Showing posts with label Car. Show all posts
Showing posts with label Car. Show all posts

ស៊េរីថ្មី​ Chevrolet​ Impala​​ 2015​ ទំនើប សង្ហា​ និង​ ពេញ​និយម​គ្រប់​ស្រ​ទាប់វណ្ណៈ

យានយន្ដ៖ ស្ថិតក្នុងស្ថានភាពមួយដែល ក្រុមហ៊ុនកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពី​សង្គម​អ្នកប្រើប្រាស់​រថយន្ដទំនើប ក្រុមហ៊ុន Chevrolet សូមធ្វើការបង្កើនចក្ខុវិស័យរបស់អ្នកនូវស៊េរីថ្មី ជំនាន់ទី ១០ ទំនើប សង្ហា នោះគឺ 2015 Chevrolet Impala​ ។
រូបរាងស្រស់សង្ហា គួបផ្សំនិង ដំណើរឆ្នាំទាន់សម័យ Chevrolet Impala​ 2015 ត្រូវបានក្រុមហ៊ុន​ ឧទ្ទេស​នាម​យ៉ាងកក់ក្ដៅ ដែលភ្ជាប់មកជាមួយថាមពលកម្លាំងខ្លាំងក្លា អាចនិយាយបានថា ទាំងគុណភាព និង​ ថាមពលត្រូវដាក់បញ្ចូលក្នុងរួបរាងតែមួយទៅហើយ។ 
នឹកស្មានមិនដល់សោះថា ទម្រង់នៃការរចនាម៉ូត ត្រូវបានលេចឡើងនៅរួួបរាង ដ៏ស្រស់សង្ហានេះ ។​ កាន់តែពិសេសជាងនេះទៅទៀត ទម្រង់នៃតួម៉ាស៊ីន ប្រើសមាសភាព​ ៦ ម៉ាស៊ីន ( V6 ) ​ស្មើនឹងកម្លាំង​សេះ ៣៥០ ត្រូវខ្នាតរង្វាស់ ៣.៦ liter អាចប្រើប្រាស់ល្បឿនកំពូលដល់ទៅ ២៤៩ គ.ម​ក្នុងមួយម៉ោង។​ចំណែកតម្លៃវិញ​ បើយោងតាមការបកស្រាយ របស់គេហទំព័រលើកឡើងគឺ ៣៦០០០ ដុល្លារ ។ 
 






ដោយ៖ អឿ អ៊ុយ
ប្រភព៖​ Topspeed

ពិតជា​ទំ​នើបមែន Audi TT 2015 តើ​សមត្ថភាព​វិញ​យ៉ាង​ណាដែរ?

មកដល់ទៀតហើយ ក្រុមហ៊ុន​ផលិតរថយន្ដ Audi សូមធ្វើការបង្ហាញសារជាថ្មីទៀតពីសមិទ្ធិផលថ្មីប្រចាំ ឆ្នាំ ២០១៥ នោះគឺ Audi TT 2015 ដែលទំនើបនិង ទាក់ទាញបំផុតគ្រប់ស្រទាប់វណ្ណៈ។
ជាមួយនិងការរចនាបាន នូវស៊េរីទំនើប TT ជំនាន់នេះ ក្រុមហ៊ុនបានធ្វើការចំណាយពេលជាច្រើន ដើម្បី ធ្វើ​ការសម្រេចបាន នូវប្រភេទរថយន្ដទំនើប ឲ្យស្ថិតនៅក្នុងកម្រិតលំដាប់ថ្នាក់។ ខណៈ​ពេល​ធ្វើ​ការ​បង្ហាញ​​​ពី​រួប​រាងដ៏ល្អស្រស់ Audi TT 2015 គឺត្រូវបានទទួលការកត់សំគាល់ជាច្រើនចំណុចដែល មើល​ទៅ​មាន​លក្ខណៈ​​ទម្រង់​រថយន្ដស្ពត ទាំងព៌ណដែលសាកសមបំផុតគឺ ប្រផេះនេះមើលទៅល្អប្រសើរឥតខ្ចោះ។​ ជា​ការ​បង្ហើប​ឲ្យដឹង កាលពីឆ្នាំ​ ២០០០ ក្រុមហ៊ុនធ្លាប់ធ្វើការបង្ហាញរួចម្ដងហើយនូវប្រភេទ Audi TT រហូត​មក​ដល់​ឆ្នាំ ២០០៦ ម្ដងទៀត សន្ទុះនៃការគាំទ្រកាន់តែកើនឡើងមកទល់និង​ឆ្នាំ ២០១៤ នេះ។ តើសមត្ថភាពអ្វីដែលអាច​ជួយឲ្យ Audi TT មានការរីចចម្រើនយ៉ាងនេះ? 
សម្រាប់  Audi TT 2015 នេះវិញគឺមិនខុសអ្វីពីស៊េរីមុនឡើយ ប៉ុន្ដែមានលក្ខណៈពិសេសច្រើន ដែលទាំងនោះ​មានដូចជា៖ ជាប្រភេទរថយន្ដផលិតសម្រាប់ ២០១៥ ទាន់សម័យ ប្រើសមាសភាព ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២១១ សេស ២.០ Liter ដែលអាចប្រើល្បឿនកំពូលដល់ទៅ ២០៩ គ.ម ក្នុងមួយម៉ោង។ 
ទស្សនារួបភាព៖ 








ដោយ៖ អឿ អ៊ុយ
ប្រភព៖​ Topspeed

រថយន្តម៉ូដែលថ្មី ពី BMW ឆ្នាំ ២០១៤ M4 រចនាឡើងប្រកបដោយ ទំនើបភាព និងទាន់សម័យបំផុត

ជារៀងរាល់ឆ្នាំ  ក្រុមហ៊ុន BMW តែងតែផលិតរថយន្ដទំនើបៗ ដើម្បីប្រជែងទីផ្សារ។​ ក្នុងនោះ ស្ទើ​រ តែគ្រប់ប្រភេទនៃផលិតផលអាចទាក់ទាញប្រជាប្រិយភាពបានច្រើន​ពីសំណាក់មហាជន យ៉ាងណា មិញដូចជាការរកឃើញថ្មីមួយទៀតរបស់   BMW​  ដែលបាន​ចូលរួមសហការ​ជាមួយ Apha-N ដែល ជាក្រុមហ៊ុនទទួលរ៉ាប់រងតំឡើង​​គ្រឿងម៉ាស្ស៊ីន គឺរថយន្ដម៉ាក  BMW M4 2014។
រថយន្ដ​  BMW M4 2014  ម៉ូដែលថ្មីមួយនេះ​     ត្រូវបាន គេ បង្កើតឡើង ដោយបំ​ពាក់មក​ជា​មួយនូវ ម៉ាស៊ីន ៦​ ថាមពលកម្លាំង ៥២០​ ដែលអាចប្រើសមត្ថភាពល្បឿនប្រែ​ហែល​ដល់​ទៅ២៩៩គីឡួម៉ែត្រ ក្នុងមួយម៉ោង ចំណែកតម្លៃវិញ  បើយោងទៅតាមគេហទំព័រ Topspeed ​បានបង្ហាញថា ប្រហាក់ ប្រហែល ៧៥០០០ $។ 





ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖​ topspeed

Volkswagen ឧទ្ទេសនាមរថយន្ដ Beetle Cabriolet Karmann ២០១៤

Volkswagen ទើបតែបានឧទ្ទេសនាមជាផ្លូវការនូវរថយន្ដកំណែពិសេស Beetle Cabriolet
Karmann ។ កំណែកពិសេសនេះ នឹងត្រូវបានដាក់លក់ ក្នុងទីផ្សារអាល្លឺម៉ង់ នៅចុងសប្ដាហ៍
ក្រោយ។
ក្រោយពីបានបញ្ចេញលក់រថយន្ដម៉ូដែល Golf Cabriolet Karmann កាលពីឆ្នាំ ២០១៣ ពេល
នេះ ក្រុមហ៊ុនផលិតរថយន្ដ Volkswagen ក៏បន្ដឧទ្ទេសនាមកំណែបន្ទាប់របស់ Karmann នោះ
គឺ Beetle Cabriolet Karmann ដែលអភិវឌ្ឍទៅតាមទម្រង់នៃរថយន្ដ Golf Cabriolet ។
រថយន្ដប្រណិត Beetle Cabriolet Karmann នេះ ក៏ត្រូវបានគេចាត់ទុកដូចជា កំណែអនុស្សាវរីយ៍
នៃកិច្ចសហការណ៍រវាង Volkswagen និង Karmann ចាប់ពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៨០។
ក្រុមហ៊ុនផលិតរថយន្ដ Karmann បានផលិតរថយន្ដ ច្រើនជាង ៣លានគ្រឿងមកហើយ ក្នុង
ប្រវត្តិនៃក្រុមហ៊ុន ប៉ុន្ដែ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះ មិនត្រូវបានគេស្គាល់ច្រើនប៉ុន្មាន ក្រោយ
មក Karmann ក៏បានល្បីឈ្មោះ  បន្ទាប់ពីបានសហការណ៍ជាមួយ Volkswagen ។
Karmann និង Volkswagen បានរួមគ្នាអភិវឌ្ឍ និងផលិតរថយន្ដ បានជាង ១លានគ្រឿង រួម
មានបណ្ដាម៉ូដែល ៖ Beetle, Golf, Sirocco ហើយល្បីឈ្មោះជាងគេគឺ ម៉ូដែល Ghita ។
ម៉ូដែលពិសេស Beetle Cabriolet Karmann ត្រូវបានបំពាក់ប្រព័ន្ធកង់ ១៨អ៊ិន្ឈ៍ ប្រព័ន្ធដំបូល រថយន្ដដែលត្រូវបានរចនាឡើងដោយប្រើក្រណាត់ Sinox ពណ៌ត្នោត ហើយអាចបត់ទៅ
ក្រោយ។
បណ្ដាមុខងារ និងឧបករណ៍ដែលត្រូវបានបំពាក់នៅរថយន្ដ Beetle Cabriolet Karmann រួមមាន
ដូចជា ប្រព័ន្ធគ្រប់គ្រងចូលចត កៅអីពាសស្បែក Alcantara បែបកីឡា ចង្កូតពាសស្បែក ប្រព័ន្ធ
ឈ្នាន់អាលុយមីញ៉ូម និង ឡូហ្គូ Karmann ។ល។
រថយន្ដ Beetle Cabriolet Karmann ប្រើប្រាស់ម៉ាស៊ីន 1.2 TSI កម្លាំង ១០៥សេះ។ ទន្ទឹមនឹងនេះ
Volkswagen ក៏មានផ្ដល់ជាជម្រើសមួយចំនួន ដូចជា ម៉ាស៊ីនម៉ាស៊ូត TDI ឬប្រអប់លេខអូតូ DSG ។
Beetle Cabriolet Karmann នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៥.២៥០ អឺរ៉ូ (ប្រហែល ៣៤៣០០
ដុល្លារអាមេរិក)៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ topspeed

គំរូរថយន្ត ដ៏ទំនើបម៉ូដែលថ្មី មានរាងសង្ហា ស៊ីសាំងតិច នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗ នេះ

រថយន្ត Lincoln MKX ត្រូវបានផលិតចេញនូវគំរូរថយន្ត ម៉ូដែលថ្មី ដែលមានរូបរាងប្លែក ទាក់ទាញ
បំផុត ជាមួយនឹងរូបរាងរថយន្តខាងក្រៅ បំពាក់ប្រព័ន្ធភ្លើង LED អំពូលបំភ្លឺផ្លូវខាងមុខភ្លឺច្បាស់ល្អ
ការរចនាម៉ូដដ៏ប្រណិតនេះ ពិតជាសាកសមបំផុត សំរាប់រថយន្ត Lincoln MKX។
ជាពិសេស រថយន្ត Lincoln MKX  បានបំពាក់មកជាមួយនឹងសំបកកង់ថ្មី  ដ៏ស្រស់ស្អាតមានទំហំ
២២អ៊ីង ស្តើង បែបស្ពត  ដែលកំពុងតែពេញនិយមយ៉ាងខ្លាំងសំរាប់មិត្តយុវវ័យសម័យថ្មី  នាពេល
បច្ចុប្បន្ននេះ។
រថយន្តដ៏ទំនើបនេះ មានកម្លាំងម៉ាស៊ីន ៣,៧ មាន ៦ម៉ាស៊ីន ស៊ីសំាងតិច នឹងមានវត្តមាននៅលើ
ទីផ្សាររថយន្តពិភពលោក នៅក្នុងឆ្នាំ២០១៦ ខាងមុខ ឆាប់ៗ នេះ៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motortrend

Lexus ប្រកាសចេញលក់រថយន្ត Lexus RX 350 ម៉ូដែលថ្មី ២០១៥ ទំនើបកប់ស៊េរី

Lexus RX 350 គឺជាប្រភេទរថយន្ត ម៉ូដែលថ្មី ដ៏ប្រណិតមួយដែលមានរូបរាងយ៉ាងស្រស់សង្ហា
ដែលទទួលបានបានការទាក់ទាញ និង ពេញនិយមយ៉ាងខ្លាំងពីអតិថិជន និងមានការប្រើ ប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់នៅលើពិភពលោកក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ
ទើបតែប៉ុន្មានឆ្នាំប៉ុណ្ណោះ រថយន្ត Lexus RX 350 បានផលិតចេញ ៣ម៉ូដែល គឺរថយន្ត Lexus
RX 350 ស៊េរី ឆ្នាំ២០១៣និងស៊េរី ឆ្នាំ២០១៤។ ហើយនៅក្នុងពេលឆ្នាំ២០១៤ ថ្មីៗនេះ ក្រុមហ៊ុន
ផលិត ចេញរថយន្តម៉ូដែលថ្មី មួយស៊េរីទៀត គឺរថយន្ត Lexus RX 350 ម៉ូដែលថ្មី ឆ្នាំ២០១៥ ដែលមានរូបរាងប្រហាក់ប្រហែលគ្នានឹងស៊េរីមុនៗ ដែរ។

អ្វីដែលខុសប្លែក គឺរថយន្ត Lexus RX 350 ម៉ូដែលថ្មី ឆ្នាំ២០១៥ នេះ បានផ្លាស់ប្តូរ និង
បានបន្ថែមនូវផ្នែកខាងក្នុង និង ខាងក្រៅបន្តិចបន្តួច ដើម្បីឱ្យរថយន្ត Lexus RX 350
ម៉ូដែលថ្មីនេះ  កាន់តែមានការចាប់អារម្មណ៍  កាន់តែខ្លាំងឡើង។ ដូចជាបានបន្ថែម 
នូវប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើប និង ប្រណិតនៅខាងក្នុង និង បានផ្លាស់ប្តូរអំពូលបំភ្លឺផ្លូវ
ខាងមុខ និង ខាងក្រោម បំពាក់ដោយប្រព័ន្ធភ្លើង LED ដែលមានសមត្ថភាពខ្ពស់ អាច
បំភ្លឺផ្លូវបានច្បាស់ល្អនៅពេលយប់។

ជាពិសេស រថយន្ត Lexus RX 350 ម៉ូដែលថ្មី ឆ្នាំ២០១៥ ដ៏ស្រស់ស្អាតនេះ ត្រូវបាន
បំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ៦ អាចបើកបានល្បឿន ១១៥ម៉ាយ/ម និង មានតម្លៃ
៤០,៧៩៥ដុល្លារនៅអាមេរិក៕


សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ 
topspeed


ថ្ងៃ​នេះ Toyota ចាប់​ផ្ដើម​ធ្វើតេស្ត​​រថយន្ត i-Road កង់​៣ ប្រើ​អគ្គិសនី​ឡូយ​អស់​ស្ទះ

ថ្ងៃ​នេះ Toyota បាន​ធ្វើតេស្ត​លើក​ដំបូង​ក្នុង​ការ​បើក​សាកល្បង​រថយន្ត​កង់៣ យ៉ាង​ទំនើប​របស់​ខ្លួន​ក្នុង​ទីក្រុង​តូក្យូ​ដើម្បី​ពិសោធ​មើល​គុណភាព។ i-Road នេះ​ជា​រថយន្ត​ប្រើ​អគ្គិសនី​ដែល​ត្រូវ​បាន​ប្រកាស​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ​មុន។

រថយន្ត ​កង់​៣​ដ៏​តូច​ច្រឡឹង​នេះ​មាន​ប្រវែង ២,៤ម៉ែត្រ និង​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​២នាក់ ហើយ​អាច​ចរ​បាន​ល្បឿន​អតិបរមា ៦០គីឡូម៉ែត្រ​/​ម៉ោង។ ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​លើ​លោក​នេះ ក៏​នឹង​បង្កើន​សមត្ថភាព​ល្បឿន​រថយន្ត i-Road នេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត​។ ការ​សាកល្បង​គឺ​គិត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូត​ដល់​ខែ​មិថុនា​ខាង​មុខ។ បន្ទាប់​ពី​ធ្វើតេស្ត​ប្រាកដ​ថា​គ្មាន​បញ្ហា​លើ​រថយន្ត​នេះ​ហើយ ទើប​ក្រុមហ៊ុន​ដាក់​លក់​លើ​ទីផ្សារ ដែល​បារាំង​អាច​ជា​ប្រទេស​ដំបូង​បាន​ប្រើ​មុន​គេ។ សូម​ទស្សនា​វីដេអូ​ធ្វើតេស្ត​ខាង​ក្រោម៖
ទាយ​មើល៍ តើ​តម្លៃ​ប្រហែល​ប៉ុន្មាន​ដែរ?
សូម​ចុច​អាន៖ Toyota បញ្ចេញ​រថយន្ត​ ០១៤ ​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ slashgear

រថយន្ត Audi A4 ម៉ូដែលថ្មី ឆ្នាំ២០១៤ ប្រកាសចេញលក់ តំលៃ ៣៣,៨០០ ដុល្លារ

រថយន្ត Audi A4 ម៉ូដែលថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្ត ដ៏ទំនើប បានផ្លាស់ប្តូរនូវ  រូបរាងថ្មីប្លែក
ស្រស់ស្អាត មានកន្លែងអង្គុយខាងក្នុង ធំទូលាយងាយស្រួលបើកបរ ទៅផ្លូវជិតឆ្ងាយបានយ៉ាង
ងាយ ស្រួល។
រថយន្ត Audi A4 ឆ្នាំ២០១៤ ត្រូវតុបតែង និងរចនាម៉ូដឡើងយ៉ាង ទំនើបទាំងរូបរាងខាងក្នុងនិង
ខាងក្រៅ  ដែលបានបំពាក់ជាមួយនឹង   បច្ចេកវិជ្ជាថ្មី   ទំនើប មាន ៤ម៉ាស៊ីន ស៊ីសំាង២.០លីត្រ
អាចផ្ទុកសាំងបាន ៦០,៩៤លីត្រ មានទា្វរ ៤។
ពិសេសរថយន្ត Audi A4 មានបំពាក់ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព ពោងការពារសុវត្ថិភាព
កៅអី សុវត្តិភាព សំរាប់កុមារ និងមានដាក់លក់នៅលើទីផ្សារ ក្នុងតំលៃ ៣៣,៨០០ ដុល្លារ នៅ
អាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម









ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ cars

Honda ចេញគំរូ រថយន្ត ម៉ូដែលថ្មី ២០១៤

រថយន្ត Honda Vision XS-1 ម៉ូដែលថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្តដ៏ទំនើបដែលបានផ្លាស់ប្តូររូបរាង
និងផ្នែកមួយចំនួនទៀត ទាំងខាងក្នុង និងខាងក្រៅរថយន្ត ដើម្បីបំពាក់បន្ថែមទៅលើរថយន្តឱ្យកាន់
តែមានភាពងាយស្រួល និងប្រសើរឡើងសំរាប់អ្នកប្រើប្រាស់។
នេះគឺជាគំរូថ្មីមួយ នៃរថយន្ត Honda Vision XS-1  ដែលត្រូវបានធ្វើការផ្លាស់ប្តូរ និង  រចនាម៉ូដឡើង
កាន់តែប្លែក ដែលមើលទៅកាន់តែ  មានភាពទាក់ទាញ ជាមួយនឹងរូបរាងខាងក្រៅ ដ៏ស្រស់ស្អាត។
ជាពិសេស ទ្វារថយន្តពីរទាំងសងខាង  រុញមកចំហៀងខាងក្រោយ  ជាគំនិតរចនាម៉ូដ ដ៏គួរឱ្យចាប់
អារម្មណ៍ ប្លែក ថ្មី​ សំរាប់អតិថិជន។
រថយន្ត Honda Vision XS-1 ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ អាចបើកបរបានល្បឿន ១២០ម៉ាយ/ម បំពាក់
ជាមួយនឹងសំបកកង់ Sport ម៉ូដែលថ្មី ដ៏ស្រស់ស្អាត៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed

រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៤ តំលៃ ១៣៤,៩០០ដុល្លារ

រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៤ ត្រូវដាក់បង្ហាញ និង លក់ដាច់បំផុតនៅសហរដ្ឋអាមេរិក
ជានឹងការតុបតែង និង រចនាម៉ូដថ្មី មានរូបរាងស្រស់ស្អាត ជាងស៊េរីមុន។
រថយន្ត Audi A8 ស៊េរីថ្មី ត្រូវបានផ្លាស់ប្តូរនូវកំលាំងម៉ាស៊ីនតូចជាងមុន និងស៊ីសាំងតិចជាង
មុន។ រថយន្ត Audi A8 ម៉ូដែលចាស់ មានកំលាំងម៉ាស៊ីន ៨ស៊ីសំាង ៤,២លីត្រ ប៉ុន្តែ រថយន្ត
Audi A8 ម៉ូដែលថ្មី  ឆ្នាំ២០១៤ នេះ  បានផ្លាស់ប្តូរកំលាំងម៉ាស៊ីនមកត្រឹម  ៦ម៉ាស៊ីនវិញ និង
ស៊ីសំាង ៣,០លីត្រ តិចជាងម៉ូដែលចាស់ ១,២លីត្រ។ នេះគឺជាអ្វីដែលសំខាន់  សំរាប់តម្រូវ
ទៅតាមការប្រើប្រាស់របស់អតិថិជន និង អាចជួយសន្សំសំាងបាន ថែមមួយកម្រិតទៀត។
រថយន្ត Audi A8 ស៊េរីថ្មី ឆ្នាំ២០១៤ នេះ មានតំលៃចាប់ពី៧៥,១០០ដុល្លារ ទៅ ១៣៤,៩០០
ដុល្លារ
នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម








ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ​motortrend