Showing posts with label វិចារណកថា. Show all posts
Showing posts with label វិចារណកថា. Show all posts

វិចារណកថាៈ ថៃធ្វើបាបពលករខ្មែរ ហើយកំពុងជួប ការលំបាកខ្លួនឯង


រដ្ឋាភិបាល យោធាថៃ ដែលឡើង កាន់អំណាច តាមរយៈការធ្វើរដ្ឋប្រហារ យោធាកាល ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤បានប្រើប្រាស់ច្បាប់ អាជ្ញាសឹក ដើម្បីបោសសំអាត ពលករបរទេស ខុសច្បាប់ ក្រោមលេស រក្សាសន្តិសុខជាតិ ហើយបានចាប់បញ្ជូន ពលករខ្មែរ ជាង២០ម៉ឺននាក់ ត្រឡប់មកស្រុកវិញ ផងដែរ ។ អំពើរបស់អាជ្ញាធររដ្ឋាភិបាលថៃក្នុងការ ចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកស្រុកវិញ ដោយដឹក តាម រថយន្ត ទ្រុងសំណាញ់ដែក រថយន្តដឹកសំរាម រថយន្តដឹកទំនិញ និងរថយន្តដឹកអេតចាយជាដើម យកមកចាក់ចោល នៅច្រកព្រំដែននានាត្រូវប្រឈមនឹងការរិះគន់ជុំទិស ។ រដ្ឋាភិបាល យោធាថៃកំពុង ប្រឈម នឹងការរិះគន់យ៉ាងខ្លាំងក្លា ព្រោះបានប្រព្រឹត្តបំពានលើសន្ធិសញ្ញា អន្តរជាតិស្តីពីសិទ្ធិមនុស្ស និង បានប្រមាថមើលងាយ ពលករខ្មែរដូចសត្វធាតុ ។ ឥឡូវនេះទង្វើខ្វះការពិចារណា របស់អាជ្ញាធររដ្ឋាភិបាល យោធាថៃ កំពុងធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃធ្លាក់ចុះយ៉ាងគំហុក ព្រោះក្រុមហ៊ុនរោងចក្រសហគ្រាស នានាខ្វះកម្លាំងពលករសម្រាប់ បម្រើការងារនៅពេលដែលរបបយោធា អនុវត្តន៍ច្បាប់អាជ្ញាសឹកតឹង តែងខ្លាំងពេក ។
អ្នកតាមដានស្ថាន ភាពសន្តិសុខសង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសថៃ បានឲ្យដឹងថា ចំណាត់ការរបស់ រដ្ឋាភិបាល យោធាដែលកើតចេញពីការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងធ្វើឲ្យ សេដ្ឋកិច្ចប្រទេសថៃប្រឈមនឹងការធ្លាក់ចុះយ៉ាងគំហុក ។ ជាក់ស្តែង សហភាពអឺរ៉ុបបានលុបចោលនូវកិច្ចសន្យាផ្សេងៗ ជាមួយប្រទេសថៃក្នុងនោះ មានកិច្ចសន្យាពាក់ព័ន្ធ សេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ ហើយសហគមន៍អន្តរជាតិបានថ្កោល ទោសរដ្ឋប្រហារនៅក្នុងប្រទេសថៃ ទៀតផង ។ មានន័យថា នៅពេលរដ្ឋាភិបាលយោធាថៃចាប់បញ្ជូនពលករខ្មែរ ពលករ ភូមា និងពលករ ឡាវ ឲ្យត្រឡប់មកស្រុកវិញយ៉ាងតក់ក្រហល់ គឺកំពុងតែធ្វើឲ្យសេដ្ឋកិច្ចថៃ ប្រឈមនឹងការធ្លាក់ចុះយ៉ាង គំហុក ។ ដោយហេតុថា ថ្វីត្បិតតែពលករទាំងនោះឆ្លងដែន ចូលទៅរកការងារធ្វើលើទឹកដីថៃ ដោយខុស ច្បាប់មែន ប៉ុន្តែ ក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្មយ៉ាងច្រើននោះ ជាក្រុមហ៊ុនស្របច្បាប់ ហើយភាគ ច្រើន ជាក្រុមហ៊ុនផលិតទំនិញនាំ ចេញក្រៅប្រទេស និង ក្រុមហ៊ុនកសិកម្មធំៗនាំផ្លែឈើ និងបន្លែបង្ការ ចេញ ក្រៅប្រទេស ។
នៅក្រោមលេស នៃការពង្រឹងសន្តិសុខជាតិ រដ្ឋាភិបាលយោធាថៃ បានបើកប្រតិបត្តិការ យ៉ាងក្តៅគគុកក្នុងការចាប់ បញ្ជូនពលករខ្មែរ និងពលករនៃបណ្តា ប្រទេសមួយចំនួនទៀត ឲ្យត្រឡប់មកស្រុកវិញ យ៉ាងអមនុស្សធម៌បំផុត ។ ទោះជា យ៉ាងណាការពង្រឹង សន្តិសុខជាតិ នៅក្នុងប្រទេសថៃ ដោយ ក្រុមយោធា កំពុងតែនាំឲ្យមាន ការបែកបាក់ផ្ទៃ ក្នុងជាតិរបស់ ខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះក្រុមអ្នកគាំទ្រ គណបក្សភឿថៃមិននៅស្ងៀមឡើយ ។ ជាក់ស្តែងអតីតមេដឹកនាំគណបក្សភឿ ថៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤បានប្រកាសពីការបង្កើតក្រុមមួយ ដើម្បីប្រឆាំងរបបយោធា ដែលជាការប៉ុនប៉ង នឹងការដឹកនាំនៃរបបយោធាបច្ចុប្បន្ន ។ ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើក្រុមអាវក្រហម បង្កើតក្រុមមួយទាំង នៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីប្រឆាំងរបបយោធានោះ គឺប្រទេសថៃ នឹងជួបភាពវឹកវរចលាចលយ៉ាងពេញ បន្ទុកជាមិនខាន ហើយអាចមានសង្គ្រាមស៊ីវិលកើតឡើងផងដែរ ។
មេដឹកនាំក្រុមអាវ ក្រហមឈ្មោះ ចារុពង្ស រួងស៊ូវណ្ណ ដែលក្រុមយោធា កំពុងតាមចាប់ខ្លួនបាន ចេញសេចក្តី ថ្លែង ការណ៍មួយស្តីពីការបង្កើតអង្គការថៃសេរីដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយលោកបាន ធ្វើការវាយប្រហារ ថា របបយោធាបច្ចុប្បន្នបានរំលោភបំពានច្បាប់ បំពានគោលការណ៍ប្រជាធិបតេយ្យ ហើយបំផ្លាញច្បាប់នានា សេរីភាព និងភាពថ្លៃថ្នូរជាមនុស្សរបស់ជនជាតិថៃ ។ ការប្រកាសបែបនេះ ត្រូវបានក្រុមអ្នកវិភាគ នៅក្នុងប្រទេសថៃសម្តែងសេចក្តី ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះលទ្ធភាព នៃការកើត មានសង្គ្រាមស៊ីវិលលើទឹកដីថៃដោយចៀសមិនផុត ព្រោះក្រុមអាវ ក្រហមមានចំនួនច្រើនលើសលប់ ហើយអ្នកគាំទ្រព្រះមហាក្សត្រ មានការថយចុះ ។ អាចនិយាយបានថា នៅចំពោះមុខ រដ្ឋាភិបាលយោធា ថៃកំពុង តែធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ យ៉ាងគំហុកនៅក្រោយពេល ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់របស់គណបក្សភឿថៃ  ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្រោយពេល ដែលរបបយោធាថៃ ប្រព្រឹត្តអំពើអមនុស្ស ធម៌ដោយ ចាប់បញ្ជូន ពលករខ្មែររាប់សែននាក់ ត្រឡប់មកស្រុកវិញ គឺរដ្ឋាភិបាលយោធាថៃ ក៏ប្រឈមនឹង វិបត្តិ យ៉ាងពេញបន្ទុកដែរ ។ នៅក្នុង ប្រទេសថៃសំឡេងរិះគន់ រដ្ឋាភិបាលយោធា មានសភាពខ្លាំងក្លា ហើយ សហគមន៍អន្តរជាតិមិនគាំទ្រ រដ្ឋាភិបាលដែលកើត ចេញពីរដ្ឋប្រហារនេះឡើយ ។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤សហភាពអឺរ៉ុប បានសម្រេចព្យួរកិច្ចសហ ប្រតិបត្តិការ ជាមួយរដ្ឋាភិបាលយោធាថៃ ហើយកិច្ចសហប្រតិបត្តិការ អាចដំណើរការធម្មតាវិញ គឺទាល់តែមានការ រៀបចំ បោះឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ ហើយក្រុមស៊ីវិលឡើង ដឹកនាំប្រទេសវិញ ។ ជាងនេះទៀតរោងចក្រសហ គ្រាស និងក្រុមហ៊ុនអាជីវកម្ម ក្នុងប្រទេសថៃ ស្ទើរតែទាំងអស់ កំពុងជាប់គាំង ដោយសារខ្វះកម្លាំងពលកម្ម ហើយបញ្ហានេះ រដ្ឋាភិបាលយោធាជាអ្នកទទួលខុសត្រូវ ទាំងស្រុង ចំពោះការបំផ្លាញ សេដ្ឋកិច្ចជាតិ និងធ្វើឲ្យមានការ បែកបាក់ផ្ទៃក្នុងជាតិ ក៏ដូចជាលទ្ធភាពនៃការកើតមាន សង្គ្រាម ស៊ីវិល នាពេលខាងមុខ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com

Read more: http://www.cambodiapage.info/?p=32097#ixzz35cQD1dM4
រដ្ឋាភិបាល យោធាថៃ ដែលឡើង កាន់អំណាច តាមរយៈការធ្វើរដ្ឋប្រហារ យោធាកាល ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៤បានប្រើប្រាស់ច្បាប់ អាជ្ញាសឹក ដើម្បីបោសសំអាត ពលករបរទេស ខុសច្បាប់ ក្រោមលេស រក្សាសន្តិសុខជាតិ ហើយបានចាប់បញ្ជូន ពលករខ្មែរ ជាង២០ម៉ឺននាក់ ត្រឡប់មកស្រុកវិញ ផងដែរ ។ អំពើរបស់អាជ្ញាធររដ្ឋាភិបាលថៃក្នុងការ ចាប់បញ្ជូនពលករខ្មែរ ត្រឡប់មកស្រុកវិញ ដោយដឹក តាម រថយន្ត ទ្រុងសំណាញ់ដែក រថយន្តដឹកសំរាម រថយន្តដឹកទំនិញ និងរថយន្តដឹកអេតចាយជាដើម យកមកចាក់ចោល នៅច្រកព្រំដែននានាត្រូវប្រឈមនឹងការរិះគន់ជុំទិស ។ រដ្ឋាភិបាល យោធាថៃកំពុង ប្រឈម នឹងការរិះគន់យ៉ាងខ្លាំងក្លា ព្រោះបានប្រព្រឹត្តបំពានលើសន្ធិសញ្ញា អន្តរជាតិស្តីពីសិទ្ធិមនុស្ស និង បានប្រមាថមើលងាយ ពលករខ្មែរដូចសត្វធាតុ ។ ឥឡូវនេះទង្វើខ្វះការពិចារណា របស់អាជ្ញាធររដ្ឋាភិបាល យោធាថៃ កំពុងធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃធ្លាក់ចុះយ៉ាងគំហុក ព្រោះក្រុមហ៊ុនរោងចក្រសហគ្រាស នានាខ្វះកម្លាំងពលករសម្រាប់ បម្រើការងារនៅពេលដែលរបបយោធា អនុវត្តន៍ច្បាប់អាជ្ញាសឹកតឹង តែងខ្លាំងពេក ។
អ្នកតាមដានស្ថាន ភាពសន្តិសុខសង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសថៃ បានឲ្យដឹងថា ចំណាត់ការរបស់ រដ្ឋាភិបាល យោធាដែលកើតចេញពីការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កំពុងធ្វើឲ្យ សេដ្ឋកិច្ចប្រទេសថៃប្រឈមនឹងការធ្លាក់ចុះយ៉ាងគំហុក ។ ជាក់ស្តែង សហភាពអឺរ៉ុបបានលុបចោលនូវកិច្ចសន្យាផ្សេងៗ ជាមួយប្រទេសថៃក្នុងនោះ មានកិច្ចសន្យាពាក់ព័ន្ធ សេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ ហើយសហគមន៍អន្តរជាតិបានថ្កោល ទោសរដ្ឋប្រហារនៅក្នុងប្រទេសថៃ ទៀតផង ។ មានន័យថា នៅពេលរដ្ឋាភិបាលយោធាថៃចាប់បញ្ជូនពលករខ្មែរ ពលករ ភូមា និងពលករ ឡាវ ឲ្យត្រឡប់មកស្រុកវិញយ៉ាងតក់ក្រហល់ គឺកំពុងតែធ្វើឲ្យសេដ្ឋកិច្ចថៃ ប្រឈមនឹងការធ្លាក់ចុះយ៉ាង គំហុក ។ ដោយហេតុថា ថ្វីត្បិតតែពលករទាំងនោះឆ្លងដែន ចូលទៅរកការងារធ្វើលើទឹកដីថៃ ដោយខុស ច្បាប់មែន ប៉ុន្តែ ក្រុមហ៊ុនដែលត្រូវការកម្លាំងពលកម្មយ៉ាងច្រើននោះ ជាក្រុមហ៊ុនស្របច្បាប់ ហើយភាគ ច្រើន ជាក្រុមហ៊ុនផលិតទំនិញនាំ ចេញក្រៅប្រទេស និង ក្រុមហ៊ុនកសិកម្មធំៗនាំផ្លែឈើ និងបន្លែបង្ការ ចេញ ក្រៅប្រទេស ។
នៅក្រោមលេស នៃការពង្រឹងសន្តិសុខជាតិ រដ្ឋាភិបាលយោធាថៃ បានបើកប្រតិបត្តិការ យ៉ាងក្តៅគគុកក្នុងការចាប់ បញ្ជូនពលករខ្មែរ និងពលករនៃបណ្តា ប្រទេសមួយចំនួនទៀត ឲ្យត្រឡប់មកស្រុកវិញ យ៉ាងអមនុស្សធម៌បំផុត ។ ទោះជា យ៉ាងណាការពង្រឹង សន្តិសុខជាតិ នៅក្នុងប្រទេសថៃ ដោយ ក្រុមយោធា កំពុងតែនាំឲ្យមាន ការបែកបាក់ផ្ទៃ ក្នុងជាតិរបស់ ខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត ព្រោះក្រុមអ្នកគាំទ្រ គណបក្សភឿថៃមិននៅស្ងៀមឡើយ ។ ជាក់ស្តែងអតីតមេដឹកនាំគណបក្សភឿ ថៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤បានប្រកាសពីការបង្កើតក្រុមមួយ ដើម្បីប្រឆាំងរបបយោធា ដែលជាការប៉ុនប៉ង នឹងការដឹកនាំនៃរបបយោធាបច្ចុប្បន្ន ។ ក្រុមអ្នកវិភាគបានលើកឡើងថា ប្រសិនបើក្រុមអាវក្រហម បង្កើតក្រុមមួយទាំង នៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីប្រឆាំងរបបយោធានោះ គឺប្រទេសថៃ នឹងជួបភាពវឹកវរចលាចលយ៉ាងពេញ បន្ទុកជាមិនខាន ហើយអាចមានសង្គ្រាមស៊ីវិលកើតឡើងផងដែរ ។
មេដឹកនាំក្រុមអាវ ក្រហមឈ្មោះ ចារុពង្ស រួងស៊ូវណ្ណ ដែលក្រុមយោធា កំពុងតាមចាប់ខ្លួនបាន ចេញសេចក្តី ថ្លែង ការណ៍មួយស្តីពីការបង្កើតអង្គការថៃសេរីដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយលោកបាន ធ្វើការវាយប្រហារ ថា របបយោធាបច្ចុប្បន្នបានរំលោភបំពានច្បាប់ បំពានគោលការណ៍ប្រជាធិបតេយ្យ ហើយបំផ្លាញច្បាប់នានា សេរីភាព និងភាពថ្លៃថ្នូរជាមនុស្សរបស់ជនជាតិថៃ ។ ការប្រកាសបែបនេះ ត្រូវបានក្រុមអ្នកវិភាគ នៅក្នុងប្រទេសថៃសម្តែងសេចក្តី ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះលទ្ធភាព នៃការកើត មានសង្គ្រាមស៊ីវិលលើទឹកដីថៃដោយចៀសមិនផុត ព្រោះក្រុមអាវ ក្រហមមានចំនួនច្រើនលើសលប់ ហើយអ្នកគាំទ្រព្រះមហាក្សត្រ មានការថយចុះ ។ អាចនិយាយបានថា នៅចំពោះមុខ រដ្ឋាភិបាលយោធា ថៃកំពុង តែធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ យ៉ាងគំហុកនៅក្រោយពេល ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់របស់គណបក្សភឿថៃ  ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្រោយពេល ដែលរបបយោធាថៃ ប្រព្រឹត្តអំពើអមនុស្ស ធម៌ដោយ ចាប់បញ្ជូន ពលករខ្មែររាប់សែននាក់ ត្រឡប់មកស្រុកវិញ គឺរដ្ឋាភិបាលយោធាថៃ ក៏ប្រឈមនឹង វិបត្តិ យ៉ាងពេញបន្ទុកដែរ ។ នៅក្នុង ប្រទេសថៃសំឡេងរិះគន់ រដ្ឋាភិបាលយោធា មានសភាពខ្លាំងក្លា ហើយ សហគមន៍អន្តរជាតិមិនគាំទ្រ រដ្ឋាភិបាលដែលកើត ចេញពីរដ្ឋប្រហារនេះឡើយ ។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤សហភាពអឺរ៉ុប បានសម្រេចព្យួរកិច្ចសហ ប្រតិបត្តិការ ជាមួយរដ្ឋាភិបាលយោធាថៃ ហើយកិច្ចសហប្រតិបត្តិការ អាចដំណើរការធម្មតាវិញ គឺទាល់តែមានការ រៀបចំ បោះឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ ហើយក្រុមស៊ីវិលឡើង ដឹកនាំប្រទេសវិញ ។ ជាងនេះទៀតរោងចក្រសហ គ្រាស និងក្រុមហ៊ុនអាជីវកម្ម ក្នុងប្រទេសថៃ ស្ទើរតែទាំងអស់ កំពុងជាប់គាំង ដោយសារខ្វះកម្លាំងពលកម្ម ហើយបញ្ហានេះ រដ្ឋាភិបាលយោធាជាអ្នកទទួលខុសត្រូវ ទាំងស្រុង ចំពោះការបំផ្លាញ សេដ្ឋកិច្ចជាតិ និងធ្វើឲ្យមានការ បែកបាក់ផ្ទៃក្នុងជាតិ ក៏ដូចជាលទ្ធភាពនៃការកើតមាន សង្គ្រាម ស៊ីវិល នាពេលខាងមុខ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news.com


វិភាគ​៖ តើ​ក្សត្រីអ​ង្គ​ចូ​វ​មហេសី​ជ័យជេដ្ឋា​ទី​២ គឺជា​ចារនារី​បង្កប់​របស់​វៀតណាម​ឬ​?​

កាលណា​បើ​និយាយ​អំពី​ការបាត់​ទឹកដី​អាណាចក្រ​កម្ពុជា ​របូត​ទៅ​អាណ្ណា​ម ដែល​បច្ចុប្បន្ន​ហៅថា​វៀតណាម គេ​មិន​ត្រូវ​ភ្លេច​ពី​ពង្សាវតា​ខ្មែរ​ត្រង់​ផ្នែក​មួយ​ ដែល​និយាយ​អំពី​ស្ដេច​ជ័យ​ជេដ្ឋា​ទី​២ ដែល​មាន​មហេសី​ជា​ជនជាតិ​វៀតណាម គឺ​ព្រះ​នាង​អង្គចូ​វ ដែល​ជា​បុត្រី​របស់​ស្ដេច​អាណ្ណា​ម​។​
ពង្សាវតា​ខ្មែរ ដែល​ស្រង់​ចុះ​ផ្សាយ​ដោយ​អ្នក​ប្រវត្តិសាស្ត្រ​ជាច្រើន​បានឲ្យដឹងថា ក្រោយ​ពី​ស្ដេច​ជ័យជេដ្ឋា​សុគ​ត់ទៅ យ៉ាង​ហោច​ណាស់​មាន​ព្រះរាជបុត្រ​របស់​ព្រះអង្គ​២​ព្រះអង្គ បានទាមទារ​តំបន់​ដែល​វៀតណាម​ខ្ចី​ព្រះ​បិតា​ព្រះអង្គ មក​គ្រប់​គ្រង​វិញ ប៉ុន្តែ​ជា​អកុសល ការទាមទារ​របស់​រា​ជ​បុត្រ​ទាំងពីរ​អង្គ​នេះ មិនបាន​សម្រេច​ជា​រៀងរហូត គឺ​ដោយសារតែ​ម្ចាស់​​ក្សត្រីអ​ង្គ​ចូ​វ រារាំង ធ្វើ​អន្តរាគមន៍​។​
តើ​ស្ដេច​ជ័យ​ជេដ្ឋា​ទី​២ ផ្ដាំផ្ញើ​ឲ្យ​រាជបុត្រា​របស់ព្រះអង្គ​ទាមទារ​ទឹក​ដី​ទាំងនោះ​ពី​អាណ្ណា​ម​មកវិញ ឬ​ដូចម្ដេច​?
​ត្រង់នេះ បណ្ឌិត​ប្រវត្តិសាស្ត្រ​ខ្មែរ លោក ច័ន្ទ ប៊ុន្នី បាន​បកស្រាយ​ថា បើ​យោង​តាម​ប្រវត្តិសាស្ត្រ មិន​មាន​ឯកសារ​ច្បាស់លាស់​ថា ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ បាន​ផ្ដាំផ្ញើ​ព្រះរាជបុត្រ​របស់​ព្រះអង្គឲ្យ​ទាមទារ​យក​ដី​ដែល​អាណ្ណា​ម​ ខ្លី​នោះ​មក​វិញ​ទេ​។ ហើយ​ចំពោះ​ការ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ក្រោយ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ មាន​គម្រោង​ទាមទារ​យក​ដី​ដែល​អាណ្ណា​ម​ខ្លី​នោះ​មក​វិញ តែ​ត្រូវក្ស​ត្រី​អង្គចូ​វ​ចេញមុខ​អារកាត់​ធានាថា មិន​ឲ្យ​ខូចខាត​នោះ លោក​បណ្ឌិត​យល់ថា ចំណុច​ត្រង់នេះ​បញ្ជាក់ថា ក្សត្រីអ​ង្គ​ចូ​វ​ពិតជា​វីរៈនារី​ការពារ​ផលប្រយោជន៍​ឲ្យ​អា​ណ្ណាម​ «​ តាមពិត​វា​មាន​អ្នក​ទាមទារ​អ៊‍ីចឹង​មែន​ហើយ ប៉ុន្តែ​យើង​ដោយសារ កាល​ហ្នឹង ព្រះអង្គ​ចូវជា​មហាក្សត្រី អ៊‍ីចឹង​លោក​អាច​អារកាត់​អី មាន​នរណា​ទៅ​ហ៊ាន​តវ៉ា​អ៊‍ីចឹង»​។​
តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​ត្រឹង ងា ភាគ​១ និង​ភាគ​២ ឲ្យដឹងថា ព្រះមហាក្សត្រ​ដែល​ទាមទារ​គ្រប់គ្រង​ទឹកដីព្រៃនគរ កំពង់ក្របី ឡើងវិញ មាន​ព្រះបាទ​អង្គ​ទង​រាជា ឈ្មោះ​ដើម​ចៅពញា​នូ រាជ​បុត្រា​របស់​ព្រះបាទ​ជ័យជេដ្ឋា និង​អ្នក​ម្នាង​ទង គ្រង​រាជសម្បត្តិ​ពី​ឆ្នាំ​១៦៣៥ ដល់​១៦៣៩ និង​ព្រះបាទ​រាមា​ធិបតី​ទី​១ ឈ្មោះ​ដើម​ចៅពញា​ចន្ទ បុត្រា​ពៅ​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ជាមួយ​អ្នក​ម្នាង​ឡាវ​ឈ្មោះ ប៊ុ​ស ដែល​គ្រងរាជ្យ​ពី​ឆ្នាំ ១៦៤១ ដល់​ឆ្នាំ​១៦៥៩​។​
ទាក់ទង​នឹង​ចំណុច​នេះ ឯកសារ​មហា​បុរស​ខ្មែរ​របស់​លោក ​អេង សុ​ត ឲ្យដឹងថា ក្សត្រីអ​ង្គ​ចូ​វ ដែល​ជា​អតីត​មហេសី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ បាន​ចេញមុខ​ធានា​ការពារ​ទឹកដី​នោះ​មិន​ឲ្យ​បាត់បង់​ទៅ​ណា​ទេ បើ​ទឹក​ដី​ព្រៃនគរ​ត្រឡប់​បែរ​ទៅ​ជា​ខូចខាត ដោយ​ប្រការ​ដូចម្ដេច​ទៅវិញ​នោះ នឹង​ប្រគល់​ខ្លួន​ឲ្យធ្វើ​ទោស​តាមចិត្ត​។​
​ទាក់ទង​ទៅនឹង​បណ្ដាំ​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ឲ្យ​បុត្រា​ព្រះអង្គ​ទាមទារ​ដី​ព្រៃនគរ កំពង់ក្របី​មកវិញ​នោះ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​មាន​បទពិសោធ​បង្រៀន​ជាង​សាមសិប​ឆ្នាំ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ លោក​សំបូរ មា​ណ្ណា​រ៉ា មានប្រសាសន៍ថា យើង​មិន​មាន​ឯកសារ​បញ្ជាក់​ថា ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២​ទ្រង់​ផ្ដាំ​ឲ្យ​បុត្រ​ព្រះអង្គ​ទាមទារ​យក​ទឹក​ដី​ នោះ​មក​វិញ​ទេ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​បញ្ជាក់ថា រឿង​មរតក​នៃ​ទឹកដី​នេះ ព្រះរាជា​ខ្មែរ​ជំនាន់​ក្រោយ​គ្រប់ៗ​អង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់ ទាមទារ ក្នុងនោះ​ក៏​មាន​ទាំង​ព្រះបាទ​អង្គឌួង និង​ព្រះបាទ​នរោត្តម សីហនុ​ផងដែរ ដែល​នេះ​បញ្ជាក់​ពី​លក្ខណៈ​ជាតិ​និយម​របស់​មេដឹកនាំ​ខ្មែរ​យើង​។​
ទាក់ទង​នឹង​ការ​ដែល​ក្សត្រីអ​ង្គ​ចូ​វ ចេញ​មុខឃា​ឃាំងការពារ​មិនឲ្យ​បុត្រា​របស់​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ទាមទារ​ទឹកដី​ព្រៃនគរ កំពង់ក្របី ពី​អាណ្ណា​ម​មកវិញ លោក​សាស្ត្រាចារ្យ​សំបូរ មា​ណ្ណា​រ៉ា យល់ថា នោះ​បញ្ជាក់​ពី​លក្ខណៈ​ជាតិ​និយម​របស់​គេ ដែល​យើង​ត្រូវតែ​សរសើរ និង​រៀនសូត្រ​តាម​ «អង្គចូ​វ​នេះ គឺ​នៅក្នុង​ទស្សនៈ​នៃ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​លើកឡើង ដែល​ព្រះអង្គ​លោក​ខំប្រឹង​ការពារ ដើម្បី​សុំ​ឲ្យ​ប្រជាជន​ព្រះអង្គ​បន្ត​ការរស់នៅ​លើ​ទឹកដី​នេះ​ទៀត​នេះ គឺ​នោះ​ហើយ វា​ជា​ការបង្ហាញ​ប្រាប់​អំពី​ទស្សនៈ​ជាតិ​និយម​របស់​ជាតិ​សាសន៍​របស់គេ​។ យើង​មិន​ត្រូវ​មើលរំលង​ទេ ក្នុង​ប្រវត្តិសាស្ត្រ យើង​ឃើញ​អី​យើង​ថា​អ៊‍ីចឹង​។ អ៊‍ីចឹង​នេះ​ជា​ការ​មួយ​ដែល​យើង​គួរ​រៀនសូត្រ​ដែរ ថា​តើ​យើង​នេះ នារី​ខ្មែរ​យើង​វិញ បើសិន​ជា​បាន​ប្ដី​អាមេរិកាំង តើ​គាត់​ហ្នឹង​គិតគូរ​ពី​ប្រយោជន៍​ខ្មែរ​ទេ បាន​ប្ដី​បរទេស​គិតគូរ​ពី​ប្រយោជន៍​ខ្មែរ​ទេ​។ អាហ្នឹង​យើង​ត្រូវ​រៀន យើង​មិន​ត្រូវ​បន្ទោស​ទេ ព្រោះ​ជា​លក្ខណៈ​ជាតិនិយម​»។​
​លោក​សាស្ត្រាចារ្យ​មានប្រសាសន៍​បន្ថែម​ថា ផ្អែក​តាម​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នេះ ព្រះ​នាង​អង្គចូ​វ សម្រាប់​ជនជាតិ​អាណ្ណា​ម ឬ​វៀតណាម អាច​ចាត់ទុកថា ព្រះ​នាង​ជា​វីរៈនារី​របស់គេ​បាន ព្រោះ​ព្រះ​នាង​បាន​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ព្រះ​នាង ដែល​ខ្មែរ​យើង​គួរតែ​យក​ធ្វើជា​គំរូ ក្នុង​ការការពារ​ផលប្រយោជន៍​ជាតិ​ខ្មែរ​ទៅ​ពេលអនាគត​។​
​ប៉ុន្តែ​ការធ្វើ​អន្តរាគមន៍​រារាំង​មិន​ឲ្យ​បុត្រា​ព្រះបាទ​ជ័យ​ជេដ្ឋា​ ទី​២ ទាមទា​រដ​កទឹកដី​ព្រៃនគរ កំពង់ក្របី មកវិញ ដោយ​ម្ចាស់​ក្សត្រីអ​ង្គ​ចូ​វ គឺជា​ផ្នែក​មួយ ដែល​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ចាត់ទុកថា ម្ចាស់​ក្សត្រីអ​ង្គ​ចូ​វ ជា​វីរៈនារី​របស់​អាណ្ណា​ម ហើយ​អាច​ជា​ស្ត្រី​បង្កប់ ដើម្បី​លេប​ទឹកដី​កម្ពុជា​ផង​ដែរ​។​
​អ្នក​ប្រវត្តិសាស្ត្រ​បាន​ព្រមាន​ដល់​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន និង​ទៅ​អនាគត​ឲ្យមាន​ការប្រុងប្រយ័ត្ន ខ្លាច​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ដូច​ករណី​ក្សត្រីអ​ង្គ​ចូ​វ​នេះ​ជា​ថ្មី​ទៀត​។ ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​ត្រឹង ងា សរសេរថា សន្តិភាព ដែល​ធ្វើឲ្យ​បាត់បង​ផលប្រយោជន​ជាតិ​ទៅប្រ​ទេសជិ​តខាង មិន​ខុស​ពី​ការរង់ចាំ​សេចក្ដីស្លាប់​នោះទេ​៕Via: VOD

ទស្សនៈ​មិត្ត​អ្នកអាន​៖ តើ​វៀតណាម​ណាខ្លះ​អាច​ទទួល បាន​សញ្ជាតិ​ខ្មែរ​ស្របច្បាប់​?​


logo-2014-06-03រាស្ត្រ ​ខ្មែរ​ស្ទើរ​គ្រប់​គ្នា​មិន​ដែល​ភ្លេច​ទេ​អំពី​ការ​ខ្លាច​បាត់បង់​ទឹកដី និង​និគម​ន៍​ជនជាតិ​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា​តាំងពីដើម​មកដល់​ បច្ចុប្បន្ន ជាពិសេស​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងទៅនេះ បាន​ដុត​កម្តៅចិត្ត​រាស្ត្រ​ថែម​មួយកម្រិត​ទៀត​រហូតដល់​ថ្នាក់​មាន​ ការបែងចែក​បក្ខពួក​គ្នា​ថា​ពួក​នេះ​វៀតណាម បក្ស​នេះ​ប្រឆាំង​។ ពួក​អ្នក​ដែល​ត្រូវបាន​គេ​ចោទ​ថា​ជា​វៀតណាម មាន​អ្នកខ្លះ​មិន​គិត​បែប​នេះ​ឡើយ ខ្លះ​មិន​ដឹង​តប​គេ​យ៉ាងម៉េច ព្រោះ​ក្នុង​ចិត្ត​ក៏​ស្នេហា​ជាតិ​ដែរ ប៉ុន្តែ​ខ្លះ​រង់ចាំ​ឱកាស​វាយបក​។​
​ថ្មីៗ​នេះ​គ្រាន់តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​អំពី​ការទទួលស្គាល់​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ស្រុក​ខ្មែរ​ ស្របច្បាប់ អាច​សុំ​សញ្ជាតិ​ខ្មែរ​នៅពេល​បក្ស​សង្គ្រោះ​ជាតិ​ឡើង​កាន់​អំណាច ស្រាប់តែ​មាន​ពួក​ពណ៌​វៀតណាម​ក្រុម​ណាមួយ​នោះ​តាំងខ្លួន​ជា​អ្នក​សង្គ្រោះ​ ជាតិ ហើយ​ហៅ​លោក សម ស​ង្ស៊ី ថា​អាយ៉ង​វៀតណាម​វិញ​ម្តង​។ ពិតជា​អស់សំណើច​ណាស់​!
​ខ្មែរ​គ្រប់​គ្នា​ច្បាស់​ជា​ឃើញថា​មាន​ជនជាតិ​ វៀតណាម​មក​រស់នៅ​ស្រុក​ខ្មែរ​រើស​អេតចាយ ដេរ​ស្បែកជើង ជួសជុល​កង់ ម៉ូតូ លក់​កាហ្វេ ទឹក​ស៊ីរ៉ូ ធ្វើ​សំណង់​ហើយ​ចូល​តាម​គ្នា​ដូច​គេ​ទម្លាក់​ចក​ទៅក្នុង​ទឹក​អីចឹង​។ បើ​ទម្លាក់​នៅ​កន្លែង​ណា​ហើយ​គឺ​កើតកូន​ពូន​ចៅ​នៅ​ទី​នោះ​ភ្លាម ឬ​យក​បងប្អូន គូរ​កន​មក​ជាមួយ​មិន​ខាន ហើយ​ពួកគេ​មិនចេះ​ខ្មែរ​មួយ​ម៉ាត់​ផង គ្រាន់​តែ​ចេះ​មើល​លេខ​លុយ​ដើម្បី​លក់​ឥ​វ៉ាន់​កំប៉ិកកំប៉ុក​ប៉ុណ្ណឹង​។ រឿង​វៀតណាម​នេះ អ្នកណា​ក៏​ដឹង​ច្បាស់​ដែរ ទាំង​អ្នកចោទ ទាំង​អ្នក​ស្តាប់ ឲ្យតែ​យក​ច្បាប់​មក​អនុវត្ត​នោះ គឺ​នឹង​បាន​ឃើញច្បាស់​ថា​តើ​លោក សម រង្ស៊ី និយាយ​ត្រូវ ឬ​អ្នកចោទ​ប្រធាន​គណបក្ស​នេះ​ខុស ស្រួល​មិន​ស្រួល​អ្នក​ចោទ​គេ​ហ្នឹង​ដឹង​ច្បាស់​ថា​អ្នកណា​អាយ៉ង​វៀតណាម​ផង​ នៅ​ពេល​​នេះ​ក៏​មិនដឹង​។ សំណួរ​សួរថា តើ​ជនជាតិ​វៀតណាម​ណាខ្លះ​អាច​ទទួលបាន​សញ្ជាតិ​ខ្មែរ​?
​តាម​ច្បាប់​ស្តី​អំពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ យើង​អាច​បែងចែក​ជា​៣​ករណី​ដែល​អាច​ទទួលបាន​សញ្ជាតិ​ខ្មែរ​គឺ ការទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍ និង​ដោយ​សញ្ជាតិ​តូបនីយកម្ម​។ខ្ញុំ​សូម​យក​ចំណុច​​ដែល​ជា​គន្លឹះ​តែប៉ុណ្ណោះ ​សម្រាប់​បង្ហាញ​។​
​ទី​១​អ្នក​កើត​ក្នុង​ស្រុក​ខ្មែរ​។ ចំណុច​ទី​២-​ក នៃ​មាត្រា​៤ បានចែង​ថា អាច​ទទួលបាន​សញ្ជាតិ​ខ្មែរ​បាន​លុះត្រាតែ​កូន​ដែល​កើត​ពី​ឪពុក និង​ម្តាយ​បរទេស ដែល​កើត និង​រស់នៅ​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បានន័យថា ទោះបីជា​កូន​វៀតណាម​បាន​កើត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ប្រសិនបើ​ឪពុក និង​ម្តាយ​របស់​កូន​នោះ​កើត និង​ចូល​មក​រស់នៅ​កម្ពុជា​ខុសច្បាប់ កូន​នោះ​ក៏​រស់នៅ​ខុសច្បាប់​ដែរ​។ ដូចនេះ កូន​វៀតណាម​នោះ​មិន​អាច​រស់នៅ និង​សុំ​ចូលសញ្ជាតិ​ខ្មែរ​បាន​ឡើយ​។ តើ​មាន​កូន​វៀតណាម​ប៉ុន្មាន​នាក់​ដែល​កើត​ពី​ឪពុក​ម្តាយ​រស់​នៅក្នុង​ស្រុក​ ខ្មែរ​ស្របច្បាប់​នោះ​?
​ចំណុច​ទី​២-​ខ មាត្រា​៤ សរសេរ​ថា​កូន​ដែល​កើត​ពី​ឪពុក​ម្តាយ​មិន​ស្គាល់ និង​កូន​ទើប​នឹង​កើត​ដែល​គេ​រើស​បាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ចាត់ទុក​ថា​កើត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​(​ទទួលបាន​សញ្ជាតិ ​ខ្មែរ​)​។ សំណួរ​សួរថា តើ​មាន​វៀតណាម​ប៉ុន្មាន​នាក់​ដែល​សុខចិត្ត​បង្កើតកូន​ហើយ​យកមក​ប្រស់​ចោល​ ក្នុង​ទឹកដី​ខ្មែរ​ដើម្បី​ចង់បាន​សញ្ជាតិ​នោះ ប្រសិនបើ​គេ​អាច​ចូល​មក​យ៉ាង​ស្រួល​បែបនេះ​? ទី​២ មាត្រា​៥ សរសេរថា ស្ត្រី ឬ​បុរស​បរទេស ដែល​យកប្តី ឬ​ប្រពន្ធ​ខ្មែរ ដោយ​បាន​រៀប​អាពាហ៍ពិពាហ៍ អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន លុះណាតែ​ស្ត្រី ឬ​បុរស​នោះ​រស់នៅ​ជាមួយ​គ្នា​រយៈពេល​បី​ឆ្នាំ ក្រោយ​ពេល​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​។ ចំណុច​នេះ ងាយ​យល់​ប៉ុន្តែ​សំណួរ​សួរថា​តើ​ស្ត្រី ឬ​បុរស​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​យកប្តី ឬ​ប្រពន្ធ​វៀតណាម​នោះ​? ទី​៣ ការធ្វើ​សញ្ជាតិ​តូបនីយកម្ម គឺ​ត្រូវ​យោង​តាម​លក្ខខណ្ឌ​នៃ​មាត្រា​៨​ដែល​តម្រូវ​ឲ្យ​ជាតិ​វៀតណាម​មាន​ សីលធម៌​ល្អ មាន​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌​ថា​មិន​មាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ណាមួយ ស្នាក់​នៅ​ស្រុក​ខ្មែរ​ចំនួន​៧​ឆ្នាំ​ស្របតាម​ច្បាប់​អន្តោប្រវេសន៍ ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​សរសេរ​អក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ទទួល​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​ជាដើម​។
មាត្រា​១០ មាត្រា​១១ និង​មាត្រា​១៣ ក៏​បាន​សរសេរថា ជនបរទេស​ណា​ដែល​បាន​វិនិយោគ​ចំនួន​១២៥០​លាន​រៀល​(​ជាង​៣១​លាន​ដុល្លារ​) ដោយ​ឆ្លងកាត់​ឬ​មិន​ឆ្លងកាត់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ​បាន​បង្ហាញថា​ខ្លួន​បាន​ផ្តល់​គុណសម្បត្តិ​ពិសេស​ឬ​ថ្វីដៃ​ពិសេស​អ្វី​មួយ ​ជា​ប្រយោជន៍​ដល់​កម្ពុជា​រយៈពេល​៧​ឆ្នាំ​នៃ​ការ​ស្នាក់​នៅ​ស្របច្បាប់ ត្រូវបាន​លើកលែង មានន័យថា​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ដោយ​បំពេញ​លក្ខខណ្ឌ​ផ្សេងទៀត​។ មាត្រា​១២ បង្ហាញថា ជនបរទេស​ណា​ដែល​បាន​ផ្តល់​អំណោយ​ជា​ប្រាក់​ដល់​ថវិកា​ជាតិ​ខ្មែរ​ចាប់ពី​ ១០០០​លាន​រៀល​ឡើងទៅ​(២៥​លាន​ដុល្លារ​) អាច​សុំ​ចូលសញ្ជាតិ​ខ្មែរ​បាន​ដោយ​មិនចាំបាច់​ស្នាក់នៅ និង​មាន​ទីលំនៅ​ក្នុង​ស្រុក​ខ្មែរ​ចំនួន​៧​ឆ្នាំ​ឡើយ​។ សំណួរ​សួរ​ទៀតថា តើ​មាន​វៀតណាម​ប៉ុន្មាន​នាក់​ស្នាក់នៅ​ក្នុង​ស្រុក​ខ្មែរ​ស្របតាម​ច្បាប់​ ស្តីពី​អន្តោប្រវេសន៍​? ចេះ​និយាយ និង​ចេះ​សរសេរ​ខ្មែរ​? មាន​សីលធម៌​ល្អ​បញ្ជាក់​ពី​មេឃុំ ឬ​ចៅសង្កាត់​? មាន​វៀតណាម​ប៉ុន្មាន​នាក់​ដែល​មក​វិនិយោគ​ចាប់ពី​១២៥០​លាន​រៀល ឬ​ផ្តល់​អំណោយ​ដល់​ថវិកា​ជាតិ​ខ្មែរ​ចាប់ពី​១០០០​លាន​រៀល​ឡើងទៅ​? មាន​ថ្វីដៃ ឬ​គុណសម្បត្តិ​ពិសេស​សម្រាប់​កម្ពុជា​?
​ចំណុច​សំខាន់​មួយ​មួយទៀត​គឺ ជន​ដែល​អនុញ្ញាតឲ្យ​ទទួល​បាន​សញ្ជាតិ​ត្រូវ​ធ្វើ​សម្បថ​នៅ​ចំពោះមុខ​តុលាការ ​កំពូល ហើយ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។ សួរថា​តើ​ជនជាតិ​វៀតណាម​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​បោះ​ ឆ្នោ​ត​សម្រេច​ជោគវាសនា​ប្រទេស​ខ្មែរ​ជាមួយ​បងប្អូន​ខ្មែរ​នោះ តើ​ពួកគេ​ទទួល​បាន​សម្រេច​លក្ខខណ្ឌ​ខាងលើ​ហើយ ឬ​នៅ​?
​ចុះ​វៀតណាម​ដែល​ចូល​មក​ចន្លោះ​ឆ្នាំ​១៩៧៩​ដល់​មុន​ឆ្នាំ​១៩៩៦ ដែល​ច្បាប់​នេះ​ចេញ​? យើង​អាច​ពិចារណា​បាន​ថា
កាល​មុន​មានច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ប្រើ​គេ​ ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ចាស់ ទោះបី​មាន​ការផ្លាស់ប្តូរ​របប​ក៏ដោយ​។ ដូចនេះ គេ​អាច​យក​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​របប​មុន មក​អនុវត្ត​បាន​ដូចគ្នា​មុនពេល​ច្បាប់​អន្តោប្រវេសន៍​(១៩៩៤) និង​ច្បាប់​សញ្ជាតិ​ថ្មី​(១៩៩៦)​ចេញ​។ ម្យ៉ាង​ទៀត​ទោះបី​ស្រុក​ខ្មែរ​មិនទាន់មាន​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ពីមុនមក ឬ​ត្រូវ​និរាករណ៍​ក៏ដោយ វៀតណាម​ដែល​ចូល​មក​ស្រុក​ខ្មែរ​កាន់តែ​ខុសច្បាប់​ទៅទៀត គឺ​ឈ្លានពាន​ទឹកដី​ខ្មែរ​។ 
​សរុបមក វៀតណាម​ដែល​ចូលមក​រស់នៅ​ក្នុង​ស្រុក​ខ្មែរ គឺ​ត្រូវតែ​ស្រប​ច្បាប់​ទើប​អាច​សុំ​សញ្ជាតិ​ខ្មែរ​បាន​។​មក​ដល់​ត្រឹម​នេះ​ ខ្ញុំ​​គិតថា យើង​អាច​វិនិច្ឆ័យ​បាន​ថា​វៀតណាម​ដែល​មាន​ចំនួន​ដ៏​ច្រើន ហើយ​ក្រសួង​មហាផ្ទៃ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា​មានតែ​ជាង​១០​ម៉ឺន​នាក់​នោះ​រស់នៅ​ដោយ​ស្របច្បាប់ ឬ​ខុសច្បាប់​បាន​ហើយ​។​ប្រសិន​​បើ​ទោះជា​មាន​តែ​ជាង​១០​ម៉ឺន​នាក់​នោះ ក៏​សៀវភៅ​រាជកិច្ច​ត្រូវមាន​ទម្ងន់​រាប់​តោន​សម្រាប់​ព្រះរាជក្រឹត្យ​សម្រេច ​​ផ្តល់​សញ្ជាតិ​វៀតណាម​៕
លោក ស​ក្កដា ប្រយុទ្ធ ជា​មន្ត្រីរាជការ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​
សរសេរ​មកកាន់​លោក លោក ស​ក្កដា ប្រយុទ្ធ តាមរយៈ​broyuth@gmail.com​
ប្រភពពី vodhotnews.com

បញ្ចប់មន្ទិល សង្ស័យនឹងព័ត៌មានថា ថាក់ស៊ីន អាចយកកម្ពុជាធ្វើជាមូលដ្ឋានប្រយុទ្ធ


THAK SINផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ ឆ្លើយតបនឹងសេចក្ដីរាយ ការណ៍ ក៏ដូចជាព័ត៌មានមួយចំនួនពីប្រទេស ថៃ ដែលបានផ្សាយថា អតីតនាយករដ្ឋមន្ដ្រី ដែលធ្លាប់រងការផ្ដួល រំលំដោយរដ្ឋប្រហារ យោធា កាលពីខែកញ្ញា ឆ្នាំ២០០៦ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចយកប្រទេស កម្ពុជា ធ្វើជាមូលដ្ឋាន ឬបង្កើតរដ្ឋាភិបាល និរទេស ដើម្បីប្រយុទ្ធតបតជាមួយរបប សឹកដឹកនាំដោយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា នោះ មន្ដ្រីជាន់ខ្ពស់របស់កម្ពុជា ទាំងស៊ីវិល និងទាំងកងកម្លាំងប្រដាប់អាវុធ បានបញ្ជាក់អះអាងថា ដាច់ខាតកម្ពុជា មិន អាចធ្វើបែបនេះនោះឡើយ គឺខុសពីគោល ការណ៍របស់អាស៊ាន និងរដ្ឋធម្មនុញ្ញ ។
មន្ដ្រីក្រសួងការបរទេសមួយរូប បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នេះថា គឺវាមិនអាចទៅរួចនោះឡើយ ចំពោះព័ត៌ មានដែលលោក ថាក់ស៊ីន ចង់បង្កើតរដ្ឋាភិ បាលនិរទេសនៅកម្ពុជា ហើយកម្ពុជាក៏មិន អាចឱ្យមានសកម្មភាពបែបនេះ នៅលើទឹក ដីរបស់ខ្លួន ហើយប្រឆាំង តបតជាមួយ ប្រទេសផ្សេងទៀតនោះឡើយ ។
ព័ត៌មានដែលបានផ្សាយថា ថាក់ស៊ីន ចង់យកកម្ពុជា ធ្វើជាមូលដ្ឋានក្រៅប្រទេស ដើម្បីប្រយុទ្ធប្រឆាំងតបតជាមួយរបបសឹក នៅទីក្រុងបាងកកនោះ ដោយសារតែគេ មើលឃើញថា ទំនាក់ទំនងរវាងអតីត នាយករដ្ឋមន្ដ្រីដែលមានទ្រព្យសម្បត្ដិមហា សាលរបស់ប្រទេសថៃមួយនេះ មានទំនាក់ ទំនងចាក់ទឹកមិនលិច ជាមួយមេដឹកនាំដ៏ មានឥទ្ធិពលរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងរហូតមក ដល់បច្ចុប្បន្ននេះ ។
ជាមួយគ្នានេះ មន្ដ្រីយោធាជាន់ខ្ពស់ មួយរូប ដែលមិនចង់បញ្ចេញឈ្មោះ បាន បង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោកថា ចំ ពោះបញ្ហានេះ កម្ពុជាមិនអាចធ្វើទៅរួច ឡើយ ដោយសារតែខុស និងរំលោភគោល ការណ៍ជាមូលដ្ឋាន ។
មន្ដ្រីយោធាជាន់ខ្ពស់ រូបនេះបានបញ្ជាក់ ថា “ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ យើងគាំទ្រ លទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែ ក៏ត្រូវចាំថា គោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃ ក្នុងរបស់អាស៊ាន កម្ពុជាមិនអាចរំលោភ គោលការណ៍ ជាមូលដ្ឋាននោះបានទេ ”។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យទីស្ដីការគណៈ រដ្ឋមន្ដ្រី រួមទាំងអ្នកនាំពាក្យក្រសួងមហា ផ្ទៃរបស់កម្ពុជា ក៏បានបង្ហាញជំហរបែបនេះ ដូចគ្នា គឺកម្ពុជាមិនអនុញ្ញាតឱ្យនរណា ម្នាក់ យកប្រទេសរបស់ខ្លួន ធ្វើជាមូលដ្ឋាន ឬ បង្កើតរដ្ឋាភិបាលនិរទេស ដើម្បីប្រឆាំងជា មួយរដ្ឋាភិបាលដទៃបានឡើយ ។
យោងតាមការចេញផ្សាយ របស់គេហ ទំព័រ កាសែតភ្នំពេញប៉ុស្ដិ៍ជាភាសាអង់គ្លេស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នេះ បានដកស្រង់ប្រសាសន៍របស់មេធាវី លោក ថាក់ស៊ីន មកចុះផ្សាយថា មន្ដ្រីច្បាប់រូបនេះ  បានបដិសេធបញ្ជាក់ថា តើកម្ពុជាអាចនឹង ត្រូវទាក់ទង ដើម្បីបង្កើតរដ្ឋាភិបាលនិរទេស ឬយ៉ាងណានោះ ។
មេធាវីរបស់លោក ថាក់ស៊ីន បាន បញ្ជាក់ទៀតថា “យើងមិនបានពិភាក្សារឿង អ្វីមួយជាងការពិត ដែលយើងបាន និង កំពុងគិតបញ្ហានេះយ៉ាងខ្លាំងក្លា ។ យើងមិន ចេញសេចក្ដីថ្លែងការណ៍ណាមួយនោះទេ ហើយស្ថានការណ៍ នៅក្នុងប្រទេសថៃកំពុង ប្រែប្រួល ហើយយើងកំពុងរៀបចំ ប៉ុន្ដែមិន ទាន់មានការចេញ សេចក្ដីថ្លែងការណ៍នោះ ទេ ”។
លោក អាស់ស្ទ័រ ដាម មេធាវីរបស់ លោក ថាក់ស៊ីន បានសង្កត់ធ្ងន់ទៀតថា “ជា លទ្ធផល ចំពោះបញ្ហានេះ យើងមិនចង់ និយាយអ្វីមួយ ពីទីតាំង ឬប្រទេសដែល យើងត្រូវឈរជើង ”។
សូមបញ្ជាក់ថា ក្រោយរដ្ឋប្រហារយោ ធា ទម្លាក់រដ្ឋាភិបាលចាំផ្ទះកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ វិបត្ដិ នយោបាយរបស់ថៃ មិនទាន់មានការធូរ ស្រាលនៅឡើយទេ ខណៈដែលក្រុមអាវ ក្រហម ដែលគាំទ្របាត់មុខមិនបានទៅលើ លោក ថាក់ស៊ីន ដែលមានប្រជាប្រិយភាព សម្រាប់ប្រជាពលរដ្ឋនៅតាម ខេត្ដនោះ តាមរយៈមេដឹកនាំរបស់ខ្លួន បាន និងកំពុង រៀបចំផែនការប្រមូលផ្ដុំ កាន់តែខ្លាំងឡើង រហូតប្រើពាក្យថា បើសិនឃើញលោកឧត្ដម សេនីយ៍ ប្រាយុទ្ធ ចាប់អ៊ូឆា ជិះរថយន្ដនៅ ទីណាពួកគេនឹងនាំគ្នាទៅឡោមព័ទ្ធ ចាប់ ឧត្ដមសេនីយ៍ ដែលមានឥទ្ធិពលលំដាប់ទី១ នៅក្នុងប្រទេសថៃរូបនេះ ។
ជាមួយគ្នានេះ សេចក្ដីរាយការណ៍មួយ ចំនួនពីទីក្រុងបាងកក បានផ្សាយឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ការ ផ្ទុះគ្រាប់បែក ការបាញ់សម្លាប់រហូតដល់ មានការបាញ់បេ បានកើតឡើងជាង ១០ទី តាំង គឺនៅខេត្ដភាគខាងត្បូងបណ្ដាលឱ្យជន ស៊ីវិល និងទាហានរបស់រដ្ឋាភិបាលយោធា បានស្លាប់ និងរងរបួស ដូច្នេះបង្ហាញថា វិបត្ដិនៅតាមខេត្ដភាគខាងត្បូងរបស់ថៃ ជាប់ព្រំដែនម៉ាឡេស៊ី មិនទាន់អាចបោសសំអាតបានផង ឥឡូវនេះភាពវឹកវរបាន កើតឡើង នៅកណ្ដាលក្រុងបាងកក និង តាមបណ្ដាខេត្ដផ្សេងទៀត ។
ដោយឡែកតាមរយៈរូបភាពមួយចំនួន ដែលគេថតបាន បង្ហាញឱ្យឃើញថា ទាហាន របស់ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា បាន ហូរទឹកភ្នែក ដោយមុខស្រពោន បង្ហាញឱ្យ ឃើញថា ពួកគេមិនចង់ធ្វើតាមបទបញ្ជា របស់ថ្នាក់លើ បាញ់សម្លាប់ជាតិសាសន៍ឯង នោះឡើយ ។
ក្រោយពីស្ថានការណ៍ដ៏វឹកវរ និងធ្ងន់ធ្ងរ រវាងជម្លោះ ចិន-វៀតណាម ពេលនេះ មជ្ឈដ្ឋានអន្ដរជាតិទូទៅបាន និង កំពុងផ្ដោតយ៉ាងខ្លាំង ទៅលើស្ថានការណ៍ នៅប្រទេសថៃ រាប់ទាំងកម្ពុជាផងដែរដែល រងផលប៉ះពាល់ខ្លាំងជាងគេមុនគេ បើសិន ជា វិបត្ដិនៅថៃកាន់តែធ្ងន់ធ្ងរ និងចលាចល កាន់តែខ្លាំងទៀតនោះ ៕


បទវិភាគ៖ តើ​វាសនា​លោក វន់ ពៅ និង​មនុស្ស​២២​នាក់​ទៀត​នឹង​ទៅ​ជា​យ៉ាង​ណា?


image (8)ថ្ងៃ ​ទី​២៥ ខែ​មេសា ជា​ថ្ងៃ​កំណត់​នៃ​សវនាការ​លើក​ដំបូង​របស់​លោក វន់ ពៅ ព្រម​ទាំង​មនុស្ស ២២​ផ្សេង​ទៀត ដែល​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​ក្នុង​ពេល​ធ្វើ​ បាតុកម្ម កាល​ពី​ដើម​ខែ​មករា។ រដ្ឋាភិបាល​បាន​ចោទ​អ្នក​ទាំង​នោះ​ថា ជា​ជន​ដែល​បង្ក​ចលាចល​ដល់​សង្គម ប៉ះពាល់​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​សាធារណៈ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា នេះ​ជា​សំណុំរឿង​នយោបាយ។ តើ​វាសនា​អ្នក​ទាំង ២៣​នាក់​នឹង​ទៅ​ជា​យ៉ាងណា​ក្នុង​កាលៈទេសៈ​នេះ?
បើ​និយាយ​ពី​ជោគវាសនា​របស់​បុរស​ដែល​ជាប់ចោទ​ ទាំង ២៣​នាក់ យើង​ត្រូវ​ពិនិត្យ​មើល​ពី​ដើមហេតុ​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​មុន​ សិន។ មនុស្ស​ទាំង ២៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពីរ​​ថ្ងៃ​ផ្សេង​គ្នា គឺ​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា។
កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា មនុស្ស ១០​នាក់ ដែល​មាន​សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិសក្តិ និង​កម្មករ ៨​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ទ័ព​ពិសេស​ឆត្រ​យោង ៩១១ ចាប់​ខ្លួន​នៅ​រោងចក្រ​យ៉ាកជីន ម្ដុំ​កំបូល ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ឲ្យ​កម្មករ​ឲ្យ​ បាន ១៦០​ដុល្លារ​ក្នុង​១​ខែ។ មុន​ត្រូវ​បាន​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៣​នាក់ មាន​សកម្មភាព​មិន​អន់​ឡើយ​នៅ​ពេល​តវ៉ា​មុនៗ។
លោក វន់ ពៅ និង​លោក ថេង សាវឿន តែង​កាន់​ក្បាល​មេក្រូ​ស្រែក​រិះគន់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក វន់ ពៅ ជា​មេ​បាតុករ​ដែល​ប្រមូល​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី​មក​តម្រៀប​គ្នា​ស្រែក​បន្ទរ​ថា ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅៗ។ ចំណែក​លោក ថេង សាវឿន ក៏​មាន​មុខ​នៅ​កៀកៗ​ជាប់​លោក វន់ ពៅ ដែរ តែ​លោក​ជា​អ្នក​ប្រមូល​កសិករ​ដែល​មាន​បញ្ហា​នានា​មក​ចូល​រួម​តវ៉ា។
ចំពោះ​លោក ចាញ់ ពុទ្ធិសក្តិ វិញ គឺ​មាន​តួនាទី​ជា​អ្នក​គ្រប់គ្រង​ចាត់ចែង​ស្បៀង​ម្ហូប​អាហារ​ឲ្យ​ស្ត្រី​ បឹងកក់ ដែល​ចេញ​តវ៉ា​ម្ដងៗ។ ស្ត្រី​បឹងកក់​ដែល​មាន​កម្លាំង​ប្រឈម​នឹង​សមត្ថកិច្ច​ក៏​ដោយសារ​តែ​មាន​លោក ចាន់ ពុទ្ធិសក្តិ ជា​អ្នក​ចាត់ចែង​នៅ​ខាង​ក្រោយ​ខ្នង​ដែរ។ លោក​កម្រ​នឹង​ចេញ​មុខ​តវ៉ា​ដោយ​ផ្ទាល់​ណាស់ ដោយសារ​អ្នក​បឹងកក់​យល់​ថា បើ​ប្រុសៗ​ចេញ​តវ៉ា អាជ្ញាធរ​ងាយ​នឹង​មាន​លេស​ចោទ​ប្រកាន់ ហើយ​ចាប់​ខ្លួន ដូច​នេះ​ប្រុសៗ​បឹងកក់ អាច​ដើរ​តួ​បាន​នៅ​ក្រៅ​ឆាក​ប៉ុណ្ណោះ។ តាម​មើល​ទៅ សកម្មជន​ទាំង​បី​នាក់​នេះ ទំនង​ជា​មុខ​សញ្ញា​ដែល​សមត្ថកិច្ច ប៉ុនប៉ង​ចាប់​ខ្លួន​អោយ​ខានតែ​បាន​ផង​ក៏​មិន​ដឹង។
ចាប់​លោក វន់ ពៅ ធ្វើ​ឲ្យ​កម្លាំង​អ្នក​រត់​ម៉ូតូ​ឌុប​ព្រួយ​បារម្ភ។ ចាប់​លោក ថេង សាវឿន ធ្វើ​ឲ្យ​កសិករ​រារែក។ ចាប់ លោក ចាន់ ពុទ្ធិសក្តិ ធ្វើ​ឲ្យ​អ្នក​បឹងកក់ ថមថយ​កម្លាំង។ រីឯ​កម្មករ​ទាំង ៧​នាក់​ផ្សេង​ទៀត សុទ្ធសឹងតែ​ជា​អ្នក​កើតទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ប្រាក់​ខែ​ទាប និង​កញ្ជ្រោល​តាម​ខ្យល់​បក់​មួយ​ប្រាវ​ប៉ុណ្ណោះ ហើយ​ពួកគេ​ភាគ​ច្រើន​លើសលប់​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ មិន​តែ​ប៉ុណ្ណោះ មនុស្ស​ទាំង ១០​នាក់ ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ ឈាម​ស្រោច​ជោគ​ខ្លួន មុន​នឹង​បញ្ជូន​ទៅ​តុលាការ​ទៀត​ផង។
ការ​ចាប់​ខ្លួន​លោក វន់ ពៅ និង​អ្នក​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​២ ខែ​មករា ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​កូដកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ដែរ។ កូដកម្ម​នៅ​សួន​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង​នោះ មិន​គ្រប់គ្រាន់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​កម្មករ​ឡើយ។ សកម្មភាព​របស់​កងកម្លាំង​ប៉េអឹម​ដែល​ចុះ​ទៅ​វាយ​បំបែក​ជាន់​ក​កម្មករ​ដែល​ កំពុង​រាំ​លេង​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី​៣ មករា គឺ​ជា​ការ​ចាក់​សាំង​ទៅ​លើ​ភ្លើង​ដែល​បង្កាត់​ឡើង​ដោយ​កម្លាំង​ប៉េអឹម​ខ្លួន ​ឯង មុន​នេះ​មួយ​ថ្ងៃ។ កម្មករ​ទាំង​ស្រី ទាំង​ប្រុស ខឹងសម្បា​នឹង​ទង្វើ​នេះ​ជា​ខ្លាំង​រហូត​ក្លាយ​ជា​កំហឹង​សងសឹក ធ្វើ​ឲ្យ​ផ្លូវ​វ៉េងស្រេង ក្លាយ​ជា​ផ្លូវ​ដែល​គ្រប​ដណ្ដប់​ដោយ​ផេះ និង​តំណក់​ឈាម​រាស្ត្រ​ខ្មែរ។
សហជីព អ្នក​នយោបាយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ មិន​បាន​ចេញ​មុខ​មក​ចរចា​រំងាប់​កំហឹង​កម្មករ​ទេ ដោយ​ទុក​ឱកាស​ឲ្យ​កងទ័ព​ពិសេស​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ ចាត់ការ​ជំនួស​វិញ។ កង​ទាហាន​វាយ​ប្រហារ​មួយ​ថ្ងៃ​ពេញ ដោយ​បាញ់​មនុស្ស ៥​នាក់ ឲ្យ​ស្លាប់ និង​របួស​ជាង ៣០​នាក់។ ប្រតិបត្តិការ​នោះ ចាប់​ខ្លួន​មនុស្ស​បាន ១៣​នាក់ យក​ដាក់គុក​ត្រពាំងផ្លុង ហើយ​ត្រូវ​តុលាការ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិសុខ​សង្គម។
អ្នក​ទាំង ១២​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ភាគ​ច្រើន​ជា​កម្មករ​មាន​កំហឹង​ចំពោះ​សមត្ថកិច្ច​ប៉េអឹម ដែល​ប្រើ​ហិង្សា​លើ​កម្មករ កម្មការិនី​ដែល​ធ្វើ​កូដកម្ម។ អំពើ​ហិង្សា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៅ​ផ្លូវ​វ៉េងស្រេង ជា​មូលហេតុ​គ្រប់គ្រាន់​នាំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ចេញ​បម្រាម​បង្អាក់​គម្រោង​ជួបជុំ​មនុស្ស ១​លាន​នាក់​របស់​បក្ស​ប្រឆាំង និង​វាយ​បំបែក​បោសសម្អាត​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។ បន្ទាប់​មក គ្មាន​ឡើយ​បាតុកម្ម ឬ​ការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ បើ​សិន​ណា​អ្នក​នយោបាយ​ចរចា​មិន​ត្រូវ​គ្នា​នោះ។
លើស​ពី​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ សុទ្ធតែ​បាន​ផល​លាភ​ពី​ជន​ជាប់​ចោទ​ទាំង ២៣​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា អាច​បន្លាច​មនុស្សម្នា​កុំ​ឲ្យ​ហ៊ាន​ប្រថុយធ្វើ​បាតុកម្ម​ត​ទៅ​ទៀត ហើយ​ជា​សារ​ព្រមាន​ថា បើ​ហ៊ាន​តវ៉ា​ខ្លាំងក្លា​គឺ​ត្រូវ​ជាប់គុក​ដោយ​ជៀស​មិន​រួច។ មូលហេតុ​មួយ​ទៀត បើ​ពលរដ្ឋ​ចេះ​តែ​បន្ត​ជួបជុំ​គ្នា​ច្រើន​ឡើងៗ​នោះ នឹង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​សង្កៀរត្រចៀក​សម្រាន្ត​មិន​លក់​បក់​មិន​ល្ហើយ​នោះ​ ទេ។ ពិត​ណាស់​បម្រាម​ហាម​ជួបជុំ​នេះ នឹង​ធ្វើ​គណបក្ស​កាន់​អំណាច​រង​ការ​រិះគន់ និង​ស្តី​បន្ទោស​ពី​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ធ្លាប់តែ​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ខាង​មិន​គោរព​សិទ្ធិ​មនុស្ស និង​សម្លាប់​អ្នក​ប្រឆាំង​នឹង​របប​ខ្លួន​ស្រាប់​ទៅ​ហើយ​នោះ ការ​រិះគន់​ចំពោះ​ការ​សម្លាប់ និង​បង្ក្រាប​លើក​នេះ ក៏​ប្រហែល​ជា​មិន​ធ្វើ​អោយ​រដ្ឋាភិបាល​ដែល​ស៊ាំ​នឹង​ជំងឺ​រំលោភ​សិទ្ធិ​ មនុស្ស​ដ៏​រ៉ាំរ៉ៃ​នេះ​កែ​ខ្លួន​បាន​ដែរ។
ចាប់​ខ្លួន​អ្នក​ទាំង ២៣​នាក់ និង​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ ជា​ទង្វើ​មិន​ល្អ​របស់​បក្ស​កាន់​អំណាច តែ​ទង្វើ​នេះ​គឺ​ជះ​ឥទ្ធិពល​វិជ្ជមាន​ឲ្យ​បក្ស​ប្រឆាំង។ មេដឹកនាំ​បក្ស​ប្រឆាំង​អាច​យក​ហេតុផល​នេះ​ទៅ​ជជែក​ជាមួយ​ភាគី​បរទេស ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល ហើយ​ទាមទារ​អ្វី​ដែល​ខ្លួន​ចង់​បាន ដូចជា​ការ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ សើរើ​លទ្ធផល​បោះឆ្នោត ឬ​ទាមទារ​តំណែង​ក្នុង​រដ្ឋ​សភា ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​ជាដើម។
ទោះ​យ៉ាង​ណា​ក្តី ការ​ចរចា​រវាង​អ្នក​នយោបាយ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មិន​បាន​ដាក់​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ ជា​របៀបវារៈ​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​នោះ​ឡើយ បើ​ទោះ​ជា​ពួកគេ​ជាប់គុក​ក៏​ដោយសារ​តែ​អ្នក​នយោបាយ​ទាំង​សង​ខាង​ក៏ដោយ​ចុះ។
បើសិនជា​តុលាការ​កម្ពុជា ជា​តុលា​ការ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​មែន​នោះ ជនជាប់ចោទ​ទាំង ២៣​នាក់ នឹង​អាច​បន្ត​ជាប់គុក ឬ​អាច​នៅ​ក្រៅ​ឃុំ ឬក៏​រួច​ទោស​តែម្ដង ដោយ​ផ្អែក​លើ​ភស្តុតាង​ដាក់​បន្ទុក សាក្សី ពិសេស​សមត្ថភាព​មេធាវី​ការពារ​ក្តី​របស់​ពួកគេ ហើយ​មន្ត្រី​ប៉ូលិស ទាហាន ដែល​បាញ់​សម្លាប់​អ្នក​តវ៉ា និង​ប្រើ​ទារុណកម្ម​លើ​ជនសង្ស័យ​ទាំង​នោះ ក៏​មិន​មាន​ពេល​ដើរ​គ្រហើៗ​បាន​ដូច​សព្វថ្ងៃ​ដែរ។ ក៏ប៉ុន្តែ​បើ​តុលាការ​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ វាសនា​អ្នក​ទាំង ២៣​នាក់ ក៏​នឹង​ត្រូវ​កំណត់​ដោយ​កត្តា​នយោបាយ​ដែរ។  ពួកគេ​អាច​តម្រឹម​ទោស ឬ​បង្វែរ​បទ​ចោទ​មក​នៅ​ត្រឹម​បទល្មើស​មជ្ឈិម ហើយ​គុណគូ​លេខ​អត្ត​ឲ្យ​បាន​រួច​ពី​គុក​ដោយ​ងាយ បើ​បក្ស​ទាំង​ពី​ចរចា​គ្នា​ត្រូវ។ ប៉ុន្តែ​បើ​ចរចា​មិន​ត្រូវ​វិញ អ្នក​ទាំង ២៣​នាក់ នឹង​ត្រូវ​បន្ត​ដេក​ក្នុង​គុក​ដោយ​ជៀស​មិន​រួច៕
ប្រភពពី វិទ្យុអាស៊ីសេរី

១៧ មេសា ៣៩ឆ្នាំមុន ថ្ងៃកម្ពុជាឈានចូល វិនាសកម្ម ព្រោះការ ស្រឡាញ់អំណាច ជាងប្រយោជន៍ជាតិ របស់អ្នកនយោបាយ (មានវីដេអូ)


S-099ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០១៤នេះ យុវវ័យខ្មែរ និងប្រជាពលរដ្ឋខ្មែរជាច្រើន បាននឹងកំពុងធ្វើ ដំណើរយ៉ាងសស្រាក់សស្រាំត្រឡប់ ពីស្រុកកំណើតចូលមកកាន់រាជធានីភ្នំពេញ ដើម្បីប្រកបការងារចិញ្ចឹមជីវិត និងក្រុមគ្រួសារជាប្រក្រតី បន្ទាប់ពីបានចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងសប្បាយរីករាយរយៈ ពេល៣ថ្ងៃ ក្រោយពេលសង្គ្រាមហែកហួរក្នុងសង្គមខ្មែរត្រូវបានបញ្ចប់ ទាំងលំបាករយៈពេល៣៥ឆ្នាំកន្លងទៅ។
១៧ មេសា ឆ្នាំនេះ ពលរដ្ឋខ្មែរទោះជិះលើរថយន្តក្រុង រថយន្តឈ្នួល ឬធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន គឺសុទ្ធ តែបានបង្ហាញនូវទឹកមុខប្រកបដោយសេចក្តីសុខ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ តែបើយើងក្រឡេកទៅកាន់ អតីតកាល ពោលកាលពី ៣៩ឆ្នាំមុន ថ្ងៃ១៧ មេសានេះ ជាថ្ងៃដែលពលរដ្ឋខ្មែរ ជាពិសេសអ្នករាជធានីភ្នំពេញ មិន បានបង្ហាញនូវទឹកមុខ ដែលប្រកបដោយសេចក្តីសុខនោះឡើយ ជាថ្ងៃដែលពោរពេញដោយទុក្ខព្រួយ ក្នុងរាជ ធានីភ្នំពេញទាំងមូល ត្រូវប្រែជាស្ងប់ស្ងាត់ លើផ្លូវថ្នល់គ្រប់ច្រកល្អកត្រូវកាន់កាប់ដោយទាហានឆុតខ្មែររបស់ក្រុម បដិវត្តបក្សកុម្មុយនីស្តខ្មែរ ដឹកនាំដោយ ប៉ុល ពត។
នៅវេលាម៉ោង៩កន្លះព្រឹក ថ្ងៃទី១៧ មេសា ១៩៧៥ កងទាហានស្លៀកខោអាវខ្មៅ បានដើរប្រសាចពាសពេញទីក្រុង គ្រាដែលក្រុមទាហានរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានលើកទង់ជ័យសគ្រប់កន្លែង។
ការដណ្តើមចេញជម្នះលើខ្មែរគ្នាឯងប្រកបដោយមោទនរបស់ទាហានខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញ នាពេលនោះ ទទួលបានការអបអរសាទរយ៉ាងកងរំពងពីសំណាក់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែមិនយូរប៉ុន្មានអំណរនឹងជ័យជម្មះ អំណរនឹងក្តីសង្ឃឹមថា សង្គ្រាមត្រូវបានបញ្ចប់នេះ បានរលាយបាត់បង់ទៅវិញ ក្រោយពេលទាហានខ្មែរក្រហមបំពាក់ដោយមនោគមវិជ្ជាគ្មានក្តីមេត្តានោះ ចាប់បង្ខំឲ្យប្រជាជនចាកចេញភ្លាមៗពីទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាម ត្រូវទាហានខ្មែរក្រហមបាញ់សម្លាប់ចោល។
ក្រោយជ័យជម្នះថ្ងៃ១៧ មេសា ១៩៧៥ របបថ្មីដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា ឬខ្មែរក្រហម បានដាក់ចេញ ផែនការ ៨ចំណុច មហារុងរឿង មហាលោតផ្លោះ! ។ គោលនយោបាយទាំងនោះរួមមាន៖
១- ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជន ដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។
២- លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី។
៣- លុបបំបាត់ចោលនូវការចាយលុយ។
៤- ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។
៥- សម្លាប់ចោលទាំងអស់រាល់មន្រ្តី ដែលធ្វើការឲ្យរបប លន់ នល់។
៦- បង្កើតជាសហករណ៍នៅទូទាំងប្រទេស។
៧- បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។
៨- ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។
អតីតមេគុកទួលស្លែង ឌុច នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គ្រាដែលកំពុងធ្វើសវនាការកាត់ក្តីពីករណីប្រព្រឹត្តឧក្រិដ្ឋកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានថ្លែងថា «នៅថ្ងៃ ១៧ មេសា១៩៧៥នោះ បក្សកុម្មុយនីស្តកម្ពុជាដឹកនាំបដិវត្តសង្គមនិយម និងការកសាងសង្គមនិយមតទៅទៀត ដោយផ្តាច់មុខដាច់ខាត និងគ្រប់ផ្នែក»។
ឌុច បានថ្លែងថា ចាប់តាំងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ នោះមក មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យបានចាប់អនុវត្តផែនការ ដែលបានធ្វើឲ្យមនុស្សស្លាប់ពិតប្រាកដនោះមែន។
ឌុច បានបន្ទោសទៅលើការដឹកនាំរបស់ ប៉ុល ពត អគ្គលេខាបក្សដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យថា «ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់ បានលើកមាគ៌ា ដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស។ នេះមកពីប៉ុលពតគាត់មានសព្វមានគ្រប់»។
មានប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍នេះជាច្រើននាក់ នៅតែដិតដាមដោយអារម្មណ៍តក់ស្លុត និងសោកសង្រេង នៅពេលនឹកឃើញដល់ព្រឹត្តិការ ១៧ មេសា កាលពី៣៩ឆ្នាំមុន ដោយពួកគាត់ម្នាក់ៗ ត្រូវធ្វើ ដំណើរចាកចេញពីលំនៅដ្ឋានទាំងបង្ខំមិនអាចយកអ្វីជាប់ខ្លួន ក្រៅតែពីសម្លៀកបំពាក់ និងរបស់របរបន្តិចបន្តួចតែ ប៉ុណ្ណោះ។ តែក៏មានប្រជាពលរដ្ឋខ្លះទៀត ក៏ប្រហែលជាភ្លេចបាត់ទៅហើយ នូវប្រវត្តិដ៏ឈឺចាប់ទាំងអស់នេះ បន្ទាប់ពីពួកគាត់សោយសុខក្នុងសុខសន្តិភាព និងភាពសប្បាយនាពេលបច្ចុប្បន្ន។
១៧ មេសា ១៩៧៥ បាននាំឲ្យប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលទៅក្នុងភពខ្មៅងងឹត ក្លាយជាវាលពិឃាតប្រជា ពលរដ្ឋខ្មែរស្លូតត្រង់រហូតដល់ទៅជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ។ របបអាវខ្មៅមួយ នេះ ទោះបីជាមានភស្តុតាងជាច្រើនបានបញ្ជាក់ជាសក្ខីកម្មយ៉ាងណាក្តី តែមេដឹកនាំខ្មែរក្រហម មិនបានទទួល ស្គាល់ថា ខ្លួនប្រព្រឹត្តខុសនោះឡើយ ពួកគេនៅតែអះអាងការធ្វើរបស់ពួកគេ គឺដើម្បីជាតិមាតុភូមិ និងប្រជាពល រដ្ឋកម្ពុជា។ ទោះបីពួកគេស្លាប់ទៅហើយ ក៏ពួកគេមិនបានសារភាពថា ការកាប់សម្លាប់ពលរដ្ឋខ្មែរកើតចេញពីការ ដឹកនាំរបស់ពួកគេនោះដែរ ព្រោះពួកគេមិនចង់ទទួលរងនូវពាក្យបណ្តាសាពីជនរងគ្រោះក្រោមកណ្តាប់ដៃរបស់ ពួកគេនោះឡើយ។
១៧ មេសា កញ្ចក់បង្ហាញពីស្រេកឃ្លានអំណាច របស់អ្នកនយោបាយ ភ្លេចគិតដល់សុខទុក្ខរបស់ពលរដ្ឋ
១៧ មេសា ទោះបីជាថ្ងៃប្រវត្តិសាស្ត្រ ដ៏សែនវិប្បដិសារី និងឈឺចាប់យ៉ាងណាក្តី តែវាក៏បានក្លាយទៅជាកញ្ចក់ដ៏ មានអត្ថន័យ និងខ្លឹមសារសម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន ជាពិសេសក្រុមអ្នកនយោបាយរបស់ខ្មែរតែម្តង។
មេដឹកនាំបក្សកុម្មុយនីស្តគ្រប់រូប សុទ្ធតែបាននិយាយអះអាងថា ទង្វើរបស់ពួកគេ គឺដើម្បីរំដោះប្រទេសចេញពី អាណានិគមរបស់អាម៉េរិក និងដើម្បីការពារប្រទេសពីការឈ្លានពានរបស់ប្រទេសវៀតណាមជាដើម។ តែអ្វីដែល ពួកគេអះអាងគ្រាន់តែជាការរកលេសសមរម្យមួយលាក់បាំងនូវទុច្ចរិតភាពរបស់ខ្លួន និងជាលេសសម្រាប់ខ្លួនវាយ ផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ឈានជើងទៅក្រោមក្តាប់អំណាច និងប្រទេសកម្ពុជា ទាំងមូលតែប៉ុណ្ណោះ។
ក្រុមអ្នកប្រវត្តិវិទូ និងនិស្សិតបញ្ញវ័ន្តខ្មែរជាច្រើន ដែលបានអាន និងសិក្សាទៅលើប្រវត្តិសាស្រ្តរបស់ខ្មែរ បានលើក ឡើងថា ក្រុមអ្នកនយោបាយខ្មែរនាអំឡុងពេលនោះ ទាំងខាងខ្មែរក្រហម និងរបបសាធារណរដ្ឋរបស់លោក លន់ នល់ សុទ្ធតែស្រឡាញ់អំណាច និងអាងបង្អែកបរទេសរៀងៗខ្លួន យកប្រទេសកម្ពុជា ដ៏តូចមួយជាសរភូមិដណ្តើម អំណាចគ្នា។
ក្រុមប្រវត្តិសាស្ត្រទាំងនោះ បានលើកឡើងថា ភាពអាណោចអាធ័មនឹងមិនកើតលើប្រជាពលរដ្ឋខ្មែរ និងប្រទេស កម្ពុជាឡើយ បើសិនជាអ្នកនយោបាយខ្មែរនាពេលនោះ ពិតជាមានសុឆន្ទៈស្រឡាញ់ និងស្នេហាជាតិ ចេះជជែក និងចរចាគ្នា ដោយសន្តិវិធី ដើម្បីរកឧត្តមប្រយោជន៍ជូនជាតិ ដោយមិនស្វែងរកប្រយោជន៍ និងអំណាចផ្ទាល់ខ្លួន និងបក្ខពួកទេនោះ។
យោងតាមសៀវភៅប្រវត្តិសាស្ត្រ បានគូសបញ្ជាក់ថា មុនការវាយផ្តួលរំលំរបបសាធារណរដ្ឋមេដឹកនាំសាធារណ រដ្ឋកម្ពុជា ដែលអស់ជំនួយពីសម្ព័ន្ធមិត្តអាម៉េរិកនោះ បានព្យាយាមសូមចរចាជាមួយមេដឹកនាំបក្សកុម្មុយនីស្តខ្មែរ ជាច្រើនដង តែត្រូវបានបដិសេធទៅវិញ ព្រោះក្រុមបដិវត្តន៍ខ្មែរកុម្មុនីស្ត បានដឹងច្បាស់ថា របបសាធារណរដ្ឋ អស់ជំនួយពីអាម៉េរិកហើយ មិនមានអ្វីតទល់ជាមួយពួកគេនោះទេ។ នេះជាចរឹតចចេសរឹងរូសមួយរបស់មេដឹក នាំបក្សកុម្មុយនីស្តខ្មែរ។
តឹកតាងបង្ហាញថា ក្រុមបក្សកុម្មុយនីស្តស្រឡាញ់អំណាចជាងស្រឡាញ់ជាតិសាសន៍ និងប្រជាពលរដ្ឋរបស់ខ្លួន ដែរនោះ គឺការជម្លៀសប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ ទាំងបង្ខំ ទោះពួកគេដឹងថា ការជម្លៀសប្រជាជនទៅទី  ជនបទមិនមែនជាជម្រើសល្អក្តី ពួកគេបានសម្លាប់មេដឹកនាំបក្ខកុម្មុយនីស្តគ្នាឯង ដែលជំទាស់ផែនការនេះថែម ទៀតផង។ ការជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ របស់បក្សកុម្មុយនីស្ត គឺជាចេតនាចង់បោសសំអាតឲ្យអស់នូវ កាកសំណល់របបសាធារណរដ្ឋខ្មែររបស់លោក លន់ លន់ ព្រោះបក្សកុម្មុយនីស្តខ្លាចកាកសំណល់ទាំងនេះ វាយ ដណ្តើមយកអំណាចរបស់ខ្លួន។
កង់ប្រវត្តិសាស្រ្តរបស់ខ្មែរជាច្រើនសម័យកាលសុទ្ធតែបានបង្ហាញឲ្យឃើញពីចរិតស្រេកឃ្លៀនអំណាចខ្វះដំណោះ ស្រាយរវាងជាតិសាសន៍ខ្លួនឯង ធ្វើឲ្យទឹកដីកម្ពុជាបាត់បង់ជាបន្តបន្ទាប់ ប្រែក្លាយទៅជារួមតូច និងត្រូវរងនូវភាព ខ្ទេចខ្ទាំជាច្រើនសម័យកាល។
ដូច្នេះកញ្ចក់ប្រវត្តិសាស្រ្តទាំងអស់នេះ វាគ្រប់គ្រាន់ឲ្យអ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្នសិក្សាស្វែងយល់ក្នុងការ រិះរកនូវយុទ្ធវិធីបញ្ចប់នូវវិបត្តិទាំងឡាយ ជាពិសេសការជាប់គាំងនយោបាយនាពេលបច្ចុប្បន្ន។ អ្នកនយោបាយគួរ លះបង់នូវចរិតមានៈរឹងរូស សម្រេចមហិច្ឆតានយោបាយធ្វើនូវរឿងនាំឲ្យជាតិសាសន៍ខ្មែរតែមួយបន្តបែកបាក់ បន្ត កាប់ចាក់ ឈ្លោះប្រកែកខ្វែងគំនិត ឈានដល់ការបាត់បង់ និងវិនាសអន្តរាយតទៅទៀតនោះឡើយ។
សង្ឃឹមថា ព្រឹត្តិការណ៍ ១៧ មេសា កាលពី៣៩ឆ្នាំមុន នឹងមិនកើតមានតទៅទៀតឡើយ ក្នុងសង្គមកម្ពុជា ពលរដ្ឋ កម្ពុជាទាំងមូលចេះស្រឡាញ់អធ្យាស្រ័យគ្នាទៅវិញទៅមកប្រកបដោយភាពសុខដុម សូមឲ្យ ១៧ មេសា ចាប់ពី សតវត្សរ៍ទី២១ នេះតទៅរាស្ត្រខ្មែរស្គាល់តែសេចក្តីសុខសន្តិភាព ភាពសប្បាយរីករាយ ក្រោមដឹកនាំប្រកបដោយ ការស្រុះស្រួល និងការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្ន៕
ខាងក្រោមនេះ ជាវីដេអូ ដែលមេដឹកនាំបក្សកុម្មុយនីស្តប្រារព្ធពិធីអបអរសាទរក្រោយថ្ងៃជ័យជម្នះរបស់ខ្លួន

កងទ័ពបដិវត្តន៍របស់ខ្មែរក្រហមលើកទង់ជ័យសាទរពេលវាយកាន់កាប់រាជធានីភ្នំពេញ

កងទ័ពរបស់សាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ លើកទង់ជ័យសសុំចុះចាញ់
__________________________
ផ្តល់សិទ្ធិដោយ៖ Lookintoday

បទ​វិភាគ៖ តើ​លោក ហ៊ុន សែន ជាប់​បណ្ដឹង​នៅ​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ​ឬ​ទេ?


hunsen305abអ្នក ​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​កាន់​អំណាច​នៅ​កម្ពុជា តែង​ស្វះ​ស្វែង​រក​យុត្តិធម៌​តាម​គ្រប់​លទ្ធភាព​ដែល​ខ្លួន​មាន។ អ្នក​ខ្លះ​រក​ខ្សែ​អ្នក​ធំ ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​អ្នក​មាន​អំណាច​នោះ​ទៅ​លើ​តុលាការ។ អ្នក​គ្មាន​ខ្សែ​រយៈ និង​គ្មាន​ធនធាន ហាក់​គ្មាន​សង្ឃឹម​ទៅ​ហើយ​ថា ពួក​គេ​នឹង​អាច​មើល​ឃើញ​ពន្លឺ​យុត្តិធម៌​នោះ​ឡើយ។

ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​យុត្តិធម៌​ពី​តុលាការ​ក្នុង​ស្រុក​នៅ​ពេល​ ថ្មីៗ​នេះ មាន​ការ​ផ្ដួចផ្ដើម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC = International Criminal Court) ទៀត​ផង។ តើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​នឹង​ជួយ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​កម្ពុជា បាន​ឬ​ទេ?
ការ​នាំ​ខ្លួន​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ពិភពលោក ដែល​ល្បី​ខាង​អាក្រក់​ទៅ​កាត់​ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កន្លង​មក គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។ ចាប់​តាំង​ពី​ការ​បង្កើត​នៅ​ឆ្នាំ​២០០២ មក​ទល់​ពេល​នេះ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី បាន​ចោទ​ប្រកាន់​មនុស្ស​ជាង ៣០​នាក់ មក​ហើយ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​នេះ​ផ្ដន្ទាទោស​តែ​ម្តង។
មេ​ដឹក​នាំ​ផ្តាច់​ការ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក ដូច​ជា មេ​ដឹក​នាំ​នៃ​ប្រទេស​លីប៊ី (Libya) កូដឌីវ័រ (Côte D’ivoire) ស៊ូដង់ (Sudan) នីហ្សេរីយ៉ា (Nigeria) កេនញ៉ា (Kenya) កុងហ្គោ លីបេរីយ៉ា (Liberia) និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ដែល​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង ​មនុស្ស​ជាតិ ឬ​ឧក្រិដ្ឋកម្ម​សង្គ្រាម។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩៨ ហើយ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០២។
តុលាការ​នេះ​មាន​អំណាច​ចាត់​ការ​តាម​ច្បាប់ ទៅ​លើ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ជាដើម។ ចំណុច​មួយ​ទៀត អាយ.ស៊ី.ស៊ី មាន​អំណាច​តែ​ទៅ​លើ​ប្រទេស​ណា​ដែល​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​ខ្លួន​ ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន​១២២ រួម​ទាំង​កម្ពុជា ផង​នោះ បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​នឹង អាយ.ស៊ី.ស៊ី។
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​គ្មាន​ ឆន្ទៈ​ក្នុង​ការ​កាត់​ក្តី​លើ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ខ្លួន ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ​ដែរ តែ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន​មិន​អោយ​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ។
តុលាការ​នេះ​កន្លង​មក​បាន​ផ្ដន្ទាទោស​ក្រុម​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ ពិភពលោក​មួយ​ចំនួន​រួច​មក​ហើយ រួម​មាន​មេ​ដឹក​នាំ​នៃ​ប្រទេស Yugoslavia នៅ​អឺរ៉ុប​ខាង​កើត មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ក្រុម​មេ​ដឹក​នាំ និង​ក្រុម​មេ​បញ្ជាការ​យោធា​នៃ​ប្រទេស​កុងហ្គោ នៅ​អាហ្វ្រិក និង​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។
កាល​ពី​ឆ្នាំ​២០១២ អាយ.ស៊ី.ស៊ី បាន​ផ្ដន្ទាទោស ឆាល ថេល័រ (Charles Taylor) អតីត​មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ឆាល ថេល័រ កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៤៨ មាន​កូន​ចំនួន ១៤​នាក់ ជា​អតីត​ប្រធានាធិបតី​ទី​២២ នៃ​ប្រទេស​លីបេរីយ៉ា ដែល​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​១៩៩៧ រហូត​ដល់​ឆ្នាំ​២០០៣។ ឆាល ថេល័រ រៀន​ចប់​ពី​មហាវិទ្យាល័យ Bentley ក្នុង​ទីក្រុង Waltham នៃ​រដ្ឋ Massachusetts។ បន្ទាប់​ពី​រៀន​ចប់ ឆាល ថេល័រ បាន​ទៅ​ដល់​ប្រទេស​លីប៊ី ជា​ទី​ដែល​លោក​ហាត់​រៀន​ការ​ប្រយុទ្ធ​បែប​ឧទ្ទាម។ នៅ​ឆ្នាំ​១៩៨៩ ឆាល ថេល័រ បាន​ទៅ​ដល់​លីបេរីយ៉ា វិញ ហើយ​ចាប់​ផ្ដើម​បង្កើត​សង្គ្រាម​ស៊ីវិល​ដំបូង​រហូត​ដល់​ឆ្នាំ​១៩៩៦ ដោយ​ទទួល​ជោគជ័យ​ក្នុង​ការ​ទម្លាក់​រដ្ឋាភិបាល​ចាស់ ហើយ​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៩៧។
ក្នុង​អំឡុង​ការ​កាន់​កាប់​អំណាច ឆាល ថេល័រ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ស៊ីវិល​នៃ​ប្រទេស សេរ៉ាឡេអូន (Sierra Leon) ដែល​កើត​ឡើង​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០២។
ងាក​មក​កម្ពុជា ឯណេះ​វិញ កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​ជាមួយ អាយ.ស៊ី.ស៊ី នៅ​ខែ​តុលា ឆ្នាំ​២០០០ ឲ្យ​សច្ចាប័ន​នៅ​ខែ​មេសា ឆ្នាំ​២០០២ ហើយ​ចូល​ជា​ធរមាន​នៅ​ខែ​កក្កដា ឆ្នាំ​២០០២ មាន​ន័យ​ថា មាន​អំណាច​ចាប់​ផ្ដើម​អនុវត្ត។
រហូត​មក​ទល់​ពេល​នេះ មាន​ចលនា​នៅ​ក្រៅ​ប្រទេស​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ទៅ​តុលាការ​ ឧក្រិដ្ឋកម្ម​អន្តរជាតិ ប្រឆាំង​នឹង លោក ហ៊ុន សែន។ រណសិរ្ស​រំដោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក (Denmark) កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​ការ​បង្ក្រាប​ហិង្សា​របស់​កម្លាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បណ្ដាល​ឲ្យ​កម្មករ ៥​នាក់​ស្លាប់។ ចំណែក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ដើម​ខែ​មករា ឆ្នាំ​២០១៤។
ជាមួយ​គ្នា​នេះ​ផង​ដែរ មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក រីឆាដ រ៉ចជើរ (Richard Rogers) ក៏​កំពុង​ប្រមូល​ភស្តុតាង និង​រៀប​ចំ​ឯកសារ​មួយ​ចំនួន​ទៀត ដើម្បី​ប្ដឹង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​ជា​លក្ខណៈ​ប្រព័ន្ធ ទៅ អាយ.ស៊ី.ស៊ី ដែរ។ ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា លោក រីឆាដ រ៉ចជើរ នឹង​ប្ដឹង​ជា​ផ្លូវ​ការ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នៅ​ខែ​មេសា ខាង​មុខ។
ប្រសិន​បើ​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​នេះ​មែន នោះ​វា​ជា​បណ្ដឹង​ទី​បី​ហើយ ប្រឆាំង​នឹង​ការ​គ្រប់គ្រង និង​ការ​បញ្ជា​របស់ លោក ហ៊ុន សែន។
ក្រុម​មេធាវី​អន្តរជាតិ​ជាច្រើន​អះអាង​ដូចៗ​គ្នា​ថា បទ​ល្មើស​ដែល លោក ហ៊ុន សែន កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ រួម​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ស្លូត​ត្រង់ អំពើ​និទ្ទណ្ឌភាព និង​ការ​បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ជា​ បន្តបន្ទាប់។
មេធាវី​នៃ​ក្រុមហ៊ុន​ច្បាប់ Rees Broome ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក Mark A. Moorstein បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ករណី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ជា​ធាតុ​ផ្សំ​ដ៏​គ្រប់គ្រាន់​បំផុត​មួយ ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖ «ការ​បាញ់​ប្រហារ​ ជីវិត​កម្មករ​កាត់​ដេរ សម្រាប់​ខ្ញុំ គឺ​ជា​ករណី​ច្បាស់​ក្រឡែត និង​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​អំពើ​ ហិង្សា​ជ្រុល​ហួស​ហេតុ។ ជា​ភស្តុតាង គឺ​មាន​ការ​បញ្ជា​កង​ទាហាន​ឆ័ត្រយោង អម​ដោយ​សព្វាវុធ​គ្រប់​ធុន​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។ មាន​ការ​ធ្វើ​ទារុណកម្ម មាន​ការ​ឃុំឃាំង​មនុស្ស​ជាង ២០​នាក់ រួម​ទាំង​ក្មេង​មិន​ទាន់​គ្រប់​អាយុ។ ហើយ​អំពើ​ទាំង​នោះ សុទ្ធតែ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ។ ខ្ញុំ​គិត​ថា ការិយាល័យ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គួរ​ពិនិត្យ​មើល​លើ​ករណី​ទាំង​នេះ»
ការ​ប្ដឹង​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើ​ឡើង​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ថ្កោលទោស​របស់​រដ្ឋាភិបាល​ក្រុង​ វ៉ាស៊ីនតោន (Washington) សហគមន៍​អឺរ៉ុប និង​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពូល​ក្នុង​ពិភពលោក ចំពោះ​ការ​សម្លាប់​ជីវិត​កម្មករ​ខ្មែរ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ខណៈ​ពួក​គេ​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ ដើម្បី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ។
ករណី​ឃាតកម្ម​ធំៗ​ក្នុង​អំឡុង​ពេល​ក្ដោបក្ដាប់​អំណាច​របស់ លោក ហ៊ុន សែន រយៈពេល​ជាង ២៨​ឆ្នាំ​មក​នេះ រួម​មាន​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យ​ទៅ​ស្លាប់​ក្នុង​ផែន​ការ “ក៥” ការ​សម្លាប់​ជីវិត​អ្នក​កាសែត​ជាង ១០​នាក់ ការ​ធ្វើ​គត់​ព្រះសង្ឃ ការ​សម្លាប់​ជីវិត​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា តារា​ចម្រៀង ទូច ស៊ុននិច កម្ទេច​សម្ផស្ស​តារា​ខារ៉ាអូខេ អ្នកស្រី តាត ម៉ារីណា ប្រហារ​រង្គាល​កងទ័ព​រាជា​និយម​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ការ​បោក​គ្រាប់​បែក​មុខ​រដ្ឋសភា​សម្លាប់​មនុស្ស ១៦​នាក់ បាញ់​សម្លាប់ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អារ​ច្រៀក​យក​ជីវិត លោក ឈុត វុទ្ធី វីរជន​ការពារ​ព្រៃ​ឈើ និង​ការ​ឆក់​យក​ជីវិត​កម្មករ​កាត់​ដេរ​ចំនួន ៥​នាក់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។
លើស​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ក្នុង​ស្រុក និង​ច្បាប់​អន្តរជាតិ​ទាំង​នេះ របប​គ្រប់គ្រង​របស់ លោក ហ៊ុន សែន ក៏​បាន​រឹប​អូស​យក​ផ្ទះ​សម្បែង​ពី​ពលរដ្ឋ តាម​រយៈ​ការ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចុះ​ឆក់​យក​ដីធ្លី​ដី​ស្រែ​ចម្ការ និង​ដី​ភូមិដ្ឋាន​របស់​ពលរដ្ឋ​ដោយ​គ្មាន​សំណង ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ក្រុម​អ្នក​មាន​អំណាច។
តើ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែរ​ឬ​ទេ?
លក្ខន្តិកៈ​ទីក្រុង​រ៉ូម ចែង​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជា​អំពើ​ទាំង​ឡាយ​ណា​ដែល​កម្លាំង​របស់​ រដ្ឋាភិបាល ប្រឆាំង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស បន្ទាបបន្ថោក​មនុស្ស អំពើ​ទារុណកម្ម អំពើ​ឃាតកម្ម អំពើ​រំលោភ​សេពសន្ថវៈ ការ​រើសអើង​ផ្នែក​នយោបាយ ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ជំនឿ​សាសនា និង​អំពើ​អមនុស្សធម៌។
បើ​ទោះ​បី​ជា​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា រងគ្រោះ និង​រង​សម្ពាធ​នយោបាយ​ដែល​មិន​អាច​រក​យុត្តិធម៌​ឲ្យ​មហាជន​ក៏ដោយ ក៏​អំពើ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ចងក្រង និង​កត់ត្រា​ទុក​ទាំង​ក្នុង​បញ្ជី​អន្តរជាតិ និង​ក្រាំង​ប្រវត្តិសាស្ត្រ​ខាង​ការ​ប្រព្រឹត្ត​អំពើ អាក្រក់​លើ​ពលរដ្ឋ​របស់​ខ្លួន។ ហើយ​សំណាញ់​ច្បាប់​នៅ​តែ​រង់ចាំ​ជានិច្ច៕
ប្រភពពី វិទ្យុអាស៊ីសេរី

តើ​អ្វី​ដែល​ជា​មោទនភាព​ជាតិ​ខ្មែរ​ឲ្យ​ពិត​ប្រាកដ?

មួយ​ថ្ងៃៗ​ឮ​និង​ឃើញ​តែ​ពាក្យ​ថា «មោទនភាព​ជាតិ​ខ្មែរ» ដែល​មាន​តាំង​ពី​នៅ​តាម​សុន្ទរកថា​របស់​ថ្នាក់​ដឹក​នាំ​នានា នៅ​លើ​កញ្ចក់​ទូរទស្សន៍ សារព័ត៌មាន​នានា មាន​នៅ​ក្នុង​បទ​ចម្រៀង​បេះដូង​ខ្មែរ នៅ​តាម​តន្ត្រី​កម្សាន្ត​នានា រហូត​ដល់​នៅ​លើ​សម្បក​កំប៉ុង​ស្រាបៀរ។ តើ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​មាន​អ្វី​ដែល​ជា​មោទនភាព​ឲ្យ​ប្រាកដ​នោះ​បាន​ជា ​ចេះ​តែ​នាំ​គ្នា​ស្រែក​តៗ​គ្នា​បែប​នេះ?
ពាក្យ​នេះ​ក៏​ប្រែ​ក្លាយ​មក​ពី ស្លាក​ផ្ទាំង​អក្សរ​ធំៗ​មួយ​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​សរសេរ​ថា៖ «ខ្ញុំ​មាន​មោទនភាព​កើត​មក​ជា​ខ្មែរ» ដែល​ជន​បរទេស ឡើង​មក​លេង​តួ​ប្រាសាទ តែង​តែ​ខ្សឹប​ខ្សៀវ​ដាក់​គ្នា​ថា អ៊ីចឹង​មាន​មោទនភាព​តែ​ជនជាតិ​ខ្មែរ​ទេ ចុះ​គាត់​បរទេស​មិន​មាន​មោទនភាព​ទេ​ចុះ? ពួក​គេ​សួរ​គ្នា​ថា តើ​ឃ្លា​នោះ​មាន​ន័យ​ថា​យ៉ាង​ម៉េច? តើ​កម្ពុជា មាន​អ្វី​ដែល​ជា​មោទនភាព​ច្បាស់​លាស់​នោះ? បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​អង្គការ​យូណេស្កូ សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថៃ្ង ទី៧ ខែ កក្កដា ឆ្នាំ ២០០៨ មក​រាជ​រដ្ឋាភិបាល​ក៏​បាន​យក​ពាក្យ​មោទនភាព​ជាតិ​ខ្មែរ​មក​ប្រើ ហើយ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រគំ​តន្ត្រី​ធំៗ ក៏​ខំ​បំប៉ោង​ឡើង​ថែម​ទៀត​ទៅ បាន​ជា​ហោះ​មក​ដល់​សម្បក​កំប៉ុង​ស្រាបៀរ​ក៏​មាន​មោនទនភាព​ជាតិ​ខ្មែរ ដែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។
ការ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ មិន​មែន​ជា​ទី​មោទនភាព​ជាតិ​ខ្មែរ​ទេ ព្រោះ​ខ្មែរ និង​ខ្មែរ​ឈ្លោះ​គ្នា​ឯង តែ​មោទនភាព​ដែល​រាជ​រដ្ឋាភិបាល​ធ្វើ​បាន​កន្លង​មក បើ​ទោះ​បី​ជា​របស់​នោះ​មួយ​ចំនួន​ធំ ជា​របស់​ជំនួយ ឬ​ក៏​កម្ចី​ពី​បរទេស​ក្តី ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន អគារ​សាលារៀន និង​មន្ទីរពេទ្យ ក្រៅ​ពី​នោះ​មាន​អ្វី​ទៀត​ដែល​ជា​មោទនភាព​ជាតិ​ខ្មែរ? គ្រាន់​តែ​របស់​របរ​កេរមរតក​សល់​ពី​ដូនតា​កន្លង​មក ក៏​ថែ​ទាំ​មិន​ឲ្យ​ស្រួល​បួល​ផង គឺ​ដឹង​តែ​ពី​កេង​ប្រវ័ញ្ច​ពី​ដូន​តា​ទៅ​វិញ។
បើ​និយាយ​ផ្លូវ​វិញ ធ្វើ​ដល់​កន្លែង​ណា គឺ​អស់​ព្រៃ​ឈើ​នៅ​ទី​នោះ​ដែរ ហើយ​ក៏​មាន​តំណាង​រាស្រ្ត​ខ្លះ បាន​លើក​ហេតុ​ផល​យ៉ាង​ទំនង​ដោយ​ឥត​អៀន​ខ្មាស​ថា កាប់​ព្រៃឈើ​លក់​ដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ តើ​កំណើន​សេដ្ឋកិច្ច​បែប​បំផ្លាញ​បរិស្ថាន​យ៉ាង​នេះ ជា​មោទនភាព​ជាតិ​ខ្មែរ​ឬ? បើ​ទោះ​បី​ជា​កំណើន​សេដ្ឋកិច្ច​ចន្លោះ ៧-៨ ភាគរយ​រាល់​ឆ្នាំ​ក៏​នៅ​តែ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ទទួល​ផល​ពី​កំណើន​នោះ ដូចជា​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ និង​កម្មករ​តិច​តួច មិន​ទាន់​រត់​តាម​ទាន់​នូវ​ទំនិញ​ទីផ្សារ​នៅ​ឡើយ​ទេ ពួក​គាត់​ខំ​ប្រឹង​ចាយ​ត្បិត​ត្បៀត​ណាស់ ដើម្បី​រស់​ទាំង​ត្រដរ​ខ្យល់។ បើ​ទោះ​បី​ជា តាម​រយៈ​ការ​ចេញ​ផ្សាយ​ពី​បន្ទាត់​ភាព​ក្រីក្រ​របស់​រាជ​រដ្ឋាភិបាល​ឆ្នាំ ២០១៣ នេះ​បាន​បង្ហាញ​ការ​គណនា​រូបមន្ត​ភាព​ក្រីក្រ​នៅ​ស្រុក​ខ្មែរ​ឃើញ ថា​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ដែល​កាល​ពី​ឆ្នាំ ២០០៧ មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ៤៧,៨ ភាគរយ ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១១ គឺ​ធ្លាក់​មក​ត្រឹម ១៩,៨ ភាគរយ តែ​ការ​គណនា​នោះ​គ្រាន់​តែ​ជា​លេខ​កំណត់​មួយ តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ទំនិញ​និង​ការ​ចំណាយ​ជាក់ស្តែង ដែល​កាន់​តែ​ឡើង​ថ្លៃ​ខណៈ​ដែល​អ្នកក្រ នៅ​តែ​យ៉ាប់​រក​ប្រាក់​ចំណូល​បាន​ទាប​នោះ​ទេ។
ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលការណ៍​ឃោសនា​បោះឆ្នោត តើ​រាជ​រដ្ឋាភិបាល​ថ្មី អាច​កំណត់​ទិសដៅ​ទស្សន​ទាន​មួយ​ដែល​ជា​មោទនភាព​ជាតិ​ថា ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា មាន​ផ្ទះ​ថ្ម​នៅ​ទាំង​អស់​គ្នា​បាន​ទេ? រីឯ​វិស័យ​កសិកម្ម​វិញ ដែល​រាជ​រដ្ឋាភិបាល តែង​តែ​អះអាង​ថា ជា​ខឿន​សេដ្ឋកិច្ច​មួយ​ដែរ​ហើយ​យក​រូប​កួរ​ស្រូវ មក​ដាក់​នៅ​លុយ​ទៀត តែ​ការ​ធ្វើ​ស្រែ​តាំង​ពី​ដូន​តា​មក​គឺ​នៅ​តែ​ធ្វើ​ស្រែ​ប្រវាស់​នឹង​មេឃ​ ដដែល ប្រព័ន្ធ​ធារាសាស្រ្ត​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​កសិកម្ម​តាម​តំបន់ មិន​បាន​បម្រើ​ឲ្យ​កសិករ​ខ្មែរ​បាន​ស្រួល​បួល​នៅ​ឡើយ​ទេ។
បទ​ពិសោធ​ដែល​ជា​គំរូ​របស់​ប្រទេស សិង្ហបុរី គឺ​ប្រទេស​គេ​កំណត់​គោល​ដៅ​ច្បាស់​លាស់ ដោយ​យក​វិស័យ​អប់រំ​ជា​គោល។ ជាង ៤០ ឆ្នាំ​ក្រោយ​មក​ប្រទេស​នេះ​បាន​រីក​ចម្រើន​គ្រប់​វិស័យ ប្រាក់​ចំណូល​ប្រជា​ពលរដ្ឋ​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ជាង ៤ម៉ឺន ដុល្លារ ក្នុង ១ឆ្នាំ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គេ​សប្បាយ​កើន​អាយុ​ជា​មធ្យម​ដល់​ទៅ ៨១ ឆ្នាំ​ឯណោះ (HDR, 2011) នេះ​ហើយ​ជា​មោទនភាព​ជាតិ​របស់​ប្រទេស សិង្ហបុរី ពិត​ប្រាកដ​មិន​មែន​ចេះ​តែ​ថាៗ​ឲ្យ​រួច​ពី​មាត់​នោះ​ទេ។
បើ​ក្រឡេក​មើល​ទៅ​សាសនា​ព្រះពុទ្ធ ដែល​ជា​សាសនា​របស់​រដ្ឋ នៅ​ពេល​បច្ចុប្បន្ន​វិញ មិន​បាន​បង្ហាញ​ពី​មោទនភាព​ដូច​កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​សោះ ព្រះសង្ឃ​មាន​ការ​បែង​ចែក​និន្នាការ​នយោបាយ សង្ឃ​ធំៗ​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច ឯ​សង្ឃ​ថ្នាក់​តូចៗ​បក្ស​ប្រឆាំង រហូត​ដល់​មាន​សង្ឃ​ខ្លះ​ប្រព្រឹត្ត​ខុស និមន្ត​បោក​ប្រាស់​ឧបាសក​និង​ប្រព្រឹត្ត​អបាយមុខ។ ឥឡូវ​នេះ​ចូល​ដល់​រឿង​រ៉ាវ​ដ៏​ក្តៅ​គគុក​ការ​បាត់​ព្រះ​បរម​សារីរិកធាតុ បុរាណ​ជាង ២៥០០ ឆ្នាំ​ដែល​គ្រាន់​តែ​ថែ​ក៏​ថែ​មិន​ឲ្យ​គង់​ផង។
នៅ​ឆ្នាំ ១៩៦៦ ស្រុក​ខ្មែរ​មាន​មោទនភាព​ជាតិ​ណាស់ ដែល​មាន​ស្តាត​អូឡាំពិក​មួយ​យ៉ាង​ស្អាត ទទួល​ការ​ប្រកួត ហ្គានីហ្វូ ថ្នាក់​អាស៊ី​លើក ទី១ (First Asian GANEFO) មក​ប្រកួត​កីឡា​គ្រប់​វិញ្ញាសា មក​ទល់​បច្ចុប្បន្ន​នេះ​ស្តាត​អូឡាំពិក នៅ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ត្រូវ​គេ​ពុះ​ច្រៀក​លក់​ដី​ជុំវិញ​បរិវេណ​ស្តាត​ឲ្យ​ឈ្មួញ​អស់​រលីង​ឥឡូវ​ នេះ សូម្បី​តែ​ការ​ប្រកួត​ថ្នាក់​អាស៊ាន​ក៏​មិន​អាច​ទទួល​បាន​ផង។
បច្ចុប្បន្ន នេះ ប្រទេស កម្ពុជា ត្រូវ​បាន​ភ្នែក​ទាំង​ក្នុង​ស្រុក និង​ពិភពលោក មើល​ឃើញ​ផ្ទុយ​ពី​អ្វី​ដែល​ជា​ទិស​ស្លោក​របស់​រាជ​រដ្ឋាភិបាល ដែល​តែង​តែ​លើក​ថា មោទនភាព​ជាតិ​ខ្មែរ​នោះ ដូចជា ការ​កាប់​ព្រៃ​ឈើ​បំផ្លាញ​បរិស្ថាន បញ្ហា​គ្រឿង​ញៀន​មាន​តាំង​ពី​ជួញ​ដូរ​មក​ផលិត​ក្នុង​ស្រុក​ក៏​មាន​ការ​ជួញ​ ដូរ​មនុស្ស ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ទម្លាក់​លំដាប់​មក​លេខ ៣ នៃ​បញ្ជី​តាម​ដាន​វិញ អំពើ​ពុករលួយ​ជាប់​លេខ ១៦០ ក្នុង​ចំណោម​ប្រទេស ១៧៧ (TI, 2013) បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​អយុត្តិធម៌​នៅ​ក្នុង​សង្គម​បើក​ភ្នែក​ឡើង​ឃើញ​តែ​រាស្រ្ត​ស្រែក​យំ ទារ​យក​ដីធ្លី និង​ផ្ទះ​សម្បែង​គាត់​វិញ ខ្លះ​ក៏​ចំណាក​ស្រុក​ទៅ​តាម​យថាកម្ម ផ្សង​ព្រេង​នៅ​ស្រុក​គេ​ទៅ។ ជាង​នេះ​ទៅ​ទៀត​នោះ គឺ​អស្ថិរភាព​នយោបាយ ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្រុក​ខ្មែរ​ឲ្យ​តែ​បើក​ភ្នែក គឺជា​ប្រទេស​បាតុកម្ម និង​ប្រទេស​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​ទៅ​វិញ គឺ​ខុស​ពី​មុន​ឲ្យ​តែ​គេ​និយាយ​ពី​រឿង​ស្រុក​ខ្មែរ​ភ្លាម គឺ​គេ​នឹក​ឃើញ​ប្រាសាទ​អង្គរ​ភ្លែត។ អ្នក​នយោបាយ​គិត​តែ​រឿង​បក្ស​ឈ្នះ​រៀងៗ​ខ្លួន មិន​បាន​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​រស់​ដោយ​សុខ​ស្រួល​ដូច​ការ​សន្យា​មុន​កាល​ បោះឆ្នោត​នោះ​ទេ។ អ្នក​នយោបាយ​ខ្លះ​មាន​មោទនភាព​ណាស់​បង្កើត​ច្បាប់ អង្គុយ​លើ​ច្បាប់ អញ​ធំ​ចង់​ធ្វើ​អី​ស្រេច​តែ​ចិត្ត ចង់​បើក​បុក​ប្រជា​ពលរដ្ឋ​ខ្លួន​ស្លាប់​ហើយ បើក​រថយន្ត​រត់​ហើយ​គ្មាន​ទោស​ពៃរ៍​ទៀត? ហ្នឹង​ហើយ​មោទនភាព​ជាតិ​ខ្មែរ​នោះ?
ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com
ប្រភពពី ភ្នំពេញប៉ុស្តិ៍

ទស្សនៈ ៖​ តើការប្រើពាក្យ “យួន” ត្រូវបានចាត់ទុកជា​ការ រើសអើងពូជសាសន៍ ឬទេ?


download”យួន” ​ជា​ខេមរៈ​ភាសា​មាន​សរសេរ​យ៉ាង​ច្បាស់​ក្នុង​វចនានុក្រម​ភាសា​ខែ្មរ​របស់​ សមេ្តចព្រះ​សង្ឃ​រាជ​ ជួន ណាត​ ជា​អ្នកប្រាជ្ញ​អក្សរសាស្រ្តខែ្មរ​។​ផែ្អកតាម​ វចនានុក្រម​របស់ព្រះអង្គ​ពាក្យ “យួន”​ គឺ​សំដៅ​ចំពោះ​ជនជាតិ​យួន​ ឬ​វៀតណាម​។​ពាក្យយួន មាន​លក្ខណៈ​ជា​គ្រាម​ភាសា​ ឬភាសា​ទូទៅ​ដែល​ជនជាតិ​មួយ​ប្រើប្រាស់​សំដៅ​ចំពោះជាតិ​សាសន៍មួយ។​ជាក់ស្តែង យើងអាច​ហៅ​ប្រទេស​របស់​យើង​បាន​ឈ្មោះ​ពីរ​គឺ​”ប្រទេស​កម្ពុជា​” ឬ​ “​ប្រទេសខែ្មរ​”​។​សំរាប់យើងជាជនជាតិខែ្មរ យើងអាច​ហៅ​របស់​យើងជា​ “ប្រទេស​កម្ពុជា​” ​ក៏​បាន ​ឬ “ប្រទេស​ខែ្មរ” ក៏​បាន​ប៉ុនែ្ត​សំរាប់​ទំនាក់​ទំនង​ការទូត​ឬ​អន្តរ​ជាតិ គេ​ប្រើ ​”ប្រទេសកម្ពុជា”​។​ចំណែក​ប្រទេស​ជិតខាង​របស់​ យើង​ដូចជា​ប្រទេស​ថៃ​គេហៅ​ប្រទេស​យើង​ថា​ “ប្រទេស​កម្ពុជា​”​ ផង​ ឬ​ “​ប្រទេសក្មេន​(ខែ្មរ)” ​ផង​។ រីឯ​ខែ្មរ​យើង​ក៏​អាច​ហៅ​ ប្រទេស​ថៃ​បាន​ពីរ​យ៉ាង​ផង​ដែរ​គឺ​ “ប្រទេស​ថៃ​” ​ឬ​ “​ប្រទេស​សៀម​”​។​ប៉ុនែ្ត​​គ្រាន់តែ​ប្រជាជន​ថៃ​គេ​អាន​ខុស​ពីខែ្មរ​យើង​ បន្តិច​ គឺ​ “​សាយ៉ាម​”​ភាសា​អង់គ្លេស​”Siam”​។​សូម្បី​តែ​ជន​ជាតិ​អាមេរិកកាំង​ ក៏​គេអាច​ហៅ​ភាសា​ទូទៅ​ថា​ “អាគាំង” ​បាន​ផង​ដែរ​។​
គេ​មិន​អាច​ចាត់ទុក​ការ​ប្រើប្រាស់​ពាក្យ​ “ខែ្មរ”, “យួន” ឬ “អាគាំង” ថា​ជាការ​រើសអើង​ពូជសាសន៍​នោះ​ទេ​។ ​
ខ្ញុំ​សូម​លើក​យក​មាត្រា១​ នៃ​អនុសញ្ញា​អន្តរជាតិ​ សី្តពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើងពូជ​សាសន៍​ដូចមាន​ ខ្លឹមសារ​ខាង​ក្រោម​នេះ​ ៖
១. ក្នុង​អនុសញ្ញា​នេះ​ពាក្យ “រើស​អើង​ពូជ​សាសន៍​” មាន​ន័យ​ថា​ ការ​ប្រកាន់​បែងចែក​ ការ​ផាត់ចេញ​ រឹតត្បិត​ ឬ​ការ​និយម​ ផែ្អក​លើ​ពូជសាសន៍​ ពណ៌សម្បុរ​ បុព្វញាតិ​ ឬ​ដើម​កំណើត​ ឬ​ជាតិពន្ធ​ ដែល​មាន​ទិសដៅ​ ឬ​អនុភាព​បំផ្លាញ​ ឬ​បន្ថយ​ការ​ទទួល​ស្គាល់​ការ​មាន​ ឬ​ការ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​សមភាព​ នូវ​សិទិ្ធ​មនុស្ស​ សេរីភាព​មូលដ្ឋាន​ ខាង​វិស័យ​នយោបាយ ​សេដ្ឋកិច្ច​សង្គមកិច្ច​និង​វប្បធម៌​ ឬ​វិស័យ​ដទៃ​ទៀត​នៃ​ជីវភាព​សាធារណៈ​។​
២. ​អនុសញ្ញា​នេះ​ មិន​អនុវត្ត​ទៅលើ​ការ​បែងចែក​ការផាត់​ការ​រឹតត្បិត​ ឬ​ការនិយម​ រវាង​ប្រជា​ពលរដ្ឋ​ខ្លួន​ និង​មិនមែន​ជា​ប្រជាពលរដ្ឋ​ខ្លួន ​ដែល​ធ្វើឡើង​ដោយ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​ឡើយ​។​
និយមន័យ​ក្នុង​វចនានុក្រម​ភាសា​អង់គ្លស​ មាន​ខឹ្លមសារ​ ដូច​ខាង​ក្រោម​នេះ​ ៖
“ការ​រើសអើង​ ការ​ប្រព្រឹត្ត​មិន​យុតិ្តធម៌​ ឬ​លំអៀង​ប្រឆាំង​នឹង​មនុស្សម្នាក់​ ឬ​ក្រុមមួយ​ដោយ​ឈរ​លើ​ មូលដ្ឋាន​ “ពូជ​សាសាន៍​របស់​គេ”​។​
ក្នុង​ន័យនេះ​ ការ​ប្រើប្រាស់​ពាក្យ​ “យួន” ​មិន​ស្ថិត​ក្នុង​និយមន័យ​នៃ​អនុសញ្ញា​ សី្ត​ពីការ​លុប​បំបាត់​ការ​ រើស​អើង​ពូជសាសន៍​ឡើយ។
ប្រតិកម្ម ​និង​ការ​បកស្រាយ​របស់​លោក អ៊ូ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ ដែលថា​ការ​ ប្រើ​ប្រាស់​ពាក្យ​ “យួន” ​ថា​ជា​ “ការ​រើសអើង​ពូជសាសន៍​” ​ពិតជា​មិន​ត្រឹមត្រូវ​នោះទេ​។​ ក្នុង​នាមជា​ សកម្មជន​សិទិ្ធមនុស្ស​ និង​អ្នក​ការពារ​សិទិ្ធមនុស្ស​ គួរ​ស្វែងយល់​អោយ​ច្បាស់​ មុននឹង​ប្រតិកម្ម​ការពារ​ អ្វីមួយ​ ដែល​ខ្លួន​ចាត់ទុក​ថាជា​ការ​រំលាភ​សិទិ្ធ​មនុស្ស​ ជា​ពិសេស​ត្រូវ​យោង​តាម​ឯកសារ​ផ្លូវការ​ របស់​អង្គការ​សហ​ប្រជាជាតិ ​ឬ​ច្បាប់​អន្តរជាតិ​។​
ខ្ញុំ​បាន​សិក្សា​ និង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិទិ្ធមនុស្ស​អស់​រយៈពេល​ជាង​ ២០ឆ្នាំ ​ហើយខ្ញុំ​ក៏​ ធ្លាប់​បាន​ ពន្យល់​សហ​សេវិក​អន្តរជាតិ​ ដែល​បំរើ​រួមគ្នា​ជាមួយ​ខ្ញុំ​ ចាប់​តាំង​តែ​ពី​សម័យ​អ៊ុនតាក់​ រហូត​មក​។ ពួក​គេ​ក៏​មាន​ការ​យល់​ច្រឡំ​បែប​នេះ​ដែរ​ ប៉ុន្តែ​យើង​ពុំអាច​បន្ទោស​ពួកគេ​បាន​នោះទេ​ ពីព្រោះ​ពួកគេ​ មិន​មែន​ជា​ជនជាតិ​ខែ្មរ​។​ប៉ុនែ្ត​វា​គួរ​អោយ​ចម្លែក​ខ្លាំង​ដែរ​ ដែល​ពលរដ្ឋ​ខែ្មរ​ខ្លួនឯង​បែរជា​មិនយល់​ ឬ​ វងេ្វង​អក្សរសាស្រ្ត​ខ្លួន​ឯង​បែបនេះ​។​
លោក​អ៊ូ វីរៈ​ គួរ​គប្បី​សុំទោស​ដល់​ពលរដ្ឋ​ខែ្មរ​ ចំពោះ​ការ​ភ័ន្ត​ច្រឡំ​របស់ខ្លួន ​ព្រោះ​ខ្លួនជា​បញ្ញវន្ត​ដែល​ ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​អារ្យ​ប្រទេស​៕
ប្រភពពី Free Press Magazine

ប​ទ​អត្ថា​ធិ​ប្បា​យ ៖ ម​ហា​សេ​ដ្ឋី ចិ​ត្ត​ចោរ​​ !

ALaពាក្យ​មហាសេដ្ឋី បើ​យោងតាម​ សៀវភៅ​វចនានុក្រម​ របស់​សម្ដេចព្រះ​សង្ឃរាជ ជួន ណាត ​​ពន្យល់​ថា គឺ​ជា​អ្នក​​មានទ្រព្យធន​ច្រើន ដែ​ល​ទ​​ទួ​​ល​​បាន​ការត្រាសបង្គាប់ ​ទទួលស្គាល់ពីព្រះ​មហាក្សត្រ ។ បច្ចុប្បន្ន​ គេ​ស្គាល់​ពាក្យ​ ឧញ៉ា ឬ​អ្នក​​ឧកញ៉ា ដែលជំនួសឲ្យ​ ​មហាសេដ្ឋី ។​
ដើម្បីបាន​ងារជាឧញ៉ា ដែ​លទទួលស្គាល់​ដោ​យ​ព្រះ​ម​ហាក្សត្រ បើតាម​ដឹងថា ត្រូវចំណាយលុយ​យ៉ា​ង​ហោ​​​ច​​ណាស់ ​១០ ម៉ឺន​ដុ​ល្លា​រ ជា​ប្រ​យោ​ជន៏​ស​ម្រា​ប់​​សង្គម ។ ​អ្នក​ដែល​ទ​ទួ​ល​​បាន​ឈ្មោះ ឬ​​ងារ ​ជា​ឧ​ក​ញ៉ា​​នេះ​ ​មិនត្រឹមតែ​​ត្រូ​វ​បា​ន​ពល​រដ្ឋខ្មែរ​ក្រីក្រ កោ​ត​សរសើរ ជាលោក ឧ​ញ៉ា​ៗ នោះទេ  , លើ​ស​ពី​នេះ ពួ​ក​គេ​​ក៏​ទទួល​បាន ​អ​ត្ថិ​ភា​ព​​ផ្សេងៗពីរដ្ឋផងដែរ ។​
សម្រាប់កម្ពុជា​ ជា​ប្រ​ទេស​តូច​ និងក្រីក្រនេះ ត្រូ​វ​បា​ន​គេ​កត់​សម្គាល់ឃើញថា មាន​ក្រុមមនុស្ស​ ដែ​ល​មា​ន​​​ងារ​​ជា​ឧញ៉ា​យ៉ាងក្រាសក្រែល  ដែ​ល​តាម​ការគិត ​​ពល​រដ្ឋខ្មែរ​ដែល​មាន​ប្រមាណ​ជាង​១០លាន​នាក់​ គ្រា​ន់​តែ​ជ្រុះ​កម្ទេច​កម្ទី ជាគ្រាប់​ស្រូវ គ្រាប់ល្ងរ នៃពួក​ឧញ៉ាទាំងនោះ ក៏អាច​ចិញ្ចឹម​ជីវិត រស់​ស្រួល​បាន​ដែរ ។ តែ​ហាក់​​ផ្ទុយ​​ខុស ពីនេះទៅវិញ ។ ឧកញ៉ាកាន់តែច្រើន ជាតិកាន់តែអន្តរាយ , ពល​រ​ដ្ឋ​ខ្មែរ​កាន់​តែ​រ​ង​​​ទឹក​​ភ្នែក ​! ។​​
កន្លងទៅ​​មាន​ការរកឃើញ​ថា ដើម្បីបាន​ងារ​ជាឧកញ៉ា ពួកអ្នកត្រេកត្រអាល ​នឹងមុខមាត់មិន​សូវមាន​ការ​អៀន​​ខ្មាស់​មូយចំនួន បានធ្វើ​ស​ក​​ម្មភាព ​បោក​ប្រាស​ប្រជាពល​រដ្ឋ អង្គការអន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​​រហូត​ធ្លាក់​​ដល់​បោកព្រះ​សង្ឃក្នុងវត្ត ឲ្យ​ផ្ដិតមេដៃ ​ទទួល​ស្គាល់​ស​មិ​ទ្ធិ​ផ​ល​​នានា ថា កើតឡើងក្រោម​ប្រា​ក់​​​របស់​​​ខ្លួន ។ តាម​របៀប​ឆក់កណ្តៀតនេះ ​ក៏ធ្វើ​ឲ្យពួកគេ​ទទួល​បាន​ងារ ជាឧញ៉ា​យ៉ាងរំភើយ ។ នេះ​ជា​​ដើ​ម​​​​​ចម​​មួយ​​ ដែល​រត់ទៅរកភាព​អាម៉ាសទាំង​ដុល ​របស់ប្រទេស ។
លើសពីនេះទៀត អ្វីដែល​ទាំងភ្នែកជាតិ ​និងអន្តរជាតិ មើលពី​ជ្រុងណាក៏ឃើ​ញដែរនោះ គឺភាព​រងគ្រោះ​របស់​ប្រ​ទេស និងពល​រដ្ឋ​ដោ​យ​សា​រ​​ពួកឧញ៉ា ។ ប្រជាពល​រដ្ឋខ្មែរទ​​ន់​ខ្សោយ រាប់​ចាប់​តាំងពី​កណ្ដាល​ទី​ក្រុង ​ដែលជាបេះដូងរបស់ប្រទេស​ រហូតដល់​តំបន់​ចុង​កាត់​មាត់​ញ​​​ក ​សុទ្ធសឹងតែទទួល​ផល​ប៉ះពាល់​ដោយ​ី សារការបាត់ប​ង់​ដីធ្លី ផ្ទះ​សម្បែង ឬធ្លាក់​ខ្លួន​ជាប់គុក​ច្រវ៉ាក់​ បើ​សិនជាជំទាស់​នឹងបំណង​រប​ស់​ពួ​​ក​ឧញ៉ា ​។ មានឧញ៉ាមួយ​ចំនួន​បាន​ក្លាយខ្លួន​ជាឧក្រិដ្ឋជនជួញ​ដូរគ្រឿងញៀន ហើយ​ខ្លះ​ក្លាយជាអ្នក​បា​ញ់​​បោះសេរី កាចសាហាវយង់​ឃ្ន​ង គួរឲ្យ​ខ្ពើម​រអើម ។ ហើយកាលពីពេល​ថ្មីៗនេះ​មានសេចក្ដីរាយ​ការ​ណ៏​​ថា  តា​ម​រ​យៈ​ការឃុប​ឃិតគ្នា ជាមួយមន្ត្រីខិល​ខូច​ក្នុង​រដ្ឋា​ភិ​បា​ល​​​បាន ​ធ្វើ​ក្រុម​ហ៊ុន​របស់ឧញ៉ាមួយ ​មា​ន​លទ្ធភាព​ ​ច្បាម​យក​ដីព្រៃរដ្ឋ​ រាប់ម៉ឺន​ហិកតា ហើយបាន​កាប់​បំផ្លាញព្រៃឈើ​​យ៉ាងវិនាស យ​ក​ទៅ​ល​​ក់​​ឲ្យ​​ប្រទេសជិតខាង ។ ដែលឧញ៉ាប្រភេទនេះ គេហៅថា ឧញ៉ា ចោរ ឬ ចោរជាឧញ៉ា ?    ៕​
ប្រភពពី Free Press Magazine

សុខ​ចិត្ត​នៅ ​ជាមួយ​មនុស្ស​ ស្មោះ​ស្នេហ៍​ដ៏​គួរ​ឲ្យ​ធុញ​ ឬ​រក​អ្នក​ថ្មី?

ខ្ញុំ​ពិត​ជា​ចូលចិត្ត​ទំព័រ​ “ស្នេហ៍​ខ្ញុំ”​ របស់​គេហទំព័រ​ Sabay ជា​ខ្លាំង។ ​​អត្ថបទ​​​យ៉ាង​សន្ធឹក​សន្ធាប់​ដែល​​បាន​ចុះ​​លើ​ទំព័រ​​នេះ​ ​បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន​អំពី​ជីវិត​ស្នេហា។ ​​ដោយសារ​ខ្ញុំ​​ក៏​មាន​​វិបត្តិ​ស្នេហា​ដែរ​ ​​ខ្ញុំ​​ក៏​បាន​សម្រេច​ផ្ញើ​អ៊ីមែល​ទៅ​កាន់​អ្នក​ដើម្បី​រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​ខ្ញុំ។ ​សង្ឃឹម​ថា ​​អ្នក​នឹង​ជួយ​ចុះ​ផ្សាយ​អត្ថបទ​របស់​ខ្ញុំ​ដើម្បី​ទទួល​បាន​មតិ​​ពី​មិត្ត​អ្នក​​អាន។
ខ្ញុំ​ជា​មនុស្ស​ដែល​អាច​និយាយ​បាន​ថា​ មានចំនុច​ល្អ​ច្រើន​ ទាំង​ការងារ​ ទាំងការ​សិក្សា​កំរិត​បញ្ញាប័ត្រ​ផ្នែក​អក្សរ​សាស្រ្ត​អង់គ្លេស​ និង​ជាគ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ឯកជន​ល្បី​ឈ្មោះមួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ។ ចំពោះ​ប្រាក់​ខែ​សម​ល្មម​នឹង​ទទួល​យក​បាន​ ចំនែក​រូប​សម្បត្តិ​អាច​ចាត់​ទុក​ថា​ ជា​ស្រី​ស្អាត​ម្នាក់​បាន​ ពិសេស​ខ្ញុំ​មាន​បុគ្គលិក​លក្ខណៈ​ពិសេស​គួរ​ជាទី​ចាប់អារម្មណ៍​ ដែល​មាន​ភាព​ទាក់ទាញ​ចំពោះ​ភេទ​ផ្ទុយ​គ្នា។ នេះ​ជា​ចំនុច​ដែល​ធ្វើឲ្យ​គ្រប់​មនុស្ស​ស្រី​ដូច​គ្នា​មាន​ការ​ច្រណែន​ចំពោះ​ខ្ញុំ។ គ្រប់​បុរស​ដែល​បាន​ជួប​ បាន​និយាយ​ជាមួយ​ខ្ញុំ​ ហើយតែងតែ​ចង់​​បង្កើត​​ទំនាក់​ទំង​ជាមួយ​ខ្ញុំ​ ប៉ុន្តែ​បញ្ហា​គឺ​នៅ​​​ត្រង់​​ថា ខ្ញុំ​មាន​មិត្ត​ប្រុស​រួច​ទៅ​ហើយ។
រូប​តំណាង (រូប​ថត៖ 9images)
មាន​មនុស្ស​​ប្រុស​ល្អ​ៗ​​ជា​ច្រើន​ដែល​បាន​ដើរ​ចេញ​ពី​ខ្ញុំ​ ព្រោះ​មិន​ចង់​ចំណាយ​ពេល​វេលា​ឥតប្រយោជន៍​ជាមួយ​មនុស្ស​ដែល​មាន​ម្ចាស់​រួច​ទៅ​ហើយ​។​ នេះ​គឺ​ដោយសារ​តែ​ពួកគេ​មិនចង់​មាន​ទំនាក់​ទំនង​លែង​សើច​បែប​ក្មេង​យុវវ័យ​ទូទៅ​ជា​មួយ​ខ្ញុំ​ទេ​ តែ​​ចង់​បង្កើត​គ្រួសារ​​ពិត​មួយ​​ជាមួយ​ខ្ញុំ។
ពេល​ខ្លះ​ខ្ញុំ​ធ្លាប់​គិត​ថា​ បើ​ខ្ញុំ​លះ​បង់​មនុស្ស​ដែល​ខ្ញុំ​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​មួយ​នេះ​ចោល​ ហើយ​ទៅ​ស្វែង​រក​អ្នក​ថ្មី​ដែល​ល្អ​ជាង​នេះ​ តើ​ល្អ​ទេ? ហើយ​តើ​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពិត​ជា​ស័ក្តសម​នឹង​អ្វី​ដែល​ខ្ញុំ​លះ​បង់​​នេះ​​​ដែរ​ទេ? ខ្ញុំ​តែងតែ​ចោទ​សួរ​ខ្លួន​ឯង​បែប​នេះ​ជា​និច្ច ប្រហែល​ដោយសារ​តែ​បែបនេះ​ហើយ ​ទើប​ធ្វើឲ្យ​ខ្ញុំ​នៅ​តែបន្ត​ទំនាក់ទំនង​ដ៏​សុំាញុំា​ជាមួយ​មិត្តប្រុស​បច្ចុប្បន្ន​របស់​ខ្ញុំ។
គាត់​កំព្រា ​តែ​ស្មោះ​ស្នេហ៍
ប្រុស​ស្នេហ៍​របស់​ខ្ញុំ​​ពិត​ជា​ប្រាកដ​ប្រជា​​​ជាមួយ​ខ្ញុំ​ ដោយ​​​ចង់​រៀបការជា​មួយ​គ្នា​​​នៅ​ថ្ងៃ​ណា​មួយ​។ ឆ្នាំ​នេះ​គាត់​​អាយុ​២៨​ហើយ  ចំនែក​ខ្ញុំ​អាយុ​ទើប​តែ​២៣​ឆ្នាំទេ។ ពួក​យើង​គិតថា នឹងរៀបការ​នៅ​ចុងឆ្នាំ​ក្រោយ។  ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​រាររែក ព្រោះ​​ខ្ញុំ​ដូច​ជា​មានអារម្មណ៍​អាណិត​គេ​ច្រើន​ជាង​ស្រលាញ់។ គេ​ជា​មនុស្ស​ដែល​ត្រូវ​ម្តាយ​បោះ​បង់​ចោល​តាំង​ពី​តូច។ ចំនែក​ឪពុក​ស្លាប់​ចោល​ដោយសារ​តែ​គ្រាំ​ចិត្តចំពោះ​ការ​ក្បត់​ចិត្ត​របស់ភរិយា។ គេ​បាន​ក្លាយ​ជា​កូន​​កំព្រា​ គ្មាន​​បងប្អូនសោះ​​​ព្រោះ​ជាកូន​ទោល។
គាត់​កើត​ក្នុងគ្រួសារ​ដែល​ចាត់ទុក​ថា​ធូរធារ​គួរសម​ ព្រោះ​ឪពុក​របស់​គាត់​បាន​បន្សល់​ទ្រព្យ​ជា​ដីធ្លី និង​ប្រាក់​កាសឲ្យ​គ្រាន់​​បើ​ដែរ។ មនុស្ស​ប្រុសម្នាក់​ដែល​ឆ្លង​កាត់​ពេលវេលា​ឯកា​ និង​ពេលវេលា​ឈឺចាប់ លំបាក​តស៊ូ​ដោយ​គ្មាន​បង្អែក​ រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជីដូន​ចាស់​ ចំនែក​អ៊ំ​ពូមីង​ទៀត​ ក៏​គិត​តែ​ពី​ទ្រព្យសម្បត្តិ​ដែល​ជីដូន​មាន​ មិន​គិត​ពីសាច់​ញាតិ​ ជាហេតុ​ធ្វើ​ឲ្យ​គេ​កាន់​តែ​គ្មាន​ភាព​ជា​គ្រួសារ​កាន់​តែ​ខ្លាំង​ ព្រោះ​តែ​ទំនាស់​ដណ្តើម​ទ្រព្យ​សម្បត្តិ។
ក្រៅ​ពី​ខ្ញុំ​ សង្សារ​ខ្ញុំ​គ្មាន​អ្នកណា​ទៀត​ទេ​ ដោយសារ​រឿង​ទាំង​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​អាណិតគាត់។ មកដល់​ពេល​នេះ​ ខ្ញុំ​ទាក់​ទងគ្នា​រយៈពេល២ឆ្នាំ​ហើយ​ អនុស្សាវរីយ៍​ក៏​មាន​រាប់​មិន​អស់។ គេចង់​រៀប​ការ​ជាមួយ​ខ្ញុំ ចង់​ប្រើ​ជីវិត​ជាមួយ​គ្រួសារ​ដ៏​ពេញ​លេញ​មួយ​​ជា​មួយ​​ខ្ញុំ​​ ដែល​មាន​ប៉ាម៉ាក់​ និង​ប្អូន​ស្រី​២​នាក់។ គេចង់​បាន​គ្រួសារ​មួយ​ដ៏​កក់​ក្តៅ​ ចង់​រស់​នៅ​រួមគ្នា​ជា​មួយ​ខ្ញុំ។ ខ្ញុំ​យល់​ច្បាស់​ពី​អារម្មណ៍​របស់​គាត់​ ព្រោះ​ខ្ញុំ​ក៏ធ្លាប់​ឃ្លាត​ឆ្ងាយ​ពី​ប៉ាម៉ាក់​រយៈពេល​១០​ឆ្នាំ​ដែរ។ ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​ពេល​វេលាឯកា​បែបនេះ​ជាមួយ​ប្អូន​ស្រី​២នាក់​ទៀត​របស់ខ្ញុំ​ដែរ។
បែប​នេះ​ទើប​ខ្ញុំ​ដឹង​ថា​ អារម្មណ៍​ដែល​គ្មាន​សាច់​ញាតិ​ វា​ឈឺ​ចាប់​ វេទនា និង​ឯកា​ខ្លាំង​ប៉ុណ្ណា។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​បែប​នេះ​ ខ្ញុំ​មាន​អ្នក​ជួយ​ចែក​រំលែក​ទុក្ខ​ព្រួយ​ ចុះ​ទំរាំ​គាត់​ឆ្លង​កាត់​ម្នាក់​ឯង​ ដែល​​គ្មាន​​អ្នក​​ជួយ​​រំលែក​​ទុក្ខ​​ តើ​វា​ពិបាក​ខ្លាំង​កំរិត​ណា?
ប៉ុន្តែ​និយាយ​តាម​ត្រង់ទៅ​ចុះ​ គាត់​គ្មាន​ចំនុច​ល្អអ្វីទាំងអស់​ក្រៅ​ពី​ស្រលាញ់​ខ្ញុំ​តែ​ម្យ៉ាង។ គាត់​ឲ្យ​ខ្ញុំ​គ្រប់​យ៉ាង​ ទាំង​ការយក​ចិត្ត​ទុក​ដាក់​ ការ​ព្រួយ​បារម្ភ​ ការ​មើល​ថែ​ និង​ការស្រលាញ់​ដ៏លើស​លប់​ ប៉ុន្តែ​វាច្រើនពេក​សម្រាប់​ខ្ញុំ រហូត​ដល់ខ្ញុំ​ដក់​ដង្ហើម​មិន​រួច។ គាត់​ចំណាយ​ពេល​នៅ​ជាមួយ​ខ្ញុំ​ច្រើន​ ច្រើន​រហូត​ដល់​ខ្ញុំ​គ្មាន​ពេលវេលា​ផ្ទាល់​ខ្លួន​ជា​របស់​ខ្លួន​ឯង។ ខ្ញុំចង់មាន​ពេល​ដែល​ចង់​ធ្វើអី​ក៏ធ្វើ​ស្រេច​តែ​ចិត្ត​ខ្ញុំ​ មិនមែន​យក​ពេលវេលា​មក​កំដរ​គាត់​រហូតបែប​នេះ​ទេ។
ទាំងនេះ​វាបាន​បង្កើត​ជា​អារម្មណ៍​ដ៏​ធុញ​ទ្រាន់​ម្យ៉ាង​ដល់​ខ្ញុំ​ តែខ្ញុំ​ធ្លាប់​គិត​ថា​ បើក្រៅ​ពីខ្ញុំ​ គាត់​​មាន​អ្នក​ផ្សេង​ទៀត​ទេ? ជាក់ស្តែង​គឺគ្មាន​ទេ​ គាត់​គ្មាន​សូម្បី​តែ​មិត្តភ័ក្តិ។ មនុស្ស​ដែល​គ្មាន​គ្រួសារ​ សាច់​ញាតិ មិត្តភ័ក្តិ​ ចុះ​បើ​អស់​ពី​ខ្ញុំ​ទៀត​ តើ​គាត់​​រស់​បាន​យ៉ាង​ម៉េច?
រសនិយម​ខុស​គ្នា​ធ្វើ​​ឲ្យ​ខ្ញុំ​ពិបាក​​ចិត្ត​
ខ្ញុំជាមនុស្ស​ដែល​ស្រលាញ់​ភាព​ស្រស់​ស្អាត ភាព​មាន​បាន​ ប៉ុន្តែសង្សារ​ខ្ញុំ​ផ្តល់​ឲ្យ​ខ្ញុំ​មិន​បាន​ទេ។​ គ្រប់ពេល​ដែល​យើង​បណ្តើរ​គ្នា​ គ្មាន​ត្រង់ណា​ដែល​គាត់​ស័ក្តិសម​នឹង​ខ្ញុំ​បន្តិច​ឡើយ។ គាត់​​តែង​ខ្លួន​ចាស់​បុរាណ​ ចំនែក​ខ្ញុំជា​មនុស្ស​ទាន់សម័យ​ចូលចិត្ត​ភាព​ឡូយ​ឆាយ។​ នេះ​ជាហេតុ​ដែលធ្វើឲ្យ​ខ្ញុំ​មិន​ពេញ​ចិត្ត​គាត់​ ព្រោះ​យើង​មាន​រស​និយម​ផ្សេង​ពី​គ្នា។ ខ្ញុំមិន​សប្បាយ​ចិត្តសោះ​ដែល​ត្រូវ​គ្រប់​គ្រង​ការ​ស្លៀកពាក់​ ការ​រៀប​ចំខ្លួន​ឲ្យ​មាន​កំរិត​ ដើម្បីឲ្យ​ស័ក្តិសម​ជាមួយ​គាត់។ គាត់​ជា​មនុស្ស​មាន​មុខ​មាត់​ស្អាត​បាត​ ប៉ុន្តែ​មិន​ចេះ​រៀប​ចំ​ខ្លួន​ មិន​ថា​ខ្ញុំ​ព្យាយាម​និយាយ​ប្រាប់​គាត់​​ឲ្យ​កែ​លម្អ​ឡើងវិញ​ប៉ុណ្ណា​នោះ​ទេ ហើយ​គាត់​ក៏​ខំ​ព្យា​យាម​កែ​ប្រែ​ខ្លួន​ឯង​ឲ្យ​ស័ក្តសម​ជាមួយ​​ខ្ញុំ​ដែរ​ ប៉ុន្តែ​ការ​ព្យាយាម​របស់​គាត់​នៅ​តែ​មាន​កំរិត​នៅ​ឡើយ។
មាន​ពេល​ខ្លះ​គិត​ថា​ ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវ​ទទួល​យក​អ្វី​ដែល​​ជា​ខ្លួន​​គេ​មាន​ តែ​បើ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ពេក ខ្ញុំ​ក៏​ពិបាក​នឹង​ធ្វើ​ចិត្ត​ទទួល​យក​ដែរ។ មាន​ច្រើន​ទៀត​ គាត់​ជា​មនុស្ស​ចូលចិត្ត​និយាយ​ច្រើន​ ចូលចិត្ត​ប្រកែក​យក​ឈ្នះ​ មិន​ស្តាប់​គំនិត​របស់​អ្នក​ដទៃ​ ប្រកាន់​យក​គំនិត​ខ្លួន​ឯង​ជា​ធំ​ ជួនកាល​គាត់​ទាស់​សំដី​ និង​សម្ដែង​ឥរិយាបថ​ធ្វើ​ឲ្យ​ប្អូន​ស្រី​ទាំង​ពីរ​របស់​ខ្ញុំ​មិន​ពេញ​ចិត្ត​ក៏​មាន។
ប្អូនស្រីទាំង​ពីរ​របស់​ខ្ញុំ​ឧស្សាហ៍​តឿន​ខ្ញុំ​ណាស់​ ថា​ឲ្យ​ខ្ញុំ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចិត្ត​រៀបការ​ជា​មួយ​គាត់។
ពិតមែន​ហើយ​ ស្រលាញ់​គ្នាមិន​មែន​ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​នោះ​ទេ ​អ្វី​ដែល​សំខាន់​ តើ​គេ​ចុះ​សម្រុង​នឹង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ ដូច​ជា​ក្រុមគ្រួសារ​បង​ប្អូន​ ឬ​មិត្តភ័ក្តិ​របស់​យើង​​អត់?
គាត់​គំរាម​ខ្ញុំ​ បើ​ខ្ញុំ​ធ្វើ​អីចឹង​ទៀត​
ខ្ញុំធ្លាប់​សាក​ល្បង​ធ្វើ​ខ្លួន​ឃ្លាតឆ្ងាយ​ពីគាត់​ដោយ​ប្រាប់​គាត់ថា​ ខ្ញុំ​ចង់​មាន​ពេល​ជា​របស់​ខ្លួន​ឯង​ខ្លះ។ មាន​ម្តង​នោះ​ ខ្ញុំ​មិន​បាន​ជួប​មុខគាត់​ដល់​ទៅ​មួយ​អាទិត្យ​ ដែល​តាម​ធម្មតា​យើង​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​មិន​លស់។
មួយ​អាទិត្យ​ដែល​គ្មាន​គាត់​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​មាន​ពេល​ជា​របស់​ខ្លួន​ឯង​ ចង់​ធ្វើ​អី​ធ្វើ​ហ្នឹង​ មិន​ចាំ​បាច់​ខ្វល់​ពីអ្នក​ណា។ មួយ​អាទិត្យ​បែក​គ្នា​សម្រាប់​គូ​សង្សារ​​ធម្មតា គឺ​​ប្រាកដ​ជា​នឹក​គ្នា​ស្លាប់​មិន​ខាន​ តែ​ចំពោះ​ខ្ញុំ​ វា​បែរ​ជា​រីករាយ​ គ្មាន​ចិត្ត​នឹក​កើត​ទុក្ខ​អី​បន្តិច​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ស្រាល​ខ្លួន គ្មាន​សំពាធ​ គ្មាន​ការធុញ​ទ្រាន់​ ទាំងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អត់​បាន​ស្រលាញ់​គាត់​ខ្លាំង​ណាស់​ណា​នោះ​ទេ​ ព្រោះបើ​គ្មាន​គាត់​ ខ្ញុំ​ក៏​នៅ​បាន ហើយ​អាច​នឹង​រីករាយ​ជាមួយ​ជីវិត​ដែល​មិន​មាន​គាត់​ទៀត​ផង។
ប៉ុន្តែ​បើ​ធ្វើ​បែប​នេះ​ វា​អយុត្តិធម៌​ចំពោះ​គាត់​ពេក​ហើយ! គ្មាន​ខ្ញុំ​គាត់ឯកា​ និង​ក្រៀម​ក្រំ​ខ្លាំង​ណាស់។ ភាព​ព្រងើយ​កណ្តើយ​ដែល​ខ្ញុំ​សម្តែង​ចេញ​មក​ធ្វើ​ឲ្យ​គាត់​ដឹង​ថា ខ្ញុំហាក់​ដូច​ជា​ធុញ​ទ្រាន់​នឹង​គាត់ ហើយ​​ចង់​បែក​គ្នា​ នេះ​ធ្វើ​ឲ្យ​គាត់​ប្រាប់​ខ្ញុំ​ថា​ បើ​អស់​ពីខ្ញុំ​ទៅ​ គាត់​មិន​រស់​នៅ​ទៀត​ទេ​ ព្រោះ​មិន​ដឹង​ថា​ រស់នៅ​ដើម្បី​អ្នក​ណា។ គាត់ថា បើ​ខ្ញុំឃ្លាត​ឆ្ងាយ​ពី​គាត់​តែ​មួយអាទិត្យ​ទៀត​ ខ្ញុំ​អាច​នឹង​ទទួល​ទូរសព្ទ​ឲ្យ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​របស់​គាត់​ជាមិន​ខាន។ ឮគាត់​និយាយ​បែប​នេះ​ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ខ្ញុំ​ខ្លាច​ថា​ គាត់​អាច​នឹង​គិត​ខ្លី​ ធ្វើ​រឿង​មិន​ល្អ​ចំពោះ​ខ្លួន​ឯង។ នេះអាច​ចាត់​ទុក​បាន​ថា គាត់​គំរាម​សម្លាប់​ខ្លួន​ បើ​ខ្ញុំ​បែក​ពី​គាត់។
ខ្ញុំ​មិនចង់​ជឿទេ​ថា មនុស្ស​ដែល​រៀន​ថ្នាក់​អនុបណ្ឌិត​ មានចំណេះ​ដឹង​ជ្រៅជ្រះ​ដូចជា​គាត់ នឹងធ្វើទង្វើ​ដ៏​ល្ងង់​ខ្លៅ​បែប​នេះ តែ​ភាពហ្មត់​ចត់​របស់គាត់​ធ្វើឲ្យ​ខ្ញុំ​ដឹង​ថា គាត់​ពិត​ជាហ៊ាន​ធ្វើ​ពិត​មែន។  ខ្ញុំ​មិន​ចង់​មាន​បាបកម្ម​ មិន​ចង់​ព្រោះ​តែ​ខ្ញុំ​ធ្វើឲ្យ​គាត់​បាត់បង់​ជីវិត​ឡើយ​ បែបនេះ​ទើប​ខ្ញុំ​នៅ​តែបន្ត​សេពគប់​ជា​មួយ​គាត់​ដដែល​ ដោយ​ប្រាប់​ខ្លួន​ឯង​ថា យ៉ាងណា​ក៏​គាត់​ស្រលាញ់​ខ្ញុំខ្លាំង​បំផុត​ដែរ​។ តែ​បើខ្ញុំ​រក​អ្នក​ថ្មី​ហើយ​ តើ​អ្នក​ផ្សេង​​នឹង​ស្រលាញ់​ខ្ញុំ​ខ្លាំង​ដូច​ជា​គាត់​ដែរ​ទេ?
ខ្ញុំ និងគាត់​បាន​រៀប​ចំ​គម្រោង​ជីវិត​ជាមួយ​គ្នា។ ​ ពួកយើង​មាន​គម្រោង​សង់​ផ្ទះ​ធំមួយ​មុន​ពេល​ពួក​យើង​រៀបការ​នៅ​លើដី​ធំ​មួយ​ដែល​ជា​សម្បត្តិផ្ទាល់​ខ្លួន​របស់​គាត់ ដែល​សល់​ពីឪពុក ​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង​ ប៉ុន្តែ​វា​ពិបាក​ត្រង់​ថា គាត់​ត្រូវ​សន្សំ​លុយ​ចូល​ស្តី​ដណ្តឹង​ខ្ញុំ​ និង​លុយ​ទុក​ចាត់ចែង​ពិធី​រៀប​អាពាហ៍ពិពាហ៍។ នេះធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ចធ្ងន់​គួរ​សម​ដែរ​ បញ្ហា​គឺ​យើង​គ្មាន​លុយ​​គ្រប់គ្រាន់​នឹង​សង​ផ្ទះ។
រៀប​ការ​ហើយ​ មិន​ចង់​ហត់​នឿយ!
ចំនែក​ខ្ញុំ​ បើ​គ្មាន​ផ្ទះ​ដែល​ជាទី​លំនៅ​ដ្ឋាន​គួរ​សម​សម្រាប់​រស់​នៅ​ក្រោយ​ពេលរៀបការ​ទេ នោះ ខ្ញុំ​មិន​រៀប​ការ​ជា​ដាច់​ខាត​ ព្រោះ​ខ្ញុំ​ចង់ឲ្យ​ប៉ាម៉ាក់​ និង​ប្អូន​ស្រីទាំង​ពីរ​របស់​ខ្ញុំ​បាន​រស់​នៅ​សុខ​ស្រួល។ ម៉្យាង​គ្រួសារ​របស់​ខ្ញុំ​ក៏​មិន​សូវ​ជា​ធូរធារ​ប៉ុន្មាន​ដែរ​ យើង​រស់​នៅ​ក្នុង​ផ្ទះ​តូច​មួយ​តែ​ប៉ុណ្ណោះ​ បែប​នេះ​ទើប​ខ្ញុំ​ចង់​ឲ្យ​ពេល​ខ្ញុំ​ដែល​ជាកូន​ច្បង​រៀបការ​រួច​ ចេញ​ទៅ​ហើយ​អាច​ជួយ​ក្រុមគ្រួសារ​ឲ្យ​ខ្ពស់​មុខ​ខ្ពស់​មាត់​ជាង​មុន  បែបនេះ​ទើប​ជា​​កូន​កត្តញ្ញូ​ចំពោះ​អ្នក​មានគុណ​ទាំងពីរ​​​​ ដែល​គាត់​ក៏​មាន​អាយុ​ច្រើន​ណាស់​ទៅហើយ។
ប៉ាម៉ាក់​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំរៀបការ​ហើយ​ទៅ​ជួល​ផ្ទះ​គេនៅ ឲ្យ​លំបាក​វេទនា​នោះ​ទេ។ នេះជាហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ស្មុគស្មាញ​ចំពោះ​រឿង​លុយ​កាក់។  មិត្តប្រុស​របស់​ខ្ញុំ​គិតថា​នឹង​ដាក់​ប្លង់ដី​បញ្ចាំ​ដើម្បី​យក​លុយ​មក​លើក​ផ្ទះ​ និង​សង់​បន្ទប់​ជួល​ខ្លះ​ៗ​ដើម្បី​អាច​រក​ចំណូល​បន្ថែម​ បង្វិល​សង​ធនាគារ​វិញ។​ ចំពោះ​ការ​ប្រាក់​ និង​លុយ​ដែល​ត្រូវ​សង បើ​គិត​ទៅ​មួយ​ខែៗ​ក៏ច្រើន​គួរសម​ដែរ​ ហើយ​គាត់​បាន​ប្រាប់​ថា គាត់​មិនឲ្យ​ខ្ញុំ​លំបាក​នោះ​ទេ​ តែ​គ្រាន់​តែគិត​ក៏ដឹង​ទៅហើយ​ថា​ ពេល​សង់ផ្ទះ​រួច​ រៀបការ​ហើយ​ត្រូវ​ខំប្រឹង​ធ្វើ​ការ​រក​លុយ​មក​សង​បំណុល។​ ខិតខំ​ទាំងប្តី​ទាំង​ប្រពន្ធ ទំរាំ​នឹង​មានបាន ក៏​យូរ​គួរ​សម​ដែរ។
គេ​និយាយ​ថា ភាព​មាន​បាន​នឹង​មក​តាមពី​ក្រោយ ឲ្យ​តែ​យើង​តស៊ូ​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា ប៉ុន្តែ​ខ្ញុំខ្លាច​ថា ខ្ញុំ​ជំនះ​មិន​បាន​ ខ្ញុំ​លំបាក​មក​គ្រប់គ្រាន់​ហើយ រក​ការងារ​ធ្វើ​កំពុង​ពេល​រៀន​នៅ​សាកល​វិទ្យាល័យ​ ដើម្បី​បង់​ថ្លៃ​សិក្សា​ខ្លួន​ឯង​ ថ្លៃ​ចាយ​វាយ​ផ្ទាល់​ខ្លួន​​ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ និង​ការ​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួសារ។ ខ្ញុំ​ជំនះ​ឧបសគ្គ​មក​ច្រើន​ហើយ។ ហើយ​ឲឡូវ​នេះ​​ត្រូវ​តស៊ូ​ប្រឹង​ប្រែង​បន្ត​ទៀត​ ខ្ញុំ​ពិត​ជា​នឿយហត់​ខ្លាំង​ណាស់។ ខ្ញុំក៏ដូច​មនុស្សស្រីទូទៅ​ដែរ ស្រលាញ់ភាព​សុខ​ស្រួល ភាព​មាន​បាន​ និង​ខ្ញុំមិន​ចង់​លំបាក។
ប៉ុន្តែ​បើ​គ្រាន់តែ​ការ​ខ្លាច​ភាព​នឿយ​ហត់​របស់​ខ្ញុំ​ធ្វើឲ្យ​ខ្ញុំត្រូវ​បោះបង់​គាត់ចោល ហើយ​ទៅ​រក​អ្នក​ថ្មី​ទៀត​ តើ​ខ្ញុំត្រូវ​ចំណាយ​ពេល​យូរ​ខ្លាំង​ប៉ុណ្ណា​ទំរាំរក​បានមនុស្ស​ដែលស័ក្ត​សម​នឹង​ខ្ញុំ​ ស្រលាញ់​ខ្ញុំ ហើយ​អាច​ទទួល​យកលក្ខខណ្ឌ​របស់​ខ្ញុំ?​ ​ជួនកាល​អ្នក​ផ្សេង​អាច​នឹង​ស្រលាញ់​ខ្ញុំ​ តែ​ទទួល​យក​លក្ខខណ្ឌ​គ្រួសារ​ដែល​មិន​សូវ​ជាធូរធារ​របស់​ខ្ញុំ​មិន​បានឡើយ។
បែប​នេះ​ តើ​ខ្ញុំ​ត្រូវចំណាយ​ពេល​វេលា​យូរ​ប៉ុណ្ណា​ទើបអាចរកឃើញ​មនុស្ស​ដែល​កើត​មក​សម្រាប់​មនុស្ស​ស្រី​ដូច​ជា​ខ្ញុំ? ម្យ៉ាង​ខ្ញុំ​ក៏​មាន​អាយុ​ច្រើន​គួរសម​ហើយ​ដែរ។ គេ​និយាយ​ថា​ ប្តីប្រពន្ធ​ដែល​ខំតស៊ូតាំង​ពីបាត​ដៃ​ទទេ​ នឹង​ស្រលាញ់​គ្នា​បាន​យូរ​អង្វែង​ តែ​ខ្ញុំ​ពិត​ជាហត់​នឿយ​ខ្លាំង​ណាស់។ ខ្ញុំ​ខ្លាច​ថា វា​បង្កើត​ឲ្យ​មានការធុញ​ទ្រាន់​ដល់​ខ្ញុំ លែង​មាន​អារម្មណ៍​អាណិត​ស្រលាញ់​គ្នា​តទៅ​ទៀត។​ បើ​បែប​នេះ​តើជីវិត​អាពាហ៍ពិពាហ៍​នឹង​ប្រេះ​ស្រាំ ឬយ៉ាង​ណា?
ខ្ញុំចង់​សុំ​ជា​យោបល់​ពី​ប្រិយមិត្ត​អ្នក​អាន​គេហទំព័រមួយនេះ​ទាំង​អស់​គ្នាឲ្យ​ជួយ​ផ្តល់​គំនិត​ដល់​ខ្ញុំ​ខ្លះៗ។
សំនួរ
១) តើ​ខ្ញុំ​គួរតែ​បោះ​បង់​គាត់​ចោល​ ហើយ​ស្វែង​រកអ្នក​ថ្មី​​ឬ?
២) តើខ្ញុំ​គួរ​តែ​ជម្នះ​ភាព​ហត់​នឿយ​ និង​ប្រើ​ជីវិត​​​ដោយ​ខិតខំ​តស៊ូ​ប្រឹង​ប្រែង​ដោយ​បាត​ដៃ​ទទេ​ជាមួយ​គាត់?
៣) ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់​ តើ​គាត់អាច​នឹង​សម្លាប់​ខ្លួន​ទេ​ បើ​ខ្ញុំ​សុំ​បែក​ពី​គាត់?
៤) តើ​ខ្ញុំ​និង​គាត់​ពិត​ជាស័ក្តិសម​នឹង​ប្រើជីវិត​ជាមួយ​គ្នា​ទេ?
ជា​ចុង​បញ្ចប់​ នាង​ខ្ញុំ​ក៏​សូម​អរគុណ​បង​ Sabay​ យ៉ាង​ខ្លាំង​ដែល​បាន​បង្កើត​ទំព័រ​វិបត្តិស្នេហា​នេះ​ឡើង​ ដើម្បី​ឲ្យ​ខ្ញុំ​អាច​មាន​ឱកាស​ចែក​រំលែក​បញ្ហា​របស់ខ្ញុំ ហើយ​ក៏​សូម​អរគុណ​ដល់​ប្រិយមិត្ត​ផង​ដែរ​ សម្រាប់​ការ​ចូល​រួម​ផ្ដល់​មតិ​របស់​អ្នក។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ រាល់​មតិ​របស់​ប្រិយមិត្ត​ទាំង​អស់នឹង​អាច​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ សម្រាប់​ផ្ដល់​ជា​ផ្លូវ​ ​និង​ជា​គន្លឹះ​សម្រាប់​នាង​ខ្ញុំ​ដើម្បី​ចាប់​ផ្ដើម​​គិត​ឡើង​​​វិញ​​​អំពី​រឿង​រ៉ាវ​ស្នេហា៕
ពី​ កញ្ញា​ ព.ស.

ប្រភព : សប្បាយ

ចរិត​អ្នកនយោបាយ​ខ្មែរ​ដែល​ចូល​ចិត្ដ​រមិលគុណ​

មាន​អ្នកនយោបាយ​ប្រឆាំង​ និង​អ្នកកាសែត​ប្រឆាំង​ ព្រមទាំង​សង្គម​ស៊ី​វិល​ប្រឆាំង​មិន​តិច​នាក់​ទេ​ ដែល​បាន​ចាក​ចេញពី​ទ្រនំ​ធ្លាប់​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ប្រឆាំង​នឹង​ថ្ងៃ​៧​ មក​រា​ ទៅ​ចុះចូល​បម្រើ​ម្ចាស់​ថ្មី​ក្នុង​គណ​បក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់​អំណាច​ សម្បូណ៌​លុយកាក់​ដែល​ខ្លួន​ធ្លាប់​ជេរ​កប់ៗ​មាត់​វិញ​ ។​

​តាម​រយៈ​លោក​ សយ​ សុភាព​ បណ្ណាធិការ​សារព័ត៌មាន​ដើម​អម្ពិល​ ដែល​ធ្លាប់​សរសេរ​កាសែត​ជេរ​គណ​បក្ស​ប្រជាជន​កម្ពុជា​រាប់​ឆ្នាំ​មក​ហើយ​នោះ​ លោក​ ម៉ា​ យ៉ា​រិ​ទ្ធ​ អតីត​ជា​បុគ្គលិក​វិទ្យុ​VOA និង​ក្រោយមក​ជា​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ (RFA​)​ជា​វិទ្យុ​មិន​កាន់ជើង​ឬ​រណប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុ​ជានា​អំឡុង​ឆ្នាំ​២០០៩​ ដើម្បី​ទទួល​បាន​លាភសក្ការៈ​ដុំ​កំភួន​មួយ​ចំនួន​ ។​ រីឯ​លោក​ ទិ​ត​ សុធា​ អតីត​បម្រើ​ការ​ជា​បុគ្គលិក​វិទ្យុ​VOA ដែរ​នោះ​ ក៏​បាន​សម្រេច​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​ងារ​ជា​ឯកឧត្ដម​ក្នុង​នាម​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​
​កំពូល​ជើង​ខ្លាំង​ខាង​ជេរប្រទេច​ឬ​ប្រឆាំង​នឹង​ថ្ងៃ​៧​មក​រា​ ដោយ​ធ្លាប់​ចាត់​ទុក​ថ្ងៃ​៧​មក​រា​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​ឱ្យ​តម្លៃ​ថា​ ជា​ថ្ងៃកំណើត​ទី​២​នោះ​ថា​ជា​ថ្ងៃ​នាំ​យួន​ឱ្យ​ចូល​មក​ឈ្លានពាន​ស្រុក​ខ្មែរ​ គឺ​លោក​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ និង​លោកស្រី​ ស៊ុន​ សុគន្ធ​មាលា​​ (​ប្ដី​-​ប្រពន្ធ​)​ក៏​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទទួល​បាន​បុណ្យស័ក្ដិ​ លាភសក្ការៈ​មួយ​ចំនួន​ ហើយ​ក៏​ស្ងាត់​មាត់​ដូច​គេ​ចុក​ទល់​សព្វថ្ងៃ​ (​លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ មាន​ងារ​ជា​ឯកឧត្ដម​ និង​លោកស្រី​ ស៊ុន​ សុគន្ធ​មាលា​ ត្រូវ​បាន​តែងតាំង​ជា​ សមាជិកា​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ មាន​ឋានៈ​ស្មើ​រដ្ឋ​ លេខាធិការ​ មាន​ងារ​ជា​លោក​ជំទាវ​)​ ។​
​អ្នកគ្រូ​ ហេង​ យូ​ អតីត​អនុ​ប្រ​ធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​មាន​លោកគ្រូ​ រ៉ុ​ង​ ឈុ​ន​ជា​ប្រធាន​ ក៏​បាន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទទួល​បាន​តំណែង​ជា​សមាជិកា​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី​ មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខា​ ធិ​ការ​មាន​ងារ​ជា​លោក​ជំទាវ​ទល់​សព្វថ្ងៃ​ ។​ ​
ឯកឧត្ដម​ កែវ​ រ៉េ​មី​ ជា​អ្នក​នយោបាយ​ធ្លាប់​បម្រើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ តែ​ក្រោយ​មក​ក៏​បាន​ចុះចូល​គណបក្ស​ប្រជា​ជន​កម្ពុជា​វិញ​ ដោយ​ទទួល​បាន​មុខ​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ជ្រើស​ចេញពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី​ ។​
​មិន​ខុស​ពី​ឯកឧត្ដម​ កែវ​ រ៉េ​មី​ ទេ​ លោក​ កឹ​ម​ សុ​ខុន​ ត្រូវជា​ប្អូន​បង្កើត​របស់​ឯកឧត្ដម​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​ សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ លុះ​ក្រោយមក​ក៏​បាន​ចុះចូល​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​តួនាទី​ជាទី​ប្រឹក្សា​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​ ។​ ​
នៅ​មាន​អ្នកនយោបាយ​ជា​ច្រើន​ទៀត​ដែល​ធ្លាប់​បម្រើ​ការងារ​ក្នុង​គណបក្សប្រឆាំង​ ជេរ​គណបក្ស​ ប្រជាជន​កម្ពុជា​ ហើយ​បាន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ខ្លួន​ធ្លាប់​ជេរ​ និង​ប្រមាថ​ដោយ​ទទួល​បាន​នូវ​បុណ្យស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​ ។​ ​ក្នុង​ចំណោម​អ្នកនយោបាយ​ក្ដី​ អ្នកកាសែត​ក្ដី​ សង្គម​ស៊ី​វិល​ក្ដី​ ដែល​ធ្លាប់​ប្រឆាំង​ ហើយ​ចុះចូល​គណ​ បក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទទួល​បុណ្យស័ក្ដិ​លាភសក្ការៈ​ជា​ថ្នូរ​នឹង​ការ​ឈប់​ប្រឆាំង​នោះ​ គឺ​មាន​ពីរ​ ប្រភេទ​ ៖​ ១-​ចូល​គណបក្ស​ប្រជា​ជន​កម្ពុជា​ហើយ​ស្ងប់ស្ងាត់​ឥត​ងាក​ត្រឡប់​ទៅ​ជេរប្រទេច​គណបក្ស​នយោបាយ​ប្រឆាំង​ពី​អតីតកាល​របស់​ខ្លួន​ឱ្យ​កក្រើក​មេឃ​កក្រើក​ដី​ទេ​ ដូច​ជា​ឯកឧត្ដម​ ង៉ោ​ សុវណ្ណ​,​ ឯកឧត្ដម​ លន់​ ភ​ន់​…​។​ល​។​ ២-​ ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ឈរ​បង់​ជំទែង​ស្រែក​ជេរ​ ប្រទេច​និង​ហែកហួរ​មក​លើ​បង​ ខ្លួនឯង​បង្កើត​ផង​ និង​គណបក្ស​ប្រឆាំង​វិញ​ផង​ដោយ​ឥត​សំចៃ​ ជា​អាទិ៍​ ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ប្អូន​ បង្កើត​ឯកឧត្ដម​ កឹ​ម​ សុខា​ ។​
​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ គ្មាន​នរណា​ម្នាក់​នៅ​សុខៗ​រត់​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​បុណ្យស័ក្ដិ​ឬ​លាភ​សក្ការៈ​ភ្លាមៗ​ក្ដៅៗ​ទាំង​ដុំ​នោះ​ទេ​ គឺ​មាន​តែ​ក្រុម​អ្នកនយោបាយ​ ឬ​ក្រុម​អ្នកកាសែត​ប្រឆាំង​ដែល​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ទើប​ទទួល​បាន​នូវ​ភ័ព្វសំណាង​បែប​នេះ​ជា​ថ្នូរ​នឹង​ការ​ឈប់​ប្រ​ឆាំង​ ។​ ដូច្នេះ​ តម្លៃ​ខ្លួន​របស់​អ្នក​ទាំងនោះ​មាន​ទៅ​កើត​ទៅ​ គឺ​ដោយសារ​ការ​ប្រឆាំង​ ឬ​ជេរ​ប្រ​ទេច​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​“​សម្ដេច​តេ​ជា​សែន​”​នា​ពេល​កន្លង​មក​ ហើយ​ត្រូវ​អរគុណ​ដល់​គណបក្សប្រឆាំង​ ឬ​វិទ្យុ​ប្រឆាំង​ ​ឬ​សមាគម​ប្រឆាំង​ទើប​ស័ក្ដិ​សមជា​មនុស្ស​មិន​ភ្លេចគុណ​ ។​
​សរុបសេចក្ដី​មក​ អំពើ​របស់​ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ដែល​បាន​ធ្វើ​ទៅ​លើ​គណបក្សប្រឆាំង​ និង​ទៅ​លើ​បងប្រុស​បង្កើត​បស់​ខ្លួនឯង​ (​ឯក​ឧត្ដម​ កឹ​ម​ សុខា​)​នា​ពេល​ថ្មីៗ​នេះ​ និង​អាច​នៅ​ពេល​បន្ដ​ទៀត​ គឺ​បាន​បង្ហាញ​អំពី​ចរិត​អ្នកនយោបាយ​ខ្មែរ​មួយ​រូប​ដែ​លូ​ល​ចិត្ដ​រមិលគុណ​។
​ពាក្យកាព្យ​របស់​សម្ដេចព្រះ​សង្ឃ​រាជ​ ជួន​ ណាត​ បាន​រំលឹក​ថា​ “​មនុស្ស​រមិលគុណ​ស៊ុន​ខាង​ល្មើស​ ចិត្ដ​ទ្រើស​ទ្រនង់​ភ្លេច​គ្រាក្រ​ កាល​គេ​ផ្គត់ផ្គង់​ឱ្យ​ខ្លួន​ល្អ​ ឥត​នឹក​តបត​សងគុណ​គេ​ ។​ លុះដល់​យូរ​មក​នឹក​ស្ដាយក្រោយ​ នឹកឃើញ​ក្ដី​ធ្លោយ​ព្រោះ​ធ្វេសទ្វេ​ មិន​ហ៊ាន​ហើបមាត់​មួយ​ម៉ាត់​ទេ​ ចេះ​តែ​គេចខ្លួន​ពួន​បំបាំង​ ។​ ” ៕
ប្រភពពី ដើមត្នោត

ដៃ​គូ​លេង​អុក​ដ៏​ស្វិត​ស្វាញ



លោក សម រង្ស៊ី​​​ មេ​បក្ស​សង្គ្រោះ​ជាតិ​​។ រូបថត Bloomberg និង លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​។ រូបថត ហេង ជីវ័ន
កាល​នៅ​ពី​តូច​ខ្ញុំ​អង្គុយ​មើល​ចាស់ៗ​លេង​អុក និង​សូម​សរសើរ​គាត់ ក្នុង​ការ​គិត​ពិចារណា​មុន​នឹង​ការ​សម្រេច​ចិត្ត​ដើរ​មួយ​ជំហានៗ​។
រហូត​មក​ដល់​អាយុ​ជាង​៤០​ទៅ​ហើយ ខ្ញុំ​នៅ​តែ​ទទួល​ស្គាល់​ថា ខ្លួន​ឯង​មិន​អាច​លេង​បាន​ល្អ ដូច​ចាស់ៗ​ពី​ជំនាន់​មុន​ទេ អ៊ីចឹង​ហើយ បាន​ជា​ខ្ញុំ​តែង​តែ​លេង​ធ្វើ​ចាញ់​រហូត ដើម្បី​រៀន​ពី​អ្នក​ពូកែៗ ដទៃ​ទៀត​ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​រៀន​មិន​ចេះ​អស់​។
កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​មាន​ការ​ប្រកួត​អុក​ថ្នាក់​ជាតិ​ហើយ​ខ្ញុំ​អង្គុយ​មើល​ឡើង​ភ្លេច​បាយ​ភ្លេច​ទឹក​ដោយ​លាន់​មាត់ កោត​សរសើរ​ពី​យុទ្ធសាស្រ្ត​របស់​អ្នក​លេង​ថ្នាក់​ជាតិ​ទាំង​នោះ​ខ្លាំង​ណាស់​។ ក្នុង​ល្បែង​នេះ គឺ​លេង​លើ​ក្តារ​បន្ទះ​ដែល​មាន ៦៤ ក្រឡា​ហើយ​អ្នក​លេង​មាន​តែ​ពីរ​នាក់​ទេ គឺ​ភាគ​ច្រើន​ម្ខាង​កាន់​កូន​ពណ៌​ស និង​ម្ខាង​ទៀត​កាន់​កូន​ពណ៌​ខ្មៅ​។ កូន​អុក​គឺ​មាន​១៦ ក្នុង​នោះ​គឺ​មាន ត្រី ៨ សេះ ២ ទូក​២ គោល​២ នាង១ និង​ស្តេច​(អង្គ)១ ហើយ​ត្រី គឺ​ត្រូវ​បាន​គេ​រៀប​ឲ្យ​នៅ​ជួរ​មុខ ក្រៅ​ពី​នេះ គឺ​នៅ​ជួរ​ក្រោយ​ជាមួយ​ស្តេច​។
អ្នក​លេង​មាន​វិធី​ច្រើន​ផ្សេងៗ​គ្នា អ្នក​ខ្លះ​ដើរ​ត្រី​ទៅ​មុខ​កូន​នាង​មុន ដើម្បី​ឲ្យ​កូន​នាង​អាច​ឡើង​បាន ហើយ​បាន​បោះ​សេះ​ឡើង តែ​អ្នក​ខ្លះ គឺ​បោះ​សេះ​ឡើង​តែ​ម្តង​។ តែ​ទោះ​ជា​យ៉ាង​ណា ត្រី​នៅ​តែ​ចាត់​ទុក​ថា ជា​កូន​ដែល​មិន​សូវ​សំខាន់​សម្រាប់​អ្នក​លេង​មួយ​ចំនួន​ធំ ហើយ​ចុង​ក្រោយ​គឺ​ទុក​តែ​២ ឬ បី ដេញ​សម្លាប់ គូ​បដិបក្ខ។ តាម​តែ​ជំនាញ​រៀងៗ​ខ្លួន ដែល​អ្នក​ខ្លះ​ពូកែ​សេះ​គឺ​គេ​ទុក​សេះ ដើម្បី​សម្លាប់ ហើយ​អ្នក​ខ្លះ​ទៀត គឺ​គេ​ទុក​ត្រី​៣ ឬ​ហៅ​ថា ត្រី​ទឹម​។ តែ​អ្នក​ពូកែ​លេង គឺ​ទុក​កូន​សំខាន់ៗ ទៅ​តាម​កាលៈទេសៈ​។ ជា​ធម្មតា​កូន​ដែល​គេ​ទុក គឺ​គេ​មិន​ដើរ​មុន​ដំបូង​ទេ គឺ​ដើរ​ក្នុង​ឱកាស​ដែល​ត្រូវ​ដើរ ហើយ​ដើរ​មក​រក​ស្តេច​តែ​ម្តង។ គ្រាន់​តែ​ឮ​គេ​និយាយ​តៗ​គ្នា​ថា យុទ្ធសាស្រ្ត​អ្នក​លេង​ដែល​ល្អ​បំផុត គឺ​ការពារ​មិន​ឲ្យ​ទូក ឬ​សេះ របស់​សត្រូវ ចូល​មក​ទី​លាន​ខាង​ក្នុង​របស់​ខ្លួន ហើយ​ការពារ​ត្រី​មិន​ឲ្យ​ឡើង​មក​បក។
ប្រិយ​មិត្ត​ដឹង​ទេ មាន​អ្នក​ពូកែ​លេង​អុក​ពីរ​នាក់​ដែល​លេង​តាំង​ពី​ឆ្នាំ ១៩៩៨ រហូត​មក​ដល់​ឥឡូវ នៅ​តែ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់ គឺ​រុញ​ទៅ រុញ​មក ដេញ​ទៅ ដេញ​មក ហើយ​ពេល​ខ្លះ ខ្ញុំ​ខំ​តាម​ដាន រហូត ដាច់​បាយ​ដាច់​ទឹក​ក៏​មាន។
មុន​នេះ​បន្តិច ម្នាក់​ដែល​ពូកែ​លេង និង​ល្បី​ជាង​គេ គឺ​លេង ១ ទល់ ២។ មាន​ន័យថា គាត់​លេង លើ​ក្តារ​ពីរ ក្នុង​ពេល​តែ​មួយ គឺ​គាត់​ម្នាក់​ឯង ប្រកួត​ជាមួយ​អ្នក​លេង​ពីរ​នាក់​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​។ តែ​គួរ​ឲ្យ​ស្តាយ ដៃ​គូ​ម្ខាង​ទៀត បាន​ចុះ​ចាញ់​យ៉ាង​អាម៉ាស់​មុខ​ហើយ​លើក​ទង់​ជ័យ​ស ថា​ឈប់​លេង​អុក​ជា​រៀង​រហូត។ ឥឡូវ​នៅ​សល់​តែ​មួយ​ទល់​មួយ គឺ​សម្តេច តេជោ ហ៊ុន សែន​និង​ឯក​ឧត្តម​សម រង្ស៊ី។
ក្នុង​រូបភាព​ខាង​ក្រៅ សម្តេច​ហ៊ុន សែន លេង​បាន​ល្អ​និង​មាន​ប្រៀប​ជាង ឯកឧត្តម សម រង្ស៊ី តែ​តាម​ពិត​បែរ​ជា​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ជា​ច្រើន ក្នុង​យុទ្ធសាស្រ្ត​របស់​ខ្លួន​។ មើល​ទៅ​សម្តេច​បាន​មើល​ស្រាល​ឯក​ឧត្តម សម រង្ស៊ី​ពេក​ហើយ​។ អ្វី​ដែល​យើង​គ្រប់​គ្នា​មើល​ឃើញ​ពី​យុទ្ធសាស្រ្ត របស់ សម្តេច ហ៊ុន សែន គឺ​វាយ​ប្រហារ​មុន បាន​ការពារ​ជា​ក្រោយ ឬ​ថា ពង្រីក​មុន ពង្រឹង​ក្រោយ​។ ជាក់​ស្តែង ដូច​ជា សម្តេច​បាន​វាយ​រុល​ទៅ​មុខ និង​សម្ញែង​ឫទ្ធិ នៅ​ជួរ​មុខ​យ៉ាង​ខ្លាំង តែ​បែរ​ជា​បន្សល់​ទុក នូវ​ចំណុច​ខ្សោយ​ជា​ច្រើន​កន្លែង​ជា​ពិសេស គឺ​ស្តេច (អង្គ) តែ​ម្តង មាន​ការ​ការពារ​ដែល​មិន​មាន​ភាព​រឹង​មាំ​ធ្វើ​ឲ្យ​ត្រី​បក​និង​សេះ​របស់​ឯក ឧត្តម​សម រង្ស៊ី ឡើង​សន្សឹមៗ ជិត​ដល់​ស្តេច​រៀប​តែ​នឹង​អុក​ទៅ​ហើយ។ ពេល​នេះ ស្តេច​(អង្គ)​របស់​សម្តេច​ហ៊ុន សែន កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ហើយ នៅ​រង់ចាំ​តែ​កូន​មួយ ឬ​ពីរ​ទៀត​របស់ ឯក​ឧត្តម​សម រង្ស៊ី ឡើង​មក គឺ​សង្គ្រប់​យក​តែ​ម្តង។ តែ​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន ហាក់​បី​ដូច​ជា​បាន​ដឹង​ខ្លួន​ជា​មុន ហើយ​ខំ​ការពារ​យ៉ាង​មុត​មាំ ដោយ​ប្រើ​គ្រប់​យុទ្ធសាស្រ្ត មិន​ឲ្យ​កូន​អុក របស់ ឯក​ឧត្តម សម រង្ស៊ី ចុះ​មក​ថែម​ទៀត​ទេ​ទោះ​ត្រូវ​អស់​គោល អស់​សេះ​អស់​ទូក​ក៏​ដោយ ហើយ​ថែម​លើ​នេះ​ទៀត គឺ​កំពុង​តែ​រក​វិធី​កម្ចាត់​កូន​ដែល​កំពុង​តែ​កៀក​ស្តេច របស់​សម្តេច​ចោល​ដែរ​។
ចំណែក​ឯ ឯកឧត្តម សម រង្ស៊ី វិញ ក៏​បាន​ដឹង​ថា សម្តេច​ហ៊ុន​សែន ដឹង​ខ្លួន និង​យល់​ពី​យុទ្ធសាស្រ្ត​របស់​ខ្លួន​ក៏​បង្កើន​យុទ្ធសាស្រ្ត​បន្លំ​និង​ឆ្ពិន​ភ្នែក ជន្ល​ឆ្វេង វាយ​ស្តាំ ដោយ​ប្រើ​ប្រាស់ កូន​អុក​របស់​ខ្លួន​ផ្សេងៗ​ទៀត វាយ​លុក​ចំណុច​ខ្សោយ ដើម្បី​ឲ្យ​សម្តេច​ដក​កូន​មក​ជួយ​ចំណុច​ខ្សោយ តែ​តាម​ពិត​គឺ​ដើម្បី​បំបែក​ចំណុច​ខ្លាំង ថែម​ទាំង​ឡើង​កូន​សំខាន់ៗ​ទៅ​កាន់​តែ​កៀក​ស្តេច​របស់ សម្តេច ហ៊ុន សែន​ដើម្បី​សម្លាប់​តែ​ម្តង​។
ថ្មីៗ​នេះ ត្រី​បក​របស់​ឯកឧត្ដម​សម រង្ស៊ី ឡើង​បាន​ច្រើន​គួរសម ដោយ​បន្លំ​ដៃ​គូ​បដិបក្ខ​របស់​ខ្លួន​ថា កំពុង​តែ​វាយ​ប្រហារ​ចំណុច​សំខាន់ៗ​របស់​សម្តេច ហ៊ុន សែន តែ​តាម​ពិត​គឺ​កំពុង​បង្វែរ​ទិស​ដៅ ទៅ​រក​ស្តេច​ដែល​កំពុង​តែ​ជិត​អស់​ក្រឡា​ដើរ​ឯ​ណោះ​ទេ។ ជា​ការ​ធ្វេស​ប្រហែស​មួយ​គឺថា សម្តេច ហ៊ុន សែន កំពុង​តែ​ប្រើ​វិធី​យក​ត្រី​សម្លាប់​ត្រី​យក​សេះ​សម្លាប់​សេះ យក​ទូក សម្លាប់​ទូក ឬ​ថា លូក​ដៃ​កាត់​ដៃ លូក​ជើង​កាត់​ជើង​។ វិធី​នេះ​ត្រូវ​ចិត្ត ត្រូវ​ថ្លើម ឯក​ឧត្តម សម រង្ស៊ី ជា​ខ្លាំង ធ្វើ​ឲ្យ​ឯកឧត្តម​ជន្ល​កាន់​តែ​ខ្លាំង​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់។ នេះ​មក​ពី​សម្តេច ឆេវឆាវ​ពេក​គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​កំពុង​តែ​ភ័យ​និង​កំពុង​តែ​ខឹង។
តាម​យុទ្ធសាស្រ្ត​សង្រ្គាម របស់ ស៊ុន ជឺ គឺ​ត្រូវ​គេច​ចេញ​ពី​ចំណុច​ខ្លាំង​របស់​សត្រូវ​ហើយ​វាយ​ប្រហារ​ចំណុច​ខ្សោយ​របស់​សត្រូវ​។ យុទ្ធសាស្រ្ត​របស់​សម្តេច ហ៊ុន សែន គឺ​កំពុង​បង្ហាញ​ចំណុច​ខ្សោយ​ដល់ គូ​សត្រូវ​របស់​ខ្លួន​។ ចំណុច​ខ្សោយ​របស់​សម្តេច ហ៊ុន សែន កាន់​តែ​បង្ហាញ​ច្បាស់​ឡើងៗ ហើយ​បាន​និង​កំពុង​តែ​ត្រូវ​បាន​ត្រី​បក របស់ ឯកឧត្តម សម រង្ស៊ី វាយ​ប្រហារ​យ៉ាង​ទាន់​ពេល​វេលា​។ អ្វី​ដែល​គេ​ឃើញ​កាន់​តែ​ច្បាស់ គឺ​សម្តេច បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច ដោយ យក​គោល យក​សេះ យក​ទូក ដែល​កំពុង​តែ​ការពារ​ស្តេច​(អង្គ) ទៅ​ទប់​ការ​វាយ​ប្រហារ​នេះ​ទៅ​វិញ។ ចំណុច​នេះ​សម្តេច ហ៊ុន សែន កំពុង​តែ​បើក​ចំហ​មុខ​ស្តេច​របស់​ខ្លួន ឲ្យ​ទូក​របស់​គេ ដែល​រង់​ចាំ​នៅ​ទីនោះ​ជា​យូរ​ណាស់​មក​ហើយ ដោយ​រង់​ចាំ​តែ​ឱកាស​វាយ​ប្រហារ​ប៉ុណ្ណោះ​។ ឥឡូវ​សម្តេច ហ៊ុន សែន បាន​ស៊ី​កូន​ត្រី​ដែល​នៅ​រា​រាំង​ធ្វើ​ជា​របង​ការពារ ស្តេច​(អង្គ)​របស់​សម្តេច​ដែល​តាម​ពិត កូន​ត្រី​នោះ​ជា​នុយ​របស់​គេ​ទេ​។ ឥឡូវ​គឺ​ធ្លាយ ពីរ​ច្រក​ហើយ គឺ​ច្រក​មុខ​ស្តេច និង​ខាង​ឆ្វេង​ស្តេច​។
អ្នក​លេង​អុក​ពូកែ​គឺ​យក​កូន​របស់​សត្រូវ​ធ្វើ​ជា​របង​ការពារ​ស្តេច ហើយ​នៅ​ពី​ក្រោយ គឺ​ត្រៀម​គោល​មួយ និង​សេះ​មួយ​ចាំ​ជួយ​ទប់​។ គេ​រៀប​ការពារ​សិន មុន​នឹង​វាយ​ប្រហារ តែ​សម្តេច​ហ៊ុន សែន​វាយ​ប្រហារ​មុន បាន​មក​រៀប​ទ័ព​ការពារ​ស្តេច​ជា​ក្រោយ​។ ពិត​ជា​គ្រោះថ្នាក់​ណាស់​។ សូម​កុំ​ភ្លេច​ថា ការ​បោះឆ្នោត​ឈ្នះ​ឬ​ចាញ់​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ មិន​មែន​ជា​ចុង​បញ្ចប់​នៃ​ល្បែង​នេះ​ទេ។ ឯក​ឧត្តម សម រង្ស៊ី អុក​បញ្ឆោត​ឬ​ដេញ​បញ្ឆោត តែ​មិន​មែន​ជា​ចំណុច​របស់​ឯកឧត្តម​សម រង្ស៊ី ចង់​បាន​ទេ។
សម្តេច​ហ៊ុន សែន​ក៏​បាន​ដឹង​ដែរ ថា ឯក​ឧត្តម សម រង្ស៊ី នឹង​ចំណាយ​គោល​មួយ​នេះ(លទ្ធផល​នៃ​ការ​បោះឆ្នោត ២០១៣)​ដើម្បី​ឡើង​ត្រី​យក​ត្រី​បក និង​ឡើង​កូន​ផ្សេងៗ​ទៀត​មក​ក្បែរ​ស្តេច​របស់​សម្តេច ហ៊ុន សែន។ ត្រូវ​ចាំ​ថា ចុង​បញ្ចប់​នៃ​ល្បែង​នេះ​គឺ​អ្នក​ចាញ់ និង​អស់​សិទិ្ធ​ឡើង​សង្វៀន​បន្ត​ទៀត ដូច​ជា​ករណី​សម្តេច​ក្រុម​ព្រះ​អ៊ីចឹង​ហើយ​អ្នក​ដែល​ឈ្នះ នឹង​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ថ្មី​ទៀត។
ចំណុច​ខ្សោយ​របស់ សម្តេច ហ៊ុន សែន គឺ​មាន​ជាក់​ស្តែង​ដូច​ជា​ការ​ដែល​សម្តេច​មិន​ឲ្យ​ឯកឧត្តម​សម រង្ស៊ី​ចូល​ស្រុក​គឺ​សម្តេច​ចាញ់​បោក​ឯកឧត្តម សម​រង្ស៊ី​តែ​ម្តង​។ សម្តេច ហ៊ុន សែន ខ្លូន​ឯង ក៏​ដឹង​ដែរ​ថា ឯកឧត្តម​សម​រង្ស៊ី​មិន​ចង់​ចូល​ស្រុក​ប៉ុន្មាន​ទេ​ព្រោះ​នៅ​ក្នុង​ស្រុក​គឺ​មាន​គ្រោះថ្នាក់​គ្រប់​ជំហាន។ តែ​បើ​គង់​តែ​ចេញ គឺ​ត្រូវ​វាយ​ប្រហារ​ចំណុច​ខ្សោយ​មួយ​សិន ឬ​ថា គង់​តែ​ចេញ ក៏​ត្រូវ​តែ​ចេញ​ឲ្យ​មាន​ហេតុ​ផល ឬ​ស្រប​កាលៈទេសៈ​។ វិធី​នេះ​ហៅ​ថា យក​ឆ្ងាយ បង្ក្រាប​ជិត ឬ​បោះ​សន្ទូច​រំលង​ភ្នំ​។ វិធី​នេះ គឺ​មាន​យូរ​ហើយ ហើយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្នុង​សម័យ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន​។ តែ​ទោះ​ជា​យ៉ាង​ណា បើ សម្តេច ហ៊ុន សែន ដក​ឃ្លា យក​ពេល​មក​គិត ពិភាក្សា​ជាមួយ អ្នក​ប្រាជ្ញ នៅ​ជុំវិញ​ខ្លួន កុំ​ស្តាប់​តែ​អ្នក បញ្ចើច​បញ្ចើ សម្តេច នឹង​អាច​រក វិធី​ទប់​ទល់​បាន​។ សុភាសិត​ខ្មែរ​មួយ​ពោល​ថា មិត្ត​ដែល​ល្អ​គឺជា​អ្នក​ដែល​និយាយ​អាក្រក់​ពី​យើង នៅ​ចំពោះ​មុខ​យើង​ហើយ​និយាយ​ល្អ​ពី​យើង​ពេល​នៅ​ពី​ក្រោយ​យើង​។
វិធីសាស្រ្ត​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន ដែល​អាច​ស្តារ​ស្ថានភាព​បាន គឺ​រក​វិធីសម្លាប់​ត្រី​បក​ឲ្យ​អស់ ហើយ​ទាញ​គោល មក​ដេញ​សេះ​ដែល​គាប​ស្តេច​ជាប់​។ វិធី​នេះ ហៅ​ថា​វិធី​កាត់​បេះដូង​ជូន​ម្តាយ​។
ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា នរណា​ជា​តួ​អង្គ​ស្តេច​(អង្គ) នរណា​ជា​តួ​អង្គ​គោល នរណា​ជា​តួអង្គ​សេះ នរណា​ជា​តួ​អង្គ​ត្រី នរណា​ជា​តួ​អង្គ​ទូក នោះ​ទេ។ តែ​ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​នាម​ជា​អ្នក​លេង ខ្លួន​ឯង គឺ​ដឹង​ច្បាស់​ណាស់ ជា​ពិសេស ខ្ញុំ​បាទ​ល្បី​ថា សម្តេច ហ៊ុន សែន​ជា​កំពូល​អ្នក​លេង​អុក​លេខ​មួយ នៅ​ស្រុក​ខ្មែរ​។ ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ ហើយ​សម្តេច ហ៊ុន សែន ក៏​បាន​ដឹង​ច្បាស់​ហើយ​ដែរ ថា អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​សម្តេច គឺ​គាំទ្រ​សម្តេច តែ​សម្បក​ខាង​ក្រៅ​ទេ តែ​កាលៈទេសៈ​មក​ដល់ គឺ​គេ​ប្រែ​ក្រឡះ​ភ្លាម​។ ទាំង​នេះ គឺ​មក​ពី​សម្តេច​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ នេះ​ហើយ ជា​ត្រី​បក​មួយ ក្នុង​ចំណោម​ត្រី​បក​ជា​ច្រើន របស់ ឯកឧត្តម សម រង្ស៊ី កំពុង​តែ​ប្រើ ហើយ​សម្តេច ក៏​ដឹង​ដែរ​។ យើង​ទាំង​អស់​គ្នា នឹង​រង់​ចាំ​មើល ការ​ប្រកួត​មួយ​នេះ តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា​?
បើ​ប្រិយ​មិត្ត​គាំទ្រ​ខ្ញុំ​បាទ​នឹង​សរសេរ​ការ​វិភាគ​នយោបាយ​តាម​របៀប អ្នក​លេង​អុក​នេះ​ទៅ​ទៀត នៅ​ពេល​មាន​ការ​វិវឌ្ឍ​អ្វី​មួយ​។
ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ រង់​ចាំ​ទទួល​ជានិច្ច​នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង ប្រិយមិត្ត៕ពី​ខ្ញុំ​បាទ ប៉ែន សុជីវន្ត នៅ​ខេត្ត រតនគិរី: http://www.postkhmer.com/index.php/national/letter-to-editor/97273-2013-05-02-03-07-34