោម​រូបភាព​ធ្វើ​បុណ្យ ប្រែ​ក្លាយ​វត្ត​អារ៉ាម​ទៅ​ជា​មន្ទីរ​បក្ស​មេ​វត្ត​គឺ​មេ​បក្ស​សង្ឃ ហាម​ឃាត់​សង្ឃ​មិន​ឲ្យ​ចូល​រួម​ជួយ​សង្គម​ក្រោម​លេស​វិន័យ​សាសនា​ប្រជែង​គ្នា​ទេសនា​ធ្វើ​បុណ្យ​យក​ស័ក្តិ​លើក​មុខ​តម្កើង​រូបភាព តែ​មិន​យល់​ខ្លឹម​ធម៌​ពិត​មិន​ដឹង​ធាតុ​បុណ្យ​ច្បាស់ សង្ឃ​មិន​ចំ​សង្ឃ បាយ​បិណ្យ​ជា​បាយ​បាត្រ​។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ​ចៃដន្យ?
ទី៣ .រណសិរ្ស​សេដ្ឋកិច្ច​ក្រុមហ៊ុន​យន្តហោះ​របស់​រដ្ឋ Royal Cambodia មាន​តែ​មិន​មើល​ថែទាំ សុខ​ចិត្ត​ទុក​ឲ្យ​ស្លាប់ ហើយ​ទៅ​បង្កើត Cambodia Angkor Air ចូល​ហ៊ុន​ជាមួយ​ខាង​កើត​មាន​តែ​ឈ្មោះ​ខ្មែរ តែ​យន្តហោះ​ប្រតិបត្តិ​ការ​គេ​។ ក្រុមហ៊ុន​ទូរស័ព្ទ​ប្រទេស​ជិត​ខាង​មួយ ចូល​ស្រុក​ខ្មែរ ៦ ខែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ខាត​លុយ​រាប់​លាន​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់ ដែល​ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ទូរស័ព្ទ​នៃ​ក្រសួង ការពារ​ជាតិ​របស់​ប្រទេស​គេ ដោយ​ឮ​គេ​ថា​ក្រុមហ៊ុន​នេះ មាន​បំពាក់​ម៉ាស៊ីន​ចារកម្ម​យោធា​ពីរ​គ្រឿង​ទុក​ស្តាប់​សំឡេង​។ សេវា​ក្រុមហ៊ុន​នេះ មាន​តម្លៃ​ថោក​ខ្លាំង ចែក​លេខ​សេរី​ឲ្យ​នគរបាល ទាហាន សិស្ស​និស្សិត​មន្ត្រី​រាជការ។ យក​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតា បញ្ចូល​អតីត​យោធិន​មក​គ្រប់​គ្រង​មួយ​គ្រួសារ​មួយ​ហិកតា កុងត្រា​ពី ៧០ ទៅ ៩០ ឆ្នាំ ធ្វើ​កសិ​ឧស្សាហកម្ម​គ្រប់​គ្រង​ដង្ហើម​សេដ្ឋកិច្ច​កសិករ​ខ្មែរ ប្រែ​ក្លាយ​ម្ចាស់​ដី ទៅ​ជា​កញ្ជះ​ស៊ី​ឈ្នួល​គេ បរទេស​ជា​ថៅកែ​រក​ស៊ី​ផង​ធ្វើ​នយោបាយ​លេប​ដី​ផង។ ផលិត​ទំនិញ​ថោក នាំ​ចូល​មក​លក់​ថោក​ជាង​ទំនិញ​ក្នុង​ស្រុក​ដើម្បី​សម្លាប់​សហគ្រាស​តូច​តាច​ក្នុង​ស្រុក​ឲ្យ​រលំ​។ ធ្វើ​កិច្ច​ព្រម​ព្រៀង​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​បន្ថែម​ក្តោប​ដង្ហើម សមុទ្រ​លាត​សន្ធឹង​កំពង់ផែ អូកែវ។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ​ឬ​ចៃដន្យ?
ទី៤.រណសិរ្ស​សង្គម បំពុល​ក្រោម​រូបភាព​បំប៉ន តាម​រយៈ​ការ​ពង្រីក​រោង​បារ៍ បន​ស្រី​ស្រា​ល្បែង​ដោយ​បង្កើត​ហាង​ពេស្យាចារ ជនជាតិ​ខាង​កើត​គ្រប់​ទី​កន្លែង​ពង្រីក​ហាង​ស៊ី​ផឹក បំពុល​យុវជន​ខ្មែរ​បង្កើត​ក្លិប​ល្បែង​តាម​ព្រំដែន​ប្រើ​ប្រាស់​ហាង​កាហ្វេ​ជា​ប្រភព​យក​ការណ៍​ប្រមូល​ព័ត៌មាន​សង្គម​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ស្រមោល​គឺ​សមាគម​ជនជាតិ​ខាង​កើត ២៤ ខេត្ត​ក្រុង មើល​ថែរក្សា​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​លើក​ស្ទួយ​ការពារ​ជនជាតិ​គេ និគម​ជន​គេ។ តើ​នេះ​គឺជា​រឿង​យល់​សប្តិ ចៃដន្យ?
អាច​មាន​មនុស្ស​យល់​ថា វា​មិន​អាច​ទៅ​រួច​ឬ​ថា​វា​ជា​ការ​យល់​សប្តិ​ការ​រវើរវាយ​របស់​អ្នក​ពន្ធ ប៉ុន្តែ​ប្រវត្តិសាស្ត្រ បាន​កើត​ឡើង​រួច​ទៅ​ហើយ ហើយ​ចូរ​ចាំ​ថា អ្វីៗ​ដែល​កើត​ឡើង ក្នុង​នយោបាយ មិន​មែន​កើត​ឡើង​ដោយ​ការ​យល់​សប្តិ​ទេ គឺ​សុទ្ធ​តែ​កើត​ឡើង​ពី​ការ​រៀបចំ​ទុក​ជា​មុន​។ យក​ចរន្ត​សម្ភារ​និយម​របស់​សង្គម ធ្វើ​ជា​ចំណុច​ខ្លាំង​ប្រើ​ប្រាស់​ការ​បែក​បាក់​សាមគ្គី​ជាតិ​ខ្មែរ ជា​ចំណុច​ខ្សោយ​វាយ​ក្រៅ​បំបែក​ក្នុង រុញ​ទូក​បណ្តោយ​ទឹក​ឲ្យ​តម្លៃ​សម្ភារ​ខ្ពស់​ជាង​មនុស្ស​បែង​ចែក​មាន​ក្រ បណ្តុះ​ជំងឺ​អាត្មានិយម យក​រួច​ខ្លួន មិន​ខ្វល់​ពី​អ្នក​ណា​នៅ​ក្នុង​សង្គម​ឡើយ។
ទី៥.រណសិរ្ស​វប្បធម៌ អប់រំ​សុខភាព ពោល​គឺ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ជាង​គេ​បំផុត ក្នុង​លោក​នេះ គឺ​មនុស្ស​ល្ងង់​។ ឫស​គល់​រឹងមាំ​ខ្លាំង​ក្លា​របស់​ជាតិ​មួយ​គឺ​នៅ​នឹង​វប្បធម៌ ឫសកែវ​នៃ​វប្បធម៌ គឺ​នៅ​នឹង​សង្គមធម៌ អ្នក​កសាង​សង្គមធម៌ គឺ​មនុស្ស​ខ្មែរ ប្រើ​ប្រាស់​មធ្យោបាយ​អប់រំ បណ្តុះ​បណ្តាល​គំនិត​សាប​ព្រោះ​វប្បធម៌ ភាសា​អក្សរសាស្ត្រ ប្រពៃណី​ទំនៀម​ទម្លាប់ ទស្សនវិជ្ជា សិល្បៈ​ផ្ទុយ​មក​វិញ​ចង់​រំលាយ​ជាតិ​សាសន៍​មួយ ត្រូវ​បំផ្លាញ​ឫសគល់​វប្បធម៌ ចង់​កម្ទេច​ឫសគល់​វប្បធម៌ ត្រូវ​បំពុល​មនុស្ស​ខ្មែរ​ឲ្យ​ទន់​ខ្សោយ​ចង់​ធ្វើ​ឲ្យ​ខ្មែរ​ទន់​ខ្សោយ គឺ​ត្រូវ​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​អប់រំ បើ​ដំបូល​សាលា​ធ្លុះ​ធ្លាយ ដំបូល​ជាតិ​ក៏​បែក​បាក់។
បណ្តុះ​ពូជ​តែ​គ្មាន​ខ្លឹម​បង្កើត​រូបភាព តែ​គ្មាន​សារ​ជាតិ មាន​ពណ៌​តែ​គ្មាន​រស់​ជាតិ​មិន​ឲ្យ​រៀន​ប្រវត្តិសាស្ត្រ​ជាក់ស្តែង បង្រៀន​តែ​ត្រូវ​មិន​បង្រៀន​ខុស មិន​ចាំ​មេរៀន​អតីតកាល បំភ្លេច​ដូនតា​មើល​ងាយ​ម្តាយ​ឯង បែង​ចែក​ល្អ​អាក្រក់​មិន​បាន​កំណត់​សត្រូវ​និង​មិត្ត​មិន​ដាច់​ស្រេច​ជាតិ​សាសន៍​ដែល​មិន​ស្គាល់​ខ្លួន​ឯង ជា​ជាតិ​សាសន៍​ដែល​ទន់​ខ្សោយ​បាត់បង់​អំនួត​ជាតិ មើល​ងាយ​ពូជ​សាសន៍​ខ្លួន​ឯង បែក​បាក់​សាមគ្គី​គ្មាន​ការ​ឯកភាព​ជាតិ។
បើ​មើល​តាម​រឿង​រ៉ាវ​ថ្មីៗ​ខ្លះៗ​កន្លង​ទៅ​បក្ស​កាន់​អំណាច​ចង់​ដោះដៃ ស្រាយ​ចំណង​លោត​ចុះ​ពី​លើ​ខ្នង​ក្រពើ​រត់​ទៅ​អោប​ចិន​ក្នុង​រូបភាព​ទំនាក់​ទំនង​ដៃ​គូរ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ ដោយ​ចាប់​ផ្តើម​ធ្វើ​ការងារ​បី​ធំ ជា​មុន ទី១.ឈប់​ជួល​យន្តហោះ Cambodia Angkor Air មួយ​គ្រឿង​តម្លៃ ៩០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​ជួល​យន្តហោះ​ចិន​មួយ​គ្រឿង​ក្នុង​តម្លៃ​ដូច​គ្នា សម្រាប់​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ហោះ​ហើរ​ទៅ​ធ្វើ​ការងារ​ក្នុង​ពិភពលោក ធ្វើ​នេះ​គឺ​ដើម្បី​សុវត្ថិភាព​មេ​ដឹក​នាំ ទី២.ទិញ​ផ្កាយ​រណប មួយ​គ្រឿង​តម្លៃ ៤០០ លាន​ដុល្លារ​មក​ពី ចិន ប្រើ​ប្រាស់​សម្រាប់​ទូរគមនាគមន៍​របស់​រដ្ឋ​ដើម្បី​ផ្តាច់​ព័ត៌មាន​ពី ក្រុមហ៊ុន​ទូរស័ព្ទ​ និង​អ៊ីនធឺណិត នេះ​ដើម្បី​ឯករាជ្យ​ម្ចាស់​ការ​ព័ត៌មាន​ដោយ​ខ្លួន​ឯង។ ទី៣.ពី​មួយ អាណត្តិ ទៅ​មួយ​អាណត្តិ ជា​ពិសេស នីតិកាល ទី៥ នេះ បាន​កាត់​ដៃ​កាត់​ជើង​មន្ត្រី​ធំៗ​មួយ​ចំនួន ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។ តើ​ប្រទេស​ដែល​ខឹតខំ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​លេប​ត្របាក់​កម្ពុជា ព្រម​លែង​កម្ពុជា​ដែរ​ឬ​ទេ? គេ​ហាក់​ដូច​ជា​ដឹង​ថា មិន​អាច​ទប់​កម្ពុជា​និង​ប្រជែង​ជាមួយ​ចិន​បាន​ទេ។
បើ​ពិត​ជា​ចង់ ធ្វើ​ការងារ​ធំ​ពិត​ប្រាកដ​មែន ការងារ​ដ៏​សំខាន់​ជាង​គេ​បំផុត គឺ​កសាង​មេ​ដឹក​នាំ​ខ្លាំង​មួយ​ក្រុម បណ្តុះ​ឧត្តម​សេនីយ៍​ខ្លាំង​មួយ​កង និង​បង្ហាត់​ទ័ព​ខ្លាំង​មួយ​បន្ទាយ​ជា​មុន​សិន មុន​ចេញ​ច្បាំង ពីព្រោះ​ក្នុង​សង្គ្រាម​គ្មាន​ទ័ព​ណា ដែល​ច្បាំង​មិន​ដែល​ចាញ់​នោះ​ទេ មាន​តែ​ទ័ព​ខ្លាំង​ពិត​ប្រាកដ​ទេ​ដែល​អាច​ឈ្នះ​សមរភូមិ​ច្រើន​ជាង​គេ។ ហេតុ​អ្វី​ក៏​មាន​មនុស្ស​មាន​ជំងឺ​តួឯក​និយម​ច្រើន​ម៉្លេះ​ដែល​យល់​ថា មាន​តែ​ខ្លួន បក្ស​ខ្លួន ពួក​ខ្លួន ក្រុម​ខ្លួន​ទេ ជា​វីរបុរស ជា​អ្នក​ស្នេហា​ជាតិ​? ហេតុ​អ្វី​មិន​ទុក​ប្រៃ​ទុក​សាប ទុក​រឹង​ទុក​ទន់​ទៅ​ម្ខាង ហើយ​យក​ត្រឹម​តែ​ទឹក មក​លាយ​គ្នា ឲ្យ​ទៅ​ជា​មហា​ទឹក​ឲ្យ​រាស្ត្រ​ដែល​កំពុង​ស្រេក​ទឹក​បាន​ផឹក​មួយ​នគរ​ទៅ? ឃើញ​ច្បាស់​នឹង​ភ្នែក​បែប​នេះ​ទៅ​ហើយ​តើ​នៅ​មាន​កូន​ល្ងង់​ណា​ហាន​លើក​ដៃ​សម្លាប់​ឈាម​ឯង​ទៀត​ទេ? ចង់​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ មិន​អាច​អំនួត​តក់​ក្រហល់ ការងារ​ច្របូក​ច្របល់ គ្មាន​យុទ្ធសាស្ត្រ​បាន​ទេ។ តើ​ខ្មែរ​ពិត​ជា​ខ្សាច់​រាយ​មួយ​ចាន ដែល​មិន​អាច​រួប​រួម​គ្នា​បាន​មែន​ឬ? មាន​តែ​ខ្មែរ​រួប​រួម​គ្នា​ទេ ទើប​ខ្មែរ​ខ្លាំង។ តើ​យើង​អាច​រួប​រួម​ឈាម​យើង​ដើម្បី​ម្តាយ​ដ៏​កំសត់​របស់​យើង​បាន​ទេ?
និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com ខេត្ត កំពង់ឆ្នាំង
 ____________________

តាមដាន​សកម្មភាព ៨ យ៉ាង សម្រាប់​ការរួមរ័ក​ ក្នុង​គ្រា​ដំបូងជាមួយ​ ស្រី​ក្រមុំ​ព្រហ្មចារី


រាជធានី​ភ្នំពេញ ៖ បុរស​ទាំងឡាយ​​តែង​តែ​មាន​​ចម្ងល់ និង​​ចង់​ដឹង​​ឲ្យ​​ច្បាស់​​ថា តើ​​ការ​រួម​រ័ក​​ក្នុង​​គ្រា​​ដំ​បូង របស់​​ស្រី​​ក្រមុំ​​ព្រហ្ម​ចា​រី នាង​​សម្តែង អា​កប្ប​កិរិយា​​ដូច​ម្តេច ? ហើយ​​បុរស​​មួយ​ចំនួន​ ​បាន​​សួរ​​គ្នា​​ទៅ​វិញ​ទៅ​មក ពី​​មធ្យោ​បាយ​ដើម្បី ​អាច​ដឹងថា ហេតុអ្វី​បានជា ស្រី​ក្រមុំ​ព្រហ្មចារី  នៅពេល​ភាគី​បុរស រួមរ័ក​បានសម្រេច​ដ​ល់​ទីជម្រៅ រួចរាល់​ហើយ នាង​ក៏​ប្រញាប់​ទាញ​ភួយ មក​រុំ​ដណ្តប់​ខ្លួន ឬ​គ្រប​បិទបាំង​កន្លែង​សំខាន់​នោះ ដោយ​ឲ្យ​ចេញ​តែ​ក្បាល និង​ចុងជើង​បន្តិច​ប៉ុណ្ណោះ​។​ 
  
១.​ខ្លួន​ឡើង​រឹងកំព្រឹស ខ្មាសអៀន​ខ្លាំង ត្រជាក់​ចុងដៃចុងជើង ៖ ការរួម​ភេទ​ជា​លើកដំបូង ក្នុង​ឆាកជីវិត​របស់​ស្ត្រី គឺ​ដងខ្លួន​ទាំងមូល រឹង​ដូច​គល់ឈើ ខ្លួនប្រាណ​ត្រជាក់​ដូច​ទឹកកក នៅពេលដែល​នាង​ត្រូវបាន​ថើប​សព្វ​កន្លុកកន្លៀត​។ បើ​បុរស​គូស្នេហ៍ រពឹសដៃ​ចាប់​ច្របាច់​នេះ​ច្របាច់​នោះ ព្យាយាម​ដោះ​សម្លៀកបំពាក់​នាង​ចេញ ដើម្បី​ឲ្យ​ខ្លួនប្រាណ​នៅ​ននលគក នាង​ចាប់ផ្តើម​យកដៃ​ខ្ទប់ ឬ​ផាត់​ចេញ​ទាំង​រញីរញ័រ​។ ពេលនោះ ខ្លួនប្រាណ​នាង​ចាប់ផ្តើម បែកញើស​ជោក​។ នេះ​ជា​រឿង​ធម្មតា​នៃ​ធម្មជាតិ របស់​រាងកាយ ដែល​សម្រប​ខ្លួន​មិនទាន់​តាម​ស្ថានភាព​។​ 
  
២.​ជើង​ប្រឹង​ត្បៀត មិន​ព្រម​បើកចំហ ៖ ជើង ​ទាំងពី​របស់​នាង ព័ន្ធ​រមូល​ចូលគ្នា ដូច​វេញខ្សែ​គោ​។ នេះ​ដោយសារ​នាង​ខ្លាច ភាគី​បុរស​ចាប់​កន្លែង​ជើង ធ្វើការ​ស៊ក​បញ្ចូល ទើប​ខំប្រឹង​ត្បៀត មិន​ព្រម​បន្ធូរ​។ ឯ​ស្ត្រី​ខ្លះ​មិនសូវ​ខំប្រឹង​ត្បៀត រហូត​ទាល់តែ​ជិតឈឹង​ពេក​នោះទេ នាង​បើកចំហ​ជើង​បន្តិច ដែល​ល្មម​អាច​ឲ្យ​បុរស​កំពូល​ស្នេហ៍ ចូលខ្លួន​ចុះ​។ ទោះជា​យ៉ាងណាក៏ដោយ នាង​នៅតែ​ប្រឹង​ប្រើ​ជើង តាម​ដែល​កម្លាំង​មាន​ប៉ុន្មាន នឹង​បញ្ចេញ​មក​ទាំងអស់ ដើម្បី​ទប់ទល់ មិន​ងាយ​នឹង​បើកចំហ ឲ្យ​ងាយស្រួល​ឡើយ​។ ដូច្នេះ ភាគី​បុរស​ត្រូវ​ប្រើពេល ក្នុងការ​ព្យាយាម​បន្តិច​ក្នុង​រៀង​នេះ ចៀសវាង​ប្រើ​កម្លាំងបាយ ឬ​ហិង្សា​ផ្សេងៗ ទៅលើ​នាង ព្រោះ​អាច​នាំ​ឲ្យ​កើត​រឿងរ៉ាវ​កាន់តែ​ធំ​ឡើង ឬ​នាំ​ឲ្យ​នាង​ខ្លាចរអា​ការរួម​ភេទ នៅ​លើក​ក្រោយ​ទៀត និង​ធ្ងន់ធ្ងរ​ទៅទៀត​នោះ គឺ​នាង​អាច​រត់ចោល​អ្នក ឬ​វេចសម្ពាយ​វិល​ទៅផ្ទះ​ម៉ែ​វិញ​។ បើ​អ្នកជា​បុរស​ឆ្លាត  ត្រូវ​ចេះ​សិល្ប៍​វិធី​ក្នុងការ​លួងលោម បបោសអង្អែល ព្រោះ​សិច គឺជា​សិល្បៈ តាមបែប​ធម្មជាតិ ដែល​ទាមទារ​នូវ​ភាពទន់ភ្លន់ និង​ផ្អែមល្ហែម ហើយ​ការ​រួមភេទ​លើកដំបូង​នេះ ជា​បទពិសោធន៍​មួយ ដែល​ស្ត្រី​ចងចាំ​មិន​ងាយ​ភ្លេច​ឡើយ​។​ 
  
៣.​ហាម​បើកភ្លើង ៖ នាង​សុំ​ឲ្យ​បិទ​ ភ្លើង​ក្នុង​បន្ទប់ ព្រោះ​ពន្លឺភ្លើង​ធ្វើ​ឲ្យ​នាង​អៀនខ្មាស ខណៈដែល​បុរស​គូស្នេហ៍ សម្លឹង​មករក​នាង​ន​ដោយ​ការ​មារ​ម្មណ៍ ដ៏​ពុះកញ្ជ្រោល​។ ប៉ុន្តែ​បុរស​ជា​ស្វាមី ក៏​មិន​ត្រូវយក​ពិល​មក​ឆ្លុះ​មើល ដូច​កង្កែប​នោះឡើយ ហើយ​មិនត្រូវ​ប្រើការ​បង្ខិតបង្ខំ តាម​អំណាចចិត្ត​អូសទាញ​ឡើយ​។ ត្រូវធ្វើ​ដោយ​សន្សឹមៗ និង​ទន់ភ្លន់​ផ្អែម​ត្រជាក់​។ លើកដំបូង​បែបនេះ គួរ​បណ្តោយ​តាម​នាង​សិន​ទៅ ឬ​អាច​បើកភ្លើង​ក្រហម​ព្រឹមៗ ក៏បាន​ព្រោះ​ស្ត្រី​រមែង មានការ​អៀនខ្មាស ជា​រឿង​ធម្មតា​។ បន្ទប់​ងងឹត​ឯ​សម្លេង​ថ្ងួចថ្ងូរ​របស់​នាង ស្ទើរតែ​គ្មាន​សោះ បានត្រឹមតែ​ឭ​ពាក្យ​ថា “​កុំ​ចាប់​” តែប៉ុណ្ណោះ​។ ឯ​សម្លេង​ថ្ងូរ​យ៉ាង​ស្រណុក​ស្រួល ដូច​ក្នុង​វីដេអូ​សិច​នោះ ពិតជា​គ្មាន​ឡើយ​។​ 
  
៤.​គេង​ស្ងៀម​មិន​កម្រើក ប្រអប់ជើង​ប្រឹង​ឡើង​រឹង​ ឯ​ដៃ​គិតតែ​ពី​ក្តិច ៖ នាង​នៅ​ស្ងៀម​ដូច​គល់ឈើ ហើយ​បើ​សង្កេត​នៅ​បរិវេណ​ចុងជើង ម្រាមជើង​ស្ត្រី​ខ្លះ​ត្រង់ ស្ត្រី​ខ្លះ​ឯ​ចុះឡើង ហាក់ដូច​ម្រាម​ទាំងនោះ កំពុង​រាំ​ពត់ពេន​យ៉ាង​ដូច្នោះ​ដែរ​។ ចំណែក​ប្រអប់ដៃ ប្រឹង​ឡើង​រឹង ដោយ​មិនដឹងថា ត្រូវ​ទុក​ប្រអប់ដៃ​នៅ​កន្លែង​ណាមួយ​នោះទេ​។​ 
  
៥.​បម្រះ​ខ្លួន​ចេញ ឬ​រេ​ត្រគាក​ចេញ ដោយ​ឈឺ​ស្រៀវ​ខ្លាំងពេក ៖ នាង​នៅ​អាច​លាន់មាត់​ឭ​សូរ “​អូយ​”​នៅពេល​ភាគី​បុរស ចាប់ផ្តើម​ធ្វើការ​ស៊ក​បញ្ចូល​។ ដោយសារ​ទ្វារមាស ដែល​តូច​ហើយ​ចង្អៀត​ទៀត​នោះ​នៅពេល​រង​ការវាយលុក ពី​អវយវៈ​ភេទបុរស អាច​បណ្តាល​ឲ្យ​នាង​ឈឺចាប់​បាន ហើយ​បើ​ភាគី​បុរស​ខ្វះ​តិច​និក​ផ្សំ វារឹតតែ​យ៉ាប់​ជាងនេះទៅទៀត​។ ទោះបី​មាត់​ទ្វារមាស មាន​ប្រវែង​បណ្តោយ ៧,៥ ទៅ ១០ សង់ទីម៉ែត្រ ឬ​មាន​ភាពយឺត​យារ អាច​រីក​ទៅខាង​បាន​ក៏ដោយ សម្រាប់​លើកដំបូង នៃ​ការ​រួមភេទ គ្មាន​នារី​ណា​ស្រណុក​ស្រួល ស្រែក អូ​! យែ​ស ដូច​ក្នុង​វីដេអូ​សិច​នោះឡើយ​។​ 
  
៦.​មាន​ឈាម​ចេញមក នាង​ឈឺ ឬ​យំ​ខ្សឹកខ្សួល ៖ នេះ ​ពុំមែន​មានន័យថា ស្ត្រី​ដែល​មិនមាន​ឈាម​ហូរ​ចេញមក សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ​នោះឡើយ​។ ករណី​ដែល​ស្ត្រី​នៅ​ក្រមុំ​បរិសុទ្ធ ពេល​រួមភេទ​លើកដំបូង មិនមាន​ឈាម​ហូរ​ចេញមក ធ្លាប់​ជួប​ច្រើន​នាក់​មកហើយ​។ ដូច្នេះ​នៅពេលដែល​ស្ត្រី ទើបតែ​ឆ្លងកាត់​ការរួម​ភេទ ក្នុង​គ្រាំ​ដំបូង មិនឃើញ​មាន​ឈាម ចូរ​កុំ​ភ័យ​បារម្ភ​គិតថា មិន​បរិសុទ្ធ ត្រូវ​សម្គាល់​ពី​លក្ខណៈ បរិសុទ្ធ​របស់​នាង ទៅតាម​ចំណុច​ផ្សេងៗ​ទៀត ក្នុងចំណោម ៨ ចំណុច​ក្នុង​អត្ថបទ​នេះ​។ គួរ​ដឹងថា សន្ទះ​ព្រហ្មចារី (Hymen) គឺជា​ភ្នាស​ស្តើង មាន​លក្ខណៈ​វ័ណ្ឌ​ជុំវិញ រន្ធ​ទារ​មាស​ដូច​ចិញ្ចៀន​ស្ថិតនៅ​រន្ធ​ទ្វារមាស គិតពី​មាត់​ទ្វារមាស​ចូលទៅ ប្រមាណ មួយ សង់ទីម៉ែត្រ​ម​ប៉ុណ្ណោះ​។ វ័ណ្ឌ​នេះ​ងាយ​ដាច់​ណាស់ ប្រសិនបើ​លេង​កីឡា ធាក់​កង់ ឡើងដើមឈើ ឬ​លើកដាក់​របស់របរ​ធ្ងន់ៗ ជាដើម​។ ម្យ៉ាងទៀត នៅពេល​រួមភេទ​លើកដំបូង សន្ទះ​ព្រហ្មចារី​អាច​រហែក បណ្តាល​ឲ្យ​មាន​ឈាម និង​ដាច់​តាំងពី​នៅ​កុមារភាព​ដោយ​មិនដឹង​ខ្លួន ទើប​នៅពេល​រួមរ័ក​លើកដំបូង មិនមាន​ចេញឈាម​។​ 
  
៧.​រួចរាល់​ហើយ មិន​ឭ​នាង​សុំ​ក្រដាស​ជូត ៖ នៅពេល​ភាគី​បុរស​រួមរ័ក​បានសម្រេច ដល់ទី​ជម្រៅ​រួចរាល់​ហើយ នាង​ក៏​ប្រញាប់​ទាញ​ភួយ​មក​រុំ​ដណ្តប់​ខ្លួន ឬ​គ្រប​បិទបាំង​កន្លែង​សំខាន់​នោះ ដោយ​ឲ្យ​ចេញ​តែ​ក្បាល និង​ចុងជើង​បន្តិច​ប៉ុណ្ណោះ​។ នាង​មិន​ចូល​បន្ទប់ទឹក ដើម្បី​ធ្វើ​ការលាង​សម្អាត ឬ​ហើបមាត់​សុំ​ក្រដាស​ជូត ឬ​ប្រ​ណាត់​មក​ផ្តិត​ទឹកកាម​អ្វី​នោះទេ​។ បើ​ស្ត្រី​ធ្លាប់​ប្រឡូក​ក្នុងការ​រួមភេទ​នេះ ជាច្រើនលើក​ច្រើនសា​មក​ហើយ តែងមាន​ក្រដាស​ជូត​មាត់ ទុក​នៅក្បែរ​ខ្លួន​រួចជាស្រេច​។ នៅពេល​ចប់​កិច្ច ខណៈដែល​ភាគី​បុរស ដក​អវយវៈ​ភេទ​ចេញ នាង​ក៏​ប្រញាប់ប្រញាល់ ស្រវា​យក​ក្រដាស មក​ជូត​ភ្លាមៗ​ដែរ​មិន​ឲ្យ​ប្រឡាក់ កន្លែង​គេង​ឡើយ​។​ 
  
៨.​ស្រវា​ទាញ​ខោអាវ មក​ស្លៀកពាក់ ​បិទបាំង​រាងកាយ ៖ បន្ទាប់ពី​ការរួម​ដំណេក​បានបញ្ចប់​ភ្លាម នាង​ប្រញាប់​យក​ខោ​ទ្រនាប់ មក​ស្លៀក​ភ្លាម​ដែរ ធ្វើ​ដូចជា​គ្មានអ្វី​កើតឡើង​អីចឹង​។ នារី​ខ្លះទៀត ដោយ​មានការ​ខ្មាសអៀន ក៏​ធ្វើការ​ស្លៀកខោ​នៅក្រោម​ភួយ ដែល​គ្របពីលើ​រាងកាយ ព្រោះ​ខ្លាច​គូស្នេហ៍​លួច​មើល​។ តាម​ដំណើរ​នៃ​ការរួមរ័ក ស្រី្ត​ត្រូវ​ប្រញាប់​យក​ក្រដាសអនាម័យ មក​ជូត​ផ្តិត​ត្រង់​បរិវេណ​ទ្វារមាស ដើម្បី​កុំ​ឲ្យ​ទឹកកាម​ប្រឡាក់ នៅពេល​ដើរទៅ​បន្ទប់ទឹក​។ ប៉ុន្តែ​ដោយសារ​នេះ ជា​លើកដំបូង​ទើប​ស្ត្រី​ព្រហ្មចារី ភាគច្រើន​មិនដឹងថា ចូល​បន្ទប់ទឹក​ធ្វើ​អី្វ បើ​មិន​ឈឺ​ជុះនោម​ផង​? ស្ត្រី​ខ្លះ​នាង​ទ្រឹង មួយស្របក់ ទើប​នឹក​ឃើញថា ត្រូវ​ចូល​បន្ទប់ទឹក ដើម្បី​ពិនិត្យមើល​ស្ថានភាព នៃ​ប្រដាប់ភេទ​ខ្លួនឯង និង​លាង​សម្អាត​៕


















ប្រភព៖វត្តភ្នំ

ទម្លាយ​ រឿង​ផ្សំ​ដំណេក​តាម​ អាចារ្យ​រកស៊ី​មាន​បាន​?

ចាស់​ៗ​មាន​ជំនឿចំពោះ​​ការ​ផ្សំផ្គុំ​គូ​ស្រករកូន​​ដោយ​ខ្លាច​ខុស​ខែ​ឆ្នាំ​ ខ្លាច​រក​ស៊ី​មិន​ឡើង​​ជា​ដើម​ ប៉ុន្តែ​មាន​រឿង​មួយ​ទៀត​ ដែលជា​​រឿង​លាក់​កំបាំង​របស់​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង គឺ​ការ​ជ្រើសរើស​ម៉ោង​ពេល​ផ្សំ​ដំណេក​តាម​អាចារ្យ​ឲ្យ​រកស៊ី​មាន​បាន​។ តើ​ជំនឿ​បែប​នេះ​មាន​ដែរ ​ឬ​យ៉ាងណា?
លោក តឹក ទូច អាយុ​២៦​ឆ្នាំ ជា​អ្នក​លក់ដូរ​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​​បាន​ឲ្យ​ដឹង​ថា ចាស់ៗ​បាន​រក​អាចារ្យ​រក​ពេលា​ការ​ ហើយ​អាចារ្យ​បាន​កំណត់​ឲ្យ​ផ្សំ​ដំណេក​នៅ​ម៉ោង​១១​ កន្លះ​យប់ ហើយ​លោក​និង​ភរិយា​បាន​ធ្វើ​​តាម​ ព្រោះ​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​។
ទូច បាន​បន្ថែម​ថា៖ “ក្រោយ​រៀបការ​៣​ទៅ​៤​ឆ្នាំ​មក​នេះ ឃើញ​ថា​ត្រជាក់ត្រជំ គ្រួសារ​មាន​សុភមង្គល​ ហើយ​​មុខ​របរ​រកស៊ី​ចេះ​តែ​កាក់កប​កើន​ពី​​មួយ​ឆ្នាំ​ទៅ​​​មួយ​ឆ្នាំ​ ដូច្នេះ​ខ្ញុំ​​គិត​ថា​ ជំនឿ​នេះ​អាច​ស័ក្ដិសិទ្ធិ​ដែរ​”។
លោក វុទ្ធី ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ ដែល​រៀបការ​ប្រាំ​ឆ្នាំ​ហើយ​​បាន​ឲ្យ​ដឹង​ថា ធ្លាប់ឮ​មាន​ជំនឿ​បែប​នេះ​មែន​ ប៉ុន្តែ​ចំពោះ​លោក​មិន​ជឿ និង​មិន​បាន​ជ្រើសរើស​ពេល​វេលា​ផ្សំ​ដំណេក​នោះ​ទេ ព្រោះ​យប់​នោះ​ជាប់​កំដរ​មិត្តភ័ក្ដិ​ពេញ​មួយ​យប់​ គ្មាន​​ធ្វើ​អី​ទេ​ គឺ​រវល់​ទូទាត់​រឿង​លុយ​កាក់​ មិន​គិត​រឿង​ម៉ោង​ពេល​អី​នោះ​ទេ។
លោក​ក៏​សន្និដ្ឋាន​ថា៖​ “ដូច​ជា​មិន​មាន​បញ្ហា​អី​នោះ​ទេ គឺ​​ឃើញ​​រកស៊ី​ធ្វើការ​កាក់កប​ធម្មតា​គ្មាន​បញ្ហា​ចោទ​នោះ​ទេ”។
បក​ស្រាយ​ជំនឿ​ខាង​លើ​នេះ ​អាចារ្យ​ដេញ​​ពេលា​ការ លោក​តា ឯក នៅ​វត្ត​ព្រៃវែង ខណ្ឌ​ដង្កោ ​ជាយ​​​រាជធានី​ភ្នំពេញ​បាន​​មក​ស្រាយ​ថា៖ “រឿង​រៀបអាពាហ៍ពិពាហ៍​សំខាន់​ គឺ​រឿង​ពេលា​ផ្សំ​ដំណេក​នេះ​ហើយ ព្រោះ​វាសនា​​មាន​ ​ឬ​ក្រ ល្អ ​ឬ​អាក្រក់​ អាស្រ័យ​លើ​ការ​ជ្រើសរើស​ត្រូវ​នេះ​តែ​ម្ដង”។
លោក​អាចារ្យ​ជំនាញ​រើស​ពេលា​ការ​រូប​នេះ​បាន​បន្ថែម​ថា ក្បួន​មាន​ចងក្រង​ទុក​ជា​យូរ​ណាស់​​មក​ហើយ នៅ​ក្នុង​ស្លឹករឹត​ កាល​ពី​មុន​លោក​រស់នៅ​ខេត្ត​ក្រចេះ​ ប៉ុន្តែ​ចាប់​តាំង​ពី​មក​រស់នៅ​ភ្នំពេញ​ លោក​មិន​ដែល​ជួប​ក្បួន​បែប​​នេះ​ទៀត​ទេ ប៉ុន្តែ​ដោយ​ចាប់​អាជីព​នេះ គឺ​លោក​ចាប់​ផ្ដើម​រួម​បញ្ចូល​ក្បួន​ចិន​មួយ​ចំនួន​ទៀត​ ។
លោក​អាចារ្យ​ថា​ បញ្ហា​ក្រី​​​ក្រ​ជា​រឿង​មួយ​​​​ដែល​​គ្នាន​​​អ្នក​ណា​ចង់បាន​ទេ​ ប៉ុន្តែ​បើ​ផ្សំ​ដំណេក​ចំ​​ពេលា​ស្នេហ៍​ពិឃាដ​នោះ ​ច្បាស់​ថា នឹង​មាន​អ្នក​នោះ​ផ្ទាល់ ​ឬ​កូន​កំលោះ​កូន​ក្រមុំ អាច​ធ្លាក់​​ខ្លួន​ឈឺ អាច​ស្លាប់​ក៍​អាច​ថា​បាន ដែល​ជា​រឿង​អកុសល​​ ​គ្មាន​នរណា​​ម្នាក់​ចង់​ជួប​​ឡើយ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ លោក​ថា​ រឿង​ផ្សំ​ដំណេក​នេះ​​ជា​រឿង​សម្ងាត់​ ដូច្នេះ​មិន​អាច​ប្រាប់​ទៅ​អ្នកណា​ ក្រៅ​ពី​​កូន​កំលោះ​​ និង​កូន​ក្រមុំ​នោះ​ឡើយ។
លោក​បាន​លើក​ រឿង​ពិត​មួយ​ដែល​លោក​ជួប​ប្រទះ​ថា៖ “អ្នក​ភ្នំពេញ​និយម​រក​ថ្ងៃ​សៅរ៍ អាទិត្យ​ជា​ថ្ងៃ​ល្អ​ បាន​មក​រក​លោក​អាចារ្យ​ ប៉ុន្តែ​លោក​អាចារ្យ​បាន​កំណត់​ការ​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​ឲ្យ​ស៊ូទ្រាំ ផ្សំ​ដំណេក​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​​​កូន​កំលោះ​មិន​ព្រម​ គឺ​យក​ថ្ងៃ​អាទិត្យ​នោះ​តែ​ម្ដង​ ស្រាប់​តែ​ការ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង​ ស្អែក​ឡើង​ម្ដាយ​ក្មេង​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​​តែ​ម្ដង”។
ដូច្នេះ​ដើម្បី​ឲ្យ​ការ​រៀបចំ​ក្បួន​ស័ក្ដិសិទ្ធិ​ រក​ពេលា​បាន​ត្រឹមត្រូវ​​ តើ​ត្រូវ​ធ្វើ​ម្ដេច? លោក​អាចារ្យ​បាន​ផ្ដែផ្ដាំ​ថា៖​ “​ដើម្បី​ឲ្យ​ការ​ទស្សន៍ទាយ​រក​ពេលវេលា​ការ​ផ្សំ​ដំណេក​ឲ្យ​បាន​ស័ក្ដិសិទ្ធិ​ គឺ​​ចាំបាច់​ត្រូវ​ដឹង​ពី​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត បើ​អាច​ដឹង​ច្បាស់​អំពី​​ពេល​ចាប់​កំណើត​​ទៀត​ កាន់​តែ​ប្រសើរ​។ ពេល​នោះ​ក្បួន​នឹង​ឆ្លើយ​ច្បាស់​ត្រូវ​មួយ​រយ​ភាគរយ ហើយ​កូន​កំលោះ​​កូន​ក្រមុំ​ចាំ​តែ​អនុវត្ត​​ជា​ការ​ស្រេច​”៕
អត្ថបទ​៖​កង ចាន់​បញ្ញា

Samsung Galaxy Gear ជិត​មក ដល់ហើយ (មានវីដេអូ)


Samsung Galaxy Gear ជិត​មកដល់ហើយ (មានវីដេអូ)
នាឡិកាដៃ រឺហៅថា Smart Watch ដែលមានឈ្មោះថា Samsung Galaxy Gear ជាផលិតផលថ្មី​របស់ ក្រុមហ៊ុន អេឡិច​ត្រូនិច សាមស៊ុង របស់កូរ៉េ​ខាងត្បូង ត្រូវ​គេ​និយាយតៗ​គ្នា​នឹងចេញ​នៅ​ដើម​ខែក្រោយ។
ពាក្យចចាម​អារ៉ាម​ចំពោះ​វត្តមាន​របស់ នាឡិកា ឆ្លាតវែនេះ កាន់តែ​រីកធំទៅៗ ល្បីរន្ទឺ​ពេល​បណ្តាញ​សារពត៌មានធំតូច តែ​គេនៅ​តែ​មិនទាន់ដឹងថា តើក្រុមហ៊ុន នឹងចេញ​នៅថ្ងៃណាមួយ​ពិត​ប្រាកដ​នោះទេ។ អ្នកនៅជិតស្និទ្ធឹ​និងក្រុមហ៊ុន​បានលួច​បង្ហើប​ប្រាប់ថា វា​អាច​នឹង​ចេញ​នៅ​ដើមខែក្រោយ ជាមួយ​និងផលិតផល​ថ្មីមួយ​ទៀត​ដែល​គេនៅ​មិនទាន់​ដឹងឈ្មោះ​ពិតប្រាកដ​នៅឡើយ រឺវា​អាចជា Samsung Galaxy Note 3 ក៏ថា​បាន។
Samsung Galaxy Gear
យ៉ាងណា​ក៏ដោយ គ្មានការបញ្ជាក់ច្បាស់លាស់ណាមួយ ចេញពី​ការិយាល័យ​ផ្នែក​លក់​របស់ក្រុមហ៊ុន​ សាមស៊ុង​នោះទេ មានតែ​ឲ្យ​ប្រិយមិត្ត​រងចាំមើល​ទាំងអស់គ្នា​តែប៉ុណ្ណោះ។
ខាងក្រោមនេះ ជាវីដេអូ​ចចាមអារ៉ាម​របស់ Samsugn Galaxy Gear:
 See more at: http://neavea.com/view.php?

បុរស​និង​ស្ត្រី​ដែល​ វក់​នឹង​កាមគុណ គួរ​យល់ដឹង​ ពី​ផលវិបាក​៥​យ៉ាង នៃ​ការ​រួមភេទ​ ច្រើនពេក​

សុខភាព ៖ បើទោះជា​ស្ត្រី ឬ​បុរស​ប្រព្រឹត្ត​ការរួម ភេទ​ច្រើនពេក​គឺ​សុទ្ធតែ​ធ្វើឱ្យ​បាត់ បង់កម្លាំង ហើយ​ពិតណាស់​ដែលថា វា​នឹង​ធ្វើឱ្យ​រាងកាយ​ចុះខ្សោយ​ព្រមទាំង​បង្កឱ្យមាន ស្មារតី​មិនល្អ បណ្តាលឱ្យ​ការចងចាំ និង​សមត្ថ ភាព​នៃ​ការវិភាគ​ត្រូវ​ថយចុះ ពីមួយថ្ងៃ ទៅមួយថ្ងៃ ។​

ប្រដាប់ភេទ​ចុះខ្សោយ ៖ ​ការរួម​ភេទ​ជា​បន្តបន្ទាប់ បើ​ទោះ​អ្នកជា​ស្ត្រី ឬ បុរស គឺ​សុទ្ធតែ​ធ្វើឱ្យ​បាត់ បង់កម្លាំង ហើយ​វា​ក៏​នឹង​ធ្វើឱ្យ​ការគ្រប់គ្រង ស្មារតី​ចេះតែ​អន់ថយ ។ ក្រៅពីនេះ ការ​រួមភេទ​ច្រើន​ហួស​ក៏​បណ្តាលឱ្យ​តួនាទី​របស់​ប្រដាប់ភេទ​ត្រូវ​បាក់កម្លាំង និង បាត់បង់​សមត្ថភាព​របស់ខ្លួន ធ្វើឱ្យ​វា​ទៅជា “ ខ្សោយ​មុន​អាយុ ” ។​

បង្ក​ជា​ឧបសគ្គ​ដល់​មុខងារ​ផ្លូវភេទ ​៖ បុរស​តែង​ចូលចិត្ត “ ឡើង​គ្រែ ” ម្តង​ហើយ​ម្តងទៀត ដូច្នេះ​វា​នឹង​ជួយ​ពន្យារ​ការបញ្ចេញ​ទឹកកាម ដោយសារ​ថា ការរួម​ភេទ​លើក​ទី​ពីរ​ក្នុងការ​“​ប្រយុទ្ធ​”​ម្តងៗ​នឹងមាន​រយៈ យូរ​ជាង​លើកទីមួយ ប៉ុន្តែ​ប្រការនេះ​នឹង​ក្លាយទៅជា​ឧបសគ្គ នៅពេល​អនាគត​ព្រោះថា​វា​នឹង​អាចធ្វើឱ្យ​ការបញ្ចេញ​ទឹក កាម​របស់​បុរស​មិន​ដំណើរការ រយៈពេល​នៃ​ការបញ្ចេញ ទឹកកាម​យូរ​ឬ​ការឡើង​គ្រែ​មិន​ទទួលបាន​អារម្មណ៍​ស្រើប ស្រាល ៘​

​ប្រដាប់ភេទ​មិន​ឡើង​ ៖ ​បុរស​បន្ទាប់ពី​បានរួម​ភេទ​មួយរយៈ​មិនមាន​ប្រតិ​កម្មបាន ន័យ​ថា ក្រោយពី​រួមភេទ និង ការ​សម្រាក​មួយរយៈ​ពេល​ខ្លី មិនមាន​អារម្មណ៍​ចង់ រួមភេទ​ទៀត ។ ដូច្នេះ​ប្រសិនបើ​អ្នក​រួមភេទ​ជា​ញឹកញាប់​ច្រើនដង នឹងធ្វើ​ឱ្យ​អ្នក មិនមាន​អារម្មណ៍ ផ្លូវភេទ​ឡើងវិញ​ឡើយ ហើយ​វា​ក៏​ងាយ​នឹង​បណ្តាលឱ្យ​មុខងារ ផ្លូវភេទ​ចុះខ្សោយ​ផងដែរ ។​

​ធ្វើឱ្យ​ចង្កេះ​ចុក​រួយ​ ៖ ​ប្រសិនបើ​បុរស​ឡើង​គ្រែ​ជា​ញឹកញាប់​នឹង​បណ្តាលឱ្យ​រលាក​ក្រពេញ​ប្រូ​ស្តា​ត រលាក​ថង់​មេជី​វិត និង ជំងឺ​ផ្សេងៗ​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​នឹងធ្វើ​ឱ្យ ប្រព័ន្ធ​ប្រដាប់ភេទ​មិនមាន​ភាព​ធូរស្រាល បង្ក​ឱ្យ​ចង្កេះ​ឈឺ និង អាចមាន​ឈាម ក្នុង​ទឹកកាម ។ ទាំងនេះ​ដោយសារតែ​ប្រដាប់ភេទ​ត្រូវ​រង​សម្ពាធ​ខ្លាំង និង យូរ ។​

​កម្រិត​នៃ​ភាព​ស្រើបស្រាល​ថយចុះ​ ៖ បើទោះជា​អ្នកជា​បុរស ឬ ស្ត្រី​មានការ​រួមភេទ​ច្រើនដង ក្នុង​មួយ​លើក​នឹង​ធ្វើឱ្យ​ភាព​ស្រើបស្រាល (​សម្រាប់ ការរួម​ភេទ​លើក​ទី​ពីរ​ទី​បី ៘​) ថយចុះ ។ ដូច្នេះ​ប្រការនេះ នឹង​បណ្តាលឱ្យមាន​ផល​ប៉ះ​ញល់​ដល់​ផ្លូវចិត្ត ដោយ​យល់ថា​សមត្ថភាព​ផ្លូវភេទ​របស់ខ្លួន​អន់ ចុងក្រោយ​ក៏​នាំឱ្យមាន ឧបសគ្គ​ដល់​មុខងារ​ផ្លូវភេទ ដោយសារ តែ​កត្តា​ផ្លូវចិត្ត និង​ស្មារតី​។ ដូច្នេះហើយ​យើង​ដឹង​ច្បាស់​ថា ការ​រួមភេទ​ញឹកញាប់​ពេក ច្រើនដង​ពេក នឹង​មិនមាន​ប្រយោជន៍​ដល់​សុខភាព នោះទេ ។ ភាព​ញឹកញាប់​នោះ​ក៏​នឹងធ្វើ​ឱ្យ​ភាព​ស្រើបស្រាល មិនមាន​រយៈពេល​យូរ​នោះដែរ ៕