ក្បាច់រួមរ័កសម្រាប់អ្នកមាន បញ្ហាឈឺចង្កេះ
១-ប្រាប់ដៃគូឲ្យដឹង៖ ដៃគូរួមភេទរបស់អ្នក
ប្រហែលជាមិនអាច ដឹងនូវការឈឺចាប់ របស់អ្នក បាននោះទេប្រសិន អ្នកមិនប្រាប់
រឿងនឹងទៅគេ ។ ប្រសិនការឈឺចាប់ កើតឡើង ទៅលើអ្នកក្នុងពេលរួមភេទ
អ្នកក៏ត្រូវនិយាយរឿងនោះដែរ ។ ចូរពិភាគក្សា ក្នុងការរិះរក នូវក្បាច់ណាមួយដែល
ធ្វើអោយជិវិតនៅ លើគ្រែរបស់អ្នកមាន ភាពល្អប្រសើ និងមិន
ប៉ះពាល់ដល់ការឈឺចង្កេះ ។
២- វាយលុកតិចៗ៖ ការរួមភេទប្រៀបដូចជាការ កំដៅសាច់ដុំមុននឹងហាត់ប្រាណដែរ ហើយវាមានសារៈសំខាន់ ។ ការងូតទឹកក្តៅ នឹងអាចជួយអោយសាច់ដុំ របស់អ្នកសំរាក ។ ការម៉ាស្សាអាចជួយ ធ្វើអោយខ្លួនរបស់អ្នកស្រាល ។ មនុស្សជាច្រើនចូលចិត្ត ប្រើរបៀបហាត់ប្រាណបែប Yoga ដើម្បីបណ្តឹងសាច់ដុំ របស់ពួកគេជាលក្ខណៈថ្នមៗ ។ នៅពេលដែលអ្នករៀបចំនឹងរួមភេទ ចូរប្រើក្បាច់របស់អ្នកយឺតៗ និងថ្នមៗ ។
៣-ស្វែងរកក្បាច់ថ្មីសាកសមនឹងស្ថានភាព៖ អ្នកប្រហែលជាត្រូវការ សាកល្បងក្បាច់ថ្មីមួយផ្សេងទៀត ដែលអ្នកមិន ធ្លាប់គិតពីមុនមក ។ អ្នកប្រហែលជាត្រូវការ ប្រើគ្រែដែលរឹងជាងមុន ឬទន់ជាងមុន នៅកំរាលផ្ទាល់ ឬលើកៅអី ។ ការរួមភេទតាមមាត់ ប្រហែលជាចងាយស្រួល ជាងការរួមភេទផ្សេងៗទៀត ។
៤- ដឹងពីស្ថានភាពរបស់ខ្លួនឯង៖ នោះប្រហែលជារឿងជាក់ស្តែងមួយ ប៉ុន្តែនៅពេលដែល តណ្ហាឡើងដល់ កំរិតហើយ វាពិបាកក្នុងការគ្រប់គ្រងខ្លាំងណាស់ ។ ចូរព្យាយាមធ្វើវាបន្តិចម្តងៗ ដូច្នេះអ្នកអាចបញ្ឈប់ វាបានភ្លាម ប្រសិនបើចង្កេះរបស់អ្នកឈឺ ។
៥- ស្វែងរកជំនួយពីវេជ្ជបណ្ឌិត៖ ធ្វើដូច្នេះអាចជារឿងមួយ ពិបាកព្រោះ មនុស្សមួយចំនួនមានការ អៀនខ្មាសនឹង ការនិយាយទាក់ទងនឹង បញ្ហាផ្លូវភេទនេះណាស់ ។ ប៉ុន្តែអ្នកត្រូវតែរក អោយឃើញនូវរបៀបនៃការ រួមភេទប្រភេទណា ដែលវាល្អចំពោះ សុខភាពចង្កេះរបស់អ្នក ។ការឈឺចង្កេះមួយចំនួនកើតឡើង នៅពេលអោនទៅមុខ ហើយពេលខ្លះ ទៀតកើតឡើង ដោយសារអ្នកធ្វើ អោយឈឺតែម្តងក៏មាន ។ ចូរចងចាំថា នៅពេលដែលអ្នក បាននិយាយប្រាប់ រឿងនេះអោយគ្រូពេទ្យ ស្តាប់ហើយ គាត់នឹងអាចរិះរក មធ្យោបាយសំរាប់ ជួយអ្នកបានជាមិនខាន ៕