របៀបឆែកមើល Activation Lock មុនសម្រេចចិត្តទិញ iPhone មួយទឹក
Activation
Lockជាលក្ខណៈសម្បត្តិដ៏សំខាន់សម្រាប់អ្នកចង់រកទិញiPhone
មួយទឹកដែលមានភ្ជាប់មកនូវកម្មវិធី Find My iPhone។ ថ្ងៃនេះ Sabay
សូមបង្ហាញគន្លឹះទាំងបីយ៉ាងដើម្បីដឹងថា iPhone ណាគួរទិញ
ណាមិនគួរទិញដើម្បីកុំឲ្យជំពាក់វាក់វិនថា
មានគេលួចយកមកលក់ឱ្យយើងបន្តដោយមិនបានដឹង៖
ជំហានទី១៖
ចូរជឿជាក់ថាអ្នកបានមើលព័ត៌មាននៅលើLock Screen
ដោយយកចិត្តទុកដាក់។ ប្រសិនបើ iPhone
នេះត្រូវបានគេរើសយកឬលួចមកនោះវាប្រាកដជាលោតផ្ទាំង Message
ដែលអាចប្រាប់យើងបានថាវាកំពុងស្ថិតនៅក្នុង Lost Mode ឬ
Remotely Erased ពីម្ចាស់ដើម។
ពេលនេះយើងមិនចាំបាច់ភ្ញាក់ផ្អើលទេ
ព្រោះអ្នកលក់ក៏អាចកំណត់បែបនេះបានដែរ
ហើយបើមានទាមទារឱ្យវាយបញ្ចូល Passcode ចូរសុំ Passcode
ពីអ្នកលក់ភ្លាម។
ជំហានទី២៖ មាន
ចាប់អារម្មណ៍ថាតើអ្នកលក់បានធ្វើការReset iPhone
នៅចំពោះមុខអ្នកទេ? ប្រសិនបើ iPhone
នេះគ្មានបញ្ហាអ្វីពីមុនមកនោះទេ អ្នកលក់ប្រាកដជាធ្វើការ
Reset វាឱ្យយើងបានហើយ។ ដូចនេះ ឱ្យគាត់ចូលទៅកាន់ Setting >
General > Reset >Erase All Content and Setting។
ប្រសិនបើទូរសព្ទមួយទឹកនោះមានកម្មវិធី Find My iPhone
ច្បាស់ហើយថាវាទាមទារឲ្យវាយបញ្ចូល Password Apple ID
ដើម្បីធ្វើការ Confirm មុនចាប់ផ្ដើម Erase។ នៅក្នុងដំណើរការនៃ
Erase នោះវានិងលោតផ្ទាំង Logo Apple
និងមានបង្ហាញរបាមួយនៅក្រោមដូចរូបខាងក្រោម៖
ជំហានទី៣៖
បន្ទាប់ពី Reset បានបញ្ចប់រួចរាល់
ពេលនេះយើងអាចចាប់ផ្ដើមធ្វើការកំណត់ Language Countryនិង Wi-Fi
network ហើយវាក៏ទាមទារឱ្យយើងវាយបញ្ចូល Apple ID និង Password
ដូចនេះមានន័យថាទូរសព្ទមួយនេះយើងអាចទិញយកមកប្រើបានគ្មាន
បញ្ហា ប៉ុន្តែបើវាលោតផ្ទាំង Message ឱ្យវាយបញ្ចូល Apple ID និង
Password របស់ម្ចាស់ដើមនោះ
ចូរអ្នកទាំងអស់គ្នាកុំភ្លេចសុំឱ្យអ្នកលក់វាយបញ្ចូលឱ្យយើង
ហើយប្រសិនបើគាត់នៅតែមិនអាចដំណើរការ iPhone ឱ្យយើងបាន
នេះមានន័យថាយើងមិនអាចទិញវាយកមកប្រើប្រាស់បានទេ។
តើអ្នកទាំងអស់គ្នាធ្លាប់បញ្ហាដូចខាងលើនេះទេ?
អត្ថបទ៖ សែម សុធារិទ្ធ
ប្រភព៖ idownloadblog
ប្រភព៖ idownloadblog
