ស្មាតហ្វូនចិន មានកាមេរ៉ាមុខ ១៣ megapixel សម្រាប់អ្នកចូលចិត្ត ថតរូបខ្លួនឯង
ZTE បង្កការភ្ញាក់ផ្អើល នៅពេលបញ្ចេញម៉ូដែលទូរស័ព្ទលំដាប់ខ្ពស់ ដោយមានរចនាសម្ព័ន្ធគ្រឿង
ម៉ាស៊ីនទំនើបៗ រួមនឹងកាមេរ៉ាមុខ ប្រភេទ “ខ្លាំង” សម្រាប់អ្នកចូលចិត្តថតរូបខ្លួនឯង។
ម៉ាស៊ីនទំនើបៗ រួមនឹងកាមេរ៉ាមុខ ប្រភេទ “ខ្លាំង” សម្រាប់អ្នកចូលចិត្តថតរូបខ្លួនឯង។
Nubia X6 ជាប្រភេទ phablet ដែលមានអេក្រង់ Full HD 6,44 inch កម្រិត 344 pixel/ inch (ស្មើ
នឹង Sony Xperia Z Ultra) , ឈីប Snapdragon 801, RAM 3GB និងអង្គចងចាំក្នុងម៉ាស៊ីន 128GB។
ក្រៅពីនេះ ចំណុចសំខាន់របស់ Nubia X6 ក៏នៅមាន កាមេរ៉ាសេនសឺរខាងមុខ 13 megapixel និង
ឡែន f/2.2 ។ កាមេរ៉ាក្រោយ ក៏មានទំហំ 13 megapixel ប៉ុន្ដែ ប្រើឡែន f/2.0 អាចទប់ទល់នឹងភាព
ញ័រ និងមានភ្លើង flash ចំនួន ២។
ស្មាតហ្វូន របស់ ZTE នេះ មានកម្រាស់ 7,9 mm ហើយគែមអេក្រង់ ក៏ស្ដើង។ Nubia X6 ប្រើស៊ីម
២ និងត្រូវបានបំពាក់ឧបករណ៍តភ្ជាប់គ្រប់គ្រាន់ ដូចជា 3G, 4G/LTE, Wi-Fi ២បង់, Bluetooth 4.0,
NFC, USB 3.0 ។ល។ ស្មាតហ្វូននេះ មាន mic ដល់ទៅ ៣ ដើម្បីជួយកាត់បន្ថយសម្លេងរំខាន។
ចំណុចមួយផ្សេងទៀត ដែលគួរឱ្យចាប់អារម្មណ៍ នោះគឺ ថ្ម 4.250 mAh ។ Nubia X6 មានអង្គចង
ចាំទាបបំផុត គឺ 32 GB និងកំពុងត្រូវបានដាក់ឱ្យបញ្ជាទិញជាមុន នៅចិន ក្នុងតម្លៃ ៤៨៥ដុល្លារ
អាមេរិក។ ចំណែកកំណែក 64 GB មានតម្លៃ ៥៦៥ដុល្លារ និង កំណែ ១២៨ GB តម្លៃ ៦៤០ដុល្លារ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonedog