តារាបង្ហាញម៉ូដចិនមិនខ្លាច ទទួលស្គាល់ថា ធ្លាប់វះកាត់គ្រប់កន្លែងគ្មានសល់សូម្បីតែ
កន្លែងដែលនាងវះកាត់កែលើរូបរាងកាយទាំងអស់រួមមាន៖ ធ្វើច្រមុះ បូមខ្លាញ់ចេញពីរូបរាងកាយ ចាក់ថ្ពាល់ ចាក់ចង្កា ពង្រីកដើមទ្រូង ហើយមួយចំណុចៗនាងកែនៅគ្លីនិកខុសៗគ្នា។
ប៉ុន្តែ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍និងភ្ញាក់ផ្អើលគ្រប់ៗគ្នានោះគឺ នាងបានវះកាត់សន្ទះព្រហ្មចារី និងរូបរាងអវយវៈភេទឱ្យមើលទៅកាន់តែស្រស់ស្អាតថែមទៀត។
ក្រោយពីធ្វើការគ្រប់ចំណុចលើរូបរាងកាយហើយ Chen Yi Man ក៏បានឈានជើងចូលធ្វើជាអ្នកបង្ហាញម៉ូដសមដូចបំណងដោយបច្ចុប្បន្ននាងជាតារាបង្ហាញក្រុមហ៊ុនល្បីបំផុតមួយឈ្មោះ MOKO។
តារាបង្ហាញស្អាតដោយការកែសម្ផស្សរូបនេះមិនបានព្រួយបារម្ភឡើយចំពោះ ការវះកាត់កែសម្ផស្សដែលអាចនឹងប៉ះពាល់ដល់សុខភាពនោះ ហើយនាងក៏មិនខ្វល់ដែរថាបុរសៗនឹងគិតនាងក្នុងផ្លូវមិនល្អនោះ។ សូមមើលដំណើរការវះកាត់របស់នាងទាំងស្រុង៖
មុនពេលវះកាត់
សកម្មភាពពេលវះកាត់
ក្រោយវះកាត់ ពេលក្លាយខ្លួនជាតារាបង្ហាញម៉ូដ