iPhone 5C អាច​នឹង​ត្រូវ​បំពាក់​ ដោយ​កាមេរ៉ា ទំហំ 8 MP

8/03/2013 0 Comments A+ a-

កាល​ពី​ដើម​សប្ដាហ៍​នេះ​​មាន​ប្រភព​​មួយ​​បាន​អះអាង​ថា​​ទូរស័ព្ទទំនើប​តម្លៃ​ទាប​របស់​ក្រុមហ៊ុន​ Apple ដែល​ស្ថិត​ក្នុង​ខ្សែស្រឡាយ​ iPhone ​មាន​ឈ្មោះ​ជាផ្លូវការ​ថា​​ iPhone 5C ដោយឡែក​សម្រាប់​ថ្ងៃនេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រចិន IT168 បាន​ឲ្យ​ដឹងថា​ iPhone 5C អាច​នឹង​ត្រូវ​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 8 MP ដូច​ជា​ iPhone 5 ដែរ​ ។
គេហទំព័រ​​ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​រូបភាព​កាមេរ៉ា​មួយ​ដែរ​​ដែល​មើល​ទៅ​ស្រដៀង​នឹង​កាមេរ៉ា​ដែល​ត្រូវ​បាន​បំពាក់លើ​ iPhone 5 ហើយ​​ប្រភព​ដដែល​ថែម​ទាំង​​មាន​ជំនឿ​ថា​ iPhone 5C នឹង​ត្រូ​វ​បំពាក់​នូវ​ផ្នែក​មួយ​ចំនួន​ទៀត​ស្រដៀង​នឹង​ iPhone 5 ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​​ដាច់​នោះ​គឺ​ iPhone 5C មាន​តួធ្វើ​ពី​ធាតុ​ផ្សំ​ដោយ​កាបោន​ និង​មាន​ច្រើន​ពណ៌ ។
អ្នក​វិភាគ​មួយ​ចំនួន​បាន​​រំពឹង​ថា​ក្រុមហ៊ុន​ Apple នឹង​បញ្ចេញ​ទូរស័ព្ទ iPhone 5C នៅ​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ​ ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល​ $450 ទៅ $550​  បើ​យោង​តាម​តម្លៃ​​ដែល​បង្ហាញ​នេះ iPhone 5C មិន​មែន​មាន​តម្លៃ​ទាប​ទេ​គឺ​គ្រាន់​តែ​ធូ​រថ្លៃ​ជា​ង​រៀមច្បង​មុនៗ​ប៉ុណ្ណោះ ។ សូម​បញ្ជាក់ថា​ទាំង​នេះ​គឺ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រភពចចាមអារ៉ាម​​​នៅ​ឡើយ​ទេ​ ព្រោះ​ថា​មក​ទល់ពេល​នេះ​ក្រុមហ៊ុន​ Apple មិន​ទាន់បាន​បញ្ជាក់ពី​កាល​បរិច្ឆេទ​ចេញ​ iPhone 5C និង​​ iPhone 5S ដែល​ប្រិយមិត្ត​កំពុង​តែ​រង់ចាំ​នោះ ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖