Showing posts with label rumors. Show all posts
Showing posts with label rumors. Show all posts

លេចចេញរូបភាពដំបូងគេ ស្តីពីសំបកក្រោយរបស់ iPhone 6, ស្តើងជាងមុន ធំជាងមុន

C-Tech គេហទំព័រដែលធ្លាប់បង្ហោះ នូវព័ត៌មានចចាមអារាមមួយចំនួន ស្តីពី Apple ពេលនេះ បាន បង្ហោះនូវរូបភាពថត ២សន្លឹកនៃសំបកក្រោយ ធ្វើពីលោហធាតុ ដែលត្រូវបានគេចាត់ទុកថាវាជា របស់ iPhone 6។

បើយោងតាមរូបភាពខាងលើនេះ ស្មាតហ្វូននឹងពិតជាស្តើង ហើយមានខ្នាតទំហំធំជាងមុន គួរឲ្យ កត់សំគាល់បើប្រៀបជាមួយនឹង iPhone 5S សព្វថ្ងៃនេះ។ បើគួបផ្សំជាមួយនឹងព័ត៌មានចចាម អារាមមុនៗ iPhone ជំនាន់ថ្មីនឹងមានកម្រាស់ប្រហែល 6mm និងមានអេក្រង់ទំហំចាប់ពី 4,7" ដល់ 5"។
គំរូ iPhone 5S របស់ Apple ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារបច្ចុប្បន្ននេះ មានកម្រាស់ 7,9mm និងមានអេក្រង់ទំហំ 4"។ ជាក់ស្តែង គេមិនអាចកំណត់បញ្ជាក់បានថា នេះពិតជាផ្នែកមួយ (សំបកក្រោយ) របស់ iPhone 6 (ឬ iPhone 'Air') ទាំងស្រុងនោះទេ។ ដូច្នេះយើងមានតែរង់ចាំ មើលនៅថ្ងៃក្រោយ បន្តទៀត ថាវាយ៉ាងណាប៉ុណ្ណោះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte

Apple កំពុងសាកល្បង iPhone អេក្រង់ធំ

អ្នកសារព័ត៌មាន Ian Sherr, Eva Dou និង Lorraine Luk របស់ The Wall Street Journal បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែសាកល្បង ទៅលើ iPhone អេក្រង់ធំ។
យោងតាម សារព័ត៌មាន Business Insider បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន Apple កំពុងតែសាកល្បង លើការប្រើ iPhone អេក្រង់ធំ ដែលមានទំហំ នៅចន្លោះពី ៤.៨អ៊ីង ដល់៦អ៊ីង ប៉ុន្តែបើតាមការ ចាប់អារម្មណ៍ iPhone អេក្រង់ ៤.៨អ៊ីងមានការ ពេញចិត្តច្រើន។
ប្រភពដដែល បានបន្តទៀតថា iPhone អេក្រង់ធំនេះ មិនត្រូវបានបង្ហាញ នៅក្នុងឆ្នាំនេះឡើយ អាចនឹងបង្ហាញខ្លួន នៅឆ្នាំក្រោយ ហើយសម្រាប់ឆ្នាំនេះ Apple គឺបង្ហាញ iPhone អេក្រង់ដូចធម្មតា។ បច្ចុប្បន្នមានតែក្រុមហ៊ុន Apple ប៉ុណ្ណោះ ដែលនៅរក្សាទំហំអេក្រង់ របស់ស្មាតហ្វូន នៅក្រោម ៤អ៊ីង ចំណែកក្រៅពីនេះ គឺក្រុមហ៊ុនផ្សេង មានដល់ ៤.៥ ឬ៤.៨អ៊ីង។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១០ខែកញ្ញា សប្ដាហ៍ក្រោយនេះ ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ ពិសេសអស្ចារ្យមួយ ដើម្បីបង្ហាញ iPhone ជំនាន់ថ្មី ហើយព្រឹត្តិការណ៍ ដូចគ្នានេះ នឹងធ្វើនៅក្នុងប្រទេស ៣ផ្សេងទៀតគឺ មាន ចិន ជប៉ុន និងអាល្លឺម៉ង់៕
_________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday.com

លេច​ចេញ​​ ទូរស័ព្ទ​បត់​ (Galaxy Folder) ​មាន​អេក្រង់​ពីរ​

កាល​ពី​​ខែ​មុន​យើង​ធ្លាប់​ទទួល​នូវ​ព័ត៌មាន​ថា ​ក្រុមហ៊ុន Samsung កំពុង​ត្រៀម​ខ្លួន​​ដើម្បី​បញ្ចេញ​នូវ​ទូរស័ព្ទ​បត់​ឡើង​វិញ​ ​ដែល​​​ទូរស័ព្ទ​នោះ​មាន​ឈ្មោះ​ថា Galaxy Folder ​និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ យ៉ាង​ណា​មិញ​ពេល​នេះ​យើង​ទើប​ទទួល​បាន​នូវ​រូប​ភាព​ថ្មី​ដែល​បញ្ជាក់​ពី​រូប​រាង​នៃ​ និង​ជា​គំរូ​ដំបូង​របស់​ទូរស័ព្ទ​ Galaxy Folder ។
ទូរស័ព្ទ​​បត់ ​ដែល​មាន​ឈ្មោះ​ថា Galaxy Folder (SHV-E400K) របស់​ក្រុមហ៊ុន Samsung ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​អេក្រង់​ទាំង​មុខ​ និង​ ក្រោយ ​នឹង​​អាច​មាន​​ទំហំ 3.7-inch AMOLED diplsay ជា​មួយ​នឹង​កម្រិត​ភាព​ច្បាស់ 800×480 pixels ​នេះ​បើ​យោង​តាម​ប្រភព របស់​​ប្រទេស​ជប៉ុន​មួយ​ឈ្មោះ RBMen ។ ក្រៅ​ពី​នេះ​ទូរស័ព្ទ​ទំនើប Galaxy Folder នឹង​ត្រូវ​បំពាក់​ដោយ CPU Snapdragon 400 dual-core chip, RAM 2GB ​និង​មាន​បញ្ចូល​នូវ LTE ផង​ដែរ​ ។
សូម​បញ្ជាក់​ថា មិន​មាន​ព័ត៌មាន​លំអិត​ពី​ទូរស័ព្ទ​នេះ​នៅ​ឡើយ​ទេ ។ ​​យ៉ាង​ណា​មិញ​ជា​មួយ​នឹង​អេក្រង់​ពីរ​ មុខ ក្រោយ និង​ថែម​​ជា​ទូរស័ព្ទ​បត់​ដែល​មាន​ key សម្រាប់​ចុច​ថែម​ទៀត​នោះ តើ​ Galaxy Folder នឹង​អាច​ក្លាយ​ជា​ចំណាប់​អារម្មណ៍​ថ្មី​ទេ ​ចំពោះ​ទីផ្សារ​ទូរស័ព្ទ​ទំនើប​បច្ចុប្បន្ន ? ៕

iPhone 5C អាច​នឹង​ត្រូវ​បំពាក់​ ដោយ​កាមេរ៉ា ទំហំ 8 MP

កាល​ពី​ដើម​សប្ដាហ៍​នេះ​​មាន​ប្រភព​​មួយ​​បាន​អះអាង​ថា​​ទូរស័ព្ទទំនើប​តម្លៃ​ទាប​របស់​ក្រុមហ៊ុន​ Apple ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ iPhone ​មាន​ឈ្មោះ​ជាផ្លូវការ​ថា​​ iPhone 5C ដោយឡែក​សម្រាប់​ថ្ងៃនេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រចិន IT168 បាន​ឲ្យ​ដឹងថា​ iPhone 5C អាច​នឹង​ត្រូវ​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 8 MP ដូច​ជា​ iPhone 5 ដែរ​ ។
គេហទំព័រ​​ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​រូបភាព​កាមេរ៉ា​មួយ​ដែរ​​ដែល​មើល​ទៅ​ស្រដៀង​នឹង​កាមេរ៉ា​ដែល​ត្រូវ​បាន​បំពាក់លើ​ iPhone 5 ហើយ​​ប្រភព​ដដែល​ថែម​ទាំង​​មាន​ជំនឿ​ថា​ iPhone 5C នឹង​ត្រូ​វ​បំពាក់​នូវ​ផ្នែក​មួយ​ចំនួន​ទៀត​ស្រដៀង​នឹង​ iPhone 5 ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​​ដាច់​នោះ​គឺ​ iPhone 5C មាន​តួធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​កាបោន​ និង​មាន​ច្រើន​ពណ៌ ។
អ្នក​វិភាគ​មួយ​ចំនួន​បាន​​រំពឹង​ថា​ក្រុមហ៊ុន​ Apple នឹង​បញ្ចេញ​ទូរស័ព្ទ iPhone 5C នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ​ ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល​ $450 ទៅ $550​  បើ​យោង​តាម​តម្លៃ​​ដែល​បង្ហាញ​នេះ iPhone 5C មិន​មែន​មាន​តម្លៃ​ទាប​ទេ​គឺ​គ្រាន់​តែ​ធូ​រថ្លៃ​ជា​ង​រៀមច្បង​មុនៗ​ប៉ុណ្ណោះ ។ សូម​បញ្ជាក់ថា​ទាំង​នេះ​គឺ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រភពចចាមអារ៉ាម​​​នៅ​ឡើយ​ទេ​ ព្រោះ​ថា​មក​ទល់ពេល​នេះ​ក្រុមហ៊ុន​ Apple មិន​ទាន់បាន​បញ្ជាក់ពី​កាល​បរិច្ឆេទ​ចេញ​ iPhone 5C និង​​ iPhone 5S ដែល​ប្រិយមិត្ត​កំពុង​តែ​រង់ចាំ​នោះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖

ក្រុមហ៊ុន LG នឹង​លក់​​ទូរស័ព្ទទំនើប G2 ឲ្យ​បាន​ចំនួន​ ១០លានគ្រឿង

បើ​ទោះ​បី​ជា​ទូរស័ព្ទទំនើប​ចម្បង​ (Flagship smartphone) ជំនាន់​ថ្មី​របស់ក្រុមហ៊ុន​ LG មិ​ន​​ទាន់​ត្រូវ​បាន​ប្រកាស​ចេញ​ជាផ្លូវការ​ក៏ដោយ​ ក៏​រូបភាព​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​វា​ត្រូវ​បាន​បង្ហាញ​​​រួច​ហើយ​កាល​ពី​​​ជាង​មួយ​សប្ដាហ៍​មុន​នេះ ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ចេញ​នា​ពេល​កន្លង​មក​សុទ្ធតែ​បាន​គិត​ថា​​ទូរស័ព្ទទំនើប​មួយ​នេះ​​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus ដោយ​​គិត​ថា​វា​ជា​ជំនាន់​ទីពីរ​របស់​ Optimus G គឺ​​ Optimus G2 ប៉ុន្តែ​អ្វី​ដែល​​ខុសប្លែក​នោះ​ពេល​នេះ​ក្រុមហ៊ុន​ LG បាន​បញ្ជាក់​ហើយ​ថា​ទូរស័ព្ទទំនើប​មួយ​នេះ​​មាន​ឈ្មោះ​ថា LG G2 ដូច្នេះ​វា​មិន​ស្ថិត​ក្នុង​ស្រឡាយ​ LG Optimus នោះ​ទេ ។ ក្រុមហ៊ុន​ LG ក៏​រំពឹង​ដែរ​ថា​នឹង​លក់​​ទូរស័ព្ទ LG G2 ឲ្យ​ចំនួន ១០លានគ្រឿង ។ លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​របស់​ Optimus G2 រួម​មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 5.2-inch
  • កម្រិតភាពច្បាស់ 1,080p(Full HD)
  • CPU 2.3GHz ( Snapdragon 800)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
សម្រាប់​លក្ខណសម្បត្តិបច្ចេកទេស​លម្អិត​ជាង​នេះ​ទៀត​របស់​​ទូរស័ព្ទទំនើប LG G2 សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ទាំង​នោះ​នឹង​ត្រូវ​បង្ហាញ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​​​ទូរស័ព្ទទំនើប G2 នា​ថ្ងៃទី០៧​ ខែសីហា​ ខាង​មុខ​នេះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖

Nokia Lumia 625​ នឹង​បំពាក់​ដោយ​អេក្រង់ 4.7-inch

ទូរស័ព្ទ​ទំនើប​​​ដំណើរការ​ដោយ Windows Phone ​ជំនាន់​ក្រោយ​​ដែល​ជា​​ស្រឡាយ​ទូរស័ព្ទ Nokia នឹង​​ត្រូវ​បំពាក់​ដោយ​អេក្រង់​ធំ​ជាង​​​ស៊េរី Lumia បច្ចុប្បន្ន​ ។ ទូរស័ព្ទ​ស៊េរី Lumia របស់​ក្រុមហ៊ុន Nokia មិន​ទាន់​ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ធំ​នៅ​ឡើយ​ទេ ​​​ហើយ​អេក្រង់​ដែល​ធំ​បង្អស់​របស់​ស៊េរី​ទូរស័ព្ទ​នេះ​ គឺ​មាន​ទំហំ​ត្រឹម​តែ 4.5-inch ប៉ុណ្ណោះ សូម្បី​តែ​ទូរស័ព្ទ Lumia 1020 ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​​​នេះ​ក៏​​ត្រូវ​បាន​បំពាក់​ដោយ​​​អេក្រង់​ទំហំ 4.5-inch ផង​ដែរ​ ។
Lumia 625 ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន​ Nokia ដែល​ដំណើរការ​ដោយ​ Windows Phone ​​​និង​មាន​​បំពាក់​ដោយ​អេក្រង់​ទំហំ​ 4.7-inch ។ ​បើ​តាម​ប្រភព Cnet បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ Lumia 625 ត្រូវ​បាន​ឆ្លង​ផុត​ពី​គណៈកម្មការ​ FCC ​រួច​​ហើយ​កាល​ពី​ខែ​មុន​ ។ ​​​ដោយ​ឡែក​គេ​រំពឹង​ថា ទូរស័ព្ទ​នេះ​នឹង​ត្រូវ​ប្រកាស​ចេញ​​នៅ​ក្នុង​ប្រទេស​ចិន​នា ​ចុង​ខែ​នេះ​ហើយ​ ជា​មួយ​តម្លៃ​ប្រហែល 1,999 yuans ឬ ប្រហែល $325 ។
លក្ខណសម្បត្តិ​របស់ Lumia 625 ៖
  • អេក្រង់​ទំហំ 4.7-inch SuperSensitive LCD
  • កម្រិត​ភាព​ច្បាស់ 800×480 pixels
  • កាមេរ៉ា 5MP
  • CPU dual-core 1.2GHz Snapdragon S4
  • RAM 512MB
  • បំពាក់ 3G, 4G LET
​សូម​បញ្ជាក់​​ថា កាល​ពី​​ខែ​ឧសភា​ យើង​​ក៏​ធ្លាប់​​​ទទួល​​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​ពី​ទូរស័ព្ទ Lumia 625 ​នេះ​​ផង​ដែរ​​ ​ដែល​កាល​នោះ​ទូរស័ព្ទ​នេះ ត្រូវ​បាន​​ពាក្យ​ចចាមអារ៉ាម​និយាយ​ថា​ Nokia Max 4.7-inch ជា​ទូរស័ព្ទ​ LTE មាន​តម្លៃ​ទាប​​ ។ យ៉ាង​ណា​មិញ​​​ជា​មួយ​នឹង​អេក្រង់​ដែល​មាន​ទំហំ​​ធំជាង​មុន តើ​ក្រុមហ៊ុន​ពិត​ជា​ចេញ​លក់​នៅ​ក្នុង​តម្លៃ​ដូច​មាន​បញ្ជាក់​ខាង​លើ​ ឬ​ទេ​ ? ស្រប​​ដែល​ទូរស័ព្ទ​នេះ​ត្រូវ​បាន​​គេ​រាយការណ៍​ថា ​មាន​បំពាក់​កាមេរ៉ា​ទំហំ​ត្រឹម​តែ 5MP និង​ មាន​​​ RAM 512 ៕