Microsoft បន្ទាប់ពី​ទូរស័ព្ទ​ឈ្លាសវៃ​នឹង​ជា​អាវទ្រនាប់​ឈ្លាសវៃ​ ​

1/04/2014 0 Comments A+ a-

​ពួក​អ្នកស្រាវជ្រាវ​របស់ Microsoft ពុំ​ត្រឹមតែ​ពិចារណា​អំពី ប្រព័ន្ធ​បញ្ហា Smartphone ឬ Tablet ប៉ុណ្ណោះ​ទេ ពួកគេ​កំពុង​ស្រាវជ្រាវ អំពី ផលិតផល​ថ្មី​មួយ​សម្រាប់​ស្ដ្រី​នោះ​គឺ​អាវ ទ្រនាប់​ឈ្លាសវៃ ។​

       ​Mary Czerwinski អ្នកស្រាវជ្រាវ មួយរូប​ពី Microsoft ឱ្យដឹងថា ក្រុម ស្រាវជ្រាវ​របស់​នាង​កំពុង​ពិសោធន៍​គំរូ អាវទ្រនាប់​ឈ្លាសវៃ​មួយ ។ ផលិតផល នេះ​មាន​មុខងារ​តាមដាន​សភាព​ផ្លូវ​ចិ​ត្ដរបស់​អ្នក ពាក់​ជាមួយនឹង​គោលបំណង ទប់ស្កាត់​ស្ថានភាព​ទទួលទាន​ច្រើន​ជ្រុល​ដោយ​សារភាព​តានតឹង​អារម្មណ៍ នៅ​ស្ដ្រី ។​

      ​អាវទ្រនាប់​ពិសេស​នេះ ត្រូវបាន ពួក​អ្នកស្រាវជ្រាវ​ភ្ជាប់​ប្រព័ន្ធ Sensor សកម្មភាព Electodermal(PDF) មួយ​មាន លទ្ធភាព​វាស់​EEG ។​បណ្ដា​ទិន្នន័យ ប្រមូលបាន​ពី Sensor លើ​អាវទ្រនាប់ នឹងត្រូវ បាន​ផ្ញើ​ទៅដល់​ប្រតិ​ប​ត្ដិ​ការ មួយ​លើ Smartphone  ដើម្បី​អ្នក​ពាក់ វា អាច​តាមដាន​សភាព​ផ្លូវ​ចិ​ត្ដរបស់​ខ្លួន ។​