បញ្ហា​ថ្ម​លើ​​ Smartphone ​​នឹង​លែង​ជា​បញ្ហា​ ចោទ​នា​អនាគត

8/29/2014 0 Comments A+ a-

បញ្ហា​ដែល​អ្នក​ប្រើប្រាស់​​ Smartphone ​ ​កំពុង​ឈឺក្បាល​ជាង​គេ​គឺ​រឿង​ឆាប់​អស់​ថ្ម​​ហ្នឹង​តែ​ម្ដង។ ​​បញ្ហា​​នេះ​បាន​កើត​ឡើង​នៅ​លើ​ស្ទើរ​គ្រប់​ម៉ូដែល​​របស់​ Smartphone មិន​​ថា​ Android, iOS ឬ​ Windows Phone
ថ្ងៃ​នេះ​ Sabay សូម ​បង្ហាញ​​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​វិវឌ្ឈ​របស់​ Smartphone ក៏ដូចជា​បច្ចេកវិទ្យា​ផ្ទាល់​តែ​ម្ដង ​​ថា​ពី​ម៉ូដែល​មួយ​ទៅ​ម៉ូដែល​មួយ​ការ​ផ្ដោត​ទៅ​លើ​ថាមពល​ថ្ម​ក៏​កាន់​តែ​ ប្រសើរ​ជាង​មុន​ដែរ។
-ឥឡូវ​នេះ​សូម​អ្នក​ទាំង​អស់​គ្នា​មក​មើល​ការ​វិវត្តន៍​ទំហំ​អេក្រង់​របស់​ Smartphone ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧​ មក។

​-បន្ទាប់​មក​ទៀត​សូម​អ្នក​ទាំង​អស់​គ្នា​មក​មើល​ពី​ការ​ឈាន​ឡើង​នៃ​ទំហំ​អេក្រង់​របស់​ Samsung Galaxy S រហូត​ដល់​ Galaxy S5 ព្រម​ទាំង​កម្រិត​ថាមពល​ថ្ម​របស់​​​ម៉ូដែល​នីមួយៗ​៖
SamsungDisplay SizeBattery SizeBattery Life
Galaxy S៤ អ៊ីញ1500 mAh5.8 hours
Galaxy S2,៣ អ៊ីញ1650 mAh7.4 hours
Galaxy S3,៨ អ៊ីញ2100 mAh7.6 hours
Galaxy S4៥ អ៊ីញ2600 mAh6.6 hours
Galaxy S5,១ អ៊ីញ 2800 mAh10.2 hours
-យើង​មក​មើល​ពី​ការ​ប្រៀប​ធៀប​កម្រិត​ថាមពល​ថ្ម​​រវាង​ Z1 និង​ Z2។ ទាំង​ពីរ​ម៉ូដែល​នេះ​មាន​រូបរាង​ប្រហាក់​ប​ប្រហែល​គ្នា​ គ្រាន់​តែ​ Z2 មាន​ទំហំ​អេក្រង់​ធំ​ជាង​ Z1 និង​មាន​កម្រិត​ថាមពល​ថ្ម​ដល់​ទៅ​ 3200 mAh ។ ចំណែក​ Z1 មាន​កម្រិត​ថាមពល​ថ្ម​ត្រឹម​តែ​ 3000 mAh។ បន្ទាប់​ពី​ Tech Spot បាន​សាក​កម្លាំង​ថាមពល​ថ្ម​ទាំង​ពីរ​ម៉ូដែល​នេះ​រួច​មក Z2 អាច​ប្រើ​បាន​ដល់ ១៣​ម៉ោង​ និង​ ៤៨​ នាទី​ ហើយ​ Z1 អាច​ប្រើ​បាន​ដល់​ ៨ ម៉ោង​ ២៩​ នាទី។

-​រូបភាព​ខាង​ក្រោម​បង្ហាញ​ពី​ទូរលេខ​របស់​កម្រិត​ថាមពល​ថ្ម​របស់​ម៉ូដែល​ Smartphone ល្បី​នៅ​លើ​ពិភព​លោក៖

​-រូបភាព​ចុង​ក្រោយ​បង្ហាញ​ Smartphone ម៉ូដែល​ដូច​គ្នា​ ប៉ុន្តែ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​គ្នា៖

ឃើញ ​ទេ ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ៗ​​ក៏​ផ្តោត​សំខាន់​ទៅ​លើ​ការ​សន្សំសំចៃ​ថ្ម​ ដែរ ​អីចឹង​ទៅ​អនាគត​បញ្ហា​ថ្ម​ប្រហែល​ជា​លែង​ជា​រឿង​ដែល​ត្រូវ​ឈឺក្បាល​ហាល​ ថ្ងៃ​ទៀត​ហើយ៕
ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ
ប្រភព​៖​
techspot