យន្ដហោះ យោធា អាម៉េរិក ធ្លាក់នៅរដ្ឋ វឺជីនីញ៉ា
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណអាម៉េរិក
បានបញ្ជាក់ថា យន្ដហោះយោធា អាម៉េរិកប្រភេទ F-15C កាល
ពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្លាក់នៅជិតវាលចិញ្ចឹមសត្វចៀម
នៃរដ្ឋវឺជីនីញ៉ា ក្នុងអំឡុងពេល បំពេញបេសកកម្ម ។
ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ
ថ្ងៃសុក្រទី២៩ ខែសីហា ឆ្នាំ២០១៤ នេះដោយ យោង តាមអ្នកនាំយោធា ពាក្យលោក ស្ទេវ
វ៉ារ៉ែន បានឲ្យដឹងថា អាកាសនិក និងសាក្សីជាជនស៊ីវិល
ដំបូងបាន បញ្ជាក់ឲ្យដឹងពីស្ថានភាពនៅនឹងកន្លែងកើតហេតុ ប៉ុន្ដែ
ជីវិតនៃអ្នកបើកបរយន្ដហោះ នៅមិនទាន់បាន ដឹងថា ទៅជាយ៉ាងណានៅឡើយទេ ។
សេចក្ដីថ្លែងការណ៍មួយ ចេញដោយការិយាល័យល្បាតជាតិ
បានឲ្យដឹងថា យន្ដហោះ ចម្បាំងមួយ គ្រឿងនេះ បានដាច់ប្រព័ន្ធទាក់ទងវិទ្យុ
ខណៈកំពុងប្រតិបត្តិបេសកកម្ម នៅលើជួរភ្នំ ស៊ីណាន់ដាវ ក្នុងរដ្ឋ វឺជីនីញ៉ា ។
ប្រភពខាងលើ បានបន្ដទៀតថា អ្នកបើកយន្ដហោះ
បានរាយការណ៍ ពីបញ្ហានៃជើងហោះហើរ របស់ខ្លួន ជាបន្ទាន់ដែរ
នៅមុនពេលដាច់ទំនាក់ទំនងវិទ្យុ ។ តាមរបាយការណ៍បឋមមកថា មានផ្សែងខ្មៅងងឹត
នៅជុំវិញកន្លែងដែលយន្ដហោះធ្លាក់។ ក្រុមអ្នកពង្រឹងច្បាប់ក្នុងស្រុក
បានមកដល់កន្លែងកើតហេតុ និងបានធ្វើការបញ្ជាក់ពី ករណីធ្លាក់របស់យន្ដហោះនេះដែរ
៕
__________________
