នគរបាលក្រុងប៉ោយប៉ែត ឃាត់មុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន៧នាក់

7/31/2014 0 Comments A+ a-

Pheak-0125
បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះ បានធ្វើការ ស្រាវជ្រាវ រហូតទៅដល់ការ ឃាត់ខ្លួន មុខសញ្ញា ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ចំនួន៧នាក់ ជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះ បានលួចធ្វើ សកម្មភាព យ៉ាងសកម្ម នាពេលកន្លងទៅ ។
មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីមានការណែនាំ របស់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម រួចមក អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានបញ្ជាឲ្យកម្លាំង នគរបាល ជំនាញសហការជាមួយ កម្លាំងនគរបាល តាមបណ្តាប៉ុស្តិ៍ រហូតដល់ការស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យទាំង៧នាក់ ។
មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានបន្តទៀតថា ក្រៅពីការចាប់ខ្លួន ជនសង្ស័យទាំង៧នាក់ កម្លាំងនគរបាល បានដកហូត ថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤ថង់តូច និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន មួយចំនួនផងដែរ។
បើតាមមន្រ្តី នគរបាល ជនសង្ស័យ ទាំង៧នាក់ រួមមាន ទី១ឈ្មោះ ជិន សារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី២ឈ្មោះ ម៉ែន បារាំង ភេទប្រុស រស់នៅមណ្ឌលទី៧ ភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៣ឈ្មោះ ចាន់ ថេត ភេទស្រី អាយុ២៣ឆ្នាំ រស់នៅក្រោយ វត្តម៉ុងចិន ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៤ឈ្មោះ ចាន់ ប៉ូរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៥ឈ្មោះ ជឹម ប៊ុនធា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិបាលេលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទី៦ឈ្មោះ ម៉េង ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅបេនឡាន ភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៧ឈ្មោះ ស្រេង សុខអេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុង ផ្សារឡុងគ្លឿ ប្រទេសថៃ។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៧នាក់ ត្រូវបាន យកទៅសួរនាំ និងឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
______________________
ផ្តល់សិទ្ធិដោយ៖ lookingtoday

Read more: http://www.cambodiapage.info/?p=36413#ixzz390RCGlXd
Pheak-0125បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះ បានធ្វើការ ស្រាវជ្រាវ រហូតទៅដល់ការ ឃាត់ខ្លួន មុខសញ្ញា ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន ចំនួន៧នាក់ ជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះ បានលួចធ្វើ សកម្មភាព យ៉ាងសកម្ម នាពេលកន្លងទៅ ។