លេចចេញ ទូរស័ព្ទបត់ (Galaxy Folder) មានអេក្រង់ពីរ
កាលពីខែមុនយើងធ្លាប់ទទួលនូវព័ត៌មានថា ក្រុមហ៊ុន Samsung កំពុងត្រៀមខ្លួនដើម្បីបញ្ចេញនូវទូរស័ព្ទបត់ឡើងវិញ ដែលទូរស័ព្ទនោះមានឈ្មោះថា Galaxy Folder និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។ យ៉ាងណាមិញពេលនេះយើងទើបទទួលបាននូវរូបភាពថ្មីដែលបញ្ជាក់ពីរូបរាងនៃ និងជាគំរូដំបូងរបស់ទូរស័ព្ទ Galaxy Folder ។
ទូរស័ព្ទបត់ ដែលមានឈ្មោះថា Galaxy Folder (SHV-E400K) របស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា មានអេក្រង់ទាំងមុខ និង ក្រោយ នឹងអាចមានទំហំ 3.7-inch AMOLED diplsay ជាមួយនឹងកម្រិតភាពច្បាស់ 800×480 pixels នេះបើយោងតាមប្រភព របស់ប្រទេសជប៉ុនមួយឈ្មោះ RBMen ។ ក្រៅពីនេះទូរស័ព្ទទំនើប Galaxy Folder នឹងត្រូវបំពាក់ដោយ CPU Snapdragon 400 dual-core chip, RAM 2GB និងមានបញ្ចូលនូវ LTE ផងដែរ ។
សូមបញ្ជាក់ថា មិនមានព័ត៌មានលំអិតពីទូរស័ព្ទនេះនៅឡើយទេ ។ យ៉ាងណាមិញជាមួយនឹងអេក្រង់ពីរ មុខ ក្រោយ និងថែមជាទូរស័ព្ទបត់ដែលមាន key សម្រាប់ចុចថែមទៀតនោះ តើ Galaxy Folder នឹងអាចក្លាយជាចំណាប់អារម្មណ៍ថ្មីទេ ចំពោះទីផ្សារទូរស័ព្ទទំនើបបច្ចុប្បន្ន ? ៕