បណ្ដាសា លើត្បូងកណ្ដៀង (ភាគទី១)
….វាជាសំឡេងពីមាត់មួយទៅមាត់មួយ…..
តាមការពិត…..នេះជាពេលដែលពួកអ្នកនិយមរតនវត្ថុ មកប្រមូលផ្ដុំគ្នា ដេញថ្លៃចិញ្ចៀនដ៏ល្អប្រណីត ក្នុងពិធីជាទ្រង់ទ្រាយតូចក្នុងភូមិមួយនៅខេត្តប៉ៃលិន។
«បងដារា! មិនដឹងម៉េចទេ! អូនយល់ថា ចិញ្ចៀននេះស្អាតណាស់!»
«យើងគិតទិញទៅហ្អីអញ្ចឹងអូន!»
«អញ្ចឹងសម្រេចថា យើងដេញថ្លៃទាល់តែបានហើយណា៎!»
លក្ខិណានិងគូដណ្ដឹងដើរចូលទៅកន្លែងដេញថ្លៃ ហៀបនឹងហាមាត់ដេញថ្លៃចិញ្ចៀនទៅហើយ គាប់ជួនកន្ទុយភ្នែកវាត់ទៅចំចាន់ណាមិត្តសំឡាញ់។ លក្ខិណាក៏សសៀរទៅជិតសម្លាញ់។
«អ្ហេ៎ចាន់ណា!!! ឯងមកដែរហ្នឹង?»
«លក្ខិណា??? សុខសប្បាយទេអាលក្ខ? អ្ហូ! នេះមកជាមួយគូដណ្ដឹងផងអី បណ្ដើរគ្នាមើលទៅសមគ្នាណាស់នៀក!»
«សមគ្នាបានគេបណ្ដើរណា៎!»
និយាយគ្នាបានបន្តិចចាន់ណាក៏យល់ភ្លាមថា មិត្តខ្លួននិងគូដណ្ដឹងពិតជាចង់ចូលរួមដេញថ្លៃយកចិញ្ចៀនត្បូង ខៀវនេះហើយ នាងបែរជាខ្សឹបអូសលក្ខិណាមកក្រៅ ឆ្ងាយពីមនុស្សម្នាដើម្បីនិយាយគ្នា៖
«អាលក្ខឯងគិតទិញចិញ្ចៀននេះមែន?»
«ម៉េចបានឯងដឹង គិតទៅឯងនេះយល់ចិត្តគេណាស់ណ៎! មែនណា៎គ្នាជិតរៀបការ ណាមួយចូលចិត្តណាស់ត្បូងពណ៌ខៀវ! នេះកណ្ដៀងខ្មែររឿងអីថាមិនចង់បាន? ធ្វើម៉េចដេញបានតម្លៃថោកទៅហ្នមនុស្សច្រើនពេក???»នាងរំអុកមិត្ត។
សម្លាញ់ពន្យល់វិញភ្លាម៖
«អូសមកក្រៅនឹងគឺចង់និយាយរឿងហ្នឹងហើយ! គឺចង់ហៅពួកឯង សាកទៅមើលចិញ្ចៀនមួយនៅផ្ទះខាងនោះសិនទៅ ក្រែងលោដូរចិត្តទៅស្រលាញ់អាមួយនោះវិញ! តាមគ្នាគិត គឺចិញ្ចៀនដេញថ្លៃនេះមិនស្អាតដល់ចិញ្ចៀនទៅផ្ទះបុរាណនោះទេ! គ្រាន់តែគេចេះ Promotion តាម Internet ហ្នឹង!»
«អញ្ចឹង???? ស្អាតដែរអត់! កណ្ដៀងណា៎?»
«អឺគឺកណ្ដៀង!!! គេជីកបាននៅទីនេះតាំងពីសង្គមចាស់មក តាមឮ! របស់កាន់តែចាស់ទឹកកាន់តែល្អ!»
លក្ខិណាសម្លឹងមើលមុខគូដណ្ដឹងបន្តិច ហាក់ចង់សួរចិត្តគ្នាសិនមុននឹងសម្រេចទៅមើលចិញ្ចៀននោះ៖
«បើចាន់ណាថាស្អាត អូនគួរសាកទៅមើលឯនោះសិនទៅ!»តារាញញឹម។
«ចុះបើទៅមើលហើយមកវិញគេទិញអានេះបាត់គិតអីម៉េចទៅ?»
«មិនអីទេលក្ខណា! នេះនៅជិតណឹងតើ ដើរតែបន្តិចដល់ហើយ!»
ចាន់ណាតឿនព្រោះមិនចង់ឲ្យមិត្តអស់លុយច្រើន។ នាងនិយាយផងលើកដៃចង្អុលទៅផ្ទះនោះបណ្ដើរ ខំប្រឹងបញ្ជាក់ថានៅជិតនេះទេ។ ពួកគេទាំងបីនាក់ក៏ដើរសំដៅទៅផ្ទះបុរាណនោះ ដែលមានឈ្មោះល្បីថាមានលក់គ្រឿងអលង្ការល្អៗ ហើយពេលនេះចំពិធីដាក់ដេញថ្លៃក្នុងភូមិទៀត ច្បាស់ណាស់ថានឹងយកមកបង្ហាញសុទ្ធតែរបស់ល្អៗជាពិសេសតែម្ដង។
«គឺផ្ទះនេះហើយ!»នាងនិយាយខ្សឹបៗ។
ចូលដល់ផ្ទះលក់គ្រឿងអលង្ការភ្លាមដារានឹកស្ងើចសរសើរផ្ទះដែល តុបតែងលក្ខណៈបុរាណយ៉ាងល្អគួរឲ្យចាប់ចិត្ត។ គេគិតថាគេហដ្ឋានយ៉ាងនេះហើយទម្រាំបើរបស់តើល្អយ៉ាងណាទៅ?
«នេះនែ៎!»
សំឡេងម្ចាស់ផ្ទះលាន់មកទាញអារម្មណ៍តារាឲ្យវិលមកវិញ។
នោះគឺចិញ្ចៀនត្បូងកណ្ដៀងភ្លឺទែងមួយត្រូវបានហុចមកចំពីមុខនាយ។
«ត្បូងកណ្ដៀងនៅសល់តែមួយវង់នេះគត់! ទឹកចាស់ល្អ! រស្មីពេជ្រ! បើនៅបរទេសគេហៅវាថា ពេជ្រប៉ៃលិន!»
លក្ខិណាសម្លឹងទៅចិញ្ចៀនត្បូងកណ្ដៀងប្រតោកក្បាលនាគចោលពន្លឺ ព្រាកៗ។ មិនដឹងនិស្ស័យអ្វី រតនៈនេះបានអង្រួនចិត្តនាងភ្លើតលង់ ភ្លេចអស់រលីងនូវសម្រស់ចិញ្ចៀនកាលនាងបានឃើញមុននេះនៅទីកន្លែង ដេញថ្លៃ។
«ខ្ញុំយកចិញ្ចៀននេះ!»
នាងភ្លាត់មាត់និយាយខ្សឹបតិចៗម្នាក់ឯងហាក់មិនដឹងខ្លួន។
ប្រការនេះធ្វើឲ្យតារានឹកឆ្ងល់។ តាមទម្លាប់នាង ធម្មតាជាអ្នកទិញលក្ខណាទោះចាប់ចិត្តអ្វីជាពន់ពេកក៏ដោយក៏នាង អាចរក្សាទឹកមុខស្មើ មិនសម្ដែងឲ្យអ្នកលក់ដឹងចិត្តនោះឡើយ។
«៧០០ ដុល្លារ» អ្នកលក់បន្តមកភ្លាម។
តម្លៃចិញ្ចៀនធ្វើឲ្យលក្ខិណាស្រងាកចិត្តភ្លាម ព្រោះនាងគិតវាដូចជាថ្លៃពេក។ នាងទីទើរសម្លឹងមិត្តនិងគូដណ្ដឹង។
សំឡេងអ្នកលក់បន្តមកបន្ទាន់៖
«តម្លៃនេះមិនថ្លៃទេ! រកជាងបុរាណមកធ្វើឲ្យបានដូចនេះប្រាកដជាអត់មានហើយ! ចំណែកត្បូងកណ្ដៀងនេះវិញបើដើររកទិញ ក៏ច្រើនណាស់បានទឹកខ្ចីជាងនេះដែរ! បើចង់បានទឹកប្រហែលនេះទាល់តែត្បូងបារាំងមិនមែនត្បូងខ្មែរ ធម្មជាតិ! វាថោកពេកហើយនាង! នាងមាននិស្ស័យហើយដែលទិញបានវា!»
ដារាមើលឃើញទឹកមុខលក្ខិណាដឹងថាគូដណ្ដឹងខ្លួនហាក់ឋិតក្នុង អារម្មណ៍ចង់បានយ៉ាងជ្រៅទៅហើយ តម្លៃទេដែលនាងនៅទីទើរ ទើបនាយខិតចូលកៀក រួចពិនិត្យចិញ្ចៀននោះដែរ។
ស្រីតូចងើបមុខសម្លឹងមុខដារាដើម្បីសុំយោបល់ព្រោះមិនហ៊ាន សម្រេចចិត្តតែម្នាក់ឯង។ ដារាសម្ដែងអាការៈបញ្ជាក់ថាស្រេចតែលើលក្ខិណាទេ បើនាងពេញចិត្តក៏ទិញយកទៅ ព្រោះដារាក៏គិតដែរថាថ្លៃប៉ុណ្ណឹងហើយ ល្មមស័ក្ដិសមនឹងត្បូងខ្មែរដ៏ល្បីឈ្មោះលើឆាកអន្តរជាតិហើយ។
ចិញ្ចៀនត្បូងកណ្ដៀងចោលពន្លឺពណ៌ខៀវស្រាលព្រាកៗប្រដេញគ្នាយ៉ាង ស្អាត ទីបំផុតត្រូវធ្លាក់ដល់ដៃដារា ព្រោះលក្ខិណាចង់បានចិញ្ចៀននេះគឺដើម្បីជូនទៅបុរសជាទីស្រលាញ់ បំផុត។ តាមផ្លូវវិលទៅភ្នំពេញ….
«បងពាក់វាទៅ ឃើញទេស្អាតណាស់ បើមិនយកទេអូនប្រាកដជាអន់ចិត្តនឹងបងហើយ។»
«បងស្មានថាអូនទិញយកខ្លួនឯង ឥលូវបែរជាឲ្យបងទៅវិញ។»
«បងព្រមយកអត់?»
«ព្រមៗ មិនព្រមម្ដេចបានបើអូនទិញជាកាដូពិសេសទៅហើយ។»
យប់នោះ តារាវិលមកដល់ផ្ទះវិញជាមួយចិញ្ចៀនក្បាលនាគពាំត្បូងខៀវក្នុងដៃ។ ចិត្តគេរីករាយមិនមែនរឿងចិញ្ចៀនទេ គឺសន្ដានចិត្តរបស់គូស្នេហ៍ដែលក្បែរតែក្លាយជាភរិយាឆាប់ៗហើយ។
«ស្មានថាទិញយកខ្លួនឯង មិនដឹងថាទិញឲ្យបងសោះ! Honeyខ្ញុំពិតជារ៉ូមែនទិកដល់ក!»
ដារាលួចគិតស្ងាត់ៗក្នុងចិត្តម្នាក់ឯង ហើយឈរនៅពីមុខផ្ទាំងកញ្ចក់ធំក្នុងបន្ទប់ដេកផ្ទាល់ខ្លួន។ ភ្នែកទាំងគូសម្លឹងមើលចិញ្ចៀននៅលើដៃ បន្តិចក្រោយមកក៏សម្លឹងមុខខ្លួនឯងក្នុងកញ្ចក់។ ទឹកមុខខ្លួនហាក់ស្រស់ថ្លា កាន់តែធ្វើឲ្យដារាសប្បាយចិត្តទ្វេដង។
«ស្អីគេ? មនុស្សយើងមានស្នេហាបបូរមាត់ប្រែជាផ្កាឈូកហើយសាច់ប្រែជាសខ្ចីដូចស្រីក្រមុំអញ្ចឹងវ៉ី?»
គេគិតទាំងអស់សំណើចហើយពិនិត្យរាងកាយខ្លួនក្នុងកញ្ចក់ ពីលើដល់ក្រោម។ កន្ទុយភ្នែកគេ មានអារម្មណ៍ថា វាត់ទៅប៉ះមួយខ្វាច់នឹងអ្នកណាម្នាក់ឯក្រោយខ្នង។
…..មនុស្សស្រី?
តារាងាកក្រោយវឹង……
ស្ងាត់សូន្យ….កុំថាមនុស្ស….តែរុយមួយក្បាលក៏អត់….
តារាចាប់អារម្មណ៍ថាចម្លែក។
អម្បាញ់មិញពេលកំពុងលេងសើចនឹងរូបខ្លួនក្នុងកញ្ចក់ បានប៉ះស្រមោលស្ទុងៗឈរនៅពីក្រោយខ្នង។ ជាស្រមោលតូចស្ដើងដូចមនុស្សស្រី តែពេលងាករកមើលបែរជាមិនមានអ្នកណាម្នាក់ទៅវិញ។ គេរេភ្នែកគិតហើយប្រឹងបំភ្លេចចោលដោយវិធីផ្សេងៗ។
«នឹកអាលក្ខពេកដឹង?»
គេនិយាយកម្លាខ្លួនឯង ញីមុខហួសចិត្តព្រោះកំពុងចូលអារម្មណ៍អណ្ដែតអណ្ដូង រហូតស្រមៃថាមាននាងមកនៅក្រោយខ្នង។
កំលោះសង្ហាងើបដើរចេញពីមុខកញ្ចក់រៀបចំចូលបន្ទប់ទឹកសម្អាតខ្លួន ដើរបណ្ដើរមាត់ច្រៀងបណ្ដើរ។ មិនចម្លែកទេព្រោះមានមនុស្សយល់ចិត្តស្រលាញ់ឲ្យរបស់អ្នកណាក៏ សប្បាយចិត្តដែរ តែចម្លែកគឺថាមិនដឹងដារារីករាយប៉ុណ្ណាទេ បានជាចេះស្រែកច្រៀងយ៉ាងពីរោះ កាលពីមុនមកមិនដែលឃើញហើបមាត់អីតិចឡើយ។
…..នៅកន្លែងធ្វើការព្រឹកបន្ទាប់…..
«ដារាថ្ងៃនេះមើលទៅទឹកមុខសប្បាយរីករាយណាស់ណ៎! បែបមានអ្នកណាឲ្យរបស់អីដឹង!»
«និយាយចំៗទៅវ៉ី ចាំបាច់បញ្ឆិតបញ្ឆៀងគ្នាឯងអី!»
«មើលទៅស្អាតណាស់ដារា ហើយឯងទិញនៅណាដែរ?»
«លក្ខិណាទិញឲ្យ…!»
«សំណាងណាស់គេ បានគូដណ្ដឹងស្អាត ឆ្លាត ហើយចេះយល់ចិត្តទិញចិញ្ចៀនឲ្យទៀត គ្នាគ្មានសំណាងដូចឯងទេ។»
«ឯងតូចចិត្តមែនទែន ឬចេះតែនិយាយលើកគ្នាលេងទេ។»
«និយាយមែនណា!»
ដារាសើចតិចៗដំណាលគ្នានឹងមិត្តរួមការងារដែរ រួចក៏ដើរតម្រង់មករកបន្ទប់ទឹកនៅខាងស្ដាំដៃ។ ចូលបន្ទប់ទឹកយូរមិនមែនជាទម្លាប់របស់ដារាទេ តែពេលនេះគេឈរមុខកញ្ចក់ផ្អៀងផ្អងដូចមិនអស់ចិត្តសោះ មើលឆ្វេងមើលស្ដាំ សរុបពេលប្រហែលប្រាំនាទី។
មួយថ្ងៃនេះមិនដឹងជាដារាមកឆ្លុះមុខមើលប៉ុន្មានដងទេ អ្នករួមការងារណាក៏ចំអន់ឲ្យគេដែរ តែមុខដារានៅរក្សាស្នាមញញឹមសើចធម្មតាគ្មានមានចិត្តអៀនអីទេ ហើយថែមទាំងទៅជារីករាយស្រស់ស្រាយទៅវិញ។
«ដារាហើយនេះឯងយ៉ាងម៉េចហើយ បានមួយថ្ងៃនេះស្រលាញ់បន្ទប់ទឹក ស្រលាញ់កញ្ចក់អីម៉េស?»
នាយឧទានយ៉ាងសុភាពតបវិញ៖
«ធម្មតាតើបង! មានកើតអីទេ!»
«តែវាប្លែកពីរាល់ដង!»
«តាចឹងរាល់ថ្ងៃតើបង!»
គ្មានពាក្យស្ដីតបបន្តទៀតទេ ព្រោះមិត្តរួមការងារគ្រប់គ្នាភ្ញាក់ដូចធ្លាក់ទឹក ងងឹតមុខធេងពេលឮសម្ដីដារាភ្លាម។ សក្ដានៅក្បែរនោះដែរ ក៏និយាយលេងដាក់ដារាភ្លាម ព្រោះមិនបានគិតចាប់អារម្មណ៍ដូចគេឯទៀត៖
«ដារាបើឯងចូលបន្ទប់ឆ្លុះកញ្ចក់តាយ៉ាងណឹង ស្រីៗនៅកន្លែងយើងមិនដឹងយកមុខទៅលាក់ឯណាទេវ៉ឺ! ព្រោះមិនចេះយកចិត្តទុកដាក់ស្រលាញ់សម្រស់ដូចឯង។»
គ្រប់គ្នាសើចគិលព្រមៗគ្នា រួចហើយក៏ផ្ដោតអារម្មណ៍ទៅការងាររៀងៗខ្លួនវិញ។ តែមានអ្នកខ្លះនៅតែគិតដដែល ពីឫកពាប្លែកៗរបស់ដារានៅឡើយ។
«ម៉ាក់! ថ្ងៃនេះមើលខ្ញុំមើលស្អាតទេ?»
ម្ដាយដារាស្ងាត់មាត់ប្លែកចិត្តបន្តិច ទើបតបនឹងកូនប្រុសវិញបែបងឿងឆ្ងល់៖
«ស្អាត! កូនថ្ងៃនេះសង្ហាណាស់!»
«ស្អែកកូនបាននៅផ្ទះជាមួយម៉ាក់ ហើយកូននឹងជួយកិច្ចការផ្ទះម៉ាក់។»
«អើ! ជិតនឹងមានគ្រួសារហើយកូនចេះរៀនជួយការងារផ្ទះបាយខ្លះក៏ល្អដែរ។»
ស្នាមញញឹមដ៏ស្រស់ចម្លែករបស់ដារាលេចឡើងពេញផ្ទៃមុខ ធ្វើឲ្យម្ដាយភ្ញាក់ផ្អើលកាន់តែខ្លាំង ព្រោះគាត់មិនដែលឃើញកូនសប្បាយចិត្តប្លែកអីចឹងទេ ហើយថែមទាំងនិយាយថាចង់ជួយការងារផ្ទះបាយទៀត។ មិនដែលឮកូនចង់ជួយការងារផ្ទះបាយអីម្ដងទេពីមុនមក ពេលនេះឮពេញត្រចៀកអញ្ចឹងគាត់នឹកឆ្ងល់ណាស់ មិនដឹងកូនផ្លាស់ប្ដូរគំនិត ឬក៏កើតរឿងអាក្រក់អីទេ។
ម្ដាយដារាឈរមើលកូនពីមាត់ទ្វារបន្ទប់ ឃើញដារាផ្អៀងផ្អងមើលរូបខ្លួនឯងនៅមុខកញ្ចក់យ៉ាងយូរ ទោះគាត់មកឈរលបមើលមួយស្របក់ហើយក៏នៅតែមិនដឹងខ្លួនទៀត។ ដារាឆ្លុះកញ្ចក់ហាក់ដូចចង់រៀបចំមុខមាត់រូបរាងឲ្យស្អាត នាយសិតសក់លើអាវសារេម្ដងត្រង់នេះ ម្ដងត្រង់នោះ។ បើកត់សម្គាល់ឲ្យដិតដល់ទៅដូចជាចាត់ទុកថាខ្លួនឯងជាមនុស្សស្រី អីចឹង ព្រោះត្រូវតុបតែងខ្លួនឲ្យស្អាតមុននឹងចេញដើរទៅក្រៅ។ ថ្ងៃនេះនៅផ្ទះមិនចេញទៅណាផងយូរប៉ុណ្ណេះហើយ ចុះបើថ្ងៃទៅធ្វើការវិញយូរយ៉ាងណាទៅ?
«អូម៉ាក់មកពីអង្កាល់? កូនអត់ដឹងសោះ តោះម៉ាក់ទៅផ្ទះបាយ។»
«តោះ!»
ម្ដាយដារាពោលចាក់បណ្ដោយតាមកូន រួចក៏នាំដារាដើរសំដៅទៅផ្ទះបាយទាំងក្នុងចិត្តគិតយ៉ាងច្បាស់ថា កូនគាត់ពិតជាមានរឿងអីកើតមានមិនខាន បានជាប្ដូរឫកពាអស់បែបនេះ។ គាត់គិតតែក្នុងចិត្តមិនមាត់អីឲ្យកូនដឹងទេ ខ្លាចនិយាយហើយកើតរឿងធំទៅវិញ។ រួចរាល់កិច្ចការផ្ទះបាយហើយ ម្ដាយដារាឆ្លៀតខលទៅលក្ខិណាប្រាប់ពីរឿងប្លែកៗរបស់ដារា។
«អាឡូ! លក្ខិណាកូន កូនមកផ្ទះនេះមួយភ្លែតបានទេ ម៉ាក់មានរឿងចង់និយាយ។»
«ចាស់ម៉ាក់! តិចទៀតកូនទៅដល់ហើយ។»
លក្ខិណាមកដល់ផ្ទះដារាចំណាយពេលតែដប់ប្រាំនាទីប៉ុណ្ណោះ ពិតជាបើកលឿនមិនគួរជឿមែន។ មកដល់ភ្លាមនាងឃើញទឹកមុខបារម្ភរបស់ម្ដាយដារា ក៏ដឹងភ្លាមហើយថាពិតជាមានរឿងអាក្រក់អីមិនខាន។ ម្ដាយដារារង់ចាំលក្ខិណាមកដល់ក្បែរខ្លួនគាត់ ទើបនាំគ្នាដើរតម្រង់ទៅតុមួយនៅខាងឆ្វេងដៃ។
«ហ៊ើយ!!!… លក្ខិណា ដារាប៉ុន្មានថ្ងៃនេះ មិនដឹងយ៉ាងម៉េចទេប្លែកៗដល់ហើយកូន! ហើយថ្ងៃនេះ ចេះជួយធ្វើការផ្ទះបាយទៀត!»
«ល្អតើម៉ាក់ បែបគាត់ចង់រៀនឲ្យចេះឲ្យហើយនឹងអាលក្លាយជាប្ដីល្អទេដឹង?»នាងនិយាយទាំងញញឹមកំប្លែង។
«មិនមែនទេកូន គេមានឫកពាប្លែកណាស់ ចង់ស្អាតដូចមនុស្សស្រីអីចឹង ឆ្លុះកញ្ចក់ញ៉ែងញ៉ង!»
«អីចឹងមានតែគាត់ប៉េដេ? អូយខូចអនាគតខ្ញុំអស់រលីង! ហឹកៗៗ»នាងនិយាយលេងសើចធ្វើងរង៉ក់ដូចក្មេង។…
«ទេកូន! ម៉ាក់ហៅកូនមកព្រោះខ្លាចថា ដារាត្រូវអំពើពីណាមកក៏មិនដឹង? កាលទៅប៉ៃលិនគេមាននិយាយអីផ្ដាសទេ?»
លក្ខណាបញ្ឈប់មាត់ច្រៀប។ នាងបើកភ្នែកមូលក្លុំសម្លឹងអនាគតម្ដាយក្មេកហើយរេភ្នែកទៅរក បន្ទប់គូដណ្ដឹង។ អ្នកស្រីម្ដាយតារាក៏ឈប់មាត់ហើយក្រោកពីសាឡុងស៊ីញ៉ូឲ្យនាងក្រោក ទៅតាមគាត់។នាងក្រោកទៅទាំងគ្មានព្រលឹងក្នុងខ្លួនព្រោះភ័យ។ បើសម្ដីគាត់ជាការពិតតើនាងគិតយ៉ាងណាបើជិតដល់ពេលរៀបការហើយ។ តើគេមានរឿងអ្វី?
នាងសម្លឹងតាមចង្អុលដៃស្ត្រីនោះទម្លុះប្រលោះវាំងននបង្អួចផាត់ផើយ ហើយសម្លឹងទៅក្នុងបន្ទប់តារាតាមទ្វារដែលចំហពាក់កណ្ដាល។ នៅទីនោះគេពិតជាកំពុងឈរលាបម្សៅមុខនឹងទាញក្រេមមកលាបបបូរមាត់ មែន។
នាងលើដៃខ្ទប់ទ្រូង បើកភ្នែកធំៗឈរទ្រឹងនិយាយលែងចេញរហូតដល់អ្នកស្រីអូសនាងត្រលប់ទៅបន្ទប់ទទួលភ្ញៀវវិញ។
«គិតធ្វើម៉េចទៅម៉ាក់?»នាងនិយាយខ្សឹបៗព្រោះភ័យ។ គ្មានអ្នកណាស្គាល់ចរិតបុរសកំពូលស្នេហ៍ជាងនាងទេ។ គេជាបុរសពេញលក្ខណៈមិនដែលរវល់រឿងរូបសម្រស់អីដល់ថ្នាក់នេះឡើយ។ ម្ដងនេះឃើញផ្ទាល់ភ្នែកទៅហើយ មិនឲ្យនាងតក់ស្លុតម៉េចបាន?
តើគេពិតជាត្រូវអាថាន់អំពើអំព័ន្ធណាមួយដូចម្ដាយគេលើកឡើងមុននេះមែនឬយ៉ាងណា? នាងគិតផងភ័យក្ដុកក្នុងចិត្តផង។
«ចាំបាយហើយយើងទៅរកលោកយាយបញ្ជាន់រូបមើល! បើកឡានជូនម៉ែទៅណា៎ កុំឲ្យតារាដឹងខ្លួន!»
«ចា៎ៗ!»នាងឆ្លើយយ៉ាងញាប់ព្រោះភ័យ។
បាយរួមតុជាមួយគ្នាមួយពេលព្រឹកនេះ ទើបលក្ខិណារឹតតែក្នុងច្បាស់ថា ដារាពិតជាប្លែកសម្បើមណាស់ មិនយកចិត្តទុកដាក់ជាមួយនាងសូម្បីបន្តិច ហើយថែមទាំងមានឫកពាដូចមនុស្សស្រីខ្លះៗផង។
មនុស្សគ្រប់គ្នាក្នុងផ្ទះ បានត្រឹមតែគិតក្នុងចិត្ត តែក៏មិនហ៊ានហើបមាត់និយាយអីទេ ចេះតែធ្វើខ្លួនដូចមិនដឹងរឿងអីទៅ។
នៅផ្ទះលោកយាយបញ្ជាន់រូបក្លិនធូបធុំឈួលច្រមុះ ម្ដាយដារានិងលក្ខិណាអង្គុយបត់ជើងក្បែរលោកយាយដែលកំពុង ស្មិងស្មាធិ៍បន្ទាប់ពីក្រញែងខ្លួនបន្តិចរួច។ តាមមើលទៅលោកយាយបញ្ជាន់រូបកំពុងសាកសួរផ្លូវងងឹតទាំងឡាយហើយ…..។
……..កាលពីច្រើនឆ្នាំមុន….
ជាងរិទ្ធិញញឹមសម្លឹងមុខប្រពន្ធទាំងអាការៈហួសចិត្តយ៉ាងខ្លាំង៖
«ហើយនេះយូរទៅមិនទុកចិត្តប្ដី? ជាជាងមាសល្បីប៉ុណ្ណឹងហើយភ័យខ្លាចមិនស្អាតទៀត? ចាំតែពាក់ទៅ»
«មកពីត្បូងនេះខ្ញុំស្រលាញ់ណាស់! គឺស្រលាញ់ខ្លាំងមែនទែន! បើបងឯងធ្វើមិនស្អាតមានរឿងហើយ!»ប្រពន្ធកម្លាលេង។
«ធានាស្អាត! ស្អាតជាងអូនឯងផង!»
ប្រពន្ធក្ដិចខ្ញាំប្ដីលេងសើចក្អាកក្អាយ។ អ្នកជិតឆ្ងាយគិតថាគ្រួសារជាងរិទ្ធិនេះមានសុភមង្គលណាស់ព្រោះថា ប្រពន្ធជាងមាសមានសម្រស់ស្រស់ស្អាតគ្រាន់បើដែរ ថ្វីបើនាងមានសម្បុរស្រអែមក៏ពិតមែន កាលពីមិនទាន់បានប្ដី ប្រុសណាក៏តាមសាសងស្នេហានឹងនាងដែរ។ ឥលូវបានមកធ្វើជាប្រពន្ធជាងមាស អាចថាជាសំណាងនាងហើយ។
បីថ្ងៃក្រោយមកប្រពន្ធជាងមាសពាក់ចិញ្ចៀនដែលប្ដីធ្វើឲ្យបានដូចបំណង នាងអរណាស់ព្រោះសមតាមចិត្តនាងស្រលាញ់៖
«បងពិតជាយល់ចិត្តអូនមែន ចេះធ្វើត្រូវចិត្តអូនតែម្ដង។»
«បងធ្វើហើយធានាថាល្អគឺល្អ អូនមិនបាច់បារម្ភទេ។»
ទាំងពីរនាក់ប្ដីប្រពន្ធសើចដាក់គ្នាពព្រាយ។ នាងភិនពាក់ចិញ្ចៀនចេញទៅផ្សារ ឯប្ដីក៏បែរមកធ្វើការធម្មតាវិញ។ ទៅដល់ពាក់កណ្ដាលផ្លូវជួនជាជួបនាងស្មី ដែលត្រូវជាមិត្តភ័ក្ដិនឹងគ្នាជាយូរមកហើយ៖
«ស្មីឯងទៅផ្សារដែរនឹង តោះទៅជាមួយគ្នាម៉ងទៅ។»
នាងស្មីញញឹមស្ងួតតបវិញ៖
«តោះគ្នាទៅដែរតើ!»
«ណែស្មី! នេះឯងជួយមើលចិញ្ចៀននេះមើល៍ស្អាតទេ?»
នាងស្មីងាកសម្លឹងមើលចិញ្ចៀននៅនឹងដៃមិត្តខ្លួនវឹង រួចថ្លោះទឹកមុខព្រោះចិញ្ចៀននោះស្អាតពេកដាក់ចិត្តថាមិនគិត ច្រណែនមិនបាន។
«ម៉េចស្អាតអត់?»
«ស្អាត…!!!» អ្នកឆ្លើយតបមកក៏ដោយកំបុតព្រោះខឹងច្រណែន។
នាងប្រពន្ធជាងមានធ្វើមិនដឹងគេគ្រឺតក្នាញ់ខ្លួនឌឺវិញបន្ថែម៖
«មែនហើយ! បងរិទ្ធិអ្នកធ្វើឲ្យគ្នាណា៎!»
«ដឹងហើយ!…»ស្មីឆ្លើយទាំងមុខក្រញូវ។
ភិនរឹតតែដើរកាច់រាងហាក់សប្បាយជាងមុនក្នុងន័យបញ្ឈឺចិត្តអ្នកដែលកំពុងច្រណែនខ្លួន។
រួមដំណើរគ្នាបានបួនប្រាំម៉ែត្រ ស្រាប់តែនាងស្មីឈប់ង៉ក់៖
«ភិនឯងទៅតែឯងទៅ គ្នាឈឺពោះណាស់ មិនបានទៅទេ!»
និយាយហើយក៏ត្រលប់បកក្រោយវិញវឹង លឿនស្លេវរកតែហាឃាត់សួរនាំអីក៏មិនទាន់ដែរបន្សល់ឲ្យប្រពន្ធ ជាងមាសនៅចម្ងល់តែម្នាក់ឯង នាងទម្លាក់ទឹកមុខស្មើធេងព្រោះយល់ការណ៍។
«នែ៎?? ហើយមកធ្វើអី?» ជាសំឡេងសួរខ្សឹបៗស្លន់ស្លោរបស់ជាងមាស ពេលឃើញសហាយខ្លួនមករកដល់ផ្ទះទាំងព្រឹកបែបនេះ។
«នេះបងមិនចង់ជួបមុខអូនទេ?»
«មិនមែនទេ តែប្រយ័ត្នភិនគេមកទាន់!»
«មកទាន់មកទៅ…!!! វាក៏ប្រពន្ធខ្ញុំក៏ប្រពន្ធម៉េចបានចិញ្ចៀនមួយអត់មួយ?»
ជាងមាសបើកភ្នែកធំៗ ឯនាងស្មីនិយាយធ្វើព្រងើយសម្លឹងមុខនាយ រួចក៏សួរបន្ត៖
«បងទិញកណ្ដៀងនោះបានតែមួយគ្រាប់ សុខចិត្តធ្វើចិញ្ចៀនឲ្យវា អូនមិនសុខចិត្តទេ!»
«បានៗ! ចាំបងធ្វើមួយទៀតឲ្យស្អាតជាងហ្នឹង! បានឬនៅ? ឈប់ខឹងទៅ?»
បុរសជាងមាសដើរមកក្រសោបចង្កេះចាប់ថើបថ្នមៗ លួងលោមនាងដោយសម្ដីទន់ភ្លន់ផ្អែមល្ហែមធ្វើឲ្យនាងស្ងប់ចិត្តលែង សូវច្រណែន។ ជាងមាសគិតថាមានឱកាសល្អ ព្រោះប្រពន្ធចេញទៅផ្សារបាត់ហើយ ល្មមត្រលប់មកវិញនាយអាចមានពេលឱបរឹតគ្នាយ៉ាងកក់ក្ដៅកាត់ព្រឹក តែម្ដង។
តែមិនស្របតាមបំណងឯណា….. ការពិតភិនជាប្រពន្ធស្របច្បាប់ ប្ដីឱបនឹងទ្រូងមានសហាយហើយស្រីនោះជាក្លើរបស់ខ្លួនទៀតរឿងអី មិនសង្ស័យ? ការបង្ហាញចិញ្ចៀនព្រឹកមិញនៅតាមផ្លូវទៅផ្សារ គ្រាន់ជាការសាកចិត្តប៉ុណ្ណោះ ពេលនេះនាងបានឃើញអ្វីៗស្ដែងនៅចំពោះមុខមាត់មែន។….ខ្វាក…
ទ្វាររបើកមកខាងក្នុងដោយកំហឹងជើងភិន….
នាងបានដឹងអស់រលីង….ព្រោះនៅឈរចាំស្ដាប់ខាងក្រៅដឹងរឿងសព្វគ្រប់ទាំងអស់។
«សប្បាយអស់ដៃហើយហ្ន៎?»
ពីរនាក់ដែលកំពុងលួចបង្កាត់ស្នេហ៍ត្រីកោណបញ្ឈប់ចលនាដោយបើកភ្នែកគ្រលួង។
អត់ទ្រាំតទៅទៀតឯណាបាន ឃើញផ្ទាល់ភ្នែកស្ដាប់ឮពេញត្រចៀក មិនមែនចិត្តព្រះទេនាងភិនផ្ទុះកំហឹងស្រែកបន្ត៖
«បងខ្វះស្រីណាស់ទៅមកសហាយជាមួយនាងនេះ? ដឹងថាវាជាពួកម៉ាកខ្ញុំដែរ? ស្រលាញ់ណាស់ទៅពួកស៊ីបាយបោកឆ្នាំងហ្នឹង?»
កំហឹងចែកប្ដី មិនស្មើកំហឹងមិនបានត្បូងកណ្ដៀងល្អបណ្ដាច់មកជាកម្មសិទ្ធិទេ នាងស្មីញាក់ចិញ្ចើមស្ទុះក្រោកនិយាយកាត់បុរសជាងមាស ដែលបម្រុងនឹងហាមាត់តប៖
«ម៉េច??? បើដឹងហើយឯងគិតចង់ធ្វើម៉េចយើង? ឯងហ្នឹងមានស្អីអស្ចារ្យទៅ?»
ភិនយំផងស្រែកផង៖
«ស្មី!!! ស្រីអត់ខ្មាស! ខ្វះណាស់ទៅប្រុស? យើងខំទុកចិត្តឯង!»
ស្មីមិនព្រមអន់នាងស្រែកវិញក្ដែងៗព្រោះអាងថាជាងមាសស្រលាញ់ ថ្នាក់ថ្នមចិត្តដល់ថ្នាក់ប្រពន្ធមកទាន់ហើយមិនហ៊ានជួយប្រពន្ធដើម គិតពីនៅស្ងៀមអេះក្បាល៖
«ទុកចិត្តស្អី? ល្ងើមិនថា? ស្រីល្ងង់ខ្លៅរបៀបឯង សមជាមួយប្ដីជាងមាសដែរ?»
អស់ភាពអំណត់តទៅទៀតព្រោះមិត្តភ័ក្ដិក្បត់ប្ដីក៏ក្បត់ ហើយមិនដឹងកំហុសនាំគ្នាងងើលមុខនាងទៀត ភិនខាំមាត់យារដៃទះសំដៅគូបដិបក្ខស្នេហ៍ សម្រន់ភ្លើងចិត្ត មិនបានគិតទេថា ស្រីដែលហ៊ានដណ្ដើមប្ដីអ្នកស្រុកមានរឿងអីឈរស្ងៀមឲ្យគេវាយ នោះ។ នាងស្មីគេចបានយ៉ាងរហ័សហើយរេទៅទាញព្រនង់ប៉ុនកដៃនៅក្បែរនោះ វាយសំដៅភរិយាដើមមួយទំហឹងពេញ។
នាងភិនក្នុងកំសួលប្រចណ្ឌខូចចិត្តខូចថ្លើមទឹកភ្នែករហាម ងងឹតអស់ផ្លូវ ច្នេះនាងមិនអាចគេចចេញទាន់ធ្វើឲ្យរងមួយព្រនង់ដំណំចំកញ្ចឹងក ដួលត្មោលទៅបុកសសរប៉ូងសន្លប់ស្ដូកស្ដឹង។
នាងសហាយប្រែជាស្វាយមុខ ប្រលែងព្រនង់ចោលខ្ពាក ថយក្រោយដោយតក្កមា៖
«បង! បងគិតធ្វើម៉េចទៅ ???»
ជាងមាសបើកភ្នែកធំៗ ស្ទុះទៅជិតភិនដែលដេកដួល។
«ភិនៗៗៗ»
ជាងមាសស្រែកហៅនិងយកដៃអង្រួនតិចៗស្រាប់តែភរិយាកម្រើកដឹងខ្លួនវិញខ្វើយៗ។
«គិតអាម៉េចទៅ! បងបីឯងទៅពេទ្យសិន!»
ជាងមាសនិយាយញ័រមាត់។ ស្រាប់តែនាងស្មីបើកភ្នែកធំៗស្រែកឃាត់៖
«បងកុំជួយ! បើបងជួយវា អូនជាប់គុកណា៎! រាជការគេចាប់អូនណា៎ដឹងទេ?»
ប្ដីបង្អង់ដៃងាកមកសម្លឹងមុខសហាយ។ បានឱកាសនាងមាបន្ថែមភ្លាម៖
«វាមិនរស់ទេ យកទៅពេទ្យក៏មិនរស់ដែរមានតែនាំគេដឹងភ្ញាក់ផ្អើលដល់រាជការរឿងកាន់តែធំ បងឯងស្មានថារួចខ្លួន?»
ដៃប្ដីកាន់តែញ័ររន្ធត់។ ម្យ៉ាងមានមនោសញ្ចេតនាជាមួយប្រពន្ធដើមខ្លះម្យ៉ាងជឿពាក្យប្រពន្ធ ចុង ម្យ៉ាងខ្លួនបានជាធ្វើខុស ជាប់ទោសក្បត់ចិត្ត ចង់មិនចង់បើនាងស្លាប់រាជការមុខតែចាប់ទោសអូសដំណើរមែន។
«អាឡូវធ្វើម៉េច??»
សំឡេងជាងមាសទៅជាស្លន់ស្លោក្នុងពេលភរិយាត្រដរខ្យល់….ងាកមកតោងដៃគាត់….