Showing posts with label ប្រលោមលោក. Show all posts
Showing posts with label ប្រលោមលោក. Show all posts

បណ្ដាសា​ លើ​ត្បូង​កណ្ដៀង (ភាគ​ទី២)

«បំបាត់​ដាន​ទៅ!»ស្រី​សហាយ​ឆ្លើយ​ភ្លាម ឥត​បើ​គិត​ច្រើន​ធ្វើ​ឲ្យ​ប្តី​បើក​ភ្នែក​ធំៗ​ប៉ុន​ពងមាន់​រលាស់​ដៃ​ពី​ប្រពន្ធ​ដែល​ខំស្រវា​ឲ្យ​ជួយ។
«អូស​វា​​ទម្លាក់​ទឹក​ចោល​ទៅ អត់​ពី​ណា​ដឹង​ទេ​បង!»ស្រី​សហាយ​ខ្សឹប​បន្ថែម។
បុរស​ងប់​តណ្ហា​ស្ដាប់​ពាក្យ​ស៊កសៀត​រហូត​ដល់​មារ​បាំង​ធម៌ ទីបំផុត​សុខ​ចិត្ត​​បី​ប្រពន្ធ​ដើរ​បំបាំង​ពី​ពួក​​អ្នក​ស្រុក​ចូល​​ក្នុង​ព្រៃ​តម្រង់​ទៅ​ស្ទឹង​នឹង​អាល​បំបាត់​ភស្តុតាង​ការពារ​ខ្លួន។
នៅ​ពេល​រៀប​ទម្លាក់​ភិន​ទៅ​ក្នុង​ទឹក នាង​សហាយ​ចោល​ភ្នែក​ទៅ​ប្រទះ​ចិញ្ចៀន​ក្បាល​នាគ ​ក៏​កើត​ចិត្ត​ចង់​បាន​ស្ទុះ​ទៅ​ទាញ​ដៃ​ភិន​មក​សិន​នឹង​អាល​ហូត​យក ដឹង​អី​ស្រី​រងគ្រោះ​នៅ​សុខ​ៗ​ភ្ញាក់​មក​វិញ​មួយ​រំពេច​ប្រហែល​ដោយសារ​ការ​ដែល​ស្រី​ជួរ​ជាតិ​លូក​មក​ប៉ះ​ម្រាម​នាង​ដៃ​ខ្លួន។
នាង​ជិត​ស្លាប់​​បើក​ភ្នែក​ធំ​ៗ ធ្វើ​ឲ្យ​ស្វាមី​ទុរយស​ភ័យ​ស្លេក​របូត​ដៃ​ទម្លាក់​នាង​ភ្លូក​ទៅ​ក្នុង​ទឹក​ស្ទឹង។
នាង​ស្មី​មិន​គិត​ខ្លាច​ដូច​ជាង​មាស​ឯ​ណា គិត​ពី​ស្រែក​តាម​សន្តាន​ជា​អ្នក​លោភ​ដ៏​អន្យតិរ្ថិយ​៖
«ដោះ​ចិញ្ចៀន! ដោះ​ចិញ្ចៀន​វា​សិន! ឮ​ទេ! យក​ចិញ្ចៀន!»
​នាង​ភិន​លិច​ស្រឹម​ទៅ​ក្នុង​ទឹក​ទំាង​បើកភ្នែក​ក្រឡោត​ៗ ក្រោម​ភាព​ញ័រ​រន្ធត់​របស់​បុរស​ជា​ប្ដី។ ចំណែក​នាង​ស្មី​​ជា​ស្រី​​សហាយ​ក្ដៅ​ចិត្ត​ណាស់​ព្រោះ​មិន​បាន​ចិញ្ចៀន តែ​ក៏​ត្រេកអរ​សន្សឹមៗ​ដែរ​ពេល​ដែល​នាង​ភិន​លិច​​ទៅ។
«ទោះ​បី​មិន​បាន​អា​ចិញ្ចៀន​នាគ​នោះ! តែ​យើង​ក៏​នឹង​បាន​ធ្វើ​ជា​ប្រពន្ធ​ជាង​មាស​តែ​ម្នាក់​ឯង ​រស់នៅ​សោយ​សុខ​ មិន​បាច់​លប​លួច​ទៀត​ទេ។ ចំណែក​ត្បូង​អី​អស់​នេះ​​ចង់​បាន​ថ្មើរ​ណា​ក៏​គង់​តែ​បាន!»
………………………………………
លោក​យាយ​បញ្ជាន់​រូប​បើក​ភ្នែក​ខ្វាក ស្រប​ពេល​ម្ដាយ​តារា​និង​លក្ខិណា​ពោរពេញ​ដោយ​ក្តីរន្ធត់​ក្នុង​រង្វង់​ភ្នែក។
សម្លឹង​ម្ដាយ​ដារា​ ទឹក​មុខ​គាត់​ពោរពេញ​ដោយ​ភាព​ស្រពោន​ហួស​ថ្លែង ​ព្រោះ​កំសួល​ចិត្ត​អាណិត​ខ្មោច​ប្រពន្ធ​ជាង​មាស​ពេក មិន​គួរ​ណា​មាន​ប្ដី​ជា​មនុស្ស​ក្បត់​ចិត្ត​មាន​មិត្តភ័ក្ដិ​ជា​មនុស្ស​ថ្លើម​ខ្មៅ​សោះ។
យាយ​បញ្ជាន់​រូប​សម្រួល​អារម្មណ៍​បាន​មួយ​ស្របក់​ ទើប​គាត់​តាំង​ចិត្ត​ធម្មតា​ឡើង​វិញ​បាន​៖
«ចៅ​ប្រុស​នេះ​មាន​ខ្មោច​ស្រី​កាន់​រូប​ហើយ»
លក្ខិណា​និងអនាគត​ម្ដាយ​ក្មេក​សម្តែង​ទឹក​មុខ​ភ័យ​រន្ធត់ លោក​យាយ​បន្ថែម៖
«អ្វី​ដែល​ខ្ញុំ​ចូល​រូប​និយាយ​អម្បាញ់មិញ​ គឺ​ជា​ការ​ពិត​វា​ជា​ប្រវត្តិ​របស់​ចិញ្ចៀន​ត្បូង​កណ្ដៀង​នោះ! មុន​ពេល​ស្លាប់​នាង​ភិន​បាន​សច្ចា​ដោយ​បណ្ដាសា​ថា អំណើះតទៅ​បើ​អ្នក​ណា​ពាក់​ចិញ្ចៀន​ត្បូង​កណ្ដៀង​របស់​នាង ចូល​ដល់​ម្រាមដៃ​គឺ​នាង​នឹង​អាច​មាន​រិទ្ធិ​គ្រប់គ្រង​លើ​អ្នក​នោះ​បាន​គ្រប់​យ៉ាង!»
លក្ខិណា​ភ្ញាក់​ព្រើត​ពេល​រលឹក​ដល់​រឿង​ចិញ្ចៀន​ត្បូង​កណ្ដៀង ព្រោះ​នាង​ជា​អ្នក​ទិញ​ឲ្យ​គូ​ដណ្ដឹង ដូច្នេះ​នាង​កាន់​តែ​ស្លន់ស្លោ។
​នាង​ពោល​សួរ​យ៉ាង​ប្រញាប់៖
«លោក​យាយ​ត្រូវ​ធ្វើ​ម៉េច​ទៅ​អីចឹង?»
«ខ្មោច​ស្រី​នេះ​ចង់​សងសឹក​មនុស្ស​ដែល​បាន​សម្លាប់​នាង​វិញ។»
លក្ខិណា​សួរ​ទាំង​ញ័រ​ដៃ៖
«គឺ​ប្ដី​របស់​គាត់? ជាង​មាស​នោះ​មែន​ទេ?»
ម្ដាយ​ក្មេក​នាង​សួរ​មក​បន្ថែម៖
«ចុះ​អី​ឥលូវ​គេ​នៅ​រស់​ទេ?»
«នៅ​រស់​សោយសុខ​ជាមួយ​ប្រពន្ធ​ក្រោយ​វា​! គឺ​ស្រី​សហាយ​នោះ!»
យាយ​ឆ្លើយ​ភ្លាម​មិន​ខ្វល់​​ម្ដាយ​និង​កូន​បើក​ភ្នែក​ធំ​ៗ ​ព្រោះ​ភិតភ័យ​លោក​យាយ​បន្ថែម​ទៀត​តាម​អ្វី​ដែល​គាត់​ដឹង៖
«ខ្មោច​ស្រី​នេះ​រង​ទុក្ខវេទនា​មិន​បាន​ទៅ​ចាប់​ជាតិ​ ព្រោះ​ព្រលឹង​នៅ​មាន​ការ​ចង​អាឃាត​មួយ​ពាន់​រឿង!នាង​ត្រូវ​ការ​សងសឹក ​ហើយ​កូន​ប្រុស​អ្នក​ព្រម​ពាក់​ចិញ្ចៀន​នាង​នោះ​ដូច​ព្រម​ធ្វើ​ជា​បរិវារ​គេ​អញ្ចឹង​ឯង!»
«ចុះ​ធ្វើ​ម៉េច​ទៅ​លោក​យាយ?»​
ឃើញ​លក្ខិណា​ឈឺឆ្អាល​គូ​ដណ្តឹង​ពិត​ៗ​លោក​យាយ​មាន​មនោសញ្ចេតនា​អាណិត​នាង ​​ក៏ខំ​ស្មិងស្មាធិ៍​ម្ដង​ទៀត​នឹង​អាល​រក​វិធី​ជួយ។
បាន​បន្តិច​គាត់​ក៏​បើក​ភ្នែក​មក​វិញ​ហើយ​ពោល​ពន្យល់​ប្រាប់៖
«ចាំបាច់​ត្រូវ​រក​​​មធ្យោបាយ នាំ​ប្រុស​សហាយ​ស្រីស្មន់​នោះ​ទៅ​ទទួល​ទោស​ទើប​ខ្មោច​នោះ​វា​អស់​ចិត្ត!»
​«ខ្ញុំ​មិន​ស្គាល់​បុរស​ម្នាក់​នោះ​ទេ​លោក​យាយ! គឺ​ជាង​មាស​នោះ!»នាង​តប​ទាំង​អស់​សង្ឃឹម។ ស្រាប់តែ​លោក​យាយ​តប​វិញ​ភ្លាម៖
«ប្ដី​ខ្មោច​នោះ​សម្បុរ​ស្រអែម មាន​មាឌ​ក្រអាញ! វា​ដាច់​កូន​ដៃ​ខាង​ឆ្វេង​មួយ!»
ម្ដាយ​និង​កូន​ងាក​មើល​មុខ​គ្នា។
លោក​យាយ​និយាយ​មក​បន្ថែម​ម៉ាត់​ៗ៖
«ពីរ​នាក់​ម្ដាយ​នឹង​កូន​ត្រូវ​ស្រូត មិន​យូរ​មិន​ឆាប់​កូន​ប្រុស​នោះ​អាច​នឹង​ឈឺ​ធ្ងន់​បើ​មិន​ព្រម​ធ្វើ​ឲ្យ​ប្ដី​ខ្មោច​នោះ​ជាប់​ពិរុទ្ធ​ទេ!»
​លក្ខិណា​ទម្លាក់​ខ្លួន​ដោយ​អស់​សង្ឃឹម ​ព្រោះ​នាង​ជិត​ដល់​ពេល​រៀបការ​ហើយ​ មិន​សម​ថា​មក​ជួប​រឿង​អពមង្គល​អស់​នេះ​សោះ​ នាង​បន្ទោស​ខ្លួន​ឯង​ថា​វិលវល់​តែ​លើ​ការ​ចង់​បាន​ចិញ្ចៀន​នោះ​ពេក ​ឥឡូវ​មាន​រឿង​ធំ​កើត​ឡើង​ តើ​នាង​អាច​មាន​អ្វី​ជួយ​តារា​បាន?
លោក​យាយ​សម្លឹង​មក​នាង​ត្លែ​ហាក់​ដូច​យល់​ពី​អ្វី​ដែល​នាង​កំពុង​រារែក គាត់​និយាយ​រំលឹក​ចុង​ក្រោយ៖
«ផ្លែ​មក​ពីណា​ដើម​នៅ​ត្រង់​ណោះ!»
ថា​ហើយ​គាត់​ក្រោក​ចូល​ទៅ​ក្នុង​បន្ទប់​ភាវនា​បាត់​ទុក​ឲ្យ​នាង​នៅ​ឡិងឡង់​ម្នាក់​ឯង ពិចារណា​ទន្ទេញ​ពាក្យ​គា​ត់​រហូត​ដល់​ចាំ​មាត់​ក៏​នៅ​តែ​មិន​យល់​ពី​ន័យ​ពិត​របស់​ឃ្លា​នេះ​ឡើយ។
«ឬ​មួយ​គាត់​ចង់​ប្រាប់​ខ្ញុំ​ថា ទិញ​មក​ពី​កន្លែង​ណា​ទៅ​រក​ប្រភព​នៅ​កន្លែង​នោះ?»
គិត​ពេញ​មួយ​យប់​រហូត​ដល់​គេង​មិនលក់។
ព្រលឹម​ស្រាងៗ លក្ខិណា​សុំ​ច្បាប់​ឈប់​ធ្វើ​ការ​ពីរ​ថ្ងៃ ហើយ​ស្រូត​ដំណើរ​មក​ប៉ែលិន​ស្វែង​រក​​ផ្ទះ​បុរាណ​ ដែល​បាន​​លក់​ចិញ្ចៀន​ឲ្យ​នាង​កាល​ពី​លើក​មុន ដើម្បី​ស្វែង​រក​តម្រុយ​ខ្លះ​ៗ។
មក​ដល់​ផ្ទះ​លក់​ចិញ្ចៀន​បាន​ជួប​នឹង​ម្ចាស់​ផ្ទះ​ដូច​បំណង នាង​អរ​ណាស់​នឹក​ថា​តែ​ប៉ុណ្ណេះ​បាន​ដឹង​ដំណឹង​ខ្លះ​មិន​ខាន។
«អ្នក​មីង​ខ្ញុំ​ជា​អ្នក​ទិញ​ចិញ្ចៀន​ត្បូង​កណ្ដៀង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មីង​ចាំ​ខ្ញុំ​បាន​ទេ?»
«អ៎! ក្មួយ​ស្រី​ទេ​មីង​ចាំ​បាន​តើ ហើយ​ក្មួយ​មាន​ការ​អី​ដែរ?»
«ក្មួយ​ចង់​សួរ​ពី​ប្រវត្តិ​ចិញ្ចៀន​ថា​បាន​មក​ពី​ណា​ដែរ?»
អ្នក​មីង​ម្ចាស់​ផ្ទះ​សម្ដែង​អាកប្បកិរិយា​រក​នឹក​បន្តិច​ ទើប​ប្រញាប់​ពោល​តប​វិញ៖
«ចិញ្ចៀន​នោះ​មាន​ស្រី​ម្នាក់​គាត់​យក​មក​លក់​ មីង​ឃើញ​ល្អ​ក៏​ទិញ​ទុក​ទៅ ហើយ​មុន​នេះ​បន្តិច​ក៏​មាន​ប្រុស​ម្នាក់​មក​សួរ​រក​ចិញ្ចៀន​នេះ​ដែរ គេ​ចង់​ទិញ​វា​ណាស់ តែ​ខ្ញុំ​ថា​លក់​បាត់​ទៅ​ហើយ។»
«ហើយ​មីង​មាន​ដឹង​ថា​ អ្នក​លក់​ចិញ្ចៀន​នៅ​ឯ​ណា​ទេ?»
«អូ! គាត់​ឈ្មោះ​ភាព​នៅ​ភូមិ​មុខ​នេះ ផ្ទះ​គាត់​មាន​កូន​តូប​លក់​នំ​នៅ​ខាង​មុខ​ផ្ទះ ក្មួយ​ទៅ​សួរ​គេ​ទៅ ថា​ផ្ទះ​មីង​ភាព​លក់​នំ​នៅ​ត្រង់​ណា គេ​នឹង​ប្រាប់​ក្មួយ​ហើយ។»
«អរគុណ​មីង!»
អារម្មណ៍​លក្ខិណា​នាំ​កាយ​ដ៏​ល្អ​ស្រស់​ស្អាត​របស់​នាង​មក​ឈប់​ចំ​ពី​មុខ​ផ្ទះ​មីង​ភាព​តែ​ម្ដង បន្ទាប់​ពី​ប្រទះ​ភ្នែក​នឹង​កូន​​តូប​លក់​នំ​មួយ តែ​គ្មាន​នំ​ដាក់​លក់​ទេ​គឺ​មាន​តែ​តូប​ទទេ​ស្អាត។ នាង​ចុះ​ពី​រថយន្ត​សម្លឹង​ជុំវិញ​តូប​គ្មាន​ឃើញ​អ្នក​ណា​ក្រៅ​ពី​ក្មេង​ប្រុស​តូច​ម្នាក់ ដែល​នៅ​លេង​ក្បែរ​នោះ​តែ​ម្នាក់​​ឯង។ លក្ខិណា​ឈាន​ជើង​ដើរ​ទៅ​ជិត​ក្មេង​ប្រុស រួច​ក៏​ពោល​សួរ​យ៉ាង​ទន់ភ្លន់៖
«ក្មួយ​ប្រុស នេះ​ផ្ទះ​មីង​ភាព​មែន?»
«បាទ! មីង​មាន​ការ​អី?»
«ហើយ​គាត់​នៅ​ទេ​ឥលូវ?»
«ម៉ែ​ខ្ញុំ​គាត់​មិន​នៅ​ទេ។»
លក្ខិណា​ញញឹម​ពព្រាយ​លើ​មុខ ពោល​សំណួរ​បន្ត៖
«គាត់​ទៅ​ណា​ហើយ?»
«គាត់…គាត់…ស្លាប់​ហើយ!»
លក្ខិណា​ធ្លាក់​ថ្លើម​ក្ដុក​ស្រាល​ខ្លួន​ស្ងើក​ស្ទើរ​ងងឹត​មុខ ពេល​ឮ​ក្មេង​ប្រុស​ឧទាន​ថា​មីង​ភាព​ស្លាប់​ហើយ ក្នុង​ចិត្ត​នាង​វិល​ខ្ញាល់​គិត​ថា​ តើ​ឲ្យ​នាង​បាន​ដំណឹង​ពី​ណា​មក បើ​គាត់​ស្លាប់​បាត់​ទៅ​ហើយ​នោះ។ ​មាន​តែ​រូប​គាត់​ទេ​ទើប​ដឹង​ច្បាស់​ថា​ចិញ្ចៀន​នោះ​មក​ពី​ប្រភព​ណា​កន្លែង​ណា? នាង​សម្រួល​ផ្លូវ​ចិត្ត​មក​វិញ​ដើរ​មក​កាន់​តែ​កៀក​ក្មេង​ប្រុស​ដ៏​គួរ​ឲ្យ​អាណិត​ពោល​ដោយ​សម្ដី​ក្រៀមក្រំ៖
«អ៊ើ!… ហើយ​ចុះ​ពី​មុន​ម៉ែ​អូន​ឯង​គាត់​ធ្វើ​អី?»
«ពី​មុន​គាត់​លក់​នំ ក្រោយ​មក​បង​ស្រី​ខ្ញុំ​គាត់​លក់​វិញ ម៉ែ​គាត់​ឈប់​លក់ តែ​គាត់​ឧស្សាហ៍​ទៅ​វត្ត​ណាស់ ជួយ​ធ្វើ​ការ​តិចតួច ដូច​ជា​លាង​ចាន បោស​ដី​នៅ​សាលា​ឆាន់ កុដិ អី​ណឹង គាត់​គ្មាន​ការងារ​អី​ទេ។»
លក្ខិណា​ងក់​ក្បាល​ផ្ងក់ៗ​សម្ដែង​ថា​បាន​តម្រុយ​ខ្លះ​ដែរ ទោះ​ជា​មិន​ច្បាស់លាស់​ក៏​ដោយ៖
«ចុះ​ឥលូវ​បង​ស្រី​ប្អូន​ទៅ​ណា​ហើយ?»
«ទៅ​ផ្ទះ​អ៊ំ តិច​ទៀត​ប្រហែល​មក​ហើយ!»
មើល​មុខ​ដ៏​រួសរាយ​របស់​ក្មេង​ប្រុស​នេះ​រួច​ លក្ខិណា​ញញឹម​ស្ងួត​លូក​ដៃ​យក​លុយ​មួយ​ចំនួន​ហុច​ឲ្យ​កូន​តូច​ដោយ​ក្ដី​ស្រលាញ់។ នាង​ប្រុងប្រៀប​រៀប​នឹង​ចាក​ចេញ​ទៅ​ហើយ តែ​ជួន​ពេល​ល្មម​បង​ស្រី​អូន​តូច​នោះ​មក​ដល់។ សួរ​នាំ​រឿងរ៉ាវ​សាជាថ្មី​ទើប​លក្ខិណា​ដឹង​រឹតតែ​ច្បាស់ ព្រោះ​កូន​ស្រី​គាត់​ប្រាប់​ថា​ចិញ្ចៀន​នោះ​មីង​ភាព​រើស​បាន​នៅ​ក្បែរ​សាលា​ឆាន់ ពេល​ដែល​គាត់​កំពុង​បោស​ដី​សុខ​ៗ​ក៏​ប្រទះ​ភ្នែក​ឃើញ​ចិញ្ចៀន​នៅ​ក្រោម​សំរាម នៅ​ថ្ងៃ​នោះ​បើ​កុំ​តែ​ត្បូង​ចាំង​ពន្លឺ​ចេញ​មក​ម្ល៉េះ​ក៏​មិន​បាន​ឃើញ​ចិញ្ចៀន​អី​ដែរ។
នៅ​ទីធ្លា​វត្ត​ដែល​មីង​ភាព​ធ្លាប់​មក​ជួយ​កិច្ចការ​ផ្សេងៗ ​លក្ខិណា​ឈរ​មើល​បរិវេណ​មួយ​សន្ទុះ​ទើប​ចោល​ភ្នែក​សម្លឹង​ទៅ​សាលា​ឆាន់ នាង​គិត​ក្នុង​ចិត្ត​ភ្លាម​ថា៖
«ចិញ្ចៀន​អាច​ថា​​រសាត់​មក​តាម​ទឹក ពេល​មាន​ជំនន់​ជន់​លិច​ហើយ​មើល​ទៅ ព្រោះ​វត្ត​នេះ​នៅ​ទី​ទួល​មិន​សូវ​ខ្ពស់​ប៉ុន្មាន​ទេ កុំ​ថា​ឡើយ​ទឹក​ជំនន់ បើ​មាន​ភ្លៀង​តែ​មួយ​មេ​ធំ​ក៏​អាច​នឹង​លិច​បាន​ដែរ។ តាម​មើល​ចិញ្ចៀន​នេះ​ពិត​ជា​ដោយ​មក​ពី​កន្លែង​នៅ​ជិត​ៗ​នេះ​ដែរ​ហើយ មិន​មែន​មក​ពី​កន្លែង​ណា​ឆ្ងាយ​ឡើយ!»
លក្ខិណា​រេ​ភ្នែក​មើល​ពី​ឆ្វេង​ទៅ​ស្ដាំ​មួយ​ទ្រួស​ ទើប​ដឹង​ថា​មាន​ស្ទឹង​មួយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត ព្រោះ​បើ​សម្លឹង​មើល​ពី​លើ​សាលា​ឆាន់​ទៅ​ទិស​ខាង​លិច ឃើញ​ច្បាស់​ណាស់​ថា​មាន​ស្ទឹង​​ហូរ​វែង​អន្លាយ ប៉ប្រះ​ថ្ម​ខ្លះ​តែ​ទឹក​ជ្រៅ​ហើយ​ហូរ​លឿន។
​ស្រស់​ស្រី​លក្ខិណា​ទទួល​បាន​ភាព​ក្លាហាន​ដោយ​មិន​ដឹង​ខ្លួន បោះ​ជំហាន​វែងៗ​ដើរ​តម្រង់​ទៅទឹក​​នោះ​ដោយ​គ្មាន​គិត​អ្វី​ច្រើន​ទេ។ នាង​ដើរ​កាត់​ព្រៃ​យ៉ាង​លឿន​ដូច​ជា​ស្គាល់​ផ្លូវ​ច្បាស់​ណាស់​អីចឹង។ មក​ដល់​ដី​មួយ​កន្លែង​មាន​ព្រៃ​ដុះ​ស៊ុបទ្រុប​ លក្ខិណា​ដូច​មាន​អារម្មណ៍​ដឹង​ច្បាស់​ថា​ខ្មោច​ស្រី​ម្ចាស់​ចិញ្ចៀន​ពិត​ជា​ស្លាប់​នៅ​ម្ដុំ​នេះ​មិន​ខាន​ឡើយ។
មិន​ដឹង​អ្វី​មួយ​បណ្ដាល​អារម្មណ៍​ឲ្យ​ភាព​​​ភ័យ​ខ្លាច​គ្មាន​សូម្បី​បន្តិច​ក្នុង​ចិត្ត​លក្ខិណា។ នាង​ដើរ​តត្រុក​ភ្នែក​សម្លឹង​មើល​យ៉ាង​ល្អិតល្អន់ ​ភ្លាម​នោះ​មាន​ខ្យល់​ត្រជាក់ស្រេប​បក់​មក​វឺបៗ​ប៉ះ​ខ្លួន​នាង​ស្ទើរ​ដួល ហើយ​ក្នុង​​ខួរក្បាល​របស់​លក្ខិណា​ក៏​ត្រលប់​ទៅ​អតីតកាល​របស់​ប្ដី​ប្រពន្ធ​ជាង​មាស។
«បង​! ម៉េច​ខ្មោច​វា​មិន​ហូរ​ទៅ​តាម​ទឹក​​ មិន​លិច​ទៅ​បាត​សោះ?»
«​កប់​វិញ​ទៅ​វ៉ី!​ ទុក​ចោល​មិន​កើត​ទេ! មុន​ក្រោយ​វា​គង់តែ​អណ្តែត​មក​វិញ​នាំ​រឿង​ស្មុគស្មាញ!»
«អីចឹង​កប់​វា​ចោល​នៅ​កន្លែង​នោះ​ម៉ង់​ទៅ»
សហាយ​ជាង​មាស​ចង្អុល​ទៅ​កន្លែង​កប់។
ជាង​រិទ្ធិ​ចុះ​ទឹក​ទៅ​ស្រង់​ខ្មោច​ប្រពន្ធ ឯ​នាង​ស្មី​ត្រូវ​ជា​សហាយ​រត់​ញាប់​ជើង​ស្មេ​ទៅ​យក​ចប​មក​ឲ្យ​ជាង​មាស។ ពេល​សព​ឡើង​មក​ដល់ នាង​ស្មី​ខំ​បោះ​ក្រមា​គ្រប​មុខ​នាង​ភិន​នោះ​មិន​ចង់​ឃើញ​ភ្នែក​ក្រឡែត​ហើយ​ងាក​មក​រក​ចិញ្ចៀន​នៅ​ដៃ តែ​វា​របូត​បាត់​ទៅ​ណា​ទៅ​ហើយ។
នាង​រអ៊ូ​តិច​ៗ​ទំាង​គ្នាន់ក្នាញ់៖
«ស្រី​ចង្រៃ​នេះ​ងាប់​ហើយ ក៏​មិន​ទុក​ចិញ្ចៀន​ឲ្យ​អញ​ដែរ! ស្រី​ល្អ​ឯង​មក​ចោល​ឆ្អឹង​កណ្តាល​ព្រៃ​នេះ​វា​សម​មុខ​ពេក​ហើយ!»
ពួក​គេ​ពីរ​នាក់​កប់​ខ្មោច​នារី​កម្សត់​បាន​សម្រេច​តាម​បំណង ​ព្រោះ​អី​គ្មាន​អ្នក​ណា​ដើរ​កាត់​ដឹង​ថា​ពួក​គេ​ធ្វើ​អ្វី​ទេ។
«ខ្ញុំ​ស្តាយ​ចិញ្ចៀន​នោះ​ណាស់​បង»សំឡេង​ស្រី​សហាយ។
«ស្ដាយ​ធ្វើ​អ្វី​ទឹក​ហូរ​ទៅ​បាត់​អស់​ហើយ! មុន​ក្រោយ​គង់​តែ​បាន​ត្បូង​ល្អ​មក​បង​ធ្វើ​ឲ្យ​មួយ​ទៀត​កុំ​ភ័យ​មើល៍! សំខាន់​រឿង​នាង​ភិន​មិន​ត្រូវ​និយាយ​ទេ!!! មិន​ត្រូវ​ទុក​ចិត្ត​អ្នក​ណា​ទាំង​អស់​បើ​មិន​ចង់​ជាប់​គុក​ច្រវ៉ាក់!»
«ដឹង​ហើយ! តែ​បើ​បង​ឯង​មិន​ការ​ខ្ញុំ​ជា​ប្រពន្ធ​ពេញ​ច្បាប់ ថា​មិន​បាន​ខ្ញុំ​នឹង​និយាយ​ប្រាប់​គេ​ថា​បង​ឯង​សម្លាប់​ប្រពន្ធ!»នាង​ស្មី​និយាយ​លេង​ប៉ុន្តែ​ប្ដី​ទៅ​ជា​ខឹង​ព្រោះ​មិន​ចង់​ឮ​រឿង​អពមង្គល​អស់​នេះ​ឡើយ។
«ប្រឹង​ទៅ​អ្នក​ណា​ជា​អ្នក​វាយ​វា​មុន?»
«តែ​វា​មិន​ទាន់​ងាប់​ឯ​ណា? ​បង​ឯង​ទម្លាក់​វា​ទៅ​ក្នុង​ទឹក​បាន​វា​លង់​ងាប់»
«ទោះ​យ៉ាង​ណា​បើ​ជាប់​គុគ​គឺ​ជាប់​ទាំង​អស់​គ្នា​វី!»
លក្ខិណា​ភ្ញាក់​ដឹងព្រោះ​ឮ​សំឡេង​ស្លឹក​ឈើ​ប្រោក​ៗ​នៅ​ក្បែរ​ខ្លួន។
សំឡេង​នោះ​បាន​ទាញ​នាង​ឲ្យ​ចាកចេញ​ពី​ក្ដី​ស្រមៃ​ភ្នែក​ស្រស់​មក​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​វិញ។ នាង​ក្រឡេក​ភ្នែក​ទៅ​ប្រភព​សំឡេង ដោយ​បោះ​ជើង​លប​ៗ​ដើរ​មើល​តាម​ទិស​សំឡេង​ដែល​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​នាង។
លក្ខិណា​សម្លឹង​ឃើញ​បុរស​ម្នាក់​ពី​ក្រោយ​ខ្នង គេ​ម្នាក់​នោះ​នៅ​ដៃ​ខាង​ឆ្វេង​កំបុត​កូន​ដៃ​មួយ ហើយ​រូបរាង​ភិនភាគ​គឺ​ដូច​នឹង​ការ​រៀបរាប់​របស់​លោក​យាយ​បញ្ជាន់​រូប​បាន​ប្រាប់​ណាស់។ ឃើញ​បែប​នេះ​នាង​ប្រាកដ​ក្នុង​ចិត្ត​ថា​ពិត​ជា​បុរស​ជាង​មាស​នោះ​ហើយ។ នាង​តាំង​ចិត្ត​ថា​ត្រូវ​តែ​តាមដាន​គេ​ម្នាក់​នេះ​ឲ្យ​ដឹង​ថា​គេ​ចង់​ធ្វើ​អី អាច​ថា​គេ​កំពុង​ដើរ​ទៅ​ផ្នូរ​ប្រពន្ធ​ផង​ក៏​មិនដឹង គិត​ហើយ​ក៏​បោះ​ជើង​លប​ៗ​តាម​ពី​ក្រោយ​បុរស​ជាង​មាស។
គ្រាន់តែ​ប្រហែស​សម្រិប​ជើង​បន្តិច ធ្វើ​ឲ្យ​បុរស​ជាង​ដឹង​ខ្លួន​គេច​ប្រូច​ចូល​ព្រៃ​ខាង​ស្ដាំ​ដៃ​បាត់។ ដោយសារ​មាន​ដើម​ឈើ​ធំ​មួយ​ក្បែរ​នោះ​ជួយ​បាំង​ផង គឺ​អាច​ឲ្យ​គេ​លាក់​ខ្លួន​បាន​ដោយ​ងាយ។ លក្ខិណា​គិត​ក្នុង​ចិត្ត​ស្ងាត់​ៗ​ម្នាក់​ឯង​ថា ​បុរស​នោះ​ពិត​ជា​ដឹង​ខ្លួន​បាន​ជា​គេ​រត់​គេច​បាត់​ស្រមោល​លឿន​បែប​នេះ បើ​នៅ​តែ​ហ៊ាន​ដើរ​តាម​ទៀត​អាច​នឹង​មាន​គ្រោះថ្នាក់ ព្រោះ​នៅ​ខាង​មុខ​គឺ​ចូល​ទៅ​ព្រៃ​កាន់​តែ​ជ្រៅ ហើយ​ណា​មួយ​បុរស​កំហូច​បាន​ដឹង​ខ្លួន​ថា​មាន​គេ​តាម​ បើ​ឲ្យ​គេ​ចាប់​បាន​ប្រាកដ​ជា​មាន​រឿង​អាក្រក់​ច្រើន​ជាង​ល្អ​មិន​បាន។ គិត​ពិចារណា​ហើយ​នាង​បែរ​ក្រោយ​ដើរ​តម្រង់​ទៅ​វត្ត​វិញ​វឹង បាន​ប្រហែល​មួយ​ស្របក់​ស្រាប់​តែ​មាន​ដៃ​មួយ​យ៉ាង​មាំ​ស្ទុះ​មក​ខ្ទប់​មាត់​នាង​ទាយ​ចូល​ព្រៃ​ជ្រៅ​យ៉ាង​រហ័ស។ លក្ខិណា​ខំ​រើ​បម្រះ​ណាស់​ដែរ​ តែ​នាង​ជា​មនុស្ស​ស្រី​មាន​កម្លាំង​ឯ​ណា​ទៅ​ប្រឈម​នឹង​មនុស្ស​ប្រុស​ពេញ​កម្លាំង​បាន។
«នាង​កុំ​ស្រែក​ខ្ញុំ​នឹង​លែង​នាង​ភ្លាម!»
និយាយ​ខ្សឹប​ៗ​ហើយ​បុរស​ជាង​មាស​បន្ធូរ​កម្លាំង​ដៃ​តិច​ទៅ​ៗ លក្ខិណា​យល់​ភ្លាម​ថា​ ពិត​ជា​បុរស​ក្បត់​ប្រពន្ធ​ដ៏​អាក្រក់​នោះ​ហើយ។ នាង​ស្អប់​ជាង​មាស​នេះ​សម្បើម​ណាស់​មិន​ចង់​ស្ដី​និយាយ​រក​ទេ ថែម​ទាំង​មិន​ចង់​យក​កាយ​មក​ប៉ះ​បុរស​ស្មោកគ្រោក​នេះ​ឡើយ។ លក្ខិណា​លែង​ខំ​ប្រឹង​រើ​ ហើយ​បុរស​ក្បត់​ចិត្ត​ក៏​លែង​ខ្ទប់​មាត់​នាង​តាម​សន្យា​មែន។
«នាង​មក​តាម​ខ្ញុំ​ធ្វើ​អី? មាន​បំណង​អី?»
«លោក​ជា​ជាង​មាស​រិទ្ធិ​មែន​ទេ?»
«ម៉េច​បាន​ស្គាល់​ឈ្មោះ​ខ្ញុំ?»
«មិន​ត្រឹម​តែ​ស្គាល់​ឈ្មោះ​លោក​ទេ គឺ​ដឹង​ទាំង​រឿង​អាក្រក់​របស់​លោក​ទៀត​ផង!»
លក្ខិណា​និយាយ​ចុង​មាត់​ចុង​ក​របៀប​ស្អប់​ខ្ពើម​គេ​ណាស់ ហើយ​ចោល​កន្ទុយ​ភ្នែក​ទៅ​ឯ​ម្ខាង​ទៀត​មិន​មើល​បុរស​នោះ​ចំ​មុខ​ឡើយ។ ឯ​បុរស​កំបុត​កូន​ដៃ​ភ្ញាក់​ព្រើត​ពេល​ឮ​សម្ដី​ស្រី​ស្រស់​និយាយ​បែប​ដូច​ដឹង​រឿង​ខ្លួន​ច្បាស់​ពេក។
«នាង​ប្រហែល​ច្រឡំ​មនុស្ស​ហើយ យើង​មិន​ដែល​ស្គាល់​គ្នា​ទេ!»
«មិន​ដែល​ស្គាល់​មិន​មែន​បាន​សេចក្ដី​ថា​មិន​ដឹង​រឿង​នោះ​ទេ។»
«ម៉េច​បាន​នាង​ដឹង?»
«លោក​ជា​ប្ដី​ចិត្ត​អាក្រក់​បំផុត​យក​ប្រពន្ធ​ខ្លួន​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹក​សម្លាប់​នាង​ផ្ទាល់​ដៃ ព្រោះ​តែ​ចង់​រស់នៅ​ជាមួយ​សហាយ លោក​មិន​មែន​ជា​មនុស្ស​ទេ!!!»
បុរស​ជាង​មាស​ខាំ​ធ្មេញ​គ្រឺត​លេប​ទឹក​មាត់​ក្អឹក​ប្រឹង​សង្កត់​ចិត្ត ភ្នែក​ប្រែ​ជា​ធំ​ជាង​ពេល​មុនៗ​ហើយ​បោះ​សំណួរ​បែប​មាំ​ទៅ​លក្ខិណា៖
«នាង​ជា​អ្នក​ណា​បាន​ចេះ​តែ​ដើរ​ចោទ​គេ​បែប​នេះ?»
«ខ្ញុំ​អ្នក​ណា​មិន​សំខាន់​ទេ សំខាន់​គឺ​លោក​ជា​មនុស្ស​ដែល​ខ្ញុំ​បាន​និយាយ​មែន​អត់? លោក​ថា​មក​មើល?»
«ឆ្កួត​ទេ​អី! ខ្ញុំ​មិន​មែន​ជា​មនុស្ស​នាង​និយាយ​ទេ នាង​មក​ទី​នេះ​មិន​ខ្លាច​មាន​អ្នក​ណា​ចាប់​ទេ​អី?»
«ជំនាន់​នេះ​ទៅ​ហើយ​ខ្លាច​អ្នក​ណា​ចាប់។»
«មិន​ប្រាកដ​ដែរ បើ​ចេះ​តែ​ដើរ​តាម​ដាន​គេ​ ដើរ​ចោទ​ប្រកាន់​គេ​តែ​ផ្ដាស​បែប​នេះ​ គង់​ជួប​រឿង​អាក្រក់​ថ្ងៃ​ណា​មួយ​ជៀស​មិន​រួច។»
«មិន​បាច់​បារម្ភ​ពី​ខ្ញុំ​ពេក​ទេ គិត​តែ​ខ្លួន​ឯង​ទៅ។»
បុរស​កំបុត​ដៃ​​សើច​បែប​បញ្ឈឺ​លាយ​ដោយ​ក្រសែ​ភ្នែក​កាច​សហាវ តែ​លក្ខិណា​នាង​មិន​ខ្លាច​សម្លុត​​នាយ​នោះ​ឡើយ មិន​ដឹង​នាង​បាន​សេចក្ដី​ក្លាហាន​ពី​ណា​មក​ បាន​ជា​ឈរ​និយាយ​គ្មាន​ព្រឺ​រោម​ញញើត​គេ​អី​បន្តិច​បែប​នេះ។
«គ្មាន​អី​ត្រូវ​ខ្លាច​​ទេ! នាង​ច្រឡំ​មនុស្ស​ហើយ!»
នាយ​បោះ​សម្ដី​បែប​ព្រងើយ​ ហើយ​ក៏​ដើរ​ចាកចេញ​ទៅ​បាត់​ស្រមោល ​ទុក​ឲ្យ​លក្ខិណា​ឈរ​មើល​ពី​ក្រោយ​ដោយ​ក្រសែ​ភ្នែក​ស្មុគស្មាញ តែ​នាង​មិន​បញ្ចេញ​វាចា​អី​ទេ ក្នុង​ចិត្ត​គិត​ថា​បើ​ដើរ​តាម​គេ​ទៀត​អាច​នឹង​ត្រូវ​បុរស​នោះ​ធ្វើ​បាប មាន​តែ​ត្រលប់​ទៅ​ផ្ទះ​វិញ​សិន ព្រោះ​ថា​បាន​ស្គាល់​មុខ​គេ​ប៉ុណ្ណេះ​ក៏​ចាត់​ជា​សំណាង​ដែរ។ គិត​ហើយ​នាង​ក៏​ដើរ​ត្រឹក​ៗ​បក​ក្រោយ​តែ​ម្នាក់​ឯង​តាម​ផ្លូវ​តូច​មួយ ​ដែល​មាន​ព្រៃ​ដុះ​អម​សងខាង​ក្រាស​ឃ្មឹក។
រថយន្ត​លក្ខិណា​បរ​ចេញ​ពី​ទីធ្លា​វត្ត​បត់​ខាង​ស្ដាំ​ដៃ​កាត់​តាម​ភូមិ​មួយ។ ភូមិ​នេះ​មិន​ធំ​ពេក​មិន​តូច​ពេក ​អ្នក​ស្រុក​រស់នៅ​ទី​នេះ​ភាគ​ច្រើន​ជា​អ្នក​មាន​ជីវភាព​ធូរធារ ​ព្រោះ​គ្រួសារ​នីមួយ​សុទ្ធ​តែ​មាន​ផ្ទះ​ធំ​ៗ​ខ្ពស់​ៗ​ណា​មួយ​ជា​ភូមិ​ដែល​នៅ​ក្បែរ​ទី​រួម​ស្រុក​ផង។ ​ចូល​មក​ដល់​ទី​រួម​ស្រុក​ភ្លាម​លក្ខិណា​ដូច​មាន​គេ​ដាស់​អារម្មណ៍​ប្រាប់​ខ្លួន​ថា ​ផ្ទះ​មួយ​នៅ​ស្ដាំ​ដៃ​ខាង​មុខ​បន្តិច​នេះ​ គឺ​ជា​ផ្ទះ​ជាង​មាស​ចិត្ត​អាក្រក់​នោះ​ហើយ។ ដោយសារ​នាង​ទប់​ចិត្ត​មិន​បាន​ក៏​បង្អង់​លឿន​ឡាន​ហើយ​ចោល​កន្ទុយ​ភ្នែក​ទៅ​មើល​ផ្ទះ​នោះ​យ៉ាង​មុត។ មិន​ខុស​ទេ​ផ្ទះ​នោះ​ពិត​ជា​មាន​ដាក់​លក់​គ្រឿង​អលង្ការ​ពិត​មែន តែ​មិន​ច្បាស់​ថា​ជា​ផ្ទះ​ប្ដី​ខ្មោច​ស្រី​នោះ​ឬ​អត់?
នៅ​ភ្នំពេញ​ឯណេះ​វិញ ​ដារា​ហាក់​មាន​ទឹក​មុខ​ស្រស់ស្រាយ​ភ្នែក​មាន​ពន្លឺ​ភ្លឺ​ថ្លា ដើរ​ទាំង​ញញឹម​ពព្រាយ​មក​ម្ដាយ​របស់​ខ្លួន។
«ម៉ាក់​ថ្មើរ​ណេះ​ហើយ​មិន​ឃើញ​លក្ខិណា​មក​លេង​សោះ នាង​ទៅ​ណា​បាន​មិន​ឃើញ​មក​ដូច​រាល់​ដង​ចឹង!»
ម្ដាយ​ដារា​សម្លឹង​មុខ​កូន​ទាំង​គាត់​លួច​គិត​ក្នុង​ចិត្ត​ស្ងាត់​ៗ​ដោយ​អំណរ​ថា ​ថ្ងៃ​នេះ​ទំនង​ជា​ដារា​ដឹង​ខ្លួន​វិញ​ហើយ បាន​ជា​និយាយ​ស្ដី​ធម្មតា​វិញ។ គិត​ហើយ​ទើប​គាត់​ពោល​តប​ទៅ​កូន​ប្រុស​សំណព្វ​ចិត្ត​វិញ៖
«ប្រហែល​ជា​មាន​រវល់​អី​ហើយ ចាំ​មើល​បន្តិច​សិន​ទៅ​កូន។»
«តែ​នេះ​រសៀល​ហើយ​ម៉ាក់! កូន​ចង់​ទៅ​រក​លក្ខិណា ទូរសព្ទ​នាង​តេ​ចូល​តែ​នាង​មិន​លើក​សោះ មិន​ដឹង​នាង​មាន​រឿង​អី​ទេ កូន​បារម្ភ​ណាស់​គិត​ទៅ​រក​នៅ​ឯ​ផ្ទះ​សិន។»
ស្រដី​យ៉ាង​ពិសេស​ដោយ​ក្ដី​នឹក​រលឹក​ហើយ​ក៏​ឈាន​ជើង​សំដៅ​រថយន្ត​ភ្លាម តែ​បែរ​ជា​ទច់​ដំណើរ​វិញ ព្រោះ​សម្ដី​ពោល​បែប​លួង​របស់​ម្ដាយ​លាន់​ឡើង​មក​បង្អាក់​ដំណើរ។
«ចាំ​សិន​ទៅ​កូន​ក្រែង​លោ​នាង​កំពុង​មក បើ​មិន​ឃើញ​តិច​ទៀត​ចាំ​ទៅ​ក៏​មិន​ហួស​ពេល​ដែល។»
ដារា​រេរា​បន្តិច​បម្រុង​នៅ​ចាំ​លក្ខិណា​ តែ​ដោយ​ក្នុង​ចិត្ត​រសាប់រសុខ​ពេក​នៅ​មិន​ស្ងៀម​ក៏​សម្រេច​ចេញ​មក​រក​នាង​ឯ​ផ្ទះ​ចង់​ដឹង​ថា​នាង​ទៅ​កន្លែង​ណា។ ក្នុង​ចិត្ត​នាយ​គិត​ថា ប្រសិន​បើ​លក្ខិណា​កំពុង​ធ្វើ​ដំណើរ​មក​ផ្ទះ​នេះ​មែន ពេល​មក​ដល់​គង់​នឹង​ដឹង​ថា​ខ្ញុំ​ទៅ​រក នាង​ប្រាកដ​ជា​នៅ​រង់ចាំ​ខ្ញុំ​ត្រលប់​មក​វិញ​មិន​ខាន។ គិត​ហើយ​ក៏​បើក​រថយន្ត​ចាក​ចេញ​ពី​ផ្ទះ​តម្រង់​មក​ផ្ទះ​លក្ខិណា។
រថយន្ត​ក្រញែង​ខ្លួន​បន្តិច​មុន​នឹង​ឈប់​នៅ​មុខ​ផ្ទះ​លក់​គ្រឿង​អលង្ការ​ លក្ខិណា​ចុះ​ពី​ឡាន​ដើរ​តម្រង់​ស្រី​ម្នាក់​នៅ​ទីនោះ ដែល​មើល​ទៅ​ទំនង​ជា​ម្ចាស់​ផ្ទះ។
«អ្នក​នាង​មាន​ការ​អី​ដែរ?»
«ខ្សែ​ក​នេះ​វា​ដាច់​ ខ្ញុំ​ចង់​ផ្សារ​វា​វិញ។»
លក្ខិណា​លើក​ខ្សែ​ក​មាស​ដែល​ដាច់​ជា​ពីរ​ចំណែក​បង្ហាញ​នារី​ម្ចាស់​ផ្ទះ។
«ចាស​! អ្នក​នាង​អាច​ចាំ​បន្តិច​បាន​ទេ ប្ដី​ខ្ញុំ​គាត់​មក​ឥលូវ​ហើយ អញ្ជើញ​អង្គុយ​លេង​នេះ​សិន។»
ស្ត្រី​លក់​គ្រឿង​អលង្ការ​រួសរាយ​ដាក់​លក្ខិណា​ ហាក់​មិន​ចាប់​អារម្មណ៍​នឹង​កែវ​ភ្នែក​ដ៏​មុត​របស់​នាង ដែល​កំពុង​ប្រឹង​ពិនិត្យ​រក​ចម្លើយ​អ្វី​មួយ​ពី​ទី​នេះ។ លក្ខិណា​ថយ​រក​មក​កន្លែង​ដែល​ម្ចាស់​ផ្ទះ​បង្ហាញ​ប្រាប់ នាង​អង្គុយ​រង់ចាំ​ជាង​មាស​យ៉ាង​អន្ទះសា​ចង់​ដឹង​ច្បាស់​ថា តើ​គេ​ជា​ជាង​មាស​រិទ្ធិ​មែន​ឬ​មិន​មែន?
បុរស​ម្នាក់​ដើរ​ចេញ​ពី​ផ្ទះ​មក​ទឹក​មុខ​ញញឹម​ពព្រាយ តែ​នៅ​ពេល​ក្រឡេក​ភ្នែក​ឃើញ​លក្ខិណា​ភ្លាម គេ​ភ្ញាក់​ចង់​ត្រលប់​ទៅ​ក្រោយ​វិញ​ដោយ​មិន​ដឹង​ខ្លួន តែ​ដោយសារ​ស្ត្រី​ជា​ប្រពន្ធ​ពោល​និយាយ​ទើប​ធ្វើ​ឲ្យ​ជាង​រិទ្ធិ​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឡើង​វិញ​បាន។
«បង​នេះ​ខ្សែ​ក… គាត់​យក​ផ្សារ​បង​ជួយ​ធ្វើ​ឲ្យ​គាត់​បន្តិច​ទៅ គាត់​ប្រញាប់​ផង​ណា!»
លក្ខិណា​ងើប​មុខ​មើល​ឃើញ​បុរស​ជាង​មាស​ ទាំង​ប្រាកដ​ចិត្ត​ថា​ពិត​ជា​គេ​ម្នាក់​នេះ​មែន ហើយ​ទី​នេះ​គឺ​ជា​​ផ្ទះ​របស់​ពួក​គេ។
ជាង​មាស​បន្លំ​ស្ថានការណ៍​ធ្វើ​ជា​មិន​ស្គាល់​ហើយ​ដើរ​ទៅ​យក​ខ្សែ​ក​មក​កាន់​មើល ​លក្ខិណា​ពោល​ដោយ​សម្ដី​ស្ងួត​ធេង​ទៅ​កាន់​ជាង​មាស៖
«ជាង​រិទ្ធិ​ជួយ​ផ្សារ​វា​ឲ្យ​ស្អាត​វិញ​ផង បើ​វា​ដាច់​អីចឹង​មាន​តា​ជាង​ទេ​ទើប​ធ្វើ​ឲ្យ​ល្អ​វិញ​បាន។»
ប្រពន្ធ​ជាង​មាស​ភ្ញាក់​ព្រើត​ក្រឡេក​ផូង​មើល​មុខ​លក្ខិណា​ក្នុង​ន័យ​ងឿងឆ្ងល់៖
«អ្នក​នាង​ស្គាល់​គាត់​ដែរ?»
«ស្គាល់! …រឿង​អី​មិន​ស្គាល់​មនុស្ស​ធ្លាប់​ជួប​គ្នា… មែន​ទេ?»
និយាយ​ចោល​ពាក្យ​ទុក​ឲ្យ​បុរស​ជាង​មាស​ឆ្លើយ​តប​វិញ៖
«ហេតុ​អី​បាន​ដាច់?»
«ខ្ញុំ​ផ្ដាច់​វា​ចោល?»
«អ្ហា! ម៉េច​អីចឹង…​ខឹង​គ្នា​មែន?»
«មិន​មែន​ខឹង​ទេ តែ​មិន​ស្អាត​ចង់​ដូរ​ថ្មី។»
«ចុះ​ម៉េច​មិន​ដូរ​ទៅ យក​មក​ផ្សារ​ធ្វើ​អី?»
«មក​ជួប​លោក​សួរ​យោបល់​ថា​គួរ​ដូរ​យ៉ាង​ម៉េច​ឬ​ក៏​ផ្សារ​វា​វិញ ព្រោះ​លោក​ធ្លាប់​ចេះ​ដឹង​ច្រើន​រឿង​ផ្ដាច់​អ្នក​ចាស់​យក​អ្នក​ថ្មី។»
នាង​សើច​ចុង​ម៉ាត់​ខឹកៗ តំណាល​នឹង​គំនិត​ប្រពន្ធ​ជាង​មាស​ដែល​គិត​មិន​យល់​បាន​ត្រឹម​តែ​សើច​លេង​នឹង​គេ​ដែរ​ទៅ។ តែ​មុខ​បុរស​ជើង​ល្អ​វិញ​មិន​បាន​រីករាយ​ជាមួយ​ប្រពន្ធ​ឯ​ណា នាយ​មាន​ទឹកមុខ​ស្មើ​ធេង​ ខំ​ទ្រាំ​ធ្វើ​ជា​មនុស្ស​មិន​ដឹង​អី មិន​ដឹង​ថា​គេ​អាច​ដើរ​តួ​បាន​ប៉ុន្មាន​ម៉ោង​ទៀត​ទេ?
លក្ខិណា​ក្រោក​ឈរ​ដើរ​ទៅ​ក្បែរ​ជាង​មាស​និយាយ​យ៉ាង​ក្លាហាន៖
«លោក​សារភាព​ទេ​ថា​លោក​ឈ្មោះ​រិទ្ធិ?»
«មាន​អី​ត្រូវ​សារភាព​បើ​ខ្ញុំ​ឈ្មោះ​រិទ្ធិ អ្នក​នាង​មិន​កើត​អី​ទេ​ឬ?…»
«លោក​ធ្លាប់​មាន​ប្រពន្ធ​ឈ្មោះ​ភិន​មែន​អត់? ហើយ​ប្រពន្ធ​ក្រោយ​នេះ​ឈ្មោះ​ស្មី​ត្រូវ​ទេ?»
ស្ត្រី​ដែល​ឈ្មោះ​ស្មី​រឹង​ខ្លួន​ស្ដូក ពេល​ឮ​គេ​ចាប់ផ្ដើម​រំលឹក​រឿង​ពិត​របស់​ខ្លួន​កាល​ពី​មុន ឯ​បុរស​ចិត្ត​ពាល​វិញ​បើក​ភ្នែក​ក្រឡោត​សម្លឹង​មុខ​លក្ខិណា។
«នាង​ជា​តុលាការ​ឬ​បាន​មក​សួរ​ខ្ញុំ​ មើល​តែ​ខ្ញុំ​ជា​អ្នក​ទោស នាង​ជា​អ្នក​ណា?»
«លោក​មិន​បាច់​អូស​ក្រឡា​បំភ្លៃ​ការ​ពិត​ទេ ព្រោះ​លោក​មិន​អាច​ជៀស​រួច​ឡើយ លោក​និង​ប្រពន្ធ​ម្នាក់​នេះ​នឹង​ចូល​គុក​ទាំង​អស់​គ្នា លោក​ចាំ​មើល​ចុះ?»
«ណែ​នាង! ​បើ​នៅ​តែ​និយាយ​ផ្ដេសផ្ដាស​ទៀត ​ខ្ញុំ​នឹង​ប្ដឹង​ប៉ូលិស​មក​ចាប់​នាង​ហើយ!»
«ប្ដឹង​ចុះ! ​បាន​ប្ដឹង​មក​នឹង​អាល​បាន​អូស​ក​លោក​ចូល​គុក​ ព្រោះ​លោក​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង លោក​ស្មាន​ថា​គេ​មិន​ដឹង​អី​លោក​រិទ្ធិ លោក​ពិត​ជា​មនុស្ស​អាក្រក់​ណាស់។»
នាង​ស្មី​ក្ដៅ​ឆេះ​ឆួល​ចិត្ត​ទ្រាំ​មិន​បាន​តប​នឹង​លក្ខិណា​វិញ​ផាំង៖
«នែ!!! ​ហើយ​នេះ​នាង​មក​ពី​ណា​? បាន​និយាយ​រឿង​បង្ខូច​គេ​ឯង​បែប​នេះ ឆាប់​ចេញ​ពី​ផ្ទះ​ខ្ញុំ​ភ្លាម​ទៅ!»
សហាយ​ស្រី​យក​ខ្សែ​ក​ហុច​ឲ្យ​លក្ខិណា ហាក់​ចង់​បញ្ជាក់​ថា​ឲ្យ​នាង​ចាកចេញ​ពី​ផ្ទះ​របស់​គេ​ក្នុង​ពេល​ឥលូវ​នេះ​ភ្លាម រួម​នឹង​វាចា​គ្រោតគ្រាត​ផង។
«នេះ​យក​របស់​នាង​ទៅ​វិញ​ទៅ កន្លែង​នេះ​មិន​ស្វាគមន៍​នាង​ទេ។»
មាត់​និយាយ​ឯ​ដៃ​ខំ​រុញ​លក្ខិណា​មួយ​ទំហឹង​ចេញ​មក​ក្រៅ តែ​ជួន​ពេល​សំណាង​ល្អ​កាយ​ស្រី​ស្រស់​ដួល​ទៅ​ប៉ះ​ប្រាណ​កំលោះ​ដារា​ដែល​ទើប​តែ​មក​ដល់​ល្មម ​កុំ​អី​លក្ខិណា​ត្រូវ​ដួល​ញ៉ាំ​ដី​លេង​ទទេ​ៗ ឃើញ​បែប​នេះ​ដារា​ខឹង​ចិត្ត​ណាស់​ប្រឹង​ទប់​គូ​ដណ្ដឹង​ខ្លួន​រួច​ហើយ​ ក៏​ស្ទុះ​ចូល​ទៅ​គំហក​ដាក់​នាង​ស្មី​វិញ​ភ្លាម។
«នេះ​មាន​រឿង​អី ចាំបាច់​រុញ​គេ​ដល់​ថ្នាក់​នេះ?»
ជាង​មាស​ឆ្លើយ​ជំនួស​ប្រពន្ធ​ខ្លួន៖
«លោក​សួរ​នាង​ខ្លួន​ឯង​ទៅ!»
លក្ខិណា​ដើរ​មក​ក្បែរ​ដារា​សម្លឹង​មុខ​គូ​ដណ្ដឹង​ហើយ​និយាយ​ដោយ​ក្ដី​ស្រលាញ់​ពេញ​បេះដូង៖
«មិន​អី​ទេ​បង​ មាន​រឿង​យល់​ខុស​ខ្លះ​ៗ​ប៉ុណ្ណោះ!»
ដារា​លើក​ដៃ​ចង្អុល​មុខ​ពីរ​នាក់​ប្ដី​ប្រពន្ធ។
«លើ​ក្រោយ​កុំ​ធ្វើ​បាប​គេ​បែប​នេះ​ទៀត មាន​ការ​អ្វី​អាច​និយាយ​គ្នា​ស្ដាប់​បាន​តើ ចាំបាច់​ប្រើ​ដៃ​ប្រើ​ជើង!»
ភាព​ភ័យ​ខ្លាច​បំផុត​លេច​ឡើង​ក្នុង​ចិត្ត​ម្ចាស់​ផ្ទះ ​រហូត​ប្រែ​ទឹក​មុខ​ទៅ​ជា​ស្វាយ​មួយ​រំពេច​ តែ​មិន​មែន​ភ័យ​នឹង​សម្ដី​សម្លុត​របស់​ដារា​ទេ គឺ​ព្រោះ​ឃើញ​ចិញ្ចៀន​ពាក់​នៅ​ដៃ​របស់​ដារា​ទៅ​វិញ​ទេ។ ដារា​បែរ​ដើរ​ត្រលប់​ទៅ​រក​រថយន្ត​វិញ ​ជាង​មាស​ស្ទុះ​ប្រញាប់ប្រញាល់​មក​ចាប់​ស្មា​ពី​ក្រោយ​បំណង​ឃាត់​នាយ​សួរ​នាំ តែ​ដោយសារ​ដារា​ស្មាន​ថា​នាយ​រិទ្ធិ​ប្រុង​សម្រុក​ចូល​វាយឆ្មក់​ពី​ក្រោយ​ខ្នង ​ទើប​នាយ​គ្រវាស​ដៃ​មួយ​ទំហឹង​តប​យ៉ាង​រហ័ស​ត្រូវ​ចំ​មុខ​ជាង​មាស​ផាច់​ស្ទើរ​តែ​ដាច់​ផ្ងារ។
«លោក​ចង់​ធ្វើ​អី?»
«ខ្ញុំ​គ្មាន​គំនិត​អាក្រក់​អី​ទេ តែ​ចង់​សួរ​ថា​ចិញ្ចៀន​ត្បូង​កណ្ដៀង​លោក​ពាក់​បាន​មក​ពី​ណា?»
«បាន​មក​ពី​ទិញ​ណឹង​ហើយ ខ្ញុំ​មាន​ទៅ​លួច​ឯ​ណា?»
«ខ្ញុំ​ចង់​សួរ​ថា​ទិញ​មក​ពី​ណា?»
ដារា​ប្រុង​ពោល​ផ្ដល់​ចម្លើយ​ទៅ​ហើយ ​តែ​លក្ខិណា​ឆ្លើយ​ជំនួស​ទៅ​វិញ។
«ទិញ​នៅ​ផ្ទះ​ដែល​លោក​ទៅ​រក​នោះ​ហើយ មិន​បាច់​សួរ​ច្រើន​ទេ ​ត្រៀម​ខ្លួន​ទៅ​គង់​តែ​ដល់​ថ្ងៃ​ទេ។»
និយាយ​ចប់​ប្រយោគ​ហើយ​ កំលោះ​ក្រមុំ​មួយ​គូ​នេះ​ក៏​ឈាន​ជើង​ចាកចេញ​ទៅ​បាត់ ទុក​ឲ្យ​ប្ដី​ប្រពន្ធ​ម្ចាស់​ផ្ទះ​នូវ​កង្វល់​ក្នុង​ចិត្ត​យ៉ាង​ធំ​មហិមា។ ប្រពន្ធ​ពោល​តិច​ៗ​ក្បែរ​ប្ដី​ដោយ​ក្ដី​ព្រួយ​បារម្ភ៖
«អូន​មើល​ទៅ​ស្រី​ម្នាក់​នោះ​ដឹង​រឿង​ពី​មុន​យើង​ច្រើន​ណាស់ ហើយ​វា​ប្រហែល​មិន​ព្រម​បញ្ចប់​ទេ​មើល​ទៅ យើង​គិត​យ៉ាង​ម៉េច?»
ការ​ចងចាំ​ដ៏​អាក្រក់​ៗ​លោត​ឡើង​ក្នុង​ចិត្ត​របស់​ប្ដី​វិញ​ទាំង​អស់។
«មែន​ហើយ យើង​មិន​ត្រូវ​អង្គុយ​រង់ចាំ​ទេ​ ត្រូវ​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​មុន​គេ បើ​គេ​រក​ភស្តុតាង​ឃើញ​ប្រាកដ​ជា​ជៀស​គុក​​មិន​រួច​ឡើយ។»
សូម​រង់ចាំ​តាម​ដាន​​​អាន​ភាគ​បញ្ចប់នៅ​ថ្ងៃ​ស្អែក​…

បណ្ដាសា​ លើ​ត្បូង​កណ្ដៀង (ភាគ​ទី​១)

…សភាព​អ៊ូអរ​របស់​មនុស្ស​មួយ​ក្រុម…..
….វា​ជា​​​សំឡេង​ពី​មាត់​មួយ​ទៅ​មាត់​មួយ…..
តាម​ការ​ពិត…..នេះ​​ជា​ពេល​ដែល​ពួក​អ្នក​និយម​រតនវត្ថុ មក​ប្រមូល​ផ្ដុំ​គ្នា ​ដេញ​ថ្លៃ​ចិញ្ចៀន​ដ៏​ល្អ​ប្រណីត ក្នុង​ពិធី​​ជា​ទ្រង់ទ្រាយ​តូច​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​ប៉ៃលិន។
«បង​ដារា! មិន​ដឹង​ម៉េច​ទេ! អូន​យល់​ថា ចិញ្ចៀន​នេះ​ស្អាត​ណាស់!»
«យើង​គិត​ទិញ​ទៅ​ហ្អី​អញ្ចឹង​អូន!»
«អញ្ចឹង​សម្រេច​ថា​ យើង​ដេញ​ថ្លៃ​ទាល់​តែ​បាន​ហើយ​ណា៎!»
លក្ខិណា​និង​គូ​ដណ្ដឹង​ដើរ​ចូល​ទៅ​កន្លែង​ដេញ​ថ្លៃ ហៀប​នឹង​ហា​មាត់​ដេញ​ថ្លៃ​ចិញ្ចៀន​ទៅ​ហើយ គាប់​ជួន​កន្ទុយ​ភ្នែក​វាត់​ទៅ​ចំ​ចាន់ណា​មិត្ត​សំឡាញ់។ លក្ខិណា​ក៏​សសៀរ​ទៅ​ជិត​សម្លាញ់។
«អ្ហេ៎​ចាន់ណា​!!! ឯង​មក​ដែរ​ហ្នឹង?»
«លក្ខិណា??? សុខ​សប្បាយ​ទេ​អា​លក្ខ? អ្ហូ! នេះ​មក​ជាមួយ​គូ​ដណ្ដឹង​ផង​អី បណ្ដើរ​គ្នា​មើល​ទៅ​សម​គ្នា​ណាស់​នៀក!»
«សម​គ្នា​បាន​គេ​បណ្ដើរ​ណា៎!»
និយាយ​គ្នា​បាន​បន្តិច​ចាន់​ណា​ក៏​យល់​ភ្លាម​ថា មិត្ត​ខ្លួន​និង​គូ​ដណ្ដឹង​ពិត​ជា​ចង់​ចូលរួម​ដេញ​ថ្លៃ​យក​ចិញ្ចៀន​ត្បូង​ ខៀវ​នេះ​ហើយ នាង​បែរ​ជា​ខ្សឹប​អូស​​លក្ខិណា​មក​ក្រៅ ឆ្ងាយ​ពី​មនុស្ស​ម្នា​ដើម្បី​និយាយ​គ្នា៖
«អា​លក្ខ​ឯង​គិត​ទិញ​ចិញ្ចៀន​នេះ​មែន?»
«ម៉េច​បាន​ឯង​ដឹង គិត​ទៅ​ឯង​នេះ​យល់​ចិត្ត​គេ​​ណាស់​ណ៎! មែន​ណា៎​គ្នា​ជិត​រៀបការ ណាមួយ​ចូលចិត្ត​ណាស់​ត្បូង​ពណ៌​ខៀវ! នេះ​កណ្ដៀង​ខ្មែរ​រឿង​អី​ថា​មិន​ចង់​បាន? ធ្វើ​ម៉េច​ដេញ​បាន​តម្លៃ​ថោក​ទៅ​ហ្ន​មនុស្ស​ច្រើន​ពេក???»នាង​រំអុក​មិត្ត។
សម្លាញ់​ពន្យល់​វិញ​ភ្លាម៖
«អូស​មក​ក្រៅ​នឹង​គឺ​ចង់​និយាយ​រឿង​ហ្នឹង​ហើយ! គឺ​ចង់​ហៅ​ពួក​ឯង សាក​ទៅ​មើល​ចិញ្ចៀន​មួយ​នៅ​ផ្ទះ​ខាង​នោះ​សិន​ទៅ​ ក្រែង​​លោ​ដូរ​ចិត្ត​ទៅ​ស្រលាញ់​អា​មួយ​នោះ​វិញ! តាម​គ្នា​គិត​ គឺ​ចិញ្ចៀន​​ដេញ​ថ្លៃ​នេះ​មិន​ស្អាត​ដល់​ចិញ្ចៀន​ទៅ​ផ្ទះ​បុរាណ​នោះ​ទេ! គ្រាន់​តែ​គេ​ចេះ Promotion តាម Internet ហ្នឹង!»
«អញ្ចឹង???? ស្អាត​ដែរ​អត់! កណ្ដៀង​ណា៎?»
«អឺ​គឺ​កណ្ដៀង!!! គេ​ជីក​បាន​នៅ​ទីនេះ​តាំង​ពី​សង្គម​ចាស់​មក តាម​ឮ! របស់​កាន់តែ​ចាស់​ទឹក​កាន់​តែ​ល្អ!»
លក្ខិណា​សម្លឹង​មើល​មុខ​គូ​ដណ្ដឹង​បន្តិច ហាក់​ចង់​សួរ​ចិត្ត​គ្នា​សិន​មុន​នឹងសម្រេច​ទៅ​មើល​ចិញ្ចៀន​នោះ៖
«បើ​ចាន់ណា​ថា​ស្អាត អូន​គួរ​សាក​ទៅ​មើល​ឯ​នោះ​សិន​ទៅ!»តារា​ញញឹម។
«ចុះ​បើ​ទៅ​មើល​ហើយ​មក​វិញ​គេ​ទិញ​អា​នេះ​បាត់​គិត​អី​ម៉េច​ទៅ?»
«មិន​អី​ទេ​លក្ខណា! ​នេះ​នៅ​ជិត​ណឹង​តើ ដើរ​តែ​បន្តិច​ដល់​ហើយ!»
ចាន់ណា​តឿន​ព្រោះ​មិន​ចង់​ឲ្យ​មិត្ត​អស់​លុយ​ច្រើន។ នាង​និយាយ​ផង​លើក​ដៃ​ចង្អុល​ទៅ​ផ្ទះ​នោះ​បណ្ដើរ ​ខំ​ប្រឹង​បញ្ជាក់​ថា​នៅ​ជិត​នេះ​ទេ។ ពួក​គេ​ទាំង​បី​នាក់​ក៏​ដើរ​សំដៅ​ទៅ​ផ្ទះ​បុរាណ​នោះ ដែល​មាន​ឈ្មោះ​ល្បី​ថា​មាន​លក់​គ្រឿង​អលង្ការ​ល្អ​ៗ​ ហើយ​ពេល​នេះ​ចំ​ពិធី​ដាក់​ដេញ​ថ្លៃ​ក្នុង​ភូមិ​ទៀត​ ច្បាស់​ណាស់​ថា​នឹង​យក​មក​បង្ហាញ​សុទ្ធ​តែ​របស់​ល្អ​ៗ​ជា​ពិសេស​តែ​ម្ដង។
«​គឺ​ផ្ទះ​នេះ​ហើយ!»នាង​និយាយ​ខ្សឹបៗ។
ចូល​ដល់​ផ្ទះ​លក់​គ្រឿង​អលង្ការ​ភ្លាម​ដារា​នឹក​​ស្ងើចសរសើរ​ផ្ទះ​ដែល​ តុបតែង​លក្ខណៈ​បុរាណ​យ៉ាង​ល្អ​គួរ​ឲ្យ​ចាប់ចិត្ត។ គេ​គិត​ថា​គេហដ្ឋាន​យ៉ាង​នេះ​ហើយ​ទម្រាំ​បើ​របស់​តើ​ល្អ​យ៉ាងណា​ទៅ?
«នេះ​នែ៎!»
សំឡេង​ម្ចាស់​ផ្ទះ​លាន់​មក​ទាញ​អារម្មណ៍​តារា​ឲ្យ​វិល​មក​វិញ។
នោះ​គឺ​ចិញ្ចៀន​ត្បូងកណ្ដៀង​ភ្លឺទែង​មួយ​ត្រូវ​បាន​ហុច​មក​ចំ​ពី​មុខ​នាយ។
«ត្បូង​កណ្ដៀង​នៅសល់​តែ​មួយ​វង់​នេះ​គត់! ទឹក​ចាស់​ល្អ! រស្មី​ពេជ្រ! បើ​នៅ​បរទេស​គេ​ហៅ​វា​ថា ពេជ្រ​ប៉ៃលិន!»
​លក្ខិណា​សម្លឹង​ទៅ​ចិញ្ចៀន​ត្បូង​កណ្ដៀង​ប្រតោក​ក្បាល​នាគ​ចោល​ពន្លឺ​ ព្រាកៗ។ មិន​ដឹង​និស្ស័យ​អ្វី​ រតនៈ​នេះ​​បាន​អង្រួន​ចិត្ត​នាង​ភ្លើត​លង់​ ភ្លេច​អស់​រលីង​នូវ​សម្រស់​ចិញ្ចៀន​កាល​​នាង​បាន​ឃើញ​មុន​នេះ​នៅ​ទីកន្លែង​ ដេញ​ថ្លៃ។
«ខ្ញុំ​យក​ចិញ្ចៀន​នេះ!»
នាង​ភ្លាត់​មាត់​និយាយ​ខ្សឹប​តិច​ៗ​ម្នាក់​ឯង​​ហាក់​មិន​ដឹង​ខ្លួន។
ប្រការ​នេះ​ធ្វើ​ឲ្យ​តារា​នឹក​ឆ្ងល់។ តាម​ទម្លាប់​នាង ធម្មតា​ជា​អ្នក​ទិញ​លក្ខណា​ទោះ​ចាប់​ចិត្ត​អ្វី​ជា​ពន់ពេក​ក៏ដោយ​​ក៏​នាង​ អាច​រក្សា​ទឹក​មុខ​ស្មើ មិន​សម្ដែង​ឲ្យ​អ្នក​លក់​ដឹង​ចិត្ត​​នោះ​ឡើយ។
«៧០០ ដុល្លារ» អ្នក​លក់​បន្ត​មក​ភ្លាម។
តម្លៃ​ចិញ្ចៀន​ធ្វើ​ឲ្យ​លក្ខិណា​ស្រងាក​ចិត្ត​ភ្លាម ព្រោះ​នាង​គិត​វា​ដូច​ជា​ថ្លៃ​ពេក។ នាង​ទីទើរ​សម្លឹង​មិត្ត​និង​គូ​ដណ្ដឹង។
សំឡេង​អ្នក​លក់​បន្ត​មក​បន្ទាន់៖
«​តម្លៃ​នេះ​មិន​ថ្លៃ​ទេ! រក​ជាង​បុរាណ​មក​ធ្វើ​ឲ្យ​បាន​ដូច​នេះ​ប្រាកដ​ជា​អត់​មាន​ហើយ! ចំណែក​ត្បូង​កណ្ដៀង​នេះ​វិញ​បើ​ដើរ​រក​ទិញ ក៏​ច្រើន​ណាស់​បាន​ទឹក​ខ្ចី​ជាង​នេះ​ដែរ! បើ​ចង់​បាន​ទឹក​ប្រហែល​នេះ​ទាល់​តែ​ត្បូង​បារាំង​មិនមែន​ត្បូង​ខ្មែរ​ ធម្មជាតិ​! វា​ថោក​ពេក​ហើយ​នាង! នាង​មាន​និស្ស័យ​ហើយ​ដែល​ទិញ​បាន​វា!»
ដារា​មើល​ឃើញ​ទឹក​មុខ​លក្ខិណា​ដឹង​ថា​គូ​ដណ្ដឹង​ខ្លួន​ហាក់​ឋិត​ក្នុង​ អារម្មណ៍​ចង់​បាន​យ៉ាង​ជ្រៅ​ទៅ​ហើយ តម្លៃ​ទេ​ដែល​នាង​នៅ​ទីទើរ ទើប​នាយ​ខិត​ចូល​កៀក រួច​ពិនិត្យ​ចិញ្ចៀន​នោះ​ដែរ។
ស្រី​តូច​ងើបមុខ​​សម្លឹង​មុខ​ដារា​ដើម្បី​សុំ​យោបល់​ព្រោះ​មិន​ហ៊ាន​ សម្រេច​ចិត្ត​តែ​ម្នាក់​ឯង។ ដារា​សម្ដែង​អាការៈ​បញ្ជាក់​ថា​ស្រេច​តែ​លើ​លក្ខិណា​ទេ បើ​នាង​ពេញ​ចិត្ត​ក៏​ទិញ​យក​ទៅ ព្រោះ​ដារា​ក៏​គិត​ដែរ​ថា​​ថ្លៃ​ប៉ុណ្ណឹង​ហើយ ល្មម​ស័ក្ដិសម​នឹង​ត្បូង​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ហើយ។
ចិញ្ចៀន​ត្បូង​កណ្ដៀង​ចោល​ពន្លឺ​ពណ៌​ខៀវ​ស្រាល​ព្រាកៗ​ប្រដេញ​គ្នា​យ៉ាង​ ស្អាត ទីបំផុត​​ត្រូវ​ធ្លាក់​ដល់​ដៃ​ដារា​ ព្រោះ​លក្ខិណា​ចង់​បាន​ចិញ្ចៀន​នេះ​គឺ​ដើម្បី​ជូន​ទៅ​បុរស​ជាទី​ស្រលាញ់​ បំផុត។ តាម​ផ្លូវ​វិល​ទៅ​ភ្នំពេញ….
«បង​ពាក់​វា​ទៅ ឃើញ​ទេ​ស្អាត​ណាស់ បើ​មិន​យក​ទេ​អូន​ប្រាកដ​ជា​អន់​ចិត្ត​នឹង​បង​ហើយ។»
«បង​ស្មាន​ថា​អូន​ទិញ​យក​ខ្លួន​ឯង ឥលូវ​បែរ​ជា​ឲ្យ​បង​ទៅ​វិញ។»
«បង​ព្រម​យក​អត់?»
«ព្រម​ៗ មិន​ព្រម​ម្ដេច​បាន​បើ​អូន​ទិញ​ជា​កាដូ​ពិសេស​ទៅ​ហើយ។»
យប់​នោះ តារា​វិល​មក​ដល់​ផ្ទះ​វិញ​ជាមួយ​ចិញ្ចៀន​ក្បាល​នាគ​ពាំ​ត្បូង​ខៀវ​ក្នុង​ដៃ។ ចិត្ត​គេ​រីករាយ​មិន​មែន​រឿង​ចិញ្ចៀន​ទេ​ គឺ​សន្ដានចិត្ត​របស់​គូស្នេហ៍​ដែល​ក្បែរ​តែ​ក្លាយ​ជា​ភរិយា​ឆាប់ៗ​ហើយ។
«ស្មាន​ថា​ទិញ​យក​ខ្លួន​ឯង​ មិន​ដឹង​ថា​ទិញ​ឲ្យ​បង​សោះ! Honeyខ្ញុំ​ពិត​ជា​រ៉ូមែនទិក​ដល់​ក!»
ដារា​លួច​គិត​ស្ងាត់​ៗ​ក្នុង​ចិត្ត​ម្នាក់​ឯង​ ហើយ​ឈរ​នៅ​ពី​មុខ​ផ្ទាំង​កញ្ចក់​ធំ​​​​ក្នុង​បន្ទប់​ដេក​ផ្ទាល់​ខ្លួន។ ភ្នែក​ទាំង​គូ​សម្លឹង​មើល​ចិញ្ចៀន​នៅ​លើ​ដៃ បន្តិច​ក្រោយ​មក​ក៏​សម្លឹង​មុខ​ខ្លួន​ឯង​ក្នុង​កញ្ចក់។ ទឹកមុខ​ខ្លួន​ហាក់​ស្រស់​ថ្លា កាន់​តែ​ធ្វើ​ឲ្យ​ដារា​សប្បាយ​ចិត្ត​ទ្វេ​ដង។
«ស្អី​គេ? មនុស្ស​យើង​មាន​ស្នេហា​បបូរ​មាត់​ប្រែ​ជា​ផ្កាឈូក​ហើយ​សាច់​ប្រែ​ជា​ស​ខ្ចី​ដូច​ស្រីក្រមុំ​អញ្ចឹង​វ៉ី?»
គេ​គិត​ទាំងអស់​សំណើច​ហើយ​ពិនិត្យ​រាងកាយ​ខ្លួន​ក្នុង​កញ្ចក់ ពី​លើ​ដល់​ក្រោម។ កន្ទុយ​ភ្នែក​គេ ​មាន​អារម្មណ៍​ថា​ វាត់​ទៅ​ប៉ះ​មួយ​ខ្វាច់​នឹង​អ្នកណា​ម្នាក់​ឯ​ក្រោយ​ខ្នង។
…..មនុស្ស​ស្រី?
តារា​ងាក​ក្រោយ​វឹង……
​ស្ងាត់សូន្យ….កុំ​ថា​មនុស្ស….តែ​រុយ​មួយ​ក្បាល​ក៏​អត់….
​តារា​ចាប់​អារម្មណ៍​ថា​ចម្លែក​។
អម្បាញ់មិញ​ពេល​កំពុង​លេងសើច​នឹង​រូប​ខ្លួន​ក្នុង​កញ្ចក់ បាន​ប៉ះ​ស្រមោល​ស្ទុង​ៗ​ឈរ​នៅ​​ពី​ក្រោយ​ខ្នង។ ជា​ស្រមោល​តូច​ស្ដើង​ដូច​មនុស្ស​ស្រី តែ​ពេល​ងាក​រក​មើល​បែរ​ជា​មិន​មាន​អ្នក​ណា​ម្នាក់​ទៅ​វិញ។ គេ​រេ​ភ្នែក​គិត​ហើយ​ប្រឹង​បំភ្លេច​ចោល​ដោយ​វិធី​ផ្សេង​ៗ។
«នឹក​អា​លក្ខ​ពេក​ដឹង?»
គេ​និយាយ​កម្លា​ខ្លួន​ឯង ​ញី​មុខ​ហួស​ចិត្ត​ព្រោះ​​កំពុង​ចូល​អារម្មណ៍​អណ្ដែតអណ្ដូង​ រហូត​ស្រមៃ​ថា​​មាន​នាង​មក​នៅ​ក្រោយ​ខ្នង​។
កំលោះ​សង្ហា​ងើប​ដើរ​ចេញ​ពី​មុខ​កញ្ចក់​រៀបចំ​ចូល​បន្ទប់​ទឹក​សម្អាត​ខ្លួន ដើរ​បណ្ដើរ​មាត់​ច្រៀង​បណ្ដើរ។ មិន​ចម្លែក​ទេ​ព្រោះ​មាន​មនុស្ស​យល់​ចិត្ត​ស្រលាញ់​ឲ្យ​របស់​អ្នក​ណា​ក៏​ សប្បាយ​ចិត្ត​ដែរ តែ​ចម្លែក​គឺ​ថា​មិន​ដឹង​ដារា​រីករាយ​ប៉ុណ្ណា​ទេ បាន​ជា​ចេះ​ស្រែក​ច្រៀង​យ៉ាង​ពីរោះ កាល​ពី​មុន​មក​មិន​ដែល​ឃើញ​ហើប​មាត់​អី​តិច​ឡើយ។
…..នៅ​កន្លែង​ធ្វើ​ការ​ព្រឹក​បន្ទាប់…..
«ដារា​ថ្ងៃ​នេះ​មើល​ទៅ​ទឹក​មុខ​សប្បាយ​រីករាយ​ណាស់​ណ៎! បែប​មាន​អ្នក​ណា​ឲ្យ​របស់​អី​ដឹង!»
«និយាយ​ចំ​ៗ​ទៅ​វ៉ី ចាំបាច់​បញ្ឆិតបញ្ឆៀង​គ្នា​ឯង​អី!»
«មើល​ទៅ​ស្អាត​ណាស់​ដារា ហើយ​ឯង​​ទិញ​នៅ​ណា​ដែរ?»
«លក្ខិណា​ទិញ​ឲ្យ…!»
«សំណាង​ណាស់​គេ បាន​គូ​ដណ្ដឹង​ស្អាត ​ឆ្លាត ហើយ​ចេះ​យល់​ចិត្ត​ទិញ​ចិញ្ចៀន​ឲ្យ​ទៀត គ្នា​គ្មាន​សំណាង​ដូច​ឯង​ទេ។»
«ឯង​តូច​ចិត្ត​មែន​ទែន ឬ​ចេះ​តែ​និយាយ​លើក​គ្នា​លេង​ទេ។»
«និយាយ​មែន​ណា!»
ដារា​សើច​តិច​ៗ​ដំណាល​គ្នា​នឹង​មិត្ត​រួម​ការងារ​ដែរ រួច​ក៏​ដើរ​តម្រង់​មក​រក​បន្ទប់​ទឹក​នៅ​ខាង​ស្ដាំ​ដៃ។ ចូល​បន្ទប់​ទឹក​យូរ​មិន​មែន​ជា​ទម្លាប់​របស់​ដារា​ទេ តែ​ពេល​នេះ​គេ​ឈរ​មុខ​កញ្ចក់​ផ្អៀងផ្អង​ដូច​មិន​អស់​ចិត្ត​សោះ មើល​ឆ្វេង​មើល​ស្ដាំ សរុប​ពេល​ប្រហែល​ប្រាំ​នាទី។
មួយ​ថ្ងៃ​នេះ​មិន​ដឹង​ជា​ដារា​មក​ឆ្លុះ​មុខ​មើល​ប៉ុន្មាន​ដង​ទេ អ្នក​រួម​ការងារ​ណា​ក៏​ចំអន់​ឲ្យ​គេ​ដែរ តែ​មុខ​ដារា​នៅ​រក្សា​ស្នាម​​ញញឹម​សើច​ធម្មតា​គ្មាន​មាន​ចិត្ត​អៀន​អី​ទេ ហើយ​ថែម​ទាំង​ទៅ​ជា​រីករាយ​ស្រស់ស្រាយ​ទៅ​វិញ។
«ដារា​ហើយ​នេះ​ឯង​យ៉ាង​ម៉េច​ហើយ បាន​មួយ​ថ្ងៃ​នេះ​ស្រលាញ់​បន្ទប់​ទឹក ស្រលាញ់​កញ្ចក់​អី​ម៉េស?»
នាយ​ឧទាន​យ៉ាង​សុភាព​តប​វិញ៖
«ធម្មតា​តើ​បង! មាន​កើត​អី​ទេ!»
«តែ​វា​ប្លែក​ពី​រាល់​ដង!»
«តា​ចឹង​រាល់​ថ្ងៃ​តើ​បង!»
គ្មាន​ពាក្យ​ស្ដី​តប​បន្ត​ទៀត​ទេ ព្រោះ​មិត្ត​រួម​ការងារ​គ្រប់​គ្នា​ភ្ញាក់​ដូច​ធ្លាក់​ទឹក​ ងងឹត​មុខ​ធេង​ពេល​ឮ​សម្ដី​ដារា​ភ្លាម។ សក្ដា​នៅ​ក្បែរ​នោះ​ដែរ ក៏​និយាយ​លេង​ដាក់​ដារា​ភ្លាម ព្រោះ​មិន​បាន​គិត​ចាប់​អារម្មណ៍​ដូច​គេ​ឯ​ទៀត៖
«ដារា​បើ​ឯង​ចូល​បន្ទប់​ឆ្លុះ​កញ្ចក់​តា​យ៉ាង​ណឹង ស្រី​ៗ​នៅ​កន្លែង​យើង​មិន​ដឹង​យក​មុខ​ទៅ​លាក់​ឯ​ណា​ទេ​វ៉ឺ! ព្រោះ​មិន​ចេះ​យកចិត្ត​ទុក​ដាក់​ស្រលាញ់​សម្រស់​ដូច​ឯង។»
គ្រប់​គ្នា​សើច​គិល​ព្រម​ៗ​គ្នា រួច​ហើយ​ក៏​ផ្ដោត​អារម្មណ៍​ទៅ​ការងារ​រៀង​ៗ​ខ្លួន​វិញ។ តែ​មាន​អ្នក​ខ្លះ​នៅ​តែ​គិត​ដដែល ពី​ឫកពា​ប្លែកៗ​របស់​ដារា​នៅ​ឡើយ។
«ម៉ាក់​! ថ្ងៃ​នេះ​មើល​ខ្ញុំ​មើល​ស្អាត​ទេ?»
ម្ដាយ​ដារា​ស្ងាត់​មាត់​ប្លែក​ចិត្ត​បន្តិច ទើប​តប​នឹង​កូន​ប្រុស​វិញ​បែប​ងឿង​ឆ្ងល់៖
«ស្អាត! កូន​ថ្ងៃ​នេះ​សង្ហា​ណាស់!»
«ស្អែក​កូន​បាន​នៅ​ផ្ទះ​ជាមួយ​ម៉ាក់ ហើយ​កូន​នឹង​ជួយ​កិច្ចការ​ផ្ទះ​ម៉ាក់។»
«អើ! ជិត​នឹង​មាន​គ្រួសារ​ហើយ​កូន​ចេះ​រៀន​ជួយ​ការងារ​ផ្ទះ​បាយ​ខ្លះ​ក៏​ល្អ​ដែរ។»
ស្នាម​ញញឹម​ដ៏​ស្រស់​ចម្លែក​របស់​ដារា​លេច​ឡើង​ពេញ​ផ្ទៃ​មុខ ​ធ្វើ​ឲ្យ​ម្ដាយ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង ព្រោះ​គាត់​មិន​ដែល​ឃើញ​កូន​សប្បាយ​ចិត្ត​ប្លែក​អីចឹង​ទេ ហើយ​ថែម​ទាំង​និយាយ​ថា​ចង់​ជួយ​ការងារ​ផ្ទះ​បាយ​ទៀត។ មិន​ដែល​ឮ​កូន​ចង់​ជួយ​ការងារ​ផ្ទះ​បាយ​អី​ម្ដង​ទេ​ពី​មុន​មក ពេល​នេះ​ឮ​ពេញ​ត្រចៀក​អញ្ចឹង​គាត់​នឹក​ឆ្ងល់​ណាស់ មិន​ដឹង​កូន​ផ្លាស់ប្ដូរ​គំនិត ឬ​ក៏​កើត​រឿង​អាក្រក់​អី​ទេ។
ម្ដាយ​ដារា​ឈរ​មើល​កូន​ពី​មាត់​ទ្វារ​បន្ទប់ ឃើញ​ដារា​ផ្អៀងផ្អង​មើល​រូប​ខ្លួន​ឯង​នៅ​មុខ​កញ្ចក់​យ៉ាង​យូរ ទោះ​គាត់​មក​ឈរ​លប​មើល​មួយស្របក់​ហើយ​ក៏​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។ ដារា​ឆ្លុះ​កញ្ចក់​ហាក់​ដូច​ចង់​រៀបចំ​មុខ​មាត់​រូបរាង​ឲ្យ​ស្អាត នាយ​សិត​សក់​លើ​អាវ​សារេ​ម្ដង​ត្រង់​នេះ ម្ដង​ត្រង់​នោះ។ បើ​កត់​សម្គាល់​ឲ្យ​ដិត​ដល់​ទៅ​ដូច​ជា​ចាត់​ទុក​ថា​ខ្លួន​ឯង​ជា​មនុស្ស​ស្រី ​អីចឹង ព្រោះ​ត្រូវ​តុបតែង​ខ្លួន​ឲ្យ​ស្អាត​មុន​នឹង​ចេញ​ដើរ​ទៅ​ក្រៅ។ ​ថ្ងៃ​នេះ​នៅ​ផ្ទះ​មិន​ចេញ​ទៅ​ណា​ផង​យូរ​ប៉ុណ្ណេះ​ហើយ ចុះ​បើ​ថ្ងៃ​ទៅ​ធ្វើ​ការ​វិញ​យូរ​យ៉ាង​ណា​ទៅ?
«អូ​ម៉ាក់​មក​ពី​អង្កាល់? កូន​អត់​ដឹង​សោះ តោះ​ម៉ាក់​ទៅ​ផ្ទះ​បាយ។»
«តោះ!»
ម្ដាយ​ដារា​ពោល​ចាក់​បណ្ដោយ​តាម​កូន រួច​ក៏​នាំ​ដារា​ដើរ​សំដៅ​ទៅ​ផ្ទះ​បាយ​ទាំង​ក្នុង​ចិត្ត​គិត​យ៉ាង​ច្បាស់​ថា ​កូន​គាត់​ពិត​ជា​មាន​រឿង​អី​កើត​មាន​មិន​ខាន បាន​ជា​ប្ដូរ​ឫកពា​អស់​បែប​នេះ។ គាត់​គិត​តែ​ក្នុង​ចិត្ត​មិន​មាត់​អី​ឲ្យ​កូន​ដឹង​ទេ ខ្លាច​និយាយ​ហើយ​កើត​រឿង​ធំ​ទៅ​វិញ។ រួចរាល់​កិច្ចការ​ផ្ទះ​បាយ​ហើយ ម្ដាយ​ដារា​ឆ្លៀត​ខល​ទៅ​លក្ខិណា​ប្រាប់​ពី​រឿង​ប្លែក​ៗ​របស់​ដារា។
«អាឡូ! លក្ខិណា​កូន កូន​មក​ផ្ទះ​នេះ​មួយ​ភ្លែត​បាន​ទេ ម៉ាក់​មាន​រឿង​ចង់​និយាយ។»
«ចាស់​ម៉ាក់! ​តិច​ទៀត​កូន​ទៅ​ដល់​ហើយ។»
លក្ខិណា​មក​ដល់​ផ្ទះ​ដារា​ចំណាយ​ពេល​តែ​ដប់​ប្រាំ​នាទី​ប៉ុណ្ណោះ ពិត​ជា​បើក​លឿន​មិន​គួរ​ជឿ​មែន។ មក​ដល់​ភ្លាម​នាង​ឃើញ​ទឹក​មុខ​បារម្ភ​របស់​ម្ដាយ​ដារា​ ក៏​ដឹង​ភ្លាម​ហើយ​ថា​ពិត​ជា​មាន​រឿង​អាក្រក់​អី​មិន​ខាន។ ម្ដាយ​ដារា​រង់ចាំ​លក្ខិណា​មក​ដល់​ក្បែរ​ខ្លួន​គាត់ ទើប​នាំ​គ្នា​ដើរ​តម្រង់​ទៅ​តុ​មួយ​នៅ​ខាង​ឆ្វេង​ដៃ។
«ហ៊ើយ!!!… លក្ខិណា​ ដារា​ប៉ុន្មាន​ថ្ងៃ​នេះ មិន​ដឹង​យ៉ាង​ម៉េច​ទេ​ប្លែកៗ​ដល់​ហើយ​កូន! ហើយ​ថ្ងៃ​នេះ​ ចេះ​ជួយ​ធ្វើ​ការ​ផ្ទះ​បាយ​ទៀត!»
«ល្អ​តើ​ម៉ាក់ បែប​គាត់​ចង់​រៀន​ឲ្យ​ចេះ​ឲ្យ​ហើយ​នឹង​អាល​ក្លាយ​ជា​ប្ដី​ល្អ​ទេ​ដឹង?»នាង​និយាយ​ទាំង​ញញឹម​កំប្លែង។
«មិន​មែន​ទេ​កូន គេ​មាន​ឫកពា​ប្លែក​ណាស់ ចង់​ស្អាត​ដូច​មនុស្ស​ស្រី​អីចឹង ឆ្លុះកញ្ចក់​ញ៉ែងញ៉ង!»
«អីចឹង​មាន​តែ​គាត់​ប៉េដេ​? អូយ​ខូច​អនាគត​ខ្ញុំ​អស់​រលីង! ហឹក​ៗៗ»​នាង​និយាយ​លេង​សើច​ធ្វើ​ងរ​ង៉ក់​ដូច​ក្មេង។…
«ទេ​កូន! ម៉ាក់​ហៅ​កូន​មក​ព្រោះ​ខ្លាច​ថា ​ដារា​​ត្រូវ​អំពើ​ពី​ណា​មក​ក៏​មិន​ដឹង? កាល​ទៅ​ប៉ៃលិន​គេ​មាន​និយាយ​អី​ផ្ដាស​ទេ?»
លក្ខណា​បញ្ឈប់​មាត់​ច្រៀប។ នាង​បើក​ភ្នែក​មូលក្លុំ​សម្លឹង​អនាគត​ម្ដាយ​ក្មេក​ហើយ​រេ​ភ្នែក​ទៅ​រក​ បន្ទប់​គូ​ដណ្ដឹង។ ​អ្នកស្រី​ម្ដាយ​តារា​ក៏​ឈប់​មាត់​ហើយ​ក្រោក​ពី​សាឡុង​ស៊ីញ៉ូ​ឲ្យ​នាង​ក្រោក ​ទៅ​តាម​គាត់។នាង​ក្រោក​ទៅ​ទាំង​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​ព្រោះ​ភ័យ។ បើ​សម្ដី​គាត់​ជា​ការ​ពិត​តើ​នាង​គិត​យ៉ាង​ណា​បើ​ជិត​ដល់​ពេល​រៀបការ​ហើយ។ តើ​គេ​មាន​រឿង​អ្វី?
នាង​សម្លឹង​តាម​ចង្អុល​ដៃ​ស្ត្រី​នោះ​ទម្លុះ​ប្រលោះ​វាំងនន​បង្អួច​ផាត់ផើយ ​ហើយ​សម្លឹង​ទៅ​ក្នុង​បន្ទប់​តារា​តាម​ទ្វារ​ដែល​ចំហ​ពាក់​កណ្ដាល​។ នៅ​ទីនោះ​គេ​ពិត​ជា​កំពុង​ឈរ​លាបម្សៅ​មុខ​នឹង​ទាញ​ក្រេម​មក​លាប​បបូរមាត់​ មែន​។
នាង​លើ​ដៃ​ខ្ទប់​ទ្រូង បើក​ភ្នែក​ធំ​ៗ​ឈរ​ទ្រឹង​និយាយ​លែង​ចេញ​រហូត​ដល់​អ្នកស្រី​អូស​នាង​ត្រលប់​​ទៅ​បន្ទប់​ទទួល​ភ្ញៀវ​វិញ។
«​គិត​ធ្វើ​ម៉េច​ទៅ​ម៉ាក់?»នាង​និយាយ​ខ្សឹបៗ​ព្រោះ​ភ័យ។ គ្មាន​អ្នក​ណា​ស្គាល់​ចរិត​បុរស​កំពូល​ស្នេហ៍​ជាង​នាង​ទេ។ ​គេ​ជា​បុរស​ពេញលក្ខណៈ​មិន​ដែល​រវល់​រឿង​រូប​សម្រស់​អី​ដល់​ថ្នាក់​នេះ​ឡើយ។ ម្ដង​នេះ​ឃើញ​ផ្ទាល់​ភ្នែក​ទៅ​ហើយ មិន​ឲ្យ​នាង​តក់ស្លុត​ម៉េច​បាន?
តើ​គេ​ពិតជា​ត្រូវ​អា​ថាន់​អំពើអំព័ន្ធ​ណា​មួយ​ដូច​ម្ដាយ​គេ​លើក​ឡើង​មុន​នេះ​មែន​ឬ​យ៉ាងណា? នាង​គិត​ផង​ភ័យ​ក្ដុក​ក្នុង​ចិត្ត​ផង។
«ចាំ​បាយ​ហើយ​យើង​ទៅ​រក​លោក​យាយ​បញ្ជាន់​រូប​មើល! បើកឡាន​ជូន​ម៉ែ​ទៅ​ណា៎ កុំ​ឲ្យ​​តារា​ដឹង​ខ្លួន​!»
«ចា៎ៗ!»នាង​ឆ្លើយ​យ៉ាង​ញាប់​ព្រោះ​ភ័យ។
បាយ​រួម​តុ​ជា​មួយ​គ្នា​មួយ​ពេល​ព្រឹក​នេះ ​ទើប​លក្ខិណា​រឹតតែ​ក្នុង​ច្បាស់​ថា ដារា​ពិត​ជា​ប្លែក​សម្បើម​ណាស់ មិន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នាង​សូម្បី​បន្តិច ហើយ​ថែម​ទាំង​មាន​ឫកពា​ដូច​មនុស្ស​ស្រី​ខ្លះ​ៗ​ផង។
មនុស្ស​គ្រប់​គ្នា​ក្នុង​ផ្ទះ បាន​ត្រឹម​តែ​គិត​ក្នុង​ចិត្ត ​តែ​ក៏​មិន​ហ៊ាន​ហើប​មាត់​និយាយ​អី​ទេ ចេះ​តែ​ធ្វើ​ខ្លួន​ដូច​មិន​ដឹង​រឿង​អី​ទៅ។
នៅ​ផ្ទះ​លោក​យាយ​បញ្ជាន់​រូប​ក្លិន​ធូប​ធុំ​ឈួល​ច្រមុះ ម្ដាយ​ដារា​និង​លក្ខិណា​អង្គុយ​បត់​ជើង​ក្បែរ​លោក​យាយ​ដែល​កំពុង​ ស្មិងស្មាធិ៍​បន្ទាប់​ពី​ក្រញែង​ខ្លួន​បន្តិច​រួច។ តាម​មើល​ទៅ​លោក​យាយ​បញ្ជាន់​រូប​កំពុង​សាក​សួរ​ផ្លូវ​ងងឹត​ទាំងឡាយ​ហើយ…..។
……..កាល​ពី​ច្រើន​ឆ្នាំ​មុន….
ជាង​រិទ្ធិ​ញញឹម​សម្លឹង​មុខ​ប្រពន្ធ​ទាំង​អាការៈ​ហួស​ចិត្ត​យ៉ាង​ខ្លាំង៖
«ហើយ​នេះ​យូរ​ទៅ​មិន​ទុក​ចិត្ត​​ប្ដី? ជា​ជាង​មាស​ល្បី​ប៉ុណ្ណឹង​​ហើយ​ភ័យ​ខ្លាច​មិន​ស្អាត​ទៀត? ចាំ​តែ​ពាក់​ទៅ»
«មកពី​ត្បូង​នេះ​ខ្ញុំ​ស្រលាញ់​ណាស់! គឺ​ស្រលាញ់​ខ្លាំង​មែនទែន! បើ​បង​ឯង​​ធ្វើ​មិន​ស្អាត​មាន​រឿង​ហើយ!»ប្រពន្ធ​កម្លា​លេង។
«​ធានា​ស្អាត​! ស្អាត​ជាង​អូន​ឯង​ផង!»
ប្រពន្ធ​ក្ដិច​​ខ្ញាំ​ប្ដី​លេង​សើច​ក្អាកក្អាយ។ អ្នក​ជិត​ឆ្ងាយ​គិត​ថា​គ្រួសារ​ជាង​រិទ្ធិ​នេះ​មាន​សុភមង្គល​ណាស់​ព្រោះ​ថា​ ប្រពន្ធ​ជាង​មាស​មាន​សម្រស់​ស្រស់​ស្អាត​គ្រាន់​បើ​ដែរ ថ្វី​បើ​នាង​មាន​សម្បុរ​ស្រអែម​ក៏​ពិត​មែន កាល​ពី​មិន​ទាន់​បាន​ប្ដី ប្រុស​ណា​ក៏​តាម​សាសង​ស្នេហា​នឹង​នាង​ដែរ។ ឥលូវ​បាន​មក​ធ្វើ​ជា​ប្រពន្ធ​ជាង​មាស អាច​ថា​ជា​សំណាង​នាង​ហើយ។
បី​ថ្ងៃ​ក្រោយ​មក​ប្រពន្ធ​ជាង​មាស​ពាក់​ចិញ្ចៀន​ដែល​ប្ដី​ធ្វើ​ឲ្យ​បាន​ដូច​បំណង នាង​អរ​ណាស់​ព្រោះ​សម​តាម​ចិត្ត​នាង​ស្រលាញ់៖
«បង​ពិត​ជា​យល់​ចិត្ត​អូន​មែន ចេះ​ធ្វើ​ត្រូវ​ចិត្ត​អូន​តែ​ម្ដង។»
«បង​ធ្វើ​ហើយ​ធានា​ថា​ល្អ​គឺ​ល្អ អូន​មិន​បាច់​បារម្ភ​ទេ។»
ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​សើច​ដាក់​គ្នា​ពព្រាយ។ នាង​ភិន​ពាក់​ចិញ្ចៀន​ចេញ​ទៅ​ផ្សារ ឯ​ប្ដី​ក៏​បែរ​មក​ធ្វើ​ការ​ធម្មតា​វិញ។ ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ជួន​ជា​ជួប​នាង​ស្មី ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ជា​យូរ​មក​ហើយ៖
«ស្មី​ឯង​ទៅ​ផ្សារ​ដែរ​នឹង តោះ​ទៅ​ជា​មួយ​គ្នា​ម៉ង​ទៅ។»
នាង​ស្មី​ញញឹម​ស្ងួត​តប​វិញ៖
«តោះ​គ្នា​ទៅ​ដែរ​តើ!»
«ណែ​ស្មី! នេះ​ឯង​ជួយ​មើល​ចិញ្ចៀន​នេះ​មើល៍​ស្អាត​ទេ?»
នាង​ស្មី​ងាក​​សម្លឹង​មើល​ចិញ្ចៀន​នៅ​នឹង​ដៃ​មិត្ត​ខ្លួន​វឹង រួច​ថ្លោះ​ទឹក​មុខ​ព្រោះ​ចិញ្ចៀន​នោះ​ស្អាត​ពេក​ដាក់​ចិត្ត​ថា​មិន​គិត​ ច្រណែន​មិនបាន។
«ម៉េច​ស្អាត​អត់?»
«ស្អាត…!!!» អ្នក​ឆ្លើយ​តប​មក​ក៏​ដោយ​កំបុត​ព្រោះ​ខឹង​ច្រណែន។
នាង​ប្រពន្ធ​ជាង​មាន​ធ្វើ​មិន​ដឹង​គេ​គ្រឺត​ក្នាញ់​ខ្លួន​ឌឺ​វិញ​បន្ថែម៖
«មែន​ហើយ!​ បង​រិទ្ធិ​អ្នក​ធ្វើ​ឲ្យ​គ្នា​ណា៎!»
«ដឹង​ហើយ!…»ស្មី​ឆ្លើយ​ទាំង​មុខ​ក្រញូវ។
ភិន​រឹតតែ​ដើរ​កាច់​រាង​ហាក់​សប្បាយ​ជាង​មុន​ក្នុង​ន័យ​បញ្ឈឺ​ចិត្ត​អ្នក​ដែល​កំពុង​ច្រណែន​ខ្លួន។
រួម​ដំណើរ​គ្នា​បាន​បួន​ប្រាំ​ម៉ែត្រ​ ស្រាប់តែ​នាង​ស្មី​ឈប់​ង៉ក់៖
«ភិន​ឯង​ទៅ​តែ​ឯង​ទៅ គ្នា​ឈឺពោះ​ណាស់ មិន​បាន​ទៅ​ទេ!»
និយាយ​ហើយ​ក៏​ត្រលប់​បក​ក្រោយ​វិញ​វឹង លឿន​ស្លេវ​រក​តែ​ហា​ឃាត់​សួរ​នាំ​អី​ក៏​មិន​ទាន់​ដែរ​បន្សល់​ឲ្យ​ប្រពន្ធ​ ជាង​មាស​នៅ​ចម្ងល់​តែ​ម្នាក់ឯង នាង​ទម្លាក់ទឹកមុខ​ស្មើ​ធេង​ព្រោះ​យល់​ការណ៍។
«នែ៎?? ហើយ​មក​ធ្វើ​អី?» ជា​សំឡេង​សួរ​ខ្សឹបៗ​ស្លន់ស្លោ​​របស់​ជាង​មាស ពេល​ឃើញ​សហាយ​ខ្លួន​មក​រក​ដល់​ផ្ទះ​ទាំង​ព្រឹក​​បែប​នេះ។
«នេះ​បង​មិន​ចង់​ជួប​មុខ​អូន​ទេ?»
«មិន​មែន​ទេ តែ​ប្រយ័ត្ន​ភិន​គេ​មក​ទាន់!»
«មក​ទាន់​មក​ទៅ…!!! វា​ក៏​ប្រពន្ធ​ខ្ញុំ​ក៏​ប្រពន្ធ​​ម៉េច​បាន​ចិញ្ចៀន​មួយ​អត់​មួយ?»
ជាង​មាស​បើក​ភ្នែក​ធំ​ៗ ឯ​នាង​ស្មី​និយាយ​ធ្វើ​ព្រងើយ​សម្លឹង​មុខ​នាយ រួច​ក៏​សួរ​បន្ត៖
«បង​ទិញ​កណ្ដៀង​នោះ​បាន​តែមួយ​គ្រាប់ សុខចិត្ត​ធ្វើ​ចិញ្ចៀន​ឲ្យ​វា អូន​មិន​សុខ​ចិត្ត​ទេ!»
«បាន​ៗ​! ចាំ​បង​ធ្វើ​មួយ​ទៀត​ឲ្យ​ស្អាត​ជាង​ហ្នឹង! បាន​ឬ​នៅ? ឈប់​ខឹង​ទៅ?»
បុរស​ជាង​មាស​ដើរ​មក​ក្រសោប​ចង្កេះ​ចាប់​ថើប​ថ្នមៗ លួងលោម​នាង​ដោយ​សម្ដី​ទន់ភ្លន់​ផ្អែមល្ហែម​ធ្វើ​ឲ្យ​នាង​ស្ងប់​ចិត្ត​លែង​ សូវ​ច្រណែន។ ជាង​មាស​គិត​ថា​មាន​ឱកាស​ល្អ ព្រោះ​ប្រពន្ធ​ចេញ​ទៅ​ផ្សារ​បាត់​ហើយ ល្មម​ត្រលប់​មក​វិញ​នាយ​អាច​មាន​ពេល​ឱប​រឹត​គ្នា​យ៉ាង​កក់ក្ដៅ​កាត់​ព្រឹក​ តែ​ម្ដង។
តែ​មិន​ស្រប​តាម​បំណង​ឯ​ណា​….. ការ​ពិត​ភិន​ជា​ប្រពន្ធ​ស្រប​ច្បាប់​ ប្ដី​ឱប​នឹង​ទ្រូង​មាន​សហាយ​ហើយ​ស្រី​នោះ​ជា​ក្លើ​របស់​ខ្លួន​ទៀត​រឿង​អី​ មិន​សង្ស័យ? ការ​បង្ហាញ​ចិញ្ចៀន​ព្រឹកមិញ​នៅ​តាម​ផ្លូវ​ទៅ​ផ្សារ គ្រាន់​ជា​ការ​សាក​ចិត្ត​ប៉ុណ្ណោះ ​ពេល​នេះ​នាង​បាន​ឃើញ​អ្វីៗ​ស្ដែង​នៅចំពោះមុខ​មាត់​មែន។….ខ្វាក…
ទ្វារ​របើក​មក​ខាង​ក្នុង​ដោយ​កំហឹង​ជើង​ភិន….
នាង​បាន​ដឹង​អស់​រលីង….​ព្រោះ​នៅ​ឈរ​ចាំ​ស្ដាប់​ខាង​ក្រៅ​ដឹង​រឿង​សព្វ​គ្រប់​ទាំង​អស់។
«សប្បាយ​អស់​ដៃ​ហើយ​ហ្ន៎?»
ពីរ​នាក់​ដែល​កំពុង​លួច​បង្កាត់​ស្នេហ៍​ត្រីកោណ​បញ្ឈប់​ចលនា​ដោយ​បើកភ្នែក​គ្រលួង។
អត់​ទ្រាំ​​ត​ទៅ​ទៀត​ឯណា​បាន ឃើញ​ផ្ទាល់​ភ្នែក​ស្ដាប់​ឮ​ពេញ​​ត្រចៀក មិន​មែន​ចិត្ត​ព្រះ​ទេ​នាង​ភិន​ផ្ទុះ​កំហឹង​ស្រែក​បន្ត៖
«បង​ខ្វះ​ស្រី​ណាស់​ទៅ​មក​សហាយ​ជាមួយ​​នាង​នេះ​? ដឹង​ថា​វា​ជា​ពួកម៉ាក​ខ្ញុំ​ដែរ? ស្រលាញ់​ណាស់​ទៅ​ពួក​ស៊ី​បាយ​បោក​ឆ្នាំង​ហ្នឹង?»
កំហឹង​ចែក​ប្ដី មិន​ស្មើ​កំហឹង​មិន​បាន​ត្បូង​កណ្ដៀង​ល្អ​បណ្ដាច់​មក​ជា​កម្មសិទ្ធិ​ទេ នាង​ស្មី​ញាក់​ចិញ្ចើម​ស្ទុះ​ក្រោក​និយាយ​កាត់​បុរស​ជាង​មាស ដែល​បម្រុង​នឹង​ហា​មាត់​តប៖
«ម៉េច??? ​បើ​​ដឹង​ហើយ​ឯង​គិត​ចង់​ធ្វើ​ម៉េច​យើង? ឯង​ហ្នឹង​មាន​ស្អី​អស្ចារ្យ​ទៅ?»
ភិន​យំ​ផង​ស្រែក​ផង៖
«ស្មី​!!! ស្រី​អត់​ខ្មាស! ខ្វះ​ណាស់​ទៅ​ប្រុស? យើង​ខំ​ទុក​ចិត្ត​ឯង!»
ស្មី​មិនព្រម​អន់​នាង​ស្រែក​វិញ​ក្ដែងៗ​ព្រោះ​អាង​ថា​ជាង​មាស​ស្រលាញ់​ ថ្នាក់ថ្នម​ចិត្ត​ដល់​ថ្នាក់​ប្រពន្ធ​មក​ទាន់​ហើយ​មិន​ហ៊ាន​ជួយ​ប្រពន្ធ​ដើម ​គិត​ពី​នៅ​ស្ងៀម​អេះ​ក្បាល៖
«ទុក​ចិត្ត​ស្អី​? ល្ងើ​មិន​ថា? ស្រី​ល្ងង់​ខ្លៅ​របៀប​ឯង សម​ជាមួយ​ប្ដី​ជាង​មាស​ដែរ?»
អស់​ភាព​អំណត់​តទៅ​ទៀត​ព្រោះ​មិត្តភ័ក្ដិ​ក្បត់​ប្ដី​ក៏​ក្បត់ ​ហើយ​មិន​ដឹង​កំហុស​នាំគ្នា​ងងើល​មុខ​នាង​ទៀត​ ភិន​ខាំ​មាត់​យារ​ដៃ​ទះ​សំដៅ​គូ​បដិបក្ខ​ស្នេហ៍ សម្រន់​ភ្លើង​ចិត្ត មិន​បាន​គិត​ទេ​ថា​ ស្រី​ដែល​​ហ៊ាន​ដណ្ដើម​ប្ដី​អ្នក​ស្រុក​មាន​រឿង​អី​ឈរ​ស្ងៀម​ឲ្យ​គេ​វាយ​ នោះ។ នាង​ស្មី​គេច​បាន​យ៉ាង​រហ័ស​ហើយ​រេ​ទៅ​ទាញ​ព្រនង់​ប៉ុន​ក​ដៃ​នៅ​ក្បែរ​នោះ​ វាយ​សំដៅ​ភរិយា​ដើម​មួយ​ទំហឹង​ពេញ។
នាង​ភិន​ក្នុង​កំសួល​ប្រចណ្ឌ​ខូច​ចិត្ត​ខូច​ថ្លើម​ទឹកភ្នែក​រហាម ងងឹត​អស់ផ្លូវ ច្នេះ​នាង​មិន​អាច​គេច​ចេញ​ទាន់​ធ្វើ​ឲ្យ​រង​មួយ​ព្រនង់​ដំណំ​ចំ​កញ្ចឹងក ដួលត្មោល​​ទៅ​បុក​សសរ​ប៉ូង​សន្លប់​ស្ដូក​ស្ដឹង។
នាង​សហាយ​ប្រែ​ជា​ស្វាយ​មុខ ប្រលែង​ព្រនង់​ចោល​ខ្ពាក ​ថយ​ក្រោយ​ដោយ​តក្កមា៖
«បង!​ បង​គិត​ធ្វើ​ម៉េច​ទៅ ???»
ជាង​មាស​បើក​ភ្នែក​ធំ​ៗ ស្ទុះ​ទៅ​ជិត​ភិន​ដែល​ដេក​ដួល។
«ភិន​ៗៗៗ»
ជាង​មាស​ស្រែក​ហៅ​និង​យក​ដៃ​អង្រួន​តិចៗ​ស្រាប់តែ​ភរិយា​កម្រើក​ដឹង​ខ្លួន​វិញ​ខ្វើយៗ។
«គិត​អា​ម៉េច​ទៅ! បង​បី​ឯង​ទៅ​ពេទ្យ​សិន!»
ជាង​មាស​និយាយ​ញ័រ​មាត់។ ស្រាប់តែ​នាង​ស្មី​បើក​ភ្នែក​ធំ​ៗ​ស្រែក​ឃាត់៖
«បង​កុំ​ជួយ! បើ​បង​ជួយ​វា ​អូន​ជាប់​គុក​ណា៎! រាជការ​គេ​ចាប់​អូន​ណា៎​ដឹង​ទេ?»
ប្ដី​បង្អង់​ដៃ​ងាក​មក​សម្លឹងមុខ​សហាយ។ ​បាន​ឱកាស​នាង​មា​បន្ថែម​ភ្លាម៖
«វា​មិន​រស់​ទេ យក​ទៅ​ពេទ្យ​ក៏​មិន​រស់​ដែរ​មាន​តែ​នាំ​គេ​ដឹង​ភ្ញាក់ផ្អើល​ដល់​រាជការ​រឿង​កាន់​តែ​ធំ​ បង​ឯង​ស្មាន​ថា​រួច​ខ្លួន?»
ដៃ​ប្ដី​កាន់​តែ​ញ័រ​រន្ធត់។ ម្យ៉ាង​មាន​មនោសញ្ចេតនា​ជាមួយ​ប្រពន្ធ​ដើម​ខ្លះ​ម្យ៉ាង​ជឿ​ពាក្យ​ប្រពន្ធ​ ចុង ម្យ៉ាង​ខ្លួន​បាន​ជា​ធ្វើ​ខុស​ ជាប់​ទោស​ក្បត់​ចិត្ត​ ចង់​មិន​ចង់​បើ​នាង​ស្លាប់​​រាជការ​មុខ​តែ​ចាប់​ទោស​អូស​ដំណើរ​មែន។
«អាឡូវ​ធ្វើ​ម៉េច??»
សំឡេង​ជាង​មាស​ទៅ​ជា​ស្លន់ស្លោ​ក្នុង​ពេល​ភរិយា​ត្រដរ​ខ្យល់….ងាក​មក​តោង​ដៃ​គាត់….

កែងផ្លូវ ១០៣ (ភាគទី៣)

ភាគទី៣
បង​និពន្ធ​នាយក​​ខ្ញុំ​គាត់​គំហក​តិចៗ​ដាក់​ខ្ញុំ​វិញ​៖
«អ្នក​ស្លាប់​ស្អី? គឺ​និយាយ​ពី​អ្នក​សម្លាប់​គេ!»
ខ្ញុំ​ឡិងឡង់​ចំ​ពេល​បង​និពន្ធ​នាយក​ដៀង​ភ្នែក​ទៅ​រក​យុវជន​ក្មេង។ ខ្ញុំ​ក៏​ងាក​សន្សឹម​ៗ​ទៅ​រក​គេ ហើយ ឃើញ​គេ​ក្រោក​មក​ជម្រាប​សួរ​ខ្ញុំ។
«ជម្រាប​សួរ​បង! ខ្ញុំ​ចៅ​លោកតា​ស៊ីម»
ខ្ញុំ​ភ្ញាក់​ដូច​គេ​កន្ត្រាក់​ហើយ​បើកភ្នែក​គ្រលួង។
«ឥឡូវ​គាត់​នៅ​ឯណា! ខ្ញុំ​អាច​នាំ​គាត់​ទៅ​រក​មើល​យ័ន្ត​នោះ! ខ្ញុំ​ជួប​អ៊ំ​សីហា​រួច​ហើយ ខ្ញុំ​ដឹង​ពី​រឿង​ខ្មោច​តៃហោង​នោះ! ខ្ញុំ​ចង់​សួរ​នាំ​គាត់​រឿង​ខ្លះ….»
យុវជន​មិន​ទាន់​និយាយ​តប​ខ្ញុំ​ផង បង​និពន្ធ​នាយក​​សួរ​កាត់​ផូង៖
«យ័ន្ត​ស្អី!? »
«​ខ្ញុំ​ចង់​និយាយ​ពី​យ័ន្ត​នៅ​ការដ្ឋាន​ជីក​លូ​ទឹក​នោះ​បង!»
បង​និពន្ធ​នាយក​ឈ្លី​ក្បាល​តាម​ទម្លាប់​ដ៏​ស្ត្រេស​របស់​គាត់៖
«អ្ហើយ​​ឌី​អើយ​ឌី! អើ​ទុក​​​កុន​រឿង​ខ្មោច​របស់​ឯង​មួយ​ដុំ​សិន​អាឡូវ​នេះ​យើង​ទៅ​ព្រហ្មទណ្ឌ​នាំ​ប្អូន​នេះ​ទៅ​គាត់​និយាយ​ពី​រឿង​១៥​ឆ្នាំ​មុន​នៅ​សាលា​ក្មេងកំព្រា​មាន​ករណី​បុក​សម្លាប់​មនុស្ស​មួយ​ដែល​ឃាតក​​រួច​ខ្លួន​ទើស​អាឡូវ!»
ខ្ញុំ​ង៉េមង៉ាម​មើល​មុខ​គេ​ពីរ​នាក់។ បង​និពន្ធ​នាយក​និយាយ​ផង​ញាក់​ចិញ្ចើម​ផង៖
«ព័ត៌មាន​នេះ​ច្បាស់ជា​កក្រើក​ហើយ! យើង​អ្នក​សរសេរ​មុន​គេ​វ៉ី! ឯង​សរសេរ​ឲ្យ​ឡូយ​ឌី! ចូល​រោងពុម្ព​ម៉ោង៦! តោះ​ទៅ​យើង!»
ខ្ញុំ​ចេញ​ទៅ​តាម​ពីក្រោយ​ពួកគេ​ឡើង​ឡាន​បង​និពន្ធ​នាយក​ឆ្ពោះ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់។ ​នៅ​តាម​ផ្លូវ​បង​និពន្ធ​នាយក​ពន្យល់​ខ្ញុំ​បណ្ដើរ​ៗ៖
​«នាយក​សាលា​នោះ​ ​កូនស្រី​​គាត់​បុក​គេ​ស្លាប់​ តែ​កែ​រឿង​ឲ្យ​ទៅ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ចៃដន្យ កូន​គាត់​ក៏​រួច​ខ្លួន​ទល់​ឥឡូវ។ ពេលនេះ​ចៅ​លោកតា​ស៊ីម​បាន​មក​ប្រាប់​យើង​មុនគេ យើង​ត្រូវ​តែ​ទៅ​ជជែក​ជាមួយ​ខាង​ប៉ូលិស ចាំ​មើល​រឿងរ៉ាវ​វា​ទៅ​ជា​យ៉ាងណា​វិញ! ត្រៀម​សរសេរ​ឲ្យ​ឡូយ​ទៅ​ឌី!»
ខ្ញុំ​បើក​ភ្នែក​គ្រលួង​សម្លឹង​បុរស​ក្មេង​ហើយ​សង្ខើញ​សួរ៖
«នាយក​សាលា​ដែល​បង​ឯង​ចង់​និយាយ ….អ៊ំ​សីហា​មិនមែន?»
យុវជន​ងាក​មក​មើល​ខ្ញុំ​ដោយ​កែវភ្នែក​ងឿងឆ្ងល់​ទំនង​ជា​ចង់​ដឹង​ថា​ហេតុអ្វី​ខ្ញុំ​ស្គាល់​បុរស​នោះ។ គាត់​ងក់​ក្បាល​ជា​ចម្លើយ​ហើយ​និយាយ៖
«កាល​ពី​១៥​ឆ្នាំ​មុន​គឺ​មុន​ពេល​មណ្ឌល​ក្មេងកំព្រា​នោះ​លក់​ឲ្យ​ចិន ផ្លូវ​មាន​តែ​មួយ​ខ្សែ​កាត់​ពី​មុខ​គឺ​ផ្លូវ​លេខ​១០៣ ចំណែក​ផ្លូវ​ថ្មី​នេះ​គឺ​អតីត​ដី​បរិវេណ​សាលា​ចំណត​កង់​ម៉ូតូ។ ១៥ឆ្នាំ​មុន​នៅ​ថ្ងៃទី១៥​ខែ​កុម្ភៈ​លោក​នាយក​សាលា​ឈ្មោះ​សីហា​បាន​បណ្ដោយ​ឲ្យ​កូនស្រី​ស្ទាវ​គាត់​សាក​ឡាន​ក្នុង​បរិវេណ​សាលា​ហើយ​ថយ​ជ្រុល​ទៅ​បុក​ក្មេង​ស្រី​ម្នាក់​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង ប៉ុន្តែ​ដោយសារ​អំណាច​របស់​គាត់ គ្មាន​អ្នកណា​ព្រម​ធ្វើ​សាក្សី​នៅ​តុលាការ​ឲ្យ​អ្នក​ស្លាប់​ទេ ទីបំផុត​អ្នក​បុក​គេ​បាន​រួចខ្លួន គ្រាន់តែ​សង​ប្រាក់​បន្តិចបន្តួច​ដល់​គ្រួសារ ចំណែក​តុលាការ​យល់ថា ករណី​នេះ​ជា​គ្រោះថ្នាក់​ចៃដន្យ​ពោល​គឺ​ក្មេងស្រី​អ្នក​រងគ្រោះ​រត់​មក​ចំ​ពេល​អ្នក​បើក​រឺយែ​ឡាន​ថយ។»
ខ្ញុំ​នឹក​ឃើញ​ភ្លែត​ដល់​ទឹកមុខ​អ៊ំ​សីហា​និង​កូនប្រុស​គាត់​កាល​ពី​ម្សិល។ ហេតុអ្វី​គាត់​ពីរ​នាក់​ឪ​កូន​ គេ​អាច​លាក់​រឿង​នេះ​បាន​ពី​ពួក​ខ្ញុំ​​ហើយ​បង្វែរ​សាច់​រឿង​ទៅ​ជា​កន្សែង​យ័ន្ត​ឯណា​ឯណោះ​ទៅវិញ?
ខ្ញុំ​តប​ទៅកាន់​យុវជន​ក្មេង​ភ្លាម៖
«រឿង​អយុត្តិធម៌​រំលង​ដល់​ទៅ​១៥​ឆ្នាំ ក្តី​ក៏​កាត់​រួច​ហើយ មាន​ន័យថា​រឿង​នេះ​ផុត​បណ្ដឹង​អាជ្ញា​ទៅ​ហើយ ប៉ូលិស​ម៉េច​ហ្នឹង​សើរើ​មក​វិញ​កើត? ម៉េច​ក៏​បង​ឯង​ទើប​នឹក​ឃើញ​មក​បកអាក្រាត? ចុះ​ពី​ព្រឹក​ពេល​ខ្ញុំ​ជួប​អ៊ំ​សីហា គាត់​និយាយ​ពី​រឿង​យ័ន្ត​ក្រោម​ដី​ការដ្ឋាន​បំពង់​ទឹក​នោះ​ទៅវិញ? គាត់​ថា​១៥ឆ្នាំ​មុន លោក​តាស៊ីម​ឆ្លងកាត់ និយាយ​ថា​ឃើញ​មាន​ព្រលឹង​ខ្មោច​តៃហោង គាត់​ក៏​ជួយ​សង្កត់​យ័ន្ត…»
បង​និពន្ធ​នាយក​បើកឡាន​បណ្ដើរ​ដកដង្ហើមធំ​បណ្ដើរ​គាត់​ទំនង​ចង់​ចំអក​ខ្ញុំ​ថា ពូកែ​ជឿ​រឿង​ខ្មោចពេក​បានជា​មក​ឲ្យ​កញ្ជ្រោង​កញ្ចាស់​នោះ​បោក​បាន។ ខ្ញុំ​មិនទាន់​បាន​និយាយ​បញ្ចប់​ផង​ស្រាប់តែ​យុវជន​នោះ​ឆ្លើយ​ផូង៖
«រឿង​យ័ន្ត​សង្កត់​ខ្មោច​ជា​ការពិត! រឿង​ខ្មោច​តៃហោង​នោះ​ក៏​ជា​ការពិត! ដែល​មិន​ពិត​នោះ​គឺ​រឿង​លោកតា​ខ្ញុំ​ឆ្លង​កាត់! ពួកគាត់​ជា​មិត្តភ័ក្ដិ​នឹង​គ្នា! តាម​ពិត​១៥​ឆ្នំា​មុន​ពេល​កូន​ស្រី​គាត់​បុក​ត្រូវ​ក្មេង​ស្រី​អ្នក​លក់​ទឹក​អំពៅ​នោះ​គឺ​គាត់​ភ័យ​ណាស់​បាន​រត់​មក​ពឹង​ពុក​ខ្ញុំ​ឲ្យ​ទៅ​ពិនិត្យ​កន្លែង​នោះ​ព្រោះ​ពុក​ខ្ញុំ​គាត់​មាន​ខ្សែ​ស្រឡាយ​ចិន​ចេះ​ភូគព្ភវិទ្យា​ស្ទាត់​ជំនាញ​។ ដោយសារ​អ្នក​ស្លាប់​រង​អយុត្តិធម៌ ខ្មោច​នោះ​មិន​ទៅ​ណា​មែន។ គេ​នៅ​ចាំ​កន្លែង​នោះ​ដោយ​កំហឹង​អាឃាត។ លោកតា​ខ្ញុំ​បាន​សរសេរ​យ័ន្ត​មួយ​ផ្ទាំង​សង្កត់​លើ​ដី​នោះ​ដើម្បី​សេចក្ដី​សុខ​របស់​មនុស្ស​ទាំងអស់​​គឺ​ពិធី​ត្រូវ​ធ្វើ​នៅ​ម៉ោង​មួយ​យប់​ភ្លាម​ៗ​ក្រោយ​ពេល​ខ្មោច​ស្លាប់​មិន​ដល់​១២​ម៉ោង​។ រំលង​មក​១៥​ឆ្នាំ​ហើយ ទីនោះ​ក៏​សុខ​សប្បាយ ប៉ុន្តែ​ថ្មីៗ​នេះ លោកតា​ឮ​ដំណឹង​ថា មាន​គេ​ដាក់​ការដ្ឋាន​ជីក​ដាក់​បំពង់​ទឹក​ស្អាត​នៅ​ចំ​កន្លែង​នោះ​ គាត់​សង្ស័យ​ថា​យ័ន្ត​នោះ​មុខ​តែ​រសាត់​ចេញទៅ​កន្លែង​ផ្សេង​ច្បាស់​ណាស់ បន្ទាប់​មក​គឺ​មាន​មនុស្ស​៤​នាក់​ចាប់ផ្ដើម​ស្លាប់​បន្តបន្ទាប់​គ្នា។ ពួកគេ​សុទ្ធ​តែ១៥ឆ្នាំ​មុន​ធ្លាប់​លក់ដូរ​នៅ​ជាប់​របង​ដី​ដែល​មាន​រឿង​នោះ ពួកគេ​បាន​ឃើញ​រឿង​បុក​ក្មេង​ស្រី​នោះ​យ៉ាង​អយុត្តិធម៌​ ប៉ុន្តែ​គេ​ទទួលសំណូក​ពី​នាយក​សាលា​និង​ខ្លាច​ប៉ះ​ពាល់​ដល់​ការ​លក់ដូរ​ទើប​សុខចិត្ត​កែ​ចម្លើយ​នៅ​តុលាការ!»
រថយន្ត​ចាប់​ហ្វ្រាំង​ឈប់​ងឺត​តាម​ការ​រំជួល​ចិត្ត​របស់​បង​និពន្ធ​នាយក​…គាត់​ជាន់​ហ្វ្រាំង​ពេញទំហឹង​ព្រោះ​សម្ដី​ចុងក្រោយ​ប៉ុន្មាន​ឃ្លា​នេះ​ធ្វើ​ឲ្យ​បេះដូង​គាត់​លោត។ គាត់​ឈប់​ឡាន​ដោយ​ទឹកមុខ​ស្លេក​ហើយ​ដៀង​ភ្នែក​ងាក​មក​សម្លឹង​ខ្ញុំ។ ពន្លឺ​ភ្នែក​គាត់​ជា​សញ្ញា​ថា សម្ដី​របស់​សាក្សី​និង​អ្វី​ដែល​ខ្ញុំ​រក​ឃើញ​សរសេរ​ផ្ញើ​ទៅ​គាត់​កាល​ពី​ព្រឹក​គឺ​ស៊ី​សង្វាក់​គ្នា​។
ខ្ញុំ​ងក់ក្បាល​ផ្ងក់ៗ៖
«ដែល​សំខាន់​គឺ​ពួកគេ​ស្លាប់​នៅ​ម៉ោង​១ភ្លឺ​នៃ​ថ្ងៃ​ទី​១៥​ដូចគ្នាៗ ហើយ​រំលង​អធ្រាត្រ​យប់​នេះ​នឹង​ចូល​ដល់​ថ្ងៃទី១៥ទៀត​ហើយ! បង​គួរ​តែ​គិត​គូរ​សុំ​យ័ន្ត​ថ្មី​ពី​លោកតា​ស៊ីម​មក​ធ្វើពិធី​ជាជាង​ទៅ​ប្ដឹង​ប៉ូលិស! បណ្ដឹង​នេះ​រលត់​ហើយ! បទល្មើស​ព្រហ្មទណ្ឌ​​ដែល​រំលង​ដល់​ទៅ​១៥ឆ្នាំ​ព្រមទាំង​បាន​កាត់​ក្តី​ចប់​សព្វ​គ្រប់​ហើយ​ផង ធ្វើ​ម៉េច​អាច​សើរើ​បណ្ដឹង​អាជ្ញា​បាន​ទៀត?»
ខ្ញុំ​ដឹង​ថា​ដែល​បង​និពន្ធ​នាយក​ដឹក​ពួក​យើង​មក​ការិយាល័យ​ព្រហ្មទណ្ឌ​មិនមែន​ថា​គាត់​មិន​ដឹង​ថា​បទល្មើស​នោះ​មិន​អាច​សើរើ​បាន​ទេ​ប៉ុន្តែ​គាត់​ប្រហែល​គិត​ពី​សារប្រយោជន៍​ក្នុង​ការ​សរសេរ​រឿង​នេះ​ដើម្បី​លក់​កាសែត​ដាច់​ច្រើន​ជាង។ លុះដល់​ពេល​ស្ដាប់​យល់​ពី​រឿង​ឃាតកម្ម​ក្លាយ​មក​ជា​រឿង​ខ្មោច​តាម​ទារ​បំណុល គាត់​នៅ​ស្ងៀម​និយាយ​លែង​ចេញ​តែ​ម្ដង។
យុវជន​នោះ​ឆ្លើយ​មក​វិញ​កាត់​ផ្ដាច់​ការ​គិត​របស់​ខ្ញុំ៖
«ខ្មោច​នោះ​ត្រូវ​សង្កត់​១៥​ឆ្នាំ​ហើយ ពេល​នេះ​យ័ន្ត​របើក​បាត់ ​ចង់​គ្រប​វិញ​សាថ្មី​មិនមែន​ងាយ​ទេ ​ត្រូវ​រើស​ពេល​រើស​វេលា​ហើយ​សំខាន់​គឺ​ត្រូវ​ធ្វើ​ពិធី​នៅ​ម៉ោង​១​យប់។ ប៉ុន្មាន​ថ្ងៃមុន​លោកតា​ខ្ញុំ​ខំ​មក​ទាំង​ឈឺ​តាម​ពិត​គាត់​ចាស់​ណាស់​ហើយ គាត់​គ្រាន់​តែ​ចង់​មើល​កន្លែង​សង្កត់​យ័ន្ត​នោះ​ព្រោះ​សង្ស័យ​ដឹង អី​ពួក​សង្កាត់​ដេញ​គាត់​ចេញ​ទៅ​វិញ។ ឥឡូវ​គាត់​ត្រលប់​ទៅផ្ទះ​វិញ​សល់​តែ​ដង្ហើម​ផ្តឹកៗ​យើង​មិន​សង្ឃឹម​ថា​គាត់​ក្រោក​មក​បាន​ទៀត​ទេ។ ខ្ញុំ​ជា​ចៅ​បាន​ទទួល​ពាក្យ​គាត់​ថា​ត្រូវ​មក​ដោះស្រាយ​រឿង​នេះ​ឲ្យ​ចប់​កុំ​ឲ្យ​មាន​គេ​ស្លាប់​ត​ទៀត។ មាន​តែ​ផ្លូវ​មួយ​ប៉ុណ្ណោះ​គឺ​សង​យុត្តិធម៌​ឲ្យ​ខ្មោច​ក្មេង​ស្រី​តៃហោង​នោះ​វិញ ហើយ​ចាប់​អ្នក​ដែល​បុក​នាង​ស្លាប់​ឲ្យ​ទៅ​សារភាព​នៅ​មុខ​នាង​ដើម្បី​ឲ្យ​នាង​យល់​ព្រម​លើកលែង​ហើយ​ទៅ​ចាប់ជាតិ​ថ្មី។ ខ្ញុំ​អត់​ដឹង​អ៊ំ​សីហា​ពេល​នេះ​នៅ​ឯណា​បានជា​សម្រេច​ចិត្ត​​មក​រក​កាសែត​ដើម្បី​ឲ្យ​ជួយ ទីបំផុត​បង​និពន្ធ​នាយក​ក៏​ឲ្យ​យោបល់​ថា​ប្ដឹង​ប៉ូលិស។»
«ចុះ​បើ​ឌី​ស្គាល់​កន្លែង​អ៊ំ​នោះ​ហើយ ម៉េច​យើង​មិន​ដូរ​ទិសដៅ​វិញ​ទៅ!?» បង​និពន្ធ​នាយក​ដែល​ស្ងាត់​មាត់​យូរ​ហើយ​នោះ​និយាយ​ឡើង។
ខ្ញុំ​ក៏​បន្ទរ​ភ្លាម​ថា៖
«ត្រូវ​ហើយ! ផ្ទះ​គាត់​នៅ​ផ្លូវ​លេខ​១០៧​»
ពួក​យើង​មើល​មុខ​គ្នា​ហើយ​បង​និពន្ធ​នាយក​បក​ក្រោយ​ទៅ​ផ្លូវ​លេខ​១០៧​តាម​ដែល​ខ្ញុំ​ប្រាប់។ ពេល​នោះ​ថ្ងៃ​រះ​ចំ​ពី​លើ​ក្បាល​ ជា​សញ្ញា​ថា​ថ្ងៃត្រង់​ហើយ។ គាប់​ជួន​បើក​កាត់​កន្លែង​អា​ភស្ស​ខ្ញុំ​ខំ​ងាក​រក​មើល​នាង​តែ​មិន​ឃើញ​នាង​លក់​ទេ។ យើង​ជិះ​បន្តិច​ទៀត​ក៏​បាន​មក​ដល់​ផ្ទះ​លោក​អ៊ំ​សីហា​ដែល​ទើប​នឹង​ជួប​គាត់​កាល​ពី​ព្រឹក​មិញ។
យើង​ទាំង​បី​ចុះ​ពី​ឡាន​ដើរ​មក​ដល់​របង​ផ្ទះ​គាប់​ជួន​រថយន្ត​គាត់​បម្រុង​លូន​ចេញ។
«តា​នេះ​ចង់​រត់​ដឹង?»ខ្ញុំ​នឹក​ស្ងាត់​ៗ​ក្នុង​ចិត្ត​ម្នាក់​ឯង។
រំពេចនោះ​គាត់​ស្រាប់តែ​ឈប់​ឡាន​ហើយ​រវៃ​កញ្ចក់​អើត​មក​រក​ខ្ញុំ​។ ពេលនោះ​ខ្ញុំ​ដៀង​ភ្នែក​ទៅ​​ក៏​ឃើញ​កូនប្រុស​អ៊ំ​សីហា​ដែល​ជា​អ្នក​បើក​បរ​សម្លឹង​មក​យើង​ដោយ​ទឹកមុខ​ទើសទាល់។​
«ក្មួយ​ឯង​ទៀត​ហើយ?»
អ៊ំ​សីហា​សួរ​ដូច​មិន​ដឹង​ថា​ខ្ញុំ​បាន​ដឹង​រឿង​អតីតកាល​គាត់​អស់​នោះ​ទេ។ ខ្ញុំ​ក៏​ធ្វើពើ​វិញ​ហើយ​លើកដៃ​ជម្រាប​សួរ​គាត់។
«លោក​អ៊ំ​នេះ​គឺ​បង​ប្រធាន​ខ្ញុំ​ហើយ​នេះ​គឺ….»
ខ្ញុំ​មិនទាន់​បាន​បញ្ចប់​ប្រយោគ​ផង កូនប្រុស​គាត់​និយាយ​ផូង​កាត់​ដោយ​អកម្មកិរិយា​ដូច​ធុញ​នឹង​ខ្ញុំ​ដែល​រាំង​ផ្លូវ​ពួកគាត់។
«ពុក​ប្រញាប់​ទៅ​ក្រៅ​មាន​ការណ៍​សំខាន់ ចំណែក​រឿង​សួរ​ព័ត៌មាន​អី​ចាំ​ពេល​ក្រោយ​សិន​ទៅ!»
ខ្ញុំ​មិន​ទាន់​តប​យ៉ាងណា​ជាមួយ​បុរស​គំរោះគំរើយ​នោះ​ផង ស្រាប់​តែ​ចៅ​លោកតា​ស៊ីម​និយាយ​កាត់​តិចៗ៖
«លោកតា! ខ្ញុំ​អាសក្តិ​ណ៎ា!»
សម្ដី​យុវជន​នេះ​ស្រាល​ៗ​សុភាពរាបសារ​តែ​ធ្វើ​ឲ្យ​អតីត​នាយក​សាលា​បើក​ភ្នែក​ធំៗ​ហើយ​បែរ​សន្សឹម​ៗ​មក​រក​គេ។ ពន្លឺ​ភ្នែក​អ៊ំ​សីហា​បង្ហាញ​ថា​គាត់​ស្គាល់​ចៅប្រុស​លោក​តា​ស៊ីម​ច្បាស់​តាមរយៈ​ឈ្មោះ​ដែល​ទើប​នឹង​ប្រាប់។ គាត់​ញ័រ​បបូរមាត់​ហើយ​បង្ហាញ​ភាព​រំជួលចិត្ត​សាជា​ថ្មី៖
«សក្ដិ? ក្មួយ​ឯង​គឺ​ចៅ​សក្ដិ?»
យុវជន​ញញឹម​ហើយ​ដើរ​ទៅ​រក​គាត់។
«ខ្ញុំ​ជម្រាប​សួរ​លោកតា!»
ខ្ញុំ​យល់​ហើយ​ថា​ពួកគេ​ទំាង​ពីរ​ប្រហែល​ជា​មាន​ការ​ស្រលាញ់​រាប់​អាន​ជិតដិត​កាល​ពី​អតីតកាល​បាន​ជា​កុមារ​សក្តិ​ប្រែប្រួល​ក្លាយ​ជា​យុវ​កម្លោះ​ហើយ នាយក​មណ្ឌល​ក្មេងកំព្រា​នៅតែ​មិន​បំភ្លេច​គេ។ គាត់​ស្រវា​ចុះ​ពី​ឡាន ដោយ​មាន​កូនប្រុស​ចុះ​ពី​ខាង​មុខ​មក​គ្រា​ឪពុក​។ ​អ៊ំ​សីហា​ទាញ​ដៃ​សក្ដិ​ត្រលប់​ចូល​ទៅ​ក្នុង​ផ្ទះ​ធ្វើ​ឲ្យ​កូនប្រុស​គាត់​បង្ហាញ​ភាព​ទើសទាល់​លើ​ផ្ទៃមុខ។ ម្នាក់​នោះ​និយាយ​ឃាត់​គាត់​ភ្លាម៖
«ពុក​ម៉ោង​១២​ហើយ​ណ៎ា!»
អ៊ំ​សីហា​ហាក់​ចាប់​អារម្មណ៍​នឹង​វត្តមាន​ចៅប្រុស​សម្លាញ់​ចាស់​គាត់​ជាង​ពាក្យ​រំលឹក​របស់​កូន​ទៅ​ទៀត គាត់​ឆ្លើយ​វិញ​ថា៖
«សក្តិ​ជា​ចៅ​របស់​លោក​បង​ស៊ីម! ពុក​ត្រូវការ​និយាយ​គ្នា​សិន! កូន​ឯង​ចាំ​បន្តិច​ទៅ!»
គាត់​បណ្តើរ​យុវជន​ក្មេង​ចូល​ទៅ​ក្នុង​ផ្ទះ ដោយ​មាន​ខ្ញុំ​និង​បង​និពន្ធ​នាយក​ដើរចូល​ទៅ​តាម​សន្សឹម​ៗ​ដែរ​។
«លោកតា! ពេលនេះ​យើង​គ្មាន​ពេល​ច្រើន​ទេ! ដើម្បី​សង្គ្រោះ​មនុស្ស​ដែល​នៅ​សល់ សុំ​លោកតា​ជួយ!»
នាយក​មជ្ឈមណ្ឌល​ថ្វីត្បិត​តែ​ជរា​តែ​ស្មារតី​នៅ​មាំទាំ​ល្អ​ណាស់។ ពន្លឺ​ភ្នែក​គាត់​ដែល​ស្រទន់​តែ​រេ​សម្លឹង​ឆ្វាច​មក​រក​ពួក​ខ្ញុំ​បង្ហាញ​ច្បាស់​ថា​គាត់​យល់​ពី​អ្វី​ដែល​យុវជន​ក្មេង​កំពុង​និយាយ តែ​គាត់​មិន​ទាន់​ចង់​តប​មក​វិញ ព្រោះ​មាន​ខ្ញុំ​និង​ប្រធាន​ខ្ញុំ​នៅ​ទីនេះ​ជា​ឆ្អឹង​ទទឹង​ក​។
ដល់​អញ្ចឹង​ទៅ យុវជន​ក្មេង​ក៏​ដៀង​ភ្នែក​មក​រក​ខ្ញុំ ជា​សញ្ញា​ចង់​ឲ្យ​ខ្ញុំ​ចេញ​សិន​ទៅ​ដើម្បី​ឲ្យ​គេ​បាន​បញ្ចុះ​បញ្ចូល​អ៊ំ​សីហា។ តែ​ខ្ញុំ​វិញ ខ្ញុំ​យល់​ថា​យើង​​គ្មាន​ពេល​ទេ ខ្ញុំ​ត្រូវ​តែ​បង្ខំ​បុរស​ចំណាស់​នោះ​ឲ្យ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​អមនុស្សធម៌​របស់​គាត់។
«លោក​អ៊ំ! បើ​លោក​អ៊ំ​មិន​ចង់​ឲ្យ​មាន​អ្នក​ស្លាប់​តទៅ​ទៀត ឆាប់​ហៅ​កូន​ស្រី​អ៊ំ​ចេញ​មក​ទទួល​ខុស​ត្រូវ​លើ​ទោស​របស់​គាត់​កាល​ពី​១៥​ឆ្នាំ​មុន​ទៅ!» ខ្ញុំ​និយាយ​ដោយ​ទឹកមុខ​មាំ។
អ៊ំ​សីហា​បើកភ្នែក​ធំ​ៗ​ហើយ​កូនប្រុស​គាត់​ដែល​ស្ទុះ​មក​តាំង​ពី​ពេល​ណា​មិន​ដឹង​បាន​ចាប់​ក្របួច​ក​អាវ​ខ្ញុំ។ គេ​សម្លុត​ខ្ញុំ​ផូង៖
«ចេញ​ពី​ផ្ទះ​ខ្ញុំ​ភ្លាម!»
ខ្ញុំ​យល់​ថា ក្រោយ​ការ​លាត​ត្រដាង​ពី​រឿង​ពិត​គេ​ស្រាប់​តែ​ខឹង​ យ៉ាង​នេះ ១០០ ភាគរយ​ពុក​កូន​គេ​ដឹង​ច្បាស់​ពី​សោកនាដកម្ម​និង​អំពើ​អយុត្តិធម៌​ដែល​ពួកគេ​សាង​ឡើង​កាល​ពី​១៥​ឆ្នាំ​មុន។ គ្មាន​អ្វី​អាច​រារាំង​ឲ្យ​ខ្ញុំ​ខ្លប​ខ្លាច​ការ​​បណ្ដេញ​ចេញ​ដ៏​អសុរស​របស់​គេ​ឡើយ ខ្ញុំ​កាន់​តែ​និយាយ​ញាប់​ឡើង​ៗ៖
«មនុស្ស​ស្លាប់​អស់​៥​នាក់​ហើយ! អ្នក​ទី​១​បាន​ស្លាប់​ដោយ​អយុត្តិធម៌​កាល​ពី​១៥​ឆ្នាំ​មុន ឥឡូវ​នេះ​អ៊ំ​ចាស់​ហើយ អ៊ំ​ទទួល​បាប​អស់​នេះ​រួច​ដែរ?»
ខ្ញុំ​និយាយ​ខ្លាំង​ៗ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​រួម​ទាំង​យុវជន​ក្មេង​ផង​ងាក​​មើល​មុខ​ខ្ញុំ​ត្លែ​ព្រោះ​ភ្ញាក់ផ្អើល។​ បង​និពន្ធ​នាយក​គិត​ថា​រាល់ដង​នៅ​Officeខ្ញុំ​ស្លូត​ជាង​គេ អ្នកណា​ថា​អី​ក៏​មិន​ត គេ​ប្រើ​ឲ្យ​ទៅ​ថត​ខ្មោច​ក៏​មិន​ថា តែ​ពេល​រឿង​អយុត្តិធម៌​របស់​ក្មេងស្រី​លក់​ទឹក​អំពៅ និង​រឿង​មនុស្ស​ស្លាប់​​បន្ត​គ្នា​បាន​រុញ​ខ្ញុំ​ឲ្យ​លះបង់​ចរិត​អត់ធ្មត់។
ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា​ហេតុអ្វី​កំហឹង​ខ្ញុំ​ឡើង​ខ្លាំង​ដល់​ថ្នាក់​នេះ ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាណិត​ក្មេង ស្រី​រងគ្រោះ​ហើយ​យល់​ថា​១៥​ឆ្នាំ​មក​នេះ នាង​ស្លាប់​ដោយ​អយុត្តិធម៌ ហើយ​ជនល្មើស​រួចខ្លួន​យ៉ាង​ងងើល។ ខ្ញុំ​ទម្លាក់​សំឡេង​និយាយ​ទៅកាន់​អ៊ំ​សីហា​ដែល​ញ័រ​ជើង​អង្គុយ​ប៉ុក​ទៅលើ​សាឡុង​ឈើ​របស់​គាត់៖
«ហៅ​កូនស្រី​អ៊ំ​ចេញ​មក!»
កូនប្រុស​គាត់​រត់​មក​ក្បែរ​ខ្ញុំ​សាជាថ្មី​ហើយ​ច្រាន​ខ្ញុំ​មួយ​ទំហឹង៖
«ឯង​ចេញ​ទៅ​អា​ចង្រៃ!»
ខ្ញុំ​ងាក​សម្លឹង​ម្នាក់​នោះ សម្ដី​គំរោះ​គំរើយ​របស់​គេ​មិនបាន​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ទេ តែ​ខ្ញុំ​រឹត​តែ​ពន្យល់​គេ៖
«មនុស្ស​៥​នាក់​បាន​ស្លាប់​ហើយ! ក្នុង​នោះ​​អ្នក​ដំបូង​គេ​គឺ​ក្មេង​ស្រី​ក្រីក្រ​នោះ! ក្មេង​ស្រី​នោះ​ស្លាប់​មិន​អស់​ចិត្ត​គឺ​បិទ​ភ្នែក​មិន​ជិត! គេ​ក្លាយ​ជា​ព្រលឹង​តៃហោង​ពោរពេញ​ដោយ​អាឃាត! បង​ឯង​ត្រូវ​តែ​បញ្ចប់​រឿង​នេះ​មុន​ពេល​មាន​មនុស្ស​ស្លាប់​បន្ត​ទៀត! ឮ​អត់? បង​ឯង​គេច​មិន​បាន​ទេ! ម៉ោង​១​យប់​នេះ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៥​ហើយ! យើង​ត្រូវ​តែ​ការពារ​មុន​ពេល​មាន​អ្នក​ស្លាប់​ទៀត! យល់​អត់?»
កូន​នាយក​មណ្ឌល​ធ្លាក់​ទឹកមុខ។ គេ​ងើប​មុខ​សម្លឹង​ទ្រនិច​នាឡិកា​ប៉ោល​លើ​ជញ្ជាំង​ហើយ​និយាយ​រួសរាន់​ទៅ​កាន់​ឪពុក៖
«ពុក! យើង​ទៅ!»
គេ​អូស​ដៃ​ឪពុក​ក្រោក​លែង​រវល់​នឹង​ខ្ញុំ​ ប៉ុន្តែ​បុរស​ចំណាស់​បែរ​ជា​ក្រាញ​ហើយ​ងាក​ទៅ​រក​យុវជន​ក្មេង​ដោយ​និយាយ​ក្នុង​អាការៈ​នឹង​នរ៖
«តា​ចង់​តែ​រក​ល្បង​ស៊ីម!»
យុវជន​ក្មេង​ជ្រប់​មុខ​ដោយ​ទុក្ខព្រួយ៖
«លោកតា​ឈឺ​ធ្ងន់​ណាស់! សរសេរ​យ័ន្ត​លែង​បាន​ហើយ! គាត់​ក្រោក​មិន​រួច​និយាយ​មិន​បាន តែ​គាត់​បាន​ផ្ដាំ​ខ្ញុំ​រឿង​ខ្លះ​បាន​ជា​ខ្ញុំ​មក​រក​នាយក​កាសែត​ព្រោះ​ចង់​ផ្សាយ​ស្វែង​រក​លោក​អ៊ំ​ឲ្យ​បាន​ឆាប់»
គាត់​ដូច​យកចិត្តទុកដាក់​នឹង​សម្ដី​យុវជន​នោះ​ណាស់​ប្រហែល​ជា​ភាព​ពូកែ​ខាង​គ្រូ​អូមអាម​របស់​ជីតា​គេ​នៅតែ​មាន​ឥទ្ធិពល​លើ​ចិត្ត​គំនិត​អ៊ំ​សីហា។
«ល្បង​ស៊ីម​ផ្ដាំ​ថា​ម៉េច​ខ្លះ?»
យុវជន​ក្មេង​និយាយ​ដោយ​ក្រសែ​ភ្នែក​មុត​ថ្លា៖
«គាត់​ថា​បន្តោង​ភ្លុក​នោះ​លោក​អ៊ំ​ត្រូវ​ពាក់​ជាប់​ខ្លួន​! ហើយ​យ័ន្ត​នោះ​របូត​ហើយ​គ្រប​វិញ​គឺ​គ្មាន​ន័យ​ទេ មាន​តែ​រក​វិធី​ហៅ​នាង​មក​ចរចា​ឲ្យ​ចប់​រឿង»
«នាង»ដែល​គេ​និយាយ​គឺ​ខ្មោច​ស្រី​នោះ​មែន​ទេ? ខ្ញុំ​ព្រឺ​សម្បុរ​គីង្គក់​ហើយ​ដៀង​ភ្នែក​ទៅ​រក​លោកអ៊ំ​សីហា​ដែល​កំពុង​លើកដៃ​ក្ដោប​បន្តោង​ភ្លុក​របស់​គាត់​យ៉ាង​ណែន។ គ្មាន​នរណា​ម្នាក់​ហើប​មាត់​ថា​ម៉េច​ទៀត​ទេ ប៉ុន្តែ​យុវជន​នោះ​និយាយ​បន្ថែម៖
«លោកតា! យើង​សល់​ពេល​អត់​ច្រើន​ទេ! ផុត​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ​ទៅ​ខ្មោច​កាន់​តែ​មាន​ឫទ្ធិ! ពាក្យ​ផ្ដាំ​របស់​លោកតា​ខ្ញុំ​គឺ​យើង​ត្រូវ​ហៅ​អ្នក​បុក​នាង​កាល​ពី​១៥ឆ្នាំ​មុន​ធ្វើ​ពិធី​សុំទោស»។
ពួក​យើង​សម្លឹង​មុខ​គាត់​ត្លែ​ព្រោះ​យល់ស្រប​តាម​យុវជន​ក្មេង​ថា​គាត់​ត្រូវតែ​បញ្ចេញ​​មុខ​កូនស្រី​គាត់។ ភ្លាម​នោះ​បុរស​ចំណាស់​ងក់​ក្បាល​ផ្ងក់ៗ​ហើយ​ដើរ​សន្សឹម​ៗ​ទៅ​រក​បន្ទប់​មួយ​នៅ​ខាង​ឆ្វេង​ដៃ​ក្រោម​ក្រសែ​ភ្នែក​ងឿងឆ្ងល់​របស់​ពួក​យើង។ គាត់​បក់ដៃ​ហៅ​ពួក​យើង​តិចៗ​ហើយ​ទ្វារ​បន្ទប់​នោះ​ក៏​ត្រូវ​គាត់​រុញ​របើក​ក្នុង​ពេល​ដំណាល​គ្នា​ដែរ។ ក្លិន​ធូប​ក្រអូប​ឆួល​ហើរ​មក​ប៉ះ​ច្រមុះ​ពួក​យើង។
យុវជន​ក្មេង និង​បទនិពន្ធ​នាយក​ដើរ​ទៅ​តាម​តា​នោះ​ទុក​ខ្ញុំ​នៅ​ក្រោយ​គេ​តាម​សម្លឹង​កាយវិការ​ស្រងូត​ស្រងាត់​របស់​កូនប្រុស​គាត់។ ឃើញ​ខ្ញុំ​សម្លឹង​គេ គេ​នោះ​ងាក​មុខ​ចេញ។ ខ្ញុំ​ក៏​លែង​រវល់​ហើយ​ដើរ​ទៅ​តាម​ពួក​អ្នក​មុន​ៗ​តម្រង់​រក​ទ្វារ​បន្ទប់​នោះ តែ​មិនទាន់​បាន​មួយ​ជំហាន​ត្រង់​ផង ក៏​ឮ​សម្ដី​អ៊ំ​សីហា​លាន់​ឡើង៖
«នាង​ស្លាប់​កាល​ពី​ខែ​មុន!»
ខ្ញុំ​បះ​សក់​ច្រូង​លើក​ដៃ​ច្បូត​មុខ​ហើយ​បញ្ឈប់​ជំហាន​លែង​ឈាន​ជើង​ទៅ។
កូនស្រី​គាត់​ដែល​បុក​គេ​នោះ កាល​ពី​ខែ​មុន​ស្លាប់​បាត់​ហើយ? ឬ​មួយ​ក្មេង​ស្រី​នោះ​ពិតជា​បាន​ទៅ​រក​នាង​មែន?
ខ្ញុំ​ខ្សឹប​សួរ​បង​និពន្ធ​នាយក​ព្រោះ​មិន​ជឿ​ត្រចៀក​ខ្លួន​ឯង៖
«គាត់​ថា​កូនស្រី​គាត់​ដែល​កាលពី​១៥ឆ្នាំ​មុន​បុក​គេ​នោះ ឥឡូវ​ស្លាប់​ទាំង​ខ្លួនឯង​ទៀត?»
មេ​ខ្ញុំ​នៅ​ស្ងៀម​មិន​ឆ្លើយ តែ​យុវជន​ក្មេង​ងាក​មក​រក​ខ្ញុំ។ ទឹកមុខ​គេ​បង្ហាញ​ភាព​ស្លេកស្លាំង​ហើយ​ជា​បណ្ដើរ​ៗ​គេ​ក្តាប់​ដៃ​ទប់​ការ​ភ័យ​ព្រួយ។ ​សំឡេង​អតីត​នាយក​មជ្ឈមណ្ឌល​ក្មេងកំព្រា​បន្ត៖
«កូន​ខ្ញុំ​ទៅ​រស់​នៅ​បារាំង​១០ឆ្នាំ​ហើយ​! តែ​ទីបំផុត….​នៅ​តែ​គេច​មិន​រួច..​.វា​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​លើ​មេត្រូ តែ​ខ្ញុំ​ដឹង​ថា​នេះ​មិនមែន​រឿង​ចៃដន្យ​ទេ ខ្មោច​ស្រី​នោះ​វា​សាហាវ​ណាស់!»
កូនប្រុស​អ៊ំ​សីហា​ស្ទុះ​មក​គ្រា​ឪពុក​ជាមួយ​សម្ដី​ក្រើន​រំលឹក​ជា​លើក​ទី​៣៖
«ពុក! ជិត​ហួស​ម៉ោង​ហើយ!»
ខ្ញុំ​អត់​មាន​ពេល​ពិចារណា​សម្ដី​រវាង​ឪពុក​និង​កូន​គេ​ទេ​តែ​ខ្ញុំ​កំពុង​រន្ធត់​ជា​មួយ​សំណួរ​ថា​តើ​មួយ​ខែ​មុន​នេះ​ពេល​ដែល​យ័ន្ត​ត្រូវ​របូត​បាត់ ខ្មោច​ស្រី​តៃហោង​ពិត​ជា​បាន​ទៅ​តាម​សម្លាប់​អ្នក​ដៃ​ដល់​រហូតដល់​ស្រុក​បារាំង​មែន​ឬ​យ៉ាងណា?
បង​និពន្ធ​នាយក​ដែល​ស្ងាត់​អស់​ពេល​យូរ​មក​ហើយ​និយាយ​ឡើង​តិចៗ​ពី​ក្រោយ​ខ្នង​ខ្ញុំ៖
«លោក​អ៊ំ យើង​ត្រូវ​ធ្វើ​អី​ម្យ៉ាង​ទើប​បាន!»
ខ្ញុំ​ងាក​មើល​មុខ​គាត់ បង​និពន្ធ​នាយក​ដែល​កន្លង​មក​មើល​ទៅ​ចេះ​តែ​ស្តី​ឲ្យ​ខ្ញុំ​ថា​ចាស់​គំរឹល​​ជឿ​រឿង​ខ្មោច​ព្រាយ​បិសាច​ខុសពី​ការ​យល់​ឃើញ​ដ៏​ទាន់​សម័យ​របស់​គាត់​ ពេលនេះ​ហាក់​ដូច​យល់​សាច់​រឿង​ច្បាស់​ជាង​ខ្ញុំ​ទៅ​ទៀត។ គាត់​និយាយ​ផ្ទួន​ៗ​បន្ថែម៖
«ខ្ញុំ​មាន​ស្គាល់​ព្រះ​ចៅ​អធិការ​មួយ​អង្គ…..»
គាត់​មិន​ទាន់​បញ្ចប់​ប្រយោគ​ផង លោក​អ៊ំ​សីហា​និយាយ​កាត់៖
«ខ្ញុំ​អញ្ជើញ​គ្រូ​ខ្មែរ​ល្បី​ៗ​បី​នាក់​មក​ពី​ភាគ​ឥសាន​! ពួកគាត់​នៅ​លើ​ឡាន​នៅ​ខាងក្រៅ! ថ្ងៃនេះ​យើង​ត្រូវ​ធ្វើ​ពិធី​នៅ​កន្លែង​យ័ន្ត​ចាស់​ឲ្យ​ទាន់​ចំ​ម៉ោង​១​រសៀល ឧបកិច្ច​ជា​ម៉ោង​មួយ​យប់​ទើប​មាន​សង្ឃឹម​ព្រោះ​គាត់​ថា​ឫទ្ធិ​ខ្មោច​តៃហោង​នៅ​ថ្ងៃ​ត្រង់​ពេល​ពេញ​ពន្លឺ​គឺ​មិន​មាន​អនុភាព​ខ្លាំង​ប៉ុន្មាន​ទេ​ ជា​ឱកាស​ឲ្យ​យើង​បង្ក្រាប​វា​បាន!»
សូមរង់ចាំតាមដានអានភាគបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ

កែងផ្លូវ ១០៣ (ភាគទី២)

ភាគទី២
នាង​និយាយ​កាត់​សម្ដី​ខ្ញុំ។ ខ្ញុំ​រៀប​នឹង​សួរ​ថា​ហេតុអ្វី​នាង​ឲ្យ​ខ្ញុំ​ទៅ​សួរ​អ្នក​ផ្ទះ​ខ្ញុំ​ទៅវិញ ស្រាប់​តែ​ឮ​នាង​និយាយ​បន្ថែម៖
«គាត់​អាយុ​ច្រើន​ជាង​បង ឯង​ក្រែង​លោ​គាត់​ស្គាល់»
នៅ​តាម​ផ្លូវ​យើង​មិន​បាន​និយាយ​គ្នា​រឿង​ស្នេហា​អី​ទៀត​ទេ​ព្រោះ​ក្នុង​ក្បាល​ខ្ញុំ​មាន​តែ​រឿង​អ្នក​លក់​នៅ​ជាប់​របង​មណ្ឌល​ក្មេង​កំព្រា។
ពេល​ខ្ញុំ​ចុច Laptop រក​ឯកសារ​ព័ត៌មាន​ពី​អ្នក​ស្លាប់​មុន​ៗ​ដើម្បី​មក​ផ្ទៀងផ្ទាត់​ថ្ងៃខែ​ស្លាប់​ស្រាប់តែ​បង​ខ្ញុំ​ចូល​មក​ដល់។ គាត់​ប្រហែល​ចង់​និយាយ​រឿង​កូនស្រី​អ្នក​រកស៊ី​បោះ​ដុំ​នោះ​ទៀត​ហើយ តែ​ខ្ញុំ​ឆ្លៀត​សួរ​បាន​មុន​៖
«បង​ឌឿន! បង​ឯង​មើល​នៀក!»
«ស្អី​គេ? មក​ឲ្យ​អញ​មើល​ខ្មោច?»
និយាយ​អញ្ចឹង​ក៏​ដោយ​តែ​គាត់​ក៏​ឈ្ងោក​មក​មើល។
«ខ្ញុំ​មិនមែន​និយាយ​ពី​អ្នក​ស្លាប់​ទេ​តែ​ខ្ញុំ​ចង់​សួរ​បង​ឯង​ថា…..»
ខ្ញុំ​មិនទាន់​បាន​បង្ហើយ​ផង​ស្រាប់​តែ​គាត់​កញ្ឆក់​លើក​កុំព្យូទ័រ​ខ្ញុំ​ទៅ​មើល​ឡើង​កៀក។
«អា​ស៊ូ??»
សំឡេង​ភ្ញាក់​តិចៗ​របស់​គាត់​ម៉េច​សម​ថា​គាត់​មិន​ធ្លាប់​ស្គាល់​សាកសព​ទៅ? ខ្ញុំ​បើកភ្នែក​មូល​ក្លុំព្រោះ​ផ្អើល​នឹង​​សូរ​សំឡេង​បង​ប្រុស ខ្ញុំ​ដែល​កំពុង​រត់​មាត់​អាន​ព័ត៌មាន​ដោយ​ទឹកមុខ​ស្លេក​ស្លាំង។
«បង​ឯង​ស្គាល់​គាត់? គាត់​ស្លាប់​បួន​ខែ​ហើយ!»
បង​ខ្ញុំ​ងាក​មុខ​ចេញ​ដាក់​កុំព្យូទ័រ​ចុះ​លើ​តុ​ហើយ​ថយ​ទៅ​អង្គុយ​ដោយ​ទឹកមុខ​ច្រាស់ច្រាល់។ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ដល់​រឿង​អ្វី​ម្យ៉ាង ខ្ញុំ​ងាក​សួរ​បង​ខ្ញុំ​បន្ត៖
«ហើយ​ចុះ​អ្នក​ស្លាប់​ម្នាក់​នេះ​បង​ឯង​ស្គាល់​ដែរ?»
ខ្ញុំ​ចុច​បង្ហាញ​អ្នក​ស្លាប់​ទីពីរ។ បង​ខ្ញុំ​ក្រោក​មក​ឱន​មើល​ទៀត​តែ​គាត់​គ្រវីក្បាល។ ខ្ញុំ​យល់​ហើយ​ថា​ថ្វី​ត្បិត​តែ​មនុស្ស​ទាំង​អស់​ហ្នឹង​ជា​អ្នក​លក់​នៅ​កែង​ផ្លូវ​តែ​មួយ​កាល​ពី​ជាង​១០ឆ្នាំមុន តែ​អាច​មាន​ន័យ​ថា​មាន​តែ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ដែល​ស្គាល់​បង​ខ្ញុំ។ ខ្ញុំ​នឹក​ឃើញ​សួរ​វឹង៖
«ម្នាក់​ឈ្មោះ​ស៊ូ​ហ្នឹង​ធ្លាប់​លក់ដូរ​នៅ​កែង​ផ្លូវ​ជាប់​របង​មណ្ឌល​ក្មេង​កំព្រា​មែន​អត់?»
បង​ខ្ញុំ​រក​នឹក​បន្តិច​បាន​ព្រម​និយាយ៖
«អត់​ច្បាស់​ដែរ! ព្រោះ​ពេល​ស្គាល់​វា ​វា​ជា​កូន​ប្រសារ​ថៅកែ​ថុង! វា​មាន​សម្បើម​ណាស់​ព្រោះ​រកស៊ី​ឡើង​រហូត​បើក​ហាង​រាប់​ភ្លេច​មិន​ថា​នៅ​ភ្នំពេញ​ឬ​នៅ​ខេត្ត​ទេ! តែ​ពេល​ស៊ី​ផឹក​ម្ដងម្កាល​ធ្លាប់​សម្គាល់​ថា​វា​ដូរ​ចរិត​ពេល​ឃើញ​អ្នក​លក់ដូរ​តាម​ផ្លូវ វា​ថា​អតីតកាល​វា​ធ្លាប់​ជា​រកស៊ី​តាម​ចិញ្ចើម​ថ្នល់! តែ​លក់​អី លក់​នៅ​ឯណា អត់​បាន​ចាំ​ទេ! អើ!ហើយ​សួរ​ធ្វើ​អី?»
ខ្ញុំ​លើក​កុំព្យូទ័រ​ទៅ​ជិត​គាត់​ហើយ​ចុច​ព័ត៌មាន​អ្នក​ស្លាប់​ទាំង​បួន បង្ហាញ​គាត់​ម្ដង​ម្នាក់ៗ។ បង​ខ្ញុំ​ដែល​កន្លង​មក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ព័ត៌មាន​អស់​នេះ ម្តង​នេះ​គាត់​ស្រាប់តែ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចម្លែក។ គាត់​តាម​សម្លឹង​គ្រប់​អ្វី​ដែល​ខ្ញុំ​បង្ហាញ៖
«បង​ឯង​ឃើញ​អត់​មនុស្ស​ទាំង​បួន​នាក់​នេះ​ស្លាប់​ក្នុង​របៀប​ដូចគ្នា! តែ​ដែល​សំខាន់​គឺ​គេ​មាន​ប្រវត្តិ​ធ្លាប់​លក់ដូរ​នៅ​របង​មណ្ឌល​ក្មេង​កំព្រា​ជាមួយគ្នា​កាល​ពី​១៥​ឆ្នាំ​មុន​នេះ ​បើ​តាម​ការ​ចងចាំ​របស់​ដូន​ចាស់​ម្នាក់​! ឥឡូវ​នេះ​ខ្ញុំ​សង្ស័យ​ថា​អ្នក​ស្លាប់​អាច​មាន​ជា​បន្ត​ទៀត​ព្រោះ​ថា​បួន​នាក់​មុន​សុទ្ធ​តែ​ស្លាប់​នៅ​ម៉ោង​មួយ​ភ្លឺ​ថ្ងៃទី១៥ទំាង​អស់។ ខាន​ស្អែក​នេះ​ថ្ងៃ​ទី​១៥​ហើយ​មាន​ន័យ​ថា​ម៉ោង​១​យប់​អាច​នឹង​ជា​វេន​របស់​អ្នក​ស្លាប់​ទី៥! ខ្ញុំ​ចង់​រក​ឲ្យ​ឃើញ​ថា មណ្ឌល​កុមារ​កំព្រា​នោះ​នៅឯណា ឥឡូវនេះ​គេ​សង់​វា​ជា​កន្លែង​អី! ខ្ញុំ​មាន​ពេល​មិន​ដល់៤៨​ម៉ោង​ទេ! បង​ឯង​ជួយ​រក​នឹក​ផង​ទៅ! ម្នាក់​ឈ្មោះ​ស៊ូ​កាល​នៅ​រស់​ធ្លាប់​ប្រាប់​ថា​គាត់​រកស៊ី​ចិញ្ចើម​ថ្នល់​ម្តុំ​ណា​ទេ?»
បង​ខ្ញុំ​មិន​ឆ្លើយ​បែរជា​គំហក​វិញ​តិចៗ៖
«អ្ហែង​ធ្វើ​អ្នកកាសែត​ហ្អី​ក៏​ធ្វើ​អ្នក​និពន្ធ​កុន​អ្ហា៎? និយាយ​មើល​តែ​ក្នុង​​វីដេអូ​អា​នេះ! ហើយ​អ្ហែង​ជឿ​យាយ​នោះ​ម៉េះ? ​គាត់​ចាស់​ពេក​ក៏​វង្វេង​និយាយ​ផ្ដាស​​ទៅ អញ្ចឹង​ៗ​ក៏​ឯង​នឹក​សរសេរ​ចង​មុង​ដល់​បាន​រឿង​បោក​គេ​មួយ​ដែរ? ​កោតតែ​ប្រធាន​អ្ហែង​បើក​ប្រាក់ខែ​ឲ្យ​អ្ហ៎ា»
«បង​ឯង​មិន​ជឿ​ក៏​បាន! តែ​បង​ឯង​គិត​មើល​ទៅ ម្នាក់ៗ​សុទ្ធតែ​ស្លាប់​នៅ​ម៉ោង​មួយ​រំលង​អធ្រាត្រ​ទៀង​ម៉េះ ហើយ​នៅយប់ទី១៤​ដូច​គ្នា​ទៀត? ជួន​គ្នា​អញ្ចឹង​មាន​ដែរ? ស្លាប់​មាន​ទឹក​មុខ​ដូចគ្នា ប៉ូលិស​រក​អី​មិន​ឃើញ​ចេះ​តែ​ថា​គាំង​បេះដូង។ មាន​ដែរ? ម៉ោង​ស្លាប់​ដូចគ្នា ថ្ងៃ​ស្លាប់​ដូច​គ្នា ធ្លាប់​លក់​ដូរ​ជិត​គ្នា របៀប​ស្លាប់​គឺ​ជំងឺ​គាំង​បេះដូង​ដូចគ្នា​ទៀត?»
បង​ខ្ញុំ​ចំហ​មាត់​ធ្លុង​ជា​សញ្ញា​ថា​គាត់​ក៏​កំពុង​ជក់ចិត្ត​នឹង​សំណួរ​ទាំង​នេះ។ គាត់​មិន​ស្ដី​បែរ​ទៅ​ចុច​ទូរស័ព្ទ​ហើយ​និយាយ​៖
«នែ​អ្ហែង​ដឹងរឿង​អា​ស៊ូ​ស្លាប់​អត់?»
ខ្ញុំ​នៅ​ស្ងៀម​សឹង​អត់ដង្ហើម​ចាំ​ស្ដាប់​គាត់​និយាយ​ទូរស័ព្ទ។ ភ្លាម​នោះ​ឮ​គាត់​និយាយ​បន្ថែម៖
«អើ​ហើយ​ចុះ​ដឹង​ថា​ពី​មុន​វា​ធ្លាប់​លក់ដូរ​តូចតាច​នៅ​របង​សាលា….»
ខ្ញុំ​ខ្សឹប​គាត់៖
«របង​មណ្ឌល​ក្មេង​កំព្រា»
បង​ខ្ញុំ​កែ​ពាក្យ​វិញ៖
«អើ! អ្ហែង​ដឹង​កាល​ពី​វា​នៅ​ក្រ វា​ធ្លាប់​រកស៊ី​នៅ​កៀន​របង​មណ្ឌល​ក្មេងកំព្រា​ណា​មួយ​អ្ហ៎ា?»
ខ្ញុំ​ដឹង​ថា​ម្នាក់​ដែល​គាត់​តេទៅរក​នេះ​ប្រាកដ​ជា​អ្នកណា​ម្នាក់​ដែល​គាត់​ច្បាស់​ថា​ដឹង​រឿង​អ្នក​ស្លាប់​ទី​មួយ​ច្រើន។ ប្រសិនបើ​ខ្ញុំ​អាច​រក​ឃើញ​ថា​ទីនោះ​ជា​កន្លែង​ណា ស្អែកនេះ​ខ្ញុំ​ប្រហែល​អាច​រក​ឃើញ​មនុស្ស​ខ្លះ​ទៀត​ដែល​ធ្លាប់​ស្គាល់​អ្នក​ទាំង​បួន​កាល​ពី​១៥​ឆ្នាំ​មុន។ ខ្ញុំ​ងើប​ពី​តុ​ដើរ​មក​ក្បែរ​បង​ប្រុស​ខ្ញុំ​ ព្រម​ពេល​គាត់​ចុច​បិទ​ទូរស័ព្ទ​ហើយ​ងាក​មក​ប្រាប់៖​
«មណ្ឌល​នោះ​ឥឡូវ​ក្លាយ​ជា​ក្លឹប​ស្រី​ស​នៅ​កែង​ផ្លូវ​១០៣​ចាស់​និង​ផ្លូវ​៤Aជា​ផ្លូវ​បង្កើត​ថ្មី។ »
ខ្ញុំ​ជ្រួញ​ចិញ្ចើម​គិត​ផង​ទន្ទេញ​ពាក្យ​គាត់​ប្រាប់​ផង​៖
«ស្រី​ស?»
ខ្ញុំ​បើក​ភ្នែក​ធំៗ​ព្រោះ​ទើប​នឹក​ឃើញ។ តាមពិត​ក្លឹប​ស្រី​ស​នៅ​កែង​ផ្លូវ​១០៣​ជា​ទី​ដែល​ខ្ញុំ​ជិះ​កាត់​រាល់​ថ្ងៃ​ពិសេស គឺ​មាន​ចម្ងាយ​មិន​ដល់​៥០​ម៉ែត្រ​ពី​កន្លែង​ដែល​ខ្ញុំ​ស្គាល់​អាភស្ស​ទេ​។ នាង​លក់​កាហ្វេ​នៅ​ជិត​នោះ​រាល់ថ្ងៃ។ ក្នុង​ពេល​ខ្ញុំ​កំពុង​ភាន់ភាំង​បង​ខ្ញុំ​ងាក​ដើរ​ចេញ​ទាំង​បោះ​សម្ដី​មក​ចុងក្រោយ៖
«ដឹង​រឿង​អី​ទៀត ប្រាប់​ផង​វ៉ី»
គាត់​ទៅ​គេង​បាត់​ទុក​ខ្ញុំ​នៅ​រវើរវាយ​តែ​ឯង។ មិន​អាច​រង់ចាំ​ស្អែក​បាន​ទេ ខ្ញុំ​ងើប​មុខ​មើល​នាឡិកា ឃើញ​ម៉ោង​១០យប់​ក៏​ក្រោក​ទាញ​អាវ​ពាក់​ហើយ​ជិះ​ម៉ូតូ​ទៅ​កាន់​ទីនោះ​ភ្លាម។
ទីបំផុត​ខ្ញុំ​ក៏​ទៅ​ដល់​កែង​ផ្លូវ១០៣ដែល​ស្ងាត់​ច្រៀប​នោះ​ហើយ​ខកចិត្ត។ នៅ​តាម​ផ្លូវ​ខ្ញុំ​យល់ថា​ហោច​ណាស់​នឹង​មាន​អ្នក​លក់ដូរ​ពេលយប់​នៅ​ទីនោះ​គ្រាន់​នឹង​សួរ​ព័ត៌មាន ដឹង​អី​កន្លែង​នោះ​ត្រូវ​ហ៊ុមព័ទ្ធ​​ជា​ការដ្ឋាន​ជីក​ត​បណ្ដាញ​ទឹក​ស្អាត​ធ្វើ​ឲ្យ​បរិយាកាស​ទៅ​ជា​ស្ងាត់​ជ្រងំ។
«បង​ម៉េច​ក៏​ជុំវិញ​នេះ​អត់​មាន​ផ្ទះ​ប្រជាជន​សោះ?»
ខ្ញុំ​សួរ​បង​សន្តិសុខ​មួយ​ដែល​យាម​ម៉ូតូ​នៅ​ចំហៀង​ក្លឹប។ បង​នោះ​ឆ្លើយ​ផង​ស្ងាប​ផង៖
«កាល​ដី​ឡើង​ថ្លៃ​កប់​ពពក ​ប្រជាជន​លក់​ផ្ទះ​ចេញ​អស់ហើយ! ពី​មុន​កន្លែង​នេះ​ជា​កន្លែង​ក្មេង​កំព្រា​ដី​ធំ​ណាស់ ចំណែក​ផ្ទះ​គេ​នៅ​កៀន​ៗនេះ​មាន​មិន​ដល់​២០​គ្រួសារ​ទេ​! ពេល​ថៅកែ​ចិន​មក​ទិញ គេ​ទិញ​យក​ទាំងអស់! ឥឡូវ​គេ​ជួល​ឲ្យ​បើក​ក្លឹប​ផង បើក​កន្លែង​បើក​ការ៉ាស​ឡាន!​​ ដី​សល់​ព័ទ្ធ​របង​ចោល​គ្មាន​ពីណា​នៅ​ទេ»
«អញ្ចឹង​ខ្ញុំ​ចង់​សួរ​រឿង​ពី​១៥​ឆ្នាំ​មុន​ ប្រហែល​អត់​ផ្លូវ​ទេ​មើល​ទៅ!»
បង​សន្តិសុខ​មើល ខ្ញុំ​លើ​ក្រោម​ហើយ​និយាយ៖
«អូន​ឯង​អ្នក​កាសែត​មិន​មែន?»
«បាទ​បង!»ខ្ញុំ​ឆ្លើយ។ បង​នោះ​បង្ហុយ​បារី​រួច​បាន​និយាយ​ធ្វើ​ហី៖
«សរសេរ​រឿង​ថ្មី​មិន​សរសេរ ទៅ​សរសេរ​អី​រឿង​​ពី​យូរ​មក​ហើយ?»
ខ្ញុំ​មិន​ប្រកាន់​ព្រោះ​ថា​មក​ពី​គាត់​មិន​យល់ ទើប​ពន្យល់​គាត់​ទៀត៖
«ចង់​សរសេរ​រឿង​លក់​ដី​រដ្ឋ​កាល​១៥​ឆ្នំា​មុន​ហ្នឹង​បង​!»
គាត់​និយាយ​ធ្វើ​ហី​ទៀត៖
«ពីណា​ដឹង? រឿង​យូរ​ពេក​ហើយ! ខ្ញុំ​ទើប​មក​ពី​ខេត្ត​បាន​ពីរ​ឆ្នាំ​ដែរ មក​យាម​ណេះ​បាន​ជាង​ម៉ា​ឆ្នាំ! ឮ​តែ​គេ​ថា​ដែរ​ថា​មុន​កន្លែង​នេះ​ក្មេង​កំព្រា​នៅ តែ​មិន​ដឹង​អី​ច្រើន​ជាង​ហ្នឹង​ផង!»
ខ្ញុំ​ឆ្លើយ​ភ្លាម៖
«អត់​អី​ទេ! និយាយ​លេង​ជាមួយ​បង​ឯង​កែ​អផ្សុក​ក៏​ល្អ! ហើយ​វេន​បង​ឯង​ដល់​ម៉ោង​ប៉ុន្មាន? អត់​ខ្លាច​ទេ​ម្នាក់​ឯង​អញ្ចឹង?»
«មាន​ពីរ​នាក់! ម្នាក់​ទៀត​ទៅ​បត់​ជើង​មិន​ទាន់​មក​វិញ! ខ្លាច​អី​ធ្លាប់​ទៅ​ហើយ! អូ បើ​ប៉ុន្មាន​ថ្ងៃមុន​វិញ​បាន​ចម្លែក អ៊ំ​មួយ​ចាស់​ប្រហែល​៧០​ឆ្នាំ​មិន​ដឹង​គាត់​មក​ពេល​ព្រលប់ៗ​នាំ​អាចារ្យ​មក​ច្រូងច្រាង​ហើយ​ដើរចូល​ទៅ​ក្នុង​កន្លែង​គេ​ជីក​លូ​ទឹក​តែ​ថា​ពួក​ហ្នឹង​មិន​ឲ្យ​គាត់​ចូល​គាត់​ឡើង​ឡាន​ទៅ​វិញ​គិត​ពី​និយាយ​ដាក់​កូន​គាត់​ដែល​គ្រា​គាត់​មក​នោះ​ថា ជិត​មាន​រឿង​ធំ​ហើយ​ៗ! ប្លែក​ដែរ​!»
ខ្ញុំ​បើក​ភ្នែក​គ្រលួង​ព្រោះ​ចាប់​អារម្មណ៍។
«គាត់​ជា​អ្នកណា? ចម្លែក​មែន​ហ្ន»
សន្តិសុខ​នោះ​គ្រវីក្បាល​ជា​សញ្ញា​​ថា​អត់​ដឹង។
ខ្ញុំ​ត្រលប់​មក​ផ្ទះ​ដេក​យក​កម្លាំង​ហើយ​ព្រឹក​ឡើង​ម៉ោង​៧​មិន​ទាន់​ក្រោក​ក្រេស​ជិះ​ទៅ​ដឹក​អា​ប្អូន​ជីដូន​មួយ​ទៅ​សង្កាត់​ក្បែរ​នោះ​ជាមួយគ្នា​ព្រោះ​វា​មាន​ស្គាល់​គេ​ខ្លះ​នៅ​ទីនោះ។
«មាន​រឿង​រញ៉េរញ៉ៃ​អញ្ចឹង​មែន​តែ​អ៊ំ​ចាស់​នោះ​ដូចជា​វង្វេង​បន្តិច​អី​បន្តិច! គេ​បាន​ឃាត់​គាត់​ឲ្យ​​ចេញ​ទៅវិញ​កុំ​ឲ្យ​រំខាន​ការដ្ឋាន​គាត់​ចេញ​តែ​ស្រែក​ថា​មាន​រឿង​ធំ​ៗ! ដល់​យើង​សួរ​ទៅ​កូន​ៗ​គាត់​ក៏​អត់​យោបល់​ព្រោះ​មិន​ដឹង​រឿង​ដូចគ្នា! នេះ​រូបថត​ដែល​ពួក​យើង​ថត​បាន​ទុក​ធ្វើ​របាយការណ៍​កាល​ពី​ថ្ងៃ​នឹង!»
នេះ​ជា​សម្ដី​ស្មៀន​សង្កាត់​ប្រាប់​ពួក​យើង។ ខ្ញុំ​ឱន​សម្លឹង​រូបថត​ដែល​គេ​ថត​បាន។ ទឹកមុខ​អ៊ំ​ប្រុស​នោះ​មិន​សម​ថា​គាត់​វង្វេង​ដូច​គេ​ថា​ទេ ប៉ុន្តែ​តើ​គាត់​នាំ​អាចារ្យ​ចូល​ទៅ​កន្លែង​នោះ​ធ្វើ​អី​?
ខ្ញុំ​ងើប​មុខ​សួរ​បង​ស្មៀន​ភ្លាម៖
«បង​អ្ហា៎! អ៊ំ​នេះ​គាត់​ផ្ទះ​នៅ​ឯណា​បង​ដឹង​អត់?»
«ឮថា​គាត់​នៅ​ខេត្ត​កំពង់ចាម!»
«បង​មាន​លេខ​ទំនាក់ទំនង​គាត់​ដែរ?»
បង​មៀន​គ្រវី​ក្បាល។ ខ្ញុំ​នឹក​ឃើញ​សួរ​បន្ថែម៖
«អេ្ហ​បង!​ បង​ធ្វើ​ការ​សង្កាត់​ហ្នឹង​មាន​ស្គាល់​អ្នក​ណា​ជា​ប្រជាជន​ចាស់​ធ្លាប់​រស់​នៅ​ក្បែរ​មណ្ឌល​កុមារ​កំព្រា​តាំង​ពី​១៥​ឆ្នាំ​មុន​! សង្ស័យ​តែ​អ្នក​ចាស់​ចេញ​អស់​ហើយ​ទេ​ដឹង​បង?»
បង​ស្មៀន​ឆ្លើយ​ផូង៖
«អ៊ំ​សីហា​នោះ​! អ៊ំ​នោះ​ពី​មុន​នាយក​មណ្ឌល​កុមារ​កំព្រា​ហ្នឹង​ហើយ! ឥឡូវ​កូន​គាត់​បើក​បៀរ​ហ្គា​ដេន​នៅ​ផ្លូវ​១០៧​រំលង​ពីរ​ផ្លូវ​ទេ!»
ដូច​រក​ឧស​ប្រទះ​ឈើ​ងាប់។ យើង​សុំ​បង​ស្មៀន​ជូន​ទៅ​ភ្លាម។ ដោយសារ​បង​ស្មៀន​និង​អា​ប្អូន​ជីដូន​មួយ​ខ្ញុំ​ស្គាល់​គ្នា​ស្និទ្ធ​គ្រាន់​ដែរ ខ្ញុំ​កាន់​តែ​​មាន​សង្ឃឹម​ច្រើន​ឡើង​ក្នុង​ការ​ស្វែង​រក​ការពិត​នៅ​ពី​ក្រោយ​មរណភាព​ដ៏​ចម្លែក​ទាំង​បួន​ករណី។
យើង​ទាំង​បី​ទៅ​ដល់​ចំ​ពេល​អ៊ំ​សីហា​កំពុង​ស្រោច​ផ្កា។ គាត់​ហាក់​ង៉េមង៉ាម​ពេល​ឃើញ​ពួក​យើង​តែ​ដោយ​បង​ស្មៀន​ណែនាំ​បាន​មួយ​សន្ទុះ​គាត់​ក៏​ព្រម​និយាយ​​ជាមួយ​ពួកខ្ញុំ។
ដោយសារ​អ៊ំ​សីហា​ចាស់​ហើយ ពេល​គាត់​ឃើញ​រូបថត​អ្នក​ស្លាប់​ទាំង​បួន​ដែល​ត្រូវ​បាន​បង្ហាញ​ចេញ​មក គាត់​ស្រាប់​តែ​ស្រក់​ទឹកភ្នែក​ច្រោក​ព្រោះ​ទប់​ការ​រំជួល​ចិត្ត​អត់​បាន។
«ប៉ា មាន​ជំងឺ​លើស​ឈាម ហើយ​ក៏​វិវត្តន៍​មក​ជា​ខ្សោយ​បេះដូង​ទៀត! តាំងពី​មណ្ឌល​នោះ​ត្រូវ​គេ​លក់​ឲ្យ​ចិន ប៉ា​បាន​ចូល​រ៉ឺត្រែត​ហើយ»
កូន​គាត់​និយាយ​ហាក់​មិន​ចង់​ឲ្យ​យើង​បន្ត​សួរ​នាំ​រំខាន​អារម្មណ៍​ជន​ជរា។ ដោយ​យល់​ការណ៍​ខ្ញុំ​ក៏​ប្រញាប់​ចូល​សាច់រឿង។
«បាទ​បង! បំណង​ខ្ញុំ​មក​ថ្ងៃ​នេះ​គ្រាន់តែ​សុំ​សួរ​លោកអ៊ំ​ថា ដោយសារ​លោកអ៊ំ​ជា​នាយក​មណ្ឌល​ក្មេង​កំព្រា​នោះ​តើ​គាត់​ស្គាល់​អ្នក​ទាំង​បួន​ទេ? ពួក​គេ​ពិតជា​ធ្លាប់​លក់​ដូរ​ក្បែរ​នោះ​មែន​អត់? ហើយ​ក្រៅពី​ពួកគេ​នៅ​មាន​អ្នកណា​ទៀត? និយាយ​ដោយ​ស្មោះ​ខ្ញុំ​កំពុង​សង្ស័យ​ថា​អាច​មាន​អ្នក​ស្លាប់​បន្ត​ទៀត​ក្នុង​ចំណោម​អ្នក​ធ្លាប់​លក់​ដូរ​នៅ​ម្តុំ​នោះ អញ្ចឹង​ចម្លើយ​របស់​គាត់​អាច​ថា​ជា​បុណ្យ​កុសល​ជួយ​ជីវិត​មនុស្ស»
ពេល​កូន​គាត់​ទីទើរ​មិន​យល់​សម្ដី​ខ្ញុំ ខ្ញុំ​ហៀប​នឹង​ពោល​ពន្យល់​បន្ថែម​ទៅ ហើយ​ស្រាប់តែ​អ៊ំ​ប្រុស​នោះ​និយាយ​កាត់​វឹង។
«បួន​នាក់​នេះ​ពី​មុន​ក្រ​ៗ​ណាស់! ពួកវា​នៅ​ក្មេងៗ​ខំ​រក​ស៊ី​ក្បែរ​របង​មណ្ឌល​ព្រោះ​ចិញ្ចឹម​ឪពុកម្ដាយ ពួក​នេះ​ខ្ញុំ​ស្គាល់​ច្បាស់​ ​ព្រោះ​ខ្ញុំ​ដើរ​កាត់​ចេញ​ចូល​រាល់ថ្ងៃ ឲ្យ​តែ​ត្រូវការ​ទិញ​អ្វី ពួក​គេ​លើក​យក​ឲ្យ​ដល់​ប៊ុយរ៉ូ រឿង​អី​ថា​ខ្ញុំ​ភ្លេច»​ គាត់​និយាយ​ផង​លើកដៃ​ជូត​ទឹកភ្នែក​ផង​ប្រហែល​ជា​មរណភាព​របស់​ពួកគេ​ជា​ដំណឹង​ដ៏​ស្រងេះស្រងោច​សម្រាប់​អ៊ំ​ដែល​តែងតែ​នឹក​រលឹក​ដល់​អតីតកាល។
ខ្ញុំ​បាន​ឱកាស​សួរ​បន្ថែម​ភ្លាម៖
«ចុះ​កាល​ហ្នឹង​ក្រៅពី​ពួកគេ​បួន​នាក់​ហ្នឹង​មាន​អ្នក​លក់​ផ្សេង​ទៀត​ទេ​អ៊ំ​?»
«ខ្វះ​អី! មាន​គគោក! បួន​ដប់​នាក់​ឯណោះ»
គាត់​ឆ្លើយ​ធ្វើ​ឲ្យ​ខ្ញុំ​បុកពោះ​ភឹប។ ប្រសិន​បើ​ម៉ោង​មួយ​យប់​នេះ​មាន​អ្នក​ស្លាប់​ម្នាក់ទៀត​ហើយ​គេ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ធ្លាប់​រកស៊ី​ក្បែរ​របង​មណ្ឌល​ក្មេង​កំព្រា​កាលពី​១៥ឆ្នាំមុន​តើ​ខ្ញុំ​មាន​វិធី​អី​អាច​ជួយ​អ្នក​ដែល​នៅ​សល់?
ក្នុង​ភាព​តក់ក្រហល់​ខ្ញុំ​សួរ​ឡើង​បន្ទាន់៖
«អ៊ំ​អ្ហា៎! អ៊ំ​ដឹង​ថា​ពួក​អ្នក​លក់​ផ្សេង​ទៀត​បែក​គ្នា​ទៅ​រស់​នៅ​ឯណា​អស់​ទេ? ខ្ញុំ​មាន​រឿង​ចាំ​បាច់​ចង់​ជួប​ពួក​គេ​​!»
អ៊ំ​នោះ​គ្រវីក្បាល​យឺត​ៗ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក។
«តាំងពី​គេ​វាយ​សាលា​ក្មេងកំព្រា​ចោល ពួក​ហ្នឹង​ក៏​បែក​ខ្ចាត់ខ្ចាយ​អស់។ មិន​ដែល​ដឹង​មិន​ដែល​បាន​ជួប​សោះ! បើ​កុំ​ក្មួយ​មក​ប្រាប់ អ៊ំ​ក៏​មិន​ដឹង​ថា ពួក​នេះ​អាយុ​ខ្លី​ស្លាប់​ត​គ្នា​អញ្ចឹង​ទេ!»
ខ្ញុំ​កំពុង​អស់​សង្ឃឹម​ព្រោះ​គ្មាន​ខ្សែ​រយៈ​តែ​នៅ​តែ​ព្យាយាម​ក្រែងលោ​បាន​គាត់​យល់​ម្នាក់​ទៀត​យើង​មាន​មនុស្ស​សស្រាក់សស្រាំ​កាន់តែ​ច្រើន​ក្នុង​រឿង​នេះ។ ខ្ញុំ​និយាយ​ពន្យល់៖
​«អ៊ំ​ បើ​អ៊ំ​អាច​រក​នឹកឃើញ​ពី​តម្រុយ​កន្លែង​រស់នៅ​របស់​អ្នក​ផ្សេង​នោះ​វា​កាន់​តែ​ល្អ! ខ្ញុំ​ចង់​និយាយ​ថា ប្រហែល​ជា​អាច​នឹង​មាន​អ្នក​ស្លាប់​បន្ត​ទៀត​ក៏​ថា​បាន! គឺ​ក្នុង​ចំណោម​អ្នក​ដែល​ធ្លាប់​លក់ដូរ​ក្បែរ​របង​មណ្ឌល​នោះ​»
អតីត​នាយក​មណ្ឌល​ក្មេងកំព្រា​រក្សា​ភាព​ស្ងប់ស្ងាត់​ហាក់​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​នឹង​សម្ដី​ខ្ញុំ​ទេ​តែ​កូន​ប្រុស​គាត់​បែរ​ជា​លូក​មាត់​មក​និយាយ​កាត់៖
«ពុក​ខ្ញុំ​ចាស់​ហើយ! ម្ដង​ច្បាស់​ម្ដង​វង្វេង! គាត់​មើល​ទៅ​មិន​អាច​ជួយ​អី​អ្នក​ទាំង​ពីរ​បាន​ទេ! សូម​ទោស! គាត់​ត្រូវ​ដល់​ម៉ោង​ពិសា​ថ្នាំ​ផង!»
ការ​លូក​មាត់​របស់​គាត់​ហាក់​ដូចជា​ពញ្ញាក់​ខ្ញុំ​ថា​គ្រួសារ​អ្នកមាន​នេះ​មាន​ដូចជា​មាន​ចេតនា​ក្នុង​ការ​យក​រួច​ខ្លួន​ទោះបី​មនុស្ស​ដែល​គាត់​ធ្លាប់​ស្គាល់​បាន​ស្លាប់​បន្តបន្ទាប់​គ្នា ​គាត់​ដឹងឮ​នៅ​នឹង​មុខ​ហើយ​ក៏ដោយ​សូម្បីតែ​សួរ​រក​ហេតុផល​មួយម៉ាត់​ក៏​អត់។
ខ្ញុំ​កំពុង​ពិភាល់​ចិត្ត​តាម​ចរិត​អ្នកកាសែត​ចូលចិត្ត​ស៊ើបការណ៍ ស្រាប់​តែ​ឮប្អូន​ជីដូន​មួយ​មួយ​និយាយ​ផូង៖
«ចុះ​អ៊ំ​មាន​ស្គាល់​លោកតា​ដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ​នាំ​អាចារ្យ​មក​ឆាឆៅ​កន្លែង​គេ​ជីក​លូ​ទឹក​ដែរ​ទេ?»
អ៊ំ​ចំណាស់​ងក់ក្បាល​ផ្ងក់ៗ៖
«កាល​ហ្នឹង​អ៊ំ​ទៅ​ស្រុក មក​វិញ​ឮ​ក្មេងៗ​និយាយ តែ​មិន​ដឹង​ថា​គាត់​មែន​ឬ​មិនមែន»
«អ៊ំ​សង្ស័យ​ថា​អ្នកណា?​» ខ្ញុំ​លាន់មាត់​សួរ​តែ​អ៊ំ​នោះ​មិន​ទាន់​បាន​ឆ្លើយ​ផង​ស្មៀន​លើក​រូបថត​បង្ហាញ​គាត់។
«ណេះ​រូបថត! អ៊ំ​មើល​ទៅ ចំណាំ​គាត់​បាន​ដែរ?»
អ៊ំ​អតីត​នាយក​មណ្ឌល​ក្មេង​កំព្រា​ឱន​សម្លឹង​មនុស្ស​ក្នុង​រូបថត​ក្រោម​ភាព​អន្ទះសា​របស់​យើង​គ្រប់គ្នា។​ ខ្សែក​​បន្តោង​ភ្លុក​សស្ងាច​មួយ​លៀន​ចេញ​ពី​ក្នុង​ក​អាវ​អាចារ្យ​របស់​គាត់។ វា​ជា​ភ្លុក​ដ៏​មាន​ពន្លឺ ក្រឡេក​ដឹង​ភ្លាម​ថា​១០០%ជា​របស់​សុទ្ធ​និង​ជា​វត្ថុ​ដ៏​កម្រ​រក​បាន​ក្នុង​ពេល​បច្ចុប្បន្ន។ ខ្ញុំ​ដក​ភ្នែក​ចោល​បន្តោង​នោះ​ព្រោះ​នេះ​មិនមែន​ជា​ពេល​សម្រាប់​ជាប់​ចិត្ត​នឹង​វត្ថុបុរាណ​ឡើយ។ អ៊ំ​សីហា​ជ្រួញ​ចិញ្ចើម​ទប់​ស្កាត់​​ភាព​ភ្ញាក់ផ្អើល​ហើយ​និយាយ​មួយៗ៖
«គាត់​មែន! គឺ​ល្បង​ស៊ីម!»
«លោក​តា​ស៊ីម​ជា​អ្នកណា? ហេតុអ្វី​គាត់​នាំ​អាចារ្យ​មក​ឆាឆៅ​ការដ្ឋាន​ទឹក​ស្អាត?» ប្អូន​ខ្ញុំ​សួរ​កាត់។
តែ​អ៊ំ​នោះ​នៅ​ស្ងៀម​បន្តិច​ហាក់​ចង់​អូស​បន្លាយ​ភាព​ងឿង​ឆ្ងល់​របស់​ពួក​យើង​រួច​ទើប​ដាច់ចិត្ត​ពោល​ឡើង​បន្ត​ទាំង​ដង្ហើម​ធំ៖
«ល្បង​ស៊ីម​មិន​មែន​មក​ឆាឆៅ​ទេ! គាត់​មក​នេះ​ប្រហែល​មាន​បំណង​សំខាន់​អី​មួយ តែ​គេ​មិនព្រម​ស្ដាប់​គាត់ មិន​ព្រម​ជឿ​គាត់!»
ពួក​យើង​នៅ​ស្ងៀម​ចំហ​មាត់​ធ្លុង​នៅ​ពេល​អ៊ំ​​ចំណាស់​និយាយ​បន្ត៖
«កាល​ពី​១៥​ឆ្នាំ​មុន ល្បង​ស៊ីម​ជា​អាចារ្យ​ម្នាក់​តែ​គាត់​នៅ​ខេត្ត​ទេ អត់​ចាំ​ថា​ខេត្ត​អី​ដែរ តែ​គាត់​បាន​ឆ្លង​កាត់​ទីនេះ​ដោយ​ចៃដន្យ។ កាល​ហ្នឹង​កន្លែង​ថ្នល់​ជីក​លូ​ទឹក​សព្វ​ថ្ងៃ​ជា​បរិវេណ​ដី​មណ្ឌល​ក្មេង​កំព្រា​នៅ​ឡើយ​គឺ​មិនទាន់​ពង្រីក​ធ្វើ​ជា​ផ្លូវ​កាត់​ទទឹង​ទេ។ ល្បងស៊ីម​មិន​ដែល​ស្គាល់​ខ្ញុំ​សោះ ស្រាប់តែ​គាត់​ចូល​មក​រក​ខ្ញុំ​នៅ​ប៊ុយរ៉ូ​ហើយ​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ពិធី​សង្កត់​យ័ន្ត​មួយ​នៅ​ម្ដុំ​នោះ។ គាត់​ថា​មាន​ខ្មោច​តៃហោង​កាច​ណាស់​វា​នៅ​ចាំ​នៅ​ដី​នោះ ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ផង។ ដោយសារ​សាលា​យើង​មាន​ក្មេង​ច្រើន​ទោះ​បី​ជា​ខ្ញុំ​កាល​ហ្នឹង​មិន​សូវ​ជឿ​ដែរ​តែ​គិត​ថា​បណ្ដោយ​តាម​គាត់​ចុះ​ក៏​ឲ្យ​គាត់​ធ្វើ​ពិធី​ដាក់​យ័ន្ត​កប់​ទៅ​ក្រោម​ដី​អស់​មួយ​កំណាត់​ព្រឹក។»
ឃើញ​ពួក​ខ្ញុំ​នៅ​ស្ងៀម​ដូច​ចោរ​លួច​សេះ​ អ៊ំ​សីហា​និយាយ​បន្ត៖
«ល្បង​ស៊ីម​នាំ​អាចារ្យ​ចូល​កន្លែង​ជីក​លូ សង្ស័យ​តែ​គាត់​ចង់​មើល​យ័ន្ត​របស់​គាត់​ទេ!»
ខ្ញុំ​ងាក​មើល​មុខ​គ្នា។ នៅ​តាម​ផ្លូវ​ត្រលប់​ទៅ​វិញ​ ​ខ្ញុំ​បាន​ព្យាយាម​ពន្យល់​បង​ស្មៀន​ឲ្យ​យល់​ពី​ដំណើរ​រឿង​ទាំងអស់​ហើយ​ប្រាប់​គាត់​ថា​ខ្ញុំ​កំពុង​សង្ស័យ​ជុំវិញ​ការ​ទាក់ទង​គ្នា​រវាង​យ័ន្ត​ដែល​អ៊ំ​សីហា​និយាយ និង​រឿង​មនុស្ស​ស្លាប់​ទាំង​បួន​នាក់​ពិសេស​គឺ​ហេតុការណ៍​រន្ធត់​ទី៥​ដែល​ខ្ញុំ​បន់ស្រន់​កុំ​ឲ្យ​កើត​ឡើង​នៅ​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៤​នេះ​ដូច​ការ​ស្មាន​របស់​ខ្ញុំ​ឲ្យ​សោះ។
បង​ស្មៀន​យល់​សាច់​រឿង​អស់​ហើយ​សន្យា​ថា​នឹង​ជួយ​និយាយ​ជាមួយ​អ្នក​កាន់​ការដ្ឋាន​នោះ​ឲ្យ ប៉ុន្តែ​សំខាន់​យើង​ត្រូវ​រក​លោកតា​ស៊ីម​នោះ​ឲ្យ​ឃើញ​សិន​ទើប​ដឹង​ថា​យ័ន្ត​នោះ​នៅ​ឯណា?
ខ្ញុំ​មក​ដល់​Officeហើយ​ចាប់ផ្ដើម​សរសេរ​អត្ថបទ​ដ៏​ព្រឺក្បាល​មួយ​ឈ្មោះ​ថា យ័ន្ត​អាថ៌កំបាំង​នៅ​ក្នុង​បរិវេណ​អតីត​មណ្ឌល​កុមារ​កំព្រា​និង​មរណភាព​អតីត​​អ្នក​លក់ដូរ​​នៅ​ក្បែរ​របង​នោះ​បួន​នាក់​បន្ត​បន្ទាប់​គ្នា។
បង​និពន្ធ​នាយក​ហៅ​ខ្ញុំ​ជួប។ ខ្ញុំ​ត្រៀម​ខ្លួន​ទទួល​យក​ការ​បន្ទោស​របស់​គាត់​ឲ្យ​ហើយ​តែ​ទោះ​យ៉ាងណា​ខ្ញុំ​ត្រូវ​តែ​ព្យាយាម​និយាយ​ទាល់​តែ​បាន​បោះ​ពុម្ព​រឿង​នេះ​ចេញ។
«ចូល​មក​ឌី»
សំឡេង​​គាត់​​មិនសូវ​កាច​ដូច​កាល​ពី​ម្សិល​ទេ។ សំខាន់​ក្នុង​បន្ទប់ ក្រៅ​ពី​គាត់​គឺ​មាន​យុវជន​ម្នាក់​ផ្សេង​ទៀត​កំពុង​អង្គុយ​នៅ​ទីនោះ​ជាស្រេច។​ ខ្ញុំ​អត់​សូវ​រវល់​នឹង​គេ​ដែល​កំពុង​អង្គុយ​លើ​កៅអី​សម្លឹង​មក​ខ្ញុំ​ទេ តែ​ខ្ញុំ​ផ្ដោត​ភ្នែក​លើ​សំណុំ​អត្ថបទ​ខ្ញុំ​ដែល​ស្ថិត​លើ​ដៃ​បង​និពន្ធ​នាយក។
«បង​ឯង​មិន​សម​ថា​ជេរ​ខ្ញុំ​នៅ​មុខ​ភ្ញៀវ​បង​ឯង​ទេ​ដឹង?»ខ្ញុំ​នឹក​ក្នុង​ចិត្ត​ស្ងាត់​ៗ។
«ឌី! បង​ចង់​ឲ្យ​ឌី​ទៅ​តាម​សាក្សី​ដើម្បី​សរសេរ​អត្ថបទ​កែង​ផ្លូវ​១០៣!»
ខ្ញុំ​អរព្រើត​ដែល​លទ្ធផល​ចេញ​មក​ខុស​ការ​រំពឹង​ទុក។ ខ្ញុំ​ស្ទុះ​ទៅ​ក្បែរ​គាត់​ហើយ​សួរ​តិចៗ៖
«អាឡូវ​បង​ឯង​ជឿ​រឿង​អ្នក​ស្លាប់​ទី​៥​នោះ​ហើយ​?»
សូមរង់ចាំតាមដានភាគបន្តនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ

កែង​ផ្លូវ​១០៣ (ភាគទី១)

ដោយ កែវ​ សំណាង
ភាគទី១
….នេះ​ជា​សាកសព​ទី​៤​ហើយ​ដែល​ខ្ញុំ​ត្រូវ​ចុះ​ថត​ក្នុង​ខែ​នេះ​។
…ដែល​ថាំ​ចិត្ត​នោះ​គឺ​សុទ្ធ​តែ​ស្លាប់​ចំ​ពេល​យប់​ជ្រៅ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ទៅ​សាល​ខ្មោច​សុំ​គេ​ថត​ទាំង​បះ​សក់​ព្រឺ​រោម​ម្តង​ៗ។
…ចាំ​ព្រឹក​ក៏បាន​ប៉ុន្តែ​ខ្ញុំ​អ្នក​កាសែត ខ្លាច​តែ​ចេញ​មិន​ទាន់​ពួក​វេបសាយ​​ទេ…​ធ្វើ​ម៉េច​ភារកិច្ច​ទៅ​ហើយ​មាន​​តែ​សុំ​គុណ​ម៉ែ​ពុក​តាម​ជួយ​កូន….នមោតស្ស​ៗៗៗ។
«អី​គេ​បង?!!!….ស្រី? អ្នក….អ្នក​ស្លាប់​ជា​ស្រី??» ខ្ញុំ​និយាយ​ទៅ​កាន់​បង​អ្នក​យាម​សាល​ទាំង​បះ​សក់​ជ្រោង។​ សំខាន់​គឺ​បី​នាក់​មុន​ជា​ប្រុស​ទាំងអស់ ចំណែក​នេះ​ជា​សព​ស្រី​ដំបូង​ដែល​អ្នក​កាសែត​កម្សត់​ដូច​ខ្ញុំ​ត្រូវ​ចូល​ថត។
«សព​អាយុ​ទើប​អាយុ​៣១ឆ្នាំទេ​អាវ៉ា! ចូល​ថត​ចូល​ទៅ! តែ​ហាម​និយាយ! ធម្មតា​គេ​មិន​ឲ្យ​ទៅ​ទេ! តែ​អាណិត​ឯង​ដែល​ខំ​ទិញ​កាហ្វេ​មក​ផ្ញើ ឲ្យ​ចូល​៥នាទី​បាន​! ថត​កុំ​ដាក់ Flash កុំ​ឲ្យ​ផ្អើល​ដល់​គេ! ទៅ!ឲ្យ​ស្រូត!»។
ស៊យ​ធំ​គឺ​អា​ប្អូន​ជីដូន​មួយ​ដែល​រាល់​ដង​ធ្លាប់​កំដរ​ឯង​មក​ជា​គ្នា ឥឡូវ​វា​គ្រុន​ពោះវៀន​ដេក​មិនទាន់​ងើប មាន​តែ​ប្រថុយ​ដើរ​រុល​ទៅ​មុខ​ម្នាក់ឯង​តាម​ពាក្យ​តឿន​របស់​បង​អ្នកយាម។
«ខ្ញុំ​ធ្វើការ​ឲ្យ​គេ​ដែរ​ទេ! មួយ​ជីវិត​នេះ​សាង​តែ​អំពើ​ល្អ កុំ​ប្រកែ​ប្រកាន់ ខ្ញុំ​ថត​រួច​ចេញ​ទៅ​វិញ​ភ្លាម​ទេ! ម្ចាស់​ទឹក​ម្ចាស់ដី​ជួយ​ផង! លោក​នេះ​គ្មាន​ខ្មោច​ទេ​អាឌី ធ្វើ​កុំ​ខ្លាច​មើល៍ វី!»​ ខ្ញុំ​និយាយ​កំឡា​ខ្លួន​ឯង​ក្នុង​ចិត្ត​ហើយ​លើក​កាមេរ៉ា​ចុច​គ្រឹបៗ​​អត់​ខ្វល់​ប្លង់​អត់​ខ្វល់​ពន្លឺ។
ការងារ​ចុងក្រោយ​ដែល​ត្រូវ​អត់ដង្ហើម​ធ្វើ​គឺ​គ្រប​កំណាត់​ស​ឲ្យ​សព​វិញ។ ខ្ញុំ​ស្ពាយ​កាមេរ៉ា​ទៅ​ក្លៀក​ខាង​ស្តាំ​ហើយ​លូកដៃ​ទៅ​យឺត​ៗ​តម្រង់​ក្រណាត់​ស​ក្បែរ​ទ្រូង​សព….
….ភូស….
ប៉ុន្តែ​កុំ​ភ័យ…មិន​មែន​ស្រី​៣១ឆ្នំា​នោះ​ក្រោក​មក​ទាញ​ដៃ​ខ្ញុំ​ទេ​ គឺ​«ភូស»​នោះ​ស្នូរ​បោក​កាសែត​របស់​បង​ប្រុស​ខ្ញុំ​លើ​តុ​ផ្ដៅ​នៅ​ព្រឹក​បន្ទាប់។
«រៀន​ដល់​ទៅ​អនុបណ្ឌិត​ទៅ​ធ្វើ​អ្នក​កាសែត​​ម៉ា​​រៀលៗ សរសេរ​អី​មិន​សរសេរ ​សរសេរ​តែ​រឿង​ខ្មោច?»
ខ្ញុំ​បូញ​មាត់​បឺត​កាហ្វេ​ធ្វើ​មិន​ដឹង​ដែល​គាត់​ឌឺ​ខ្ញុំ។
ពេល​ក្មួយ​ខ្ញុំ​ដើរ​កាត់ ​ខ្ញុំ​លើក​វា​ថើប​ខ្សឺត​ហើយ​ក្រោក​ទាញ​ម៉ូតូ​ចេញ​ទៅ​ធ្វើការ​វឹង​ខ្ជិល​ស្ដាប់​បង​ខ្ញុំ​ទេសនា។
ជិះ​កាត់​ផ្លូវ​កាច់​ជ្រុង​មួយ ខ្ញុំ​ឃើញ​រទេះ​ភេសជ្ជៈ​ចល័ត​ក៏​បត់​ម៉ូតូ​បក​មក​វិញ​ឈប់​អែប​ក្បែរ​រទេះ​ស្រែក​រក​ម្ចាស់៖
«អ្នក​លក់!?»
ពេល​ខ្ញុំ​ឱន​លូក​កាបូប​លុយ​បើក​យក​ក្រដាស​ពីរ​ពាន់​មួយ​សន្លឹក​ចេញ​មក​ត្រៀម​ឲ្យ​ហើយ​ សំឡេង​ស្រួយ​ឆ្មា​មួយ​ឆ្លើយ​វិញ៖
«ចា៎»
«ចុម! ដូច​សូរ​សំឡេង​ស្រី​ស្អាត?»
ខ្ញុំ​ជា​អ្នក​កាសែត​កាលីប​ងើប​មុខ​រំពៃ​រក​មើល​ប្រភព​នៃ​សំឡេង​ភ្លាម។
ស្រី​តូច​ដូច​សំឡេង​ងើប​មក​ពី​ក្រោយ​រទេះ​មាន​កាន់​កន្សែង​ជូត​តុ​នៅ​នឹង​ដៃ​ផង។ ឃើញ​មុខ​គេ​ខ្ញុំ​ភ្លេច​ពី​រឿង​ថា​​គួរ​ទិញ ​Coca​ឬ​Sting។​ ខ្ញុំ​ចំហ​មាត់​ព្រោះ​តែ​គេ​ស្អាត​ជាង​តួ​ នី ​មុនីនាថ​ ទៅ​ទៀត​គឺ​ស្អាត​ជាង​ត្រង់​គេ​មាន​មុខ​ស្រដៀង​ ប៉ុន្តែ​រាង​រៅ​ខ្ពស់ ហើយ​សាច់​ស​ដូច​កាត់​ចិន។ គេ​ញញឹម​ស្រស់​ស្វាគមន៍​ខ្ញុំ​ប៉ុន្តែ​តាម​ពិត​ចង់​អួត​ធ្មេញ​ស​ត្រឹម​របស់​គេ។
«យក​អី​ដែរ?»
ខ្ញុំ​ភ្ញាក់​មក​វិញ​ធ្វើ​ភ្នែក​មមី។ បើ​ទិញ​ទឹក​ប្រហែល​ជា​មើល​នាង​មិន​បាន​យូរ​ទេ​តែ​បើ​សួរ​ព័ត៌មាន​ប្រហែល​ជា​បាន​យូរ​ជាង​ហ្នឹង។
«កូកា!»
ខ្ញុំ​ចុះ​ពី​ម៉ូតូ​ចំ​ពេល​នាង​គាស់​គម្រប​ឆាច់។ ដៃ​នាង​ស​អើយ​ស​ខ្ចី​អើយ​ខ្ចី។ ពេល​នាង​ហុច​មក​ខ្ញុំ​ញញឹម​ហើយ​ឲ្យ​លុយ​នាង។ ពេល​បឺត​បាន​បន្តិច​ខ្ញុំ​ធ្វើ​ជា​ងើប​មុខ​សួរ។
«ជិះ​កាត់​រាល់​ង៉ៃ ម៉េច​មិន​ដែល​ឃើញ​លក់?»
ស្រី​ស្អាត​មមាញឹក​ជូត​រទេះ តែ​ក៏​នៅតែ​ឆ្លើយ​ធ្វើ​ដូច​មិន​ដឹង​ថា​ខ្ញុំ​កំពុង​លេង​ក្បួន​តាប៉ែ។
«មក​ពី​បង ឯង​អត់​ចាប់​អារម្មណ៍​ហ្នឹង!»
​ចាប់ពី​ពេល​នោះ​មក​ខ្ញុំ​ស្រេក​ទឹក​ច្រើន​ជាង​ឃ្លានបាយ។ ទោះបី​នៅ​ឆ្ងាយ​ដល់​ណា​ក៏ដោយ កាហ្វេ កូកា Sting​គឺ​ត្រូវ​ជិះ​មក​ទិញ​ដល់​នេះ។ ទីបំផុត​ខ្ញុំ​ស្គាល់​ឈ្មោះ​គេ គេ​ឈ្មោះ«អាភស្ស»។
«ហើយ​ថ្ងៃ​ហ្នឹង​បង​ឯង​មក​ហូប​កាហ្វេ​ទាំង​ថ្ងៃត្រង់? បាយ​រួច​ឬ​នៅ?»
នាង​សួរ​ពេល​ខ្ញុំ​មក​ទិញ​ចំ​ម៉ោង​១២​ថ្ងៃ​ត្រង់​។
«ចាំ​បាច់​សួរ? នឹក​អ្នក​លក់​ពេក​ហ្នឹង​ហើយ!»
នាង​សើច​អៀន​ឈ្ងោក​មុខ​ដៃ​រៀបចំ​លាយ​កាហ្វេ​ឲ្យ​អ្នកកាសែត​ស្តេច​តាប៉ែ។
«កុំ​មក​ប្រូ! គ្មាន​កាហ្វេ​ហ្វ្រី​ទេ!»
«នឹក​មែន​ណ៎ា!»
ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​សំពត់​នាង​ប្រឡាក់​ដី​ដោយ​អន្លើ​ក៏​សួរ​ភ្លាម៖
«សំពត់​ប្រឡាក់​អី?»
អា​ភស្ស​ផ្លាស់​ទឹកមុខ​ឱន​មើល​ហើយ​រលាស់​បោស​ធូលី​ចេញ។
«ដួល!»
ខ្ញុំ​ភ្ញាក់​ព្រើត​នឹង​ចម្លើយ​កំបុត​ឆ្កុយ​របស់​នាង ហើយ​ប្រញាប់​សួរ​វិញ​ភ្លាម៖
«ម៉េច​បាន​ដួល? មាន​ត្រូវ​ត្រង់​ណា​អត់?»
នាង​ធ្វើមុខ​ស្ងួត ហើយ​ឆ្លើយ​បន្លប់៖
«មាន​អី​ឯ​ណា!»
ខ្ញុំ​ដឹង​ថា​តាមពិត​គេ​ជា​ស្រី​ស្អាត​មិនបាច់​មក​ហត់​នឿយ​ជាមួយ​ការងារ​នេះ​ទេ។ នៅ​ពេល​ដែល​ស្រីៗ​ជា​ច្រើន​គេ​ប្រើ​ផ្លូវ​កាត់​ដើម្បី​រស់នៅ​ស្រួល​មាន​ឡាន​ឡូយ​ៗ​ជិះ​ស្លៀកពាក់​ឡូយឆាយ អាភស្ស​អាច​ជៀស​ពី​ការ​លំបាក​រុញ​រទេះ​កាហ្វេ​នេះ​ហាល​ភ្លៀង​ហាល​ខ្យល់​បាន ប៉ុន្តែ​ភាព​ថ្លៃថ្នូរ​ត្រឹមត្រូវ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​អាច​ស៊ូ​ជាមួយ​ការ​លំបាក​ទាំងអស់​នេះ​បាន។ កាន់​តែ​គិត​ខ្ញុំ​កាន់​តែ​អាណិត​នាង។ ពិសេស​រដូវ​វស្សា​នេះ​ខ្ញុំ​ដឹង​ថា​នាង​កាន់តែ​លំបាក​ជាមួយ​មុខរបរ​ប្រចាំថ្ងៃ។ ខ្ញុំ​និយាយ​តាម​របៀប​មួម៉ៅ​៖
«​អាណា​គេ​ជិះ​ឡាន​ប៉ះ​ដឹង?​»
អាភស្ស​នៅ​ស្ងៀម​ជា​សញ្ញា​ថា​ការសង្ស័យ​របស់​ខ្ញុំ​ត្រូវ​ពិត​មែន។ ខ្ញុំ​កាន់​តែ​នឹក​ក្ដៅ​ចិត្ត​ចុះ​ពី​ម៉ូតូ​ទៅ​ទាញ​កៅអី​ទៅ​អង្គុយ​វឹង​ពី​ក្រោយ​នាង​។ នាង​ហុច​កែវ​កាហ្វេ​មក​ខ្ញុំ​លូក​ដៃ​ទទួល​ទាំង​មុខ​ខឹង។
«អា​ចង្រៃ​ណា​បើក​ឡាន​អត់​មើល​មនុស្ស​ទេ?»
ហេតុ​តែ​អាណិត​នាង​ ពេល​នៅ​យប់​នោះ​ខ្ញុំ​ចេញ​ពី​ធ្វើការ​មក ​ក៏​បបួល​នាង​ដើរ​កម្សាន្ត។ ឆ្លៀត​ពេល​នោះ​ខ្ញុំ​ក៏​សុំ​ស្រលាញ់​នាង​ជា​សង្សារ​ហើយ​សុំ​ការពារ​នាង​ក្នុង​នាម​ជា​កូន​ប្រុស។ អាភស្ស​ប្រាប់​ថា​នាង​ជា​កូនច្បង​ក្នុង​គ្រួសារ​កសិករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយរៀង។ នាង​មក​ភ្នំពេញ​តាំង​ពី​អាយុ​១៦​ឆ្នាំ​ធ្វើការ​រោងចក្រ​ជាមួយ​ម្ដាយ​មីង ​តែ​ដោយ​ហត់​ពេក​នាង​បាន​ចេញ​មក​លក់ដូរ​វិញ។
ចំពោះ​សេចក្ដី​ស្រលាញ់​របស់​ខ្ញុំ នាង​ថា​មិន​ជំទាស់​ទេ តែ​នាង​កាន់តែ​បារម្ភ​ព្រោះ​វណ្ណៈ​ខុសគ្នា​នាំ​តែ​ថ្ងៃ​មុខ​មិន​បាន​ជួប នាំ​មាន​ការ​ឈឺចាប់​លើស​ដើម។ ពេលនោះ​ខ្ញុំ​ប្រាប់​នាង​ថា ស្នេហា​គ្មាន​វណ្ណៈ​ទេ ហើយ​គ្មាន​អ្នកណា​អាច​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ឡើយ​ព្រោះ​ខ្ញុំ​នឹង​ការពារ​នាង។
«បង​មិន​យក​ស្រី​ណា​ធ្វើ​ប្រពន្ធ​ទេ​បើ​មិនបាន​អូន​ឯង»
នាង​ឆ្លើយ​មក​វិញ​ថា៖
«ថ្ងៃ​ក្រោយ​បង​ជា​ប្ដី​របស់​អូន​អញ្ចឹង​បង​និយាយ​ថា​ម៉េច​ក៏​អូន​ធ្វើ​តាម​ដែរ!»។
ទោះ​និយាយ​អញ្ចឹង​មែន ​តែ​យប់​នោះ​ត្រលប់​មក​ផ្ទះ​វិញ ខ្ញុំ​ត្រូវ​ឈ្លោះ​ជាមួយ​បង​ប្រុស​ខ្ញុំ​ទៀត​ដោយ​សារ​គាត់​ហៅ​ទៅ​មើល​កូន​គេ​មួយ​ជា​កូនស្រី​ថៅកែ​បោះ​ដុំ​ទឹកក្រូច​នៅ​អូឡាំពិក​ត្រូវ​ជា​ខ្សែ​ឆ្ងាយ​ប្រពន្ធ​គាត់​តែ​ខ្ញុំ​ប្រកែក ព្រោះថា​ទី​មួយ​ខ្ញុំ​អាណិត​អាភស្ស ខ្ញុំ​ស្រលាញ់​គេ​ចង់​បាន​គេ​ជា​គូ​អនាគត​មែន ទីពីរ ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​កាសែត​ល្បី​មិន​ចង់​ក្លាយ​ជា​អ្នក​សំកុក​មើល​បញ្ជី​នៅ​ឃ្លាំង​បោះ​ដុំ​ទឹកក្រូច​ទេ​។ ម្ដង​ណេះ​បង​ខ្ញុំ​គាត់​ខឹង​យក​តែ​មែនទែន​ព្រោះ​គាត់​មិន​ចង់​ឲ្យ​ខ្ញុំ​បន្ត​ការងារ​ហ្នឹង​ទៀត​ទាំង​ខ្ញុំ​មិន​ទាន់​បាន​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់​ចិត្ត​ផង។
ចំណែក​ព្រឹក​បន្ទាប់​គឺ….ដល់​វេន​បង​និពន្ធ​នាយក​លត់​ខ្ញុំ​ម្ដង…
«ឌី​ឯង​សរសេរ​រឿង​ខ្មោច​ទៀត​ហើយ?! សំណុំ​រឿង​ហ្នឹង​គេ​បូជា​ជិត​មួយ​ខែ​ហើយ ខ្វះ​រឿង​សរសេរ​ណាស់?​ គិត​ចង់​សរសេរ​រឿង​ដដែលៗ​ហ្នឹង​១​ឆ្នាំ​ពេញ?»
«អត់​ទេ​បង! តែ​នៅ​មាន​តម្រុយ​ច្រើន​ដែល​ទើប​តែ​រក​ឃើញ។ ខ្ញុំ​សង្ស័យ​ថា…..»
ខ្ញុំ​អត់​ទាន់​និយាយ​ចប់​ផង បង​និពន្ធ​នាយក​ស្រែក​កាត់​មក​វិញ៖
«អញ្ចឹង​ឌី​ឯង​ទៅ​ធ្វើ​ប៉ូលិស​វិញ​ទៅ! រឿង​មាន​គំនរ​គរ​ដី​រក​អ្នក​សរសេរ​មិនបាន ឌី​ឯង​ម៉្ងៃៗ​ការងារ​មិន ធ្វើ​ទៅ ធ្វើ​អ្នក​ស៊ើប​ការណ៍​រឿង​ខ្មោច?»
ល្ងាច​នោះ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ជា​ខ្លាំង និយាយ​សរុប​គឺ​បាក់​ទឹកចិត្ត។ ខ្ញុំ​អត់​ទៅ​រក​អាភស្ស​ទេ តែ​មក​អង្គុយ​ផឹក​ម្នាក់​ឯង​នៅ​បៀរ​ហ្គាដេន។ ដែល​ស្មុគស្មាញ​បំផុត​គឺ​បង​ប្រុស​ចាប់​ឲ្យ​ការ​ប្រពន្ធ​ទាំង​ខ្ញុំ​នៅ​ចង់​ធ្វើ​អ្នក​កាសែត​ឯ​មេ​ខ្ញុំ​យល់ថា​ខ្ញុំ​ធ្វើ​អ្នកកាសែត​មិន​កើត​មិន​ដែល​សរសេរ​បាន​រឿង​អី​ក្រៅពី​រឿង​ខ្មោច ឬ​មួយ​ជីវិត​ខ្ញុំ​ពិត​ជា​ត្រូវ​ឃ្លាត​ពី​ចុង​ប៊ិច​ដូរ​ទៅ​ជា​អ្នក​បោះ​ដុំ​ទឹកក្រូច​តែ​ម្ដង​ឲ្យ​វា​ចប់​រឿង?
«បង?»
ខ្ញុំ​ភ្ញាក់​ព្រើត​ទាំង​ស្រឿង​ៗ។ ម៉េច​ក៏​អាភស្ស​ដឹង​ថា​ខ្ញុំ​​នៅ​ហ្នឹង?
ខ្ញុំ​ងើប​មុខ​សម្លឹង​នាង​ដែល​មក​ឈរ​នៅ​ឆ្វេង​ដៃ​ខ្ញុំ​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង។ ទឹកមុខ​នាង​នៅតែ​ក្រហម តែ​ក៏​នៅ​តែ​ស្អាត។ នៅ​ក្រោម​អំពូល​ភ្លើង​ពណ៌​របស់​កន្លែង​ផឹកស៊ី អា​ភស្ស​ស្អាត​ដាច់​អស់​ពួក​នារី​ផ្សាយ​ស្រា​បៀរ។ ខ្ញុំ​ទាញ​កៅអី​ទទួល​នាង។
«ហើយ​ម៉េច​ក៏​មក​កន្លែង​នេះ?»
នាង​មិន​ឆ្លើយ​បែរ​ជា​សួរ​ខ្ញុំ​តិចៗ​បន្ទាប់​ពី​អង្គុយ​ចុះ​ក្បែរ​ខ្ញុំ។
«បង​ឯង​ពិបាក​ចិត្ត?»
ខ្ញុំ​មិន​ចង់​និយាយ​កុហក ហើយ​ខ្ជិល​រក​ពាក្យ​ភរ​ក៏​និយាយ​តាម​ដំណើរ៖
«គេ​ថា​បង​ធ្វើការ​មិន​កើត!»
«បង​ឯង​ចូលចិត្ត​ធ្វើ​អ្នកកាសែត​ណាស់?»
ខ្ញុំ​អត់​ឆ្លើយ​ព្រោះ​កំពុង​ធ្លាក់​ទឹក​ចិត្ត។ ខ្ញុំ​ដឹង​ថា​ត្រឹម​ស្រី​រុញ​រទេះ​កាហ្វេ​ម្នាក់ នាង​គ្មាន​អី​អាច​ជួយ​រំលែក​ទុក្ខ​សង្សារ​បាន​ទេ ខ្ញុំ​ប្រុង​ថា​ងាក​ទៅ​បបួល​នាង​និយាយ​រឿង​ផ្សេង​ស្រាប់​តែ​អា​ភស្ស​និយាយ​មក​បន្ត​ទៀត​ភ្លាម៖
«ចុះ​ម៉េច​បង​ឯង​ចូលចិត្ត​សរសេរ​រឿង​ខ្មោច​ម៉្លេះ?»
ខ្ញុំ​ងាក​សម្លឹង​មុខ​នាង តាម​ពិត​គឺ​ខ្ញុំ​ចង់​ដូរ​ប្រធានបទ​ព្រោះ​ដឹង​ថា​និយាយ​រឿង​ការងារ​ជា​មួយ​នាង​គ្មាន​ប្រយោជន៍​ទេ​ព្រោះ​នាង​រៀន​បាន​តិច តែ​ពេល​ឃើញ​ពន្លឺ​ភ្នែក​នាង​កាលណា ក៏​អាណិត​នាង​ព្រួច​ព្រោះ​នាង​កំពុង​បង្ហាញ​សេចក្តី​បារម្ភ​ពិត។
រំបល់​យ៍​​អាឌី! លើ​លោក​នេះ​បើ​គ្មាន​អ្នកណា​យល់​ចិត្ត​ឯង​ទេ មាន​អា​ភស្ស​ដែរ​តើ និយាយ​ប្រាប់​នាង​ក៏​គ្រាន់​បាន​ធូរ​ទ្រូង​ដែរ។
«ព្រោះ​បង​យល់​ថា​មនុស្ស​អស់​នោះ​ស្លាប់​ចម្លែក​ៗ! ប្រាកដ​ជា​មាន​អាថ៌កំបាំង​ពី​ក្រោយ​ហ្នឹង! អូន​ឯង​គិត​មើល! មនុស្ស​ស្លាប់​បន្ត​កន្ទុយ​គ្នា​ដល់​ទៅ​បួន​នាក់​ស្ថានភាព​ស្លាប់​គឺ​ប្រហាក់​ប្រហែល​គ្នា! ទឹកមុខ​ដូចជា​នៅ​មុន​ពេល​ស្លាប់​បាន​ជួប​រឿង​អ្វី​មួយ​រន្ធត់​ហួស ពួកគេ​យល់ថា​រឿង​កើត​ឡើង​នៅកន្លែង​ខុស​គ្នា​ៗ វា​គ្រាន់​តែ​ជួន​គ្នា តែ​បង​ទើប​តែ​រក​ឃើញ​រឿង​មួយ អូន​ឯង​ដឹង​អត់​មនុស្ស​ប្រុស​បី​នាក់​ដែល​ស្លាប់​កាល​ពី​ប៉ុន្មាន​ខែ​មុន​និង​ម្នាក់​ស្រី​អាយុ​៣១​ដែល​ស្លាប់​ពី​កាល​ជាង១០​ថ្ងៃ​មុន​នេះ​តាមពិត​អាច​ថា​ស្គាល់​គ្នា​ពី​មុន​មក!»
ខ្ញុំ​បញ្ឈប់​សម្ដី​ត្រង់​នេះ​ព្រោះ​ឃើញ​នាង​ដូច​ស្ងាត់​មាត់​ច្រៀប​ពេក។ ខ្ញុំ​ងាក​ទៅ​សម្លឹង​កែវ​ភ្នែក​មូល​ក្លំ​របស់​អា​ភស្ស ឃើញ​នាង​មើល​មក​ខ្ញុំ​ស្ទើរ​មិន​ប៉​ព្រិច​ភ្នែក​សោះ​ទេ។
«អូខេ កុំ​ខ្លាច​អី បង​ឈប់​និយាយ​ហើយ!»
ស្រាប់តែ​នាង​បដិសេធ៖
«អត់​អី​ទេ! បង​ឆាប់​និយាយ​ត​ទៀត​ទៅ!»
ខ្ញុំ​មិន​ចង់​ទេ​តែ​មើល​ទៅ​នាង​ដូចជា​កំពុង​ជក់​ស្ដាប់។ ម្យ៉ាង​ដែរ​កាល​ដែល​ខ្ញុំ​ខំ​ស៊ើប​រឿង​នេះ​ដូច​គ្មាន​អ្នកណា​នៅ​កន្លែង​ធ្វើការ​ខ្ញុំ​ឲ្យ​តម្លៃ​ការ​ប្រឹងប្រែង​របស់ខ្ញុំ​សោះ​ បែរ​ជា​អា​ភស្ស​យល់​ចិត្ត​ខ្ញុំ​ទៅវិញ​។​ ខ្ញុំ​និយាយ​បន្ត​ភ្លាម៖
«អូន​ឯង​ដឹង​អត់? មនុស្ស​បួន​នាក់​ដែល​ស្លាប់​ហ្នឹង​ កាល​ពី១៥ឆ្នាំ​មុន​ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​លក់​ដូរ​នៅ​សំយាប​ផ្លូវ​មួយ​ក្បែរ​មណ្ឌល​ក្មេងកំព្រា។ ក្រោយ​មក​រដ្ឋាភិបាល​លក់​កន្លែង​នោះ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ហើយ​គេ​ក៏​ឈូស​ឆាយ​ផ្លូវ​នោះ​ឡើង​វិញ ពួកគេ​ក៏​បែកខ្ញែក​គ្នា​អស់​ទៅ។ ប្រុសៗ​បី​នាក់​មុន​នោះ​ម្នាក់​ជា​មេជាង​កាត់ដេរ ម្នាក់​បក​ទៅ​ស្រុក​រស់នៅ​ជា​កសិករ ចំណែក​ម្នាក់ទៀត​រៀន​ចប់​បាន​រៀបការ​ជាមួយ​កូនស្រី​​អ្នក​មាន។ ចំណែក​ស្រី​ម្នាក់​ចុង​ក្រោយ​គឺ​ជា​ម្ចាស់​ហាង​កែ​សម្ផស្ស​»
អា​ភស្ស​នៅតែ​ស្ងៀម​ដដែល​ប្រហែល​នាង​កំពុង​ជក់​ស្ដាប់ ខ្ញុំ​ក៏​​បាន​ចិត្ត​និយាយ​បន្ត​ទៀត៖
«ចម្លែក​គឺ​ពួកគេ​បែក​គ្នា១​៥ឆ្នាំ​មិន​ធ្លាប់​ទាក់ទង​គ្នា​ទេ​តែ​ឥឡូវ​ស្រាប់តែ​មក​ស្លាប់​បន្តបន្ទាប់​គ្នា! អូន​យល់​ថា​ប្លែក​ដែរ​អត់​? រឿង​បែប​នេះ​បើ​សរសេរ​ទៅ ​មុខ​តែ​មាន​អ្នក​មើល​ច្រើន តែ​មេ​បង​គាត់​គិត​ថា​គ្មាន​បានការ​ទៅវិញ! យ៉ាប់​មែន​ធ្វើ​កូនចៅ​គេ!»
«ជួនកាល​មេ​បង​ក៏​គិត​ត្រូវ នៅ​មិន​នៅ​បង​ឯង​សរសេរ​រឿង​ខ្មោច​ធ្វើ​អី? ពិសេស​រឿង​ហ្នឹង​ទៀត ជួន​កាល​យើង​មិន​សម​ទៅ​គាស់​កកាយ​រឿង​អាថ៌កំបាំង​ដែល​អត់​ទាក់ទង​នឹង​ខ្លួន​យើង​ទេ!»
ខ្ញុំ​មិន​ដឹង​ផង​ទេ​ថា​ហេតុអ្វី​ដល់​វេន​នាង​ម្នាក់​ទៀត​ហើយ​ដែល​ជំទាស់​ខ្ញុំ។ ប្រហែល​នាង​ខ្លាច​ថា​រឿង​ខ្មោច​ជា​រឿង​អពមង្គល​អាច​នាំ​ស៊យ​ដល់​ខ្ញុំ​ហើយ​មើល​ទៅ​បាន​ជា​នាង​និយាយ​ដូច្នេះ។ ខ្ញុំ​ពោល​ពន្យល់​នាង៖
«បង​ចង់​ល្បី! បង​ចង់​ឲ្យ​មេ​បង​ដឹង​ថា​អ្វី​ដែល​បង​អាច​ធ្វើ​បាន វា​គ្រាន់បើ​ជាង​ពួក​កូនចៅ​សំណព្វ​ចិត្ត​របស់​គាត់​ឆ្ងាយ​ណាស់! រឿង​ដែល​កាន់​តែ​អាថ៌កំបាំង បើ​យើង​អាច​លាតត្រដាង​ចេញ​មក យើង​នឹង​ល្បី! មេ​យើង​ក៏​លែង​មើល​ងាយ​យើង​បាន​ទៀត​ដែរ អូន​ឯង​យល់​អត់!»
នាង​ដូចជា​ទើប​យល់​ច្បាស់​ពី​គោលបំណង​ខ្ញុំ​ទើប​ងក់ក្បាល​ផ្ងក់ៗ។
«អញ្ចឹង​បង​ឯង​សង្ស័យ​ថា ការ​ស្លាប់​របស់​ពួកគេ​មាន​ទាក់ទង​នឹង​មុខ​របរ​ចាស់​ឬ​ទាក់ទង​នឹង​កន្លែង​ដែល​គេ​ធ្លាប់​ស្គាល់​គ្នា?»
ខ្ញុំ​តប​វឹង៖
«ទំនង​ជា​អញ្ចឹង! មិន​ទាន់​ថា​បាន​១០០%​ទេ តែ​អាច​ថា​មាន​ទាក់ទង​នឹង​រឿង​រវាង​១៥​ឆ្នាំមុន​ព្រោះ​ហេតុអ្វី​បាន​ជា​អ្នក​ស្លាប់​ជា​មនុស្ស​ដែល​ពី​មុន​ធ្លាប់​លក់ដូរ​ក្បែរ​គ្នា​នៅ​ផ្លូវ​តែ​មួយ​នោះ?»
«អញ្ចឹង​ប្រហែល​ជា​អាច​មាន​អ្នក​ស្លាប់​បន្ត​ដែរ​ទេ​បើ​អ្នក​លក់​នៅ​កន្លែង​នោះ​មិនមែន​មាន​ត្រឹម​តែ​បួន​នាក់​ហ្នឹង?? នាង​សួរ​ខ្ញុំ​ដោយ​ផ្ដោត​សម្លឹង​ខ្ញុំ​ផង។ អា​ឌី​ខ្ញុំ​បើកភ្នែក​ធំ​ៗ​សឹង​មិន​ជឿ​នឹង​ត្រចៀក​ខ្លួន​ព្រោះ​ថា​អ្វី​ដែល​ខ្ញុំ​គិត​មិន​ចេញ​នាង​ស្រាប់​តែ​គិត​ឃើញ?
«មែនហើយ! ម៉េច​ក៏​បង​នឹក​មិន​ឃើញ? បើ​រឿង​ហ្នឹង​មាន​ទាក់ទង​នឹង​កន្លែង​កែង​ផ្លូវ​ដែល​ពួកគេ​លក់ដូរ​មែន ហើយ​បើ​ពួកគេ​មាន​គ្នា​ច្រើន​ជាង​ហ្នឹង ប្រាកដជា​អាច​មាន​អ្នក​ស្លាប់​បន្ត​ទៀត! ពុទ្ធោ! បើ​អញ្ចឹង​មែន….»​ ខ្ញុំ​រៀបនឹង​បញ្ចប់​ថា​ខ្ញុំ​មិន​ចង់​ឃើញ​មាន​អ្នកណា​ម្នាក់​ស្លាប់​បន្ត​ទៀត​ទេ សង្សារ​ខ្ញុំ​ស្រាប់តែ​និយាយ​ឡើង​ថា ៖
«បង​ឯង​នឹង​ល្បី​ឈ្មោះ​មិន​ខាន?»
ខ្ញុំ​ស្វាង​ពី​ភាព​ស្រវឹង។ ឬ​មួយ​អា​ភស្ស​ចង់​និយាយ​ថា​បើ​ខ្ញុំ​រក​អ្នក​ស្លាប់​ទី​ប្រាំ​ឃើញ​ដើម្បី​បញ្ជាក់​ពី​រឿង​ចម្លែក​នេះ ខ្ញុំ​មុខ​តែ​អាច​បញ្ជាក់​ឲ្យ​គ្រប់​គ្នា​រួម​ទាំង​មេ​ក្បាល​រឹង​របស់​ខ្ញុំ​ផង​ថា ខ្ញុំ​ជា​អ្នក​កាសែត​ផ្នែក​ស៊ើបអង្កេត​ដ៏​មាន​ស្នាដៃ​ម្នាក់។ តែ​ខ្ញុំ​តប​នឹង​នាង​វិញ​ដោយ​ក្រៀមក្រំ៖
«បង​ចង់​ល្បី! តែ​បង​មិន​ចង់​ឲ្យ​មាន​អ្នកណា​ម្នាក់​ស្លាប់​ដើម្បី​បង​បាន​ល្បី​នោះ​ទេ!»
នាង​សម្លឹង​ខ្ញុំ​ដោយ​កែវ​ភ្នែក​ផ្អែមល្ហែម។ ខ្ញុំ​ដឹង​ថា​នាង​ពេញចិត្ត​ខ្ញុំ​ជា​ខ្លាំង។ នាង​និយាយ៖
«មនុស្ស​ឥឡូវ​គេ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន! មិត្ត​ក៏​អាច​ក្បត់​មិត្ត​បាន​ដែរ! ចុះ​ប្លែក​អី​តែ​បង! បង​គិត​គេ​ម៉េ្លះ​បើ​បង​មិន​ដែល​ទាំង​ស្គាល់​គេ​ផង!»
ខ្ញុំ​មិនមែន​រំភើប​នឹង​ពាក្យ​នាង​ទេ តែ​ខ្ញុំ​ស្ទុះ​ក្រោក​វឹង​ពី​កៅអី​ព្រោះ​នឹក​ឃើញ​ដល់​រឿង​សំខាន់​មួយ។
«ម៉េច​ហ្នឹង​បង?»
ខ្ញុំ​មិនមែន​ស៊ី​ជោរ​នឹង​ពាក្យ​អា​ភស្ស​សរសើរ​ទេ​ តែ​សម្ដី​នាង​ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ។ ហេតុអ្វី​ខ្ញុំ​គិត​ពី​រឿង​អត្ថបទ​មិន​គិត​ពី​អ្នក​ស្លាប់​បន្ត​ទៀត?
«អាភស្ស! អ្នក​ស្លាប់​មុនៗ​ដូចជា​សុទ្ធ​តែ​ស្លាប់​នៅ​ម៉ោង​១​យប់​ហើយ​ប្រហែល​នៅ​ចំ​ថ្ងៃ​ទី​១៤​ឬ​១៥ពាក់​កណ្ដាល​ខែ​ដូច​គ្នា​ទៀត​ បង​ត្រូវ​ទៅ​ឆែក​ឯកសារ​សិន! បើ​ពិត​ជា​មាន​អ្នក​ស្លាប់​បន្ត​មែន គឺ​មានតែ​យប់​ស្អែក​ខានស្អែក​នេះ​ហើយ! ថ្ងៃ​នេះ​ថ្ងៃ​ទី​១៣​ណ៎ា!»
នាង​ក្រោក​មក​សន្សឹមៗ​ប្រឈម​នឹង​ខ្ញុំ​ដោយ​កែវភ្នែក​ក្រៀមក្រំ។ ខ្ញុំ​សម្លឹង​នាង​បន្តិច​រួច​បោយ​ដៃ​ហៅ​អ្នក​គិត​លុយ។ សំឡេង​អាភស្ស​ឮ​មក​តិចៗ៖
«ចុះ​បង​ឌី​ប្រុង​ធ្វើ​ម៉េច?»
ខ្ញុំ​អន្ទះសា​។ ខ្ញុំ​ដឹង​ថា​បើ​ខ្ញុំ​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ផ្សេង​គេ​ប្រាកដ​ជា​ថា​ខ្ញុំ​ឆ្កួត ប៉ុន្តែ​ការពិត​គឺ​នៅតែ​ជា​ការពិត​មនុស្ស​សុទ្ធ​តែ​មាន​ប្រវត្តិ​លក់​ដូរ​ក្បែរ​គ្នា​កាល​ពី​១៥​ឆ្នាំ​មុន​ហើយ​មក​ស្លាប់​នៅ​រំលង​អធ្រាត្រ​ ដូច​គ្នា ហើយ​បើ​ពិត​ជា​​នៅ​ថ្ងៃ១៤​ឬ​១៥​ដូចគ្នា​​មែន រឿង​នេះ​ពិតជា​មិន​ធម្មតា​ទេ។ ខ្ញុំ​លូក​យក​លុយ​បណ្ដើរ​ឆ្លើយ​នឹង​អាភស្ស​បណ្ដើរ៖
«បង​ចង់​ទៅ​ផ្ទះ​ឆែក​មើល​ព័ត៌មាន​ចាស់ៗ​ទាក់ទង​នឹង​អ្នក​ស្លាប់​បួន​នាក់​ហ្នឹង។ បើ​ពួកគេ​ស្លាប់​នៅ​ថ្ងៃ​ជាមួយ​គ្នា​មែន យើង​ត្រូវ​រក​មនុស្ស​ផ្សេង​ដែល​ធ្លាប់លក់ដូរ​នៅ​មុខ​មណ្ឌល​ក្មេង​កំព្រា​ឲ្យ​បាន​មុន​ម៉ោង​១​យប់​ស្អែក​ជៀសវាង​រឿង​អពមង្គល​កើតឡើង​ចំពោះ​ពួកគេ»
អាភស្ស​ក្រពាត់ដៃ​និយាយ​ស្មើ​ធេង៖
«បើ​រឿង​អពមង្គល​ពិត​ជា​ប្រុង​កើត​លើ​អ្នក​អស់នោះ បង​ឯង​ជា​ទេវតា​ឬ​ដែល​ចង់​ទៅ​ឃាត់?»
ខ្ញុំ​ទាញ​ដៃ​នាង​ចេញ​តម្រង់​ម៉ូតូ។ មិន​ឆ្លើយ​សំណួរ​នាង​ហើយ​​បែរ​ជា​សួរ​នាង​វិញ៖
«ភស្ស! អូន​លក់​ដូរ​ស្គាល់​ផ្លូវ​ច្រើន ដឹង​ថា​មណ្ឌល​កុមារ​កំព្រា​នោះ​ឥឡូវ​នៅ​ត្រង់​ណា​ទេ?»
នាង​ឡើង​អង្គុយ​ពីក្រោយ​ហើយ​សួរ​បក​ខ្ញុំ​វិញ​៖
«ក្រែង​បង​ឯង​ពូកែ​ស៊ើប​ដឹង​រឿង​គេ​ណាស់​អ្ហី?​ ដឹង​តាំង​ពី​រឿង​គេ​ធ្លាប់​លក់​ដូរ​កាល​ពី​១៥ឆ្នាំ​មុន​ជា​មួយ​គ្នា​ម៉េច​មិន​ដឹង​ថា​តាមពិត​កែង​ផ្លូវ​នោះ​នៅ​ឯណា?»
«អត់ទេ! ពេល​សាកសព​ស្រី​ចុងក្រោយ​ហ្នឹង​បង​បាន​សម្ភាសន៍​លោកយាយ​របស់​គេ លោកយាយ​នោះ​ត្អូញ​ថា​មិន​ដឹង​យ៉ាងម៉េច​បាន​ជា​អ្នក​ធ្លាប់​លក់ដូរ​ក្បែរ​របង​មណ្ឌល​ក្មេងកំព្រា​ហ្នឹង​ចេះ​តែ​ស្លាប់​បន្ត​គ្នា ឥឡូវ​ដល់​វេន​ចៅ​គាត់​សោះ? អញ្ចឹង​បាន​បង​ដឹង​ព័ត៌មាន​ហ្នឹង​ប្រុង​ថា​មក​សរសេរ​ឲ្យ​អ្នក​អាន​វិភាគ តែ​អ៊ំ​នោះ​ចាស់​ហើយ​ពិការ ​គាត់​មិនដែល​ចេញ​ពី​ផ្ទះ​ទេ គាត់​បាន​ត្រឹម​តែ​អាន​កាសែត ដឹង​ពី​រឿង​អ្នក​ស្លាប់​មុន​ៗ។ ចំណែក​ពេល​សួរ​ថា​មណ្ឌល​ក្មេង​កំព្រា​នោះ​ឥឡូវ​ក្លាយ​ជា​ស្អី ហើយ​នៅ​កន្លែង​ណា គាត់​ក៏​មិន​ដឹង​ដែរ! បង​សួរ​អូន​ឯង​ក្រែង​អូន​ឯង​ដឹង​ហ្នឹង! បើ​មិន​ដឹង​មិន​អ្វី​ទេ ចាំ​បង…. »
«ទៅ​ផ្ទះ​សួរ​បង​ប្រុស​បង​ឯង​ទៅ!»
សូម​រង់ចាំតាមដាន​ភាគ​បន្ត​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ…