Showing posts with label News. Show all posts
Showing posts with label News. Show all posts

ក្រុមហ៊ុន Kohler បានបើកសម្ពោធជាផ្លូវការហើយនូវអាគារតាំងបង្ហាញផលិតផល


Kohler Thailand រួមជាមួយ​ក្រុម​ហ៊ុន​ Heng Asia បាន​សម្ពោធ​ជាផ្លូវ​ការ​នូវ​អគារ​តាំង​បង្ហាញ​ផលិត​ផល​ KOHLER Signature showroom ទី​មួយ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​ 12 ខែ​ធ្នូ​ ឆ្នាំ 2014 កន្លង​ទៅ​នេះ​។​
Kohler គឺ​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក​​ចំពោះការ​រចនា​ និង​បច្ចេកវិទ្យាសម្រាប់​​ផលិត​ផល​​ផ្ទះ​បាយ​និង​បន្ទប់​ទឹក​​។​ ក្រុម​ហ៊ុន​បាន​នាំ​មុខ​គេ​លើ​ផ្នែក​រចនាបថ ការ​បង្កើត​ថ្មី រួមជាមួយ​​ការ​អភិវឌ្ឍន៍​ការ​រស់​នៅ​របស់​អតិថិជន​ខ្លួន​តាមរយៈផលិត​ផល និង​សេវាកម្ម​​ពិសេសៗ​រួម​មាន​ ផលិតផល​​ចាន​បង្គន់​​ បន្ទប់​ទឹក​ ក្បាល​រ៉ូប៊ីណេ​ អាង​មុជ​ទឹក​ សម្ភារ​បន្ទប់​ទឹក​ សង្ហារិម​សម្រាប់​បន្ទប់​ទឹក​ កន្លែង​លាង​ចាន និង​ក្បាល​រ៉ូប៊ីណេ​សម្រាប់​ផ្ទះ​បាយ។​
បេសកកម្ម​របស់​ Kohler ចំពោះ​​ប្រណីតភាព​នៃ​ការ​រស់​នៅ​បាន​ស្តែង​ឡើង​តាមរយៈ​សមិទ្ធិផល​របស់​ខ្លួនក្នុង​ការ​​ជំរុញ​​​ឲ្យ​ការ​រស់​នៅ​របស់​​អតិថិជន​ដែល​​ប្រើ​ប្រាស់​ផលិត​ផល​ ឬ​សេវាកម្ម​របស់​ខ្លួន​មាន​ភាពល្អ​ប្រសើរ​។ ការ​រស់​នៅ​ប្រកប​ដោយ​ប្រណីតភាព​ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​​តាមរយៈ​គុណភាព​នៃ​សោភ័ណភាព ភាព​ថ្លៃថ្នូ និងភាព​សម្បូបែប​។ វា​ត្រូវ​បាន​បង្ហាញ​បន្ថែម​ទៀត​តាមរយៈ​ការ​បំពេញ​​កង្វះ​ខាត​ដោយ​ខ្លួនឯង និង​ការ​​កែច្នៃ​បន្ថែម​​លើ​ធម្មជាតិ។​ ចំណុច​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​​ផលិតផល​ និង​សេវាកម្ម​របស់ Kohler ដែល​​​​​បង្ហាញ​តាមរយៈ​​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​​​នាំ​​ឲ្យ​ក្រុម​ហ៊ុន​ទទួល​បាន​​ភាព​ល្បី​ល្បាញ។ ការ​រចនា​របស់​ Kohler ត្រូវ​បាន​ជំរុញ​ដោយ​​​​​ឥទ្ធិពល​នៃ​ការ​ឈាន​ដល់​កម្រិត​សកល​របស់​ក្រុម​ហ៊ុន ការ​លាយ​បញ្ចូល​គ្នា​​រវាង​​សិល្បៈ​ និង​វប្បធម៌​​ពី​ទូទាំង​សកលលោក​ជាមួយ​នឹងមុខងារ​ជាក់​ស្តែង​ និង​​​បច្ចេកវិទ្យាដែល​មាន​ការ​ច្នៃ​ប្រឌិត​ខ្ពស់​។​ ការ​រចនា អាយុកាល និង​ដំណើរ​ការ​នៃ​ផលិត​ផល​​គឺជា​​ចំណុច​​គោល​របស់​ Kohler ហេតុ​នេះ​ចរិតលក្ខណៈ​សំខាន់ៗ​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ផលិតផល​នីមួយៗ​រួម​មាន​ ​គុណភាព សោភ័ណភាព និង​និរន្តរភាព​ជា​សកល។ សម្រាប់​ Kohler ចំណុច​ពិសេស និង​ប្រណីតភាព​នៃ​ការ​រចនា​គឺ​ជាភាព​ចាំ​បាច់​សម្រាប់​ផលិត​ផល​ទាំង​អស់​ ហេតុ​នេះ​​ការ​អភិវឌ្ឍន៍ផលិតផល​​ដែល​បង្កើត​បរិយាកាស​ល្អ ដោយ​មិន​បោះ​បង់តម្លៃ​នៃ​​ការ​រចនាគឺជា​ចំណុចសំខាន់​ទី​ពីរ។​


Kohler ត្រូវ​បានទទួល​ស្គាល់​ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​អាមេរិក អឺរ៉ុប និង​តំបន់​អាស៊ី។ វាត្រូវ​បាន​គេផ្តល់​ការ​​ជឿ​ទុក​ចិត្ត​តាមរយៈ​សំណង់​សម្គាល់​ទីតាំងប្រវត្តិសាសន៍​ដូច​ជា​​ ChakriMahaPrasat Throne Hall, Siam Paragon Department Store, Siam Kempinski Hotel ក្នុង​ប្រទេស​ថៃ​ សណ្ឋាគារ​ប្រណីត​ជាន់​​ខ្ពស់​ រមណីយដ្ឋាន​ និងខុនដូ​នានា​ដូច​ជា​ Savoy Hotel London នៅ​ចក្រភព​អង់គ្លេស​, Hôtel Raffles Mecca នៅ​អារ៉ាប៊ី សាអូឌីត​, Ritz Carlton នៅ​ហុង​កុង​ Trump Hotel New York នៅ​សហរដ្ឋ​អាមេរិក​, SohoHaus Berlin នៅ​អាល្លឺម៉ង់។​
អគារ​តាំង​បង្ហាញ​ផលិតផល​ Kohler ទីមួយ​មាន​ទីតាំង​នៅ​ជាន់​ទីបី​ ក្នុង​អគារ​ក្រុមហ៊ុន​ Heng Asia ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ទម្រង់​ “កម្រិត​នៃ​ការ​រស់នៅ​ប្រកប​ដោយ​ប្រណីតភាព” សម្រាប់​អ្នក​ដែលអ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចំពោះ​​ផលិតផល​ និង​សេវាកម្ម​របស់​យើង។​ គោលគំនិត​នៃ​​ការ​រចនា​អគារតាំង​បង្ហាញ​ផលិតផល​ Kohler នេះ​គឺ​បង្កើន​ភាពរីករាយ​ និង​ងាយស្រួល​សម្រាប់​អតិថិជន​ចំពោះ​ការ​ប្រើ​ប្រាស់​ផលិតផល​នានាដូចជា បន្ទប់​សណ្ឋាគារ ក្បាល​រ៉ូប៊ីណេ ជាមួយ​នឹង​ទីតាំង​សម្រាប់​ការ​សាកល្បង​ បណ្តុំ​ការ​រចនា​នៃ​ Artist Editions និង​​ទីតាំង​​សម្រាប់​ផលិតផល​ថ្មី​ដែល​ទើប​នាំចូល។​ អគារនេះ​តាំង​បង្ហាញ​ផលិតផល​​ដែល​ត្រូវ​បាន​រចនា​យ៉ាង​ល្អឯក និង​​ពិសេស​​ក្នុង​រចនាបថ​​ទំនើប​ និង​ប្រពៃណី​ជាច្រើន​ប្រភេទ។​
សូមណែនាំផលិតផលថ្មី​ដែល​ទើប​មក​ដល់​
ផលិតផល​ថ្មីៗទាំង​អស់​នឹង​ត្រូវ​សម្ពោធ​ក្រោម​គោលគំនិត​ “ការ​ច្នៃ​ប្រឌិត​ លើស​ពី​ការស្រមើ​​ស្រមៃ” ជាមួយ​នឹង​ការ​រចនា​ដ៏ពិសេស​ ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត។ ផលិតផល​ទាំងឡាយ​ត្រូវ​បាន​ផលិត​ដោយ​​ប្រើ​ប្រាស់​សម្ភារដែល​មាន​​​​គុណភាព​ខ្ពស់​​បង្កើត​បាន​ជា​​ផលិត​ផល​ដែល​មាន​ភាព​​ជាប់ធន់ និង​ការពារ​ស្នាម​ប្រឡាក់​។ គ្រប់​ផលិតផល​ពោរពេញ​ដោយ​ភាព​ទាន់​សម័យ​ដើម្បី​បង្កើន​បរិយាកាស​ និង​​​​ប្រែ​ក្លាយ​បន្ទប់​ទឹក​របស់​អ្នក​ឲ្យ​ទៅ​ជា​កន្លែង​បន្ធូរអារម្មណ៍​យ៉ាង​ពិត​ប្រាកដ។​
        NUMI ជា​ផលិតផល​ចាន​បង្គន់​ឈាន​មុខ​គេ​របស់​ Kohler ដែល​​បាន​​រួម​បញ្ចូល​ដោយ​ការ​រចនា បច្ចេកវិទ្យា និង​វិស្វកម្ម​ល្អ​គ្មាន​គូប្រៀប​ ដើម្បី​នាំមក​ជូន​លោកអ្នក​នូវ​ផាសុកភាព និង​អនាម័យ​ខ្ពស់​បំផុត។​ គ្រប់​​ចន្លោះ​ត្រូវ​បានផលិត​ដោយ​ការ​​ពិចារណា​ដើម្បី​បង្កើត​ទម្រង់​​​ទំនើប​មួយ​ដែល​មិន​ប៉ះពាល់​ដល់មុខងារ​ប្រើប្រាស់។​ វាមាន​ភាព​ឆ្លាត​វៃ និង​សាមញ្ញសម្រាប់​ប្រើ​ជាមួយ​តេឡេ (touch-screen remote) ដែល​អាច​ឲ្យ​លោកអ្នក​គ្រប់​គ្រង​មុខងារ​យ៉ាងងាយ​​ស្រួល​សម្រាប់​ពន្លឺ​ សីតុណ្ហភាព និង​សំឡេង​​ឲ្យ​សម​ស្រប​ទៅតាម​ចំណូល​ចិត្ត​របស់​អ្នក​។ ផ្តើម​ពីទម្រង់​ និង​លក្ខណៈ​​​ពិសេស​ក្នុង​​ការ​សន្សំ​សំចៃ​ទឹក​គ្មាន​គូប្រៀប​របស់​វា ចាន​បង្គន់​ Numi បង្កើត​បាន​នូវ​ស្តង់ដារ​ដ៏​ល្អ​ឥតខ្ចោះ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​បន្ទប់​ទឹក​ ដើម្បី​បំពេញ​តម្រូវ​ការ​សម្រាប់​​​ប្រណីតភាពកម្រិត​ខ្ពស់​​នៃ​ការ​រស់​នៅ​​។​
        ក្បាល​ទឹកផ្កាឈូក​មុខងារ​តែមួយ (The single-function showerheads) ប្រើ​បច្ចេកវិទ្យា Katalyst technology ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ EPA-Watersense សហរដ្ឋអាមេរិក ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក​ពេល​កំណត់​មុខងារ​រក្សា​​ទឹក។​
        Kohler Lithocast Bath ផលិត​ឡើង​ពី​​អាគ្រីលីក និង​អាលុយមីញូមអ៊ីដ្រុកស៊ីត​សុទ្ធ​​ ដែល​ផ្តល់​នូវ​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ គ្មាន​ជាតិ​ពុល​ គ្មាន​វិទ្យុ​សកម្ម​ និង​សារធាតុ​ volatile chemicals។​
អត្ថបទដើមពី Domneng7.info

Twitter នឹង​ដំណើរ​ការ​សេវា​កម្ម​តន្ត្រី នៅ​ចុង​សប្ដាហ៍​នេះ

មានព័ត៌មានចចាមអារ៉ាម បាននិយាយថា Twitter កំពុងរៀបដាក់ឲ្យដំណើរការ នូវសេវាកម្មតន្ត្រី ដែលមានឈ្មោះថា Twitter Music app នៅក្នុងចុងសប្ដាហ៍នេះ។
យោងតាមប្រភព ដែលជិតស្និទ្ធនឹងក្រុមហ៊ុន បានបង្ហើបប្រាប់សារព័ត៌មាន All Things Digital ថា នៅចុងសប្ដាហ៍នេះ Twitter នឹងដំណើរការ សេវាកម្មតន្រ្តី។ សារព័ត៌មាន CNET បានទាក់ទងនឹង Twitter ដើម្បីបញ្ជាក់បន្ថែម ហើយព័ត៌មានដដែល ទទួលបានគឺ Twitter បានទិញ We Are Hunted ដែលជាអ្នកផ្ដល់នូវសេវាកម្មតន្ត្រី ប៉ុន្តែមិនបានបញ្ជាក់ថា សេវាកម្មតន្រ្តីនឹងដំណើរការ ចុងសប្ដាហ៍នេះ ឬមួយយ៉ាងណាទេ។
នៅមុននេះ CNET បានចុះផ្សាយថា Twitter នឹងដំណើរការសេវាកម្មតន្ត្រី ដែលមានឈ្មោះថា Twitter Music សម្រាប់ iOS៕

មន្រ្តី​បារាំង​រិះ​គន់ Apple ចំៗ ក្រោយ​ពេល Apple ដក​កម្ម​វិធី AppGratis របស់​បារាំង​ចេញ​ពី App Store

កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ អ្នកនាង Fluer Pellerin មន្ត្រីឧស្សាហកម្មឌីជីថល របស់ប្រទេសបារាំង បាននិយាយរិះគន់ Apple យ៉ាងចំៗ ដោយមិនសំចៃមាត់ ថា Apple ជាមនុស្សព្រៃផ្សៃ។
ការរិះគន់នេះ គឺក្រោយពេលដែលក្រុមហ៊ុន Apple បានដកកម្មវិធី AppGratis របស់ក្រុមហ៊ុនបារាំងចេញពី App Store ដោយសារតែកម្មវិធីនេះ មានលក្ខណៈដូចទៅនឹង App Store របស់ Apple។
Pellerin មានគម្រោងចង់ឲ្យសហភាពអឺរ៉ុប ជួយពិនិត្យឡើងវិញលើទង្វើរបស់ Apple ដែលបានដកកម្មវិធី ខាងលើចេញពី App Store។ លោក John Paczhowski បាននិយាយប្រាប់ AllThingsD ថា មិនមែនតែកម្មវិធីខាងលើនេះនោះទេ ដែលត្រូវ Apple ដកចេញនោះ គឺមានកម្មវិធីជាច្រើនទៀត ដែលមានលក្ខណៈស្រដៀងគ្នានឹង AppGratis ត្រូវបាន Apple មិនអនុញ្ញាតឲ្យមាននៅលើ App Store៕

សំណង់ថ្មប៉ប្រះទឹក សង់ឡើងដើម្បី​រំឭកវិញ្ញាណក្ខន្ធ នៅក្រោមបាតសមុទ្រ ធំជាងគេលើពិភពលោក

អាមេរិក៖ សំណង់ថ្មប៉ប្រះទឹកមួយ ដែលស្ថិតនៅក្រោមបាតសមុទ្រ Atlantis ធ្វើឡើងសម្រាប់រំឭកវិញ្ញាណក្ខន្ធ។ វាមានចម្ងាយ ជាង៥គឺឡូម៉ែត្រ ពីទិសខាងកើតនៃ Miami ក្នុងរដ្ឋ Florida។ វាគឺជាសំណង់ថ្មប៉ប្រះទឹក ដែលធំជាងគេបង្អស់នៅលើពិភពលោក មានទំហំជាង ៦៥.០០០ ម៉ែត្រការ៉េ នៃមហាសមុទ្រ ហើយមានជម្រៅ ជាង ១២ ម៉ែត្រ។
គំរោងសំណង់នេះ ដំបូងឡើយ គឺជាវត្ថុចម្លងពី “the Lost City of Atlantis” បន្ទាប់មកវាបានក្លាយជាទីកន្លែង ដែលរកប្រាក់ចំណូល បានច្រើនជាងគេ ហើយក៏បានក្លាយជាទីស្មសាន និងជាកន្លែងរំឭកដល់ អ្នកបាត់បង់ជីវិតដំបូងគេ នៅលើពិភពលោកនៅក្រោមបាតសមុទ្រ។
រូបចំលាក់នោះ គេសាងសង់ជារូបតោ ដែលជាសត្វដែលមានអំណាច ជាងគេសម្រាប់ គ្រប់គ្រងនៅទីនោះ៕

Looking Today
Looking Today
Looking Today
Looking Today

Apple គួរ​ប្តូ​រឈ្មោះ​ពី iPhone 5S ទៅ iPhone 6?

ជាធម្មតា Apple តែង​ប្រកាស​ជំនាន់ iPhone របស់​ខ្លួន ​​ដោយ​ភ្ជាប់​​​​កន្ទុយ​​អក្សរ​ ‘S’ ពី​ក្រោយ​​ Smartphone ជំនាន់​ក្រោយ​ៗ​ ជា​ក់ស្តែង​ដូច​ជា​ iPhone 3GS និង 4S ជា​ដើម។
តើ​ Apple គួរ​តែ​បញ្ឈប់​ការ​ប្រើ​ឈ្មោះ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ប្រើប្រាស់​មាន​មន្ទិល​សង្ស័យ​ពី​គុណភាព​របស់​ ខ្លួន​ដែរ​ឬ​យ៉ាង​ណា។ ហើយ​​ទាយាទ​បន្ត​ពី​ iPhone 5 ដែល​គេ​គិត​ថា​មាន​ឈ្មោះ iPhone 5S គួរ​ប្តូ​រ​ទៅ​ជា​ iPhone 6 វិញ​ទៅ​ឬ​យ៉ាង​ណា?

បើ ​តាម​សំដី​​​របស់​លោក Ken Segall អ្នក​​ទទួល​បន្ទុក​ផ្នែក​ឌីហ្សាញ​នៅ Apple និង​ដែល​ប៉ិនប្រសប់​​ខាង​មាន​គំនិត​បង្កើត​ថ្មី បាន​ព្រលយ​មាត់​ថា Apple គួរ​តែ​គិត​ឡើង​វិញ​ម្ដង​ទៀត មុន​នឹង​សម្រេច​ដាក់​ចេញ​ត្រកូល iPhone ដោយ​គ្រាន់​តែ​បន្ថែម​អក្សរ (S) ពី​ក្រោយ​ម៉ូដែល​ចាស់នោះ។ តើ​ហេតុ​អ្វី​ដែល​លោក Segall លើក​ឡើង​ដូច្នេះ?
លោក Segall ធ្លាប់​ជា​ដៃ​គូ​ការងារ​ធ្វើ​ការ​ក្នុង​ក្រុម​ខាង​រិះរក​គំនិត​ច្នៃ​ប្រឌិត​ ​ជា​មួយ Steve Jobs អស់​ជាង ១​ទសវត្សរ៍។ ថ្មីៗ​នេះ​លោក​បាន​លើកឡើង​ថា ការ​ដាក់​ឈ្មោះ ‘S’ បន្ត​ពី​ម៉ូដែល​ចាស់ (iPhone 3GS, iPhone 4S …) នឹង​ជា​សារ​មួយ​ដល់​អ្នក​ប្រើប្រាស់​គិត​អវិជ្ជមាន​ទៅ​លើ​គុណភាព​របស់ smartphone របស់ iPhone។ បើ​គ្រាន់​តែ​ជា​ឈ្មោះ iPhone ដដែល​បន្ថែម​តែ​កន្ទុយ​អក្សរ S ហាក់​ធ្វើ​ឱ្យ​អ្នក​​ប្រើ​ប៉ាន់​ស្មាន​បាន​ថា គុណភាព​របស់​វា​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន​ឡើយ។ “ខ្ញុំ​យល់​ថា វា​ពុំ​ថ្វី​ទេ​ប្រសិន​និយាយ​ថា អ្នក​កំពុង​រក​ទិញ​ឡាន​សេរី​ឆ្នាំ 2013 មិន​មែន​ 2012S នោះ។ អ្វី​ដែល​សំខាន់​គឺ​ថា អ្នក​បាន​ទិញ​រថយន្ត​ទំនើប​ និង​ល្អ​បំផុត​ទៅ​បាន​ហើយ។”

Segall ​បន្ត​ថា “ប្រសិន​ក្រុមហ៊ុន​បញ្ឈប់​ទម្លាប់​នេះ ដោយ​ផលិត iPhone ក្នុង​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ​នោះ​ខ្ញុំ​ជឿ​ថា​វា​គ្រាន់​ល្អ​ជាង​នេះ”។
ចុះ​ប្រិយមិត្ត​វិញ តើ​យល់​ដូច​លោក Ken Segall ដែរ​អត់? តើ Apple អាច​នឹង​ចេញ​ iPhone 6 រំលង​ឈ្មោះ iPhone 5S ទេ?

លេចចេញនូវរូបភាព ជាផ្លូវការរបស់ស្មាតហ្វូន Nexus 5

ថ្មីៗនេះ គេហទំព័រហូឡង់មួយមានឈ្មោះថា MOBILEAKS បានបង្ហោះនូវព័ត៌មានមួយ ដែលត្រូវ
បានគេចាត់ទុកថាជារូបភាពផ្លូវការរបស់ Nexus 5 (ស្មាតហ្វូន Nexus ជំនាន់បន្ទាប់របស់ Google)។
ក្នុងនោះ Nexus 5 គឺជាការបន្តសហការគ្នារវាង Google និង LG។ រួមជាមួយរូបភាព បណ្តាព័ត៌មាន
រូបសណ្ឋានមូលដ្ឋានរបស់ Nexus 5 ក៏ត្រូវបាន MOBILEAKS បង្ហាញ។

ជាក់ស្តែង Nexus 5 នឹងបំពាក់នូវ CPU Quad Core Qualcomm Snapdrogon 800 ល្បឿន 2,3
GHz រួមជាមួយ RAM 3GB។ វាក៏បំពាក់នូវអេក្រង់ OLED 5,2 inch, កំរិតពន្លឺ Full HD 1920 x 1080
និងមានថ្មបរិមាណ 3300 mAh។

Nexus 5 ត្រូវបានឲ្យដឹងថា នឹងបំពាក់ដោយកាមេរ៉ាមុខទំហំ 2,1 megapixel និងកាមេរ៉ាក្រោយទំហំ
16 megapixel។ ជាក់ស្តែង ជំនួសឲ្យព័ត៌មានចចាមអារាមដែលបាននិយាយថា កាមេរ៉ារបស់ Nexus
5 ត្រូវបានផ្គត់ផ្គង់ដោយ Nikon, MOBILEAKS បានកំនត់ថា វានឹងផ្គត់ផ្គង់ដោយ OmniVision ។

ក្រោយពីបង្ហោះរូបភាពនេះឡើង MOBILEAKS ក៏បានបញ្ជាក់ប្រាប់ថា នេះគ្រាន់តែជារូបភាព ក្នុង
ជំហានអភិវឌ្ឍដំបូងរបស់ Nexus 5។ ដូច្នេះ Version ផ្លូវការ អាចនឹងមានការផ្លាស់ប្តូរតិច រឺច្រើន
ថែមទៀត។ បច្ចុប្បន្នទាំង Google ក៏ដូចជា LG នៅមិនទាន់បញ្ចេញប្រតិកម្មណាមួយ ទៅលើរូប
ភាពដែលបានលេចចេញនេះទេ៕

«ខេប៊ូឌៀ អ៊ែឡាញ» ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ ខេមប៊ូឌៀ អ៊ែរឡាញ (Cambodia Airlines) បានកើតជារូបរាង កាលពីថ្ងៃអង្គារទី០២ខែមិនា ដោយរួមសហការជាមួយនឹង ដៃគូរភាគហ៊ុនសំខាន់ៗ នៃក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីនអ៊ែរឡាញ (Philippine Airlines)។

ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ​ ថតពីខាងកើត (ពីខាងទីក្រុង បែរទៅលិច)។ រូបថត airliners.net
មានឈ្មោះដូចគ្នា នឹងក្រុមហ៊ុនអាកាសចរណ៍មុន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ តែបានបាត់រូបរាងទៅវិញ នៅ​ឆ្នាំ២០០៥នោះ ក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារទី០២ខែមិនា នៅរាជធានីភ្នំពេញ ដោយ​កិច្ចសហការវិនិយោគទុន រវាងក្រុមហ៊ុនកម្ពុជាដ៏ធំមួយ ឈ្មោះរ៉ូយ៉ាល់គ្រូប ក្នុងភាគហ៊ុន ៥១% និងក្រុមហ៊ុនមួយទៀត របស់ប្រទេសហ្វីលីពីនឈ្មោះ សាន ម៉ៃហ្គែល ខប. (San Miguel Corp.)។ សូមបញ្ជាក់ថា ក្រុមហ៊ុនសាន ម៉ៃហ្គែល ខប. នេះ​ ទើបនឹងទទួលបានការគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសហ្វីលីពីន កាលពីឆ្នាំទៅម៉ិញ។
ខេមប៊ូឌៀអ៊ែរឡាយ មានបំណងចង់ទិញបណ្ដាក់ នូវយន្ដហោះពីរគ្រឿង ធុនអ៊ែរប៉ូស អា៣២១ (Airbus A321) ដើម្បី​ចាប់​ផ្ដើមការហោះហើរ ជាលក្ខណៈអន្តរជាតិ ដែលគេរំពឹងថា នឹងចាប់ផ្ដើមហោះមុនគេ ទៅកាន់ព្រលានយន្ដហោះ នៃទីក្រុង​ម៉ានីស។ គម្រោងបើកការហោះហើរ ទៅកាន់ប្រទេសហ្វីលីពីននេះ ជាគម្រោងថ្មីមុនគេបង្អស់ ហើយទំនងជានឹងចាប់ផ្ដើម​អនុវត្តន៍នៅខែតុលាខាងមុខ។ ក្រុមហ៊ុនថ្មី ក៏នឹងចង់បានដូចគ្នា នូវយន្ដហោះដឹកអ្នកដំណើរ របស់ប្រទេសកាណាដា ប្រភេទ Dash-8 Q400 ដើម្បីធានាដល់ជើងហោះហើរក្នុងស្រុកនានា ដែលទំនងជាចាប់ផ្ដើមនៅខែមិថុនាខាងមុខ។
គេមិនដឹងថា តើចំនួនទឹកប្រាក់វិនិយោគទុន ដែលកើតចេញពីការរួមសហការរវាងក្រុមហ៊ុនទាំងពីរ មានចំនួនប៉ុន្មាន​នោះ​ទេ។ តែការសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសហ្វីលីពីន នឹងប្រាកដជាធ្វើអោយមានកំណើន ចំនួនអ្នកទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ លោក គិត ម៉េង នាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រូប​ និងនាយកអាកាសចរណ៍​ថ្មីនេះ បានថ្លែងបញ្ជាក់ថា ទីក្រុងម៉ានីស នឹងក្លាយជាកន្លែងឈប់សំចត នៅក្នុងជើងហោះហើរឆ្ពោះទៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ក្នុងពេលអនាគត។
ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ នឹងបើកសេវាកម្មរបស់ខ្លួនតាមផ្លូវអាកាស នៅក្នុងតំបន់អោយបានច្រើន ដែលជា​គោលការណ៍នឹងត្រូវពង្រឹក ដោយផែនការសេដ្ឋកិច្ចអាស៊ាន ២០១៥ សម្រាប់ប្រទេសជាសមាជិកទាំងដប់។ គេរំពឹងថា ក្រុមហ៊ុន​ខេមប៊ូឌៀអ៊ែរឡាយ នឹងជាគូរប្រជែងដ៏ធំជាងគេ ទល់នឹងក្រុមហ៊ុនខេមប៊ូឌៀអង្គរអ៊ែរ (Cambodia Angkor Air) ដែល​គ្រប់គ្រងដោយរដ្ឋាភិបាលសព្វថ្ងៃ និងក្រុមហ៊ុនវៀតណាម អ៊ែរឡាញ (Vietnam Airlines)។
តាមស្ថិតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ​ចំនួន ២៣ ដែលបានចុះចតយន្ដហោះរបស់ខ្លួន នៅព្រលានយន្ដហោះភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ក្រុមហ៊ុន​បារាំង វ៉ាំងស៊ី (Vinci)  ដែលគ្រប់គ្រងព្រលានយន្ដហោះទាំងបី បានថ្លែងថា នឹងបន្ថែមប្រាក់វិនិយោគទុនរបស់ខ្លួន រហូត​ដល់១៥០លានដុល្លា ដើម្បីបង្កើនមសមត្ថភាព អោយព្រលានយន្ដហោះទាំងនេះ អាចទទួលអ្នកដំណើរ ឲ្យបាន៥លាន​នាក់ នៅឆ្នាំ២០១៥៕

វិបត្តិឧបទ្វីបកូរ៉េ៖ វ៉ាស៊ីនតោន​«លើក​ថ្ងៃ»​សាក​ល្បង​កាំជ្រួច នៅ​កាលីហ្វ័នីរ

ដើម្បីកុំអោយទម្ងន់បន្ថែម ទៅលើវិបត្តិដែលកំពុងតែឆេះឆួលស្រាប់ នៅក្នុងឧបទ្វីបកូរ៉េ មន្ទីរប៉ង់តាហ្គោនរបស់អាមេរិក នៅ​ថ្ងៃសៅរ៍ទី០៦ខែមេសានេះ បានសម្រេចលើកថ្ងៃសាកល្បង កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយ ដែលធម្មតា នឹងត្រូវ​កំណត់​ធ្វើ​ក្នុងរដ្ឋកាលីហ្វ័រនី សប្ដាហ៍ក្រោយ។

មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុង-អ៊ុន ក្នុងដំណើរត្រួតកងទ័ពជើងគោក របស់ខ្លួន។ រូបថត KNS / Scanpix / AFP។
អាមេរិក បានសម្រេចលើកថ្ងៃសាកល្បង កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយមួយ ដែលត្រូវបានកំណត់ធ្វើនៅក្នុងរដ្ឋកាលីហ្វ័នីរ សប្ដាហ៍ក្រោយ ដោយសារមូលហេតុនៃភាពតានតឹង ដែលបានកំពុងកើតមាន នៅក្នុងបញ្ហានុយក្លេអ៊ែរ​ ជាមួយប្រទេស​កូរ៉េខាងជើង។ នេះជាការអោយដឹងរបស់ អ្នកទទួលខុសត្រូវមួយរូប នៅក្រសួងការពារជាតិអាមេរិក នៅថ្ងៃសៅរ៍ទី០៦​ខែ​មេសានេះ (ថ្ងៃអាទិត្យទី០៧ខែមេសា បើគិតម៉ោងនៅស្រុកខ្មែរ)។
ប្រភពនោះបានថ្លែងបញ្ចាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ជូក ហាហ្គែល (Chuck Hagel) បានសម្រេចថា​លើកថ្ងៃ ការសាកល្បងកាំជ្រួច ដែលមានឈ្មោះថា មីនុតឺមែន ៣ (Minuteman 3) ដែលជាប្រភេទ​កាំជ្រួចអន្តរទ្វីបបញ្ជា​បាញ់ពី​ចម្ងាយ។ កាំជ្រួចនេះ បានកំណត់ថា នឹងត្រូវបានបាញ់សាកល្បងចេញពីមូលដ្ឋានយោធា វ៉ានដេនប៊ើរ (Vandenberg) មានទីតាំងក្នុងរដ្ឋកាលីហ្វ័នីរ សហរដ្ឋអាមេរិក។ ការសាកល្បងនេះ ទំនងជាត្រូវបានលើកថ្ងៃ ទៅដល់ខែក្រោយវិញ ដោយសារតែការសាកល្បងក្នុងពេលនេះ អាចនឹងត្រូវបានចាត់ទុកជា «ការតម្លើងសាច់ដុំ» ខណៈអាមេរិកកំពុងជាប់ដៃ ក្នុងវិបត្តិនៅឧបទ្វីបកូរ៉េ។
អ្នកទទួលខុសត្រូវនោះ បានថ្លែងថា «យើងចង់បញ្ជៀស ការយល់ខុស ឬយុទ្ធនាការបង្វែរទិសដៅណាមួយ»។ ដោយ​ចង់​ទុករូបភាពលោក ឲ្យស្ថិតនៅជាអានាមិកនោះ អ្នកទទូលខុសត្រូវដដែលបានរំលឹកថា ការសាកល្បង មានបំណងចង់​មើលពីបច្ចេកវិទ្យាពិតប្រាកដ និងពីប្រសិទ្ធិភាព នៃកាំជ្រួចអន្តរទ្វីបនេះ។
ទីក្រុងព្យុងយ៉ាង បានបង្កើនការគម្រាមរបស់ខ្លួន ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តាមរយៈសង្គ្រាមពាក្យសម្ដីរបស់ខ្លួន បន្ទាប់ពីទណ្ឌកម្មបោះឆ្នោតសម្រេចដោយ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលជាការឆ្លើយតបនឹង ការ​សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន កាលពីដើមខែកុម្ភះមកនេះ។ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េនេះ មានទម្ងន់ធ្ងន់ទ្វេ​ឡើង នៅពេលសមយុទ្ធ បានធ្វើរួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង កាលពីពីរសប្ដាហ៍កន្លងទៅ។
ការសាកល្បងបាញ់កាំជ្រួច ដែលកូរ៉េខាងជើងបានធ្វើកាលពីខែធ្នូរឆ្នាំ២០១២ ត្រូវបានសហគមន៍អន្តរជាតិចាត់ទុក ជាការ​សាកល្បងកាំជ្រួចបញ្ជាពីចម្ងាយ និងបន្ទាប់មកបានសាកល្បងម្ដងទៀត នៅដើមកុម្ភះ ដែលត្រូវបានចាត់ទុកថា ការសាក​ល្បងជាលើកទីបី នូវកាំជ្រួចធ្វើសម្រាប់ភ្ជាប់នុយក្លេអ៊ែរទៅជាមួយ។
នៅក្នុងយុទ្ធនាការចុងក្រោយ ធ្វើជាមួយនឹងពិភពលោក ប្រទេសកូរ៉េខាងជើង បានបោះមួយជំហានទៀត កាលពីថ្ងៃអង្គារ ដោយបានប្រកាសថា នឹងបើកអោយដំណើរការឡើងវិញ នូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ នៅក្នុងមជ្ឈមណ្ឌលមួយ ដែល​បានបញ្ឈប់តាំងពីឆ្នាំ២០០៧កន្លងមក។ ការប្រកាសនេះ បានប្រឆាំងទាំងស្រុង នឹងដំណោះស្រាយកន្លងមក របស់​អង្គការ​សហប្រជាជាតិ ដែលហាមមិនអោយប្រទេសនេះ ធ្វើគម្រោងណាដែលទាក់ទងជាតិអ៊ុយរ៉ានីញ៉ូម៕

កវីនិពន្ធ សោម ដូរ៉េ លេចឮ ពាក្យថា " ក្លាយជាក្រពើរ វង្វេងបឹង" ត្រៀមវេចបង្វេច ចូលសាន់ដេ

ភ្នំពេញ៖   កវីនិពន្ធកំលោះស្រស់ សង្ហាលោក សោម ដូរ៉េ ដែលជាកវីនិពន្ធ មានមុខមាត់ ញឹកញាប់ជាងគេ ក្នុងបណ្ដាញសារពត័មាន បន្ទាប់ពីបានវេច បង្វេចចូលទ្រនំ ថោន ដែលជាទ្រនំបង្កើត ក្រោយគេ មានភាពល្បីល្បាញលឿន ដោយសារផលិតកម្មថោន មានធនធានមនុស្ស ថវិកា និងប្រមូលផ្ដុំទៅដោយ តារាចម្រៀងប្រុសស្រីល្បីៗ ជាច្រើនដួង ។
សោម ដូរ៉េ ជាកវីនិពន្ធមានទឹកដៃល្អ ក្នុងការសរសេរបទចម្រៀង មួយរយៈដែលលោក ជ្រកកោនក្នុងផលិតកម្ម ហង្សមាស លោកសរសេរ បានបទចម្រៀងជាច្រើនបទ តែបទចម្រៀងរបស់លោក ចេញលក់បានតែជាង ១០ប៉ុណ្ណោះ នាំឲ្យកវីរូបនេះ ខកចិត្តមិនតិចទេ ។ អ្វីដែលសំខាន់ ក្រោយពីលោកបាន ចាកចេញពីផលិតកម្មនេះ ស្រាប់តែមានពាក្យសម្ដី លេខឮថា លោក ជាក្រពើរវង្វេង បឹងទៀតផង តែលោកមិនបានតបត ជាមួយពាក្យសម្ដី ឥតប្រយោជន៍អស់ទាំង នោះទេ ។
ការចូលមកដល់ផលិតកម្ម ថោន មិនទាន់បានប៉ុន្មានផង ស្រាប់តែបទចម្រៀងដែល ស្ថិតក្រោមស្នាដៃកវី កម្លោះសង្ហារូបនេះ បានចេញលក់ដល់ទៅ ៣បទ ដែលសុទ្ធសឹងជាបទល្បីៗ ដូចជាបទ រាំជាន់អាចម៌គោ,សង្សារឆ្នាស់ និង បទបោកខោអាវនឹកស្នេហ៍ ដែលក្នុងនោះ បទ រាំជាន់អាចម៍គោ ដែលបកស្រាយដោយ អ្នកនាង កាតុ ទទួលបានការសំណូមពរ ជាងគេនៅវិទ្យុ ថោន រហូតដល់ជាប់ ចំណាត់ថ្នាក់ជាបទ ដែលគេសំណូមពរ ច្រើនដង ក្នុងវិទ្យុថោនទៀតផង ។ មកដល់ ថោន មិនទាន់បាត់ចំហាយ ហង្សមាសផង ស្រាប់តែកវីរូបនេះ បែរជាលេចឮថា រូបលោក កំពុងមានទំនាក់ទំនង ជាមួយ លោក ឡាយ សុខចំរើន ដែលជាថៅកែ ផលិតកម្ម សាន់ដេ ហើយមិនដឹងថា កវីរូបនេះប្រុងវេចបង្វេច រត់ចូលសាន់ដេទៀត ឬយ៉ាងណាទេ ។
ជំនួបផ្ទាល់ជាមួយ Looking TODAY កវីនិពន្ធ សោម ដូរ៉េ បានបកស្រាយថា លោកទទួលស្គាល់ថាស្នាដៃ លោកចុង ក្រោយ នេះ ទទួលការគាំទ្រច្រើន ។ លោកនឹងមានសមិទ្ធផលថ្មីទៀត ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន។ ចំណែករឿងដែលគេថា លោកប្រុងវេចបង្វេច ចូលសាន់ដេ លោកសុំមិនបកស្រាយ អ្វីទាំងអស់ អ្វីដែលសំខាន់ លោកពិតជាមានទំនាក់ទំនង ជាមួយថៅកែ សាន់ដេមែន ។ កវីវ័យក្មេងរូបនេះ កាន់តែមានរឿង មិនឈប់មិនឈរសោះ បើទោះជាលោកព្យាយាម សម្របខ្លួនជាមួយ បញ្ហាក៏ដោយ។ រង់ចាំមើលទៀត មើលថា លោកនឹងវេចបង្វេច ចូលសាន់មែនឬយ៉ាងណា ? តែមនុស្សដែលមានសមត្ថភាព ទៅដល់ណាក៏ល្បីដែរ៕ Via: lookingtoday
Looking Today
Looking Today

Looking Today

Tablet ស្តើង​និង​ស្រាល​បំផុត​ទាំង​៦ នៅ​លើ​ពិភព​លោក

បច្ចុប្បន្ននេះគេសង្កេតឃើញថា មានប្រភេទ Tablet ជាច្រើនកំពុងតែដំណើរការលក់ ពាសពេញទីផ្សារនៅទូទាំងពិភពលោក ។ Tablet គឺជាឧបករណ៍មួយប្រភេទ ដែលមានរាងធំជាង ស្មាតហ្វូន ហើយឥឡូវនេះសម្រាប់ Tablet ដែលមានកម្រាស់ស្តើង មើលទៅពិតជា មានរាងសិចស៊ី និងងាយស្រួសក្នុងការដាក់តាមខ្លួន។ ព្រមជាមួយគ្នានេះ បើតាមការអង្កេតរបស់ទីភ្នាក់ងារ ព័ត៌មានបច្ចេកវិទ្យា Cnet គេបានរកឃើញនូវប្រភេទ Tablet ដែលស្តើងនិងស្រាលជាងគេបង្អស់ លើពិភពលោកចំនួន៦ប្រភេទ មានដូចខាងក្រោមនេះ។
១/ Sony Xperia Z ដែលមានកំរាស់ត្រឹមតែ ០,២៧អ៉ីញ មានទំងន់ ១,០៩ផោន និងមានទំហំ ១០អ៉ីញ។
Looking Today
២/ Apple iPad Mini មានកំរាស់ ០,២៨អ៉ីញ មានទំងន់ ០,៦៨ផោន និងមានអេក្រង់ទំហំ ៧,៩អ៉ីញ។

៣/ Asus TF700 មានកម្រាស់ ០,៣៣អ៉ីញ មានទំងន់ ១,៣២ផោន និងមានអេក្រង់ទំហំ ១០,១អ៉ីញ។
Looking Today
៤ /Google Nexus 10 មានកម្រាស់០,៣៥អ៉ីញ មានទំងន់១,៣៣ផោន និងមានអេក្រង់ទំហំ ១០អ៉ីញ។
Looking Today
៥/ Apple iPad (fourth generation) មានកម្រាស់ ០,៣៧អ៉ីញ មានទំងន់ ១,៤៤ផោន និងមានអេក្រង់ទំហំ ៩,៧អ៉ីញ ។
Looking Today
៦/ Barnes & Noble Nook HD មានកម្រាស់ ០,៤៣អ៉ីញ មានទំងន់ ១,៦៨ផោន និងមានអេក្រង់ទំហំ៧អ៉ីញ៕
Looking Today

ក្រុម​ហ៊ុន​ចែក​ចាយ បណ្តាញ​ទូរ​គមនា​គមន៍​អឺរ៉ុប បញ្ជាក់​ថា iPhone លក់​ថ្លៃ​ពេក

ការលក់ iPhone របស់ក្រុមហ៊ុន Apple ជាក់ស្តែង នឹងមិនមានការកើនឡើង នៅទីផ្សារអឺរ៉ុបនោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញ Wireless ធំជាងគេបង្អស់មួយ ប្រចាំតំបន់បាននិយាយថា ដោយសារតែជាទូទៅស្មាតហ្វូននេះ លក់ក្នុងតម្លៃថ្លៃពេក។ ប្រហែល ជាមានមូលហេតុមួយ ដែលធ្វើឲ្យឧបករណ៍ Android មានប្រជាប្រិយភាពខ្លាំងជាង iPhone របស់ក្រុមហ៊ុន Apple នៅក្នុងទីផ្សារអឺរ៉ុប ដោយសារតែវាថោកជាង។
ទីភ្នាក់ងារព័ត៌មាន Cnet បានឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនចែកចាយបណ្តាញ Wireless ធំជាងគេបំផុតនៅអឺរ៉ុបបាននិយាយនៅថ្ងៃទី៤ ខែមេសាថា អតិថិជនអឺរ៉ុបជាច្រើន កំពុងតែក្លាយជាមនុស្សកាន់តែ សន្សំសំចៃខ្លាំងឡើងៗ ដែលកំពុងតែធ្វើឲ្យដំណើរការ លក់ទូរស័ព្ទនានានៅក្នុងទីផ្សារ កាន់យឺតទៅៗ។  ដូចនេះហើយ វាអាចជាការព្រមាន ទៅលើក្រុមហ៊ុន Apple។
វាប្រហែលមកពីវិបត្តិបំណុល អឺរ៉ុបរបស់ខ្លួនឬក៏អាចមកពី ប្រជាជនអឺរ៉ុប កំពុងតែមានការគិតគូរថ្មី អំពីការចាយវាយទៅការទិញទូរស័ព្ទដៃ។ លោក Stephane Richard នាយកប្រតិបត្តិ ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញ Wireless បារាំង បានពន្យល់ថា អតិថិជនជាច្រើន កំពុងតែស្វែងរក ការប្រើប្រាស់សេវាកម្ម Wireless តម្លៃថោកជាងមុន ហើយក៏កំពុងតែស្វែងរកទិញ ឧបករណ៍ម៉ូដែលចាស់ៗ បើទោះបីជាទូរស័ព្ទទាំងនោះ ត្រូវបិទសេវាកម្ម Wireless ក៏ដោយ៕

រូបភាពស្មាតហ្វូន BlackBerry 10 ភ្ជាប់ឃីផែត QWERTY ត្រូវបានបែកធ្លាយ

បន្ទាប់ពីបង្ហាញ ស្មាតហ្វូន Z10 និង Q10 រួចមក ឧបករណ៍ BlackBerry 10 មិនត្រូវបានបង្ហាញ ទៀតនោះទេ។ អ្វីដែលអ្នកបានឃើញ រូបភាពទូរស័ព្ទបង្ហាញ ឡើងនាពេលនេះ ត្រូវបានគេស្គាល់ថា ជាប្រភេទទូរស័ព្ទស៊េរី R ប៉ុន្តែវាត្រូវបានគេ សន្និដ្ឋានថា នឹងដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ BB10 ។
ដូចគ្នាទៅនឹងស្មាតហ្វូន Q10 ដែរ ទូរស័ព្ទបង្ហាញ រូបភាពឡើងនេះ មានបំពាក់ full QWERTY keypad និងមានអេក្រង់ បួនជ្រុងថាច់ស្គ្រីន។ ទោះបីជាយ៉ាងណា វាត្រូវបានគេនិយាយថា ជាឧបករណ៍លំដាប់ថ្នាក់ទាបប៉ុណ្ណោះ ដែលអ្នកអាច កត់សម្គាល់នូវការ ឌីហ្សាញ ទូរទៅរបស់វា។
ស្មាតហ្វូនពិសេសនេះ ត្រូវបានគេនិយាយថា នឹងមានអង្គចង់ចាំ ទំហំ 8GB ជាមួយកាតមេម៉ូរី ប្រភេទ microSD និងមានថាមពលថ្ម កំលាំង 1,800 mAh ប៉ុន្តែគ្មានព័ត៌មាន អំពី លក្ខណៈ ពិសេសដ៏ទៃទៀត នោះទេ ៕

Google អាចទិញ Whatsapp ក្នុងតំលៃ ១ពាន់លាន ដុល្លារ

គេហទំព័រ Digital Trends បានពាំនាំនូវប្រភពមួយឲ្យដឹងថា​ Google កំពុងតែធ្វើប្រតិបត្តិការ នៃ
ការរួមបញ្ចូលដ៏ធំបន្ទាប់ របស់ខ្លួន។ គោលដៅសំខាន់នោះគឺ Whatsapp។ ការចរចារនេះ បាន
ធ្វើឡើងកាលពី 4, 5 សប្តាហ៍មុនហើយ Whatsapp​ បានបង្ហាញពីជំហររឹងប៉ឹង ដោយកំនត់តំលៃ
ខ្ពស់ គឺជិត មួយពាន់លានដុល្លារ។
បណ្តាសេវាកម្មដែល Support ការទំនាក់ទំនង និងបណ្តាញសង្គម កំពុងដើរតួនាទីសំខាន់ នៅលើ
ឧបករណ៍ Mobile។ ថ្មីៗនេះ Mark Zuckerberg បានចែករំលែកឯកសាររបស់ IDC ថា Facebook ត្រូវ
បានអ្នកប្រើប្រាស់ ចំណាយពេលវេលាច្រើន ក្នុងការប្រើប្រាស់ជាងបណ្តា Applications ណាទាំង
អស់នៅលើទូរស័ព្ទ។ Google កំពុងតែចាញ់ក្នុងការប្រជែងលើវិស័យនេះ។ បើសិនជាចង់ហោះហើរ
ខ្ពស់ជាងហ្នឹង Google ចាំបាច់ត្រូវការអ្វីពិសេសមួយ ដែលលេចធ្លោ ដូចជា Whatsapp ដើម្បីធ្វើជា
ឈ្នាន់ សំរេចគោលដៅ។

Line, Nimbuzz, Tango, KakaoTalk, Viber, WhatsApp... កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាង
ពិសេសក្នុងរយះពេលថ្មីៗនេះ។ Whatsapp ទើបតែបង្កើតឡើតឆ្នាំ 2009 ទទួលបានបអតិថិជនប្រើ
ប្រាស់ចំនួន 250 លាននាក់ ជាមួយនឹង 180 ពាន់លានសារ ត្រូវបានផ្ញើចេញ គិតមកដល់ថ្ងៃដំបូង
នៃឆ្នាំ 2012។ Line ទទួលបានអតិថិជនប្រើប្រាស់ចំនួន 130 លាននាក់ក្រោយរយះពេល 2 ឆ្នាំ។
Viber ទើបតែបង្ហាញខ្លួនមិនទាន់គ្រប់ 3 ឆ្នាំផង ក៏ទទួលបានចំនួនអ្នកប្រើប្រាស់ 175 លាន់នាក់
ផងដែរ៕

HTC Desire Q ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​​ក្នុង​តម្លៃ​ $234

ទូរស័ព្ទ​ទំនើប HTC Desire P និង Desire Q ត្រូវ​បាន​ក្រុមហ៊ុន ​HTC បញ្ចេញ​លក្ខណសម្បត្តិ​​​របស់​ទូរស័ព្ទ​ទាំង​ពីរ​កាល​ពី​​ចុង​ខែ​មីនា ។ បន្ទាប់​មក​ក្នុង​​​ដើម​សប្ដាហ៍​នេះ​ទូរស័ព្ទ​ទំនើប HTC Desire P ក៏​ត្រូវ​បាន​ប្រកាស​កាស​ចេញ​ជា​ផ្លូវការ​នៅ​​តៃវ៉ាន ។ ដោយ​ឡែក​ថ្ងៃ​នេះ​​ទូរស័ព្ទ​​ទំនើប HTC Desire Q ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​​នៅ​តៃវ៉ាន ដូចគ្នា​ផង​ដែរ ។
​​HTC Desire Q​ គឺ​ជា​ទូរស័ព្ទ​ទំនើប​​ថ្មី ដែល​​ស្ថិត​នៅ​ក្នុង​​ផលិតផល​​មាន​តម្លៃ​មធ្យម​​​របស់​ក្រុមហ៊ុន HTC សម្រាប់​ឆ្នាំ ២០១៣ នេះ ។ ជា​មួយ​និង​អេក្រង់ 4-inch WVGA display ដែល​មាន​កម្រិត​ភាព​ច្បាស់​ HD ទូរស័ព្ទ​នេះ​មាន​វិមាត្រ​ 118.5 x 62.3 x 9.3 mm ​និង​មាន​ទម្ងន់​ចំនួន​ 114 grams ។
លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​របស់ ​​HTC Desire Q​ ៖
  • អេក្រង់​ទំហំ 4-inch WVGA display
  • កាមេរ៉ា 5MP ​បន្ថែម​ដោយ  LED flash
  • CPU single-core 1 GHz
  • GPU Adreno 203
  • RAM 512 MB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម​ microSD card)
  • ​វិមាត្រ​ 118.5 x 62.3 x 9.3 mm
  • មាន​បំពាក់​ដោយ​ Wi-Fi, GPS, Bluetooth, GSM
  • ថាមពល​ថ្ម 1,650mAh
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 Ice Cream Sandwich
សូម​បញ្ជាក់​ថា ទូរស័ព្ទ​ទំនើប HTC Desire Q បច្ចុប្បន្ន​មាន​លក់​ជា​ផ្លូវការ​ហើយ​នៅ​ទីផ្សារ​​តៃវ៉ាន​ ជា​មួយ​តម្លៃ $234 ក្នុង​ ១ គ្រឿង ​។ ដោយ​​ឡែក​ចំពោះ​ទីផ្សារ​​សកល​គឺ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​៕

@evleaks បង្ហាញ​រូបភាព​ទូរស័ព្ទ Nokia Lumia 928 មុន​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវការ

Nokia Lumia ជា​ខ្សែស្រឡាយ​ទូរស័ព្ទទំនើប​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 ដែល​កំពុង​តែ​ទទួល​បាន​​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ។ ដោយ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ទូរស័ព្ទ​នេះ ទើប​ក្រុមហ៊ុន​ផ្ដល់​​សេវា​និង​ទទួល​សិទ្ធិ​ចែក​ចាយ​បន្ត​ទូរស័ព្ទ​ធំៗ​នៅ​សហរដ្ឋ​​​ចង់​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​ចែកចាយ​ទូរស័ព្ទ​ទាំង​នោះ​ ។
ជាក់​ស្ដែង​ក្រុមហ៊ុន AT&T បាន​ទទួល​សិទ្ធិ​ចែក​ចាយ​ទូរស័ព្ទ Nokia Lumia 920 នៅ​ទីផ្សារ​សហរដ្ឋ ហើយ​ពេល​នេះ​មាន​ព័ត៌មាន​ថា​ក្រុមហ៊ុន​ Nokia ក៏​ត្រៀម​ម៉ូដែល​ពិសេស​នៃ​ខ្សែស្រឡាយ Nokia Lumia សម្រាប់​ក្រុមហ៊ុន​ធំ​មួយ​ទៀត​នៅ​សហរដ្ឋ​ គឺ​ក្រុមហ៊ុន Verizon ដែល​នឹង​ទទួល​សិទ្ធិ​ចែកចាយ Nokia Lumia 928 នេះ​បើ​យោង​តាម​រូបភាព​លេច​ចេញ​ដែល​បង្ហាញ​ដោយ​គេហទំព័រ @evleaks.com ទទួល​បាន​តាម​រយៈ engadget.com ។
បញ្ជាក់៖ ទាំង​ក្រុមហ៊ុន Nokia និង Verizon មិន​ទាន់​បាន​បង្ហើប​ឲ្យ​ដឹង​ពី​កាល​បរិច្ឆេទ​នៃ​ការ​ចេញ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ​នៅ​ឡើយ​ទេ ដូច្នេះ​ចំពោះ​តម្លៃ​វិញ​ក៏​មិន​ទាន់បាន​ដឹង​នៅ​ឡើយ​ដែរ ៕

Samsung សហការជាមួយ Best Buy បង្កើត Mini Store ជាង ១.៤០០កន្លែង

ក្រុមហ៊ុនលក់ទំនិញតាម អនឡាញ Best Buy និងក្រុមហ៊ុន Samsung បានសហការគ្នាបង្កើត Mini Store នៅក្នុងតំបន់ជាង ១.៤០០កន្លែងរបស់ទីតាំង Best Buy។ កាលពីថ្ងៃទី ០៤ខែមេសា ឆ្នាំ ២០១៣ ម្សិលមិញនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ឲ្យដឹងថា Mini Store របស់ខ្លួននឹងមាននៅ គ្រប់ទីតាំងលក់ របស់ក្រុមហ៊ុន Best Buy នៅសហរដ្ឋអាមេរិក ដែល Store ទាំងអស់នោះនឹង ចាប់ផ្ដើមដំណើរការ នៅក្នុងខែនេះ។
តំណាងក្រុមហ៊ុន Samsung បាននិយាយថា ការសហការជាមួយនឹង Best Buy នេះគឺដើម្បីជំរុញការលក់ របស់ផលិតផលរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ឲ្យកាន់តែកើនឡើង។ បើតាមក្រុមអ្នកវិភាគ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរខាងលើ បានធ្វើការសហការគ្នា តាំងពីដើមខែមីនា មកម្ល៉េះ ប៉ុន្តែទើបតែពេលនេះ បានប្រកាសឲ្យដឹង។
ក្រុមហ៊ុន Samsung បាននិយាយថា បច្ចុប្បន្នទីផ្សារស្មាតហ្វូន របស់ខ្លួនបានកាន់កាប់ ជំវិញពិភពលោកបាន ៤០ភាគរយ ដោយឡែកលើកលែងតែនៅ សហរដ្ឋអាមេរិក មួយប៉ុណ្ណោះ ដូច្នេះហើយ ទើប Samsung សម្រេចចិត្ត សហការជាមួយនឹង Best Buy ក្នុងការបង្កើត Mini Store ដើម្បីជំរុញការលក់ ស្មាតហ្វូននៅក្នុង សហរដ្ឋអាមេរិក យកឈ្នះ Apple ព្រោះថា នៅក្នុងសហរដ្ឋអាមេរិក ទីផ្សារស្មាតហ្វូន Samsung មានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ៕

ឮថា Microsoft នឹងបង្ហាញឧបករណ៍ ប្រកួតនឹង Google Glass នៅឆ្នាំ ២០១៤

Google Glass គឺជាឧបករណ៍ដែលគេកំពុងតែ ពិចារណាក្នុងការផលិត ដោយសារតែ ផលិត ផលនេះ មិនទាន់មានលក់នៅក្នុងទីផ្សារ ពេញលេចនៅឡើយរហូតដល់ ចុងឆ្នាំ ២០១៣នេះ។  
ឧបករណ៍បញ្ចូលនូវបច្ចេកវិទ្យា កម្រិតខ្ពស់នេះ បានក្លាយជាឧបករណ៍ ពេញនិយមបំផុត ដែលធ្វើ ឲ្យក្រុមហ៊ុនដទៃជាច្រើនទៀត កំពុងតែគិតគូរ រួចជាស្រេច អំពីការផលិតបច្ចេកវិទ្យា បែប នេះ ផ្ទាល់របស់ពួកគេ។
លោក Brian White អ្នកស្រាវជ្រាវទីផ្សារ ប្រចាំក្រុមហ៊ុន Topeka Capital Markets បានបង្ហាញនៅក្នុងកំណត់ សម្គាល់កាលពីថ្ងៃព្រហស្បតិ៍ ទី៤ខែមេសា ថា លោកជឿថាក្រុមហ៊ុន Microsoft ប្រហែលជានឹងបង្កើតនូវ វែនតាបច្ចេកវិទ្យា ភ្ជាប់អ៊ីនធឺណេត  ផ្ទាល់ខ្លួន ដែលនឹងចេញលក់នៅលើ ទីផ្សារនៅឆ្នាំ ២០១៤ខាងមុខ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មាន AppleInsider ។
ក្រុមហ៊ុនវិភាគខាងលើ បញ្ជាក់ថា វែនតា Google Glass នឹងក្លាយជាឧបករណ៍ ភ្ជាប់បច្ចេកវិទ្យា ពាក់នៅនឹងភ្នែក នាំផ្លូវដំបូង សំខាន់ជាងគេបំផុត។  របាយការណ៍ជាច្រើននា ពេលថ្មីៗនេះ បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រាប់បញ្ចូលទាំង ក្រុមហ៊ុន Apple , Samsung, LG និងGoogle ទាំងអស់នេះ កំពុងតែធ្វើការងារ ក្នុងការបង្កើតឧបករណ៍ រាងតូចៗ ជំនាន់ថ្មី អាចពាក់នៅនឹងមនុស្សបាន៕

ITC៖ Samsung បានរំលោភលើប៉ាតង់ Text- Selection របស់ Apple

គណៈកម្មការត្រួតពិនិត្យ ពាណិជ្ជកម្មអន្តរជាតិ (ITC) បានប្រកាសថា ក្រុមហ៊ុន Samsung បានរំលោភលើប៉ាតង់ Text- Selection របស់ក្រុមហ៊ុន Apple។
ITC បានចេញសេចក្ដី សម្រេចបែបនេះតាំងពី ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែសេចក្ដី សម្រេចនោះ ត្រូវបានលាក់ទុក ជាការសម្ងាត់រហូតមក ដល់ថ្ងៃទី ០៥ ខែ មេសា ម្សិលមិញនេះ ទើបប្រកាស ជាសាធារណៈ។
ក្រុមហ៊ុន Apple បានប្ដឹងចោទប្រកាន់  ទៅក្រុមហ៊ុន Apple ចំនួន ២ករណី ប៉ុន្តែនៅក្នុងសេចក្ដីនេះ ITC បានសម្រេចថា នៅក្នុងការចោទប្រកាសនោះ ITC បានរកឃើញថា Samsung បានរំលោភលើប៉ាតង់ Apple តែមួយនោះទេ។
ITC បានរកឃើញថា ប៉ាតង់ Text- Selection ដែល Samsung រំលោភនោះមាននៅលើម៉ូដែល ត្រកូល Galaxy និងNexus ហើយបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារ Reuters បានឲ្យដឹងថា ម៉ូដែលបានរំលោភលើ ប៉ាតង់នោះអាចនឹងត្រូវ ធ្វើការហាមឃាត់ ការលក់នៅក្នុង សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ចំពោះសេចក្ដីសម្រេចនេះ ខាងក្រុមហ៊ុន Samsung នៅមិនទាន់មានប្រតិកម្ម ណាមួយនោះទេ ប៉ុន្តែសម្រាប់ Apple វិញមានចិត្ត សប្បាយរីករាយ៕

Looking Today

Microsoft និយាយថា “Home” របស់ Facebook ហួសសម័យ

Microsoft បាននិយាយថា អ្វីដែលបណ្ដាញសង្គមបាន បង្ហាញកាលពីថ្មីៗនេះ គឺជាសកម្មភាពមួយដែលខ្លួនបានធ្វើ និងនិយាយតាំងពីឆ្នាំ ២០១១ មកម្ល៉េះ។
លោក Frank X. Shaw ប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Microsoft បានសរសេរនៅក្នុងប្លក់របស់លោកថា វាជារឿងមួយដែលហួសសម័យហើយ សម្រាប់កម្មវិធី “Home” របស់ Facebook ដែលទើបតែបង្ហាញ កាលពីថ្ងៃទី ០៤ខែមេសា កន្លងទៅនេះ។
នៅថ្ងៃទី ០៤ខែមេសា កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានធ្វើការបង្ហាញនូវកម្មវិធីមួយ ដែលមានឈ្មោះថា “Home” ដែលមានលក្ខណៈជា Facebook News Feed ដែលក្នុងនោះ លោក Mark Zuckerberg បាននិយាយថា “Put People First, App second”។
នៅក្នុងប្លក់របស់លោក Shaw បាននិយាយថា “Put People First, App second” ជាពាក្យសម្ដីមួយដែលក្រុមហ៊ុន Microsoft បាននិយាយថា និងធ្វើវារួចមកហើយតាំងពីឆ្នាំ ២០១១ ជាមួយនឹងប្រព័ន្ធដំណើរការ Windows Phone ដូច្នេះ Facebook គួរណាស់តែរកពាក្យផ្សេង មកនិយាយទៅវិញវាល្អជាង។
តាមការពិតទៅអ្វីដែលលោក Shaw បាននិយាយគឺមានន័យថា អ្វីដែលក្រុមហ៊ុន Facbeook បានធ្វើនៅពេលនេះ គឺ Microsoft បានធ្វើរួចទៅហើយតាំងពី ២ឆ្នាំមុនមកម្ល៉េះ៕

នាយកប្រតិបត្តិ Zynga សម្រេចចិត្តយក ប្រាក់ខែតែ ១ ដុល្លារប៉ុណ្ណោះ

លោក Mark Pincus នាយកប្រតិបត្តិ ក្រុមហ៊ុនផលិត ហ្គេមធំបំផុតឲ្យ បណ្ដាញសង្គម Facebook គឺ Zynga Inc បានសម្រេចចិត្ត ទទួលយកប្រាក់បៀវត្ស ប្រចាំខែតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ឆ្នាំថ្មីនេះ ហើយក៏មិនទទួលយកប្រាក់ លើកទឹកចិត្ត និងអ្វីឧបត្ថម្ភអ្វី ទាំងអស់។
ចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៣ តទៅ លោក Pincus នឹងទទួលបានប្រាក់ បៀវត្សត្រឹមតែ ១ដុល្លារអាមេរិក ក្នុងមួយខែដែលកាលពីឆ្នាំ ២០១១ លោក Pincus ទទួលបានប្រាក់ចំណូល ១,៦៨ លានដុល្លារអាមេរិក ដែលនៅក្នុងនោះបានមកពី ប្រាក់ខែចំនួន ៣០ម៉ឺនដុល្លារអាមេរិក និងប្រាក់លើក ទឹកចិត្ត ៣.៧៥០ដុល្លារអាមេរិក ប៉ុន្តែសម្រាប់ឆ្នាំ២០១២ ខាងក្រុមហ៊ុន Zynga មិនបានប្រកាស ឲ្យដឹងនោះទេ។ លោក Pincus ជាស្ថាបនិកក្រុមហ៊ុន Zynga ដែលបានបង្កើតឡើង កាលពីឆ្នាំ ២០០៧ ដែលនៅពេលនោះ លោកទទួលបានប្រាក់ ចំណូលខ្ពស់។
បើតាមការឲ្យដឹងពី Bloomberg មានបុគ្គលិកជាន់ខ្ពស់ របស់Zynga ចំនួន ៦រូប ទទួលបានប្រាក់ចំណូលជាង ២លានដុល្លារអាមេរិក ប៉ុន្តែដឹងច្បាស់តែ លោក Cadir Lee អនុប្រធានប្រតិបត្តិ ជាន់ខ្ពស់ និងជាប្រធានបច្ចេកទេស ទទួលបានប្រាក់ខែ ៥០ម៉ឺនដុល្លារអាមេរិក និងប្រាក់លើកទឹកចិត្តចំនួន ៥០ម៉ឺន ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Zynga បានជួបនូវបញ្ហា ជាច្រើនកាលពីចុង ឆ្នាំ២០១២ ដោយមានបុគ្គលិកជាន់ខ្ពស់ ជាច្រើនរូបបានដើរចេញ ពីក្រុមហ៊ុន ហើយមកដល់ពេលនេះ Zynga នៅមិនទាន់ដំណើរការ ល្អប្រសើរឡើងវិញផងដែរ៕