Showing posts with label Lucky. Show all posts
Showing posts with label Lucky. Show all posts

ធ្វើ​​ម៉េច​ខ្លះ​​ទើប​ឆាប់​​​ឡើង​​តំណែង?

ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ឬ​អត់​ ថា​​ហេតុអ្វី​​​អ្នក​​មាន​ចំណេះ​ដឹង​តិច​ ពេល​ខ្លះ​​​អាច​ឡើង​តំណែង ឬ​តួនាទី​បាន​មុន​អ្នក​ដែល​រៀន​ជ្រៅជ្រះ​ជាង? ស្ដាប់​មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​យុត្តិធម៌​ តែ​តាម​ការ​ពិត​ការ​ដំឡើង​តំណែង​បុគ្គលិក​ណា​​ម្នាក់ ​មិន​មែន​មើល​ទៅ​លើ​​​ចំណេះ​ដឹង​តែ​មួយ​មុខ​នោះ​ទេ​ គឺ​ត្រូវ​មើល​លើ​ភាព​ស័ក្ដិសម ​និង​ទិដ្ឋភាព​ទូទៅ​របស់​បុគ្គលិក​នោះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ តិកនិក​​​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ឈ្មោះ​ក្នុង​​​បញ្ជី​ឈ្មោះ​ អ្នក​ត្រូវ​​​ឡើង​តំណែង៖
promotion_bosses
១. ជា​បុគ្គល​ដែល​ស្មោះ​ត្រង់៖​ ​ត្រូវ​​ចាត់​ទុក​​ផល​ប្រយោជន៍​របស់​​ក្រុមហ៊ុន​ ដូច​ជា​ផល​ប្រយោជន៍​របស់​ខ្លួន ​ដោយ​លះ​បង់​ទាំង​កម្លាំង​កាយ ​និង​កម្លាំង​ចិត្ត​ដើម្បី​ភាព​រីក​ចម្រើន​របស់​ក្រុមហ៊ុន។
២. ជា​បុគ្គល​ដែល​គួរ​ជា​ទី​រាប់​អាន៖​ ​ក្រៅ​ពី​រួសរាយ​រាក់ទាក់ អ្នក​ត្រូវ​មាន​​ចិត្ត​ទូលាយ​ ដែល​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​សមាជិក​​ដទៃ​ទៀត​ក្នុង​ក្រុម។ ជាពិសេស​ ​អ្នក​ក៏​ត្រូវ​ចេះ​បង្កើត​​បរិយាកាស​រីករាយ​​ដល់​សមាជិក​ក្នុង​ក្រុម​ផង​ ដែរ។
៣. ត្រូវ​ចេះ​រៀបចំ​ខ្លួន​​ឲ្យ​​សម​នឹង​តំណែង៖ បើ​អ្នក​ចង់​ឡើង​ទៅ​កាន់​តំណែង​ណា​មួយ អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់ គឺ​ត្រូវ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​សម​នឹង​តំណែង​នោះ​​ ទាំង​ការ​ស្លៀកពាក់ ទង្វើ ​និង​ការ​និយាយ​ស្ដី។
៤.​ សិក្សា​ពី​អ្នក​ដទៃ៖ ត្រូវ​ចេះ​សិក្សា​ពី​អ្នក​​ដែល​កំពុង​តែ​កាន់​តំណែង​ដែល​អ្នក​ពេញ​ចិត្ត តាម​រយៈ​ការ​សិក្សា​ពី​របៀប​ធ្វើ​​ការ​ប្រាស្រ័យ​ទាក់​ទង​ និង​វិធី​ដោះ​ស្រាយ​បញ្ហា​ជា​ដើម។
៥. ជា​មនុស្ស​ម៉ត់ចត់​៖ អ្នក​ត្រូវ​​ធ្វើ​ឲ្យ​​ប្រាកដ​ថា​អ្វី​ដែល​អ្នក​ធ្វើ​ គឺ​ត្រឹម​ត្រូវ​ ទាន់​ពេល​ និង​មាន​ប្រសិទ្ធ​ភាព មិន​ខ្ជះខ្ជាយ។
សរុប​មក​វិញ​ អ្នក​​ត្រូវ​ធ្វើ​ខ្លួន​ជា​ទ្រព្យ​​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ក្រុម​ហ៊ុន។ យ៉ាង​ណា​ក្ដី យើង​ក៏​មិន​ត្រូវ​ភ្លេច​​ខ្លួន ​មិន​​ពង្រឹង​សមត្ថភាព​ ចំណេះ​ដឹង​ និង​ជំនាញ​​​បន្ថែមនោះ​ដែរ៕

how-to-get-promoted

តើអ្នកគួរស្លៀក សំពត់ខ្លីបែបណា ដើម្បីឲ្យស្អាតស៊ិចស៊ី?

បច្ចុប្បន្ន មានរ៉ូបខ្លីច្រើនបែប ច្រើនយ៉ាង សម្រាប់ស្ត្រីជ្រើសរើស ស្លៀកពាក់ បង្អូតគល់ភ្លៅ ដ៏សខ្ចី របស់ពួកខ្លួន ក៏ប៉ុន្តែអ្នកត្រូវចេះ ជ្រើសរើសឲ្យ បានសមស្រប ទើបស្លៀកពាក់ ទៅស្អាត ហើយសិចស៊ី ថែមទៀត។
ម៉ូដសាមញ្ញៈ មិនថាជាពណ៌ស ខ្មៅ ឬពណ៌សាច់ ដែលមានលក្ខណៈ រាបស្មើ រួចបន្ថែម ជំនឿចិត្ត ដោយការពាក់ស្បែកជើង ចងខ្សែ ឬស្បែកជើងកែង ចោទដ៏ស៊ិចស៊ី។
ពណ៌ស្រស់ឆើតៈ ធ្វើឲ្យស្អាតសិចស៊ីលេចធ្លោនឹង ស័ក្តិសមជាមួយ នឹងកាបូបយួរដៃ ស្អាតៗ។
ក្បូរក្បាច់ៈ មិនថាជាក្រឡាអុជៗ ក្រឡាសត្វខ្លា ឬក្បាច់ផ្កាភ្ញីផ្សេងៗ យកមកស្លៀកពាក់ ជាមួយនឹងស្បែកជើង ដែលមានពណ៌ស៊ីគ្នា ឬពណ៌ខុសគ្នា ក៏អាចធ្វើឲ្យលេចធ្លោ ប្លែកភ្នែក បានដែរ។ ដូចជាក្បាច់ផ្កាដ៏ ផ្អែមល្ហែម យកមកស្លៀកពាក់ គូរជាមួយស្បែកជើង កែងទាប ចង់ខ្សែ និងសិក្កសម ចំពោះថ្ងៃសប្បាយៗ របស់អ្នក។
ស្បែកជើងកែងចោទៈ មិនអាចខ្វះបានឡើយ មិនថាជាប្រភេទដែលមានមុខស្រួច ឬស្បែកជើង កែងចោទ នៅកជើងដ៏សិចស៊ី ៕
Photo by LookingTODAY

វិធី១២យ៉ាងដើម្បីជួយឲ្យ បញ្ញាឈ្លាសវៃ

១. ជជែកគ្នាជានិច្ចកាលតែកុំវែងពេក កុំរំខានមិត្តរបស់អ្នក
២. និទានរឿងឬនិយាយរឿងកំប្លែង សើចលេងដោយកម្រ (បើនិយាយត្រូវឲខ្លី)
៣. មិននិយាយបញ្ចើចបញ្ចើរឲគេតបមកខ្លួនវិញ
៤. ជៀសវាងការនិយាយខ្សិប ក្នុងចំណោមមនុស្សម្នា
៥. ជៀសវាងការនិយាយពីខ្លូនឯង
៦. ត្រូវហ៊ានទទួលស្គាល់ការពិត និងបើកចិត្តឲទូលាយ នៅពេលដែលពាក្យសំដី មិនប្រយ័ត្នប្រយែងមួយចំនួន ត្រូវបានគេប្រើ ដើម្បីលើកគុណសម្បត្តិនរណាម្នាក់ តែបានប៉ះពាល់ដល់រូបអ្នក

៧. ពេលនិយាយជាមួយនរណាម្នាក់ត្រូវសំលឹងមុខគេ ដើម្បីឲដឹងថាគេយល់ស្របឬអត់

៨. កុំនិយាយឬស្តាប់ "ពាក្យនិន្ទា" និង "រឿងអាស្រូវ"

៩. កុំធ្វើត្រាប់គេ ព្រោះអ្នកដែលត្រូវគេធ្វើត្រាប់តាម រមែងអាម៉ាស់មុខជាធម្មតា ហើយគេមិនដែលភ្លេចទេនូវ ភាពអាម៉ាស់នេះ

១០. កុំពោលពាក្យគំរោះគំរើយដោយស្រែកឬសំលុតខ្លាំងៗ ។ ពាក្យអាក្រក់ៗ នឹងលេចចេញដោយមិនដឹងខ្លួន ហើយភាពកោងកាច ក៏នឹងកើតឡើងបន្ថែមទៀត

១១. ការសើចលឺៗ ជាភាពរីករាយសម្រាប់មនុស្សល្ងង់ ឥតសណ្តាប់ធ្នាប់ប៉ុណ្ណោះ អ្នកដែលមានសីលធម៌ល្អ គេគ្រាន់តែញញឹមតែមិន ដែលសើចឡើយ

១២. អ្វីដែលអ្នកនិយាយ ចូរនិយាយឲច្បាស់ ឲសមរម្យ និងប្រកបដោយស្នាមញញឹម ៕

៥ យ៉ាងជួយឲ្យជីវិត កាន់តែរីករាយ

១. រៀបចំកន្លែងគេង ឲ្យមានរបៀបរាបរយ៖ ដំណេកជាខ្នាតឲ្យ សំអាតសំអាងជា ទើបទេវតា រក្សាសុខ ។
២. ទម្លាប់ចំណាយពេលពីរបីនាទី រៀបបន្ទប់ជាប្រចាំ៖ បន្ទប់ស្អាតជួយ កាត់បន្ថយស្ត្រេស ។
៣. ដាក់តាំងវត្ថុរំលឹកអនុស្សាវរីយ៍ល្អៗជុំវិញខ្លួន។
៤. កត់ត្រារឿងសប្បាយចិត្តមួយថ្ងៃ មួយរឿងចូលក្នុងសៀវភៅ កំណត់ហេតុផ្ទាល់ខ្លួន ។
៥. ចំណាយពេលពីរបីនាទី ធ្វើកិច្ចការដែលខ្លួនចូលចិត្ត ជារៀងរាល់ថ្ងៃ ៕
ដោយសាលារៀនៈ salarean.com

កុំត្រាប់​នាឡិកា

កុំឧស្សាហ៍​​មើល​នាឡិកា​ពេក​ ប៉ុន្តែ​ចូរ​ធ្វើ​ខ្លួន​ឲ្យ​ដូច​នាឡិកា​​ គឺ​ ដើរ​ទៅ​មុខ​ជា​និច្ច​។ Sam Levenson

គន្លឹះ៥យ៉ាងជួយនាំ ភ័ព្វសំណាងល្អ

បុគ្គលម្នាក់ៗតែងប្រាថ្នាចង់បាន នូវសំណាងល្អ និងទ្រព្យសម្បត្តិច្រើន ។ គន្លឹះមួយចំនួន ខាងក្រោមអាច ជួយនាំមកនូវសំណាង ដល់មនុស្សគ្រប់រូប មិនមែនជាសំណាងដោយចៃដន្យទេ គឺសំណាងដោយកិច្ច ប្រឹងប្រែង ៖
១. ឧស្សាហ៍ប្រាស្រ័យទាក់ទង ជាមួយមនុស្សទូទៅ
២. សំដែងចំណាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ
៣. សំដែងប្រាប់អ្នកដទៃ អំពីចំណូលចិត្តរបស់ខ្លួន និងចែករំលែករឿងចូលចិត្ត ជាមួយអ្នកដទៃ
៤. បំផុសគំនិតធ្វើកិច្ចការ ឲ្យកាន់តែប្រសើរឡើងជាលំដាប់ ចូរសួរខ្លួនឯងថា "ធ្វើដូចម្តេចទើបអាច សម្រេចកិច្ចការ បានកាន់តែលឿនជាងមុន គុណភាពល្អជាងមុន"
៥. ហ៊ានសាកល្បងគំនិត ឬគម្រោងណាមួយ ដែលខ្លួនគិតថាផ្តល់ផលកំរៃច្រើន ៕
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com