Showing posts with label សុខភាព. Show all posts
Showing posts with label សុខភាព. Show all posts

ចំណុច៧យ៉ាងដែល ស្ដ្រីយល់ខុសអំពីបញ្ហា ពាក់ព័ន្ធផ្លូវភេទ

មានព័ត៌មានជាច្រើនបាននិយាយថា ការជួយ សម្រេចតណ្ហា ដោយខ្លួនឯងធ្វើ ឱ្យភ្នែកខ្វាក់ ស្ដ្រីនៅលីវ មិនគួរឱ្យបុរសប៉ះ ដើមទ្រូងនាំឱ្យខូចទ្រង់ទ្រាយ រូបរាងជាដើម ។ តើការពិតវាយ៉ាងណានោះ សូមអានដំបូន្មានខ្លះៗ ដូចខាងក្រោមនេះ ៖
១- បុរសងប់ងុល ផ្លូវភេទជាងស្ដ្រី តាមលទ្ធផលស្រាវជ្រាវ កាលពីពេលកន្លង មកនេះបានបង្ហាញថា បុរសតែងមាន ដៃគូរួមដំណេក ច្រើនជាងស្ដ្រី៣ដង ប៉ុន្ដែស្ថិតិចុងក្រោយនេះបាន ប្រែប្រួលគឺស្ដ្រីក៏មាន ចំណែកដៃគូច្រើន ដូចបុរសដែរ ។
២-ការរួមភេទ បើមិនថ្ងូរឱ្យ ចេញសំឡេង មិនមានសេចក្ដីសុខ អ្នកខ្លះចូលចិត្ដរួមសិច បែបក្រហល់ក្រហាយ ស្រែកថ្ងូររហឹសចេញមក ។ ទម្លាប់បែបនេះ គេ ច្រើនអនុវត្ដ នៅប្រទេសប៉ែកអឺរ៉ុប ឬលោកខាង លិច ប៉ុន្ដែសម្រាប់អាស៊ី គេចូលចិត្ដស្ងប់ស្ងាត់ និងលាក់បាំង ។ តាមពិត ការរួមសិចបែបណាសុទ្ធ តែផ្ដល់ភាពកក់ក្ដៅ ដូចគ្នាទាំងអស់ តែសំខាន់ដៃគូ មានភាពប៉ិនប្រសប់ និងចេះសហការគ្នាបានល្អ ។
៣-សិចសំខាន់ បំផុតក្នុងគូជីវិត មិនអាចខ្វះ បាន ជីវិតមនុស្សមិនមែនងប់ងុល ជាមួយគ្នានៅតែ លើគ្រែមិនក្រោកធ្វើការងារ ឬដើរហើរទៅណា មកណានោះទេ ។ តាមពិត សិចមានត្រឹមតែមាន ចំណែក២៥ ភាគរយ នៃជីវិតប៉ុណ្ណោះ ។ ក្នុងស្ទាបស្ទង់មតិ បានបង្ហាញថា មានក្រុម មនុស្សត្រឹមតែ ២០ភាគរយ ដែលយល់ឃើញថា សិចជារឿងសំខាន់ បំផុតសម្រាប់គេ ឯចំនួន៨០ ភាគរយទៀតគិតថា សិចគ្រាន់តែជា ចំណែកមួយ នៃជីវិត ។ ក្រៅពីនេះ គេនៅបាន រកឃើញផងដែរ ថា សិចមិនមែនជា បញ្ហាសំខាន់ក្នុងមូលហេតុ នៃការលែងលះប្ដីប្រពន្ធ ។
៤-គូស្នេហ៍នីមួយៗ តែងមានសិច ដល់កំពូល រាល់លើក មនុស្សជាច្រើនតែងយល់ថា សិចរបស់អ្នក ដទៃមានភាពប្រសើរ ជាងខ្លួនឯង តែតាមពិតវា អាចអន់ខ្សោយ និងអាក្រក់ជាងនេះទៅទៀត ។ បុរស-ស្ដ្រីជាច្រើនតែង ជួបស្ថានការណ៍សិចពុំបាន ដូចបំណងដូចជា បុរសឆាប់ឈានដល់ចំណុច កំពូលពេកនាំឱ្យរំខានចិត្ដ ឯគូស្នេហ៍នៅ វ័យក្មេងពុំ ចេះវិធីបបោសអង្អែល ពេលរួមភេទដល់ដៃគូ ជាដើម ។
៥-ទំហំអវយវៈភេទ មិនមែនជារឿងសំខាន់ ត្រូវខ្លះ មិនត្រូវខ្លះ ។ សម្រាប់គ្រួសារខ្លះការ រួមដំណេក គេពុំបានផ្ដល់ភាព សំខាន់ជាងការមាន ប្រាក់កាស និងសុភមង្គលទេ ហើយមួយចំនួនទៀត ពុំខ្វាយខ្វល់ពីទំហំខ្នាត អវយវៈភេទរបស់បុរសនោះ ឡើយ ។
៦-ស្ដ្រីដែលមាន រូបរាងសិចស៊ីការរួមសិចក៏ ខ្លាំងក្លា តាមលទ្ធផលការស្រាវជ្រាវ បានបង្ហាញថា ស្ដ្រីសិចស៊ី និងបុរសសង្ហា ពុំមែនសុទ្ធសឹងតែមាន ទេពកោសល្យ ពិសេសក្នុងការរួម ដំណេកនោះទេ ។ ផ្ទុយទៅវិញបុរស-ស្ដ្រីទាំងនេះ បែរជាអន់ខ្សោយពី បញ្ហាផ្លូវភេទ ។ ក្នុងចំណោមស្ដ្រី-បុរសជាងមួយ ពាន់នាក់ដែលគេ សាកសួរបានឱ្យដឹងថា ដៃគូរួម ដំណេករបស់គេ ដែលមានរូបរាងសិចស៊ី ច្រើនតែ មិនប៉ិនប្រសប់ ក្នុងការបញ្ចេញស្នៀត ស្រើបស្រាល ដល់ដៃគូជាបុរស ឯស្ដ្រីវិញបាននិយាយថា ពេលគេ បានរួមភេទជាមួយ បុរសសង្ហាច្រើនតែឆ្លងដល់ កោះត្រើយ ។
៧-គិតជាមធ្យម ប្ដីប្រពន្ធមានសិច២,៥ លើកក្នុង មួយសបា្ដហ៍ មិនត្រឹមត្រូវទេ ការរួមភេទរបស់មនុស្ស ម្នាក់ៗអាស្រ័យ ទៅលើស្ថានភាពសុខភាព និង តម្រូវការរបស់គេប៉ុណ្ណោះ ។ អ្នកដែលស្ថិតនៅ វ័យក្មេង អាចមានការរួមភេទ មួយសបា្ដហ៍ពី៥ទៅ ១០ដង ឯបុរសវ័យចំណាស់ អាចមានត្រឹមតែ១ដង ឬ២ដង ឯខ្លះទៀតមាន រហូតដល់រាប់ខែផង ៕

ទទួលទាន​ផ្លែឈើ​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង

ការស្រាវជ្រាវ​ថ្មី​ពី​អង់គ្លេស​បង្ហាញថា អ្នក​ទទួលទាន​ជាប្រចាំ​ផ្លែឈើ​ប្រមាណ ១៥០ ក្រាម ក្នុង​១​ថ្ងៃ មានលទ្ធភាព​បន្ថយ​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង (CUD) ដល់​ទៅ ៤០% ។​images​បណ្ឌិត Huaidong Du ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Oxford (​អង់គ្លេស​) រួមជាមួយ​សហសេវិក​បាន​ដំណើរការ​តាមដាន​តួលេខ​ពី​ជនជាតិ​ចិន ៤៥១៦៨១ នាក់ គ្មាន​ប្រវត្តិ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​មិន​ព្យាបាល​ប្រឆាំង​ការ​លើសឈាម នៅ​កម្រិត​មូលដ្ឋាន​, ក្របខ័ណ្ឌ​ស្រាវជ្រាវ​នៅ ១០ តំបន់​ផ្សេងគ្នា នៃ​ប្រទេស​ចិន​, ក្នុងនោះ ៥ តមបន់​ជនបទ និង ៥ តំបន់​ទីក្រុង ។ ទម្លាប់​ប្រើប្រាស់​ផ្លែឈើ​ត្រូវបាន​កត់ត្រា​នៅ​មូលដ្ឋាន​តាម ៥ ប្រ​ភេ​ទេ​៖ មិនដែល​, រាល់​ខែ​, ១-៣ ថ្ងៃ ក្នុង​១​សប្តាហ៍​, ៤ ទៅ ៦ ថ្ងៃ ក្នុង​១​សប្តាហ៍ និង​រាល់ថ្ងៃ ។ ក្នុង​រង្វង់ ៧ ឆ្នាំ មាន ១៩.៣០០ ករណី​ខ្វះ​ឈាម​ដោយ​កន្លែង (IHD) និង ១៩៦៨៩ ករណី​ស្ត្រូ​ក ។​
​ក្នុងចំណោម​អ្នកចូលរួម​មាន​ប្រមាណ ១៨% ទទួលទាន​ប្រមាណ ១៥០ ក្រាម រាល់ថ្ងៃ និង ៦,៣% មិនដែល​ទទួលទាន ។ ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ប្រៀប​នឹង​អ្នក​មិនដែល​ទទួលទាន​ផ្លែឈើ​, នោះ​អ្នក​ទទួលទាន​រាល់ថ្ងៃ ថយចុះ​ហានិភ័យ​ជំងឺ​សរសៃឈាម​បេះដូង ពី ២៥ ទៅ ៤០% (​ប្រមាណ ១៥% សម្រាប់ IHD, ២៥% ស្ត្រូ​ក ខ្វះ​ឈាម​ដោយ​កន្លែង និង ៤០% ចំពោះ​ស្ត្រូ​ក​ហូរឈាម ។​
​តាម​បណ្ឌិត Du: “​ទិន្នន័យ​របស់​យើងខ្ញុំ​បង្ហាញ​ច្បាស់លាស់​ថា ទទួលទាន​ផ្លែឈើ​ស្រស់​អាច​បន្ថយ​ហានិភ័យ​កើត​ជំ​ងឹ​សរសៃឈាម​បេះដូង រួមមាន​ជំងឺ​បេះដូង​, ស្ត្រូ​ក​, ខ្វះ​ឈាម​ដោយ​កន្លែង​” ៕​

វិធី​ងាយ​ៗ ជួយ​​ដោះ​ស្រាយ​​បញ្ហា​ភ្នែក​ស្រវាំង​បាន​​យ៉ាង​ឆាប់​រហ័ស​

ភ្នែក​ជា​អវយវៈ​​សំខាន់​បំផុត​សម្រាប់​មនុស្ស​។ នៅ​​ពេល​បច្ចុប្បន្ន​នេះ ​មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​ជួប​បញ្ហា​នៅ​ត្រង់​កន្លែង​នេះ។ ជាក់​ស្ដែង​ដូចជា​​បញ្ហា​​ស្រវាំង​ភ្នែក​ជា​ដើម​គឺ​កំពុង​តែ​កើត​មាន​ទៅ​លើ​ ​យុវវ័យ​ច្រើន​ឡើង​ៗ​ ដោយសារ​​ពួក​គេ​ប្រើ​សម្លឹង​​នៅ​មុខ​កុំព្យូទ័រ ​ឬ​លេង​ទូរសព្ទ​ច្រើន​ពេក។ នៅ​ពេល​​កើត​មាន​បញ្ហា​​នេះ​ហើយ មនុស្ស​ភាគ​ច្រើន​តែងតែ​រក​គ្រូពេទ្យ​ដើម​ពិនិត្យ​ និង​កាត់​វ៉ែនតា​ពាក់​ហើយ ដោយ​មិន​បាន​រក​វិធី​សស្ត្រ​ងាយ​ៗ​ដើម្បី​ដោះស្រាយ​នោះ​ទេ។

eye-369557_640


យ៉ាង​ណា​មិញ​ថ្ងៃ​នេះ Sabay ​នឹង​ប្រាប់​ពី​ថ្នាំ​មួយ​ប្រភេទ ​ដែល​ងាយ​រក​ និង​នៅ​កៀក​ខ្លួន​របស់​អ្នក​គ្រប់​គ្នា​ទៀត​ផង​ ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ភ្នែក​បាន​យ៉ាង​ស្រួល នៅ​​គឺ​រមៀត​។ រមៀត​នេះ​គឺ​ពិត​ជា​អាច​ជួយ​សម្រួល​ដល់​ភ្នែក​ដែល​មាន​បញ្ហា​បាន​ច្រើន​សឹង​ មិន​គួរ​ឱ្យ​ជឿ​មែន ប្រសិន​បើ​យើង​អាច​ចេះ​ប្រើ​ប្រាស់​តាម​ក្បួន​នោះ។

saffron-extract


យើង​តាម​សាស្ត្រាចារ្យ​ Silvia Bisti ​ដែល​សិក្សា​ស្រាវជ្រាវ​ខាង​ភ្នែក​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រមៀត​ជា​ឱសថ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក ដោយ​គ្រាន់​តែ​ប្រើ​ឱ្យ​បាន​ត្រឹមត្រូវ ពោល​គឺ​មួយ​ថ្ងៃ​ធ្វើ​យ៉ាង​ណា​ញ៉ាំ​រមៀត​នេះ​ឱ្យ​បាន​២០​មីលីក្រាម​ទៅ​បាន​ ហើយ។ មួយ​វិញ​ទៀត ​ប្រសិន​បើ​អ្នក​ណា​ដែល​ទើប​តែ​មាន​បញ្ហា​ភ្នែក​បន្តិច​បន្តួច​ ពោល​គឺ​ទើប​តែ​ស្រវាំង​ភ្នែក​ព្រិល​ៗ​បន្តិច​នោះ ​ញ៉ាំ​រមៀត​មួយ​ថ្ងៃ​២០​មីលីក្រាម​រយៈពេល​​៣​ខែ​ គឺ​ពិត​ជា​អាច​ធូរស្បើយ​វិញ​ហើយ។

លើស​ពី​នេះ​ទៅ​ទៀត​ សាស្ត្រាចារ្យ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា ​អំឡុង​ពេល​ព្យាបាល​នេះ​គឺ​មិន​ឱ្យ​អ្នក​ជំងឺ​ប្រឹង​មើល​អ្វី​ដោយ​ប្រើ​ ភ្នែក​ខ្លាំង​នោះ​ទេ ពោល​គឺ​បើ​ប្រើ​កុំព្យូទ័រ​ត្រូវ​រក​ពេល​សម្រាក​ខ្លះ​កុំ​ប្រឹង​មើល​វា​ពេក ព្រោះ​ពន្លឺ​ដែល​ជះ​មក​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ភ្នែក​កាន់​តែ​ស្រវាំង​នោះ៕



​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ complete-health-and-happiness

អាហារទាំង៣យ៉ាង ជួយ​ឲ្យ​ក្រពះ​មាន សុខ​ភាព​ល្អ

បរទេស៖ ពិតណាស់ថា អាហារដែលយើងបរិភោគជារៀងរាល់ថ្ងៃអាចមាន ផលប៉ះពាល់ចំពោះក្រពះ និងប្រព័ន្ធសរីរាង្គ ផ្សេងៗទៀតរបស់យើង ។ ប៉ុន្តែក៏មាន អាហារមួយចំនួនទៀត បានផ្ដល់ផលប្រយោជន៍សម្រាប់ សុខភាពផងដែរជាក់ ស្ដែងខាងក្រោមនេះ ជាអាហារទាំង៣យ៉ាង អាចជួយឲ្យក្រពះមានសុខភាពល្អ៖
១. ផ្លែសារី
មានផ្ទុកនូវជាតិសរសៃខ្ពស់ ដែលអាចជួយឲ្យការបន្ទោបង់ស្រួល និងជំនួយដល់ការរំលាយអាហារ ។
២. ទឹកដោះគោយ៉ាអួ
ការបរិភោគទឹកដោះគោយ៉ាអួ អាចជួយធ្វើឲ្យប្រព័ន្ធភាពសុំារឹងមាំ និងប្រឆាំងជាមួយនឹងការបង្ករោគ ដោយពពួកបាក់តេរី ជាពិសេសថែមទាំងជួយឲ្យការរំលាយអាហារ មានភាពប្រសើរទ្បើងទៀតផង ។
៣. ខ្ញី
ត្រូវបានគេទទួលស្គាល់ថា ជាផ្នែកមួយនៃឱសថ ដែលអាចជួយបំបាត់អាការឈឺក្រពះ ចង្អោរ និងក្អួតបាន ៕

ក្បាច់រួមរ័កសម្រាប់អ្នកមាន ​បញ្ហាឈឺចង្កេះ

១-ប្រាប់ដៃគូឲ្យដឹង៖ ដៃគូរួមភេទរបស់អ្នក ប្រហែលជាមិនអាច ដឹងនូវការឈឺចាប់ របស់អ្នក បាននោះទេប្រសិន អ្នកមិនប្រាប់ រឿងនឹងទៅគេ ។ ប្រសិនការឈឺចាប់ កើតឡើង ទៅលើអ្នកក្នុងពេលរួមភេទ អ្នកក៏ត្រូវនិយាយរឿងនោះដែរ ។ ចូរពិភាគក្សា ក្នុងការរិះរក នូវក្បាច់ណាមួយដែល ធ្វើអោយជិវិតនៅ លើគ្រែរបស់អ្នកមាន ភាពល្អប្រសើ និងមិន ប៉ះពាល់ដល់ការឈឺចង្កេះ ។
២- វាយលុកតិចៗ៖ ការរួមភេទប្រៀបដូចជាការ កំដៅសាច់ដុំមុននឹងហាត់ប្រាណដែរ ហើយវាមានសារៈសំខាន់ ។ ការងូតទឹកក្តៅ នឹងអាចជួយអោយសាច់ដុំ របស់អ្នកសំរាក ។ ការម៉ាស្សាអាចជួយ ធ្វើអោយខ្លួនរបស់អ្នកស្រាល ។ មនុស្សជាច្រើនចូលចិត្ត ប្រើរបៀបហាត់ប្រាណបែប Yoga ដើម្បីបណ្តឹងសាច់ដុំ របស់ពួកគេជាលក្ខណៈថ្នមៗ ។ នៅពេលដែលអ្នករៀបចំនឹងរួមភេទ ចូរប្រើក្បាច់របស់អ្នកយឺតៗ និងថ្នមៗ ។
៣-ស្វែងរកក្បាច់ថ្មីសាកសមនឹងស្ថានភាព៖ អ្នកប្រហែលជាត្រូវការ សាកល្បងក្បាច់ថ្មីមួយផ្សេងទៀត ដែលអ្នកមិន ធ្លាប់គិតពីមុនមក ។ អ្នកប្រហែលជាត្រូវការ ប្រើគ្រែដែលរឹងជាងមុន ឬទន់ជាងមុន នៅកំរាលផ្ទាល់ ឬលើកៅអី ។ ការរួមភេទតាមមាត់ ប្រហែលជាចងាយស្រួល ជាងការរួមភេទផ្សេងៗទៀត ។
៤- ដឹងពីស្ថានភាពរបស់ខ្លួនឯង៖ នោះប្រហែលជារឿងជាក់ស្តែងមួយ ប៉ុន្តែនៅពេលដែល តណ្ហាឡើងដល់ កំរិតហើយ វាពិបាកក្នុងការគ្រប់គ្រងខ្លាំងណាស់ ។ ចូរព្យាយាមធ្វើវាបន្តិចម្តងៗ ដូច្នេះអ្នកអាចបញ្ឈប់ វាបានភ្លាម ប្រសិនបើចង្កេះរបស់អ្នកឈឺ ។

៥- ស្វែងរកជំនួយពីវេជ្ជបណ្ឌិត៖ ធ្វើដូច្នេះអាចជារឿងមួយ ពិបាកព្រោះ មនុស្សមួយចំនួនមានការ អៀនខ្មាសនឹង ការនិយាយទាក់ទងនឹង បញ្ហាផ្លូវភេទនេះណាស់ ។ ប៉ុន្តែអ្នកត្រូវតែរក អោយឃើញនូវរបៀបនៃការ រួមភេទប្រភេទណា ដែលវាល្អចំពោះ សុខភាពចង្កេះរបស់អ្នក ។ការឈឺចង្កេះមួយចំនួនកើតឡើង នៅពេលអោនទៅមុខ ហើយពេលខ្លះ ទៀតកើតឡើង ដោយសារអ្នកធ្វើ អោយឈឺតែម្តងក៏មាន ។ ចូរចងចាំថា នៅពេលដែលអ្នក បាននិយាយប្រាប់ រឿងនេះអោយគ្រូពេទ្យ ស្តាប់ហើយ គាត់នឹងអាចរិះរក មធ្យោបាយសំរាប់ ជួយអ្នកបានជាមិនខាន ៕

សិច​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ភាព​ឆ្លាត​វៃ​របស់​មនុស្ស និង​សិច អាច​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា។ ​រួម​ភេទ​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​មនុស្ស​កាន់​តែ​សកម្ម និង​បំពេញ​តួនាទី​បាន​យូរ​អង្វែង។ បន្ថែម​លើស​ពី​នេះ វា​ក៏​អាច​ជួយ​ពន្យារ​ការ​​ឆាប់​ភ្លេច​ភ្លាំង​នៅ​ពេល​ចាស់​ជរា​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Mirror កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។

1

​ក្រុម​អ្នក​ស្រាវជ្រាវ​ហុល្លង់ បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ជាច្រើន រក​ឃើញ​ថា​ចំណាប់​អារម្មណ៍​ក្នុង​រឿង​​ផ្លូវ​ភេទ​កាន់​តែ​ខ្ពស់ មុខងារ​ខួ​រ​ក្បាល​កាន់​តែ​ប្រសើរ និង​មាន​ភាព​ឆ្លាតវៃ​នៅ​អាយុ ៧១​ឆ្នាំ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​អាច​មាន​ការ​ចង​ចាំ​ល្អ គិត​លឿន និង​កម្រិត​នៃ​ការ​យល់​ដឹង​ទូទៅ​ខ្ពស់។ ​​​មិន​មែន​សម្រាប់​តែ​មនុស្ស​ចាស់​ទេ សិច​ក៏​អាច​បង្កើន​ភាព​ឆ្លាតវៃ​​សម្រាប់​មនុស្ស​ដែល​ទើប​ពេញ​វ័យ​ផង​ដែរ ប្រសិន​បើ​ប្រព្រឹត្ត​ទៅ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​នោះ។

ការ​សិក្សា​ពី​ប្រទេស​អ៊ីតាលី មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​ខាង​លើ​នេះ។ អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Pavia បាន​បង្ហាញ​ថា រួមភេទ​ជា​ប្រចាំ​អាច​ជំរុញ​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​នៅ​ក្នុង​ខួរ​ក្បាល។ ចំណែក​ឯ​ស្នេហា និង​ដំណាក់​កាល​ដំបូង​នៃ​ទំនាក់​ទំនង ក៏​អាច​ជួយ​​ឲ្យ​រីកចម្រើន​ផ្នែក​ខួរក្បាល​ផង​ដែរ។ ​​​​​​

ការ​ស្រាវជ្រាវ​ទៅ​លើ​សត្វ​កណ្ដុរ​នៅ​សាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បាន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​នេះ។ កណ្ដុរ​ដែល​បាន​រួម​ភេទ​ជា​ប្រចាំ មាន​ការ​រីក​ចម្រើន​ផ្នែក​គំនិត​ប្រាជ្ញា និង​មុខងារ​ខួរ​ក្បាល ចំណែក​កណ្ដុរ​ដែល​ពុំ​មាន​ការ​រួម​ភេទ​គ្រប់គ្រាន់ មាន​ភាព​ចុះ​ខ្សោយ​ផ្នែក​ខួរ​ក្បាល។

យ៉ាង​ណា​មិញ ចង់​ឲ្យ​សិច​មាន​ប្រយោជន៍​ចំពោះ​អ្នក លុះ​ត្រា​តែ​អនុវត្ត​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ និង​មាន​ដៃគូ​ជាប់​លាប់​មួយ។ បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​ត្រឹម​តែ​គ្មាន​ទទួល​គុណសម្បត្តិ ជួន​កាល​អាច​បង្ក​ទុក្ខទោស​ដល់​ខ្លួន​ផង៕

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Mirror 

អ្នក​ដែល​ទទួល​អាហារ​​ចំនួន ៧ មុខ​នេះ អាច​មាន​ឱកាស​កើត​មាន​ជំងឺ​មហារីក​សុដន់​បាន



​​​​​​​​​​​​​​​​​រូបតំណាង​ប្រភព៖​ ketofaq

ជំងឺ​មហារីក​សុដន់ គឺ​ជា​ប្រភេទ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​​​ដែល​ស្ត្រី​មួយ​ចំនួន​ជា​ពិសេស​​ស្ត្រី​មក​ពី​ប្រទេស​លោក​ខាងលិច​​កំពុង​ប្រឈមមុខ​​នៅ​ពេល​បច្ចុប្បន្ន។ នេះ​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​​ដូច​ជា​កត្តា​រស់​នៅ និង ការ​ហូបចុក​មិន​បាន​ត្រឹមត្រូវ​មិន​បាន​សមស្រប​ជា​ដើម។

យោង​តាម​ការ​ស្រាវជ្រាវ សម្រាប់​​ប្រិយមិត្ត​ជា​ពិសេស​​ស្ត្រី​ដែល​មិន​ទាន់​កើត​មាន​ជំងឺ​មហារីក​សុដន់​គួរ​​ទទួល​ទាន​អាហារ​​ខាងក្រោម​នេះ​ឲ្យ​​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ទាប​ទើប​ជា​ការ​ប្រសើរ។ ប៉ុន្តែ​ សម្រាប់​ស្ត្រី​ដែល​កំពុង​​ប្រឈមមុខ​ទៅ​នឹង​ជំងឺ​នេះ​ការ​ទទួល​ទាន​អាហារ​ទាំង​នេះ​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​នោះ​ឡើយ ហើយ​នៅ​មាន​ប្រភេទ​អាហារ​ជា​ច្រើន​ទៀត​ដែល​បង្ក​ឲ្យ​កើត​មាន​ជំងឺ​​នេះ។ ​​​

១) ទឹកដោះ​គោ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ (High-fat dairy)
យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ទឹកដោះ​គោ​ដែល​​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ក្រពេញ​ប្រូស្តាត​ផង​ដែរ (prostate)។ ស្ត្រី​ដែល​​​កើត​មាន​ជំងឺ​មហារីក​សុដន់​ហើយ​ទទួលទាន​អាហារ​ប្រភេទ​នេះ មាន​កំណើន​​អត្រា​ស្លាប់ ៥០% ខ្ពស់​ជាង​អ្នក​ជំងឺ​ដូចគ្នា​។


២) តែ​បៃតង ( Green Tea)
នេះ​ជា​ដំណឹង​អាក្រក់​សម្រាប់​អ្នក​ដែល​កើត​មាន​ជំងឺ​មហារីក​សុដន់​ដែល​​ចង់​ទទួល​ទាន​​តែ​បៃតង​ ត្បិតអី​វា​ជា​ប្រភេទ​ភេសជ្ជៈ​ដ៏​គ្រោះថ្នាក់​មួយ​បង្ក​ឲ្យ​ជំងឺ​នេះ​កាន់តែ​​ធ្ងន់ធ្ងរ​ឡើង។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា តែ​បៃតង​​បាន​​កំហិត​​ការ​លូតលាស់​សាច់ដុំ​របស់​អ្នក​ជំងឺ ហើយ​សារធាតុ​គីមី​នៅ​ក្នុង​តែ​បៃតង​ដែល​មាន​ឈ្មោះ​ថា ប៉ូលីហ្វីណុល (polyphenols) ​នឹង​​រាំង​ខ្ទប់​មិន​ឲ្យ​ជាតិ​ប្រូតេអ៊ីន​​​ជួយ​​ធ្វើ​ឲ្យ​កោសិកា​សាច់ដុំ​លូតលាស់​បាន​នោះ​ឡើយ​។



៣) ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​អាស៊ីដ​ហ្វូលេត (Folate Acid)
​អាហារ​ដែល​មាន​ផ្ទុក​អាស៊ីដ​ហ្វូលេត គឺ​ជា​ប្រភេទ​អាហារ​មាន​​ផ្ទុក​​ជីវជាតិ​​វីតាមីន B ( B vitamin)។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​អ្នក​ដែល​ទទួល​ទាន​អាហារ​​​ប្រភេទ​នេះ​ច្រើន​អាច​​មាន​លទ្ធភាព​កើត​មាន​ជំងឺ​មហារីក​សុដន់​ ២២% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​​ទទួល​​ទាន​ប្រភេទ​អាហារ​នេះ​តិច។ អាហារ​ដែល​មាន​ផ្ទុក​ជីវជាតិ​វីតាមីន B រួម​​​មាន ស៊ុត ទឹកដោះគោ ផលិតផល​ផលិត​ចេញ​ពី​ទឹកដោះ​គោ សាច់​ក្រហម ត្រី និង ​​ប្រភេទ​​សាច់​សត្វ​បក្សី​មួយ​ចំនួន​ទៀត។


៤) សណ្តែក (Soy)
អ្នក​​ស្រាវជ្រាវ​​អាមេរិក​កាល​ពី​ឆ្នាំ ២០១២ ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​​ជនរងគ្រោះ​ដែល​រួចផុត​ពី​សេចក្តី​ស្លាប់​កើត​ជំងឺ​មហារីក​សុដន់ ​បាន​ទទួលទាន​សណ្តែក​ប្រមាណ ៤២,៣ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ​នេះ​អាច​បញ្ជាក់​​ថា ​ស្រ្តី​ដែល​កាត់​បន្ថយ​ទទួលទាន​សណ្តែក នឹង​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​​សុដន់​បាន។


៥) ដំឡូង​ចៀន (Fried Potatoes)
ដំឡូង​ចៀន ឬ ប្រភេទ​អាហារ​សម្រន់​ផ្សេងៗ​ទៀត​​ដែល​ចម្អិន​ដោយ​ប្រេង​ខ្លាញ់ មាន​ផ្ទុក​​សារធាតុ អាគ្រីឡាមីដ (acrylamide)។ សារធាតុ​នេះ ​​គឺ​ជា​ប្រភេទ​អាហារ​ឱកាស​និយម​មួយ​ជួយ​ឲ្យ​អ្នក​កើត​មាន​ជំងឺ​មហារីក​សុដន់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ​



៦)  ខ្លាញ់​​ត្រី (Fish Fat)
​ជា​ការ​ពិត​​ខ្លាញ់​ត្រី ​មាន​ផ្ទុក​សារជាតិ​អូ​មីកា​៣ (omega-3 )​​ ដែល​មាន​គុណប្រយោជន៍​សម្រាប់​សុខភាព។ ផ្ទុយ​ទៅ​វិញ​ស្រ្តី​ដែល​ទទួល​ទាន​ខ្លាញ់​ត្រី​ច្រើន គឺ​ជា​មុខ​សញ្ញាណ​ដ៏​គ្រោះថ្នាក់​មួយ​ដែល​អាច​បង្ក​ឲ្យ​​មាន​​កំណើន​​អត្រា​​កើត​​ជំងឺ​មហារីក​សុដន់​​ខ្ពស់​ជាង ១៤% ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​ទទួល​ទាន​ខ្លាញ់​ត្រី​តិច។


៧) គ្រាប់​ផ្កា​ឈូករ័ត្ន និង គ្រាប់​ល្ពៅ (Sunflower and pumpkin seeds)
នេះ​ជា​ដំណឹង​អាក្រក់​មួយ​ទៀត​ចំពោះ​ស្រ្តី​ដែល​កើត​មាន​ជំងឺ​មហារីក​សុដន់ ហើយ​​ចូលចិត្ត​ទទួល​ទាន​គ្រាប់​ផ្កា​ឈូករ័ត្ន និង គ្រាប់​ល្ពៅ។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​អាមេរិក​លើ​​អ្នក​​ជំងឺ​នេះ ៣ ០០០ នាក់ ​បាន​បង្ហាញ​ថា អ្នក​ដែល​ទទួល​ទាន​អាហារ​ប្រភេទ​នេះ រួម​ទាំង​​គ្រាប់​សណ្តែក​សៀង ​អាច​មាន​លទ្ធភាព​បង្ក​ឲ្យ​កើត​មាន​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​៕


ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ livescience

ជំងឺ​តម្រងនោម និង​សាច់​ក្រហម​

ប្រសិន​តម្រងនោម​របស់​អ្នក​កំពុងមាន​បញ្ហា​, ចូរ​បន្ថយ​ទទួលទាន​សាច់គោ ។ ការស្រាវជ្រាវ​ថ្មី​អះអាងថា ទទួលទាន​សាច់​ក្រហម​ច្រើន អាចធ្វើ​ឲ្យ​ជំងឺ​តម្រងនោម​ប្រែជា​ធ្ងន់ធ្ងរ ។​
​​តាម​ការស្រាវជ្រាវ​ត្រូវបាន​ដំណើរការ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​តិច​សាស A & M (​អាមេរិក​), របប​ទទួលទាន​អាចរួមចំណែក​ជំរុញ​ជំងឺ​តម្រងនោម​វិវត្តន៍​ជា​អាក្រក់​, នាំ​ដល់​ស្ថានភាព​ខ្សោយតម្រងនោម ។​
​ការស្រាវជ្រាវ​ក៏​បង្ហាញថា របប​ទទួលទាន​មាន​ប្រូតេអ៊ីន​សត្វ​ច្រើន ពិសេស​គឺ​សាច់​ក្រហម អាចធ្វើ​ឲ្យ​ជំងឺ​ឆាប់​ប្រែប្រួល​ធ្ងន់ ។ ជាក់ស្តែង អ្នកជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​មាន​របប​អាហារ​សម្បូរ​ប្រូតេអ៊ីន​សត្វ​នេះ ហានិភ័យ​ជំងឺ​រីកចម្រើន​ទៅជា​ខ្សោយតម្រងនោម​ខ្ពស់ជាង ៣ ដង ប្រៀប​នឹង​អ្នក​ទទួលទាន​ច្រើន​បន្លែ និង​ផ្លែឈើ ។​
​ពេលដែល​តម្រងនោម​មិនអាច​ធ្វើ​សកម្មភាព​, អ្នកជំងឺ​ចាំបាច់​ត្រូវ​លាង​ឈាម ៣ ដង ក្នុង​១​សប្តាហ៍ ឬ ប្តូរ​តម្រងនោម ដើម្បី​រក្សា​ជីវិត ៕​
thit-do-d_lfdvទទួលទាន​សាច់​ក្រហម​ច្រើន​ពុំមាន​ប្រយោជន៍​សម្រាប់​អ្នកខ្សោយ​តម្រងនោម​

តើក្នុងមួយសប្តាហ៍បុរស និងស្ត្រីជាធម្យម ​ដាស់សម្រើប ដោយខ្លួនឯងប៉ុន្មានដង?

បើយោងទៅតាមសាកលវិទ្យាល័យជាតិ ស្ទាបស្ទង់អំពីឥរិយាបថ និងសុខភាពផ្លូវភេទឥណ្ឌា ដែលបានចុះផ្សាយតាមគេហទំព័រ fivethirtyeight.com នាពេលថ្មីៗនេះបានឲ្យដឹងថា អត្រាមធ្យមភាគក្នុង ការអង្អែលលេងប្រដាប់ភេទ ដើម្បីដាស់អារម្មណ៍ខ្លួនឯង របស់បុរសខ្ពស់ជាងខាងស្រី ។
ផ្អែកទៅលើទម្លាប់ធ្វើឲ្យ សប្បាយរីករាយ ដោយខ្លួនឯង ការស្ទាបអង្អែលរសើបៗ គឺជាកត្តាមួយដែល ធ្វើឲ្យអ្នកស្រៀវស្រើប និងចាប់អារម្មណ៍ ហើយជាមធ្យមស្ត្រី ៥% ដែលមានអាយុចន្លោះពី ២៥ ទៅ ២៩ ឆ្នាំបានដាស់សម្រើបដោយស្ទាបអង្អែល ប្រដាប់ភេទរបស់ខ្លួន ច្រើនជាង ៤ ដងក្នុងមួយសប្តាហ៍ ស្របពេលដែលបុរសមានចំនួនដល់ទៅ ២០.១% នៅក្នុងក្រុមអាយុដូចគ្នា ។
ប៉ុន្តែបើប្រៀបធៀបអ្នក ដែលចូលចិត្តលេង ប្រដាប់ភេទខ្លួនឯងច្រើនដង នៅក្នុងរយៈមួយខែវិញ ចំនួនស្ត្រីកើនឡើងដល់ទៅ ២១.៥% ស្របពេលដែលបុរស មានចំនួនត្រឹមតែ ២៥.៤% តែប៉ុណ្ណោះ។ ជាទូទៅ គម្លាតខុសគ្នានេះ នឹងនៅតែបន្តរហូត ពេញមួយជីវិតរបស់យើង ៕

រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?

ខ្ញុំបាទទើបតែមាន ទំនាក់ទំនងជាមួយ នារីម្នាក់ តែមិនទាន់បានរួមភេទ ជាមួយនាងនៅឡើយទេ ។ ខ្ញុំបាទចង់ដឹងថា ក្នុងពេលរួមភេទ ដំបូងជាមួយបុរស តើស្ដ្រីមានអារម្មណ៍យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ រស់នៅខេត្ដកណ្ដាល ។
វេជ្ជបណ្ឌិតយើងៈ គ្រាដំបូងពិតជាធ្វើឱ្យ មនុស្សមានអារម្មណ៍ខ្លះៗ មិនអាចគេចវេសបានឡើយ ។ នារីមានអារម្មណ៍ ចង់ថែរក្សាព្រហ្មចារីយ៍ និងភាពបរិសុទ្ធរបស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញដោយសារ បុរសម្នាក់នេះឬ ។ យ៉ាងណាមិញ ពេលជួបបុរសលើកដំបូង ស្ដ្រីចាប់ផ្ដើមមាន អារម្មណ៍មិនប្រក្រតី ភ័យផង អរផង ដូចដែលតែងបន្លឺពាក្យថា មានអារម្មណ៍យ៉ាងម៉េចទេ ថាមិនត្រូវសោះ ។
ប្រសិនបើស្ដ្រីគិតថា ការរួមភេទនឹងធ្វើឱ្យ នាងឈឺចាប់ នុះនាងកាន់តែមានអារម្មណ៍ ភ័យខ្លាចទ្វេឡើង ។ បុរសអាចជាអ្នកកំណត់ ការភ័យខ្លាច ឬត្រេកត្រអាល តាមរយៈកាយវិការ និងសម្ដីសំដៅជាមួយនាង ។ ការរួមភេទដំបូងរបស់ស្ដ្រី ជាអនុស្សាវរីយ៍ជូរចត់ និងផ្អែមល្ហែមសម្រាប់ មួយជីវិតរបស់នាង ។ ហើយជាគ្រាដែល នាងទទួលជាលើកដំបូង នៃការឈឺចាប់រូបកាយ និងរសជាតិសួគ៌ាផ្លូវភេទ ។
ពេលមានអារម្មណ៍ច្របូកច្របល់ ក្នុងគ្រាដំបូង បើបានបុរសជាស្វាមី ឬជាសង្សារ មានកាយវិការទន់ភ្លន់ សម្ដីសំដៅផ្អែមល្ហែម និង ទឹកចិត្ដយល់ចិត្ដយល់ថ្លើម នាងពិតជាមានអារម្មណ៍ សុខស្រួលក្នុងចិត្ដ ។ ផ្ទុយទៅវិញ នាងនឹងមានអារម្មណ៍ខ្លាចរអាពេញមួយជីវិត បើជួបរឿងសោកសៅ ក្នុងគ្រាដំបូងនេះ ៕
អត្ថបទរក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់សូមចុច www.healthcambodia.com

លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​សុដន់​ស្រស់ស្អាត ដោយ​មិនចាំបាច់​ធ្វើការ​វះកាត់​

សព្វថ្ងៃនេះ ស្ត្រី​ដែល​ចាត់ទុកថា ជា​អ្នកមាន​សុដន់​ដ៏​ស្រស់ស្អាត​នោះ គឺ​សុដន់​ដែលមាន​ទ្រទ្រង់ ស័ក្តិសម​នឹង​ដងខ្លួន​កម្រើក​ចលនា ម្យ៉ាងវិញទៀត សុដន់ គួរតែមាន​សភាព​មូល​ក្បំជាមួយ ​ភាព​រលាស់ នឹងមាន​ទំហំ​សមល្មម​នឹង​រូបរាងកាយ​។ ចំណុច​សំខាន់​នៃ​ភាពស្រស់ស្អាត​របស់​សុដន់ គឺ​ទ្រទ្រង់​របស់​វា​។​
10397840_1488947658002549_7517831024104447023_n
កីឡា ដែល​អាចជួយ​ធ្វើ​ឲ្យ​សុដន់​ស្អាត គឺ​កីឡាហែលទឹក ប៉ុន្តែ​ប្រសិនបើ​អ្នក​មិនចេះ​ហែល​ទឹក ក៏​មិន​ថ្វី​ដែរ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​ជំនួស​វិញ ប្រកបដោយ​ប្រសិទ្ធិភាព ដូចគ្នា​ផងដែរ ចូរ​អ្នក​រីករាយ​យល់ដឹង​ពី​លំ​ហាត់ប្រាណ​ទាំងអស់​ដូចខាងក្រោម ៖

១. លំ​ហាត់ប្រាណ​រុញច្រាន​
​ចលនា​រុញច្រាន គឺជា​លំ​ហាត់ប្រាណ​សាមញ្ញ​បំផុត សម្រាប់​ធ្វើឱ្យ​សុដន់​របស់​អ្នក​ស្អាត​។ ឈរ​ឱ្យ​ត្រង់ ទល់មុខ​នឹង​ជញ្ជាំង រួច​យកដៃ​ទ្រោប​នឹង​ជញ្ជាំង រុញច្រាន​សង្កត់​នឹង​ជញ្ជាំង​នោះ​ឱ្យ​ខ្លាំង តាម​ដែល​អាច​ធ្វើបាន ១០ វិនាទី រួច​សម្រាក​បន្ដិច ហើយ​គ្រវី​ដៃ​របស់​អ្នក ធ្វើ​យ៉ាង​ដូច្នោះ​ចំនួន​១០ ដង ដដែលៗ​ដូចគ្នា​។​

២. លំ​ហាត់ប្រាណ​កែងដៃ​ប៉ះគ្នា​
​ឈរ​ឱ្យ​ត្រង់​ខ្លួន ដៃ​បោះដៃ​របស់​អ្នក​ទៅក្រោយ ដាក់​លើ​ត្រគាក រួច​ព្យាយាម​ប៉ះ​កែងដៃ​ទៅវិញទៅមក (​បាតដៃ​ឆ្វេង​ប៉ះ​កែងដៃ​ស្ដាំ បាតដៃ​ស្ដាំ​ប៉ះ​កែងដៃ​ឆ្វេង​) ចូរ​កុំ​ធ្វើ​លឿន​ពេក អ្នក​ត្រូវធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ដូច្នេះ​យឺតៗ ដើម្បី​លាត​ពន្យឺត​សាច់ដុំ​ឱ្យបាន ១០ ទៅ ១៥ វិនាទី ធ្វើ​យ៉ាង​ដូច្នេះ ៨ ដង​។​

៣. លំ​ហាត់ប្រាណ​ដោយ​យក​បាតដៃ​ម៉ាស្សា​
​ស៊ក​ម្រាមដៃ​ចូលគ្នា ដាក់​លើ​ដើមទ្រូង​របស់​អ្នក ហើយ​គាប​សុដន់​ទាំងសងខាង​ចូលគ្នា ធ្វើ​យ៉ាងនេះ​ពី ៣ ទៅ ៥ វិនាទី​។ ធ្វើ​ម្ដង​ហើយ​ម្ដងទៀត ឱ្យបាន ៨ ទៅ ១០ ដង​។​

៤. ការបញ្ចប់​លំ​ហាត់ប្រាណ ធ្វើឱ្យ​សុដន់​ស្រស់ស្អាត ជាមួយ​ឥរិយាបថ​លំ​ហាត់ប្រាណ មួយចំនួន​
​វិធី​ដ៏​ល្អ​បំផុត ក្នុងការ​បញ្ចប់​លំ​ហាត់ប្រាណ ធ្វើឱ្យ​សុដន់​ស្អាត គឺមាន​កាយវិការ​មួយចំនួន​ដែល​អ្នក​គួរ​ប្រតិ​ប​ត្ដិ​តាម ដូចជា យក​សៀវភៅ​ដែលមាន​កម្រាស់​ក្រាស់​មួយ​ក្បាល ដាក់​លើ​ក្បាល​របស់​អ្នក រួច​ដើរ​ចុះឡើង​ក្នុងផ្ទះ​អ្នក​ឱ្យបាន ២ ទៅ ៣ នាទី ព្យាយាម​ទប់​សៀវភៅ​ដែល​នៅលើ​ក្បាល​នោះ​ឱ្យមាន​លំនឹង​។​
គួរ​បញ្ជាក់ថា ធ្វើ​យ៉ាង​ដូចនេះ វា​អាចជួយ​ឱ្យ​សាច់ដុំ​របស់​អ្នក មាន​សភាព​ធូរស្រាល យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើបាន យ៉ាងហោចណាស់ អ្នក គួរតែ​ព្យាយាម​ឈរ​ឱ្យ​ត្រង់ ជាមួយ​ការដាក់​សៀវភៅ​នៅលើ​ក្បាល​វិញ​៕បុរស​ស៊ី​វិ​ល័យ​

ក្បួនសម្រាប់រួមភេទតាម​មាត់​ ដ៏ល្អឥតខ្ចោះ

ការរួមភេទតាមមាត់ គឺជារបៀបរួមភេទ ដែលធ្វើឲ្យដៃគូ ទាំងសងខាងទទួលបាន នូវអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង ដូច្នេះចូរប្រាកដថា អ្នកកំពុងតែយកវា មកប្រើប្រាស់បាន ត្រឹមត្រូវហើយ ។ សម្រាប់របៀបរបបនៃ ការរួមភេទតាមមាត់ ចំពោះមនុស្សប្រុស និងស្ត្រីគឺមានលក្ខណៈ ធំធេងខ្លាំងណាស់ នៅពេលវាបានក្លាយទៅជា អ្វីដែលពួកគេពេញ ចិត្តបំផុតក្នុង សមរភូមិលើគ្រែ ។ ការប្រើមាត់មករួមភេទ មិនត្រឹមតែជា ការបរបោសអង្អែល ដ៏ឆ្នើមមួយទេ តែពេលធ្វើវាបានត្រឹមត្រូវ វាក៏ផ្តល់នូវភាព ស្និទ្ធស្នាលបំផុត សម្រាប់ដៃគូទាំងពីរ ព្រមទាំងរីករាយដល់ ការរួមភេទទៀតផង ។
ប្រសិនបើអ្នកមាន អារម្មណ៍ដូចជា មានភាពអន់ចិត្តតិចតួច អំពីរឿងរ៉ាវទាំងអស់ (មិនថាផ្តល់ឲ្យគេ ឬទទួលយកនោះទេ) ចូរកុំព្យាយាមយល់ឃើញ ដូច្នេះទៀតអី ។ ការរួមភេទតាមមាត់ គឺជាផ្នែកធម្មជាតិមួយនៃ ជីវិតផ្លូវភេទប្រកបដោយ សុខភាព ហើយយើងក៏ មានដំបូន្មានជាច្រើន ជួយអ្នកដើម្បីឲ្យ ទទួលបានប្រយោជន៍ ដ៏ច្រើនបំផុតដែរ ។
ប្រសិនបើអ្នកចង់បាន នូវរបៀបរួមភេទ តាមមាត់ដ៏អស្ចារ្យបំផុតនោះ វិធីខ្លះៗដូចខាងក្រោមនេះ ប្រហែលជាអាចជួយ ដល់អ្នកបាន
ប្រាប់គាត់ឲ្យ បន្ថយល្បឿន
ការរួមភេទតាមមាត់ គឺជារបៀបបរបោសអង្អែល ដ៏អស្ចារ្យមួយ ដូច្នេះអ្នកគួរតែដាស់តឿន ដល់ខាងប្រុសឲ្យបន្ថយល្បឿន ប៉ុន្តែត្រូវតែធ្វើ វាឲ្យបានល្អបំផុតវិញ ។ កំហុសភាគច្រើនដែល បុរសតែងតែធ្វើនោះគឺ ចូលចិត្តសម្រុកតែលើតំបន់ នៅប្រដាប់ភេទពេក ។ ប្រសិនបើអ្នកប្រាប់ គាត់ចេះបន្ថយល្បឿន ម្តងបន្តិចៗ ដោយការថើប និងលិដ្ឋលើកកន្លែងផ្សេងនៃ ដងខ្លួនរបស់អ្នកសិន ព្រោះវាក៏ជួយបង្កើន ភាពស្រើបស្រាល ដល់អ្នកបានដែរ ។ ចូរចង្អុលប្រាប់គាត់ អំពីគោលដៅដែលគាត់ត្រូវ ធ្វើលើរាងកាយដែលអ្នក ពេញចិត្តបំផុតដូចជា ក្បាលសុដន់ គល់ភ្លៅខាងក្នុង ខ្នង ឬកជាដើម ។
ប្តូរក្បាច់
គាត់មិនគួរណាលុតជង្គង់ នៅចន្លោះជើងអ្នក ដើម្បីរួមភេទនោះទេ ។ ប៉ុន្តែវិធីសាស្ត្រនៃការប្រើមាត់រួមភេទ ឬលិដ្ឋប្រដាប់ភេទ ដ៏ពេញនិយមមួយ គឺធ្វើយ៉ាងណាឲ្យ ការលុតជង្គង់នោះ ស្ថិតក្នុងមុំមួយដ៏ត្រឹមត្រូវ ចំពោះរាងកាយរបស់អ្នក ព្រមទាំងឲ្យក្បាល របស់គាត់ដេក នៅពីលើភ្លៅរបស់អ្នកបាន ។
ជម្រើសផ្សេងមួយទៀតគឺថា ឲ្យខាងប្រុសដេកផ្ងារ រួចអ្នកមកអង្គុយ ពីលើដោយឲ្យប្រឡោះជើង នៅលើមុខរបស់គាត់ ពេលនោះអ្នកអាច ទប់ខ្លួននឹងជញ្ជាំងបានផង ។ ក្បាច់មួយនេះអាចឲ្យ អ្នកគ្រប់គ្រងសម្ពាធ ឬអាចលើកចុះឡើង បានប្រសិនបើគាត់ លិដ្ឋខ្លាំងពេក ឬលិដ្ឋមិនដល់ ឬចង់ឲ្យប្រើកម្លាំងខ្លាំងបន្តិច ។
លិដ្ឋដៃរបស់គាត់
បុរសភាគច្រើនមិនបានដឹងពី របៀបប្រើអណ្តាត របស់ពួកគេដើម្បីបម្រើ អ្នកឲ្យបានល្អនោះទេ ដូច្នេះហេតុអ្វីបានជា អ្នកមិនប្រាប់គាត់ផងទៅ? ចូរកាន់ដៃរបស់គាត់ រួចប្រើអណ្តាត អ្នកលិដ្ឋបាតដៃរបស់គាត់ ។ ពេលនោះគាត់នឹង មានភាពភ្ញាក់ផ្អើល ដែលឃើញអ្នកប្រើ អណ្តាតលិដ្ឋទាំង ផ្ទាំងដែលល្អជាង ប្រើចុងអណ្តាតលិដ្ឋទៅវិញ ហើយភាគច្រើនគឺ ពួកគេអនុវត្តន៍បានល្អណាស់ ព្រមទាំងយឺតៗទៀតផង ។
ប្រាប់គាត់ដោយផ្ទាល់
ប្រសិនបើគាត់ស្ថិតក្នុង ទីតាំងមួយអាចស្តាប់អ្នកលឺ ចូរប្រាកដថា អ្នកបានប្រាប់គាត់ នូវអ្វីដែលអ្នកចង់បាន ។ ចូរប្រើវោហាសព្ទធម្មតា និងច្បាស់លាស់ដូចជា “យឺតបន្តិច ខ្លាំងបន្តិច ឬលឿនបន្តិច” ។
ចូរចាំថា គាត់ទំនងជាមិនអាចស្តាប់ អ្នកនិយាយបានច្បាស់ល្អនោះទេ ដូច្នេះរបៀបដែល អ្នកធ្វើចលនារាងកាយ ក៏ជារឿងសំខាន់ផងដែរ ។ ចូរសង្កត់លើមុខគាត់ ប្រសិនបើអ្នកចង់ឲ្យ បន្ថែមកម្លាំងបន្តិចទៀត ឬដកចេញប្រសិនបើ គាត់ធ្វើលឿនពេក ឬខ្លាំងពេក ។
ប្រើក្បាច់អក្សរវី (V)
ប្រសិនបើគាត់មិនបាន ប្រើអណ្តាតលិដ្ឋបាន ត្រូវតាមកន្លែងអ្នកចង់បានទេ ចូរបង្ហាញគាត់ អំពីរបៀបលិដ្ឋតាមអក្សរវី ។ ចូរដាក់ម្រាមដៃ អ្នកជាអក្សរវីនៅលើទ្វារមាស ហើយឲ្យគាត់លិដ្ឋ នៅចន្លោះម្រាមដៃអ្នកទៅ ៕

ទទួលទាន​ទឹក​ក្តៅ​ពេក​អាច​បណ្តាល​ឲ្យ​កើត​មហារីក​បំពង់​អាហារ​

ទទួលទាន​ភេសជ្ជៈ​ក្តៅ​ដូចជា តែ​, កាហ្វេ​, អាហារ​ក្តៅ​ដូចជា ស៊ុប​, មី​កញ្ចប់​… ជា​ទម្លាប់​ទូទៅ​របស់​មនុស្ស​ជាច្រើន ។ ប៉ុន្តែ តាម​ពួក​អ្នកវិទ្យាសាស្ត្រ​, ទទួលទាន​ទឹក​ក្តៅ​ពេក ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​បណ្តាល​ឲ្យ​កើត​មហារីក​បំពង់​អាហារ ។​
. ទឹក​ក្តៅ​បំផ្លាញ​បំពង់​អាហារ​
​ការស្រាវជ្រាវ​១​ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស British Medical Journal បាន​ទូន្មាន​មនុស្ស​គ្រប់គ្នា​មិនត្រូវ​ទទួលទាន​តែ​ពេល​វា​ក្តៅ​ពេក ព្រោះ​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​ជំងឺមហារីក​បំពង់​អហារ ។ ដើម្បី​ឈានដល់​ការសន្និដ្ឋាន​នេះ ពួក​អ្នកស្រាវជ្រាវ​បាន​ដំណើរការ​ស៊ើបអង្កេត​លើ​មនុស្ស​ប្រមាណ ៥០.០០០ នាក់ នៅ​ភាគ​ខាងជើង​អ៊ីរ៉ង់​, កន្លែង​ដែល​ប្រជាជន​សឹងតែ​ទាំងអស់​ចូលចិត្ត​ទទួលទាន​ទឹកតែ​ដ៏​ក្តៅ​រាល់ថ្ងៃ ។ ពួក​អ្នកចូលរួម​ស្រាវជ្រាវ​សុទ្ធតែ​ទទួលទាន​តែ​ខ្មៅ​ជាប្រចាំ និង​ជា​មធ្យម​លើសពី​១​លីត្រ​ក្នុង​១​ថ្ងៃ ។​
nuoc-uong-gay-ung-thu-khi-o-nhiet-do-qua-nong​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​, ទទួលទាន​ទឹក​ក្តៅ​ពេក​ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​នាំ​ដល់​ជំងឺមហារីក​បំពង់​អាហារ​
​តួលេខ​ប្រមូលបាន​នឹង​ត្រូវបាន​ប្រៀបធៀប​ជាមួយ​ក្រុមមនុស្ស​ទទួល​ទាន​ទឹក​ក្តៅ​នៅ​សីតុណ្ហភាព​ក្រោម ៦៥ អង្សា​សេ ជាប្រចាំ ។ ពួក​អ្នកស្រាវជ្រាវ​សង្កេតឃើញថា នៅ​ក្រុមមនុស្ស​ទទួលទាន​តែ​ក្តៅ​ពី ៦៥ ទៅ ៦៩ អង្សា​សេ​, ចំនួន​អ្នក​កើត​មហារីក​កើន​២​ដង​,​ប៉ុន្តែ ពេល​នៅ​សីតុណ្ហភាព​លើស ៧០ អង្សា​សេ ឡើងទៅ នោះ​អត្រា​កើត​ជំងឺ​គ្រោះថ្នាក់​នេះ កើន​ខ្ពស់​ដល់ ៨ ដង ។​
​បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​សុទ្ធតែ​អះអាងថា ទម្លាប់​ទទួលទាន​តែ​, កាហ្វេ​ក្តៅ​ហុយផ្សែង អាចធ្វើ​ឲ្យ​កើន​ទ្វេដង​ហានិភ័យ​កើត​មហារីក​បំពង់ក ដោយសារ​ទឹក​ក្តៅ​ធ្វើ​ឲ្យ​របួស​ដល់​កោសិកា​ផ្នែក​នេះ ។​
. ត្រជាក់​ពេក ឬ ក្តៅ​ពេក សុទ្ធតែ​បង្ក​គ្រោះថ្នាក់​
​តាម​អ្នកជំនាញការ ទទួលទាន​ទឹក​ក្តៅ​ពេក ឬ ត្រជាក់​ពេក សុទ្ធតែ​បង្ក​គ្រោះថ្នាក់ ។ ទទួលទាន​ទឹកកក​អាច​នាំ​ដល់​ការ​រាករូស ឬ រមួលក្រពើ​, ចំណែក​ទឹក​ក្តៅ​ពេក នោះ​អាច​បង្ក​របួស​ភ្នាស​បំពង់​អាហារ និង​អាច​បណ្តាល​ឲ្យ​កើត​មហារីក ។ អាស្រ័យ​ហេតុ​នោះ ពេល​ទទួលទាន​ទឹក​, សីតុណ្ហភាព​សមស្រប​បំផុត គឺ ១០ ទៅ ៣០ អង្សា​សេ ។ ពិសេស ពេល​ទទួលទាន​អាហារ​ដូចជា​ស៊ុប​, មី​កញ្ចប់ មិនត្រូវ​ទទួលទាន​ទឹក​ពី​ឆ្នាំង​កំពុង​ពះ​កញ្ជ្រោល ៕

សំបកចេក អាចធ្វើឲ្យ​ធ្មេញ​សស្អាត

ការធ្វើឲ្យធ្មេញសស្អាត ជាមួយនឹងសំបកចេក គឺជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញ របស់អ្នកមាន សុខភាពល្អ ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរទៅដោយ ប្រភពនៃសារជាតិរ៉ែ និងប្រភេទវីតាមីន ជាច្រើន ។ ដូច្នេះដើម្បីធ្វើឲ្យធ្មេញ របស់អ្នកសស្អាត អ្នកគួរតែអនុវត្តន៍ តាមវិធីដោយប្រើសំបកចេក ដូចខាងក្រោម ៖
១. ដុសធ្មេញរបស់អ្នក ដូចធម្មតាជាមួយនឹង ថ្នាំដុសធ្មេញធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់ សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញ ដោយច្រាស់ តាមក្រោយក៏បាន ។ ជាមួយគ្នានេះដែរ អ្នកគួរប្រើសំបកចេកទុំ ពីព្រោះវាផ្ទុកទៅដោយ សារជាតិប៉ូតាស្យូម ច្រើនខ្លាំងជាងចេកចាស់ ។
២. យកផ្នែកខាងក្នុង នៃសំបកចេក បន្ទាប់មកយកមកដុសធ្មេញ របស់អ្នក ក្នុងរយៈពេល២នាទី ។ ទន្ទឹមនឹងនេះផងដែរ សារជាតិរ៉ែដ៏អស្ចារ្យ នៅក្នុងសំបកចេក ដូចជា សារជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម បានស្រូបចូលទៅក្នុងធ្មេញ ដែលវាអាចធ្វើឲ្យធ្មេញស ។
៣. អ្នកគួរតែធ្វើវា ២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលយប់ ឬមុនពេលចូលគេង ដើម្បីធ្វើការដុសខាត់ ឲ្យធ្មេញរបស់អ្នក មានសភាសស្អាត និងមានភាពទាក់ទាញ ៕

ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រង​នោម​ដោយ​មិន​ដឹង​ខ្លួន

តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់​របស់​មនុស្ស ដូចនេះ​ត្រូវ​ថែរក្សា​ឲ្យ​បាន​ប្រសើរ​ទើប​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​បាន។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ធំ​មិន​បាន​ដឹង​ទេ​ថា​គ្រាន់តែ​សកម្មភាព​ ប្រចាំថ្ងៃ​របស់​ខ្លួន​ អាច​បំផ្លាញ​សរីរាង្គ​ដ៏​សំខាន់​នោះ​បាន។ ថ្ងៃនេះ Sabay នឹង​បង្ហាញ​ទម្លាប់​ធម្មតា​១០​យ៉ាង​ដែល​នាំ​ឲ្យ​ខូច​តម្រងនោម​ដោយ​មិន​ដឹង​ ខ្លួន៖

១. ផឹកទឹក​មិន​គ្រប់គ្រាន់

Drink-Water-All-Day

ទម្លាប់​មួយ​នេះ​បាន​រួមចំណែក​ដ៏​ធំ​បំផុត​ដែល​ធ្វើឲ្យ​ខូច​តម្រងនោម។ ការងារ​ដ៏​សំខាន់​របស់​តម្រងនោម​គឺ​បង្ហូរ​កាកសំណល់​កង្វក់​ចេញពី​ប្រព័ន្ធ​ រំលាយ​អាហារ និង​គ្រប់គ្រង​តុល្យភាព erythrocyte ។ ដូច្នេះ​នៅ​ពេល​ដែល​គ្មាន​ជាតិទឹក​គ្រប់គ្រាន់ ​លំហូរ​ឈាម​របស់​តម្រងនោម​ថយ​ចុះ​ ទីបំផុត​មាន​ការ​ប្រមូល​ផ្ដុំ​ជាតិពុល​ក្នុង​ឈាម។

២. ទ្រាំ​នោម​យូរ​ពេក

មួយ​នេះជា​ទម្លាប់​ធ្ងន់ធ្ងរ​ជាងគេ ហើយ​ក៏​ជា​ទម្លាប់​ធម្មតា​បំផុត​ដែល​មនុស្ស​រាល់​គ្នា​តែងតែ​ធ្វើ។ ផល​វិបាក​របស់​វា​គឺ​ធ្វើឲ្យ​រលោក​ឬ​ហើម​ប៉ោង​តម្រងនោម។

៣. ជាតិ​សូដ្យូម​ច្រើនជ្រុល 

ជាតិ​សូដ្យូម​ដែល​មនុស្ស​តែងតែ​ប្រើប្រាស់​ធ្វើឲ្យ​ខូច​តម្រងនោម​នោះ​គឺ អំបិល​ដែល​យើង​បរិភោគ​ជា​រៀងរាល់ថ្ងៃ។ អំបិល​ជា​ប្រភព​នៃ​ជាតិ​សូដ្យូម ​ដែល​ធ្វើឲ្យអ្នកឃ្លានផឹកទឹកច្រើន​ហួស​ប្រមាណ​អ្នក​ផឹកទឹក​ច្រើន ជា​ចុងក្រោយត្រូវបន្ទោបង់​ញឹកញាប់​ដែលជាមូលហេតុឲ្យតម្រងនោម​មានបញ្ហា។

៤. ទទួលទាន​ជាតិ​កាហ្វេអ៊ីន​ច្រើន

image

នៅ​ពេល​ដែល​អ្នក​ស្រេក​ទឹក​ញឹកញាប់​ត្រូវ​ជ្រើសរើស​យក​ភេសជ្ជៈ​ផ្សេង​ៗ​ ដូចជា ទឹក ឬ ទឹកដូង ជៀសវាង​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ព្រោះ​អាច​ឲ្យ​សម្ពាធ​ ឈាម​ឡើង​ខ្ពស់​រហូត​ដល់​ខូចខាត​តម្រងនោម។

៥. លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់

ការ​លេប​ថ្នាំ​បំបាត់​ការ​គឺជា​ទម្លាប់​អាក្រក់​ដែល​ធ្វើឲ្យ​តម្រងនោម​ មនុស្ស​ជាច្រើន​មាន​បញ្ហា​ដោយសារ​ការ​​ថ្នាំ​បំបាត់​ឈឺចាប់​ភាគច្រើន​មាន​ផល ​ប៉ះពាល់​ធ្ងន់ធ្ងរ និង​អាច​បំផ្លាញ​សរីរាង្គ​ផ្សេងគ្នា ជា​ពិសេស​តម្រងនោម។

៦. ប្រូតេអ៊ីន​ច្រើនពេក  

ការ​ញ៉ាំ​សាច់​ក្រហម និង​អាហារ​សម្បូរ​ប្រូតេអ៊ីន​ផ្សេង​ទៀត​អាច​ធ្វើឲ្យ​ស្ថានភាព​តម្រងនោម​ខូច​កាន់តែ​ខ្លាំង។

៧. ផឹក​គ្រឿងស្រវឹង​ច្រើន

drinking

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​គឺជា​ទម្លាប់​ដ៏​អាក្រក់​ ក្នុង​ការ​បំផ្លាញ​តម្រងនោម ដោយសារ​តែ​ស្រា​មាន​ជាតិ​ពុល​ដែល​អាច​ធ្វើឲ្យ​តម្រងនោម​ខូច។

៨. ជក់​បារី

បើ​យោង​តាម​ការ​ស្រាវជ្រាវ​ បាន​ឲ្យ​ដឹង​ថា​ការ​ជក់បារី អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម​ទាំងមូល។ មាន​ការ​សិ​ក្សា​​ស្រាវជ្រាវ​​ជាច្រើន​​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​ការ​ ជក់​បារី និង​​ជំងឺ​តម្រងនោម។

៩. ជំងឺ​ផ្ដាសាយ

ការ​មិន​អើពើ​នឹង​ជំងឺ​ផ្ដាសាយ ​ជា​ទូទៅ​​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលោក​តម្រងនោម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​មនុស្ស​ដែល​មាន​ជំងឺ​តម្រងនោម​ក៏​មាន​ ប្រវត្តិ​ទាក់ទង​នឹង​អាការៈ​ផ្ដាសាយ​ដែរ។

១០. អត់ងងុយ

sleeplessness_and_menopause

ពេល​គេង​លក់​បាន​ស្កប់ស្កល់​អាច​ធ្វើឲ្យ​ជាលិកា​សរីរាង្គ​ក្នុង​ខ្លួន​ មនុស្ស​មាន​ដំណើរ​ការ​ល្អ។ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ ដែល​ដេក​មិនបាន​គ្រប់គ្រាន់​ធ្វើឲ្យ​ផ្អាក​ដំណើរការ​ផលិត​របស់​សរីរាង្គ​ជា​ លទ្ធផល​គឺ​ខូច​តម្រងនោម​ជា​ពិសេស​តែ​ម្ដង៕



ប្រែ​សម្រួល៖ទ្រី រ៉ាវី
ប្រភព៖yourstylishlife

ការសម្រេចកាមដោយខ្លួនឯង ឆាប់អោយអ្នកឆាប់ចាស់ និង ជ្រុះសក់!!!!

24-4 (2)សុខភាព ៖ ការជួយ​ខ្លួនឯង (​សម្រេច​កាម​ដោយ​ខ្លួនឯង​) ជា​ជម្រើស​មួយបែប ​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​ផ្លូវភេទ​ខ្លាំង បន្ធូរ​ភាព​តានតឹង និង​ចៀសវាង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កាមរោគ ពេល​រួមភេទ​ផ្ទាល់ ​​ជាមួយ​ដៃគូ​ខាងក្រៅ​។​ ​ ទន្ទឹមនឹង​ពេលនេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម និង​សំណួរ​ចោទសួរ​ជាច្រើន​ថា តើ​ការជួយ​ខ្លួនឯង​ពិតជា​ធ្វើ​ឲ្យ​សក់​ជ្រុះ ភ្នែក​ឆាប់​ងងឹត ស្បែ​កដៃ​ឡើង​ជ្រួញ និង​ឆាប់​ចាស់​មុន​អាយុ​មែនឬ​យ៉ាងណា​? សំណួរ​បែបនេះ មាន​យ៉ាងច្រើន​នៅក្នុង​ប្រអប់​ស្វែងរក​របស់ Google ពេលដែល​អ្នកស្វែងរក​ចម្លើយ​របស់​សំណួរ​នេះ​។​
​តាម ពិត​ទៅ ការជួយ​ខ្លួនឯង គ្មាន​ផលប៉ះពាល់​ដូច​សំណួរ​ចោទ​លើ​នោះទេ​។ នេះ​បើ​យោងតាម​គេហទំព័រ kinseyconfidential.org​។ ប៉ុន្តែ វា​ក៏​អាស្រ័យ​លើ​ថា​តើ អ្នក​ជួយ​ខ្លួនឯង​ញឹកញាប់​ប៉ុណ្ណា​ដែរ​? ​ការជួយ​ខ្លួនឯង​ញឹកញាប់​ពេក ក៏មាន​ផលវិបាក​សំខាន់​ធំៗ​ពីរ​គឺ​៖
car-couple-hand-holding-love-sex-Favim.com-78835១. អសមត្ថភាព​ផ្លូវភេទ​
​ការ ជួយ​ខ្លួន​ដោយ​ដៃ ឬ​ដោយ​ឧបករណ៍​សិច ពិត​ជាមាន​អារម្មណ៍​ផ្លូវភេទ​ប្លែក​គ្នា​ទាំងស្រុង ពី​ការ​រួមភេទ​ពិតជា​មួយ​ដៃគូ​។ ការជួយ​ខ្លួនឯង​ជាប្រចាំ ឆាប់​ធ្វើ​ឲ្យ​អ្នកសម្រេច​កាម​ក្នុង​រយៈពេល​ខ្លី ដែល​ទម្លាប់​នេះ​នឹង​អាច​ប៉ះពាល់​ដល់​រយៈពេល​អ្នក​ធ្វើបាន ពេល​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ ពោលគឺ​ឆាប់​បាញ់​ទឹកកាម​។​
២. ហានិភ័យ​នៃ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត (​ក្រពេញ​ផលិត​ទឹកកាម​ក្នុង​ពងស្វាស​)
​ក្នុង ការសិក្សា​ចុងក្រោយ​ចេញផ្សាយ​ក្នុង BJU International ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ការជួយ​ខ្លួនឯង​ញឹកញាប់​សម្រាប់​បុរស​វ័យក្មេង (​ខ្ទង់​ជាង ១០ ឆ្នាំ និង​ខ្ទង់ ២០ ឆ្នាំ​) មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ច្រើនជាង​បុរស​មាន វ័យ​ចំណាស់​ជាង​។ ប៉ុន្តែ ការ​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ មិន​នាំ​ឲ្យ​មាន​មហារីក​ប្រូ​ស្ដា​ត​នោះឡើយ​។​

​សរុប មក ការជួយ​ខ្លួនឯង​ក្នុង​បរិមាណ​សមស្រប នៅតែ​ជម្រើស​មួយបែប ដើម្បី​សម្រេច​កាម​ដោយ​ខ្លួនឯង ដោយ​មិន​ប្រថុយ​នឹង​ជំងឺ​កាមរោគ តែបើ​ធ្វើ​ញយ​ដង​ពេក នឹង​នាំ​បញ្ហា​ដល់​សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​មិន​ខាន​។ វិធី​ដ៏​ល្អ អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ បើសិន​អ្នកមាន​អារម្មណ៍​ថា ឆាប់​សម្រេច​កាម​ពេក បន្ទាប់ពី​ជួយ​ខ្លួនឯង​។​
_____________
ប្រភពពីវត្តភ្នំ

ថ្នាំសម្រាប់សម្លាប់មេរោគអេដស៏ ខ្លាំងមិនធម្មតា


ឱសថ​ទ្រូវ៉ាដា (Truvada) ​ជា​ប្រភេទ​ថ្នាំ​គ្រាប់​ មួយ​កំប៉ុង​មាន​ ៣០ គ្រាប់​ប្រភព៖​ huffingtonpost.com
ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ឈ្មោះ «ទ្រូវ៉ាដា – Truvada» ​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​សម្រាប់​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ (HIV) ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​រហូត​ដល់​ទៅ ៩២% ឯណោះ។ ​កាលពី​ខែកក្កដា ឆ្នាំ២០១២ «គណៈកម្មការ​ជាតិ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​និង​ឱសថ – Food and Drugs Administration» នៅ​សហរដ្ឋ​អាមេរិក ក៏​ដូចជា «អង្គការ​សុខភាព​ពិភពលោក – World Health Organization» បាន​អនុម័ត​ (approve) ឲ្យ​ប្រើ​ប្រាស់ Truvada ជា​ផ្លូវ​ការ​ជា​៖ ១- ឱសថ​សម្រាប់​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ (ចំពោះ​អ្នក​ដែល​មិន​ទាន់​មាន​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន) និង​ ២- ជា​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ (anti-retroviral) ចំពោះ​អ្នក​ដែល​មាន​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន។

​តើ​ឱសថ​ Truvada មាន​ប្រវត្តិ​សាវតារ​យ៉ាង​ដូចម្ដេច​ខ្លះ?
​ឱសថ Truvada ​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន Gilead ដែល​មាន​ជំនាញ​ខាង​ផលិត​ឱសថ​ពូកែ​សក្ដិសិទ្ធិ ប៉ុន្តែ​តម្លៃ​ឱសថ​មួយ​មុខ​របស់​ Gilead ក៏​មិន​ធម្មតា​ដែរ។ តម្លៃ​សម្រាប់​ការ​ទៅ​ទិញ​ដល់​កន្លែង​ពី​ក្រុមហ៊ុន Gilead ផ្ទាល់​តែ​ម្ដង​គឺ​មាន​ពីរ​ប្រភេទ មាន​តម្លៃ ៨០០០ ដុល្លារ និង ១៤០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទៅ​តាម​ប្រភេទ​ឱសថ​មាន​ការ​ធានា​រ៉ាប់រង និង​គ្មានការ​ធានា។ ចំពោះ​ការ​ទិញ​នៅ​តាម​​ឱសថស្ថាន​ តម្លៃ​ក្នុង​មួយ​កំប៉ុង (៣០ គ្រាប់) ចន្លោះ​ពី​ជាង ១៣០០ – ជាង ១៥០០ ដុល្លារ។ នេះ​ជា​តម្លៃ​ប្រហាក់​ប្រហែល និង​អាស្រ័យ​ទៅ​តាម​តំបន់។

Truvada ជា​ប្រភេទ​ថ្នាំ​គ្រាប់មូល​ និង​គ្រាប់​ទ្រវែង មួយ​កំប៉ុង​មាន ៣០ គ្រាប់ មាន​ប្រភេទ ២០០ មិល្លីក្រាម និង ៣០០ មិល្លីក្រាម។ ក្នុង​មួយ​ថ្ងៃ គេ​អាច​លេប Truvada តែ​មួយ​គ្រាប់​គត់ ហើយ​ត្រូវ​លេប​ទៀង​ម៉ោង។  តាម​រយៈ​ការ​ពិសោធ​គុណភាព​ឱសថ​នេះ​ចំពោះ​ការ​ឆ្លង​មេរោគ​អេដស៍ បង្ហាញ​ថា​វា​មាន​ប្រសិទ្ធភាព​បង្ការ​មិន​ឲ្យ​ឆ្លង​មេរោគ​អេដស៍​រហូត​ដល់ ៩២% (ចំពោះ​អ្នក​មិន​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន ហើយ​លេប​ឱសថ Truvada ប្រចាំ​ថ្ងៃ)។


ហេតុ​អ្វី​បាន​ជា Truvada អាច​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​មេរោគ​អេដស៍?
តាមពិត ក្រោយ​ពេល​លេប​ថ្នាំ Truvada មិន​មែន​មានន័យ​ថា​មេរោគ​អេដស៍​មិន​ចូល​ក្នុង​ខ្លួន​មនុស្ស​ទេ គឺ​ចូល​ក្នុង​សរសៃ​ឈាម។ ប៉ុន្តែ​ឥទ្ធិពល​របស់​ថ្នាំ វា​ទប់​ស្កាត់​មេរោគ​អេដស៍ មិន​ឲ្យ​ចាប់​តោង​កោសិកា​នៅ​ក្នុង​ឈាម​ដើម្បី​រស់​បាន ព្រោះ​មេរោគ​អេដស៍​រស់​ដោយសារ​ស៊ី​កោសិកា​នៅ​ក្នុង​សរសៃ​ឈាម​របស់​មនុស្ស។ ឱសថ​នេះ​អាច​គ្រប់​គ្រង​អង់ហ្ស៊ីម (Enzyme) នៅ​ក្នុង​ឈាម មិន​ឲ្យ​មេរោគ​អេដស៍​ទៅ​ក្បែរ​អង់ហ្ស៊ីម​។ ដូចនេះ មុន​និង​ក្រោយ មេរោគ​អេដស៍​ដែល​ចូល​ក្នុង​ខ្លួន​មនុស្ស​ គង់​តែ​ស្លាប់​ដដែល ព្រោះ​រក​អ្វី​ចិញ្ចឹម​ជីវិត​ និង​បំបែក​ខ្លួន​​មិន​បាន។

ម្យ៉ាងទៀត មូលហេតុ​ដែល​អ្នក​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន កាន់តែ​ទ្រុឌទ្រោម​ខ្លាំង មក​ពី​កោសិកាសេដេកាត់ (CD4) ត្រូវ​មេរោគ​អេដស៍​បំផ្លាញ​អស់​ច្រើន។ ពេល​លេប​ឱសថ Truvada អ្នក​ជំងឺ​អាច​កើន​ចំនួន​កោសិកា​សេដេកាត់​ឡើង​វិញ ចំណែក​ចំនួន​មេរោគ​អេដស៍​មិន​អាច​កើត​ថ្មី​ទេ មាន​តែ​ថយ​ចុះ​ជា​លំដាប់។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ Gilead ដែល​ផលិត​ឱសថ Truvada។


ថ្វីត្បិត Truvada មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ខ្ពស់ ប៉ុន្តែ​វា​ទប់​ស្កាត់​បាន​តែ​មេរោគ​អេដស៍​ទេ ចំណែក​មេរោគ​ដទៃ​ទៀត ដែល​ឆ្លង​តាម​ការ​រួមរ័ក ឬ​ហៅ​ម្យ៉ាងទៀត​ថា «ជំងឺ​កាមរោគ – Sexually Transmitted Diseases» គឺ​ឱសថ​ Truvada មិន​អាច​ទប់​ស្កាត់​បាន​ទេ។ ហេតុនេះ​ហើយ បាន​ជា​អ្នក​ជំនាញ​ខ្លះ​យល់​ថា ​យ៉ាង​ហោច​ណាស់​ស្រោម​អនាម័យ​នៅ​តែ​ជា​ជំរើស​ល្អ​ប្រសើរ ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​តាម​ការ​រួម​រ័ក​គ្នា បាន​មួយ​គ្រប់​គ្រឿង។ អ្វី​ដែល​សំខាន​នៅ​ត្រង់​ថា​ អស់​លោក​ខ្លះ​មិន​ចង់​ប្រើ​ស្រោមអនាម័យ ឬ​មិន​ដែល​ប្រើ​។ ដូចនេះ Truvada ជា​ដំណោះ​ស្រាយ​ថ្មី​ចំពោះ​ការ​មិន​ប្រើ​ស្រោម​អនាម័យ៕

កំណត់​សម្គាល់ ៖ ឱសថ​ Truvada ក៏​ប៉ះពាល់​សុខភាព​មិន​តិច​ទេ ដូចនេះ មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ឱសថ​នេះ ត្រូវ​អស់​លោក​អ្នក ពិភាក្សា​ឲ្យ​បាន​ម៉ត់​ចត់​បំផុត ជាមួយ​អ្នក​ជំនាញ​ខាង​មេរោគ​អេដស៍/ជំងឺ​អេដស៍។ Truvada មិន​មែន​ជា​ឱសថ​ព្យាបាល​ជំងឺ​អេដស៍ ឲ្យ​ជាសះស្បើយ​ទាំង​ស្រុង (cure) ទេ (ចំពោះ​អ្នក​ដែល​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន​ មុន​ពេល​លេប​ថ្នាំ​នេះ) ប៉ុន្តែ​វា​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​​ឲ្យ​ស្ថិត​ក្នុង​អត្រា​ទាប​ជា​និច្ច។ ចំណែក​អ្នក​ដែល​មិន​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន ប្រសិនបើ​លេប​ឱសថ​នេះ​ប្រចាំ​ថ្ងៃ អាច​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​មេរោគ​អេដស៍ (prevent) ៩២% ក្នុង​ករណី​មិន​ប្រើ​ស្រោម​អនាម័យ​ពេល​រួមរ័ក។ នេះ​ជា​ការ​អះអាង​របស់​អ្នក​ជំនាញ។

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ theguardian.com , Los Angeles Times , newsweek.com និង Bloomberg.com