Showing posts with label តារា និង ជនល្បី. Show all posts
Showing posts with label តារា និង ជនល្បី. Show all posts

លំ សុក្រឹត រៀប​ការ​យប់មិញ​មិន​មាន​គូស្នេហ៍​តារា​ខ្មែរ​ណា​ធ្វើ​ដូច!


តារា​ចម្រៀង​របស់​ ផលិតកម្ម Diamond Music រូប​នេះ​តែងតែ​លាក់​បាំង​ចំណង​ស្នេហ៍​របស់​ខ្លួន​​ពេល​​ក្រុម​សារព័ត៌មាន​ សួរ​នាំ​ពី​គូស្នេហ៍។ ក្នុង​ពិធី​មង្គលការ​យប់​មិញ លំ សុក្រឹត​ ធ្វើ​ឡើង​មិន​សូវ​ជា​ធំ​ដុំ​ដូច​ជា​តារា​ដទៃ​ឡើយ ហើយ​ក្នុង​នោះ​ក៏​មិន​សូវ​មាន​សិល្បករ សិល្បការិនី​ច្រើន​រូប​នោះ​ទេ។


  ទោះ​ជា​យ៉ាង​ណា​អ្វីដែល​​ធ្វើ​ឱ្យ​​អ្នក​ចូល​រួម​មង្គលការ​​​ភ្ញាក់​ ផ្អើល រួម​នឹង​គូស្នេហ៍​របស់​ខ្លួន​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​គឺ​លោក​និពន្ធ​បទ​ចម្រៀង​​យក​មក​បក​ស្រាយ​ក្នុង​ពិធី​មង្គលការ​ដើម្បី​ បង្ហាញ​ស្នេហា​ស្មោះស្ម័គ្រ។

លោក លំ សុក្រឹត មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​លោក Call ចូល​ជា​ច្រើន​លើក​មិន​មាន​អ្នក​ទទួល។ យ៉ាង​ណា​ក៏​ដោយ​ពិធីករ​ក្នុង​កម្មវិធី​មង្គលការ​យប់​មិញ​និយាយ​ថា​គូស្នេហ៍​ តារា​ចម្រៀង​ខាង​លើ​មិន​មាន​អាជីព​​ជា​អ្នក​ចម្រៀង​ដូច​លោក​ឡើយ។

មួយ​វិញ​ទៀត​បទ​ចម្រៀង​មួយ​បទ ​ដែល​លោក លំ សុក្រឹត យក​ទៅ​បក​ស្រាយ​ក្នុង​ពិធី​កាត់​​ផ្លែ​ឈើ​យប់​មិញ​ ​គឺ​លោក​និពន្ធ​ទុក​ជា​យូរ​មក​ហើយ ដើម្បី​យក​មក​ច្រៀង​ក្នុង​ថ្ងៃ​មង្គលការ​របស់​ខ្លួន។

លោក លំ សុក្រឹត ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​កាល​នៅ​ផលិតកម្ម Rock ក៏ប៉ុន្តែ​ក្រោយ​ពេល​ផលិតកម្ម​នេះ​ផ្អាក​ការ​ផលិត​ចម្រៀង​មួយ​រយៈ​លោក​មិន​ មាន​ទ្រនំ​សម្រាប់​ជ្រក​ទេ។ ទើប​តែ​ពេល​ថ្មីៗ​​លោក​បាន​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Diamond Music ជា​មួយ​លោក ជុំ លីណូ ទើប​ចេញ​ពី​ សាន់ដេ៕

អត្ថបទដើមពី sabay.com

សមាជិកនៃអ្នក បង្កើតផែនទី Google Map នៅកម្ពុជាម្នាក់ បានស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ កាលពីព្រឹកមិញ


លោក ចិត្រ សុវិជ្ជា ដែលសមាជិកមួយរូប នៃអ្នកបង្កើតផែនទី Google Map នៅក្នុងប្រទេសកម្ពុជា បានស្លាប់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រឹកមិញនេះ ដោយសារ គ្រោះថ្នាក់ចរាចរណ៏ ខណៈលោក បានធ្វើដំណើរ ទៅកាន់ស្រុកកំណើត នៅក្នុងខេត្ត ស្ទឹងត្រែង។








លោក ចិត្រ សុវិជ្ជា ត្រូវបានគេស្គាល់ថា ជាសមាជិកដ៏សកម្មម្នាក់ នៃអ្នកបង្កើតផែនទី Google Map នៅកម្ពុជា ហើយលោកបានរួមចំនែក ក្នុងការបង្កើតផែនទី នៅក្នុងខេត្តស្ទឹងត្រែង តែម្តង។ ជាមួយគ្នានេះដែរ លោកក៏បានចំណាយ ពេលវេលា ដើម្បីធ្វើការ បណ្តុះបណ្តាល ប្រជាជនជាច្រើន ឲ្យយល់ដឹង ពីការប្រើប្រាស់ Google Map ដើម្បីស្វែងរក ទីតាំងណាមួយ នៅក្នុងប្រទេសកម្ពុជា ទៀតផង។
ជាងនេះទៅទៀត ស្នាដៃរបស់លោក ត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំង ហើយវាបានជួយដល់ ប្រជាជនខ្មែរជាច្រើន ដែលបាន និងកំពុងតែប្រើប្រាស់ ផែនទី Google Map ដើម្បីស្វែងរកទីតាំង ដ៏ជាក់លាក់ណាមួយ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ផងដែរ៕


លោក ចិត្រ សុវិជ្ជា
ប្រភព ៖ Google Developer Group Phnom Penh
កែសំរួលដោយ
ខ្មែរឡូត

រឿងដែលអ្នកស្មានពុំដល់ ក្រោយពី បង្ហោះ រូបភាព ឬវីដេអូ ចូលក្នុង ហ្វេសប៊ុក (ខ្មែរ)

ភ្នំពេញ៖ មានមនុស្សមួយចំនួន មិនបានយល់ដឹង ពី ការប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គម ច្បាស់លាស់ ថា តើវាមាន ឥទ្ធិពលបែបណា នៅពេលដែល អ្នក បានប្រើប្រាស់វា តាមអំពើចិត្ដ ដោយមិនបានគិត ពីរឿងដែលកើតឡើង នៅថ្ងៃមុខនោះទេ ដែលវាអាចទាញអ្នក ទៅប្រឈមមុខ នឹងការ ដាក់ទោស ទៅតាមផ្លូវច្បាប់, ការអាប់អោន កិត្តិយស, ការបាត់បង់ជីវិត និងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។
ជាឧទាហរណ៍ ដែល បុរសខ្មែរ២នាក់ ជាអ្នករស់នៅក្នុង ភូមិ-ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្ដព្រៃវែង បានបង្ហោះរូបភាព ដែលខ្លួន បានវាយ និងចងធ្វើបាប ក្មេងប្រុស លួចបេះដូង ចូលទៅក្នុង ហ្វេសប៊ុក។ ក្រោយពី រូបភាព បានបង្ហោះ និងមាន ការធ្វើចែកចាយ ច្រើន ជាចុងក្រោយ បុរសទាំងពីរនាក់ បងប្អូននេះ ត្រូវបាន សមត្ថកិច្ច ធ្វើការ ឃាត់ខ្លូន និងបញ្ជូនសំនុំរឿង ទៅកាន់ តុលាការ។



អ្វីដែល គួរឲ្យចាប់អារម្មណ៍ មួយទៀតនោះ គឺចម្រៀងជើងថ្មី វ័យក្មេងសាច់ស ទ្រលុកទ្រលន់ ឃិត សំម៉ាលីស ទើបចូលប្រឡូក ក្នុងអាជីពអ្នកសិល្បៈ ហើយទីផ្សារចម្រៀង ពុំទាន់ទូលំទូលាយខ្លាំង ដូចតារារាមច្បង ក៏ពិតមែន ប៉ុន្តែថ្មីៗនេះ នាងបានធ្វើឲ្យ ទស្សនិកជន ស្រទាប់យុវវ័យ ដោយបង្ហោះ រូបថត១ សន្លឹក ជារូបសិចស៊ី ខ្លាំងបំផុត បន្ទាប់ពីឃើញធ្វើ ឲ្យប្រុសៗ សម្លឹងមិនដាក់ ភ្នែកស្ទើរគ្រប់គ្នា។ ចំពោះរូបនេះ ដែរ នាងក៏ទទួលការ រិះគន់ យ៉ាងចាស់ដៃផងដែរ ពីទស្សនិកជន ខ្មែរ។




ព័ត៌មានផ្សេងៗ ទាក់ទងនឹង ហ្វេសប៊ុក
ងាកមកមើល រឿងក្រៅប្រទេសវិញ បុរសជនជាតិ អាមេរិកម្នាក់ មានឈ្មោះថា Richard Catalano អាយុ២៦ឆ្នាំ ត្រូវបានចោរ ចាញ់សម្លាប់ កាលពីយប់ ថ្ងៃអាទិត្យ ទី១៧ ខែសីហា កន្លងទៅនេះ បន្ទាប់ពីបុរសរូបនេះ បានថតរូបលុយ ជាច្រើន និងបង្ហោះអួតគេ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។ ជាមួយគ្នានេះដែរ ម្តាយបុរសនេះ ក៏ត្រូវចោរ បាញ់ឲ្យរងរបួសធ្ងន់ ផងដែរ។



សម្រាប់រឿងចុងក្រោយ ដែលទើបតែកើតឡើង កាលពីពេលថ្មីៗនេះ គឺបុរសជា ឪពុកម្នាក់ ដែលបានវាយតំ កូនប្រុសអាយុ ៣ឆ្នាំ និងបង្ហោះ រូបភាពចូលទៅក្នុង បណ្ដាញទំនាក់ ទំនងសង្គម ចិនគឺ Weibo ក៏ត្រូវបាន ប៉ូលីស តាមប្រមាញ់ ចាប់ខ្លួនផងដែរ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Zhong Lo អាយុ ៣៦ឆ្នាំ ជាអ្នករស់នៅក្នុង ទីក្រុង Shantou ខេត្ដ Guandong បានប្រើ ហឹង្សាទៅលើ កូន ក្នុងគោលបំណង ដើម្បីទាមទារចង់ ឲ្យប្រពន្ធរបស់ខ្លួន វិល ត្រលប់មក រកខ្លួនវិញ។




នេះជារូបភាព របស់ក្មេងប្រុស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត

សុគន្ធ ថេរ៉ាយុ សម្ញែងសង្សារ ស្អាតថើបបង្អួតគេឯង

ភ្នំពេញៈ តារាចម្រៀងរូបសង្ហា មានភាពលេចធ្លោ ក្នុងស្រទាប់យុវវ័យ ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នាពេលកន្លងមក លោកមិនសូវបានបង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមកៀកកើយ ជាមួយមនុស្សស្រីណា នោះឡើយ ទើបតែថ្មីៗនេះ តារាប្រុសរូបនេះ បានសម្ញែងភាពស្អិតល្មួត ជាមួយស្រីស្អាតវ័យក្មេងម្នាក់ ធ្វើឲ្យអ្នកដែលឃើញរូបនោះ ហើយមានការលាន់មាត់ ច្រណែនលោកមិនតិចទេ ។
រូបថតជាច្រើនសន្លឹក ត្រូវបានម្ចាស់បទ “សង្សារថ្មីអូនមុខអ៊ឹកអ៊ាក់” លោក សុគន្ធ ថេរ៉ាយុ បង្ហោះនៅពាសពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ដោយនៅក្នុងរូបនោះ គេឃើញតារាចម្រៀងរូបនេះ បាន បង្ហាញភាពល្អូកល្អឺនថើបគ្នា ធ្វើឲ្យអ្នកបានឃើញរូបនេះ លាន់មាត់និយាយគ្រប់ៗគ្នាថា " អីយ៉ា ! សង្សាររបស់ សុគន្ធ ថេរ៉ាយុ ស្អាតមិនចាញ់តារាល្បីទេ..! មើលចុះគូស្នេហ៍គេផ្អែមល្ហែម ជាមួយគ្នាខ្លាំងណាស់ " ។
ចង់ដឹងថាស្រីស្អាត រាងស្រឡូនសាច់សក្បោះវ័យក្មេង ដែលបង្ហាញភាពសិ្នទ្ធស្នាល ជាមួយតារាល្បីលោក សុគន្ធ ថេរ៉ាយុ នោះ គឺជាសង្សាររបស់លោកពិត ឬក៏គ្រាន់តែការសម្តែង ក្នុងឈុតខារ៉ាអូខេនោះ តោះទៅមើលជាមួយ LookingTODAY ទាំងអស់គ្នា ៖

ទឹម រដ្ឋា មិនស្ងប់​អារម្មណ៍ នៅ​ពេល​ឮព័ត៌មាន​ថា មាន​ជម្លោះជា​មួយ ញ៉ែម សំអូន និងយ៉ាន លីនដា

ភ្នំពេញ៖ តារាសម្តែង និង ពិធីការិនីល្បីឈ្មោះ ក្នុងពិភពសិល្បៈកញ្ញា ទឹម រដ្ឋា កាលពីថ្មីៗកន្លងនេះ ត្រូវបានមហាជនដឹងថា នាងបានវេចបង្វេច ចាកចេញពីស្រុកខ្មែរ ឆ្ពោះទៅសម្តែង និងដើរម៉ូដនៅប្រទេសទីពីរ គឺទឹកដីប្រទេស អូស្រា្តលី រួមជាតារាប្រុស-ស្រី របស់ខ្មែរ ជាច្រើនដួង ដែលមានលោក ញ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ជាភរិយា ជាអ្នកដឹកនាំ ក្រុមបង្ហាញម៉ូដទាំងនេះ ។
ប៉ុន្តែក្រោយពេលទៅដល់ និងស្នាក់នៅសម្តែង ក្នុងប្រទេសអូស្រាលី មិនទាន់ដល់ថ្ងៃត្រឡប់មកវិញផង ស្រាប់ តែលេចធ្លាយដំណឹង ពីការរង្គោះរង្គើរ ចំណងមិត្តភាព រវាងប្រធានក្រុម គឺលោក ញ៉ែម សំអូន ជាមួយនឹងសមាជិករួមការងារគឺ កញ្ញា ទឹម រដ្ឋា ព្រោះតែរឿងមិនផ្តល់តម្លៃឲ្យគ្នា ទៅវិញទៅមក និងការបែងចែក ពេលវេលាមិនច្បាស់លាស់ ក្នុងពេលបំពេញការងារ រហូតធ្វើឲ្យ រដ្ឋា អន់ចិត្តទ្រាំមិនបាន ក៏សម្រេចចិត្តឡើងយន្តហោះមក ស្រុកខ្មែរវិញតែម្នាក់ឯងមុនពេលកំណត់។
ផ្អែកតាមប្រភពព័ត៌ កៀកកិតពីរង្វង់អ្នកសិល្បៈ បានលើកឡើងថា ក្នុងអំឡុងពេលកំពុងស្នាក់នៅសម្តែងក្នុងទឹកដីអូស្ត្រាលី តារាសម្តែងរូបស្រស់ កញ្ញា ទឹម រដ្ឋា បានផ្ទុះជម្លោះពាក្យសម្តី នឹងគ្នាយ៉ាងក្តៅគគុក ជាមួយនឹងប្តីប្រពន្ធលោក យ៉ែ ម សំអូន និងយ៉ាន លីនដា ដែលជាមេក្រុមដឹកនាំ តារាស្រី-ប្រុស របស់ខ្មែរ ចេញទៅសម្តែង និងដើរម៉ូដ នៅទីនោះ ទើបបានជា រដ្ឋា ជិះយន្តហោះមកស្រុកខ្មែរ តែម្នាក់ឯងមុនគេ បង្កប់ដោយកំហឹងក្ដីឆេះងំពេញទ្រូង។
ជួបជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះ កញ្ញា ទឹម រដ្ឋា បានឆ្លើយបដិសេធ និង ច្រានចោល ជុំវិញដំណឹងលេចឮនេះថា "បញ្ហានេះខ្ញុំដូចជា អត់យល់សោះ ព្រោះអីខ្ញុំ និង បងញ៉ែម សំអូន មិនដែលមានរឿងឈ្លោះ ប្រកែកគ្នាទេ។ ខ្ញុំនឹងគាត់ នៅតែរាប់អានគ្នា ជាធម្មតា មិនដែលមានរឿងនេះកើតឡើងផងហ្នឹង..!"។
កញ្ញា ទឹម រដ្ឋា បាននិយាយបន្តថា "ខ្ញុំសូមឲ្យសារព័ត៌មាន LookingTODAY ជួយបកស្រាយឲ្យផង កុំឲ្យបញ្ហាយល់ច្រឡំនេះ មានតទៅទៀត ព្រោះថា បើនៅតែមានបញ្ហា យល់ទ្រឡំនេះ ខ្ញុំមានអារម្មណ៍ មិនសប្បាយចិត្តទាល់តែសោះ។ ខ្ញុំសូមបញ្ជាក់ថា កាលដែលខ្ញុំមកស្រុកខ្មែរមុនគេ គឺដោយសារដល់ពេលកំណត់ ត្រូវវិលត្រឡប់មកវិញ..គ្មានជម្លោះជាមួយអ្នកណាឡើយ..!។
តារាសម្តែងស្រី មានប្រជាប្រិយភាព កញ្ញា ទឹម រដ្ឋា បន្តទៀតថា "ខ្ញុំមិនដែលមានជម្លោះ អ្វីកើតឡើង ជាមួយនឹងបង ញ៉ែម សំអូន និងប្រពន្ធគាត់នោះឡើយ។ ម្យ៉ាងទៀត កាលដែលខ្ញុំត្រឡប់ មកមុនគេនោះ ព្រោះខ្ញុំចុះកុងត្រា(កិច្ចសន្យា) តែរយៈពេលពីរសប្តាហ៍ ប៉ុណ្ណោះ ។ ចំណែកពួកគាត់កុងត្រា រយៈពេល ៤ សប្តាហ៍។ ដូច្នេះខ្ញុំត្រូវតែ ត្រឡប់មកខ្មែរមុនគេ តាមការកំណត់អ៊ីចឹងហើយ រឿងដែលគេនិយាយថា ខ្ញុំផ្ទុះជម្លោះនោះ វាមិនមែនជា ការពិតទេ..!"៕

រស់ សុធាវី ដេក​ព្រួយ នឹង​ពាក្យចចាមអារ៉ាម

ភ្នំពេញ៖ ថ្វីត្បិតតែទូរទស្សន៍ ហង្សមាស បានបើកដំណើរការ អស់រយៈពេល ជាង២ឆ្នាំមកហើយក្ដី តែសម្រាប់ពិធីករ ពិធីការិនី នៃស្ថានីយទូរទស្សន៍នេះ ហាក់មិនសូវមានភាពល្បីល្បាញ ទៅតាមកេរ្តិ៍ឈ្មោះ នៃស្ថានីយទូរទស្សន៍ដ៏ល្បីល្បាញនេះសោះ ពោលមានពិធីការិនីតិចតួចប៉ុណ្ណោះ ត្រូវបានទស្សនិកជនស្គាល់ឈ្មោះ ។
ពិធីការិនីមួយរូប ហាក់មានភាពល្បីល្បាញប្លែកគេ គឺ កញ្ញា រស់ សុធាវី ត្រូវបានទស្សនិកជនស្គាល់ តាមរយៈសកម្មភាព ពោរពេញទៅដោយ វោហាស័ព្ទមិនចេះរីស្ងួត ជាមួយរូបសម្រស់ដ៏ស្រស់សោភា ប្រៀបបាននឹងបុប្ផារីកខែវស្សា ។ រស់ សុធាវី តែងបង្ហាញវត្តមានជាមួយហ្នឹង កម្មវិធីទូរទស្សន៍ចំនួនពីរធំ គឺ "វិមានសុបិន" និង "តំបន់យុវវ័យ" សុទ្ធសឹងជាកម្មវិធីល្បីៗ ធ្វើឲ្យ សុធាវី រីកមុខរីកមាត់មិនតិចទេ ពិសេសនាងពូកែរកស្ទីល តុបតែងខ្លួនបានស្អាត នឹងថ្លៃថ្នូរសមរម្យ ស័ក្តិសមជានារីខ្មែរមួយរូប និងជាតារាសិល្បៈក្នុងភ្នែកមហាជន ។
ពេលខ្លះ ក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់ ហង្សមាស ខណៈអវត្តមានអ្នកនាង ឈន ច័ន្ទស្រីឡា ពិធីការិនីដ៏ស្រស់សោភា រស់ សុធាវី ក៏ត្រូវបានចូលអាន ជំនួសជានិច្ច ដោយសារនាង មានទេពកោសល្យទាំងអាន និង និយាយ ។ នាង រស់ សុធាវី តែងបង្ហើបថា នាងពិតជាខ្លាចរអាបំផុត គឺពាក្យចចាមអារ៉ាមស្នេហា និងព័ត៌មានមិនល្អនានាពីនាង ។ ជារឿយៗ រស់ សុធាវី តែងតែបណ្ដើរម្ដាយរបស់នាង ទៅតាមជានិច្ច បើមិនម្ដាយក៏ប្អូនប្រុស ប្អូនស្រីរបស់នាងដែរ ព្រោះជៀសវាង រឿងបណ្ដើរអ្នកនេះ បណ្ដើរអ្នកនោះ នាំឲ្យមានរឿងមិនល្អ កើតឡើងចំពោះនាង ។
ជួបជាមួយ LookingTODAY នាង សុធាវី បាននិយាយប្រាប់ថា នាងពិតជាខ្វល់រាល់ការ ចុះផ្សាយព័ត៌មានខ្លាំងណាស់ ព្រោះកន្លងមកសម្ភាសផ្សេង ចេញផ្សាយផ្សឹង ធ្វើឲ្យនាងខ្លាចរអា មិនហ៊ានផ្ដល់បទសម្ភោធទេ ។ អ្វីសំខាន់សម្រាប់ រស់ សុធាវី មានតែការងារ ជាមួយទូរទស្សន៍ ជាមួយទស្សនិជន ដែលគាំទ្រ ពេលខ្លះរវល់ខ្លាំងរកតែ ពេលសម្រាកមិនបានផង ព្រោះកម្មវិធីទូរទស្សន៍ បច្ចុប្បន្នភាគច្រើន ចុះខេត្តជាហូរហែ ដូចនេះនាងគ្មាន ពេលគិតរឿងផ្សេងទេ ។
កញ្ញា រស់ សុធាវី មិនត្រឹមតែជា ពីធីការិនីពោរពេញ ទៅដោយសំនួនវោហាស័ព្ទ មិនចេះរីងស្ងួតនោះទេ នាងក៏ជានិស្សិតមួយរូប បានបញ្ចប់បរិញ្ញាបត្រ នៅវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ ផងដែរ។ ដូចនេះរាល់ពាក្យពេចន៍ និយាយក្នុងកម្មវិធីនីមួយៗ ហាក់មានអត្ថន័យល្អគ្រប់គ្រាន់ ស្ដាប់ចូលត្រចៀកមិនឆ្គង មិនដូចពិធីការិនីខ្លះ និយាយដូចអានអក្សរ រដិបរដុប ស្អាតតែរូបសម្បត្តិតែខ្វះចំណេះដឹង ហើយឡើងកាន់តំណែងក្នុងកម្មវិធី ទូរទស្សន៍ តាមរយៈខ្សែទុយោ នោះទេ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

គង់ ចាន់រដ្ឋា ជួប​វិបត្តិ​ផ្លូវចិត្ត​ ថ្ងូរដេក​មិនលក់​ ៤-៥​យប់ ជាប់ៗគ្នា​នៅ USA

v_0190ភ្នំពេញៈ ខណៈតារាចម្រៀងរូបស្រស់ គង់ ចាន់រដ្ឋា កំពុងតែស្ថិតនៅសម្តែង លើទឹកដី សហរដ្ឋអាមេរិក នាងបានសម្ញែង រូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញ ពីភាពសោកសៅ ក្រៀមក្រំ សម្រក់ទឹក ភ្នែកដេកមិនលក់ បក់មិនល្ហើយ ជាប់ៗគ្នា ដោយមិនបានរៀបរាប់ពី មូលហេតុច្បាស់លាស់ ប្រាប់ទស្សនិកជនឡើយ ។
ទស្សនិកជននៅចាំបានថា កាលពីអំឡុងខែមីនា កន្លងទៅ បុប្ផារូបស្រស់ ដុះចេញពីទឹកដី ខេត្តសៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានរៀបចំខោអាវ ដាក់វ៉ាលីសអូស ឡើងយន្ត ចេញទៅសម្តែង និងកើបលុយនៅអាមេរិក បានធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈមួយចំនួនមានការច្រណែន ថានាងជាតារាថ្មី តែមានឱកាសបានទៅសម្តែង នៅអាមេរិក ដល់ទៅ៣ខែ ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាង មានមន្ទិលសង្ស័យ បន្ទាប់ពី កញ្ញា គង់ ចាន់រដ្ឋា បានបង្ហោះសារខូចចិត្តឈឺចាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ។
នៅក្នុងសារ គង់ ចាន់រដ្ឋា បង្ហោះនោះ បាននិយាយយ៉ាងខ្លីថា “ បីបួនយប់ហើយ គេងមិនដែលលក់សោះ តែងតែម៉ោង 4 ឬ 5 ភ្លឺទើបគេងលក់ ទោះបីមកពី ធ្វើការហត់នឿយ យ៉ាងណាក៏ដោយ ..ឬមកពីខ្ញុំ គិតច្រើនពេក ?? មិនចង់គិតទេ តែរឿងដែលស្មុគស្មាញ ចេះតែរត់ចូលខួរក្បាល ហើយធ្វើឲ្យខ្ញុំឈឺក្បាល ហើយឲ្យតែឈឺក្បាល ទឹកភ្នែកចេះតែ ស្រក់មក ដោយមិនដឹងខ្លួន.. all i want to say that am very bore in my life” ។
តាមរយៈពាក្យសម្តី ហារថ្លែងពីទុក្ខសោកបែបនេះ កញ្ញា គង់ ចាន់រដ្ឋា នៅមិនទាន់បាន ប្រកាសឲ្យដឹងទេថា ដំណើរដើមចម ដែលធ្វើឲ្យនាង ខូចចិត្តនោះ បណ្តាលមកពីរឿងស្នេហា ការងារ ឬក៏រឿងគ្រួសារទេ ដោយនាងបាន ត្រឹមតែបង្ហាញ រូបគេងសម្រក់ទឹកភ្នែក រួមជាមួយទឹកមុខ សោកសៅប៉ុណ្ណោះ ។
បើទោះជា កញ្ញា រដ្ឋា បានបង្ហាញ យ៉ាងច្បាស់ ពីការខូចចិត្ត ជាសាធារណៈ ក៏ដោយតែ LookingTODAY មិនអាចទាក់ទង ឲ្យនាងបកស្រាយ ពីរឿងនេះបានទេ ដោយសារស្រីស្រស់រូបនេះ កំពុងតែមានវត្តមាន នៅលើទឹកដី អាមេរិក នៅឡើយ ៕


Read

ប៊ីរីយ៉ា បង្ហាញមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃខួបកំណើត

ភ្នំពេញៈ អស់រយៈពេលជិតកន្លះឆ្នាំ ហើយដែលមានព័ត៌មាន លេចឮល្ហិចល្ហៀងថា ចំណងស្នេហារបស់តារា សម្តែង ប៊ីរីយ៉ា ជាមួយបុរសគូស្នេហ៍ ដែលគេស្គាល់ថា ជាអ្នកសិល្បៈរួមអាជីពនោះ បានដើរដល់ផ្លូវប្រះឆា មិនចុះ សម្រុងគ្នា ដោយសារតែវត្តមាន អ្នកទី៣ចូលជ្រៀតជ្រែកស្នេហ៍ ប៉ុន្តជានិច្ចកាលពួកគេ ទាំងពីរនាក់ តែងតែខំប្រឹង លាក់បាំង ពីការរង្គោះរង្គើស្នេហ៍នេះ មិនបើកចំហរឲ្យ មហាជនបានដឹងទេ ។ ទើបតែពេលនេះម្ចាស់សាម៉ីខ្លួន នាង ប៊ីរីយ៉ា បានសម្រេចទម្លាយអាថ៌កំបាំងស្នេហ៍ របស់នាង ជាសាធារណៈ ហើយក៏បានបង្អួតមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃ ខួបកំណើតគម្រប់២៣ឆ្នាំ ធ្វើឲ្យទស្សនិកជនមានការហួសចិត្តជាខ្លាំង។
នាពេលកន្លងមកតារាសម្តែង រាងតូចច្រឡឹងច្រមុះស្រួច ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ប៊ីរីយ៉ា ធ្លាប់បានសម្ញែងភាព ផ្អែមល្ហែម សិ្នទ្ធស្នាល ជាមួយសង្សារ ដែលមានមុខមាត់សង្ហា មាឌធំ ។ នាងប្រកាសក្តែងៗថា បុរសម្នាក់នេះ គឺជា ប្រុសកំពូលស្នេហ៍ តែម្នាក់គត់ ដែលនាងមានបំណងចង់ចូលរោងការ ជាមួយ ហើយមិនថាមានរឿងអ្វីទេ នាងនៅ តែចាប់ដៃសង្សារ ដើរទៅមុខជានិច្ចដាច់ខាត មិនបែកគ្នានោះទេ ។ ប៉ុន្តែនៅទីបំផុតពាក្យសម្បថស្នេហ៍ ដ៏ផ្អែមល្ហែម មួយនេះ ត្រូវបានកាត់ផ្តាច់ចោល ដោយគ្មានការស្តាយស្រណោះ ក្រោយពីមានបុរសទី៣ ចូលពុះហែកបំបែក ស្នេហា ឲ្យរលាយគ្មានសល់ប្រៀប ដូចជាអំបិលត្រូវទឹក ។
ដូចពាក្យចាស់លោកពោលថា “ក្រដាសមិនអាចខ្ចប់ភ្លើងជិតនោះទេ” មុននឹងក្រោយរឿងនឹង ត្រូវលាតត្រដាងការ ពិតជាក់ជាមិនខាន កាលពីពេលថ្មីៗនេះតារាបង្ហាញម៉ូដ កញ្ញា ប៊ីរីយ៉ា បានសម្រេចចិត្ត បង្ហាញមុខគូស្នេហ៍ថ្មី ជាសាធារណៈ ណែនាំឲ្យមិត្តភក្តិ និងមហាជនបានស្គាល់ ហើយថាមិនត្រូវគូស្នេហ៍មួយគូនេះ អាចនឹងឈាន ដល់ការចូលរោងការ តាមប្រពៃណី ក្នុងពេលឆាប់ៗនេះផងក៏មិនដឹង ៕

ពេជ្រ ថាវរ៉ា ក្រោយលេបថ្នាំ​សម្លាប់ខ្លួន មិនបានសម្រេច ប្រកាសផ្អាក​ការសម្ដែង​មួយខ្យល់ធំ

ភ្នំពេញ៖ តារាសម្តែងសម្តីផ្អែម កញ្ញា ពេជ្រ ថាវរ៉ា មុននេះបន្តិចត្រូវបាន មហាជនដឹងស្ទើរគ្រប់គ្នាថា នាងបានជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតប៉ងលេបថ្នាំ ធ្វើអត្តឃាតសម្លាប់ខ្លួន ដើម្បីបំបាត់ទុក្ខសោក ដែល បាន​ជួបប្រទះ និងមិនអាចដោះស្រាយបាន។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបញ្ចេញសារ បង្ហាញពីអារម្មណ៍ឈឺចាប់ នៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនទៀតផង។
ទោះបីជាណាក៏ដោយ ការប៉ងធ្វើអត្តឃាត ដោយការលេបថ្នាំពីសំណាក់ តារាសម្តែង កញ្ញា ពេជ្រ ថាវរ៉ា កាលពីអំឡុងចុងខែមីនា កន្លងមកនេះ ពុំបានសម្រេចដូចបំណងនោះឡើយ។ ប៉ុន្តែរហូត មកទល់នឹងពេលនេះ ដំណឹងខាងលើ នៅតែជាប់មន្ទិល ចង់ដឹងពីសំណាក់ មហាជនអ្នកគាំទ្រ ថា តើជំងឺផ្លូវចិត្ត របស់កញ្ញា ពេជ្រ ថាវរ៉ា ពេលនេះ បានធូស្បើយហើយ ឬនៅ?
ផ្តល់បទសម្ភាន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នេះកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយរៀបរាប់ឲ្យដឹងថា ឥឡូវនេះ នាងពុំសូវគិត ពីបញ្ហា ទាំងនោះច្រើន ដូចពេលមុនទៀតទេ ហើយមួយរយៈនេះ នាងមានអារម្មណ៍ធូស្បើយ ជាងមុន ច្រើន។
កញ្ញា ពេជ្រ ថាវរ៉ា បាននិយាយលាយឡំសំណើចតិចៗថា "ថាវរ៉ា ខ្ញុំនេះឥឡូវ មិនគិតច្រើនដូចមុនទេ ទាំងរឿងរកស៊ីនិងរឿងស្នេហាផ្ទាល់ខ្លួន។ ចំណែកការងារសិល្បៈ គឺចាប់តាំងពីមានបញ្ហា រកាំរកូស នោះមក ខ្ញុំបានលុបចោលគម្រោងចេញសម្តែង និងតាមបណ្តាកម្មវិធី របស់ក្រុមហ៊ុនមួយចំនួន…(សើច) ! បើនិយាយឲ្យខ្លី គឺខ្ញុំបានផ្អាក និង មិនទទួលការហៅសម្តែង តាំងពីពាក់កណ្តាល ខែមីនា មកម្ល៉េះ.."។
តារាសម្តែកញ្ញា ពេជ្រ ថាវរ៉ា បាននិយាយបន្តថា ចាប់តាំងពីពេលនាង ជួបវិបត្តិផ្លូវចិត្ត រហូតមក ដល់ ពេលនេះ គឺ នាងបានបោះបង់ចោល ការសម្តែងស្ទើរទាំងស្រុង។ម្យ៉ាងទៀតនាង ក៏មិនទទួលយក ការហៅចេញទៅសម្តែង ព្រោះចង់យកពេលវេលា មួយរយៈនេះដើរលំហែអារម្មណ៍ ឲ្យបាន ធូ ស្បើយចិត្ត ស្រួលបន្តិចសិន ទើបត្រឡប់ចូលខ្លួនសម្តែង ដូចមុនវិញ។
ជាមួយគ្នាកញ្ញា ពេជ្រ ថាវរ៉ា បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៨ ខែ មេសា នាងបានចេញ ទៅ លំហែកាយ លំហែខួក្បាល នៅប្រទេសថៃ រយៈពេល៣ថ្ងៃ ទើបតែត្រឡប់មកវិញ។ក្រោយពេ ល ទៅដើរលំហែ នៅថៃរួចមកនាងហាក់មានអារម្មណ៍ស្រស់ថ្លា ជាងមុខ ហើយចាប់ពីថ្ងៃនេះទៅ នាង ថាឈប់គិត និង ខ្វាយខ្វល់នឹងរឿងដែលអត់ប្រយោជន៍ ទៀតហើយ។
ទោះបីជាយ៉ាណាក្តី កញ្ញា ពេជ្រ ថាវរ៉ា ក៏បានបញ្ជាក់ថា ប្រហែលជាដើមខែ៦(មិថុនា) ឆ្នាំ២០១៤ ខាងមុខនេះ នាងនឹង ទទួលយកការសម្តែង ជាធម្មតាវិញ៕



ផ្តល់សិទ្ធិ ៖ ដើមអំពិល 

អេននី ហ្សាម ស្ងាត់ៗ​ធ្លាយ​ដំណឹង ស្រឡាញ់​ភេទ​ដូចគ្នា

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង របស់ផលិតកម្ម ថោន កញ្ញា អេននី ហ្សាម ខណៈដែលអាជីពសិល្បៈ កំពុងតែមានសន្ទុះហក់ឡើង ទៅមុខគួរកត់សម្គាល់ នៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ ស្រាប់ជួបប្រទះបញ្ហារឿងរ៉ាវ ស្នេហាជីវិតឯកជន បន្តបន្ទាប់ជាមួយបុរសកូន អ្នកមានអំណាច និងមានទ្រព្យស្តុកស្តម្ភក្នុងស្រុក។ ប៉ុន្តែព័ត៌មានទាំងនេះ ត្រូវបានច្រានចោលភ្លាមៗ ពីសំណាក់តារាស្រី អេននីហ្សាម ថា ជារឿងមិនពិត ។
ជារឿយៗបើទោះបីជា មានការចេញមុខបកស្រាយ និង ច្រានចោលពីសំណាក់ កញ្ញា អេននី ហ្សាម ជុំវិញ ការចោទប្រកាន់ រឿងលួចមានទំនាក់ទំនងស្នេហា ក្រៅឆាកយ៉ាងនេះ ក៏ពិតមែនតែមិនយូរប៉ុន្មាន នៅតែ បន្ត លេចឮដំណឹងថ្មី ជាបន្តបន្ទាប់ថា នាងបានលួចសាងស្នេហ៍ស្ងាត់ៗ ជាមួយអ្នកនេះ ជាមួយអ្នកនោះ មានទាំងបុរសក្នុងស្រុក និងក្រៅស្រុកមិនចេះចប់មិនចេះហើយសោះ។
ដោយហេតុតែរឿងទាំងនោះ ចេះតែកើតឡើងមកលើនាងដដែល ទើបពេលខ្លះមិនបានធ្វើឱ្យកញ្ញា អេននី ហ្សាម អើពើឈឺក្បាលវិលមុខ នឹងរឿងអស់ទាំងនេះទៀតឡើយ។ ប៉ុន្តែទើបតែថ្មីៗនេះ ធ្លាយដំណឹង ដ៏ រសើបមកថា អេននី ហ្សាម កំពុងមានស្នេហាភេទដូចគ្នា ស្របពេលគេធ្លាប់ ឧស្សាហ៍ឃើញនាង ដើរហើរ ជាមួយនារីម្នាក់ ជាញឹកញាប់ព្រមទាំង បង្ហាញកាយវិការស្អិតល្មួត ខុសពីធម្មតាទៀតផង។
ការបែកធ្លាយ រឿងទំនាក់ទំនងស្នេហា ខុសធម្មជាតិរបស់ កញ្ញា អេននី ហ្សាម នេះបានលេចឡើង ក្រោយ ពីគេឧស្សាហ៍ឃើញ នាងបង្ហាញភាពសិ្នទ្ធស្នាល ជាមួយស្រី្តវ័យប្រហែលនាងម្នាក់ ហើយពេលខ្លះ គេ ក៏សង្កេត ឃើញអ្នកពីរ ហាក់មានភាពចុះសម្រុង ផ្អែមល្ហែមជាមួយគ្នាប្រៀបដូចគូស្នេហ៍ រវាងប្រុស -ស្រី កំលោះក្រមុំ។
ផ្អែកតាមប្រភព និយាយរអេចរអូច ពីមាត់មួយទៅមាត់មួយ បានឲ្យដឹងថា រឿងដែលគេមានការសង្ស័យ ថា អេននី ហ្សាម មានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយមនុស្សស្រីភេទ ដូចគ្នានោះ ព្រោះនាងតែងបង្ហាញវត្តមានលក្ខណៈជាគូពីរនាក់ ជាមួយនឹងស្រី្ត វ័យប្រហែលគ្នាញឹកញាប់។ ម្យ៉ាងទៀតនៅពេល មានបុរសតាម សុំស្នេហ៍ នាងតែងតែប្រកែក ដោយយកលេសថា មិនទាន់ចង់គិតពីរឿងនេះ ។
ប្រភពបានបន្តថា តារាចម្រៀង អេននី ហ្សាម នាពេលកន្លងមក កម្រឃើញបង្ហាញភាពសិ្នទ្ធស្នាល ជាមួយបុរសណាម្នាក់ រហូតធ្វើឲ្យទស្សនិកជនមួយចំនួន លើកឡើងថា មូលហេតុ ដែលធ្វើឲ្យនាងមិន មានទំនាក់ទំនង ស្នេហាជាមួយបុរស គឺដោយសារតែនាងមានម្ចាស់ចិត្តរួចទៅហើយ គ្រាន់តែនាងមិនហ៊ាន បើកចំហ ព្រោះស្នេហា នោះខុសធម្មជាតិ។
ជុំវិញព័ត៌មានលេចឮខាងលើនេះ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺពី កញ្ញា អេននី ហ្សាម បាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់នាង នៅពេលខលចូល តែគ្មានអ្នកទទួល។ LookingTODAY ស្វាមគមន៍ ចំពោះការចេញមុខបំភ្លឺ ពីសំណាក់ កញ្ញា អេននី ហ្សាម នៅពេលក្រោយ ដោយក្ដីរីករាយ៕

គង់ វង្សយ៉ាទី ប្រកាសចង់បាន​ដៃគូស្នេហា នៅលើ Facebook

ភ្នំពេញ៖ បច្ចុប្បន្ន គេសង្កេតឃើញថា មានតារាល្បីឈ្មោះ ជាច្រើនដួង បានបញ្ចប់ អាជីពសិល្បៈ ទៅសាងគ្រួសារ និងបង្កើតអាជីពផ្ទាល់ខ្លួន ជាបន្តបន្ទាប់ ទាំងតារាជើងចាស់ និង តារាចំណូលថ្មី ដោយពួកគេរស់នៅ ប្រកបដោយ សុភមង្គល។ ដោយឡែកសម្រាប់ ពិធីការិនី និងជាតារាសម្តែងសិចស៊ី សម្បូរសាច់ដើមទ្រូង កញ្ញា គង់ វង្សយ៉ាទី ថ្មីៗនេះ បែរជាប្រកាសថា ខ្លួនទំនេរគ្មានម្ចាស់ចិត្ត និងប្រកាសក្តែងៗចង់បានគូស្នេហា នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួន។
កញ្ញា គង់ វង្សយ៉ាទី ត្រូវបានគេចាត់ទុកថា ជាតារាស្រីមួយរូប ដែលកំពុងឆក់បានប្រជាប្រិយភាព ខណៈរឿងស្នេហា ហាក់មិនសមប្រកបទាល់តែសោះ ព្រោះជានិច្ចកាល តែងមានព័ត៌មានលេចឮ ពីការលួចលាក់មានទំនាក់ទំនង ស្នេហាជាមួយបុរសអ្នកមានទ្រព្យស្តុក ប៉ុន្តែផ្ទុយទៅវិញរឿង ស្នេហាទាំងនោះ គ្រាន់តែជាស្នេហាប្រៀបបាន ដូចសត្វអំពិលអំពែក តែប៉ុណ្ណោះ។
យ៉ាងណាក្តី ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់កញ្ញា គង់ វង្សយ៉ាទី គេបានឃើ ញតារារូបនេះ បានសម្រេចចិត្តបង្ហោះ សារជាភាសាខ្មែរខ្លី មានចេតនាប្រកាសចង់បាន គូស្នេហាថា "ចង់ ទៅណាមកណា មានគូនឹងគេ….! ប្រហែលមិនទាន់ដល់គូ.."។
តាមរយៈសារខ្ចី បញ្ចេញលើហ្វេសប៊ុកនេះ ហាក់ស្តែងឲ្យឃើញថា តារាសម្ដែងដើមទ្រូងមូលក្បំ កញ្ញា គង់ វង្សយ៉ាទី បច្ចុប្បន្នបេះដូង កំពុងតែរងាជួបភាពឯកា ទើបបង្ហាញពីអារម្មណ៍ប្រកាសចង់មាន គូស្នេហា និងប្រាថ្នាចង់ជួបបុរសល្អម្នាក់ ដើម្បីបំបាត់ភាពអផ្សុក ។ ម្យ៉ាងទៀត បើមើលពីសារខាងលើនេះ អាចបញ្ជាក់ថា តារាសម្តែងនាង គង់ វង្សយ៉ាទី មានតេចនាបង្ហាញ ពីអារម្មណ៍ពិតចង់បានបុរសល្អម្នាក់ ធ្វើជាប្តីទៅអនាគត៕

ពិធីការនីទូរទស្សន៍ ម្នាក់ធ្លាយរូបក្តៅសាច់លើឡនឡាញ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល


khmer-news-53030ee11956cនៅពេលថ្មីៗនេះដែរ​ស្ថានីយ៍ទូរទស្សន៍របស់តៃវ៉ាន់ បានរងការប៉ះទង្គិចយ៉ាងខ្លាំង ​បន្ទាប់ពី​អ្នកសារព័ត៌មានស្រីរបស់ខ្លួន ​លេចធ្លាយរូបភាពស្រើបស្រាល និងឈុតអាក្រាតកាយ ​នៅលើទំព័រ បណ្តាញអ៊ីនធឺណេតនានានោះ​។​
តាមប្រភពព័ត៌មានក្នុងទឹកដីកោះតៃវ៉ាន់បានចុះផ្សាយ​ឲ្យដឹងថា ស្រី​ម្នាក់នោះគេស្គាល់យ៉ាងច្បាស់ មានឈ្មោះថា Huang Yushan ដែលជាអ្នកយកព័ត៌មាន និងអានព័ត៌មាន ​​នៅ តៃប៉ិ ក្នុងទឹកដី កោះតៃវ៉ាន់ ​ដោយ​​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន នានា ក្នុងតៃវ៉ាន់ភ្ញាក់ផ្អើលខណៈដែល រូបភពក្តៅសាច់របស់នាង ​​ជាច្រើនសន្លឹកធ្លាយលើអនឡាញ នោះ​។​
តែទោះជាយ៉ាងណា ​រូបភាពស្រើបស្រាលនេះដែរ បានបណ្តាលឲ្យនាង ត្រូវបានគេបណ្តេញចេញពីស្ថានីយ៍ទូរទស្សន៍ ។​
តាមរបាយាករណ៍ដែលចេញពីបបូរមាត់របស់នាង Huang Yushan បានឲ្យដឹងថា រូបភាពនេះ ​ខ្លួនធ្លាប់ផ្ញើរទៅកាន់អតីតមិត្តប្រុសរបស់ខ្លួន ហើយការបែកធ្លាយនេះដែរ វានឹង​ចេញពីដើមទង ​អតីតមិត្តប្រុសរបស់ខ្លួន មិនមែន​នាងបង្ហោះរូបភាពទាំងនោះទេ។​
​ជាមួយនឹងហេតុផលរបស់នាង ប៉ុន្មានខាងលើ អតីតមិត្តប្រុសរបស់នាង ត្រូវបានប៉ូលិស​ចាប់ខ្លួន យកមកណែនាំសួរចម្លើយ និងកាត់ទោស​ទៅតាមផ្លូវច្បាប់​៕​
Female news reporter (1)







_______________________________
ប្រភពព័ត៌មានពី៖ ដំណឹង