Showing posts with label គន្លឹះ. Show all posts
Showing posts with label គន្លឹះ. Show all posts

ចិត្តសាស្ត្រទាំង២០យ៉ាង របស់មនុស្សស្រី

១. មនុស្សស្រីចូលចិត្ត មនុស្សមានរបៀប មានអនាម័យរាងកាយល្អ និងមានមន្តស្នេហ៍
២. មនុស្សស្រីត្រូវការ បង្អែករឹងមាំ
៣. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស បង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះរូបនាង
៤. មនុស្សស្រីចូលចិត្តឲ្យគេសរសើរ និងចូលចិត្តទទួលកាដូ
៥. ពេលនៅក្បែរមនុស្សប្រុស មនុស្សស្រីយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ រាប់តាំងពីការតុបតែងខ្លួន ការស្លៀកពាក់ ជាពិសេសស្បែកជើង របស់មនុស្សប្រុស
៦. ពេលជួបបញ្ហាពិបាកចិត្ត មនុស្សស្រីត្រូវការមនុស្សយល់ចិត្តម្នាក់ស្តាប់នាង
៧. ពេលពិភាក្សាគ្នា មនុស្សស្រីត្រូវការដំបូន្មាន និងត្រូវការឲ្យគេជួយសម្រេចចិត្ត
៨. មនុស្សស្រីមិនអាចទ្រាំបានទេ ប្រសិនបើនាងមានអារម្មណ៍ ថាមនុស្សប្រុសលាក់បាំងនឹងនាង
៩. មនុស្សស្រីមិនចូលចិត្តមនុស្សប្រុស ដែលស្របតាមនាងរហូតទេ
១០. មនុស្សស្រីគិតពី ខ្លួនឯងច្រើន
១១. មនុស្សស្រីឲ្យ តម្លៃលើគ្រួសារ
១២. មនុស្សស្រីកែប្រែចិត្ត ញឹកញាប់
១៣. មនុស្សស្រីភាគច្រើនឲ្យតម្លៃ មនុស្សប្រុស ដោយផ្អែកលើទ្រព្យសម្បត្តិ និងឋានៈក្នុងសង្គម មិនមែនភាពស្អាតសង្ហារទេ
១៤. មនុស្សស្រីចូលចិត្តឲ្យគេថ្នាក់ថ្នម និងចង់បានការយកចិត្តទុកដាក់
១៥. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស សរសើរពីរាងកាយដ៏ស្អាតរបស់នាង
១៦. មនុស្សស្រីនិយាយពីរភាសា៖ ភាសាក្នុងមាត់ (និយាយនៅក្នុងចំណោម មហាជនឲ្យមើលទៅ ហាក់ថ្ងៃថ្នូរ) និងភាសាក្នុងចិត្ត (និយាយជាមួយមនុស្សទុកចិត្ត ពិសេសសមិត្តស្រីៗ)
១៧. គ្មានស្រីណាម្នាក់ស្អប់ ប្រុសតាមញ៉ែទេ
១៨. មនុស្សស្រីយកចិត្តទុកដាក់ចំពោះការ គិតរបស់មនុស្សជុំវិញណាស់ សុភមង្គលរបស់នាង ស្ថិតលើមាត់មហាជន
១៩. មនុស្សស្រីមានការ អៀនខ្មាស់ពីធម្មជាតិ
២០. មនុស្សស្រីចូលចិត្តភាពស្អាត និងរបស់របរតូចៗ ៕
គេហទំព័រសាលារៀន salarean.com

របៀប Jailbreak iOS 8.1 ងាយស្រួលដូចបកចេក (វីដេអូ)


ក្រុម Hacker ដ៍ល្បីឈ្មោះ Pangu បានបញ្ចេញឧបករណ៍សម្រាប់ Jailbreak iOS 8 មកបានមួយរយះហើយ យើងឃើញថាឧបកណ៍ការ Jailbreak របស់ ក្រុម Pangu មានការលពិបាកនិងស្មុគស្មាញបន្តិច ។
កាលពីយប់មិញក្រុម Pangu បានបញ្ចេញឧបករណ៍ការ Jailbreak កំណែ 1.1.0 គឺមានភាពងាយស្រួលមែនទែនចំពោះការ Jailbreak នៅលើ iOS 8.1 ។ អ្វីដែលលោកអ្នកត្រូវធ្វើជំហានដំបូងនោះគឺត្រូវបិទ Passcode និង iCloud ជាមុនសិន បន្ទាប់មកទៀតលោកអ្នកត្រូវទាញយកឧបករណ៍កម្មវិធីសម្រាប់ Jailbreak 1.1.0 មក Jailbreak ជាការស្រេច ។
សូមទាញយកឧបករណ៍កម្មវិធី Pangu កំណែចុងក្រោយ 1.1.0 នៅត្រង់នេះ 

របៀប Jailbreak សូមទស្សនាវីដេអូនៅខាងក្រោម 
អត្ថបទដើមពី

របៀប​ឆែក​មើល​ Activation Lock មុន​សម្រេច​ចិត្ត​​ទិញ​ iPhone មួយ​ទឹក

Activation Lockជា​លក្ខណៈ​សម្បត្តិ​ដ៏​សំខាន់​សម្រាប់​អ្នក​ចង់​រក​ទិញ​iPhone មួយ​ទឹក​ដែល​មាន​ភ្ជាប់​មក​នូវ​កម្មវិធី​ Find My iPhone។ ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​គន្លឹះ​ទាំង​បី​យ៉ាង​ដើម្បី​ដឹង​ថា​ iPhone ​ណា​គួរ​ទិញ​ ណា​មិន​គួរ​ទិញ​​​ដើម្បី​កុំ​ឲ្យ​ជំពាក់​វាក់វិន​ថា ​មាន​គេ​លួច​យក​មក​លក់​ឱ្យ​យើង​បន្ត​ដោយ​មិន​បាន​ដឹង៖​
ជំហានទី១៖ ​ ចូរ​ជឿជាក់​ថា​អ្នក​បាន​មើល​ព័ត៌មាន​នៅ​លើ​​Lock Screen ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ​ប្រសិន​បើ​ iPhone នេះ​ត្រូវ​បាន​គេ​រើស​យក​ឬ​លួច​មក​នោះ​វា​ប្រាកដ​ជា​លោត​ផ្ទាំង​ Message ​ដែល​អាច​ប្រាប់​យើង​បាន​ថា​វា​កំពុង​ស្ថិត​នៅ​ក្នុង​ Lost Mode ឬ​ Remotely Erased ពី​ម្ចាស់​ដើម។ ពេល​នេះ​យើង​មិន​ចាំ​បាច់​ភ្ញាក់​ផ្អើល​​ទេ​ ព្រោះ​អ្នក​លក់​ក៏​អាច​កំណត់​បែប​នេះ​បាន​ដែរ ហើយ​បើ​មាន​ទាម​ទារ​ឱ្យ​វាយ​បញ្ចូល​ Passcode ​ចូរ​សុំ​ Passcode ពី​អ្នក​លក់​ភ្លាម។
ជំហានទី២៖ មាន ​ចាប់​អារម្មណ៍​ថា​តើ​អ្នក​លក់​បាន​ធ្វើ​ការ​​Reset iPhone នៅ​ចំពោះ​មុខ​អ្នក​ទេ? ប្រសិន​បើ​ iPhone នេះ​គ្មាន​​បញ្ហា​អ្វី​ពី​មុន​មក​នោះ​ទេ អ្នក​លក់​ប្រាកដ​ជា​ធ្វើ​ការ​ Reset វា​ឱ្យ​យើង​បាន​ហើយ។ ដូច​នេះ​ ​ឱ្យ​គាត់​ចូល​ទៅ​កាន់ Setting > General > Reset >Erase All Content and Setting។ ​ប្រសិន​បើ​​​ទូរសព្ទ​មួយ​ទឹក​នោះ​មាន​កម្មវិធី​ Find My iPhone ​​ច្បាស់​ហើយ​ថា​​វា​ទាមទារ​ឲ្យ​វាយ​បញ្ចូល​ Password Apple ID ដើម្បី​ធ្វើ​ការ​ Confirm មុន​ចាប់​ផ្ដើម​ Erase។​ នៅ​ក្នុង​ដំណើរ​ការ​នៃ​ Erase ​នោះ​វា​និង​លោត​ផ្ទាំង​ Logo Apple និង​មាន​បង្ហាញ​របា​មួយ​នៅ​ក្រោម​ដូច​រូប​ខាង​ក្រោម៖
​ជំហាន​ទី៣៖ បន្ទាប់​ពី​ Reset បាន​បញ្ចប់​រួច​រាល់ ពេល​នេះ​យើង​អាច​ចាប់​ផ្ដើម​ធ្វើ​ការ​កំណត់​ Language Countryនិង Wi-Fi network ហើយ​វា​ក៏​ទាមទារ​ឱ្យ​យើង​វាយ​បញ្ចូល​ Apple ID និង​ Password ដូច​នេះ​មាន​ន័យ​ថា​ទូរសព្ទ​មួយ​នេះ​យើង​អាច​ទិញ​យក​មក​ប្រើ​បាន​គ្មាន​ បញ្ហា ប៉ុន្តែ​បើ​វា​លោត​ផ្ទាំង​ Message ឱ្យ​វាយ​បញ្ចូល​ Apple ID និង​ Password របស់​ម្ចាស់​ដើម​នោះ​ ចូរ​អ្នក​ទាំង​អស់​គ្នា​កុំ​ភ្លេច​សុំ​ឱ្យ​អ្នក​លក់​វាយ​បញ្ចូល​ឱ្យ​យើង​ ហើយ​ប្រសិន​បើ​គាត់​នៅ​តែ​មិន​អាច​ដំណើរ​​ការ​ iPhone ឱ្យ​យើង​បាន ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ទិញ​វា​យក​មក​ប្រើប្រាស់​បាន​ទេ។
​តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បញ្ហា​ដូច​ខាង​លើ​នេះ​ទេ?
​អត្ថបទ៖ ​​សែម​ សុធា​រិទ្ធ
ប្រភព៖ idownloadblog

Touch ID មាន​ប្រយោជន៍​លើ​ Tweaks ៥ សំខាន់ៗ

Touch ID ជា​មុខងារ​ស្កេន​ម្រាមដៃ​​ដែល​ប្រើ​​សម្រាប់​ដោះ​សោ​ ឬ ជំនួស​ប៊ូតុង​ Home នៅលើ​​ iPhone 5S។ បន្ទាប់​ទៀត​នេះ Sabay នឹង​បង្ហាញ​ពី Touch ID មាន​ប្រយោជន៍​លើ Tweak ៥ សំខាន់ៗ​ដើម្បី​​ប្រិយមិត្ត​អាច​សិក្សា​ស្វែង​យល់។
Tweaks ទាំង​នោះ​មាន​ដូច​ជា​ ៖
១.BioLockdown គឺ​សម្រាប់​ចាក់​សោ​ App ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​ iPhone ហើយ​ទាម​ទារ​ឲ្យ​ប្រិយមិត្ត​ស្កេន​ក្រយៅ​ដៃ​ដើម្បី​ដោះ​សោ។ ២.BioProtect គឺ​ស្រ​ដៀង​ទៅ​នឹង BioLockdown ដែរ​គឺ​មិន​អាច​ប្រើ​ប្រាស់​ App បាន​ដោយ​មិន​បាន​ស្កេន​ក្រយៅ​ដៃ។ ៣.Virtual Home គឺ​ប្រើ​សម្រាប់​ជំនួស​ប៊ូតុង​ Home ដោយ​មិន​បាច់​ចុច​ប៊ូតុង​ Home គ្រាន់​តែ​យក​ម្រាម​ដៃ​ទៅ​ដាក់​ពី​លើ​ Touch ID ពេល​នោះ​រាល់​ការ​ Play មក​ Home Screen។ ៤. Activator គឺ​ ចង់​ឲ្យ iPhone ដំឡើង​សំឡេង​ ឬ បញ្ជា​ឲ្យ​ទៅ​កន្លែង​ចុច​ Call និង LockScreen ហើយ​ក៏​មាន​ច្រើន​ជាង​នេះ​ផង​ដែរ​ដោយ​គ្រាន់​តែ​ប្រើ Touch ID។​​ ៥ iTouch Secure គឺ​ប្រើ​សម្រាប់​ដោះ​ Password លើ​ App ឬ Browser ដូច​ជា​ប្រិយមិត្ត​បំពេញ​ Email ដោយ​គ្រាន់​ប្រើ​ Touch ID អាច​បំពេញ​ Password លើ​ Email នោះ​ផង​ដែរ។
បញ្ជាក់​ ៖ Tweaks ខាង​លើ​អាច​ទាញ​យក​ពី​ក្នុង​ Cydia ដោយ​តម្រូវ​ឲ្យ​ iPhone របស់​ប្រិយមិត្ត​មាន​ Touch ID និង Jailbreak គឺ​និយាយ​ជា​រួម​នៅ​លើ​ iPhone 5S តែ​មួយ​ប៉ុណ្ណោះ។

ធីប​​​៤​ចំណុច អាច​បញ្ជាក់​ថា​គាត់ ​មាន​បំណង​រៀប​ការ ​ជាមួយ​អ្នក

មិត្ត​នារី​ៗ​មួយ​ចំនួន​ប្រហែល​ជា​មាន​កង្វល់​ និង​មាន​មន្ទិល​សង្ស័យ​នៅ​ក្នុង​ចិត្ត​​ថា​ តើ​​ធ្វើ​យ៉ាង​ម៉េច​ទើប​​មើល​ដឹង​ថា​ទំនាក់​ទំនង​ស្នេហា​របស់​អ្នក ជា​ពិសេស​សង្សារ​របស់​អ្នក​ ស្រលាញ់​​ស្មោះ ហើយ ​ចង់​រៀប​ការ​ជាមួយ​អ្នក? បើ​អញ្ចឹង​សាក​ល្បង​ ផ្ទៀង​ផ្ទាត់​ចំណុច​ខាង​ក្រោម​នេះ​​ទៅ​មើល ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ថា តើ​មិត្តមនុស្ស​សំណព្វ​របស់​អ្នក​ពិត​ជា​ចង់​រៀប​ការ​ជាមួយ​អ្នក​​រាកដ​មែន​ ឬ​យ៉ាង​ណា?

​១.មិន​ស្ទាក់​ស្ទើរ​ណែ​នាំ​អ្នក​ឲ្យ​ស្គាល់​មនុស្ស​ស្និទ្ធស្នាល​

បើ ​តាម​យោបល់​របស់​​កញ្ញា សុជាតា អាយុ​២៤ឆ្នាំ និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​​ថ្លែង​ថា បើ​សង្សារ​របស់​អ្នក​​ពិត​ជា​មាន​ចិត្ត ​ស្រលាញ់​អ្នក​ស្មោះ​ ​អស់​ពី​បេះ​ដូង​មែន​នោះ​ ខ្ញុំ​​ថា​​ គាត់​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ណែនាំ​​​អ្នក​ឲ្យ​​ឲ្យ​ស្គាល់​គ្រួសារ សាច់​ញាតិ និង​មិត្តភ័ក្ដិ​ ជិតស្និទ្ធ​របស់​គាត់​នោះ​ទេ។ សុជាតា បន្ថែម​​ទៀត​ថា៖ “ស្នេហា​​យុវវ័យ​សម័យ​នេះ បើ​មិន​បាន​ដឹង​ឮ​ដល់​ចាស់​ទុំ​ទេ ​គឺ​ទុក​ចិត្ត​មិន​បាន​ឡើយ។ ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​គិត​ថា​ ចំណុច​នេះ​សំខាន់​​ខ្លាំង​ណាស់​ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា”។

២. គាត់​​មាន​គម្រោង​​ថវិកា​ច្បាស់​លាស់

ក្រៅ ​ពី​ការ​បង្ហាញ​ពី​ភក្ដី​​ភាព​ ​តាម​រយៈ​ការ​នាំ​អ្នក​ឲ្យ​ស្គាល់​មនុស្ស​ដែល​នៅ​ជុំវិញ​គាត់​ហើយ ចំណុច​មួយ​ទៀត​ដែល​គេ​តែង​​ សង្កេត​ឃើញ ​គូ​សង្សារ​មួយ​ចំនួន​ធំ​បាន​អនុវត្ត​ដែរ​នោះ គឺ​ការ​ចេះ​រៀប​ចំ​​គម្រោង​កញ្ចប់​​ថវិកា​សម្រាប់​អាពាហ៍ពិពាហ៍ ជាមួយ​អ្នក។
លើក ​ឡើង​ពី​បញ្ហា​នេះ យុវជន សោម ចិត្រា អាយុ​២៣ឆ្នាំ និស្សិត​ឆ្នាំ​ទី៣​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា​ និយាយ​ថា៖ លុយ​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ហេតុ​ដូច្នេះ​ហើយ​បុរសៗ​ ត្រូវ​តែ​មាន​​ផែន​ការ​ថវិកា​ច្បាស់​លាស់​ ដើម្បី​ឈាន​ទៅ​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក។
រូបតំណាង
​​​​៣. លះ​បង់​ទម្លាប់​អាក្រក់​ចោល
ធ្លាប់ ​មាន​បទ​ពិសោធន៍​ជុំវិញ​​ប្រធាន​បទ​ដែល​បាន​លើក​ឡើង​នេះ​ដែរ យុវជន ថុល ចន្ទ្រា អាយុ​២៥ឆ្នាំ ម្ចាស់​ហាង​អ៊ីនធឺណិត​មួយ​កន្លែង ​នៅ​​តាម​បណ្ដោយ​ផ្លូវ២៧១ ប្រាប់​ថា នេះ​ជា​អ្វី​ដែល​​បុរស​ម្នាក់​​កំពុង​តែ​ព្យាយាម​ធ្វើ​ដើម្បី​បង្ហាញ​ទៅ​ សង្សារ​។ ចន្ទ្រា ពន្យល់​​ថា៖ ការ​ដើរ​លេង​ ស៊ី​ផឹក​ ជួប​ជុំ​មិត្តភ័ក្តិ​ ខ្ញុំ​​កំពុង​តែ​កាត់​បន្ថយ​បណ្ដើរៗ​ហើយ។ ធ្វើ​ដូច​នេះ ដើម្បី​បញ្ជាក់​​នាង​ថា ខ្ញុំ​​មាន​ការ​ទទួល​ខុស​ត្រូវ និង​​ហ៊ាន​​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី ​អោយ​​សង្សារ​ខ្ញុំ​បាន​សប្បាយ​ចិត្ត។
៤. គាត់​តែង​តែ​នៅ​ក្បែរ​អ្នក​
កញ្ញា ចន្នី អាយុ​២៣ឆ្នាំ ជា​បុគ្គលិក​ទទួល​ភ្ញៀវ​នៅ​សាលា​ឯកជន​មួយ បាន​បង្ហើប​ឲ្យ​ដឹង​​ទាក់​ទង់​ចំណុច​នេះ​ថា៖ “​ មនុស្ស​​ប្រុស​ដែល​​មាន​ចិត្ត​ស្រលាញ់នារី​ម្នាក់​​​ពិត​ប្រាកដ​ ជារឿយៗ​មិន​ថា​មាន​រឿង​អ្វី​ទេ​ ​តែង​តែ​​បង្ហាញ​​​វត្តមាន​គាត់​នៅ​ជាមួយ​នារី​នោះ​គ្រប់​បញ្ហា​។ មិន​ថា​ពេល​សប្បាយ​រីករាយ និង​ពេល​មាន​ទុក្ខ​ទេ នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់​​ស្វាមី​ល្អ ហើយ​ក៏​​ជា​សញ្ញា​មួយ​ដែល​អាច​​បញ្ជាក់​​យ៉ាង​ច្បាស់​ថា គាត់​ជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ​ក្នុង​ការ​រួម​រស់​ជាមួយ​អ្នក​អស់​មួយ​ជីវិត”​៕
ចុះ​មិត្ត​យុវវ័យ​​វិញ​ យល់​យ៉ាង​ណា​ដែរ​​?

អត្ថបទ៖ យិន សំបូរ​

១០ចំណុច​​ដែល​ អ្នក​មិន​​ដែល​ដឹង​ពី Siri

អ្នក​ដែល​ប្រើ​ប្រាស់​​ផលិត​ផល​របស់​ Apple ច្បាស់​ជា​ស្គាល់​ Siri ហើយ​។ Siri ជា​ជំនួយ​ការ​ដ៏​វៃ​ឆ្លាត​ដែល​​អាច​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ជា​ច្រើន​ដែល​ អ្នក​សួរ​។ ប៉ុន្តែ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​​​ប្រិយមិត្ត​​មិន​ទាន់​ដឹង​ច្បាស់​​ ពី​ Siri។
១. អ្នក​អាច​ដឹង​ថា​តើ​​ម្ហូប​ឬ​ផ្លែឈើ​ដែល​អ្នក​ញាំ​មាន​កាឡូរី​ប៉ុន្មាន ដោយ​គ្រាន់​តែ​សួរ​ថា “Siri, how many calories are in a ………..?” នោះ​ Siri នឹង​ប្រាប់​អ្នក។​
២. ​ ប្រសិន​ជា​អ្នក​មិន​ដឹង​ថា​ត្រូវ​រើស​លេខ​សម្ងាត់​ណា​មួយ​យក​មក​ប្រើ​ អ្នក​អាច​សុំ​ជំនួយ​ពី Siri ដោយ​គ្រាន់​តែ​និយាយ​ថា​ “Wolfram, password.”
៣. ប្រាប់​ឈ្មោះ​បែប​កំប្លែង​ៗ​របស់​អ្នក​ឲ្យ​​ Siri ហៅ​ដោយ​គ្រាន់​តែ​និយាយ​ថា”Call me…….from now on.”
៤. នៅ​ពេល​មាន​សារ​ដែល​ទើប​តែ​ផ្ញើ​ចូល​ថ្មី​ៗ​​ហើយ​អ្នក​ចង់​ឲ្យ​ Siri អាន​​ជួស​​នោះ​ដោយ​គ្រាន់​តែ​និយាយ​ថា​ “Read me my last message.”
៥. បង្រៀន​ Siri ឲ្យ​​ចេះ​អាន​ឈ្មោះ​របស់​យើង​ដោយ​គ្រាន់​តែ​និយាយ​ថា​ “You pronounced my name wrong.”
៦. កំណត់​ការ​​កាល​បរិច្ឆេទ​ណា​មួយ​ដែល​អ្នក​ចង់​ឲ្យ​ Siri ដាស់​តឿន​អ្នក​ ដោយ​គ្រាន់​តែ​និយាយ​ថា “Remind me at 7:30am to bring my charger to work.”
៧. ប្រសិន​បើ​អ្នក​ភ្ជាប់​ទូរសព្ទ​របស់​អ្នក​ទៅ​នឹង​ប្រព័ន្ធ​សំឡេង​(Sound System) ក្នុង​ឡាន​ នោះ​អ្នក​អាច​ប្រាប់​ Siri ឲ្យ​លេង​(play) បទ​ចម្រៀង​ណា​មួយ​ដែល​អ្នក​ចង់​ស្តាប់​ដោយ​គ្រាន់​តែ​ប្រាប់​ឈ្មោះ​បទ​នោះ​ ទៅ​ Siri ជា​ការ​ស្រេច។
៨. នៅ​ពេល​ដែល​អ្នក​មាន​កម្ម​វិធី​ណាមួយ​​ដែល​បើក​ចោល​ហើយ​ចង់​បិទ​វា​ នោះ​គ្រាន់​តែ​និយាយ​ទៅ​កាន់​ Siri ថា “Settings” នោះ​Siri នឹង​ចូល​ទៅ​កាន់​កម្មវិធី​ដែល​មិន​ទាន់​បិទ​នោះ​ភ្លាម។
៩. អ្នក​ក៏​អាច​កែ​​អក្សរ​បាន​ដែរ​នៅ​ពេល​ Siri ប្រកប​ខុស។
១០. ពេល​អ្នក​​ចង់​ចាក​ចេញ​ពី​កម្ម​វិធី​ Siri នោះ​គ្រាន់​តែ​និយាយ​ថា” Bye” នោះ​ Siri នឹង​បិទ​។
សង្ឃឹម​ថា​ប្រិយ​មិត្ត​នឹង​រីករាយ​បន្ទាប់​ពី​​សាក​ល្បង​តាម​វិធី​ខាង​លើ​។
ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព​៖ businessinsider

ចិត្តសាស្ត្រទាំង២០យ៉ាង របស់មនុស្សស្រី


១. មនុស្សស្រីចូលចិត្ត មនុស្សមានរបៀប មានអនាម័យរាងកាយល្អ និងមានមន្តស្នេហ៍
២. មនុស្សស្រីត្រូវការ បង្អែករឹងមាំ
៣. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស បង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះរូបនាង
៤. មនុស្សស្រីចូលចិត្តឲ្យគេសរសើរ និងចូលចិត្តទទួលកាដូ
៥. ពេលនៅក្បែរមនុស្សប្រុស មនុស្សស្រីយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ រាប់តាំងពីការតុបតែងខ្លួន ការស្លៀកពាក់ ជាពិសេសស្បែកជើង របស់មនុស្សប្រុស
៦. ពេលជួបបញ្ហាពិបាកចិត្ត មនុស្សស្រីត្រូវការមនុស្សយល់ចិត្តម្នាក់ស្តាប់នាង
៧. ពេលពិភាក្សាគ្នា មនុស្សស្រីត្រូវការដំបូន្មាន និងត្រូវការឲ្យគេជួយសម្រេចចិត្ត
៨. មនុស្សស្រីមិនអាចទ្រាំបានទេ ប្រសិនបើនាងមានអារម្មណ៍ ថាមនុស្សប្រុសលាក់បាំងនឹងនាង
៩. មនុស្សស្រីមិនចូលចិត្តមនុស្សប្រុស ដែលស្របតាមនាងរហូតទេ
១០. មនុស្សស្រីគិតពី ខ្លួនឯងច្រើន
១១. មនុស្សស្រីឲ្យ តម្លៃលើគ្រួសារ
១២. មនុស្សស្រីកែប្រែចិត្ត ញឹកញាប់
១៣. មនុស្សស្រីភាគច្រើនឲ្យតម្លៃ មនុស្សប្រុស ដោយផ្អែកលើទ្រព្យសម្បត្តិ និងឋានៈក្នុងសង្គម មិនមែនភាពស្អាតសង្ហារទេ
១៤. មនុស្សស្រីចូលចិត្តឲ្យគេថ្នាក់ថ្នម និងចង់បានការយកចិត្តទុកដាក់
១៥. មនុស្សស្រីចូលចិត្តឲ្យមនុស្សប្រុស សរសើរពីរាងកាយដ៏ស្អាតរបស់នាង
១៦. មនុស្សស្រីនិយាយពីរភាសា៖ ភាសាក្នុងមាត់ (និយាយនៅក្នុងចំណោម មហាជនឲ្យមើលទៅ ហាក់ថ្ងៃថ្នូរ) និងភាសាក្នុងចិត្ត (និយាយជាមួយមនុស្សទុកចិត្ត ពិសេសសមិត្តស្រីៗ)
១៧. គ្មានស្រីណាម្នាក់ស្អប់ ប្រុសតាមញ៉ែទេ
១៨. មនុស្សស្រីយកចិត្តទុកដាក់ចំពោះការ គិតរបស់មនុស្សជុំវិញណាស់ សុភមង្គលរបស់នាង ស្ថិតលើមាត់មហាជន
១៩. មនុស្សស្រីមានការ អៀនខ្មាស់ពីធម្មជាតិ
២០. មនុស្សស្រីចូលចិត្តភាពស្អាត និងរបស់របរតូចៗ ៕
គេហទំព័រសាលារៀន salarean.com
___________________
ផ្តល់សិទ្ទិដោយ៖looking today


គន្លឹះ៥យ៉ាងជួយនាំ ភ័ព្វសំណាងល្អ

បុគ្គលម្នាក់ៗតែងប្រាថ្នាចង់បាន នូវសំណាងល្អ និងទ្រព្យសម្បត្តិច្រើន ។ គន្លឹះមួយចំនួន ខាងក្រោមអាច ជួយនាំមកនូវសំណាង ដល់មនុស្សគ្រប់រូប មិនមែនជាសំណាងដោយចៃដន្យទេ គឺសំណាងដោយកិច្ច ប្រឹងប្រែង ៖
១. ឧស្សាហ៍ប្រាស្រ័យទាក់ទង ជាមួយមនុស្សទូទៅ
២. សំដែងចំណាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ
៣. សំដែងប្រាប់អ្នកដទៃ អំពីចំណូលចិត្តរបស់ខ្លួន និងចែករំលែករឿងចូលចិត្ត ជាមួយអ្នកដទៃ
៤. បំផុសគំនិតធ្វើកិច្ចការ ឲ្យកាន់តែប្រសើរឡើងជាលំដាប់ ចូរសួរខ្លួនឯងថា "ធ្វើដូចម្តេចទើបអាច សម្រេចកិច្ចការ បានកាន់តែលឿនជាងមុន គុណភាពល្អជាងមុន"
៥. ហ៊ានសាកល្បងគំនិត ឬគម្រោងណាមួយ ដែលខ្លួនគិតថាផ្តល់ផលកំរៃច្រើន ៕
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com

វិធីសាស្ត្ររៀនសម្រាប់ អ្នកមមាញឹកក្នុងការងារ

អ្នកដែលមានការងារ ធ្វើពុំសូវមានពេលវេលាគ្រប់គ្រាន់ សម្រាប់សិក្សាទេ ។ ដូច្នេះគេគួរគប្បី ប្រើប្រាស់ពេលរវេលាខ្លីៗ ឲ្យមានប្រសិទ្ធភាពបំផុត ។
១. ចូររៀបចំបញ្ជីកិច្ចការងារ ដាក់តាមខ្លួនជានិច្ច ដូចជាថ្ងៃនេះ ត្រូវធ្វើលំហាត់គណិតវិទ្យា ៣លំហាត់ គណនេយ្យ១មេរៀន ទិញសម្លៀកបំពាក់២សម្រាប់ ជួបប្រជុំជាមួយភ្ញៀវម៉ោង១០ព្រឹក ។ល។
២. ចូររៀបចំសម្ភារៈសិក្សា ឲ្យមានគ្រប់គ្រាន់រួចជាស្រេច ដូចជាកត់ចំនុចសំខាន់ នៃខ្លឹមសារមេរៀន ដាក់លើក្រដាសតូចៗ ដែលអាចដាក់តាមខ្លួនបាន ឬថតសំលេងមេរៀន ដាក់ក្នុងទូរស័ព្ទដៃជាដើម ។
៣. ចូរដាក់ក្រដាសមេរៀននៅក្បែរជញ្ជាំង ឬកន្លែងណាមួយ ដែលអ្នកអាចមើលឃើញ និងអានបាន ពេលកំពុងសិតសក់ បោកខោអាវ ឬធ្វើកិច្ចការផ្សេងទៀត ។
៤. ពេលធ្វើដំណើរទៅធ្វើការ ចូរចាក់មេរៀនក្នុងទូរស័ព្ទដៃស្តាប់ ។
៥. ពេលដើរពីកន្លែងចតរថយន្ត ឬម៉ូតូទៅថ្នាក់រៀនឬកន្លែងធ្វើ ចូរទន្ទេញមេរៀនតាមកំណត់ត្រា ឬស្តាប់មេរៀន ។
៦. អ្នកអាចបរិភោគអាហារ ថ្ងៃត្រង់បណ្តើរ ស្តាប់មេរៀនបណ្តើរក៏បាន ។
ការចេះប្រើពេលវេលាខ្លីៗ ឲ្យមានប្រសិទ្ធភាព និងគុណប្រយោជន៍ ជួយឲ្យអ្នកមានពេលវេលា គ្រប់គ្រាន់សម្រាប់គ្រួសារ ការងារ និងការសិក្សា ដោយមិនប៉ះពាល់ដល់ដំណេក ។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com

វិធីដំឡើង ពុម្ពអក្សរ យូនីកូដ និង ឃីប៊ត ខ្មែរ នៅលើ iOS 7.1, 7.1.1, 7.1.2


Install_Khmer_Font_Keyboard_iOS_7.1.x
ក្រុម 4KhmeriPhone បានបញ្ចេញ កញ្ចប់ ពុម្ពអក្សរ និងឃីប៊តខ្មែរ សំរាប់ iPhone និង iPad ដែលដើរដោយប្រព័ន្ធ iOS 7.1, 7.1.1, 7.1.2 ហើយ។ ប៉ុន្តែ លោកអ្នក ត្រូវ Jailbreak ម៉ាសីុន របស់ លោកអ្នក ជាមុនសិន ទើបអាចប្រើ កញ្ចប់ទាំងនេះបាន។

តំរូវការជាមូលដ្ឋាន:
- iPhone, iPad ឬ iPod ដែលដំណើរការលើ iOS 7.1-7.1.2 ដែលបាន Jailbreak ហើយ (មើលវិធី Jailbreak: http://wp.me/p1DX6F-3kM)

វិធីដំឡើងពុម្ពអក្សរខ្មែរ:

1. ជាដំបូង សូមបើក កម្មវិធី Cydia រួចចូលទៅ Manage-> Sources-> Edit-> Add។ រួចវាយ អសយដ្ឋាន http://4khmeriphone.com/sp ចូល បន្ទាប់មក ចុច Add Source។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x

2. បន្ទាប់មក ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages រួចរំកិលអេក្រង់ចុះក្រោម ចុចលើ iOS 7.1+ Khmer Fonts-> Install-> Confirm ដើម្បីដំឡើង ពុម្ពអក្សរខ្មែរ។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x

វិធីដំឡើងឃីប៊តខ្មែរ សំរាប់ iPhone និង iPad:

3. ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages នេះ ដដែល ហើយរំកិលចុះក្រោម។ ហើយម្តងនេះ សូមចុចលើ កញ្ចប់ ដែលមានឈ្មោះ៖
- iOS7+ 4 rows iPhone Keyboard ឬ iOS7+ 5 rows iPhone Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPhone
- iOS7+ 4 rows iPad Keyboard ឬ iOS7+ 5 rows iPad Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPad
បន្ទាប់មក សូមចុច Install-> Confirm ដើម្បីដំឡើង។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
ចំណាំ: ជៀសវាង ការដំឡើង កញ្ចប់ឃីប៊ត ច្រឡំ ដូចជា កញ្ចប់ឃីប៊ត iPhone ទៅដំឡើងលើ iPad ជាដើម ដែលអាចធ្វើអោយ ឃីប៊ត ដើរមិនល្អ
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
4. បន្ទាប់មក បើកកម្មវិធី Settings រួចចូលទៅ General-> Keyboard-> Keyboards-> Add New Keyboard-> ក្តារចុចខ្មែរ។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
ត្រឡប់មក Home Screen វិញ រួចយកម្រាមដៃ អូសលើអេក្រង់ពីលើចុះក្រោម ដើម្បីបើកមុខងារ រាវរក ហើយចុចលើ ប្រអប់ Search រួចចុចលើ ប៊ូតុងរូបផែនដី នោះ លោកអ្នក នឹងបានឃើញ ឃីប៊តខ្មែរ មិនខាន៕
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x

អ្វីដែលបុរសៗទើប ប្រឡូកចូលសមរភូមិ លើគ្រែត្រូវតែដឹង

១. មើលសញ្ញាបង្ហាញ ប្រាប់របស់នាង៖ ប្រសិនបើនាងមើល ទៅទំនងជាឈឺចាប់ ចូរអ្នកបង្អន់ល្បឿន ហើយដកថយបន្តិច ។ ការសំឡឹងមើលសញ្ញា បញ្ជាក់ការឈឺចាប់របស់នាង គឺជាវិធីដ៏ងាយស្រួលបំផុត ក្នុងការស្វែងយល់ថា តើនាងទទួលបានភាព ស្រណុកសុខស្រួល ពីការរួមភេទ ឬគ្រាន់តែទ្រាំ ដើម្បីបង្គាប់ចិត្ដអ្នក ។
២. សម្រេចកាម ដោយប្រើដៃ ៖ ចូរសម្រេចកាមដោយប្រើដៃ ក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលជួបគូ ណាត់របស់អ្នកឬ មុនពេលអ្នកទៅ ជិតដិតស្និទ្ធស្នាល ជាមួយគូស្នេហ៍នារីរបស់អ្នក ដើម្បីរួមភេទ ។ ការទប់អារម្មណ៍កុំឱ្យរំភើប ចំពោះតម្រេកផ្លូវភេទ អាចជួយការពារអ្នកពីការ បាញ់ចេញទឹកកាម ចូលទៅ ក្នុងទ្វារមាសរបស់នាង ឆាប់រហ័ស នៅពេលអ្នកស៊កលិង្គ ក្នុងទ្វារមាសរបស់នាង ។ ប៉ុន្ដែអ្នកត្រូវឱ្យ ប្រាកដថា អ្នកបានប្រើស្រោមអនាម័យ ក្នុងអំឡុងពេលរួមភេទ ពីព្រោះចំនួនតិចតួចនៃ មេជីវិតរបស់អ្នក អាចធ្វើឱ្យគូស្នេហ៍ របស់អ្នកមានផ្ទៃពោះ ។
៣. ចូរកុំវាយលុក តក់ក្រហល់ពេក ៖ ការស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារមាស ដោយតក់ក្រហល់ពេក អាចមាន បញ្ហាកើតឡើង ។ អារម្មណ៍ស្រើបស្រាល និងភាពត្រេកត្រអាល លើសលប់ពេក អាចរុញច្រាន អ្នកឱ្យផ្ទុះបាញ់ចេញទឹកកាម យ៉ាងឆាប់រហ័ស ឬអ្នកអាចអស់កម្លាំងខ្លាំង ដោយសារអារម្មណ៍ ស្រើបស្រាល និងភាពត្រេកត្រអាល លើសលប់ពេកនោះ ។  ចូរប្រលោមនៅក្នុងការ បបោសអង្អែល មុនពេលរួមភេទ យ៉ាងតិចឱ្យបាន ១៥នាទី ឬយូរជាង ១៥នាទី មុនពេលអ្នកស៊កបញ្ចូលលិង្គ ទៅក្នុងទ្វារ មាសរបស់នាង ។ ធ្វើដូចនេះចិត្ដរបស់អ្នក និងអាអូនតូចរបស់អ្នក អាចទទួលភាពកក់ក្ដៅ យ៉ាងសន្សឹមៗ ឆ្ពោះទៅកាន់ ឈុតឆាករួមភេទ ។
 
៤. ចូរផ្អាកការវាយលុក ប្រសិនបើអ្នកជិត បាញ់ចេញទឹកកាម ៖ ក្នុងអំឡុងពេលរួមភេទគ្រាដំបូង អ្នកងាយនឹងបាត់ ការគ្រប់គ្រងអារម្មណ៍ ខ្លាំងណាស់ ។ នៅពេលបញ្ហានោះកើតឡើង ចូរបញ្ឈប់ចលនា ចង្កេះរបស់អ្នក ហើយដកដង្ហើមវែងៗ ដកចិត្ដរបស់អ្នក ដោយការថើបនាង ខណៈពេលអាអូនតូចរបស់ អ្នកកំពុងពួនសម្ងំ ក្នុងទ្វារមាសរបស់នាង ។
៥. រអិលលិង្គចេញ ពីទ្វារមាស ៖ អ្នកតែម្នាក់ ឬទាំងពីរនាក់ អាចមានចលនាត្រគាក យ៉ាងសន្ធឹក ហើយចលនានោះ អាចបណ្ដាលឱ្យអាអូនតូច របស់អ្នករអិលចេញ ពីទ្វារមាសជាញឹកញាប់ ។ ចូរធ្វើ ចលនាវាយលុករបស់អ្នក សន្សឹមៗហើយព្យាយាម ធ្វើចលនារាងកាយរបស់អ្នក នៅក្នុងចង្វាក់មួយៗ ទាំងអស់គ្នា ៕

ការស្រាវជ្រាវ៖ ស្រ្តីងាយនឹងឈានដល់ ចំណុចកំពូល បើបានរួមរ័កជាមួយ គូស្នេហ៍រូបសង្ហា

អាម៉េរិក ៖ ការសិក្សាស្រាវជ្រាវមួយរបស់អាម៉េរិក ស្ដីពីជីវិតផ្លូវភេទគូរភរិយាស្វាមី បានរកឃើញថា ស្រ្ដីសម្រេចការឈានដល់ចំណុចកំពូលច្រើន ដងក្នុងពេលរួមភេទ ជាមួយគូស្នេហ៍បុរសពេញលក្ខណៈ និងមានអត្តរិកអង់អាចក្លាហាន ជាពិសេស គឺគូស្នេហ៍បុរស មានរូបរាងសម្រស់ ស្រស់សង្ហា។
លទ្ធផលស្រាវជ្រាវបានបង្ហាញទៀតថា ប្រសិនបើបុរសមានសម្រស់ស្រស់សង្ហា គួរជាទីទាក់ទាញអារម្មណ៍ ស្រ្ដីទំនងជាសម្រេចការឈានដល់ចំណុចកំពូលដំណាលគ្នា ឬក្រោយការបាញ់ចេញទឹកកាមរបស់បុរស ហើយថែមទាំងបង្កើនឱកាសនៃការមានផ្ទៃពោះទៀតផង។
ស្រ្ដីជាប់ចិត្ដជាមួយភាពស្រស់សង្ហារបស់គូស្នេហ៍ខ្លួន អាចសម្រេចការឈានដល់ចំណុចកំពូល ដំណាលគ្នានឹងបុរស ឬក្រោយពេលបុរសបន្ដិច ហើយថែមទាំងមានឱកាសច្រើន ក្នុងការមានផ្ទៃពោះទៀតផង។
យោងតាមប្រសាសន៍របស់អ្នកសិក្សាស្រាវជ្រាវបានឱ្យដឹងថា ស្រ្ដីទំនងជាមានផ្ទៃពោះ ប្រសិនបើនាងសម្រេចការឈាន
ដល់ចំណុចកំពូលមុនបុរសមួយនាទី ឬក្រោយបុរសបាញ់ចេញទឹកកាមរយៈពេល ៤៥នាទី៕

កំពូលអាហារ ជួយឱ្យខួរក្បាលមានសុខភាពល្អ រឹងមាំ

ខួរក្បាលគឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់មនុស្ស ខួរក្បាលប្រៀបដូចជាឃ្លាំងផ្ទុកនូវ
ចំណេះដឹង និងទិដ្ឋន័យដ៏មានតម្លៃយ៉ាងច្រើន  អាចជួយឱ្យមនុស្សមានការចង់ចាំបានល្អ ឬ
មិនល្អ អាស្រ័យទៅលើការប្រើប្រាស់ និង ថែរក្សាវា  ឱ្យមានសុខភាពល្អ។ ដូច្នេះ  ដើម្បីឱ្យ
ខួរក្បាល  របស់លោកអ្នកមានសុខភាពល្អ  និង   មានការចង់ចាំបានល្អ  លោកអ្នកត្រូវចេះ
ជ្រើសរើសយកប្រភេទអាហារទទួលទាន   ដែលមានផ្ទុកនូវ សារធាតុចិញ្ចឹម ប្រូតេអ៊ីន និង
វីតាមីនជាច្រើនទៀត   ដែលមានតួនាទីយ៉ាងសំខាន់  អាចជួយជំរុញឱ្យ ខួរក្បាលរបស់អ្នក
មានការចង់ចាំបានល្អ។
ខាងក្រោមនេះ  គឺជាកំពូលអាហារដ៏សំខាន់ ទំាង  ១០ប្រភេទ  អាចជួយឱ្យខួរក្បាលចង់ចាំ
បានល្អ ដោយធម្មជាតិ។
១/ ផ្លែវ៉លណាត់ (Walnut)

២/ សាច់ត្រីសូម៉ុង (Wild Salmon)

៣/ តែបៃតង

៤/ ផ្លែឈើ Blueberries

៥/ ស្ពៃខ្មៅ

៦/ ខាត់ណា

៧/ រមៀត

៨/ ប៉េងប៉ោះ

៩/ សូកូឡាពណ៌ខ្មៅ

១០/ ផ្លែល្ពៅ

សូមជ្រើសរើសយកអាហារទាំង ១០ប្រភេទ ខាងលើធ្វើជារបបអាហារប្រចាំថ្ងៃរបស់លោកអ្នក
នឹងជួយឱ្យខួរក្បាលមានសុខភាពល្អ និងចង់ចាំបានល្អ និងគ្មានទៀតទេ ពាក្យភ្លេច!៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies