Showing posts with label Discovery. Show all posts
Showing posts with label Discovery. Show all posts

Concept SmartWatch ផ្អែកតាមគំរូសាកល្បង នាឡិការបស់ Nokia

រូបភាពនាឡិកាឆ្លាតវៃ វើហ្សិនសាកល្បង (prototype) របស់ Nokia បានលេចចេញនៅលើអ៊ីនធឺ ណេត កាលពីខែតុលា ឆ្នាំ២០១៣ ហើយតាមរយះនោះ វាបង្កើតបានជាគំនិតច្នៃប្រឌិត ដល់បណ្តា អ្នករចនាម៉ូតរបស់ Phone Designer។
ប្រភពព័ត៌មានមួយចំនួន បានកំណត់បញ្ជាក់ថា Nokia អាចនឹងហក់ចូលប្រឡូកក្នុងទីផ្សារ ឧបករណ៍ ពាក់ដៃ (wearable device) នៅពាក់កណ្តាលឆ្នាំ ២០១៤ នេះ។ ពួកគេនឹងអភិវឌ្ឍ SmartWatch មួយ ប្រើប្រាស់បច្ចេកវិទ្យា Morph ដែលធ្លាប់បានណែនាំនៅក្នុង វីដេអូគំនូសព្រាង ស្តីពីអនាគតរបស់ Nokia។
ខាងក្រោម គឺជារូបភាពគំនូសព្រាងមួយចំនួនរបស់ Phone Designer ស្តីពីនាឡិការបស់ Nokia:
គំរូ prototype របស់ Nokia ដែលបានលេចចេញ កាលពីខែតុលា ឆ្នាំ២០១៣
ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress

Microsoft បន្ទាប់ពី​ទូរស័ព្ទ​ឈ្លាសវៃ​នឹង​ជា​អាវទ្រនាប់​ឈ្លាសវៃ​ ​

​ពួក​អ្នកស្រាវជ្រាវ​របស់ Microsoft ពុំ​ត្រឹមតែ​ពិចារណា​អំពី ប្រព័ន្ធ​បញ្ហា Smartphone ឬ Tablet ប៉ុណ្ណោះ​ទេ ពួកគេ​កំពុង​ស្រាវជ្រាវ អំពី ផលិតផល​ថ្មី​មួយ​សម្រាប់​ស្ដ្រី​នោះ​គឺ​អាវ ទ្រនាប់​ឈ្លាសវៃ ។​

       ​Mary Czerwinski អ្នកស្រាវជ្រាវ មួយរូប​ពី Microsoft ឱ្យដឹងថា ក្រុម ស្រាវជ្រាវ​របស់​នាង​កំពុង​ពិសោធន៍​គំរូ អាវទ្រនាប់​ឈ្លាសវៃ​មួយ ។ ផលិតផល នេះ​មាន​មុខងារ​តាមដាន​សភាព​ផ្លូវ​ចិ​ត្ដរបស់​អ្នក ពាក់​ជាមួយនឹង​គោលបំណង ទប់ស្កាត់​ស្ថានភាព​ទទួលទាន​ច្រើន​ជ្រុល​ដោយ​សារភាព​តានតឹង​អារម្មណ៍ នៅ​ស្ដ្រី ។​

      ​អាវទ្រនាប់​ពិសេស​នេះ ត្រូវបាន ពួក​អ្នកស្រាវជ្រាវ​ភ្ជាប់​ប្រព័ន្ធ Sensor សកម្មភាព Electodermal(PDF) មួយ​មាន លទ្ធភាព​វាស់​EEG ។​បណ្ដា​ទិន្នន័យ ប្រមូលបាន​ពី Sensor លើ​អាវទ្រនាប់ នឹងត្រូវ បាន​ផ្ញើ​ទៅដល់​ប្រតិ​ប​ត្ដិ​ការ មួយ​លើ Smartphone  ដើម្បី​អ្នក​ពាក់ វា អាច​តាមដាន​សភាព​ផ្លូវ​ចិ​ត្ដរបស់​ខ្លួន ។​

យេ!!! ខ្ញុំ​អាច​រក​លុយ​តាម​ Youtube បានហើយ

បី​ថ្ងៃ​បន្ទាប់​ពី​បង្កើត គណនី​ថ្មី​មួយ​នៅ​លើ Youtube ដល់​ពេល​នេះ គណនី​ខ្ញុំ​អាច​រកលុយ​បាន​តាម​រយៈ​ Youtube បាន​ហើយ។ ពេល​នេះ​ Youtube បាន​អនុញ្ញាត​អោយ​ខ្ញុំ​រក​លុយ​បាន​តាម​រយៈ Adsense ដាក់​លើ​រាល់​វីដេអូ​របស់​ខ្ញុំ ដែល​បាន​ Upload ​ទៅ​ក្នុង Youtube។
គណនី​ខ្ញុំ​ Over Cambodia បាន​អនុញ្ញាត​ប្រើ​សេវាកម្ម Monetization ដើម្បី​ដាក់​ផ្សាយ​ពាណិជ្ជកម្ម អ្នក​រាល់​គ្នា​អាច​មើល​វីដេអូ​ទាំង​៦ មិន​ថា​ភាសា​ខ្មែរ ​អង់គ្លេស ​ឬ​ក៏​ជប៉ុន​នោះ​ទេ គឺមានមាន​បញ្ចូល​ពាណិជ្ជកម្ម​ទាំង​អស់ នេះ​បញ្ឆាក​​ថា យើង​អាច​រក​លុយ​តាម​ Videos​ លើ​ Youtube ដោយ​មិន​​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​នោះ​ទេ គឺ​ខុស​​ពី​យើង​បង្កើត​វែបសាយ ឬ​ប្លក់​ចាំ​បាច់​ត្រូវ​តែ​ភាសា​អង់គ្លេស ឬ​ភាសា​ដែល​ Google Adsese  Support ទើប​អាច​ដាក់ Adsense បាន​​។
ខាង​ក្រោម​នេះ​​ជា​ជំហាន ដែល​​ខ្ញុំ​ដាក់​ការ​ស្នើសុំ Google Adsense តាម​រយៈ​ Youtube Monetization បន្ទាប់​ពី​សេវា​កម្ម​នេះ​បាន​អនុញ្ញាត​អោយ​ខ្ញុំ​ប្រើ​ប្រាស់​ ដើម្បី​ផ្សព្វផ្សាយពាណិជ្ជកម្ម៖

ដំបូង​ត្រូវ Enable Youtube Monetization

ចុចប៊ូតុង Enable ក្នុង​រង្វង់ពណ៌ខៀវ
YouTube-Monetization
ចុច​ប៊ូតុង Enable My Accountបន្តទៀត
monetization-enable
ធីក​ទាំង​​អស់​ដើម្បី​យល់​ព្រម​លក្ខខណ្ឌ​របស់ Monetization ហើយ​ចុច​ I Accept
monetization-enable-02
ធីក​ទាំង​អស់​ទៀត ហើយ​ចុច​ Monetization
monetization-enable-03
ដល់ពេល​នេះ​វា​នឹង​ភ្ជាប់​ទៅ​កាន់​ការ​ចុះ​ឈ្មោះ​លើ​សេវាកម្ម​ Google Adsense សូម​ធ្វើ​ការ​ចុះ​ឈ្មោះ​តាម​ជំហាន​ខាង​ក្រោម៖
ជំហានទី១៖ ចុច​លើ​ប៊ូតុង Yes, proceed to google account sign in
01-Google AdSense  Select your Google Account
ជំហានទី២៖ គ្រាន់​តែ​ចុច​​លើ​ប៊ូតុង Continue
02-Google AdSense  Tell us about your content
ជំហានទី3៖ ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់ អ្នក​ត្រូវ​តែ​បំពេញ​រាល់​ព័ត៌មាន​ពិត​របស់​អ្នក​ ឈ្មោះ​អ្នក​ទួល​លុយ (Payee Name) ត្រូវ​ដាក់​ដូច​គ្នា​នឹង អត្តសញ្ញាណប័ណ្ណ​ អាសយដ្ឋាន នឹង​លេខ​ទូរស័ព្ទ និយាយ​ទៅ​ត្រូវ​តែ​បំពេញ​ព័ត៌មាន​ពិត​របស់​អ្នក​ទាំង​អស់ រួច​ហើយ​ចុច​ប៊ូតុង Submit my Application។ សូម​មើល​អត្ថបទ​បន្ថែម​ដើម្បី​ស្វែង​យល់ពី Adsense «ធ្វើ​ដូច​ម្ដេច​ទើប​​ទទួល​​បាន​គណនីពី Google Adsense»
step-5
បន្ទាប់​ពី​ចុចប៊ូតុង Submit my application ហើយ​វា​នឹង​នាំ​អ្នក​ទៅ​កាន់ Youtube Monetization បញ្ជាក់​ជា​សារ​ក្នុង​ប្រអប់​ពណ៌បៃតង​ខាង​​ក្រោម ដោយ​អោយ​យើង​រង់​ចាំ​ប្រហែល​ជាមួយ​សប្ដាហ៍​ ដើម្បី​អនុញ្ញាត​អោយ​ដំណើរការ។
04-YouTube
បន្ទាប់ពី​រង់ចាំ​ប្រហែល​​ជា ២៤ម៉ោង គណនី​ខ្ញុំ​ត្រូវ​បាន​អនុញ្ញាត​អោយ​ ដាក់​ពាណិជ្ជកម្ម​ដើម្បី​រកលុយ សូម​មើល​វីដេអូរបស់ខ្ញុំ​ក្នុង Channel Over Cambodia
YouTube 2013-12-20 07-09-19
សូម​បញ្ជាក់​គណនី​ Google Adsense ដែល​អ្នក​ទទួល​បាន​នេះ​ ជា​ប្រភេទ​គណនី Host Account ដែល​​អាច​ប្រើប្រាស់​បាន​តែ​ជាមួយ​ Youtube ប៉ុន្តែ​កុំ​បារម្ភ​អត្ថបទ​ក្រោយ​ខ្ញុំ​នឹង​សរសេរ​ ពី​វិធី​ធ្វើ​អោយ​ Host Account ទៅ​ជា​ Account ធម្មតា​ដែល​យើង​អាច​យក​ទៅ​ប្រើប្រាស់​ជា​មួយ​គណនី​ផ្សេង​ទៀត។​
Host-acount-Home  Google AdSense
បើ​អ្នក​មិន​អាច​ធ្វើបាន ឬ​មាន​ចម្ងល់​សូម​សួរ​តាម​រយៈ​ ការ​បញ្ចេញ​មតិ​ខាង​ក្រោម ខ្ញុំ​ស្វាគមន៍​នឹង​ឆ្លើយ​ជួន​ជា​និច្ច :)

៤ខែទៀត យើង​អាច​ស្តាប់ ភាសាឆ្កែ​បាន​ហើយ! (Video Inside)

ស៊ុយអ៊ែត ៖ ផលិតផលថ្មី ដែលមានសមត្ថភាព អាចធ្វើការបកប្រែភាសា របស់សត្វឆ្កែបាន មានឈ្មោះថា «No More Woof» នឹងត្រូវចេញលក់ជាផ្លូវការ នៅខែមេសា ឆ្នាំ២០១៤ខាងមុខ។
បច្ចុប្បន្នក្រុមអ្នកផលិតកំពុង ធ្វើការសិក្សាបន្ថែមទៀត ទៅលើឧបករណ៍មួយនេះ ដោយវាមាន សមត្ថភាព អាចធ្វើការវាយតម្លៃគំនិតរបស់សត្វឆ្កែ ហើយវាបកប្រែជាភាសាអង់គ្លេស ឲ្យមនុស្ស បានដឹង។
ក្រុមអ្នកផលិតក៏មានគម្រោង ក្នុងការបង្កើតសមត្ថភាព ឧបករណ៍មួយនេះ ឲ្យអាចបកប្រែជាភាសា បារាំង និង អេស៉្បាញ ថែមទៀតផង នៅពេលអនាគត ដើម្បីឲ្យមានភាពងាយស្រួល ដល់មនុស្ស និងសត្វក្នុងការទំនាក់ទំនងគ្នា។
ក្រោយពីការសិក្សារ និងវិភាគគ្រប់ជ្រុងជ្រោយ ឧបករណ៍ «No More Woof» នឹងត្រូវចេញលក់ជា ផ្លូវការ ដោយតម្លៃរបស់វា ត្រូវបានគេដឹងថា ប្រមាណ ៦០០ដុល្លារ សហរដ្ឋអាម៉េរិក៕ផ្តល់សិទ្ធិដោយ៖ ដើមអំពិល