លោក ហ៊ុយ វណ្ណៈ ត្រូវឡើងតុលាការ រឿងទំនាស់ផ្ទៃក្នុង ស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង
រឿងរ៉ាវទំនាស់ផ្ទៃក្នុងនៃ
ស្ថានីយ៍ទូរទស្សន៍ CTN និង CNC របស់អ្នកឧកញ៉ា គិត ម៉េង នោះ
បានកើតឡើងកាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០១៤កន្លងមក
ខណៈបុគ្គលិកម្នាក់នៅការិយាល័យ CTN និង My TV
ក្រោមការគ្រប់គ្រងរបស់លោក នូវ សម្ផស្ស
បានទៅទំនាក់ទំនងយកសម្ភារៈមួយនៅការិយាល័យ CNC គ្រប់គ្រងដោយលោក
ហ៊ុយ វណ្ណៈ ហើយត្រូវបានបុគ្គលិកនៅ
ការិយាល័យ CNC ស្តីបន្ទោសឲ្យ ដោយប្រើពាក្យសម្តីគំហ៊កខ្លាំងៗ
កកើតមានករណីឈ្លោះគ្នាបែកផ្សែង ។ ក្រោយមក បុគ្គលិក CTN
រូបនោះបានរៀបរាប់អំពីដំណើររឿងប្រាប់ដល់លោក រស់ ឌីណា
ជាអ្នកគ្រប់គ្រងផ្នែកបុគ្គលិក និងផែនការ របស់ CTN និង My TV
នាំឲ្យលោក ហ៊ុយ វណ្ណៈ បញ្ចេញកំហឹងទល់កំហល់ដាក់លោក រស់ ឌីណា
ដោយចោទប្រកាន់ថា មិនឲ្យកូនចៅលើទទួលទូរស័ព្ទរបស់ខ្លួន
និងក៏ឈានទៅដកកាំភ្លើងខ្លីចេញពីអាវធំភ្ជង់ក្បាលលោក រស់ ឌីណា
តែម្តង ។
ពាក់ព័ន្ធនឹងរឿងរ៉ាវទំនាស់ ផ្ទៃក្នុងនៃស្ថានីយ៍ទូរទស្សន៍ CTN និង CNC នេះ ប្រភពព័ត៌មានពីបុគ្គលិកមួយចំនួនបម្រើការងារនៅទីនោះ បានឲ្យដឹងថា ត្រូវបានអ្នកឧកញ៉ា គិត ម៉េង ចេញមុខសម្របសម្រួលនៅថ្ងៃបន្ទាប់ ក្រោយកើតរឿងរ៉ាវ គឺថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីបញ្ចប់បញ្ហា ។ លើសពីនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្គាប់បញ្ជាឲ្យក្រុមការងារបច្ចេកទេសលុបរូបភាពវីដេអូនៅក្នុង កាមេរ៉ាសុវត្ថិភាពចោលទាំងអស់ទៀតផង ។
ទោះបីមានការសម្របសម្រួលពីអ្នកឧកញ៉ា គិត ម៉េង យ៉ាងណាក្តី ក៏លោក រស់ ឌីណា មិនព្រមបញ្ចប់រឿងរ៉ាវពោរពេញទៅដោយការឈឺចាប់ត្រឹមហ្នឹងឡើយ គឺបានសម្រេចចិត្តប្តឹងទៅតុលាការព្រហ្មទណ្ឌ ដើម្បីទាមទាររកយុត្តិធម៌ ប្រយោជន៍ឲ្យលោក ហ៊ុយ វណ្ណៈ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ប្រភពពីអ្នកស្និទ្ធនឹងអ្នកឧកញ៉ា គិត ម៉េង បានឲ្យដឹងថា នាពេលកន្លងមក ការប្រើប្រាស់អាវុធរបស់អ្នកមានភារកិច្ចនៅស្ថានីយ៍ទូរទស្សន៍ CTN និង CNC មានភាពអនាធិបតេយ្យសម្បើមណាស់ ប៉ុន្តែឥឡូវបានធូរស្រាលខ្លះហើយ ដោយសារអ្នកឧកញ៉ា គិត ម៉េង រៀបចំឲ្យមានការត្រួតពិនិត្យ និងទុកដាក់អាវុធឲ្យត្រឹមត្រូវពេលចូលបម្រើការងារ ។
បុគ្គលិកបម្រើការងារនៅ CTN និង My TV មួយចំនួនបានសម្តែងនូវការព្រួយបារម្ភថា អាចពាក្យបណ្តឹងរបស់លោក រស់ ឌីណា មិនសូវមានទម្ងន់ប្រឆាំងទៅនឹងលោក ហ៊ុយ វណ្ណៈ ពីព្រោះលោក ហ៊ុយ វណ្ណៈ ចេះក្បាច់គុនអែបអបអ្នកឧកញ៉ា គិត ម៉េង យ៉ាងពូកែផង និងព័ស្តុតាងនានានៅក្នុងកាបេរ៉ាសុវត្ថិភាព ត្រូវបានអ្នកឧកញ៉ា គិត ម៉េង បញ្ជាឲ្យក្រុមបច្ចេកទេសបំផ្លាញចោលអស់ទៅហើយផង ។
________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត