Showing posts with label Khmer Star. Show all posts
Showing posts with label Khmer Star. Show all posts

khmer star,ទេព អាណាក់ ត្រៀមចេញ បទចម្រៀងវាយលុកទីផ្សារ, entertainment News

ភ្នំពេញ៖  អតីតតារាចម្រៀង ធ្លាប់ជ្រកក្នុង ផលិតកម្ម អឹម និងត្រូវជាប្អូនប្រុសបង្កើត របស់លោក ទេព អាណាន់ គឺ លោក ទេព អាណាក់ បន្ទាប់ពីហក់ខ្លួន ចូលមកជ្រក ក្រោមដំបូលផលិតកម្ម Diamond Music អស់រយៈពេលជិត មួយឆ្នាំកន្លងមក ឃើញថា ទាំងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះហាក់កំពុងតែ មានសន្ទុះទៅមុខ។
ឆ្លើយឆ្លងជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទនាព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣នេះ តារាចម្រៀងប្រុសរាង ខ្ពស់សង្កា លោក ទេព អាណាក់ បានប្រាប់ឱ្យដឹងថា ឥឡូវនេះបទចម្រៀងចំនួន៣បទ របស់លោក នៅក្នុងCD Vol 9 គឺខាងផលិតកម្ម ត្រៀមនឹងកំពុងចេញលក់ នៅលើទីផ្សាក្នុង ពេលឆាប់ៗនេះ។
លោក ទេព អាណាក់ បានប្រាប់ឱ្យដឹងថា ចំពោះបទចម្រៀងថ្មី ចំនួន៣បទ ដែលគ្រោងនិងចេញលក់ក្នុងទីផ្សា ក្នុងពេលឆាប់ៗខាងមុខនេះ គឺមានដូចជាបទ "យប់មិញខ្ញុំយំ, ឈឺចាប់មុនពេលបែក" និង បទ"សង្សាចាស់និយាយដើមខ្ញុំ"។
ទាក់ទងនឹងការងារ សិល្បៈប្រចាំថ្ងៃ ក៏ត្រូវបានលោក ទេព អាណាក់និយាយ ប្រាប់ឱ្យដឹងដែរថា ចាប់តាំងពីដើមខែ ១២(ធ្នូ) រហូតចូលមកដល់ខែឧសភា ឆ្នាំ២០១៣ គឺលោកមានការរវល់ខ្លាំង ទាំងការចេញទៅច្រៀង នៅតាមបណ្តាខេត្ត និង ច្រៀងតាមបណ្តា កម្មវិធីរបស់ស្ថានីយ ទូរទស្សន៍ជាច្រើនឯទៀត។
លោក ទេព អាណាក់ បាននិយាយបន្តថា មួយរយៈមុននេះភាគច្រើន លោកចេញទៅច្រៀង តាមបណ្តាខេត្ត ស្ទើរតែគ្រប់ខេត្តទាំងអស់ ក្នុងកម្មវិធីរបស់ បណ្តាក្រុមនានា ក៏ដូចជាការច្រៀងលក់សំបុត្រ នៅតាមតំបន់មួយចំនួន ឯទៀតផងដែរ។ចំពោះការចេញច្រៀង តាមខេត្តនេះដែរ លោកទទួលបានជោគជ័យខ្លាំង ដោយសារមានការចូលគាំទ្រ ច្រើនពីសំណាក់បងប្អូន ប្រជាពលរដ្ឋនៅទីនោះ។
តារាចម្រៀងវ័យ ២៧ ឆ្នាំលោក ទេព អាណាក់ បាននិយាយប្រាប់ទៀតថា ចំពោះបទចម្រៀង ដែលធ្វើឱ្យលោកជោគជ័យ និង មានការគាំទ្រខ្លាំង ខណៈពេលដែល លោកឡើងច្រៀង ក្នុងការប្រគាំតន្រ្តី នៅតាមបណ្តាខេត្តនោះ គឺមានបទ គេថាខ្ញុំកម្ម និងបទស្រលាញ់អូនម្នាក់ឯង ឈឺចាប់ម្នាក់ឯង នៅពេលដែលទស្សនិកជន បានឮបទទាំងពីរនេះភ្លាម គឺបាននាំគ្នា ស្រែកហោកញ្ជ្រៀញ អបអរជាខ្លាំង។
ជាមួយគ្នានេះ តារាចម្រៀងប្រុស រូបសង្ហាលោក ទេព អាណាក់ ក៏បានដាក់ក្តីសង្ឃឹមថា បទចម្រៀងចំនួន ៣បទ របស់លោក ក្នុង CD វ៉ូល៩ នៅក្នុងផលិតកម្ម Diamond Music ដែលនឹងធ្វើការដាក់លក់ នៅលើទីផ្សានាពេលខាងមុខនេះ និងមានការចូលរួមគាំទ្រ កាន់តែច្រើនពីសំណាក់ ទស្សនិកជន ក៏ដូចជាមិត្តយុវវ័យ។
ទេព អាណាក់ ត្រូវបានគេកត់សម្គាល់ ឃើញថា ក្រោយពីលោក បានសម្រេចចិត្តចាកចេញ ពីផលិតកម្ម អឹម នោះមកគឺប្រជាប្រិយភាព ហាក់មានសន្ទុះខ្លាំងក្លា ជាងមុន ហើយឱកាស នៃការចេញមុខចេញមាត់ បង្ហាញឲ្យមហាជន បានឃើញ ក៏មានច្រើន។ ផ្ទុយស្រឡះកាលពីលោក នៅជ្រកក្នុងផលិតកម្ម អឹម៕
By: lookingtoday


Entertainment News,[តារាចម្រៀងបីដួង ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ខ្លាំង​​ជាង​គេ​ កាល​ពី​យប់​មិញ] Khmer Star,












Resource From : lookingtoday

Social News,[យុវជន២២ឆ្នាំ រំលោភស្រ្តីវ័យ ៥០ឆ្នាំ បានសម្រេចម្តង នាងប្តឹងឲ្យ នគរបាល ឃាត់ខ្លួន] Nation News,



Resource From : lookingtoday