Showing posts with label Tech News. Show all posts
Showing posts with label Tech News. Show all posts

ប្រែក្លាយព្រះចន្ទ ឱ្យទៅជាប្រព័ន្ធ Wi Fi ល្បឿនលឿន

ជាលើកដំបូង ក្រុមអ្នកវិទ្យាសាស្ដ្រ បានបង្ហាញភ័ស្ដុតាងអំពីសមត្ថភាពនៃការបញ្ជូនរលកសញ្ញា
អ៊ីនធឺរណិតគ្មានខ្សែ ក្នុងរយៈចម្ងាយ ២៣៨.៩០០ mile ប្រវែងប្រហាក់ប្រហែលនឹងចម្ងាយពីផែន
ដី ទៅព្រះចន្ទ។
ការពិសោធ ត្រូវបានបញ្ជាក់បង្ហាញដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Massa
chusetts (MIT) និង NASA។ ដើម្បីបង្កើតបានអ៊ីនធឺរណិត Broadband នៅលើព្រះចន្ទ អ្នកវិទ្យា
សាស្ដ្រ បានប្រើប្រាស់កែវយឹតចំនួន ៤ ដែលដាក់នៅ New Mexico ដើម្បីបញ្ជូនទិន្នន័យឡើង
ទៅលើកាន់ផ្កាយរណប់មួយ ដែលកំពុងហោះជុំវិញព្រះចន្ទ។ បណ្ដាកែវយឹតដែលមានអង្កតផ្ចិត
៦អ៊ិន្ឈ៍ អនុញ្ញាតឱ្យបញ្ជូនព័ត៌មានតាមរយៈឧបករណ៍ laser ។
ដោយសារតែបរិយាកាសរបស់យើង មានលក្ខណៈកាច់កោងនូវរលកសញ្ញាដែលបញ្ជូនទៅកាន់
ព្រះចន្ទ ដូច្នេះ កែវយឹតចំនួន ៤ នេះ នឹងបញ្ជូនរលកសញ្ញាពន្លឺ តាមរយៈខ្សែបរិយាកាសផ្សេងៗ
គ្នា ចំនួន ៤ ក្នុងនោះ ខ្សែបរិយាកាសនិមួយៗនឹងទទួលឥទ្ធិពលអំពីកម្រិតកោងផ្សេងគ្នារបស់
ស្រទាប់បរិយាកាស។ យោងតាមការគន់គូរ អាត្រាត្រឹមត្រូវបំផុតនោះគឺថា នឹងមានយ៉ាងតិច មួយ
រលកសញ្ញា laser អាចនឹងទៅដល់ប្រព័ន្ធទទួលរលកសញ្ញា និងបង្កើតបានជាតំណភ្ជាប់ជាមួយ
ព្រះចន្ទ។
យោងតាមក្រុមអ្នកវិទ្យាសាស្ដ្រ នៅពេលប្រព័ន្ធ WiFi ត្រូវបានបង្កើតនៅលើព្រះចន្ទ អ្នកប្រើប្រាស់
នឹងអាច upload ទិន្នន័យឡើងព្រះចន្ទ ក្នុងល្បឿន 19.44mb/s និង download ក្នុងល្បឿន 622mb/s
គឺលឿនជាង ៤០០០ ដង ធៀបនឹងរលកវិទ្យុ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ RT/Whatmobile

Thermal Touch ប្រែក្លាយអ្វីៗ ឱ្យទៅជាអេក្រង់ថាច់ស្គ្រីន (វីដេអូ)

បច្ចេកវិទ្យារបស់អនាគត នឹងធ្វើឱ្យមានការប្ដូរផ្លាស់ទាំងស្រុង នូវវិធីដែលមនុស្សធ្វើអន្ដរកម្ម
ជាមួយនឹងបរិស្ថានខាងក្រៅ។
ក្រុមហ៊ុន Metaio កំពុងអភិវឌ្ឍបច្ចេកវិទ្យាមួយ ថ្មីស្រឡាង មានឈ្មោះថា Thermal Touch
ដែលជាបច្ចេកវិទ្យាតភ្ជាប់កាមេរ៉ា អ៊ិនហ្វ្រែរ (infrared camera) និង សេនសឺរពន្លឺ (light sensor)
ធ្វើឱ្យរាល់វត្ថុដែលអ្នកប៉ះ សុទ្ធតែក្លាយជាអេក្រង់ថាច់ស្គ្រីន។ បច្ចេកវិទ្យានេះ ពិតជាអាចបំពាក់
លើស្មាតហ្វូន និងឧបករណ៍ពាក់ បំណងផ្លាស់ប្ដូរវិធីសាស្ដ្របញ្ជា និងធ្វើអន្ដរកម្ម។
ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យានេះ ជឿថា កាមេរ៉ា អ៊ិនហ្វ្រែរ នឹងក្លាយជាកត្តាមួយដ៏សំខាន់សម្រាប់
ឧបករណ៍បច្ចេកវិទ្យា នាពេលអនាគត។ ជំនួសឱ្យការបញ្ជាដោយប្រើគ្រាប់ចុច និងអេក្រង់ថាច់
ស្គ្រីន បច្ចេកវិទ្យា Thermal Touch នឹងអាចបញ្ជាតាមរយៈផ្ទៃរាបនៃរបស់របរទាំងឡាយ នៅនៅ
ជុំវិញ ជាមួយនឹងអេក្រង់ថាច់ស្រ្គីនកំដៅស្រមោល។

ម៉ូដែលគំរូសាកល្បង នៃបច្ចេកវិទ្យា Thermal Touch ត្រូវបានបំពាក់ក្នុងកុំព្យូទ័រថេប្លេតមួយគ្រឿង
រួមមាន កាមេរ៉ាអ៊ិនហ្វ្រែរ និងសេនសឺរពន្លែ។ ឧបករណ៍នេះ ចម្លងទុកនូវកំដៅរបស់ម្រាមដៃរបស់
អ្នកបញ្ជា នៅពេលប៉ះទៅលើវត្ថុអ្វីមួយ។ ក្រោយមក ឧបករណ៍នេះ នឹងបញ្ចាំងពន្លឺទៅលើវត្ថុ
ទាំងនោះ ដែលជួយឱ្យអ្នកមើលឃើញនូវបណ្ដារូបភាព។
បច្ចេក​វិទ្យា Thermal Touch នៅក្នុងការជាក់ស្ដែង គឺមានវិសាលភាពធំទូលាយ ឧទាហរណ៍ដូច
នៅពេលអ្នកដើរផ្សារ អ្នកគ្រាន់តែប៉ះទៅលើផលិតផលណាមួយ ភ្លាមនោះ ព័ត៌មានស្ដីអំពី​តម្លៃ
របស់វា នឹងបង្ហាញខ្លួន។ នៅពេលអនាគត អ្នកប្រហែលជាលែងត្រូវការកាន់ទូរស័ព្ទទៅតាមខ្លួន
ទៀតនោះទេ ដោយសារថា ការងារមួយចំនួនធំ ដូចជា អ៊ីមេល វាយអត្ថបទ ឬមួយចូលទៅកាន់
គេហទំព័រ សុទ្ធតែត្រូវបានធ្វើឡើង នៅគ្រប់ទិសទី គ្រប់ពេលវេលា ដោយប្រើ Thermal Touch ។
មុខងារដ៏អស្ចារ្យមួយទៀត របស់ Thermal Touch គឺសមត្ថភាពដឹងបានអំពី ថា តើវាត្រូវបានម្រាម
ដៃពិតមកប៉ះបញ្ជា ឬគ្រាន់តែត្រូវបានដាក់ពីលើវា ដោយយោងទៅលើការផ្លាស់ប្ដូរកំដៅ នៅ
ពេលមានការប៉ហពាល់ទៅលើវត្ថុអ្វីមួយ។
បច្ចេកវិទ្យា Thermal Touch បច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បង ហើយវានឹងត្រូវ
ការពេលជាច្រើនឆ្នាំទៀត ដើម្បីសម្រេចបានជាស្ថាពរ ដើម្បីដាក់ឱ្យប្រើប្រាស់ទូលំទូលាយ។
ក្រុមហ៊ុន Metaio ឱ្យដឹងថា ពួកគេធ្វើការឧទ្ទេសនាមម៉ូដែលគំរូសាកល្បងនៃបច្ចេកវិទ្យា Thermal
Touch នេះ នៅថ្ងៃទី ២៧ ដល់ ២៩ឧសភា ក្នុងព្រឹត្ដិការណ៍ពិពរណ៍ World Expo នៅ California
សហរដ្ឋអាមេរិក។

USB ដ៏អស្ចារ្យ អាចប្រើកូពីឯកសារផង ប្រើជួយដំឡើង អង្គចងចាំដល់ iPhone, iPad ផង ក្នុងឧបករណ៍តែមួយ

តើអ្នកចង់បន្ថែម អង្គចងចាំដល់ iPhone, iPad ដែរឬទេ? តើអ្នកចង់ copy file ពី PC ចូលទៅក្នុង iPhone, iPad ដោយមិនចាំយកមកជាមួយនូវខ្សែភ្ជាប់ Lightning និងដំឡើងកម្មវិធីសម្រាប់ភ្ជាប់ ដែរឬទេ? iStick អាចជួយអ្នក បំពេញនូវតម្រូវការទាំងនេះ បានយ៉ាងងាយស្រួល។
គុណសម្បត្តិលេចធ្លោបំផុតរបស់ iStick គឺសមត្ថភាពបន្ថែមអង្គចងចាំដល់បណ្តាឧបករណ៍ iOS។ អ្នកគ្រាន់តែដោត USB នេះចូលក្នុងកុំព្យូទ័រ Copy File ចូលក្នុង iStick ហើយភ្ជាប់ (Connect) iStick ជាមួយ iPhone ជាការស្រេច។ អ្នកក៏អាចធ្វើការ Copy បានយ៉ាងរហ័ស រាល់បណ្តា File ពីម៉ាស៊ីន PC ចូលទៅ iPhone ឬ iPad តាមរយះ iStick បានផងដែរ។ ជាមួយនឹងការធ្វើដូចនេះ អ្នកមិន ចាំបាច់ ធ្វើការដំឡើងកម្មវិធី iTunes មិនចាំបាច់យកតាមនូវខ្សែភ្ជាប់ Lightning ហើយក៏មិនចាំបាច់ ធ្វើការ កូពីចម្លងឯកសារ ដែលប្រើប្រាស់ពេលវេលាច្រើន ដូចមុនទៀត ផងដែរ។
Sản phẩm độc đáo này đã đạt mức gây vốn 600.000 USD chỉ trong vòng 4 ngày sau khi ra mắt và chắc chắn sẽ đến tay người dùng trong năm nay.
ក្រៅពីនេះ iStick នឹងជួយអ្នក ឲ្យមានភាពងាយស្រួលក្នុងការដកបទពិសោធន៍ ទស្សនារឿងនៅលើ iPhone ដោយផ្អែកលើសមត្ថភាព ផ្គត់ផ្គង់ទាំងអស់ នូវទម្រង់ File វីដេអូ ដែលនិយមប្រើប្រាស់ ដូចជា MP4, MKV, AVI, MOV និង 3GP។ គុណវិបត្តិធំបំផុតរបស់ឧបករណ៍ iStick គឺស្ថិតនៅត្រង់ តំលៃខ្ពស់គួរសម គឺចាប់ពី ១២៩ ដុល្លារ សម្រាប់ម៉ូដែល 8GB រហូតដល់តំលៃ ៤០០ ដុល្លារ សម្រាប់ ម៉ូដែលទំហំ 128GB៕

ប្រែសម្រួល៖ សិលា
ប្រភព៖ BGR & vreview

Samsung បង្ហាញខ្លួនជាផ្លូវការ Tablet Galaxy Tab 4 ប្រើ Android 4.4

បន្ទាប់ពីលេចចេញនូវព័ត៌មានចចាមអារាមមួយចំនួនមក ថ្ងៃនេះ Samsung ស្រាប់តែបង្ហាញណែនាំ ជាផ្លូវការនូវបណ្តាស៊េរី Tablet Galaxy Tab 4 រួមមាន Tab 4 7.0, Tab 4 8.0 និង Tab 4 10.1។ ផលិតផលទាំងបីម៉ូដែលនេះ មានលក្ខណៈសម្បត្តិមធ្យម ជាមួយអេក្រង់ LCD ប្រភេទ WXVGA, CPU Quad Core, RAM 1.5 GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។
Galaxy Tab 4 7.0, Tab 4 8.0 និង Tab 4 10.1 មានលក្ខណៈសម្បត្តិស្រដៀងគ្នាច្រើន។ ជាក់ស្តែង បណ្តា Tablet ថ្មីរបស់ Samsung សុទ្ធតែមានអេក្រង់ LCD រីសូលុយហ្សិន 1280 x 800 pixel 16:10, បំពាក់នូវ CPU Quad Core 1.2 GHz, RAM 1.5 GB, មេម៉ូរីក្នុង 16 GB (Tab 4 7.0 មានបន្ថែមនូវ វើហ្សិន 8 GB) និងអាចដាក់ថែមមេម៉ូរីក្រៅ microSD។ Tab 4 ទាំងបីម៉ូដែលសុទ្ធតែបំពាក់នូវកាមេរ៉ា ក្រោយទំហំ 3 MP កាមេរ៉ាមុខ 1.3 MP និងប្រើ Android 4.4 KitKat។

Samsung មិនបានប្រាប់ឲ្យដឹងពីកំរិតតំលៃលក់នៃ Tab 4 ទាំងបីម៉ូដែលនេះទេ ប៉ុន្តែលទ្ធភាពច្រើន Galaxy Tab 4 នឹងមានតំលៃលក់ស្ថិតក្នុងកំរិតមួយសមរម្យ។ បើយោងតាមគេហទំព័រដើម របស់ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េ បានចុះផ្សាយ Tab 4 ត្រូវបានដាក់លក់ជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ ស និងខ្មៅ ហើយនឹងចាប់ដាក់លក់នៅត្រីមាសទី២ ក្នុងឆ្នាំនេះ។
លក្ខណៈសម្បត្តិមូលដ្ឋាននៃ Galaxy Tab 4:
Samsung Galaxy Tab 4 7.0

Samsung Galaxy Tab 4 7.0
~ អេក្រង់ 7 inchកំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 8/16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 107.9 x 186.9 x 9 mm, ទម្ងន់ 276 g
~ ថ្ម Samsung មិនទាន់បង្ហើបឲ្យដឹងនៅឡើយ
Samsung Galaxy Tab 4 8.0

Samsung Galaxy Tab 4 8.0
~ អេក្រង់ 8 inch កំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 124.0 x 210.0 x 7.95 mm, ទម្ងន់ 320 g
~ ថ្ម 4450 mAh
Samsung Galaxy Tab 4 10.1

Samsung Galaxy Tab 4 10.1
~ អេក្រង់ 10.1 inch កំរិតរីសូលុយហ្សិន WXVGA 1280 x 800 pixel
~ CPU Quad Core 1.2 GHz
~ RAM 1.5 GB, មេម៉ូរីក្នុង 16 GB អាចបន្ថែមមេម៉ូរីក្រៅ microSD
~ Camera មុខ 1.3 MP, camera ក្រោយ 3 MP
~ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
~ Version 3G, WiFi និង LTE
~ ខ្នាតប្រវែង 243.4 x 176.4 x 7.95 mm, ទម្ងន់ 487 g
~ ថ្ម 6800 mAh
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview & tinhte

LG G2 Mini នឹង​ត្រូវ​បញ្ចេញ​ទៅលើទីផ្សារ​ក្នុង​ខែមេសា

បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ GSMarena បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ LG នឹង​​ចាប់ផ្ដើម​ចេញ​លក់ជា​បន្តបន្ទាប់​នូវ​ទូរស័ព្ទទំនើប​ G2 Mini ទៅ​លើ​ទីផ្សារ​នានា​ជុំវិញ​ពិភពលោក​នៅ​ខែមេសា​ ខាង​មុខ​នេះ​ ។
ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​​របស់​ LG G2 Mini មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ​ 4.7-inch
  • កម្រិតភាពច្បាស់ 720 qHD
  • CPU 1.2GHz (Qualcomm Snapdragon 400)/ 1.7GHz (Nvidia Tegra 4i)
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីនទំហំ 8 GB (អាច​បន្ថែម​ microSD card 32)
  • កាមេរ៉ាមុខទំហំ 1.3 MP និង​កាមេរ៉ាក្រោយទំហំ 8 MP/ 13 MP
  • មាន​ម៉ូដែល​ស៊ីមមួយ​ និង​ស៊ីមពីរ
  • ដំណើរការ​ដោយ Android 4.4.2 KitKat
  • ថាមពលថ្ម 2,440mAh
LG G2 Mini
សូមទស្សនា​វីឌីអូ​ខាង​ក្រោម៖
សូម​បញ្ជាក់​ថា​ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​តម្លៃ​របស់​ LG G2 Mini មិន​ទាន់ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​តម្លៃ​នឹង​ខុសៗ​គ្នា​ទៅ​តាម​ទីផ្សារ​ នានា​ដូច​ជា​ អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន ជា​ដើម ។ ដូច្នេះ​សម្រាប់​ប្រិយមិត្ត​នៅកម្ពុជា​សូម​រង់ចាំ​សាកសួរ​តាម​ហាង​ ទូរស័ព្ទនានា​ក្នុង​រាជធានីភ្នំពេញ ៕
G2 miniG2 mini 002LG G2 Mini, G2 និង LG G Pro
G2 mini, G2 n G Pro
ប្រភព

ស្មាតហ្វូនចិន មានកាមេរ៉ាមុខ ១៣ megapixel សម្រាប់អ្នកចូលចិត្ត ថតរូបខ្លួនឯង

ZTE បង្កការភ្ញាក់ផ្អើល នៅពេលបញ្ចេញម៉ូដែលទូរស័ព្ទលំដាប់ខ្ពស់ ដោយមានរចនាសម្ព័ន្ធគ្រឿង
ម៉ាស៊ីនទំនើបៗ រួមនឹងកាមេរ៉ាមុខ ប្រភេទ “ខ្លាំង” សម្រាប់អ្នកចូលចិត្តថតរូបខ្លួនឯង។

Nubia X6 ជាប្រភេទ phablet ដែលមានអេក្រង់ Full HD 6,44 inch កម្រិត 344 pixel/ inch (ស្មើ
នឹង Sony Xperia Z Ultra) , ឈីប Snapdragon 801, RAM 3GB និងអង្គចងចាំក្នុងម៉ាស៊ីន 128GB។
 
ក្រៅពីនេះ ចំណុចសំខាន់របស់ Nubia X6 ក៏នៅមាន កាមេរ៉ាសេនសឺរខាងមុខ 13 megapixel និង
ឡែន f/2.2 ។ កាមេរ៉ាក្រោយ ក៏មានទំហំ 13 megapixel ប៉ុន្ដែ ប្រើឡែន f/2.0 អាចទប់ទល់នឹងភាព
ញ័រ និងមានភ្លើង flash ចំនួន ២។

ស្មាតហ្វូន របស់ ZTE នេះ មានកម្រាស់ 7,9 mm ហើយគែមអេក្រង់ ក៏ស្ដើង។ Nubia X6 ប្រើស៊ីម
២ និងត្រូវបានបំពាក់ឧបករណ៍តភ្ជាប់គ្រប់គ្រាន់ ដូចជា 3G, 4G/LTE, Wi-Fi ២បង់, Bluetooth 4.0,
NFC, USB 3.0 ។ល។ ស្មាតហ្វូននេះ មាន mic ដល់ទៅ ៣ ដើម្បីជួយកាត់បន្ថយសម្លេងរំខាន។
 
ចំណុចមួយផ្សេងទៀត ដែលគួរឱ្យចាប់អារម្មណ៍ នោះគឺ ថ្ម 4.250 mAh ។ Nubia X6 មានអង្គចង
ចាំទាបបំផុត គឺ 32 GB និងកំពុងត្រូវបានដាក់ឱ្យបញ្ជាទិញជាមុន នៅចិន ក្នុងតម្លៃ ៤៨៥ដុល្លារ
អាមេរិក។ ចំណែកកំណែក 64 GB មានតម្លៃ ៥៦៥ដុល្លារ និង កំណែ ១២៨ GB តម្លៃ ៦៤០ដុល្លារ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonedog

Casio បង្ហើប​នាឡិកាដៃ​​​​​ស្អាត​ទាន់​សម័យ​ប្រភេទ​ analogue ភ្ជាប់​ជា​មួយ Smartphone បាន

ថ្ងៃ​នេះ​ក្រុមហ៊ុន​នាឡិកា Casio របស់​ជប៉ុន​បាន​បង្ហើប​ចេញ​នាឡិកាដៃ​ឆ្លាតវៃ​ប្រភេទ analogue ប្រើ​ទ្រនិច​ឆ្លាត​វៃ​ដំបូង​របស់​ខ្លួន​ដែល​អាច​ភ្ជាប់​ជា​មួយ Smartphone ក្នុង​ការ​គ្រប់គ្រង​ការ​កំណត់​ផ្សេងៗ​នៅ​លើ​នាឡិកា។
គំរូ​នាឡិកាដៃ​ស្អាត​ទាន់​សម័យ​ទាំង​ពីរ​នេះ​មាន​ឈ្មោះ G-Shock ដែល​ពេល​នេះ​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ឈាន​ដល់​ដំណាក់កាល​ជិត​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​ហើយ។ G-Shock រំពឹង​នឹង​ចេញ​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍ BaselWorld នៅ​ថ្ងៃ​ស្អែក ហើយ​នឹង​មាន​លក់​នៅ​ថ្ងៃ​ទី៣ ខែ​មេសា​ខាង​មុខ។
នាឡិកាដៃ Casio G-Shock នេះ​ មួយ​ម៉ូដែល មាន​ការ​ឌីហ្សាញ​រូបរាង​យក​ស្ទីល​ស្រដៀង​ម៉ូដែល Casio Edifice EQB-500 តែ G-Shock លើស​ត្រង់​បំពាក់​មុខងារ​ទំនើប​អាច​ភ្ជាប់​ជា​មួយ Smartphone តាម​រយៈ Bluetooth 4.0 ដើម្បី​គ្រប់គ្រង​ផ្សេងៗ​ដូច​ជា ប្រើ​ទូរសព្ទ​បញ្ជា​កំណត់​ម៉ោង​រោទ៍ ឬ​កែ​ម៉ោង​ក៏​បាន។
ឯ​ម៉ូដែល​ថ្មី​មួយ​ទៀត​នឹង​បំពាក់​ទាំង​មុខងារ​បង្ហាញ​ផ្លូវ GPS និង​បច្ចេកវិទ្យា​វិទ្យា Radio Wave ដែល​យក​ស្ទីល​តាម Casio GPW-1000។ ដោយ​សារ​មាន​នូវ satellite connectivity ម៉្លោះហើយ អាច​ឱ្យ​នាឡិកា​ដើរ​ត្រូវ​ម៉ោង​ពិភពលោក និង​កំណត់​ដោយ​ស្វ័យប្រវត្តិ​ត្រង់​ទីតាំង​ដែល​ខ្លួន​ពាក់។
ទោះជា​យ៉ាងណា ក្រុមហ៊ុន Casio មិន​បាន​បញ្ជាក់​ព័ត៌មាន​ពិស្ដារ​ពី​នាឡិកា​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ​នៅ​ឡើយ​ទេ រួម​ទាំង​កាលបរិច្ឆេទ​ចេញ​លក់ និង​តម្លៃ​ក៏​ដូច​គ្នា។ ទន្ទឹម​នោះ​គេ​រំពឹង​ថា យ៉ាង​ហោច​នឹង​មាន​លក់​ចុង​ឆ្នាំ២០១៤​នេះ៕
​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ engadget

លេច​ចេញ​លក្ខណ សម្បត្តិបច្ចេកទេស​របស់ Galaxy S5 Zoom

កាល​ពី​ចុង​ខែកុម្ភៈ​មុន​នេះ​ក្រុមហ៊ុន​ Samsung បាន​ប្រកាស​ចេញ​ទូរស័ព្ទទំនើប Galaxy S5 ដោយឡែក ​ប្រភព​ពី SamMobile បាន​​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​​មាន​ការ​លេចចេញ​​នូវ​លក្ខណសម្បត្តិ​បច្ចេកទេស​ របស់​ Galaxy S5 Zoom ។ លក្ខណសម្បត្តិបច្ចេកទេស​របស់​ Galaxy S5 Zoom ដែល​លេចចេញ​ទាំង​នោះ​មាន​ដូច​ខាងក្រោម៖
  • អេក្រង់ 4.8-inch
  • បច្ចេកវិទ្យាអេក្រង់ AMOLED
  • កម្រិតភាពច្បាស់ 720p
  • CPU Quad-core (1.6GHz)
  • RAM 2 GB
  • កាមេរ៉ាទំហំ 20 MP
  • ដំណើរការ​ដោយ​ Android 4.4.2 KitKat
ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា​ Galaxy S5 Zoom អាច​នឹង​ត្រូវ​បញ្ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​ខែឧសភា ដូច្នេះ​សម្រាប់ព័ត៌មាន​បន្ថែម​ទាក់ទងនឹង​ Galaxy S5 Zoom សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយពពក ។ សូម​បញ្ជាក់​ថាចំពោះ​រូបរាង​របស់​ Galaxy S5 Zoom នៅ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​ Galaxy S5 Zoom នឹង​មានរាងស្ដើង​ជាង​ម៉ូដែល​មុន (Galaxy S4 Zoom)៕
រូបភាព​ Galaxy S4 Zoom
Samsung-Galaxy-S4-Zoom

ថ្ងៃ​នេះ Toyota ចាប់​ផ្ដើម​ធ្វើតេស្ត​​រថយន្ត i-Road កង់​៣ ប្រើ​អគ្គិសនី​ឡូយ​អស់​ស្ទះ

ថ្ងៃ​នេះ Toyota បាន​ធ្វើតេស្ត​លើក​ដំបូង​ក្នុង​ការ​បើក​សាកល្បង​រថយន្ត​កង់៣ យ៉ាង​ទំនើប​របស់​ខ្លួន​ក្នុង​ទីក្រុង​តូក្យូ​ដើម្បី​ពិសោធ​មើល​គុណភាព។ i-Road នេះ​ជា​រថយន្ត​ប្រើ​អគ្គិសនី​ដែល​ត្រូវ​បាន​ប្រកាស​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ​មុន។

រថយន្ត ​កង់​៣​ដ៏​តូច​ច្រឡឹង​នេះ​មាន​ប្រវែង ២,៤ម៉ែត្រ និង​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​២នាក់ ហើយ​អាច​ចរ​បាន​ល្បឿន​អតិបរមា ៦០គីឡូម៉ែត្រ​/​ម៉ោង។ ក្រុមហ៊ុន​រថយន្ត​ធំ​ជាង​គេ​លើ​លោក​នេះ ក៏​នឹង​បង្កើន​សមត្ថភាព​ល្បឿន​រថយន្ត i-Road នេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត​។ ការ​សាកល្បង​គឺ​គិត​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូត​ដល់​ខែ​មិថុនា​ខាង​មុខ។ បន្ទាប់​ពី​ធ្វើតេស្ត​ប្រាកដ​ថា​គ្មាន​បញ្ហា​លើ​រថយន្ត​នេះ​ហើយ ទើប​ក្រុមហ៊ុន​ដាក់​លក់​លើ​ទីផ្សារ ដែល​បារាំង​អាច​ជា​ប្រទេស​ដំបូង​បាន​ប្រើ​មុន​គេ។ សូម​ទស្សនា​វីដេអូ​ធ្វើតេស្ត​ខាង​ក្រោម៖
ទាយ​មើល៍ តើ​តម្លៃ​ប្រហែល​ប៉ុន្មាន​ដែរ?
សូម​ចុច​អាន៖ Toyota បញ្ចេញ​រថយន្ត​ ០១៤ ​តម្លៃ​ជាង ២ ម៉ឺន​ដុល្លារ
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ slashgear

Lumia 930 និង Lumia 630 នឹងបង្ហាញខ្លួន នៅដើមខែមេសាខាងមុខ

ម៉ូដែលទូរស័ព្ទចុងក្រោយចំនួន ២ប្រភេទ នៃស្រឡាយ Nokia Lumia ដែលមានឈ្មោះកូដថា
"Martini" និង "Moneypenny" នឹងត្រូវបានប្រកាសបង្ហាញនៅក្នុងសិក្ខាសាលានៃក្រុមអ្នកអភិវឌ្ឍ
របស់ Microsoft នៅ ២សប្ដាហ៍ក្រោយនេះ។

 
រូបភាពបែកធ្លាយរបស់ Nokia Lumia 630

ដំបូងគឺស្មាតហ្វូន Nokia Lumia 630  មានឈ្មោះកូដថា "Moneypenny"។ ទូរស័ព្ទនេះ មានអេក្រង់
៤,៥ inch រីសូលូសឹន WVGA 480x800 pixel រួមនឹងក្ដារចុចថាច់ស្គ្រីន។ ព័ត៌មានជាច្រើន យល់ថា
Lumia 630 នឹងមានកំណែ ២ប្រភេទ គឺកំណែស៊ីម ១ និងស៊ីម ២។ នេះគឺជាកំណែបន្ទាប់​នៃ Lumia
620 ហើយនឹងងត្រូវបានលក់ក្នុងតម្លៃមធ្យម។
ចំណែក Nokia Lumia 930 នឹងមានឈ្មោះកូដថា "Martini" ។ ព័ត៌មានទាក់ទិននឹងផលិតផលនេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ ក្រុមអ្នកគាំទ្រ Nokia យល់ថា ស្មាតហ្វូននេះ អាច
ជាកំណែដែលស្រដៀងទៅនឹង Lumia Icon ។ ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមក្នុងវិស័យបច្ចេក
វិទ្យាថា Lumia 930 គឺជាកំណែបន្ទាប់របស់ Lumia 920 និង 925 ដែលមានអាក្រង់ ៥ inch បំពាក់
ប្រូសេសឺរ Qualcomm Snapdragon 800 និងកាមេរ៉ា ២០ megapixel ។
ក្រៅពីផ្នែករឹង អ្នកប្រើប្រាស់ក៏សង្ឃឹមថា Microsoft នឹងបំពាក់ Windows Phone 8.1 សម្រាប់
ម៉ាស៊ីននេះ។ ក្រុមអ្នកវិភាគក៏យល់ថា  កំណែថ្មីបំផុតរបស់ Windows Phone នឹងមានការបំពេញ
បន្ថែមចំនួន ២ចំនុចសំខាន់ នោះគឺមុខងារ Cortana (ស្រដៀងនឹង Siri និង Google Now ) ដែល
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ស្វែងរកព័ត៌មានតាមអនឡាញ ឬបញ្ជាទូរស័ព្ទ ដោយសម្លេង រួមនឹង
មុខងារ Action Center ជាមជ្ឈមណ្ឌលទទួល និងប្រតិបត្តិ រាល់ប្រកាសរបស់ Windows Phone។
Concept ដែលត្រូវគេជឿថា ជា Lumia 930

នៅថ្ងៃទី ២មេសាខាងមុខ គេនឹងបានដឹងច្បាស់អំពីឧបករណ៍ និងផលិតផលថ្មី របស់ Microsoft ។
យើងរង់ចាំមើលថា តើ Windows Phone អាចនឹងបង្កើតបានភាពភ្ញាក់ផ្អើលអ្វីខ្លះ ក្នុងពេលខាងមុខ?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Gen

Samsung បើក​សករាជ​កាមេរ៉ា​រាង​ស្លីម និង​ស្រាល​បំផុត​លើ​លោក

មីៗ​នេះ Samsung បាន​សម្ពោធ​ចេញ​កាមេរ៉ា​ដ៏​ទំនើប​របស់​ខ្លួន​មិន​ត្រឹមតែ​បំពាក់​ បច្ចេកវិទ្យា​ថត​រូប​ច្បាស់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ឌីហ្សាញ​រូបរាង​យ៉ាង​ស្អាត​ទាន់​សម័យ រហូត​ដាក់​រហស្សនាម​ឱ្យ​ថា​ជា កាមេរ៉ា​ស្លីម និង​ស្រាល​បំផុត​លើ​លោក​ឈ្មោះ NX Mini camera។
ទម្ងន់​កាមេរ៉ា​ស៊េរី​ថ្មី​នេះ​ស្រាល​ត្រឹមតែ ១៥៨ក្រាម​ប៉ុណ្ណោះ រី​ឯ​កម្រាស់​ស្ដើង​តែ ២២,៥មីលីម៉ែត្រ។ NX Mini មាន​ទំហំ​កាមេរ៉ា 20.5-megapixel BSI CMOS sensor បំពាក់​ភ្លើង flash រួច​ជា​ស្រេច ហើយ​ភ្ជាប់​ជា​មួយ​អេក្រង់​ប្រភេទ flip-up touch-enable LCD ទំហំ ៣អ៊ីញ ដែល​អាច​កាច​បង្វិល​បាន ១៨០ដឺក្រេ។
លក្ខណៈ ​សម្បត្តិ​ផ្សេងៗ​ទៀត​នៅ​លើ NX mini គឺ​បំពាក់ Wi-Fi និង​មាន​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ NFC អាច​ឱ្យ​អ្នក​ប្រើ​ធ្វើការ share តាម​សេវាកម្ម cloud-based service បាន​យ៉ាង​ងាយស្រួល​មាន​ដូច​ជា Dropbox និង Flickr ជា​ដើម។ កាមេរ៉ា​ស៊េរី​ថ្មី​នេះ ថែមទាំង​បាន​រួម​បញ្ចូល​នូវ consumer-friendly filter និង effect ជា​ច្រើន​ក្នុង​ការ​ថតរូប​បាន​ស្អាត។ ចំពោះ resolution វីដេអូ​វិញ​គឺ​មាន 1080p ថត​ក្នុង​កម្រិត 30fps ហើយ​​ថត​បាន​យូរ​ប៉ុណ្ណា​នោះ​គឺ​​​អាស្រ័យ​តាម​ទំហំ microSD។
NX Mini នឹង​មាន​លក់​ពីរ​ជម្រើស​ផ្សេង​គ្នា មួយ​ប្រភេទ 9mm f/3.5 (24mm-equivalent) lens តម្លៃ ៤៥០ដុល្លារ និង​មួយ​ទៀត​គឺ 9-27 f3.5-5.6 (24-73mm-equivalent) zoom lens និង​មាន external flash តម្លៃ ៥៥០ដុល្លារ​អាមេរិក។ កាមេរ៉ា NX mini ដ៏​ពិសេស​នេះ​នឹង​ចេញ​លក់​ខែ​​ក្រោយ​នៅ​លើ​ទីផ្សារ​អាមេរិក​មុន​គេ​ជា​មួយ​ពណ៌ ស ខ្មៅ ត្នោត បៃតង​ខ្ចី និង​ផ្កាឈូក៕​ប្រែ​សម្រួល៖ ឈុន ហួរ

Oppo Find 7 មានកាមេរ៉ា ៥០ MP អេក្រង់ ៥,៥ inch បង្ហាញខ្លួនជាផ្លូវការ នៅប្រទេសចិន

ជាស្មាតហ្វូនលំដាប់ខ្ពស់ របស់ Oppo ទូរស័ព្ទឆ្លាតវៃ Oppo Find 7 មានកាមេរ៉ា កម្រិត៥០ MP
អាក្រង់ ៥,៥ inch ដែលមានរីសូលូសឹន quad HD (2560 x 1440) ។

នៅក្រុងប៉េកាំង ប្រទេសចិន ក្រុមហ៊ុន Oppo ទើបតែបានបញ្ចេញជាផ្លូវការនូវទូរស័ព្ទឆ្លាតវៃ
Find 7 ដែលជាស្មាតហ្វូន ដំណើរការដោយ Android ៤.៣ និងអាចថតរូប ៥០ MP។ ប៉ុន្ដែ ប្រការ
នេះ មិនមែនមានន័យថា Find 7 ត្រូវបានបំពាក់កាមេរ៉ា៥០MP ប៉ុន្ដែ តាមពិតសេនសឺរ ម៉ាស៊ីនថត
រូបរបស់ Find 7 គឺ IMX214 CMOS របស់ Sony ដែលមានរីសូលូសឹន ១៣ MP ។
ដូច្នេះ សមត្ថភាពថតរូប ៥០MP នៅទីនេះ គឺជាបច្ចេកទេសនៃផ្នែកទន់។ Find 7 ត្រូវបានបំពាក់
ប្រូសេសឺរចាត់ការរូបថតថ្មីបំផុតរបស់ Oppo ដែលមានឈ្មោះថា Pure Image 2.0 ហើយបច្ចេក
វិទ្យានេះគឺជាកត្តាសំខាន់ ជួយបង្កើតរូបថត "Super Zoom" 50 MP ៖ កាមេរ៉ា នឹងថតយករូបភាព
ចំនួន ១០សន្លឹកផ្ទួនៗ ក្រោយមក វាជ្រើសរើសដោយស្វ័យប្រវត្ត ចំនួន ៤សន្លឹកដែលស្អាតបំផុត
ដើម្បីកែប្រែឱ្យទៅជារូបថត ៥០MP។

រូបថតជាឧទាហរណ៍របស់ Find 7 មានកម្រិតរីសូលូសឹន 8.160 x 6.120 pixel ជាមួយនឹងទំហំ
១០MB។ នៅពេល crop វានៅតែរក្សាបាននូវភាពល្អិតបានល្អរបស់រូបថត ប្រសើរជាងកាមេរ៉ា
របស់បណ្ដាស្មាតហ្វូនលំដាប់ខ្ពស់ផ្សេងៗ ដូចជាកាមេរ៉ា ២០MP របស់ Xperia Z1ជាដើម។

សេនសឺរ IMX214 របស់កាមេរ៉ា មានទំហំ ១/៣,០៦ inch ល្អជាងសេនសឺរនៅលើ Oppo Find 5 ។ មុខងារដែលគួរឱ្យចាប់អារម្មណ៍ដទៃទៀត របស់កាមេរ៉ា នៅលើ Find 7 គឺថតវីដេអូ 4K 30 fps
វីដេអូ slow motion ល្បឿន ១០០ fps ។ ក្រៅពីនេះ កាមេរ៉ាមុខរបស់ម៉ាស៊ីននេះ ក៏មានរីសូលូសឹន
៥MP ។


Find 7 មានអេក្រង់ ៥,៥ inch និងមាន ២កំណែសម្រាប់ជ្រើសរើស។ កំណែទីមួយ មានតម្លៃ ៤៩៩
ដុល្លារ (នៅក្នុងទីផ្សារចិន គេហៅថា Find 7 Lite) ត្រូវបានបំពាក់ឈីប Snapdragon 800 2.3GHz,
RAM 2GB, អង្គចងចាំ ១៦GB , ថ្មី 2800mAh ហើយអេក្រង់មានកម្រិតរីសូលូសឹន 1080p ។ កំណែ
ទីពីរដែលល្អជាងនេះ មានតម្លៃ ៥៩៩ដុល្លារ បំពាក់ឈីប Snapdragon 801 2.5GHz, 3GB RAM,
អង្គចងចាំ  32GB, ថ្ម 3000mAh  ចំណែករីសូលូសឹនរបស់អេក្រង់   ឡើងដល់ កម្រិត  quad HD
(2560 x 1440)៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engadget/Gen

iPhone 6 បង្ហាញ​លក្ខណៈ​សម្បត្តិ​មាន​កម្រាស់​ត្រឹម ៥,៥ មីលីម៉ែត្រ

កាល​ពី​សប្ដាហ៍​មុន រូបរាង​ចុង​ក្រោយ​របស់ iPhone 6 ត្រូវ​បាន​បង្ហាញ​ដោយ​គេហទំព័រ​ធំ TechRadar ហើយ​សប្ដាហ៍​នេះ​វិញ អ្នក​ជំនាញ​វិភាគ​មិន​ងាយ​ខុស​ជនជាតិ​អូស្ត្រាលី​​ម្នាក់​បាន​អះអាង​ពី​លក្ខណៈ​សម្បត្តិ​របស់ iPhone 6 វិញ​ម្ដង។
លោក Sonny Dickson ដែល​ជា​ blogger អូស្ត្រាលី និង​បាន​ព្យាករណ៍​ពី​លក្ខណៈ​សម្បត្តិ​របស់ iPhone 5s និង iPad Air ហើយ​ត្រូវ​ស្ទើរ​តែ​ទាំង​អស់​នោះ ពេល​នេះ​លោក​បាន​អះអាង​ពី​លក្ខណៈ​សម្បត្តិ​ថ្មី​របស់ iPhone 6 ទៀត​ហើយ។
យោង​តាម​ការ​អះអាង​របស់​លោក iPhone 6 នឹង​មាន​កម្រាស់ ៥,៥៩ មីលីម៉ែត្រ បើ​ធៀប​នឹង iPhone 5s ដែល​មាន​កម្រាស់​ដល់​ទៅ ៧,៦ មីលីម៉ែត្រ។ មាន​ន័យ​ថា iPhone 6 ស្ដើង​ជាង iPhone 5s ជិត ២៦%។ iPhone 6 ក៏​នឹង​បំពាក់​អេក្រង់​បែប Ultra-Retina ដែល​មើល​ទៅ​គឺ​ថ្លា​ច្បាស់​ត្រជាក់​ភ្នែក​ជាង iPhone 5s ទៅ​ទៀត។ បើ​ពិនិត្យ​មើល​ល្បឿន​ម៉ាស៊ីន​វិញ គឺ​ដើរ​ដោយ​ chip A8 ល្បឿន 2.6GHz លឿន​ជាង iPhone 5s ដល់​ទៅ​២​ដង​ដែល​ដើរ​ដោយ chip A7 ល្បឿន 1.3GHz។
ក្រៅ​ពី​នេះ iPhone 6 នឹង​បំពាក់​ដោយ sensor អុបទិក​ជា​ច្រើន​ដើម្បី​វាស់​ស្ទង់​អត្រា​ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​កម្មវិធី Healthbook app ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី iOS 8។ បច្ចេកវិទ្យា​ថ្មី​នេះ ក៏​នឹង​ត្រូវ​បំពាក់​លើ Sumsang Galaxy S5 ផង​ដែរ។
ចាំ​តាម​ទាំងអស់​មើល​មើល៍ ថា​តើ​រូបរាង និង​លក្ខណៈ​សម្បត្តិ iPhone 6 អស្ចារ្យ​ដូច​គេ​ល្បី​ដែរ​អត់!
ប្រែ​សម្រួល៖ សុផាត
ប្រភព៖ iphonehacks

ចិន​​​សម្ពោធ​ Smartphone ​កំពូល​​​​​​​​ដង់ស៊ីតេ​ភិចហ្សែល​​​ធំ​ជាង iPhone 5S និង GS5 ទៀត

ស្រមោល​ទូរសព្ទ​ចិន Oppo Find 7 ដែល​ល្បី​កន្លង​មក​ថា នឹង​មាន​កាមេរ៉ា​យក្ស​រហូត​ដល់ 50MP នោះ … ចុច​អាន​លំអិត … ឥឡូវ​ចេញ​ផ្លូវការ​ហើយ​ជា​មួយ​លក្ខណៈ សម្បត្តិ​ពិសេសៗ​ជា​ច្រើន។ ភាព​លេចធ្លោ​របស់ Find 7 នៅ​ត្រង់​អេក្រង់​មាន​ភាព​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក​ប្រភេទ QHD resolution (2560 x1440px) និង​មាន​កម្រិត​ភាព​ច្បាស់​ដង់ស៊ីតេ​ធំ​ដល់​ទៅ 538ppi ឯណោះ អាច​ចាត់​ទុក​ជា Smartphone ដ៏​កម្រ​មាន​ពី​មុន​មក យក​ឈ្នះ​ទាំង iPhone 5S (326ppi) និង Galaxy S5 (432ppi)។ ពិសេស​ទៀត​នោះ Find 7 បាន​បំពាក់​បច្ចេកវិទ្យា VOOC ជួយ​​ឱ្យ​ការ​សាក​ថ្ម​បាន​ឆាប់​ពេញ​​ រយៈពេល​តែ ៣០នាទី​ ឡើង​បាន ៧៥% ទៅ​ហើយ។
Oppo Find 7
លក្ខណៈ សម្បត្តិ​ផ្សេងៗ​របស់ Oppo Find 7 រួម​មាន៖
- អេក្រង់ ៥,៥អ៊ីញ បែងចែក​ជា​ពីរ​ប្រភេទ​គឺ QHD និង 1080p ជា​មួយ​បច្ចេកវិទ្យា Super Screen 2.0 និង​បច្ចេកវិទ្យា​ការពារ​អេក្រង់​ជំនាន់​ចុងក្រោយ​គឺ Gorilla Glass 3 អាច​ប្រើ touch យ៉ាង​មាន​ប្រសិទ្ធភាព​ទោះបី​មាន​សំណើម​ដៃ​ក៏​ដោយ
- បំពាក់ CPU chip ជំនាន់​ចុង​ក្រោយ​របស់ Qualcomm Snapdragon 801 ល្បឿន​ខុស​គ្នា​គឺ 2.5GHz សម្រាប់ QHD និង 2.3GHz សម្រាប់​អេក្រង់ 1080p ប្រភេទ quad-core ដូច​គ្នា។
- RAM ទំហំ 3GB សម្រាប់​ម៉ូដែល QHD និង 2GB សម្រាប់​ម៉ូដែល 1080p
- Memory ម៉ាស៊ីន​ទំហំ 32GB សម្រាប់​ម៉ូដែល QHD និង 16GB សម្រាប់​ម៉ូដែល​អេក្រង់ 1080p ហើយ​អាច​ថែម​កាត microSD ដូច​គ្នា។
- ទំហំ​កាមេរ៉ា​ក្រោយ​ពុំ​ដូច​ជា​ចចាមអារ៉ាម​ដែល​ថា 50MP ឡើយ​ពោល​មាន​ត្រឹម​តែ 13MP ​បច្ចេកវិទ្យា​របស់ Sony IMX214 CMOS ជា​មួយ F/2.0 lens និង​ភ្លើង LED flash ដែល​គាំទ្រ​ការ​ថត​វីដេអូ​កម្រិត 4K resolutionនិង​វីដេអូ slow-motion បាន 720p ដែល​មាន 120fps។ ក្នុង​នោះ​ក៏​មាន​មុខងារ Super Zoom ផ្ដល់​គុណសម្បត្តិ​ក្នុង​ការ​ពង្រីក​រូប​បាន​យ៉ាង​ងាយស្រួល​ច្បាស់​ល្អ​ទៀត​ផង។ រី​ឯ​កាមេរ៉ា​មុខ​ទំហំ 5MP។
- ថាមពល​ថ្ម​នៅ​លើ QHD មាន 3000mAh ខណៈ​ម៉ូដែល 1080p មាន​តូច​ជាង​ត្រឹម 2800mAh បំពាក់​បច្ចេកវិទ្យា​ថ្មី​សាក​ថ្ម​រហ័ស VOOC ដែល​បញ្ចូល​តែ​កន្លះ​ម៉ោង​ឡើង​ដល់ ៧៥% នៃ​ថ្ម។
- ទាំង​ពីរ​ម៉ូដែល​គឺ​មាន​ប្រព័ន្ធ​បណ្ដាញ LTE network ដូច​គ្នា
- វិមាត្រ (ប x ទទ x កម្រាស់) = (152 x75 x 9.2)mm
- បំពាក់ speaker គុណភាព​ឮ​ច្បាស់​សំឡេង​បុក​បាស MaxxAudio speaker ដែល​ក្រុមហ៊ុន​ដោយ​កម្មវិធី MaxxEq ដើម្បី​ផ្លាស់ប្ដូរ​ទម្រង់​តាម​ចំណូលចិត្ត​អ្នក​ប្រើ។
- ទម្ងន់​របស់ Find 7 អេក្រង់ FullHD មាន ១៧០ក្រាម ខណៈ​ម៉ូដែល​ដែល​មាន resolution ខ្ពស់​ជាង​មួយ​ទៀត​មាន​ទម្ងន់ ១៧៣ក្រាម
ក្រុមហ៊ុន​ទូរសព្ទ​ឈាន​មុន Oppo នៅ​ចិន​បាន​បញ្ជាក់​តម្លៃ Smartphone ចុង​ក្រោយ​របស់​ខ្លួន​គឺ ៥៦៥ដុល្លារ​អាមេរិក ខណៈ​ម៉ូដែល fullHD តម្លៃ​ធូរ​ជាង​គឺ ៤៨៥ដុល្លារ​ប៉ុណ្ណោះ៕
ម៉េច​ដែរ​ទាំង​តម្លៃ និង​លក្ខណៈ សម្បត្តិ​របស់​ Smartphone របស់​ចិន​ខាង​លើ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា?
​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena

Apple បញ្ចេញ iPhone 5c កំណែ ៨GB មុន iPhone 6 នៅថ្ងៃនេះ

ការបញ្ចេញ iPhone 5c គឺជាកំហុសដ៏ធំរបស់ Apple ៖ បរិមាណទូរស័ព្ទ iPhone 5c ដែលត្រូវ
បានលក់ចេញ គឺជាភ័ស្ដុតាង បញ្ជាក់យ៉ាងច្បាស់អំពីប្រការនេះ។

ថ្មីៗនេះ ព័ត៌មានដែលត្រូវបាន Apple Insider ដកស្រង់ពីប្រភព Caschys Blog ឱ្យដឹងថា iPhone
5C កំណែ ៨GB នឹងត្រូវបានបញ្ចេញលក់ដោយក្រុមហ៊ុនអ៊ីនធឺរណិត O2 របស់អាល្លឺម៉ង់ នៅក្នុង
ថ្ងៃនេះ (១៨មិនា)។ មុននេះដែរ ទូរស័ព្ទឆ្លាតវៃ iPhone 5C ត្រូវបាន Apple លក់បញ្ចុះតម្លៃ នៅ
ក្នុងទីផ្សារពិភពលោក ក្រោយពីវាក្លាយជាស្មាតហ្វូនដែលបរាជ័យបំផុត របស់ក្រុមហ៊ុននេះ។
​Phone 5c ដ៏​ស្រស់​ស្អាត របស់ Apple

មកដល់ពេលនេះ Apple ហាក់ដូចមិនទាន់សម្រេចចិត្តបោះបង់ iPhone 5c និងនៅតែចិញ្ចឹមក្ដី
សង្ឃឹម ដោយការបញ្ចេញកំណែថ្មីរបស់វា ដែលមានតម្លៃទាបជាង iPhone 5c បច្ចុប្បន្ន នោះគឺ
iPhone 5c កំណែ ៨GB ។

ប្រភពព័ត៌មាន ឱ្យដឹងថា កំណែ ៨GB របស់ iPhone 5c នឹងមិនខុសគ្នាច្រើនប៉ុន្មាន ធៀបនឹងកំណែ
១៦GB និង ៣២GB ប៉ុន្ដែ iPhone 5c កំណែ ៨GB មានតម្លៃទាបជាងគេ។ បច្ចុប្បន្ន គេមិនទាន់ដឹង
ថា iPhone 5c កំណែ ៨GB នឹងត្រូវដាក់លក់នៅក្នុងទីផ្សារណាមួយ ជាបន្ទាប់ទៀតនៅឡើយ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Gen/Apple Insider

របៀប​ជួសជុល​ឆ្នាំងសាក iPhone ដោយ​ប្រើ​ឈើចាក់ធ្មេញ!!

ពេល​ខ្លះ​បញ្ហា​ដែល​លំបាក​បំផុត​​ក៏​អាច​មាន​ដំណោះស្រាយ​ដ៏​សាមញ្ញ​បំផុត ​ផង​ដែរ ហើយ​ឆ្នាំងសាក iPhone ​គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ ។ គ្រប់ទូរស័ព្ទ​ទាំង​អស់គឺ​ត្រូវ​ការ​ឆ្នាំង (charger) ដើម្បី​បញ្ចូល​ថាមពលថ្ម ប៉ុន្តែ​ពេល​ខ្លះ​ឆ្នាំងសាក​មិន​ដំណើរការ​បាន​ស្រួល​នោះ​ទេ ហើយ​ពេល​ខ្លះ​ វា​ឈប់សាកថ្ម​តែ​ម្ដង ។ មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឆ្នាំសាក iPhone ដំណើរការ​មិន​បាន​ល្អ​នោះ​គឺ​ដោយសាតែ​មាន​កំទេចធូលីជា​ច្រើន​បាន​​កក​នៅ​ ក្នុង​រន្ធ​ឆ្នាំងសាក​នោះ​ ហើយ​ប្រសិន​បើ​ប្រិយមិត្ត​ជួប​ប្រទះនឹង​បញ្ហា​ឆ្នាំសាក​ទូរស័ព្ទ iPhone នោះ​ ប្រភព​ពី​ Maypalo បាន​ណែនាំ​នូវ​ដំណោះស្រាយ​ដ៏​សាមញ្ញ​ដូច​ខាងក្រោម៖
«វិធី​ដែល​ងាយ​បំផុត​នោះ​គឺ​ គ្រាន់តែ​យក​ឈើចាក់ធ្មេញ​មួយ​មក​ហើយ​ឆ្កឹះកំទេច​ទាំង​នោះ​ចេញ​ជា​ការស្រេច» ។ តើ​ប្រិយមិត្ត​យល់​ថា​នេះ​​ពិ​ត​ជា​វិធី​ដែល​ងាយ​មែន​ទេ ? ដូច្នេះ​សម្រាប់​ម្ចាស់​ iPhone ទាំង​ឡាយ​ សូម​ពិនិត្យ​រន្ធឆ្នាំងសាក​ (lightning charger input) ក្រែង​មាន​កំទេចកំទីធូលី និង​សូម​ធ្វើ​ការ​សាកល្បង​ជួសជុល​ដោយ​ខ្លួន​អ្នក ៕
lightning-cable-iPhone-001clean-lightning-port-iphone-5
ប្រភព

​ iOS 7.1 ​មិន​អាច jailbreak ជាមួយ​នឹង Evasi០n7 បាន​ទេ!

ក្រុមហ៊ុន​ Apple ទើប​តែ​បាន​បញ្ចេញ​ជា​ផ្លូវការ​នូវ​ iOS 7.1 ប៉ុន្តែ​ក្រុម jailbreakers បាន​ចេញ​បម្រាម​ទៅ​ម្ចាស់​ឧបករណ៍ iOS ដែល​និយម jailbreak ថា​ កុំទាន់​ update ទៅ​កំណែ​​ថ្មី​មួយ​នេះ ព្រោះ​ថា​ Evasi0n7 មិន​អាច​ប្រើ​ដើម្បី​ jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 7.1 បាន​នោះ​ទេ ។ ប្រភព​ពី Maypalo បាន​បន្ថែម​ទៀត​ដែរ​ថា​ក្រុម Evad3rS នឹង​មិន​បញ្ចេញ​ iOS 7.1 Evasion Untethered នោះ​ទេ ដូច្នេះ​សម្រាប់​ម្ចាស់ iOS device ដែល​និយម​ jailbreak សូម​កុំទាន់​ update ទៅ​កំណែ​មួយ​នេះ ៕
iOS 7.1,-001iOS 7.1 calling in

Smartwatch បែបបុរាណ មានមុខងារវាស់ ចង្វាក់បេះដូង ផែនទី ឬហ្គេម ជា​គំនិត​របស់ Gábor Balogh

គំនិតរចនាបទនៃ smartwatch បែបបុរាណ ដែលមានអេក្រង់ស្រស់ស្អាតនេះ ត្រូវបានបង្កើតឡើង
ដោយអ្នករចនាសេរី Gábor Balogh មក​ពី​ប្រទេស Hungary ហើយគាត់ក៏ជាមនុស្សម្នាក់ដែលចូល
ចិត្តនាឡេកាឆ្លាតវៃបែបនេះ។
នាឡេកាឆ្លាតវៃ   នាពេលបច្ចុប្បន្នអាចត្រូវបានចែកចេញជាពីរប្រភេទ ៖ ទីមួយ គឺមានរចនាបទ
បែបទំនើប ដូចជារូបរាងរបស់  Pebble, Galaxy Gear ឬ Gear Fit ចំណែកប្រភេទទីពីរ   គឺមាន
លក្ខណៈធម្មតា ដូចបណ្ដានាឡេកាដែលមាន  Bluetooth  របស់ Citizen, Casio និង  Cookoo តែ
មានកម្មវិធីតិចជាងនេះ។ Pebble, Galaxy Gear ឬ Gear Fit ទទួលបានការចាប់អារម្មណ៍ជាខ្លាំង
ពីសំណាក់អ្នកប្រើប្រាស់   ប៉ុន្ដែ រូបរាងដ៏ធំ វែងរបស់វា   អាចជាឧបសគ្គធំ សម្រាប់មនុស្សភាគ
ច្រើន។ ដូច្នេះ ហេតុអ្វី smartwatch មិនមានរូបរាងដូចទៅនឹងនាឡាកាធម្មតា?
អ្នករចនាសេរី Gábor Balogh មកពី Hungary បានរចនានាឡេកាមួយប្រភេទ ដែលសង្ឃឹមថា វា
នឹងក្លាយជានាឡេកាអនាគត។ តាមពិត គំនិតរចនារបស់ Gábor Balogh គឺយកតាមលំនាំ នាឡេ
កា Havana របស់ក្រុមហ៊ុន Triwa (មានការអនុញ្ញាតពីក្រុមហ៊ុន) ហើយប្ដូរអេក្រង់មកជារាងមូល។
នៅពេលអ្នកផ្ទឹមនាឡេកានេះ ជាមួយស្មាតហ្វូនរបស់ខ្លួន ពេលនោះ icon ប្រហាក់ប្រហែលគ្នា
នឹងបង្ហាញខ្លួន។ ខ្លឹមសារប្រកាស ផែនទី បទចម្រៀង នឹងបញ្ជូនពីទូរស័ព្ទ មកកាន់នាឡេកា។
ប្រសិនមិនចូលចិត្ត អ្នកអាចដោះកម្មវិធីនេះចេញ។
Balogh   ឧទាហរណ៍ថា នាឡាការបស់ខ្លួន ក៏អាចនឹងមានប្រព័ន្ធមួយ ដូចទៅនឹងប្រព័ន្ធបញ្ជា
សីតុណ្ហភាព Nest និង តេឡេគ្មានខ្សែ Airport Express របស់ Apple ។
អ្នកប្រើប្រាស់អាចបញ្ជា ឬ កែប្រែកម្មវិធីរបស់នាឡេកា តាមរយៈប៊ូតុង និងគែមរបស់អេក្រង់នៃ
នាឡេកា។ ប៊ូតុងទាំងនេះ អាចឱ្យអ្នក ចូលទៅមើលសារ មើលផែនទី មើលត្រីវិស័យ និងព្រឹត្តិ
ការណ៍ក្នុងប្រតិទិន វាស់ចង្វាក់បេះដូង និងអានសារ ឬមើលអាកាសធាតុ និងលេងហ្គេមជាដើម។
ប៉ុន្ដែ Balogh គឺជាអ្នករចនា គាត់មិនមែនជាវិស្វករនោះទេ ដូច្នេះ គាត់សុំមិននិយាយដល់បញ្ហា
បច្ចេកវិទ្យា។ គាត់សង្ឃឹមថា ថ្ងៃណាមួយ គំនិតរបស់គាត់ នឹងទទួលបានចំណាប់អារម្មណ៍ពីក្រុម
ហ៊ុនមួយ ដើម្បីប្រែក្លាយវាទៅជាផលិតផលពិត។

Analog clock and call interface
កម្មវិធីរោទ៍ និងហៅ​ទូរស័ព្ទ

Heart rate monitor and messages
កម្មវិធី វាស់​ចង្វាក់​បេះ​ដូង និង​ផ្ញើ
Stopwatch and navigation
Lap Stop ​និង​ផែន​ទី​
Weather and music
ស្ទង់​អាកាស​ធាតុ និង​ចាក់​ចម្រៀង

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk/Theverge

មើល​Concept Smartphone ថ្មី​ IPHONE សុំខ្មាស់!!!!

បើ​រំលឹក​ដល់​Smartphone ច្បាស់​ណាស់​ម្នាក់​នឹក​ឃើញ​ដល់​ម៉ូដែល​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត ចាំ​ទាំង​ឈ្មោះ តម្លៃ ក្រុម​ផលិត ​រូបរាង ឬ​Spec មួយ​ចំនួន​ទៀត​ដោយ​ស្វ័យ​ប្រវត្តិ។ ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​នេះ Sabay សូម​បង្វែរ​អារម្មណ៍​របស់​មិត្ត​យុវវ័យ មក​មើល​អ្វី​ដែល​ថ្មី​បន្តិច។ ទូរសព្ទ​វ័យ​ឆ្លាត ដែល​ជា «ទូរសព្ទ​គំរូ» រចនា​ឡើង​ដោយ​Léo Marzolf នេះ​មាន​ឈ្មោះថា​CAE Blind Smartphone។ ទោះ​បី​ជា​មាន​រូបរាង​ក្ដី ​ក៏​អ្នក​ជំនាញ​ខាង​ច្នៃ​ប្រឌិត​ឌីហ្សាញ​ខាង​លើ​ មិន​ទាន់​បាន​កំណត់​Spec ឬ​លក្ខណៈ​ពិសេស​របស់​Concept Smartphone នេះ​យ៉ាង​ណា​នោះ​ទេ។
ខាង​ក្រោម​នេះ​ជា​រូបរាង​របស់​Concept Smartphone ដែល​មិន​ទាន់​ចេញ​រូបរាង​ពិត​របស់​អ្នក​រចនា​ខាង​លើ៖
ដោយ៖ ចិត្ត
ប្រភព៖yankodesign