រកឃើញផ្កាយភ្លើងចម្លែក ហោះក្បែរប្រព័ន្ធ ព្រះអាទិត្យ
ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក ឱ្យដឹងថា ផ្កាយក្រហមមួយ ធ្លាប់បានហោះ
កាត់ក្បែរប្រព័ន្ធព្រះអាទិត្យ កាលពី ៧០.០០០ឆ្នាំមុន។

ផ្កាយនេះ ត្រូវបានគេដាក់ឈ្មោះថា Scholz ឬ WISE J072003.20-084651.2។ បច្ចុប្បន្ន ផ្កាយនេះ
កំពុងស្ថិតនៅក្នុងកញ្ចុំផ្កាយ Monoceros ដែលមានចម្ងាយពីភពផែនដី ប្រមាណ ២០ឆ្នាំពន្លឺ។

យោងតាមក្រុមអ្នកជំនាញ មកពីសកលវិទ្យាល័យ Rochester ផ្កាយ Scholz និង “អ្នករួមដំណើរ”
របស់វា គឺផ្កាយប្រផេះមួយ ធ្លាប់បានហោះកាត់ក្បែរប្រព័ន្ធព្រះអាទិត្យ កាលពី ៧០.០០០ឆ្នាំមុន
ដោយវាឆ្លងកាត់បណ្ដាផ្កាយដុះកន្ទុយ នៅខាងក្រៅពពក Oort (ពពកនេះ ស្ថិតនៅជុំវិញប្រព័ន្ធ
ព្រះអាទិត្យ)។ ផ្កាយ Scholz នេះ បង្ហាញខ្លួនក្នុងរយៈចម្ងាយ ០,៨ឆ្នាំពន្លឺ ជាចម្ងាយជិតបំផុត ដែល
ក្រុមអ្នកវិទ្យាសាស្ដ្រធ្លាប់បានដឹង។

ទំព័រ NBC News ដកស្រង់សម្ដីរបស់ Eric Mamajek ប្រធានក្រុមអ្នកស្រាវជ្រាវ ឱ្យដឹងថា ៖ “ការ
គន់គូរនានាអំពីល្បឿន បង្ហាញថា ផ្កាយនេះ ហាក់បានហោះចេញមកពីតំបន់ក្បែរខាងរបស់ព្រះ
អាទិត្យ”។

Scholz គឺជាផ្កាយដែលមានពន្លឺតិច ដូច្នេះ មនុស្សមិនអាចមើលឃើញវាដោយភ្នែកធម្មតាពីផែន
ដី។ ប៉ុន្តែ Eric Mamajek និងសហការី ថ្លែងថា បុព្វបុរសរបស់មនុស្ស នៅទ្វីបអាហ្វ្រិក ប្រហែលជាធ្លាប់បានមើលឃើញបាតុភូមិដុំភ្លើងហោះដែលកើតឡើងដោយសារពន្លឺនៃផ្កាយនេះ។

ក្រុមអ្នកវិទ្យាសាស្ដ្រ មានការចាប់អារម្មណ៍ខ្លាំងទៅលើគន្លងគោចររបស់ផ្កាយ Scholz បន្ទាប់ពី
បានរកឃើញថា វាគោចរក្នុងល្បឿនលឿន។ ពួកគេគន់គូរការបម្លាស់ទីរបស់ Scholz ដោយយោងទៅលើលទ្ធផលនៃការពិនិត្យពីកែវយឹតអវកាសដែលមានទីតាំងនៅអាហ្វ្រិកខាងត្បូង និងឈីលី៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NBCnews
ប្រភព ៖ NBCnews