ផ្កាយរណបរបស់ថៃ ចាប់បានរូបភាពកម្ទេចកំទីជាង ៣០០បំណែក នៅលើផ្ទៃសមុទ្រឥណ្ឌា
ផ្តល់សិទ្ទិដោយ៖dap-news.com
បាងកក៖ ផ្កាយរណបរបស់ថៃ ចាប់ឃើញបំណែកកម្ទេចកំទីជាង ៣០០បំណែក កំពុងរសាត់អណ្ដែតនៅលើ ផ្ទៃសមុទ្រឥណ្ឌា ដែលមានចម្ងាយប្រមាណ ២៧០០គីឡូម៉ែត្រ ពីប្រទេសអូស្រ្ដាលី នេះបើតាម ភ្នាក់ងារផ្កាយរណបរបស់ថៃ ថ្លែងប្រាប់ Channel News Asia នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នេះ។
ភ្នាក់ងារផ្កាយរណបថៃ បានបញ្ជាក់ថា បំណែកដែលផ្កាយរណប ចាប់រូបភាពនោះ ត្រូវបានភាគីថៃអះអាងថា មានប្រវែងចាប់ពី ២ ទៅ ១៥ម៉ែត្រ ហើយមិនបានអះអាងបញ្ជាក់ថា ជាបំណែករបស់យន្ដហោះ MH-370 នោះទេ។
