គង់ ចាន់រដ្ឋា ជួបវិបត្តិផ្លូវចិត្ត ថ្ងូរដេកមិនលក់ ៤-៥យប់ ជាប់ៗគ្នានៅ USA
ទស្សនិកជននៅចាំបានថា កាលពីអំឡុងខែមីនា កន្លងទៅ បុប្ផារូបស្រស់ ដុះចេញពីទឹកដី ខេត្តសៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានរៀបចំខោអាវ ដាក់វ៉ាលីសអូស ឡើងយន្ត ចេញទៅសម្តែង និងកើបលុយនៅអាមេរិក បានធ្វើឲ្យទស្សនិកជន និងអ្នកសិល្បៈមួយចំនួនមានការច្រណែន ថានាងជាតារាថ្មី តែមានឱកាសបានទៅសម្តែង នៅអាមេរិក ដល់ទៅ៣ខែ ។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាង មានមន្ទិលសង្ស័យ បន្ទាប់ពី កញ្ញា គង់ ចាន់រដ្ឋា បានបង្ហោះសារខូចចិត្តឈឺចាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ។
នៅក្នុងសារ គង់ ចាន់រដ្ឋា បង្ហោះនោះ បាននិយាយយ៉ាងខ្លីថា “ បីបួនយប់ហើយ គេងមិនដែលលក់សោះ តែងតែម៉ោង 4 ឬ 5 ភ្លឺទើបគេងលក់ ទោះបីមកពី ធ្វើការហត់នឿយ យ៉ាងណាក៏ដោយ ..ឬមកពីខ្ញុំ គិតច្រើនពេក ?? មិនចង់គិតទេ តែរឿងដែលស្មុគស្មាញ ចេះតែរត់ចូលខួរក្បាល ហើយធ្វើឲ្យខ្ញុំឈឺក្បាល ហើយឲ្យតែឈឺក្បាល ទឹកភ្នែកចេះតែ ស្រក់មក ដោយមិនដឹងខ្លួន.. all i want to say that am very bore in my life” ។
តាមរយៈពាក្យសម្តី ហារថ្លែងពីទុក្ខសោកបែបនេះ កញ្ញា គង់ ចាន់រដ្ឋា នៅមិនទាន់បាន ប្រកាសឲ្យដឹងទេថា ដំណើរដើមចម ដែលធ្វើឲ្យនាង ខូចចិត្តនោះ បណ្តាលមកពីរឿងស្នេហា ការងារ ឬក៏រឿងគ្រួសារទេ ដោយនាងបាន ត្រឹមតែបង្ហាញ រូបគេងសម្រក់ទឹកភ្នែក រួមជាមួយទឹកមុខ សោកសៅប៉ុណ្ណោះ ។
បើទោះជា កញ្ញា រដ្ឋា បានបង្ហាញ យ៉ាងច្បាស់ ពីការខូចចិត្ត ជាសាធារណៈ ក៏ដោយតែ LookingTODAY មិនអាចទាក់ទង ឲ្យនាងបកស្រាយ ពីរឿងនេះបានទេ ដោយសារស្រីស្រស់រូបនេះ កំពុងតែមានវត្តមាន នៅលើទឹកដី អាមេរិក នៅឡើយ ៕
Read